ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

វិលរកសិល្បៈវិញ លី រដ្ឋា មានការចាប់អារម្មណ៍ខ្លាំងក្នុងបទ”សង្សារក្មេងស្ទាវ” របស់តន់ ចន្ទសីម៉ា

​ភ្នំពេញ៖ ក្រោយពីវិលចូលប្រឡូកក្នុងសិល្បៈមួយរយៈពេលខ្លីប៉ុណ្ណោះ លី រដ្ឋាទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន។ គាំទ្រព្រោះតែរូបសម្រស់ អត្តចរិក និងទេពកោសល្យនៃការសម្តែងដែលជាចំណុចចាំបាច់របស់សិល្បករគឺនាងមានគ្រប់គ្រាន់។ កាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តនិងចាប់អារម្មណ៍គឺក្រោយពីនាងបង្ហាញវត្តមានក្នុងការសម្តែងក្នុងបទចម្រៀងថ្មីកំពុងពេញនិយមពីសំណាក់ក្រុមយុវវ័យនោះគឺបទ”សង្សារក្មេងស្ទាវ”ដែលជាការបកស្រាយបទចម្រៀងរបស់តារាលំដាប់ជួរមុខរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា។ បទចម្រៀងនេះមានអត្ថន័យឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមដែលបុរសវ័យចំណាស់សម្តែងដោយលោក សាវីនហ្វីលីព និងស្រីក្មេងសម្តែង ដោយ កញ្ញា លី រដ្ឋានោះឯង។ នាងទទួលបានការកោតសរសើរច្រើនលើសមត្ថភាពទេពកោសល្យនៃការសម្តែង ... Read More »

ខៀវ ដាឡិច ត្រៀមបង្ហាញមុខឆ្នាំ២០២១នេះក្រោយបាត់មុខជាច្រើនខែ

​ភ្នំពេញ៖ តារាចម្រៀង កញ្ញា ខៀវដាឡិច បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១ឆ្នាំមកហើយ ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះនាងលើកឡើងថានឹងបង្ហាញមុខជាថ្មីលើការងារសិល្បៈផ្នែកចម្រៀងតែម្តងគឺនាងនឹងបញ្ចេញបទចម្រៀងថ្មីមួយចំនួនបន្តបន្ទាប់នៅដើមឆ្នាំ២០២១នេះតែម្តង។ ​កន្លងមកខៀវ ដាឡិច ធ្លាប់លេចមុខខ្លាំងជាមួយស្នាដៃចម្រៀងមួយចំនួននោះលើកឡើងថា ដោយសារមានការងារផ្ទាល់ខ្លួនផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងផ្អាកការងារច្រៀងមួយចំនួនជាបណ្តោះអាសន្ន។ នាងថាពិតជាសោកស្តាយដែលការងារខ្លះនាងបដិសេធមិនទទួល ប៉ុន្តែចាប់ពីដើមឆ្នាំ២០២១ទៅនាងនឹងទទួលយកការងារទាំងនោះជាធម្មតា ដែលរួមទាំងការបញ្ចេញបទចម្រៀងថ្មីសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។ ... Read More »

ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

    ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។ ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ... Read More »

តារាមហាទើស ម៉ៃ សុគន្ធ បញ្ចេញសារវិប្បដិសារីក្រោយកែច្រមុះរហូតរលួយចុង

    ភ្នំពេញ៖ ការកែច្នៃសម្រស់ពីធម្មជាតិបានក្លាយជារឿងពេញនិយមសម្រាប់មនុស្សស៊ីវីល័យជាច្រើន ប៉ុន្តែការជ្រើសរើសទីតាំងនៃការវះកាត់ និងការត្រួតពិនិត្យសុខភាពដើម្បីប្រាដកថានឹងមិនមានផលអវិជ្ជមាននៅថ្ងៃក្រោយគឺជារឿងចាំបាច់បំផុត ។ ជាក់ស្តែងករណីរលួយចុងច្រមុះរហូតធ្លាយជ័រនៃច្រមុះសិប្បនិម្មិតរបស់តារាចម្រៀងម៉ៃ សុគន្ធ បានក្លាយជាបទពិសោធន៍ថ្មីមួយគួរឲ្យចាប់អារម្មណ៍។ ​បញ្ចេញសារចែករំលែកបទពិសោធន៍អមដោយខ្លឹមសារបង្កប់ភាពឈឺចាប់លើការកែច្រមុះដាក់ខ្ទង់ជ័រនោះ តារាចម្រៀងរូបនេះលើកឡើងថា”លទ្ធផលចង់ស្អាត  មុនកែ ពេលកែហើយ និង ... Read More »

ឌុច លីដា បង្ហាញមុខប្តីដែលមិនទាន់រៀបការដើម្បីជម្រះមន្ទិល

ភ្នំពេញ៖ ក្រោយពីរងការរិះគន់ពីសំណាក់ទស្សនិកជន រឿងមានកូនទាំងមិនទាន់រៀបការក្តី ក៏តារាសម្តែង ឌុច លីដា នៅតែបង្ហាញអារម្មណ៍ធម្មតាដដែលខណៈដែលខ្លួនបានជ្រើសរើសផ្លូវដើរមួយដែលគិតថានាងមានក្តីសុខគ្រប់គ្រាន់។ ទោះជាយ៉ាងណាស្របពេលដែលកូនមានវ័យជិត១ខួបទើបតារាស្រីរូបនេះបានបណ្តើរស្វាមីជាសាធារណៈ រួមទាំងលេចដំណឹងថាពួកគេបានរៀបការដោយស្ងប់ស្ងាត់ថែមទៀតផងកាលពីអំឡុងខែវិឆ្ឆិកាកន្លងទៅ។ ឌុច លីដា​បានចាប់ផ្តើមបញ្ចេញមុខស្វាមី ដោយការបណ្តើរគ្នាចូលរួមកម្មវិធីនិងបានណែនាំដល់មិត្តសិល្បៈរបស់នាងឲ្យបានស្គាល់ផងដែរ។ ទោះជាយ៉ាងណានាងនៅមិនទាន់លាតត្រដាងពីអត្តសញ្ញាណស្វាមីនាងឲ្យមហាជនបានដឹងនៅឡើយ ប៉ុន្តែត្បិតមានវ័យច្រើនជាងនាងបន្តិចក្តីក៏បុរសនោះមានសាច់ឈាមស្រស់ថ្លានិងត្រូវបានគេលើកឡើងថាជាបុរសទ្រព្យស្តុក។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ... Read More »

កញ្ញា​ពេជ្រ ចរណៃ តារា​ក្បាច់​គុន ក្រោយ​បើក​ដំណើរការ​ក្លិប​បង្ហាត់​គុន​ល្បុក្កតោ នាងកំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​

ភ្នំពេញ៖ កញ្ញា​ពេជ្រ ចរណៃ ដែលជាតារា​ក្បាច់​គុនល្បុក្កតោ បន្ទាប់​ពី​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា បានផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សាលា​គុន​ល្បុក្កតោ​របស់​នាង ដែល​មានឈ្មោះ​ថា «​ជ័យ​តេជៈ​»​។ ស្រាប់តែនាពេលថ្មីៗនេះ នាង​កំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ផង និងបាន​បង្ហាញ​ពី​ការ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ប្រឹង​ប្រែង​​លើក​ស្ទួយ​វិស័យ​មួយ​នេះបើ​ទោះជា​នាង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការបង្វឹក​ជា​ប្រចាំ​ថ្ងៃ​ក្ដី។ ជាក់ស្តែងកញ្ញា ពេជ្រ ចរណៃ មានទីតាំង​ក្លិប​របស់​នាង​មានឈ្មោះ​ថា ... Read More »

ទីបំផុត តន់ ចន្ទសីម៉ា នឹងបង្ហាញមុខលើឆាកតន្ត្រីលើកដំបូងក្រោយពីប្រកាសថ្លៃខ្លួនច្រៀងខ្ពស់ផុតតារាលំដាប់ជួរមុខ

     ភ្នំពេញ៖ ទីបំផុតតារាចម្រៀងជួរមុខក្នុងផលិតកម្ម Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា ដែលមុននេះល្បីរឿងស៊ីថ្លៃខ្ពស់កប់ពពកលើសអស់តារាចម្រៀងជួរមុខនៅកម្ពុជា នឹងបង្ហាញខ្លួនជាផ្លូវការលើឆាកតន្ត្រីលើកដំបូង នៅថ្ងៃរាប់ថយក្រោយឆ្លងឆ្នាំថ្មីនៃកម្មវិធីប្រគំតន្ត្រីធំមួយរបស់ក្រុមហ៊ុន Smart Axiata  ។ ​អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មខាងលើ ... Read More »

អតីតតួឯកប្រុសម្នាក់ជំនាន់ទសវត្សវ៍ ៨០-៩០ បច្ចុប្បន្នប្រែក្លាយជីវិតរស់នៅសព្វថ្ងៃជានាយឧត្តមសេនីយ៍មួយរូប អ្នកណាចាំគាត់ខ្លះ?

ភ្នំពេញ៖ តើបងប្អូននៅចាំបានទេ អតីតតួឯកប្រុសម្នាក់ជំនាន់ទសវត្សវ៍ ៨០-៩០ ដ៏ល្បីល្បាញ មានទេពកោសល្យ និងការសម្តែងធ្វើឱ្យមហាជនជនចងចាំមិនភ្លេច គឺលោក សម តារា បច្ចុប្បន្នលោកបានប្រែក្លាយជីវិតរបស់ខ្លួនទៅជានាយ​ឧត្តមសេនីយ៍​ សម​ តារា​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ ... Read More »

ពិធីការិនី ជីមី បញ្ចេញឈុតសិចស៊ីខ្លាំងបង្ហាញរាងស្រឡូន(មានវីដេអូ)

ភ្នំពេញ៖ ភ្ញាក់ផ្អើលជាថ្មីក្រោយពីពិធីការិនីរាងស្រឡូន កញ្ញា ជីមី បង្ហាញឈុតសិចស៊ីដែលបានធ្វើឲ្យប្រុសៗដក.កចំហរមាត់ស្ទើឈាមច្រមុះ។ វីដេអូខ្លីនេះត្រូវបានបង្ហាញនៅលើបណ្តាញសង្គម Tik Tok ក្នុងឈុតប៊ីគីនីដ៏សុិចស៊ីខ្លាំងមួយ។ កញ្ញា Jimmy ត្រូវបានគេទទួលស្គាល់ថាជាពិធីការិនីដែលមានរូបរាងសមសួនឥតខ្ចោះតាំងពីក្បាលមកដល់ចុងជើងគួរឲ្យគយគន់ដែលគេហៅថា រាង Gold ជាប្រភេទរូបរាងល្អ កម្ររកបាន។ ... Read More »

តារាចម្រៀងពីកម្ពុជា ,កូនខ្មែរនៅអាមេរិក និងអ្នកចម្រៀងពីអូស្ត្រាលីបញ្ចេញបទចម្រៀងរួមគ្នាអបអរថ្ងៃបុណ្យណូអែល

ភ្នំពេញ៖ បទចម្រៀងពិរោះរណ្តំចិត្តមួយដែលច្រៀងដោយតារាចម្រៀងកម្ពុជា និងអូស្ត្រាលីត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។តារាចម្រៀងមានឈាមជ័រជាខ្មែរ២រូបដែលបាននិងកំពុងរស់នៅសហរដ្ឋអាមេរិក មានដូចជាលោក Jay Chan និងលោក Soup Pha ​បានបង្ហើរសំនៀងរួមគ្នាជាភាសាខ្មែរ និងភាសាអង់គ្លេស នូវបទចម្រៀងដ៏ពិរោះរណ្តំចិត្តគឺបទ”Be My Christmas “។ ... Read More »

ក្រោយអវត្តមានស្វាមីក្នុងថ្ងៃពិសេស ពេលនេះលីម៉ារីណា បង្ហាញសុភមង្គលពេញលេញជាថ្មី

ភ្នំពេញ៖ កន្លងទៅនេះតារាសម្តែងស្រីសាច់សខ្ចីអ្នកនាង លីម៉ារីណា បានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយមធ្យមមួយទាំងអារម្មណ៍មិនស្រស់ថ្លាក្នុងចិត្តព្រោះអវត្តមានស្វាមីបណ្តូលចិត្ត។ ពេលនេះស្វាមីដែលជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះបានធ្វើដំណើរមកដល់កម្ពុជាហើយរួមទាំងបានបង្ហាញពីក្តីសុខយ៉ាងពេញលេញមួយគ្រាដែលពួកគេបានធ្វើដំណើរកម្សាន្តរួមគ្នាយ៉ាងផ្អែមល្ហែម។     តារាសម្តែង លី ម៉ារីណា បានសាងក្តីសុខមួយក្រោយពីការវិលមករស់នៅកម្ពុជានិងបន្តការងារសិល្បៈផងនិងមានមុខជំនួញក្នុងដៃផងដែរ។ នាងក៏បានធ្វើឲ្យអ្នកសិល្បៈកោតសរសើរ និងច្រណែនដែលមានភព្វវាសនាមានស្វាមីយកចិត្តទុកដាក់ និងក្រោយពីមានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ ហើយជាញឹកញាប់នាងបានរៀបចំកម្មវិធីជប់លៀងជួបជុំអ្នករួមអាជីពនិងអ្នកជិតដិត។ ឆ្នាំនេះស្វាមីនាងខកខានក្នុងការចូលរួមកម្មវិធីខួបកំណើតនាងនិងកូនប្រុសព្រោះតែរវល់នឹងការងារនៅសហរដ្ឋអាមេរិក  ... Read More »

លេចចេញរឿងចម្រូងចម្រាសរវាងបេក្ខនារី និងអ្នកគ្រប់គ្រងកម្មវិធីប្រកួតកញ្ញាឯកMiss Cambodia 2020

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកនិយមតាមដានកម្មវិធីប្រកួតកញ្ញាឯកក្រោយពីលេចចេញភាពចម្រូងចម្រាសរវាងបេក្ខនារីប្រកួតកញ្ញាឯក Miss Cambodia 2020 ម្នាក់ និងអ្នកផលិតកម្មវិធីរហូតលេចចេញសារឆ្លើយឆ្លងទៅវិញទៅមកកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០។ កម្មវិធីប្រកួតសម្រស់ Miss Cambodia 2020 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូនេះដោយរកឃើញម្ចាស់មកុដរួចទៅហើយ ប៉ុន្តែមុនបញ្ចប់ការប្រកួតក៏ស្រាប់តែលេចចេញរឿងរ៉ាវចម្រូងចម្រាសមួយគឺ ... Read More »

អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ភ្នំពេញ៖ ភរិយា ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ ​លោក ជុំស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ។ តារាសម្តែង ជុំ ស៊ីថា ... Read More »

តារាចម្រៀងកម្សត់ រ៉ន ចាន់ឌីន ក្លាយជាតារាចម្រៀងផ្លូវការនៅផលិតកម្មហង្សមាសហើយ

    ភ្នំពេញ៖ កុមារី រ៉ន ចាន់ឌីន ដែលទស្សនិកជនជាច្រើនដឹងអំពីប្រវត្តិតស៊ូក្នុងជីវិតដ៏កម្សត់នោះ បានឱកាសច្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយក្រោយពីតស៊ូក្នុងការងារសិល្បៈជាច្រើនឆ្នាំរួមជាមួយម្តាយនិងប្អូនស្រី។ ពេលនេះបទថ្មីរបស់នាងត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះគឺបទ”ស្រុកស្រែខែវស្សា” ដែលជាបទមនោសញ្ចេតនាស៊ីជម្រៅ និងទទួលបានការសរសើរច្រើនពីទស្សនិកជន។ ​រ៉ន ចាន់ឌីន ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី The ... Read More »

បេក្ខនារីពាក់ស្លាកលេខ៩ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងលេចធ្លោខ្លាំងក្រោយកាន់ពានថតរូបស្អាត

ភ្នំពេញ៖ បេក្ខនារីពាក់ស្លាកលេខ៩ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបាននិងកំពុងតែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនឹងរូបសម្រស់អមដោយសម្ថភាពលេចធ្លោរបស់នាងមុនថ្ងៃគ្រងមកុដ MISS CAMBODIA  2020  មកដល់។បាននឹងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងទទួលបានពានរង្វាន់កាន់ក្នុងដៃមួយរួចជាស្រេចក្នុងថ្ងៃប្រកួតបឋមកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយនាងទទួលបានពានកញ្ញាឯកថតរូបស្អាត ។ ​កញ្ញា ពេជ្រ ... Read More »

ឌុច សុភា និង សឿ សុធារ៉ា នឹងលេចមុខក្នុងការសម្តែងជាថ្មីក្រោយបាត់មុខជាច្រើនឆ្នាំ

​ភ្នំពេញ៖ ស្ងាត់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាសម្តែង២រូបគឺ អ្នកនាង ឌុច សុភា និងអ្នកនាង សឿ សុធារ៉ា នឹងលេចមុខជាថ្មីក្នុងភាពយន្តភាគដ៏ធំមួយរបស់ផលិតកម្មហង្សមាស។ មានការសាទរ និងទន្ទឹងរងចាំមើលស្នាដៃសម្តែងរបស់ពួកគេបើទោះបីជាពេលនេះពួកគេលែងស្តិតក្នុងតំណែងតួឯកក៏ដោយ។ ភាពយន្តភាគនេះនឹងរៀបរាប់អំពីទិដ្ឋភាពក្នុងសម័យអាណានិគមនិយមបារាំង ដែលគេដឹងថាដឹកនាំសម្តែងដោយផលិតករភាពយន្ត លោក ... Read More »

តារាកូរ៉េដ៏ល្បី Rain ​បានសារភាពថាធ្លាប់លួចស្នេហ៍នាង​ Kim Tae Hee ជាង​១ឆ្នាំ

តារាដ៏ល្បីរបស់កូរ៉េ គឺលោក Rain បានរៀបរាប់ឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍​ ជាមួយ​​នាងKim Tae Hee គឺពិតជាមានក្តីសុខណាស់ ដូចរស់នៅក្នុងក្តីស្រមៃ។ ជាមួយគ្នានេះ​ តារាចម្រៀងដ៏ល្បីជិតចេញផលិតផលរួមជាមួយ Park Jin Youngហើយ។ ... Read More »

រាត្រីនេះបេក្ខភាពកញ្ញាឯក MISS CAMBODIA 2020 ទាំង៣១រូបនឹងបង្ហាញសម្រស់ក្នុងការប្រកួតបឋម

    ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់នោះ មានបេក្ខនារី៣១រូបនឹងបង្ហាញមុខក្នុងការប្រកួតបឋមនៃកម្មវិធីកញ្ញាឯកកម្ពុជាMISS CAMBODIA 2020 ។ កម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះនៅលើកញ្ចក់ទូរទស្សន៍ My TV  និង Facebook ... Read More »

បទ” យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” ឆ្លុះបញ្ចាំងពីជីវិតរបស់ទូចស្រីលក្ខណ៍

ភ្នំពេញ៖ ”យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” គឺជាបទចម្រៀងថ្មីដែលនិពន្ធទំនុកច្រៀង  និងបទភ្លេងដោយតារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ នោះ បាននិងកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កាន់តែចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះត្រូវបានគេសង្ស័យដែរថាបានឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតតារាចម្រៀងរូបនេះពិសេសជុំវិញរឿងរ៉ាវស្នេហាប្តីប្រពន្ធនាងកន្លងមក។ ​ធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជនជុំវិញបណ្តឹងលែងលះ រហូតលេចចេញប្រតិកម្មពីអតីតស្វាមី ចេញមុខបកស្រាយអមដោយលិខិតបំភ្លឺ បាញ់ចាក់ឈឺចំដំបៅបេះដូងរបស់ ទូច ស្រីលក្ខណ៍ ដែលស្ទើលោតចេញក្រៅព្រោះតែពាក្យចោទប្រកាន់ខ្លះហាក់ធ្ងន់ធ្ងរសម្រាប់នាង។ ... Read More »

គឹម លីហ្សា​បង្ហាញចំណុចសង្ស័យកាន់តែខ្លាំងរឿងលែងប្តីនៅអូស្ត្រាលី

ភ្នំពេញ៖ ភ្ញាក់ផ្អើលជាថ្មីក្រោយពីតារាសម្តែង និងជាអ្នកលក់ឡេលើអនឡាញម្នាក់ដែរនោះ បានបង្ហាញពីតម្រុយមួយចំនួនដែលជាសញ្ញាមិនល្អសម្រាប់ជីវិតគូរជាប្តីប្រពន្ធ ។ការបង្ហោះសារប្លែកៗជាច្រើនបន្តបន្ទាប់ក៏ត្រូវបានអ្នករួមអាជីពដាក់ការសង្ស័យដែរថានាងបានជួបរឿងរ៉ាវរកាំរកូសនឹងស្វាមីនៅប្រទេសអូស្ត្រាលីជាយូរមកហើយ។ ​ដំណឹងខ្សឹបខ្សៀវនៃការលែងលះនេះធ្លាប់ត្រូវបានសុះសាយម្តងរួចមកហើយក្នុងចង្កោមអ្នកសិល្បៈពេលគឺក្រោយពីនាងលេចមុខមករស់នៅនិងប្រកបមុខជំនួញនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៨ មក។ សារថ្មីន័យចាក់ដោយពីតារាសម្តែងរូបនេះបានលើកឡើងថា “គេឧកញ៉ា ជំទាវគេប្រកាសលែងគ្នាបាន ចុះយើងហេតុអីត្រូវខ្មាស បើនៅគ្មានសុភមង្គលចឹង ម្នាក់ចង់ត្រូវចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ ... Read More »

បទ”វីរនារីក្នុងបេះដូងខ្មែរ” ពិរោះ និងមានអត្ថន័យខ្លាំងពីព្រះនាងតូច នរោត្តម ជេនណា ច្រៀងអបអររំលឹកថ្ងៃកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន(មានវីដេអូ)

   ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រសរសើរ និងពេញចិត្តជាខ្លាំងក្រោយពីព្រះនាងតូច នរោត្តម ជេនណា បានបង្ហើរព្រះសូរសៀងយ៉ាងពិរោះរណ្តំចិត្ត ក្នុងបទចម្រៀងថ្មីក្រោមចំណងជើងថា”វីរនារីក្នុងបេះដូងខ្មែរ” ដែលបទចម្រៀងនេះមានអត្ថន័យស៊ីជម្រៅចាក់ចំបេះដូងនិងដើម្បីចូលរួមអបអររំលឹកថ្ងៃកំណើតគម្រប់៦៦ឈានចូល៦៧ឆ្នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រានកាកបាតក្រហមកម្ពុជា។ ​មិនត្រឹមតែពិរោះរណ្តំចិត្តបទចម្រៀងនេះប្រកបទៅដោយអត្ថន័យខ្លឹមសារស៊ីជម្រៅ ... Read More »

លេចចេញការរិះគន់ខ្លាំងលើ តម្លៃខ្លួនច្រៀងរបស់តន់ ចន្ទសីម៉ា ថ្លៃ២ម៉ឺនដុល្លារនោះ

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxy Navatra ថា​តម្លៃច្រៀងមួយលើករបស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ថ្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។ មានការលើកជាសំណួរថាពិតឬអត់ ? រហូត អ្នកខ្លះភ្ញាក់ស្ទើភ្លាត់សំឡេងថា មិនគួរឲ្យជឿដែលតម្លៃនេះលើសអស់តារាចម្រៀងលំដាប់ជួរមុខ ... Read More »

រត់ដើម្បីកុមារកម្ពុជាជាង១ពាន់គីឡូម៉ែត្រ សាយ​ បន្ថែមយុទ្ធនាការ ថ្មី​មួយទៀត រកថវិកា​​ទិញវ៉ាក់សាំងកូវីដ-១៩

   ភ្នំពេញ៖ សាយ បានធ្វើឲ្យមហាជនស្ញប់ស្ញែងច្រើនអំពីការលះបង់ដ៏ធំធេញនៃការយកថ្ងៃខួបកំណើតដោយរត់សុរបចំនួនចំនួន៩៩ថ្ងៃពោលគឺរត់ជុំវិញប្រទេសកម្ពុជាក្នុងមួយថ្ងៃប្រមាណ៤០គីឡូម៉ែត្រ។ កម្មវិធីរត់ជុំវិញប្រទេសកម្ពុជា ១ដុល្លារ ដើម្បីកុមារកម្ពុជា ដែលធ្លាប់បានធ្វើឲ្យរំជួលចិត្តមហាជនជាច្រើននោះពេលនេះតារាចម្រៀងសាយ បានបន្ថែមChallenge ថ្មីមួយទៀតគឺ ២$ ដើម្បីវ៉ាក់សាំងកូវីដ–១៩ មួយលានដូសសម្រាប់កម្ពុជា។ អស់រយៈពេលជាង២ខែកន្លងមកហើយដើម្បីរៃអង្គាសមូលនិធិជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរនោះ ដែលថវិកាសរុបនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ  ដែលគិតត្រឹមថ្ងៃនេះ ... Read More »

ប៉ាត់ សុធារ៉ាយំរៀបរាប់រឿង លាន អាព្រីលគីនីន ធ្លាប់ប្រើហិង្សាហើយឥឡូវប្រពន្ធតាមរករឿងថែមទៀត

    ​ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនេះលេចផ្ទុះឡើងចម្រូងចម្រាសស្នេហាត្រីកោណរវាងអតីតតារាសម្តែង កែវ វល័ក្ខ ,លោក លាន អាព្រីលគីនីន និង ប៉ាត់ សុធារ៉ា ។ កែវ វល័ក្ខ ... Read More »

ទោះស្ថានភាពមុខជំនួញមិនសូវល្អក៏តារាចិត្តធម៌ សន វិជ្ជបុត្រនៅតែធ្វើសកម្មភាពសង្គមទាំងនេះ

ខេត្តស្វាយរៀង៖ តារាចម្រៀង សន វិជ្ជបុត្រ នៅតែបន្តការងារមនុស្សធម៌ដដែល បើទោះបីជាមានបន្ទុកលើការទប់ទល់នឹងមុខជំនួញក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីលោកបានបានធ្វើដំណើរផ្ទាល់ទៅកាន់ទឹកដីនៃខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិនសារុន ថែមទាំងបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។ លោក បញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ ... Read More »

ជម្លោះស្នេហាត្រីកោណអ្នកចម្រៀង ប៉ាត់ សុធារ៉ា ,លាន អាព្រីលគីនីន និងអ្នកនាង កែវ វល័ក្ខ កាន់តែរីកធំ

   ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវស្នេហាត្រីកោណ វាងលោកលាន អាព្រីលគីនីន ភរិយាអ្នកនាង កែវ វល័ក្ខ និង តារាចម្រៀងអ្នកនាង ប៉ាត់ សុធារ៉ា បានផ្ទុះកាន់តែធំទប់លែងជាប់ ហើយក្រោយពីសារឆ្លើយឆ្លងរវាង ប៉ាត់ ... Read More »

ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាននិងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង”ផ្កាព្កុលមាស”ដែលទទួលបានការគាំទ្រច្រើននោះ កាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង”នគរមាស”។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការសម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែប្រាកដណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។ ​ទោះជាយ៉ាងណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថនៃការបង្ហើរសូរសៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ... Read More »

ក្រៅពីអ្នកជំនួញធំនៅកម្ពុជា តើសិល្បករណាខ្លះចូលរួម បរិច្ចាគថវិកាដល់សម្តេច តេជោ ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩

   ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដែលការបញ្ជាក់នេះបានធ្វើឡើងកាល ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០នេះ ខណៈដែលគេសង្កេតឃើញមានសប្បុរសជនជាច្រើនបានបរិច្ចាកថវិកាផ្ទាល់ខ្លួនជាច្រើនចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ នេះដែលមានទាំងសិល្បករផងដែរមានដូចជា៖ ​- តារាចម្រៀងផលិតកម្មហង្សមាសលោក  ខេមរៈ ... Read More »

ម៉ៃ សុគន្ធ អាចប្រឈមនឹងពាក្យបណ្តឹងរឿងបរិហាកេរិ៍គ្លីនិចកែសម្ផស្សមួយនៅប្រទេសថៃ

   ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ រហ័សនាម មហាទើស បានបង្ហោះសារ ភ្ជាប់ដោយរូបថតមួយចំនួនដែលបានលើកឡើងអំពីបញ្ហារលួយចុងច្រមុះរបស់ខ្លួនព្រោះតែការកែសម្ផស្សនៅគ្លីនិចមួយនាប្រទេសថៃ។ សារភ្ជាប់ដោយរូបថតដែលបង្ហាញច្បាស់ពីឈ្មោះគ្លីនិចល្បីល្បាញឈ្មោះយីហោ សុមចៃគ្លីនិចដែលមានទីតាំងនៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលសារនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន។ ក្រៅតែពីភាពភ្ញាក់ផ្អើលគឺដល់ពេលដែលលេចចេញដំណឹងប្រតិកម្មវិញម្តងថា តារារូបនេះអាចប្រឈមនឹងរងពាក្យបណ្តឹងពីម្ចាស់គ្លីនិចខាងលើ ... Read More »

អាសូរណាស់! អ្នកកាន់កាំមេរ៉ាល្បីឈ្មោះម្នាក់គាំងបេះដូងស្លាប់ចំពេលប្រពន្ធសរសៃខ្ចីទើបសម្រាលកូនបាន២ថ្ងៃ

    ភ្នំពេញ៖ មានការភ្ញាក់ផ្អើលអមដោយសារ សោកស្តាយ និងអាណិតអាសូរជាពន់ពេកក្រោយពីគេទទួលបានដំណឹងថា អ្នកថតCamera Man ភាពយន្តម្នាក់ បានស្លាប់ដោយសារជំងឺគាំងបេះដូង។ កាន់តែខ្លោចចិត្តអាណិតជាពន់ពេកនោះ គឺស្របពេលប្រពន្ធសរសៃខ្ចី ទើបនឹងសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះពោកគឺលោកបានស្លាប់នៅមន្ទីរពេទ្យគ្រាដែលទៅមើលថែប្រពន្ធនៅមន្ទីរពេទ្យមួយ។ ​នៅលើគេហទំព័រផលិតកម្មសាស្ត្រាហ្វីមក៏មានការបង្ហោះសារដោយសោកសៅមួយផងដែរដែលមានខ្លឹមសារថា”ថ្ងៃនេះយើងបានបាត់បង់ធនធាន ក៏ដូចជាសមាជិកគ្រួសារដ៏ល្អម្នាក់ ... Read More »