ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បន្ទាប់ពីប្រទេសរុស្ស៊ី មានប្រទេសជាច្រើនចាកចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ក្រោយពីរុស្ស៊ីសម្រេចដកខ្លួនចេញពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មកមានប្រទេសជាច្រើនទៀតបានដើរតាមគន្លង របស់រុស្ស៊ីចាកចេញជាបន្តបន្ទាប់។ នៅពេលនេះគណៈកម្មាធិការសហគមន៍ ទ្វីបអាហ្វ្រិក និងមេដឹកនាំនៅទីនោះបាន អនុម័តដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា មេដឹកនាំទ្វីបអាហ្វ្រិកក៏អស់ការ អត់ធ្មត់ទៅលើតុលាការ ... Read More »

ឆេះព្រៃជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសឈីលី

ប្រទេសឈីលីកំពុងប្រឈមនឹងភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកដោយភ្លើងឆេះអូសបន្លាយជាង មួយសប្តាហ៍មកហើយនៅតែមិនទាន់មានសញ្ញារលត់នៅឡើយធ្វើឲ្យប្រទេសនេះ ត្រូវប្រកាសអាសន្ត និងស្នើដល់សហគមន៍ ជួយពន្លត់ភ្លើង។ ក្រុមពន្លត់អគ្គិភ័យបានប្រកាសឲ្យដឹងថា មានអ្នកស្លាប់១១នាក់ក្នុងនោះមាន ក្រុមពន្លត់អគ្គិភ័យពេលបំពេញការងារ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍ ខាងលើ។ នៅពេលនេះនៅមានអណ្តាតភ្លើងរាប់សិបកន្លែងទៀតមិនទាន់រលត់នៅឡើយ។ ស្រុកជាច្រើន និងក្រុមហ៊ុនសិប្បកម្មបានរងការបំផ្លាញ។ ព្រៃឈើជាង១៥០ ពានហិកតាត្រូវភ្លើងឆេះខ្ទេច ... Read More »

មីស៊ីលរបស់អីុរ៉ង់បានសាកល្បងនិងមីស៊ីលកូរ៉េខាងជើងគឺតែមួយ

មន្ទីរបញ្ចកោណអាមេរិកបានបង្ហាញ មន្ទិលសង្ស័យពីទំនាក់ទំនងសម្ងាត់រវាង អីុរ៉ង់នឹងកូរ៉េខាងជើងក្នុងការជួញដូរបច្ចេកវិទ្យាអាវុធកាំជ្រួចមីស៊ីលក្រោយពេលអីុរ៉ង់បានសាកល្បងមីស៊ីលកាលពីថ្ងៃទី៣០ ខែ មករាកន្លងទៅជាមួយនឹងមីស៊ីលកូរ៉េខាងជើងគឺដូចគ្នាទាំងបច្ចេកវិទ្យានិងសណ្ឋាន។ ដោយអ្នកជំនាញផ្នែកអាវុធលោក Jeffrey Lewis នៅលើធ្វីតធើរមន្ទីរបញ្ចកោណ បានធ្វើការកំណត់សម្គាល់មីស៊ីលកាលពីខែកក្កដា ឆ្នាំ២០១៦ ថាមីស៊ីល Musudan ផលិតក្នុងតំបន់ជាមីស៊ីលផ្លោងចម្ងាយ មធ្យមរបស់កូរ៉េខាងជើងដែលគេសង្ស័យថា ... Read More »

Den Haag, Ajax II, MVV, VVV មានរំពឹងឈ្នះនៅហុល្លង់ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Den Haag, Ajax II, MVV, VVV ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតនិងមានរំពឹងឈ្នះនៅក្នុង ទឹកដីរបស់ខ្លួន ។ ហុល្លង់ Eredivisie Den ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Wigan, Leverkusen, Arminia, Verona សម្លឹងរក៣ពិន្ទុពីគូប្រកួត

Wigan, Leverkusen, Arminia, Verona ចង់ស្តារមុខមាត់ដើម្បីដណ្តើមបាន ៣ពិន្ទុពីគូប្រកួតទាំងក្នុង និងក្រៅទឹកដី របស់ខ្លួន ។ អង់គ្លេស Championship Wigan(22) Vs Sheff Wed(7) ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ Marseille, Amiens, Lens, Reims មានប្រវត្តិល្អជាងគូប្រកួត

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Marseille, Amiens, Lens, Reims មានប្រវត្តិល្អ និងប្រៀបជាងគូ ប្រកួតទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 Metz (19) ... Read More »

Southampton ទិញបានខ្សែប្រយុទ្ធ Gabbiadini ក្លិប Napoli

ក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេស Southampton បានព្រមព្រៀងទិញខ្សែ ប្រយុទ្ធ Manolo Gabbiadini ក្នុងតម្លៃខ្លួនប្រមាណ១៤លានផោនពីក្លិបនៅក្របខ័ណ្ឌកំពូលអុីតាលី Napoli ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពរួចរាល់នៅក្លិបដើម្បីត្រៀមលេងនៅអង់គ្លេស Premier League សម្រាប់ចុង សប្តាហ៍នេះ ។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Celta Vigo, Olympiakos, Brighton រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Celta Vigo, Olympiakos, Brighton មានសង្ឃឹមប្រែមុខមាត់ដើម្បីឈានទៅ រកជ័យជម្នះលើគូប្រកួតទាំងក្នុង និងក្រៅ ទឹកដីរបស់ខ្លួន។ អង់គ្លេស Championship Huddersfield(5) Vs Brighton(1) Huddersfield ... Read More »

បណ្តារដ្ឋនៅអាមេរិករួមគ្នាប្តឹងលោកត្រាំពីច្បាប់បម្រាមជនអន្តោប្រវេសន៍

នៅពេលនេះបណ្តារដ្ឋនៅអាមេរិកបានប្រើប្រាស់ទៅតាមប្រព័ន្ធផ្លូវច្បាប់ប្រឆាំង នឹងច្បាប់ហាមចូលទឹកដីអាមេរិកពីពលរដ្ឋនៅក្នុងប្រទេសអ៊ិស្លាមចំនួន៧។ កាលពី ថ្ងៃទី៣១ ខែមករា រដ្ឋចំនួន៣និងទីក្រុង១បានចាប់ផ្តើមប្តឹងម្ចាស់សេតវិមានថ្មី។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋ Massachusetts, New York និង Virginia ជា៣រដ្ឋថ្មីបំផុតចូលរួមទៅតាមផ្លូវច្បាប់ ប្រឆាំងនឹងការហាមប្រាមជនភៀសខ្លួន ... Read More »

តោខៀវបន្តនាំមុខកំពូលតារាងក្រោយស្មើហង្សក្រហម ខណៈកាំភ្លើងធំបរាជ័យក្នុងទឹកដីខ្លួន

ក្រុមខ្លាំង២ជួបគ្នាគឺហង្សក្រហម Liverpool និងតោខៀវ Chelsea ក្នុងការប្រកួតបាល់ទាត់អង់គ្លេស Premier League កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានបញ្ចប់ដោយលទ្ធផល 1-1 ដែលធ្វើឲ្យក្រុមតោខៀវបន្តនាំមុខកំពូលតារាងទៀត។ នៅក្នុងការប្រកួតនោះក្រុមភ្ញៀវChelseaមានឱកាសនាំមុខមុនដោយការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីពីសំណាក់ខ្សែការពារសញ្ជាតិប្រេស៊ីល David ... Read More »

ខ្សែប្រយុទ្ធប្រេស៊ីល Alexandre Pato យល់ព្រមផ្លាស់ពីអេស្ប៉ាញទៅចិន

ខ្សែប្រយុទ្ធ Alexandre Patoបានក្លាយទៅជាកីឡាករល្បីឈ្មោះមួយរូបទៀត ដែលបានយល់ព្រម ផ្លាស់ទៅលេងបាល់ទាត់នៅក្នុងក្របខ័ណ្ឌរបស់ប្រទេសចិន។ កីឡាករវ័យ២៧ឆ្នាំរូបនេះទើបតែផ្លាស់មកលេងនៅប្រទេសអេស្ប៉ាញដោយចូលរួមក្រុម Villarreal កាលពីឆ្នាំមុនប៉ុណ្ណោះ។ តែពេលនេះគាត់បានសម្រេចចិត្តទៅលេងឲ្យក្រុម Tianjin Quanjia នៅក្នុងក្របខ័ណ្ឌចិន Super League សម្រាប់រដូវកាលថ្មី។ ... Read More »

Paris Saint-Germain ប្រជែងឈ្នះបិសាចក្រហមដើម្បីនាំយក Cristiano Ronaldo ទី២មកកាន់បារាំង

ក្លិបយក្សរបស់បារាំង Paris Saint-Germain បានប្រជែងឈ្នះក្លិបបិសាចក្រហម Manchester United ដើម្បីនាំយកកីឡាករ Goncalo Guedes ពីក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់។ កីឡាករ Goncalo Guedes ... Read More »

Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំសម្រេចចិត្តទៅលេងឲ្យក្រុមលេខ២របស់ទួរគី

កីឡាករ Emmanuel Adebayor បានសម្រេចចិត្តទៅលេងឲ្យក្រុម Istanbul Basaksehirនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគីដោយចុះកុងត្រារយៈពេល១៨ខែ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal, Manchester City និង Tottenham វ័យ៣២ឆ្នាំរូបនេះពុំមានក្លិបលេង ឡើយចាប់តាំងពីចាកចេញពីក្រុម Crystal ... Read More »

ទីបំផុតខ្សែប្រយុទ្ធ Payet out ចាកចេញពី West Ham ទៅ Marseille ទាំងរឿងចម្រូងចម្រាស់

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dimitri Payetបានចាកចេញពីក្លិបWest Hamនៅអង់គ្លេស ទៅកាន់ក្លិបចាស់របស់ខ្លួនMarseilleវិញក្នុងតម្លៃ២៥លានផោន ប៉ុន្តែការផ្ទេរនេះពោរពេញទៅដោយ រឿងចម្រូងចម្រាស់។ ដោយសារតែចង់ផ្លាស់ចេញពេកធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះ មិនព្រមលេងបាល់ទាត់ឲ្យ West Ham សោះក្នុងរយៈពេល១ខែចុងក្រោយ ។ លោកDavid Sullivanប្រធានក្លិបញញួរធំ ... Read More »

ខ្លាចការចាប់ជំរិត ហ្វុីលីពីនស្នើចិនយាមល្បាត នៅដែនសមុទ្ររបស់ខ្លួន

ដោយខ្លាចក្រុមភេរវកម្មចាប់ជំរិតនៅដែនសមុទ្រ ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duderte បានស្នើដល់ប្រទេស ចិនឲ្យបញ្ជូនកប៉ាល់យាមល្បាតមកជួយការពារដែនសមុទ្ររបស់ខ្លួនទប់ស្កាត់ ក្រុមភេរវកម្មអ៊ិស្លាម អាប៊ូសៃយ៉ាហ្វ វាយ ប្រហារ ប្លន់ ចាប់ជំរិតនាវានៅតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ។ លោក ឌុយទែរតេ បាននិយាយទៅ ... Read More »

អឺរ៉ុបថ្កោលទោសការវាយប្រហារនៅភាគខាងកើតប្រទេសអ៊ុយក្រែន

កាលពីថ្ងៃទី៣១ ខែមករា សហគមន៍ អឺរ៉ុបបានប្រកាសថា ការប៉ះទង្គិចគ្នារវាងក្រុមបះបោរនឹងកម្លាំងទាហានរដ្ឋាភិបាលនៅតំបន់ភាគខាងកើតអ៊ុយក្រែនគឺជាការបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់ទីក្រុង Minsk ។ នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីការ បរទេសអឺរ៉ុបបានឲ្យដឹងថា «ការប៉ះទង្គិចគ្នាកើតឡើងប៉ុន្មានថ្ងៃកន្លងមកស្ថិតនៅ ក្នុងតំបន់ Avdiivka ដោយភាគីទាំង២ បានប្រើប្រាស់កាំភ្លើងធំធ្វើឲ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង។ ... Read More »

អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្កោលទោសច្បាប់ហាមជនភៀសខ្លួនរបស់លោក ដូណាល់ ត្រាំ

អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថ្កោលទោស ច្បាប់ហាមជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិក របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បណ្តាញទូរទស្សន៍ស៊ីអ៊ិនអិនកាលពីថ្ងៃទី៣០ ខែមករា បានដកស្រង់សម្តីលោក Kevin Lewis អ្នកនាំពាក្យអតីតប្រធានា ធិបតី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អ្នកជំនួញមិនចង់ចំណាយដែលគ្មានចំណេញមកវិញឡើយ

អ្នកជំនួញបានគិតគូរយ៉ាងល្អិតល្អន់ ហើយមិនចំណាយទៅលើអ្វីដែលអត់ ប្រយោជន៍បឡើយពេលចំណាយគឺត្រូវតែមានចំណូលជាចាំបាច់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អ្នកនយោបាយដែលប្រព័ន្ធផ្សព្វផ្សាយធំៗក៏ដូចជាអ្នកវិភាគធ្លាប់បានលើកឡើងថា ជាមេដឹកនាំដែលគ្មានបទពិសោធន៍នយោបាយនោះឡើយគឺលោកមានតែបទពិសោធន៍ ក្នុងការរកស៊ីស្វែងរកផលចំណេញសម្រាប់ ខ្លួនឯងតែប៉ុណ្ណោះ មិនខ្វល់ពីផលប៉ះពាល់ ដល់អ្នកដទៃ។ ចំណុចទាំងនោះហើយបានជាអ្នក នយោបាយមានបទពិសោធន៍របស់អាមេ រិកបង្ហាញក្តីបារម្ភទៅលើការដឹកនាំរបស់លោក ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Roma, Celtic, Angers, ParisSG រំពឹងឈ្នះ ខណៈ At.Madrid ប៉ះ Barcelona

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Roma, Celtic, Angers, ParisSG ជា ក្រុមដែលប្រវត្តិល្អ និងមានរំពឹងឈ្នះគូ ប្រកួតរបស់ខ្លួន។ At.Madrid បើកពហុ កីឡដ្ឋានស្វាគមន៍ Barcelona ជើងទី១ ។ ... Read More »

អាមេរិកនឹងរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែរអីុរ៉ង់

កម្មវិធីបរមាណូរបស់អីុរ៉ង់គឺជាបញ្ហាក្តៅសាជាថ្មីនៅពេលដែលអាមេរិករឹតបន្តឹង ទៅលើកម្មវិធីបរមាណូអីុរ៉ង់។ នៅពេលខាងមុខអាមេរិកនិងសម្ពន្ធមិត្ត អារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អីុរ៉ង់ បានរួមគ្នាដាក់គំនាបលើអីុរ៉ង់។ កន្លងមក លោក ត្រាំ មានជំហរយ៉ាងរឹងរូសជាទីបំផុត ក្នុងការប្រឆាំងទល់នឹងកិច្ចព្រមព្រៀងដ៏ សំខាន់របស់អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់ដែលមានគោលដៅដើម្បីរារាំងមិនឲ្យអីុរ៉ង់បំពាក់នូវគ្រាប់បែកបរមាណូ។ កាលពីពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកលោក ត្រាំ ... Read More »

បាល់ទាត់នៅអង់គ្លេសថ្ងៃនេះ ManUnited, Newcastle, Millwall សង្ឃឹមរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអង់គ្លេសថ្ងៃនេះក្រុម ManUnited, Newcastle, Millwall ជាក្រុមដែលសង្ឃឹមរកបាន៣ពិន្ទុពីគូ ប្រកួតក្នុងទឹកដីរបស់ខ្លួនសម្រាប់សប្តាហ៍ទី២២ ។ អង់គ្លេស Premier League West Ham(10) Vs ManCity(5) West ... Read More »

ហ្វុីលីពីននឹងផ្អាកសង្គ្រាមប្រឆាំងគ្រឿងញៀនដោយរងការរិះគន់ពីសហគមន៍អន្តរជាតិ

សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការ សិទ្ធិមនុស្សនានាទាំងក្នុង និងក្រៅប្រទេស ដោយសារតែបានសម្លាប់មនុស្សជាច្រើននៅក្រៅប្រព័ន្ធតុលាការ។ កន្លងមកបើទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិឲ្យបញ្ចប់សកម្មភាពសម្លាប់មនុស្សប៉ុន្តែប្រធានាធិបតី ឌុយ ទែរតេ នៅតែបន្តដដែលដោយមិនទាន់ សម្រេចបានគោលដៅដែលលោកចង់បាននៅឡើយ។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វុីលីពីនបាននិយាយថា លោកទើបបាន បញ្ជាឲ្យប៉ូលិសជាតិ ផ្អាកសង្រ្គាមប្រឆាំងគ្រឿងញៀនក្នុងប្រទេស ... Read More »

អុីរ៉ង់ហាមឃាត់ពលរដ្ឋអាមេរិកចូលទឹកដីអុីរ៉ង់

ច្បាប់ហាមពលរដ្ឋអ៊ិស្លាមចូលក្នុងទឹកដីអាមេរិក ដែលមានពលរដ្ឋមកពីប្រទេស អីុរ៉ាក់,លីបី,សូម៉ាលី,ស៊ូដង់ ,ស៊ីរី,យេរមែន និងអីុរ៉ង់ ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ហាមប្រាមមិនឲ្យចូលក្នុងទឹកដីអាមេរិក។ នៅពេលនេះដែរ អីុរ៉ង់ក៏បានតបតវិញ ដោយ ហាមពលរដ្ឋអាមេរិកចូលក្នុងទឹកដីអីុរ៉ង់ដូចគ្នា។ ចំណុចទាំងនេះហើយបានធ្វើឲ្យទំនាក់ទំនងប្រទេសអ៊ិស្លាម និង ... Read More »

អាមេរិកនិងឥណ្ឌានឹងបង្កើនទំនាក់ទំនងល្អប្រសើរដើម្បីដាក់គំនាបចិន

នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កើនគំនាបទៅលើប្រទេស ចិនជុំវិញវិវាទសមុទ្រចិនភាគខាងត្បូងក៏ដូច ជាបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទាំងនោះហើយធ្វើឲ្យអាមេរិកនិងឥណ្ឌា កាន់តែជិតស្និទ្ធនឹងគ្នា។ កន្លងមកមេដឹកនាំឥណ្ឌានិងអាមេរិកបានជួបពិភាក្សាតាមទូរស័ព្ទទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសទាំងពីរ។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានអញ្ជើញ ប្រធានាធិបតី ដូណាល់ ត្រាំ បំពេញទស្សន កិច្ចទៅកាន់ឥណ្ឌាផងដែរ។ ... Read More »

ច្បាប់រារាំងជនអន្តោប្រវេសន៍ចូលអាមេរិករងការតវ៉ាពីពលរដ្ឋ

បាតុកម្មប្រឆាំងនឹងច្បាប់កាត់បន្ថយ ជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកឈានចូលថ្ងៃទី២ហើយនៅមុខសេតវិមាន។ បើ ទោះបីមានការតវ៉ាបែបណាក្តីតែលោក ត្រាំ នៅតែសម្រេចទប់ស្កាត់ពលរដ្ឋមកពីប្រទេសចំនួន៧ចូលទឹកដីអាមេរិកប្រទេសទាំងនោះគឺជាប្រទេសអ៊ិស្លាម។ បាតុកម្មប្រឆាំងច្បាប់ហាមប្រាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅទូទាំងអាមេរិកឈានចូលថ្ងៃទី២ហើយ។ សារព័ត៌ មាន AFP បានផ្សាយថា ពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំនៅរមណីយដ្ឋាន ... Read More »

ដូណាល់ ត្រាំ ចោទប្រកាន់លោក McCain និង Graham ខិតខំបំផុសសម្តីពីសង្គ្រាមលោកលើកទី៣

ប្រធានាធិបតីអាមេរិកបានចោទប្រកាន់ សមាជិកព្រឹទ្ធសភាពីរគឺលោក John McCain និង Lindsey Graham មកពីគណ បក្សសាធារណរដ្ឋដូចគ្នាដែលមានទស្សនៈ ប្រឆាំងរុស្ស៊ីបានជំរុញផ្សព្វផ្សាយពីទស្សនៈ នៃសង្គ្រាមលោកលើកទី៣។ ការបញ្ជាក់ខាងលើរបស់លោក ត្រាំក្រោយពេលដែលមន្ត្រីជាន់ខ្ពស់ទាំងពីររូបខាងលើបានលើកឡើងថា សកម្មភាពរឹត បន្តឹងជនអន្តោប្រវេសន៍ចូលអាមេរិកពី ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវកែទម្រង់ជើងហោះហើរក្រោយច្បាប់ហាមជនអន្តោប្រវេសន៍ចូលអាមេរិក

ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការហាមចូលទឹកដីអាមេរិក សម្រាប់ពលរដ្ឋមកពីប្រទេសកាន់សាសនា អ៊ិស្លាម៧ផ្សេងគ្នាធ្វើឲ្យក្រុមហ៊ុនអាកាស ចរណ៍ជាច្រើនត្រូវកែទម្រង់ច្បាប់ហោះហើរ ជាថ្មី។ ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines ដែលមានជើងហោះហើរទៅកាន់ ទីក្រុងធំៗរបស់អាមេរិកចំនួន១១ទីក្រុង ពេលនេះត្រូវកែប្រែការហោះហើរ ដោយសារតែអ្នកដំណើរទៅកាន់អាមេរិកថយចុះ។ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ InterMilan, Anderlecht, Luton, Exeter, Oxford មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម InterMilan, Anderlecht, Luton, Exeter, Oxford ជាក្រុមដែលមានប្រវត្តិប្រកួត ល្អ និងមានប្រៀបក្នុងទឹកដីរបស់ខ្លួន ។ អុីតាលី Cup InterMilan Vs Lazio ... Read More »

Barnsley, Nottingham, Cardiff, Sheff Wedសង្ឃឹមរកបាន៣ពិន្ទុនៅ អង់គ្លេស Championship ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Barnsley, Nottingham, Cardiff, Sheff Wed ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតទាំងក្នុងនិងក្រៅទឹកដី សង្ឃឹមរកបាន៣ពិន្ទុដើមសប្តាហ៍នេះ ។ Barnsley(8) Vs Wolverhampton(18) ... Read More »

បាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃLiverpool ប៉ះ Chelsea ខណៈ Tottenham, Arsenal មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុមម្ចាស់ផ្ទះហង្ស ក្រហម Liverpool ស្វាគមន៍ក្រុមកំពូល តារាងតោខៀវ Chelsea ។ ចំណែកក្រុម Tottenham, Arsenal ជាក្រុមដែលមាន ប្រៀបជាងគូប្រកួតមានរំពឹងឈ្នះដើម្បី ... Read More »