ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចលាចលលើជើងហោះហើរ របួស៣២នាក់

អ្នកដំណើរក្នុងជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល តួកគី ទៅកាន់ ញូវយ៉ក អាមេរិក ប្រហែ៣២នាក់បានរងរបួស ធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍ចលាចលមួយកើតឡើង ក្នុងយន្តហោះនេះ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ។ មន្ត្រីអាកាសយានដ្ឋានក្រុង ញូវយ៉ក ... Read More »

មនុស្ស១៥នាក់ស្លាប់ និង៧នាក់រងរបួស ករណីបាញ់រះក្នុងក្លិបរាត្រី

ពិតជាសាហាវយង់ឃ្នងណាស់ មិនដឹងថា មានគំនុំអ្វីនោះទេ បានជាក្រុមខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង វេលារំលងអធ្រាត្រ សម្រុកចូលបាញ់រះតែម្តងនៅក្នុងក្លិបរាត្រីមួយកន្លង នៅមិចស៊ីកូ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ... Read More »

អាមេរិក៖ មន្ត្រីពីររូបទៀតហើយសុំលាលែងពីតំណែង

មន្ត្រីជាន់ខ្ពស់របស់អាមេរិក លាលែងចេញពីតំណែង មិនមែនជារឿង​​​ថ្មីនោះឡើយ​ដោយក្នុងរយៈពេលជាង ពីរឆ្នាំ ដែលលោកត្រាំ កាន់តំណែង មានមន្ត្រីជាន់ខ្ពស់ ជាង​២០នាក់ បានលាលែងចេញពីតំណែង ។ នៅពេលនេះ​ អគ្គនាយកទទួលបន្ទុកទំនាក់ទំនងផ្សព្វផ្សាយរបស់ប្រធានាធិបតីដូណាល់ ត្រាំ លោក​ Bill ... Read More »

អ៊ីរ៉ង់មិនភ្លេចខ្លួនបង្កើនអាវុធការពារជាតិត្រៀមធ្វើសង្គ្រាមមិនឲ្យធ្លាក់ក្នុងគន្លងប្រទេសអុីរ៉ាក់និងលីប៊ី

ក្រោយពេលដែលប្រទេសជាសត្រូវ អាមេរិក បានបោះបង់ចោលអាវុធ ក៏ត្រូវ អាមេរិកនិងសម្ពន្ធមិត្តវាយប្រហារដូចជាប្រទេសអុីរ៉ាក់ ស៊ីរី… ។ នៅពេលនេះអាមេរិកមិនអាចធ្វើអ្វីទៅលើអ៊ីរ៉ង់ដោយបើកចំហនោះឡើយ ដោយឲ្យប្រទេសជាមិត្តគឺអីុស្រាអែលបង្កភាពវឹកវរនៅក្នុងប្រទេសអីុ រ៉ង់និងរកគ្រប់ហេតុផលដើម្បីវាយប្រហារ ។ នៅពេលនេះអាមេរិកបានលូកដៃដោយបើកចំហទៅលើប្រទេសវេណហ្សុ៊យអេឡាដោយប្រកាសគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បាប់ ហើយក៏បាន​អំពាវ​នាវ ដល់អង្គការអន្តរជាតិឲ្យទទួលស្គាល់ផងដែរ។ ការលូកដៃរបស់អាមេរិកបានធ្វើឲ្យ ... Read More »

ក្រុមភេរវកម្ម នៅតែជាការគំរាមកំហែង ដល់អាមេរិក និងពិភពលោកទាំងមូល

ក្រុមភេរវកម្ម ទោះបីបាត់បង់ទីតាំងគ្រប់គ្រង តែក្រុមនេះ បានបំបែកខ្លួនជាក្រុមតូចៗ មានគ្នា ២-៣នាក់ បន្លំជាមួយពលរដ្ឋ​បង្កើន ការវាយប្រហារនៅគ្រប់ទិសទី ដដែល ។ ការលាក់ខ្លួន ក្នុងចំណោមពលរដ្ឋ ជារឿងមួយដ៏លំបាកបំផុត​នៅក្នុងការ ទប់ស្កាត់វាយប្រហារ ។ ... Read More »

លោក ពូទីន ធ្វើសកម្មភាព នៅថ្ងៃ ទិវា នារីអន្តរជាតិ​ ៨ មីនា

នៅថ្ងៃនេះ ប្រទេសជាច្រើនជុំវិញពិភពលោក បានប្រារព្ធទិវានារីអន្តរជាតិ​៨ មីនា ដោយមានកម្មវិធីផ្សេងៗ​ ក៏ដូចជាយុទ្ធនាការដើម្បីលើកកម្ពស់ដល់ស្ត្រី ។ មេដឹកនាំជំវិញ ពិភពលោក បានជូនពរទៅដល់ស្ត្រី ។ ចំណែកប្រធានាធិបតីរុស្ស៊ីវិញ​បានធ្វើសកម្មភាព ដោយជិះសេះរួមគ្នាជាមួយកម្លាំងប៉ូលិស ស្រី នាឱកាសនេះ ... Read More »

ពិភពលោកបារម្ភខ្លាចសង្គ្រាមឥណ្ឌានិងប៉ាគីស្ថានផ្ទុះឡើងឈានដល់ការប្រើប្រាស់អាវុធប្រល័យលោក

ឥណ្ឌានិងប៉ាគីស្ថានកំពុងតែស្ថិតនៅមាត់រណ្តៅនៃសង្គ្រាម ឲ្យតែប្រទេសទាំង ពីរ ខ្វះការអត់ធ្មត់តែបន្តិចនោះនឹងធ្លាក់ ចូលរណ្តៅនៃសង្គ្រាមពិបាកបញ្ចប់ ដោយ ប្រទេសទាំងពីរ មានអាវុធ ប្រល័យលោកដូចគ្នាអាចធ្វើឲ្យប្រទេសទាំងពីររលាយសាបសូន្យពីផែនដី។ បើទោះបីកម្លាំង ទាហាននិងអាវុធឥណ្ឌាទំនើបជាងតែបើសង្គ្រាមឈានដល់ការប្រើប្រាស់បរមាណូ គឺពិតជាពិបាកចាញ់ឈ្នះខ្លាំងណាស់។ សារព័ត៌មាន Times of ... Read More »

ទិន្នផលកសិកម្មកូរ៉េខាងជើងធ្លាក់ចុះ ធ្វើឲ្យពលរដ្ឋប្រឈមកង្វះស្បៀងអាហារ

ទិន្នផលកសិកម្មកូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ នៅក្នុងឆ្នាំនេះ ធ្វើឲ្យពលរដ្ឋប្រឈមនឹងកង្វះស្បៀងអាហារ​យ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក្តីសង្ឃឹមពីការរួចផុតទណ្ឌកម្ម របស់អាមេរិក នៅក្នុងជំនួបពិភាក្សា នៅប្រទេសវៀតណាម​ ប៉ុន្តែមិនទទួលបានជោគជ័យ​ ឡើយ ។ នៅពេលនេះ អាមេរិកបានប្រកាសថានឹងបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀត ... Read More »

ក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin នឹងលក់យន្តហោះចម្បាំង​៦៦គ្រឿងដល់តៃវ៉ាន់

បញ្ហាកោះតៃវ៉ាន់ តែងតែធ្វើឲ្យអាមេរិក និងចិន ប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ហើយមានតែអាមេរិកប៉ុណ្ណោះ ដែលលក់អាវុធដល់កោះតៃវ៉ាន់ ក្រៅពីនេះគឺគ្មានប្រទេសណាមួយ ហ៊ានលក់អាវុធ​ឲ្យតៃវ៉ាន់ឡើយ ។ ដោយសារតែតៃវ៉ាន់ជាផ្នេកមួយនៃទឹកដីចិនមិនអាចខ្វះ​បាន ហើយការលក់អាវុធនោះ គឺជាការបំពានច្បាប់ចិនតែមួយ ។ ដើម្បីពង្រឹងសមត្ថភាព ខ្លាចចិនវាយប្រហារដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់បានបង្កើនការទិញអាវុធ​បន្ថែមពីអាមេរិក ... Read More »

Huawei ​ចាប់ផ្តើមដំណើរការប្តឹងរដ្ឋាភិបាលអាមេរិក បំពានរដ្ឋធម្មនុញ្ញ

តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា នៅព្រឹកថ្ងៃទី​៧ ខែមីនា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានដាក់លិខិត​ប្តឹងរដ្ឋាភិបាលអាមេរិក ឡើងទៅកាន់តុលាការ រដ្ឋតិចសាស់ ដែលជាទីតាំង ក្រុមហ៊ុន Huawei បើកសាខានៅទីនោះ​។ ក្រុមហ៊ុន ... Read More »

រដ្ឋាភិបាលវេណេហ្ហ្ស៊ុយអេឡា បន្តបណ្តេញមន្ត្រីទូតបរទេស​

នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ហ្ស៊ុយអេឡា ដឹកនាំដោយប្រធានាធិបតី ម៉ាឌូរ៉ូ បានសម្រេចបណ្តេញមន្ត្រីទូតអាល្លឺម៉ង់ ចេញពីប្រទេសនេះ។ សារព័ត៌មាន AFP ផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ថា ការដែលរដ្ឋាភិបាលបណ្តេញទូតអាល្លឺម៉ង់នេះ ដោយសារតែអាល្លឺម៉ង់បានគាំទ្រមេដឹកនាំប្រឆាំង Juan Guaido ... Read More »

តុលាការកំពូលថៃ បញ្ជាឲ្យរំលាយគណបក្ស ថៃរក្សាជាតិ

តុលាការកំពូលប្រទេសថៃ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានសម្រេចរំលាយគណបក្សនយោបាយមួយ តាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោត ។ គណៈកម្មការរៀបចំបោះឆ្នោតប្រទេសថៃ បានស្នើតុលាការកាត់ក្តីរឿងគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) ដែលបានជ្រើសរើសបងស្រីរបស់ព្រះមហាក្សត្រថៃ គឺក្សត្រិយ ... Read More »

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ពីររូបដែលជាប់ឃុំ មួយរូបបាននៅក្រៅឃុំ និងមួយរូបទៀតបន្តជាប់​ឃុំ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង​ ពីររូប លោក Lee Myung-bakនិងលោកស្រី Park Geun-hye ត្រូវតុលាការចាប់ខ្លួនពីបទ កេងប្រវ័ញ្ចអំណាច និងទទួលសំណូក ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ជាច្រើនឆ្នាំ ។ ដោយសារតែបញ្ហាសុខភាព តុលាការកាត់ទោសជាប់ពន្ធនាគារ ... Read More »

មន្ត្រីកូរ៉េខាងត្បូង ទៅកាន់អាមេរិក ពិភាក្សាពីលទ្ធផលនៃកិច្ចប្រជុំលើកទីពីរនៅវៀតណាម

ឧបការីកូរ៉េខាងត្បូង​ស្តីពីបញ្ហាកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ អាមេរិកដើម្បីពិភាក្សា​ស្តីពី​លទ្ធផល នៃជំនួបកំពូលលើកទីពីរ រវាងលោកត្រាំ នឹង គីម ​នៅទីក្រុងហាណូយ កាលពីថ្ងៃទី​២៧និង២៨ ខែកុម្ភៈ។ លោក​ Lee Do Hoon មន្ត្រីកូរ៉េខាងត្បូង ... Read More »

នាវាមុជទឹកដ៏ទំនើបរបស់ឥណ្ឌាបម្រុងចូលដែនសមុទ្រប៉ាគីស្ថាន ត្រូវបណ្តេញចេញ

រយៈពេលជាងមួយសប្តាហ៍កន្លងមក ស្ថានភាពនៅព្រំដែនឥណ្ឌា និងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា យ៉ាងខ្លាំង ដោយកម្លាំងទាហានប្រទេសទាំងពីរបានប៉ះទង្គិចគ្នាជាច្រើនលើក រហូតដល់ បាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌា​២គ្រឿង ប៉ាគីស្ថាន​២គ្រឿង ក្នុងនោះមានយន្តហោះយកការណ៍មួយគ្រឿងផងដែរ​។ ទាំងប៉ាគីស្ថាននិងឥណ្ឌា បាន បញ្ជូនកម្លាំងទាហាន ជាច្រើន ... Read More »

ចិនបង្កើនសមត្ថភាពការពារដែនអាកាស ដោយប្រព័ន្ធមីស៊ីលទំនើបៗ

បើមានសង្គ្រាម កើតឡើងនាពេលបច្ចុប្បន្ន ការវាយប្រហារតាមដែនអាកាសដើរតួនាទីយ៉ាងសំខាន់ ទាំងនោះហើយ ទើបប្រទេសជាច្រើន​បានសម្រេច​បង្កើត ផលិតមីស៊ីលទំនើប ៗ មានល្បឿនលឿនជាងសំឡេង​។ ដើម្បីទប់ស្កាត់ការវាយប្រហារ ប្រទេសជាច្រើនក៏បានខិតខំផលិតមីស៊ីល ការពារ ដើម្បីវាយស្ទាក់កម្តេច មីស៊ីល ឬយន្តហោះចម្បាំងទាំងនោះ ។ ... Read More »

ក្តីបារម្ភពីការប្រកួតប្រជែងអាវុធ ក្រោយរុស្ស៊ីដកខ្លួនចេញពី​ INF ​ជាផ្លូវការ

ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយអាមេរិក និងរុស្ស៊ីបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ មីស៊ីលបរមាណូរយៈចម្ងាយមធ្យម ដែល បានអនុវត្តតាំង ពីឆ្នាំ​១៩៨៨ មកទល់ពេលនេះ ។ ការដកខ្លួននោះនឹងជំរុញឲ្យពិភពលោកធ្លាក់ក្នុងដំណាក់កាលប្រកួតប្រជែងអាវុធសារជាថ្មី​ ដូចកាលពីសម័យសង្គ្រាមត្រជាក់ ។ ក្រោយពេលអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូ​​ ... Read More »

ការជួញដូរសត្វព្រៃ​ខុសច្បាប់កើនឡើងខ្ពស់ រយៈពេលចុងក្រោយនេះ

ការជួញដូរសត្វព្រៃ​ខុសច្បាប់កើនឡើងខ្ពស់ រយៈពេលចុងក្រោយនេះ ដោយសារតែ​ផលប្រយោជនផ្តល់ខ្លួន ។ ការជួញដូរមានគ្រប់រូបភាព ទាំង សត្វនៅរស់ ងាប់ ភ្លុក … ខ្លះយកទៅធ្វើអាហារ​ ខ្លះយកទៅ​ធ្វើជាគ្រឿងអាលង្ការជាដើម​។ ទឹកប្រាក់ដែល​ជួញដូរសត្វព្រៃខុសច្បាប់គិតជាទឹកប្រាក់ ប្រមាណ​២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ... Read More »

កំណើនសេដ្ឋកិច្ច ធ្លាក់ចុះ​ធ្វើឲ្យប្រាក់ចំណាយសម្រាប់ការពារជាតិ ក៏ធ្លាក់ចុះដែរ

ដោយសារតែបញ្ហាប្រឈមមុខក្នុងសង្គ្រាមពាណិជ្ជកម្ម​ជាមួយអាមេរិក ធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន​ធ្លាក់ចុះបន្តិច​ ហើយការចំណាយសម្រាប់ការពារជាតិ ក៏ធ្លាក់ចុះផងដែរ ប្រៀងនឹងឆ្នាំ​២០១៨។ សារព័ត៌មាន AFP នៅទី៥ ខែមីនា បានផ្សាយថា រដ្ឋាភិបាលចិនបានប្រកាសអំពីគម្រោងចំណាយសម្រាប់ការពារជាតិរបស់ខ្លួនត្រឹមតែ ៧,៥ភាគរយប៉ុណ្ណោះ ស្មើទឹកប្រាក់ប្រហាក់ប្រហែល ១៧៧,៦ ពានលានដុល្លារអាមេរិក ... Read More »

ចិនចោទប្រកាន់ ពលរដ្ឋកាណាដា២រូប ជាចារកិច្ច

ក្នុងពេលដែលកំពុងតែមានភាពតានតឹង​ ជុំវិញ កាណាដា នាំខ្លួន​អគ្គនាយកហិរញ្ញវត្ថុ​ Huawei ​ទៅកាន់អាមេរិក ហើយក្រុមហ៊ុន Huawei ​បានសម្រេចប្តឹងរដ្ឋាភិបាល ប៉ូលិស ពីការបំពាន់ច្បាប់ ពេលនេះចិន​ក៏បានចោទប្រកាន់ពលរដ្ឋកាណាដា​ពីរនាក់ថា ជាចារកិច្ច ។ ការប្រឈមមុខតានតឹងរវាងជុំវិញ ... Read More »

គីម ជុងអ៊ុន បានទៅដល់ប្រទេសវិញហើយ សកម្មភាពបន្តទៀត គឺទស្សនកិច្ចរុស្ស៊ី និងជំនួបត្រី ភាគី អាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង

នៅវេលាម៉ោង៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) មេដឹកនាំ គីម ជុងអ៊ុន បាន ទៅដល់​ស្ថានីយ​រថភ្លើងនៅទីក្រុងព្យុងយ៉ាង ដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់មន្ត្រីជាន់ខ្ពស់ និងពលរដ្ឋ​កូរ៉េខាងជើង ។ ពលរដ្ឋ​កូរ៉េខាងជើង និងមន្ត្រីរដ្ឋការបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់ដំណើរវិលត្រឡប់ ... Read More »

ឥណ្ឌា និងប៉ាគីស្ថានសាកល្បងអាវុធបរមាណូជាលើកចុងក្រោយ នៅឆ្នាំ១៩៩៨

ឥណ្ឌា និងប៉ាគីស្ថាន​មានកម្លាំង អាវុធបរមាណូ​ប្រហាក់ប្រហែលគ្នា ទាំងនោះ ហើយ​ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមបរមាណូ​ អាចកើតឡើង​ ក្រោយពេលប្រទេសទាំងពីរ​ ប្រឈមមុខដាក់គ្នាដោយអាវុធ នៅព្រំដែនកាស្មៀរ ។ ប្រទេសទាំងពីរ មានគ្រាប់បែកបរមាណូ ប្រហាក់ប្រហែលគ្នា ... Read More »

ស្ថានទូតអាមេរិក នៅជេរ៉ូសាឡឹម រួមបញ្ចូលទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន

អាមេរិក បានបើកស្ថានទូតនៅតំបន់ជេរ៉ូសាឡឹម ដោយ​រួមបញ្ជូន​ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ សកម្មភាពទាំងនោះជារឿងងាយស្រួល​នៅក្នុងការទំនាក់ទំនង ទាំងជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន​។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការរួមបញ្ចូលនេះ ដើម្បីការងារ ការទូតតែមួយរួមគ្នា ហើយការ បម្រើសេវា អំឡុងពេលមុន ... Read More »

ជនជាតិ ប៉ាឡេស្ទីន៣នាក់ បើកឡានបំបុកយោធាអ៊ីស្រាអែលម្នាក់ រងរបួស

ជនជាតិប៉ាឡេស្ទីន៣នាក់ ត្រូវបានកម្លាំងទាហានអ៊ីស្រាអែល បាញ់សម្លាប់ ក្រោយពេល បើកឡានបំបុកទៅលើកកងទ័ពអ៊ីស្រាអែល នៅតំបន់​ West bank កាលពីថ្ងៃទី​៤ ខែមីនា ។ សកម្មភាពខាងលើ ត្រូវបានគេចាត់ទុកថា ជាការសងសឹកទៅលើកម្លាំងទាហាន អ៊ីស្រាអែលដែលបានបាញ់សម្លាប់​ ... Read More »

ការបញ្ជូនអគ្គនាយកហិរញ្ញវត្ថុ Huawei ​ទៅកាន់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងកាណាដា-ចិន ប្រឈមមុខតានតឹង

អគ្ករដ្ឋទូតចិន​ប្រចំានៅកាណាដា បានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំង​ប្រឆាំងយ៉ាងខ្លាំងដល់ការសម្រេចរបស់កាណាដា ក្នុងការបញ្ជូន CFO របស់ក្រុមហ៊ុន​ហួវាយទៅកាន់អាមេរិក ។ សកម្មភាពរបស់កាណាដា និងបង្កឲ្យមានការប្រឈមមុខតានតឹងរវាងកាណាដា នឹង ចិន ។ ក្រសួងយុត្តិធម៌កាណាដា បានប្រកាសឲ្យដឹងថា នឹងចាប់ផ្តើមដំណើរការ ... Read More »

ក្រុមបាតុករ អាល់ហ្សេរី ទាមទារប្រធានាធិបតីលាលែងពីតំណែង

ពលរដ្ឋប្រទេសអាល់ហ្សេរី​ រាប់សិបពាន់នាក់បាន​នាំគ្នាដង្ហែក្បួនបាតុកម្ម​ ប្រឆាំងនឹងប្រធានាធិបតី ដោយក្រុមបាតុករបានអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី​២ ខែមីនា​ មនុស្សរាប់ម៉ឺននាក់បានបាតុកម្ម ប្រឆាំងតវ៉ា ប្រធានាធិបតីអាល់ហ្សេរី ហើយនិងទាមទារឲ្យគាត់ចុះចេញពីតំណែង ខណៈដែលគេដឹងថា លោកបាននិងកំពុងប្រឹងប្រែងស្វែងការគ្រប់គ្រងអំណាចអាណត្តិទី៥ ដែលគ្រោងបោះឆ្នោត ... Read More »

គីម ជុងអ៊ុន បញ្ជប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ក្រោយរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម រយៈពេល​៤ថ្ងៃ ដោយ ជួបពីភាក្សាជាមួយប្រធានាធិបតីអាមេរិកពីរថ្ងៃ និង បំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ២ថ្ងៃនៅវៀតណាម ទៀត ពេលនេះលោកគីម ជុងអ៊ុន បានឡើង រថភ្លើងវិលត្រឡប់ទៅកាន់ មាតុភូមិវិញ ក្នុងដំណើរជិត៤យប់៤ថ្ងៃ ។ ... Read More »

ប៉ាគីស្ថានបើកដែនអាកាសមួយផ្នែក សម្រាប់យន្តហោះដឹកអ្នកដំណើរ

រដ្ឋបាលអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន​ បានសម្រេចបើកដែនអាកាសតែមួយផ្នែកប៉ុណ្ណោះ សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ហើយមួយផ្នែកទៀត អាចនឹងបើកដំណើរការនៅថ្ងៃទី​៤ ខែមីនា ។ ក្រោយការប្រឈមមុខតានតឹងដាក់គ្នាជាមួយឥណ្ឌា ដោយទាហានអាកាសឥណ្ឌា បានចូលទៅវវាយប្រហារទៅលើទីក្រុងក្រុម ភេរវកម្ម នៅក្នុងទឹកដីប៉ាគីស្ថាន ​គ្មានការអនុញ្ញាត ។ ទាំងនោះហើយបានជាប៉ាគីស្ថានបើកការវាយប្រហារទៅលើយន្តហោះឥណ្ឌា ... Read More »

ពលរដ្ឋកូរ៉េខាងជើងរង់ចាំសន្តិភាពមួយជីវិតទៅហើយនៅតែមិនទាន់រកឃើញ

រយៈពេលជាង៦៦ឆ្នាំកន្លងមកចាប់តាំងពីកូរ៉េទាំងពីរបានបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់គ្រួសារដែលបែក បាក់ដោយសារសង្គ្រាមបានរង់ចាំអស់ រយៈ ពេលជិត៧០ឆ្នាំកន្លងមកដើម្បីបានជួបជុំគ្រួសារ ។ពលរដ្ឋភាគច្រើនបានដាក់ក្តី សង្ឃឹមទៅលើជំនួបកំពូលលើកទីពីរនៅ ប្រទេសវៀតណាម ប៉ុន្តែមិនអាចផ្តល់ក្តី សង្ឃឹមដល់ពលរដ្ឋកូរ៉េទាំងពីរនោះឡើយ។ ជំនួបពិភាក្សាលើកទីពីររវាងប្រធានា ធិបតីដូណាល់ត្រាំនឹងមេដឹកនាំកូរ៉េខាង ជើងលោក គីមជុង អ៊ុន រយៈពេលពីរថ្ងៃ ... Read More »

ជំងឺកញ្ជ្រិលវាយលុកទាំងប្រទេស ក្រីក្រ និង ប្រទេសអ្នកមាន

មកទល់ពេលនេះ ជំងឺកញ្ជ្រិលកំពុង​តែឆ្លងរាលដាលដល់១០ប្រទេស ហើយបានសម្លាប់មនុស្សជាច្រើន ក្នុងរយៈពេលកន្លងមក មិនតែប៉ុណ្ណោះ បានឆ្លងរាលដាល់ដល់ មនុស្សរាប់ពាន់នាក់ ។ បច្ចុប្បន្ន ជំងឺនេះបានឆ្លង រាល់ដាលដល់ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អឺរ៉ុបផងដែរ ។ មិនថា តែប្រទេសអ្នកក្រ សេដ្ឋកិច្ចទន់ខ្សោយ ... Read More »