ព័ត៌មានទាន់ហេតុការណ៍៖
'

ធ្វេីសកម្មភាព​លួចលុយតាមរថយន្តចំនួន​ ៤លេីក​ ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់វាយខ្នោះដៃ

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា សុីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ដោយជនសង្ស័យកំពុងធ្វើសកម្មភាពលួចលុយតាមរថយន្ត នៅពេលកម្លាំងនគរបាលជំនាញល្បាតតាមដងផ្លូវឃើញក៏ឃាត់ខ្លួន កាលពីវេលាម៉ោង​ ... Read More »

ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួនករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (ដាវ)។ ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​ ២០២២​ វេលា​ម៉ោង ២២និង៣០នាទី​ ចំណុចនៅភូមិ​ព្រៃ​ទទឹង​ ឃុំ​ត្រពាំង​វែង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។  ... Read More »

ឆក់ត្រីមិនប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់ហើយបីថ្ងៃក្រោយមកទើបប្រទះឃើញសាកសព

ខេត្តកណ្ដាល៖  បុរសម្នាក់ចេញពីផ្ទះទៅឆក់ត្រី ហើយពុំឃើញត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញឡើយ។ លុះបីថ្ងៃក្រោយមកស្រាប់តែគេប្រទះឃើញស្លាប់ក្នុងទឹកក្នុងសភាពស្អុយរលួយ ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនសាកសពផងដែរ ។ ករណីប្រទះឃើញសាកសពខាងលើនេះ គឺនៅវេលាម៉ោង១៧និង០០នាទី ត្រង់ចំណុចក្នុងស្រះទឹកកុងងួន ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ... Read More »

លោកទេសរដ្ឋមន្ត្រីលី ធុជ ៖ ខ្ញុំសូម​អំពាវនាវឱ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីលី ធុជបានមានប្រសាសន៍ថា,ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ... Read More »

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះ លួចយកសម្ភារមានតម្លៃជាច្រើនគេចខ្លួនបាន៣ថ្ងៃ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

     ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ មានជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្ទះលក់គ្រឿងសំណង់ ដែលមានផ្លាកយីហោ “ដេប៉ូ សុជាតី ម្នាងសិលា” ... Read More »

ក្នុងរយៈពេល៧ខែកម្ពុជានាំចេញទំនិញទៅអាមេរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារពោលគឺកើនឡើង៤៧.៣%

ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងបើទោះបីជាពិភពលោកកំពុងញាំញីដោយសារវិបត្តិជំងឺកូវីដ១៩និងសេវាដឹកជញ្ជូនឡើងថ្លៃក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់៤៧.៣ ភាគរយ ដែលប្រការនេះគឺជាមោទនភាពមួយ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ ២០២២នេះ សម្រេច បាន​ប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧ភាគរយ បើធៀបរយៈពេលដូច ... Read More »

បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៅស្រុករមាសហែកនិងស្រុករំដួល

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវតែខិតខំរួមសាមគ្គី សហការធ្វើការងារជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដីនិងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ... Read More »

លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ ៖​ ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជម្ងឺអុតស្វាដ៏កាចសាហាវ

ខេត្ត​ប៉ៃលិន៖​ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការ​កង៥០៤ ធ្វេីបដិសណ្ឋារកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥​ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស

ខេត្ត​ស្ទឹង​ត្រែង​៖​ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

ស្រូវទុំរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួនជាង៥ហិកតាកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផល

ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការរងនាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តដឹកនាំ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង ... Read More »

សម្ដេចក្រឡាហោម ស ខេង ស្នើដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខ័ណ្ឌនគរបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្នើទៅ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខ័ណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់កងកម្លាំងនគរបាល។ ប៉ុន្តែសម្តេចមិនបានបញ្ចេញឈ្មោះ ... Read More »

ខេត្តក្រចេះលែងកូនត្រីនិងមេពូជត្រីជាង៤ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ(បឹងរំអិល)

ខេត្តក្រចេះ៖ កូនត្រីនិងមេពូជត្រីជាង ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តក្រចេះលែងចូល ទៅក្នុងបឹងធម្មជាតិ ដើម្បីអភិរក្ស និងឱ្យកាន់តែសម្បូរឡើងថែមទៀត សម្រាប់បំពេញតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅថ្ងៃមុខ ។ នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ... Read More »

អ៊ុយក្រែននៅពីក្រោយការផ្ទុះ៣លើកនៅអាកាសយានដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមៀ

តាមប្រភពព័ត៌មានពីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អ៊ុយក្រែនគឺជាភាគីដែលនៅពីក្រោយការផ្ទុះ៣លើកក្នុងអាកាសយានដ្ឋានយោធារបស់រុស្ស៊ី ក្នុងតំបន់គ្រីមៀកាលពីសប្តាហ៍កន្លងមក។ តាមរបាយការណ៍របស់រដ្ឋាភិបាលអ៊ុយក្រែនដែលបានចែកចាយផ្ទៃក្នុង ហើយត្រូវបានមន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន CNN ថា អ៊ុយក្រែនគឺជាអ្នកនៅពីក្រោយការផ្ទុះ៣លើកនៃកន្លែងផ្សេងគ្នា នៅទីតាំងយោធារបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ ក្នុងនោះមានទីតាំងទាហានអាកាសSaki ។ តាមការប្រកាស ការផ្ទុះនៅទីតាំងយោធារបស់រុស្ស៊ីបានបង្កការខាតបង់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីនៅតំបន់គ្រីមៀ ក្នុងនោះមានឃ្លាំងគ្រាប់ជាដើម។ ការផ្ទុះនៅថ្ងៃទី៩ខែសីហា ... Read More »

អាជ្ញាធរខេត្តកំពង់ធំ សាងសង់ កែលម្អច្រាំងស្ទឹងសែន ឱ្យមានសោភ័ណ្ឌភាព ត្រៀមរៀបចំពិធីបុណ្យអុំទូក

ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីក្រុងពាលីសែនព្រេនបួងសួងសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី លើគម្រោងកែលម្អច្រាំងស្ទឹងសែន ឲ្យមានសោភ័ណ្ឌភាពកាន់តែល្អប្រសើរ។      ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

នគរបាលមូលដ្ឋានស្រុកស្រីសន្ធរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សេវារដ្ឋបាលផ្សេងទៀតដល់ខ្នងផ្ទះនៅក្នុងមូលដ្ឋាន

ខេត្តកំពង់ចាម ៖ ដោយអនុវត្តទៅតាមផែនយុទ្ធសាស្រ្តដាក់ឲ្យអនុវត្តរបស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ... Read More »

ត្រៀមបញ្ជូនខ្លួនយុវជន​ជេីងខ្លាំង២នាក់​ ជំនាញ​វាយកម្ទេច​ម៉ូតូ​ រួច​ដុតបំផ្លាញ​ថែមទៀត​ ទៅសាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង​

  ខេត្ត​ស្ទឹងត្រែង ៖​ យុវជន​ជេីងខ្លាំងចំនួន​ ២នាក់​ ដែលជា​ក្មេងទំនើង​ជំនាញ​ខាងវាយកម្ទេច​ម៉ូតូ​ របស់​ប្រជាពលរដ្ឋ​រួច​ដុតបំផ្លាញ​ថែមទៀត​ ទៅសាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ... Read More »

ប្រតិបត្តិការក្តៅក្រោមការដឹកនាំបញ្ជាររបស់លោកស្នងការ ឯម កុសល លោក ជីវ សេងរស់ ស្នងការងផែនប្រឆាំងគ្រឿងញៀនពន្លាតដែនសមត្ថកិច្ច៣ខេត្តបង្រ្កាបជនសង្ស័យ១៧នាក់និងវត្ថុតាងមួយចំនួនធំ

ខេត្តកំពង់ចាម+កណ្តាល+កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០ នាទី នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

ឆមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់ចំនួន ៩៤២នាក់ និងរបួសចំនួន ៣៦៦៤នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦០៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៤២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣ ៦៦៤នាក់ ចំណែករាជធានី-ខេត្តដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ,ខេត្តកណ្តាល ... Read More »

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ដែលជួបទុក្ខលំបាកដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ​ បានចាត់ក្រុមការងារ ដឹកនាំដោយ ... Read More »

ស្រាបៀរលែងពេញនិយមហើយនៅក្នុងប្រទេសជប៉ុន រដ្ឋាភិបាលជំរុញឱ្យយុវវ័យទទួលទានស្រាឱ្យបានច្រើន

ស្រាបៀរជាប្រភពចំណូលយ៉ាងសំខាន់មួយនៅក្នុងប្រទេសជប៉ុន ដោយប្រាក់ពន្ធបានមកពីលក់ស្រាបៀរនៅជប៉ុនស្មើនឹង៥%នៃប្រាក់ចំណូលជាតិនៅក្នុងឆ្នាំ១៩៨០ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១១ប្រាក់ពន្ធបានមកពីស្រាបៀរបានថយចុះនៅសល់តែ៣%ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ បានថយចុះសល់តែ១,៧%ប៉ុណ្ណោះ។ ទាំងនោះគឺដោយសារតែការលែងនិយមទទួលទាន ស្រាបៀរ។ នៅពេលនេះរដ្ឋាភិបាលជប៉ុន បានបើកយុទ្ធនាការទូទាំងប្រទេសដើម្បីជំរុញឱ្យពលរដ្ឋផឹកស្រាឱ្យបានច្រើនជាងនេះ ក្នុងពេលដែលយុវវ័យក្នុងប្រទេសជប៉ុនព្រងើយកន្តើយចំពោះភេសជ្ជៈមានជាតិអាល់កុល។ នាយកដ្ឋានពន្ធដារជប៉ុន(NTA)បានបើកការប្រកួត “Sake Viva!” ដើម្បីជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី ... Read More »

Update ៖ បុគ្គលិកកាស៊ី​ណូតៃភីងយ៉ាង៥០ទៅ៦០នាក់ជនជាតិវៀតណាមបាននាំគ្នាសម្រុករត់ចេញក្រៅដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បុគ្គលិកកាស៊ីណូផ្នែកអនឡាញចំនួន៥០ទៅ៦០នាក់ បាននាំគ្នាសម្រុករត់ចេញក្រៅពីបរិវេណកាស៊ីណូ រួចហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។     ... Read More »

តុលាការផ្តន្ទាទោសលោកឡេង ប៊ុនស្រ៊ី អតីតមន្ត្រីយោធាផ្កាយ៣ដាក់ពន្ធនាគារ ចំនួន៤ឆ្នាំនិងបង្គាប់ឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន៦០លានរៀល

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រ័ត្ន ស៉ីថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ (អតីតមន្ត្រីយោធាផ្កាយ៣)មានស្រុកកំណើតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដាក់ពន្ធនាគារចំនួន៤ឆ្នាំពីបទបង្ខាំងមនុស្សដោយខុសច្បាប់ ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងសារធាតុញៀន

ខេត្តកំពង់ចាម ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម  ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន១ករណី ។ ការបង្រ្កាបនេះធ្វើឡើង នៅវេលាម៉ោង១១៖៣០នាទី ... Read More »

អាកាសយានដ្ឋានទីក្រុងឌូបៃ កាន់តែមមាញឹកត្រៀមលក្ខណៈសម្រាប់ការប្រកួតវើលខាប់

អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម(UAE)បានចាប់ផ្តើមគម្រោងដើម្បីបង្កើនលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានប្រទេសនេះនៅក្នុងរយៈពេលនៃការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅក្នុងប្រទេសកាតារ ចាប់ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២។ អគ្គនាយកអាកាសយានដ្ឋានទីក្រុងឌូបៃ លោក Paul Griffiths បានឱ្យដឹងថា ជាមួយនឹងមោទនភាពដែលប្រទេសកាតារបានក្លាយទៅជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដំបូងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាត់ទាត់ពិភពលោក។ អ្នកដំណើរអាច បំពេញបែបបទ”check-in” ... Read More »

នគរបាលស្រុកភ្នំព្រឹក​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២នាក់តាមដីការបស់ចៅក្រមស៊េីប​សួរសាលាដំបូងខេត្ត

ខេត្តបាត់ដំបង៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបា​ល​ស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២នាក់​ តាមដីការបស់ចៅក្រមស៊េីប​សួរសាលាដំបូងខេត្ត​ ... Read More »

នាយឧត្តមសេនីយ៍ សែម សុវណ្ណនីចុះជួបសំណេះ សំណាល និងសួរសុខទុក្ខកង កម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរា ... Read More »

Breaking News ៖ នគរបាលស្រុកកោះធំ​ បំភ្លឺជុំវិញករណីបុគ្គលិក​របស់កាស៊ីណូផ្នែកអនឡាញប្រមាណជា៦០នាក់សម្រុករត់ចេញពីបរិវេណកាស៊ីណូ​តៃភីងយ៉ាង និងបានហែលឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម

ខេត្ត​កណ្ដាល​៖​ ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃអធិការដ្ឋាននគរបាលស្រុកកោះធំ​ មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបទៅនឹងសេចក្តីរាយការណ៍របស់​ប្រជាពលរដ្ឋទៅកាន់មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ​(HOTLINE 117) ដែលមានខ្លឹមសារដូច្នេះថា៖​ មានបុគ្គលិក​របស់កាស៊ីណូផ្នែកអនឡាញប្រមាណជា៥០-៦០នាក់ (ជនជាតិវៀតណាម) បានសម្រុករត់ចេញពីបរិវេណកាស៊ី​ណូតៃភីងយ៉ាង ហើយបានហែលទឹកឆ្លងទន្លេព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។ ​     ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​មក ... Read More »

លោកស្រី គ្រីស្ទីណា អាហ្គីឡា៖​ ទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្តថា នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឱ្យ​ចូលមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖​ លោកស្រី គ្រីស្ទីណា អាហ្គីឡា ភារៈធារីស្ដីទី នៃស្ថានទូតអេស្ប៉ាញប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ​ នៅវិមានសន្តិភាព​ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ដោយ​មានការអញ្ជើញចូលរួម ... Read More »

ភ្លៀងខ្យល់ខ្លាំងបង្កជាជំនន់ទឹកភ្លៀងនៅទីក្រុងប៉ារីសរយៈពេលខ្លី(មានវីដេអូ)

កន្លងមកនៅក្នុងប្រទេសបារាំងនិងប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំង បង្កឱ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសបារាំងជាដើម។ កន្លងមកថ្មីៗនេះ មានព្យុះមួយបានវាយប្រហារចូលដីគោកក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំងនាល្ងាចថ្ងៃទី១៦ខែសីហាឆ្នាំ២០២២។ ព្យុះមានល្បឿនខ្យល់ដល់ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេកត់សម្គាល់ឃើញនៅតំបន់តួអេហ្វហ្វែល ជាតំណាងនៃប្រទេសបារាំង ។ ក្នុងរដ្ឋធានីទាំងមូលគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់។ ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ កម្រិតទឹកបានកើនឡើងដល់ទៅ៤០មិលី្លម៉ែត្រ ស្មើនឹងកម្រិតទឹកភ្លៀងកន្លះខែក្នុងស្ថានភាពអាកាសធាតុធម្មតាក្នុងរដូវវស្សា។ ... Read More »