ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្ញាក់ផ្អើលពេញពិភពលោក ! បទ“Are You OK?” របស់កម្ពុជា ចេញ trailers ភ្លាមផ្ទុះការគាំទ្រខ្លាំងពេញTik Tok

ភ្នំពេញ៖ អាចចាត់ទុកបានថាគឺជារឿងភ្ញាក់ផ្អើលដែលមិននឹកស្មានដល់ បន្ទាប់ពីបញ្ចេញវីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សោកស្តាយលោកស្រី ស៊ី តូន ដែលមានជម្ងឺមិនគួរឲ្យជឿ និងបានចាត់តំណាង យកថវិកាចូលរួមជួយថែទាំ និងព្យាបាលសុខភាព

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយតាមបណ្តាញសារព័ត៌មាន ចំពោះសុខភាពរបស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានជម្ងឺនឹកស្មានមិនដល់ ( បាត់បង់ស្មារតី និងបាត់បង់ការចងចាំ ) លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ យោធភូមិភាគពិសេស បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស និងឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស បានអញ្ជើញចុះពិនិត្យតាមគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៣ ... Read More »

លោកឧត្តមសេនីយ៍ឯក សរ ស៊ីនឿន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅសង្កាត់កាកាបទី២

ភ្នំពេញ៖ យោងតាមផេកកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកងទ័ពជើងគោក បានដឹកនាំសមាសភាពក្រុមការងារចុះពិនិត្យដំណើរការផ្ដល់សេវាវ៉ាក់សាំងដូសទី៣ ( ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ ទឹកចិត្តសប្បុរសធម៌របស់ប្រជាជនជប៉ុនរមែងស្ថិតក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច

ភ្នំពេញ៖ នាវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះលើ facebook ផ្លូវការលោកថា, ខ្ញុំ និង លោកឯកអគ្គរដ្ឋទូតជប៉ុន មិកាមិ  ... Read More »

អភិបាលខណ្ឌកំបូល បន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសជំរុញ​ តាមគោលដៅសង្កាត់ទាំង៧​ ក្នុងភូមិសាស្ត្រខណ្ឌចាប់ផ្តេីមនៅព្រឹកថ្ងៃទី១១​ ខែតុលា​នេះ!

ភ្នំពេញ​៖​ បន្ទាប់ពីបានចូលរួមពិធីបើកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នៅកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​ លោក ឃឹម ស៊ុនសូដា ... Read More »

សាលាដំបូង​និងអយ្យការអមសាលាដំបូង​ខេត្តកំពង់ឆ្នាំងបានរៀបចំ​ពិធី​ប្រគល់​-ទទួល​ឯកសណ្ឋានជូនមន្រ្តី​លេខាធិការដ្ឋាន​រដ្ឋបាល​

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់-ទទួល ឯកសណ្ឋានជូនដល់មន្ដ្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ... Read More »

ពលករចំនួន​២០នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន២០ នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​សហការជាមួយកម្លាំងចម្រុះធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ២០២១​ នៅចំណុចក្បាលទំនប់ ភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ​ និង​បានប្រគល់ជូនកម្លាំងជំនាញដេីម្បីអនុវត្តទៅតាមច្បាប់។  សូមបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ... Read More »

លោកគ្រូ​ ឈឹម​ ដែលល្បីក្នុង​TikTok​ បើកលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងដកហូតវត្ថុតាងសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។ ... Read More »

បទ”Are You OK?”របស់ តន់ ចន្ទសីម៉ា រងការរិះគន់ពីអ្នកចម្រៀង និងជាអ្នកនិពន្ធ លោក ម៉ៃ វឌ្ឍនា

      ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា និងជាអ្នកនិពន្ធបទចម្រៀងលោក ម៉ៃ វឌ្ឍនា បានចេញមុខរិះគន់ទៅលើការផលិតបទចម្រៀងថ្មីរបស់ផលិតម្មហ្គាឡាក់ស៊ី ច្រៀងដោយកញ្ញាតន់ ចន្ទសីម៉ា គឺបទ”Are You OK?”។ លោកម៉ៃ វឌ្ឍនារិះគន់ក៏ព្រោះតែបទចម្រៀងនេះបានបង្ហាញពីឈុតឆាកនៃការកាន់កាំភ្លើងក្នុងថ្នាក់រៀន ... Read More »

ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans នាយកកម្មវិធីមិត្តអ្នកអាន (Readers’ Editor) ឆ្លើយតបចំពោះលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ពី ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans ... Read More »

ប្រធានក្រុមប្រឹក្សាខេត្ត​ព្រះសីហនុ​ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ !

ភ្នំពេញ៖ លោក ជាម​ ហុីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ព្រះសីហនុ​ ដែល​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមព្រះរាជក្រឹត្យព្រះបាទ ... Read More »

សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅវិទ្យាល័យស្វាយរៀង បានចូលរៀនវិញជាធម្មតា ​​ ក្នុង​បរិបទ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩

​ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនឹងជាតំណាង លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការរៀន និងបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាល័យស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ... Read More »

ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យពីធម្មនុញ្ញភាពលើសេចក្តីវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីរួចហើយ ដោយអះអាងថា«អាចធ្វើទៅបាន»

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ !

ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៃរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពត ធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កំរិតត្រូវរំដោះទឹក ... Read More »

ជិះម៉ូតូមិនប្រយ័ត្នបុកបុរសចំណាស់ម្នាក់មានជំងឺវិកលចរិតដើរតាមផ្លូវរងរបួសធ្ងន់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់មានជំងឺវិកលចរិត ខណ:កំពុងដើរតាមផ្លូវសុខៗស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកមកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទីយប់ថ្ងៃទី១០ ខែ​ តុលា ឆ្នាំ ២០២១ លេីផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងភូមិត្រពាំងត្រាវ ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ... Read More »

អតីតជើងឯកពិភពលោកឆ្នាំ២០១៩ Chepngetich របស់ប្រទេសកេនយ៉ាទទួលបានជ័យជម្នះក្នុងការរត់ម៉ារ៉ាតុងនៅឈីកាហ្គោ

កីឡាការិនី Ruth Chepngetich របស់អេនយ៉ាបានបង្កើតកំណត់ត្រាអស្ចារ្យដើម្បីឈ្នះការប្រកួតរត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោរបស់ស្ត្រីកាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Seifu Tura ជនជាតិអេត្យូពីទទួលបានជ័យជម្នះក្នុងការប្រណាំងផ្នែកបុរស។ កីឡាការិនី Chepngetich ដែលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ បានចេញយ៉ាងលឿនដោយទទួលបានការនាំមុខ២៧វិនាទីតាមរយៈការរត់ចម្ងាយ១០គីឡូម៉ែត្រដំបូង ហើយបានបញ្ចប់១នាទីនិង៤៩វិនាទីនាំមុខកីឡាការិនីអាមេរិក Emma Bates ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ៖ «លិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការ (ODA) ជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦ ៣៣៦ ... Read More »

កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៥៨នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៤៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២១នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​១១​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៥៨នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៤៦នាក់ និងករណីស្លាប់​ ២១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១០ ខែតុលា​​​​​​ ... Read More »

ទីក្រុងស៊ីដនីបើកទ្វារឡើងវិញហើយក្រោយរយៈពេលជាង១០០ថ្ងៃបិទខ្ទប់

បណ្តាហាងលក់កាហ្វេ លក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ… ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារឡើងវិញនៅថ្ងៃទី១១ខែតុលា ដែលជាការចាប់ផ្តើមទទួលស្វាគមន៍អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ហាងលក់ស្រានៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារដំណើរការនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ខែតុលា ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មនុស្សជាច្រើនបានជួបជុំគ្នា ផឹកស្រា អបអរសាទរថ្ងៃលុបបម្រាមនៅក្នុងទីក្រុងនេះ។ អភិបាលរដ្ឋ New ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ​ ... Read More »

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក  មិកាមិ  ម៉ាសាហ៊ីរ៉ូ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា​!​ មានចំនួន​ ១៣ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ២២នាក់,​ និងពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រាប់ម៉ឺនដូសត្រូវបានបោះចោលនៅតាមឆ្នេរព្រែកជីកប្រទេសអេហ្សុីប

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងសន្តិសុខអេហ្ស៊ីប បានចាប់ខ្លួនមនុស្ស៣នាក់ដែលបានយកវ៉ាក់សាំងមិនទាន់ផុតកំណត់ប្រើប្រាស់ទៅបោះចោលតាមបណ្តោយព្រែកជីកនៃប្រទេសអេហ្ស៊ីប។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនត្រូវបានយកទៅបោះចោលនៅតាមបណ្តោយព្រែកជីកក្នុងខេត្ត Bani Bazar ស្ថិតនៅភាគខាងជើងទីក្រុង Minya ។ តាមការស្រាវជ្រាវជាបឋមបានឱ្យដឹងថា មានឱសថការីនិងមន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះត្រូវបានឃាត់ខ្លួន។ ប៉ូលិសក៏បានចាប់ខ្លួនអ្នកបើកបររថយន្តរបស់ក្រសួងសុខាភិបាលដែលជាអ្នកទទួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីក្រុង Minya។ ... Read More »

ពលករខ្មែរលួចចូលប្រទេសថៃ១៥នាក់ និងជនជាតិថៃលួចចូលប្រទេសខ្មែរ៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចថៃបានបង្កើនការរឹតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចូល-ចេញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសមត្ថកិច្ចនគរបាលល្បាតព្រំដែនទី១២របស់ថៃ សហការជាមួយកម្លាំងនគរបាល និងកម្លាំងទាហានស្រុកតាព្រះយ៉ាចុះចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៥នាក់ ក្នុងនោះមានប្រុស១០នាក់និងស្រី៥នាក់នៅបរិវេណចម្ការដំឡូង ក្នុងភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ ក្នុងការចាប់ឃុំខ្លួនខាងលើ សមត្ថកិច្ចថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង១៥នាក់ថា ជាបុគ្គលអន្តោប្រវេសន៍ ... Read More »

ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់ បានស្លាប់ក្រោយបើករថយន្តធ្លាក់ផ្លូវ

ខេត្តរតនគិរី៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់មានបញ្ហាសុខភាពបានបើករថយន្តធ្លាក់ចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។   លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះថា ... Read More »

មានខេត្តចំនួន៩ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

នៅមុនពេលរដូវរងាចូលមកដល់ និងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែមឬដូសទីបី។ មកទល់ពេលនេះ មានខេត្តចំនួន៩ ហើយនៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរជូនដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ-៥៩ឆ្នាំដែលបានចាក់ដូសទីពីររួចរាល់រយៈពេល៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន ។ ... Read More »

ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្មេងទំនើង៦នាក់បង្កការអុកឡុកនិងប្រើហិង្សាបណ្តាលឲ្យរងរបួសមនុស្សម្នាក់

ខេត្តព្រះវិហារ ៖  លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី ឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន ០៦នាក់ កាលពីរសៀលថ្ងៃទី១០ ខែតុលា២០២១ រួច បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់។  មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសង្គមថ្មីបានឲ្យដឹងថាកាលពីថ្ងៃទី០៧ ... Read More »

Fury ផ្តួល Wilder ឲ្យសន្លប់ក្នុងទឹកទី១១ដើម្បីរក្សាខ្សែក្រវ៉ាត់ WBC

Tyson Fury បានរក្សាខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBC របស់គាត់កាលពីថ្ងៃអាទិត្យនៅពេលដែលគាត់បានផ្តួលកីឡាករDeontay Wilder យកឈ្នះជាលើកទី៣ដោយប្រើដៃស្តាំវាយឲ្យសន្លប់ក្នុងទឹកទី១១ នៅសង្វៀន T-Mobile ក្នុងទីក្រុងឡាសវេហ្គាស។ បន្ទាប់ពីការពារខ្សែក្រវ៉ាត់ WBC របស់កីឡាករ Tyson Fury ... Read More »

អុីតាលីយកឈ្នះបែលហ្ស៊ិក ២-១ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ Nations League

គ្រាប់បាល់១គ្រាប់របស់កីឡាករ Nicolo Barella និងការទាត់បាល់ប៉េណាល់ទីដោយកីឡាករ Domenico Berardi ធ្វើឱ្យម្ចាស់ផ្ទះអុីតាលីទទួលជ័យជម្នះ ២-១ លើក្រុមបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Nations League ឆ្នាំនេះ។ ការឈ្នះនេះបានផ្តល់ការលួងលោមខ្លះដល់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបអុីតាលីដែលការប្រកួតចាញ់អេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួននៅទីក្រុងMilan ... Read More »