ព័ត៌មានទាន់ហេតុការណ៍៖
'

យន្តហោះចម្បាំងអុីរ៉ង់ជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀន

យន្តហោះចម្បាំង F5 ផលិតដោយអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានអុីរ៉ង់បានជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀននៅទីក្រុង Tabriz នាភាគខាងជើងប្រទេសអុីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ហើយយន្តហោះបានធ្លាក់បុកចំសាលារៀន ប៉ុន្តែជាភព្វសំណាងក្នុងពេលគ្រោះថ្នាក់នោះសិស្សសាលាទើបតែចេញពីរៀនបានប៉ុន្មាននាទីប៉ុណ្ណោះ ។ មន្ត្រីយោធាអុីរ៉ង់បានឱ្យដឹងថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារបញ្ហាបច្ចេកទេស ។ ជាមួយគ្នានេះដែរ ... Read More »

ល្បិចឪពុកអ្នករើសអេតចាយ កូនកម្មការិនីរោងចក្របានសមគំនិតគ្នាឆបោកប្រាក់អ្នកដទៃចំនួន១០ម៉ឺនដុល្លារ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលជាប់ពាក់ពន្ធក្នុងអំពើឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ក្រោមរូបភាពសមគំនិតគ្នាខ្ចីប្រាក់អ្នកដទៃចំនួន១០ម៉ឺនដុល្លារមិនសង ថែមទាំងដាក់តម្កល់ឯកសារក្លែងទៀតផង ។     ... Read More »

អឺរ៉ុបព្រមានថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោកកំពុងរងការគំរាមកំហែងពីទំនាក់ទំនងរុស្ស៊ី-ចិន

កន្លងមកក្រុមអ្នកឯកទេសវិភាគ ពីនយោបាយសន្តិសុខនៅលើពិភពលោកបានបញ្ជាក់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិននិងរុស្ស៊ីក៏ដូចជាតទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ប៉ុន្តែពេលនេះ តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខបានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងតែរងការគំរាមកំហែងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរុស្ស៊ីនឹងចិន។ សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប លោក Josep Borell ដែលបានប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ តាមដីកាសាលាដំបូងខេត្ត ពីបទញុះញុងឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ តាមដីកាសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ដើរធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋផ្តិតស្នាមមេដៃក្លែងក្លាយដើម្បីទាមទារប្រឆាំងនឹងការដោះស្រាយដីធ្លីចំណុច៦៧១ នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោយសួរនាំនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំង៤ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែន

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុន Swiss Air Linesជាដើមបានសម្រេចផ្អាកការហោះហើរទៅកាន់រដ្ឋធានី Kiev ចាប់ពីថ្ងៃទី២១ខែកុម្ភៈរហូតដល់បញ្ចប់ខែនេះ។ កាលពីពីរថ្ងៃមុនក្រសួងការបរ ទេសស្វុីស បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន ពិសេសគឺតំបន់ Donetsk និង Luhansk ដែលកំពុងតែប្រឈមមុខតានតឹងកាន់តែខ្លាំង ... Read More »

ពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងមនុស្សខណៈចុះកើបអាចម៍ប្រចៀវនៅបាតល្អាងភ្នំ

ខេត្តបាត់ដំបង៖ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញមានតែគ្រោងឆ្អឹងនៅក្នុងបាតល្អាងភ្នំ ខណ:ពួកគេនាំគ្នាធ្វើជណ្តើរចុះទៅដើម្បីប្រមូលយកអាចម៍ប្រចៀវលក់។    ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញគ្រោងឆ្អឹងខាងលើនេះ កើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចក្នុងល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។    ប្រជាពលរដ្ឋបានអោយដឹងថា ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះ ប្រទេសជាច្រើនបន្តបើកទ្វារទទួលអ្នកទេសចរ

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ១,១លាននាក់ និងស្លាប់៤.៩៩៣នាក់។ ជាលទ្ធផលសរុបអ្នកឆ្លងនៅទូទាំងពិភពលោកមានជាង៤២៤លាននាក់ និងស្លាប់៥,៩លាននាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី២១ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៤២៤.៧៥១.២២៣ នាក់ និងស្លាប់៥.៩០៥.២៧៨នាក់។ កូវីដ-១៩ ... Read More »

Update ៖ អត់មានដីកាឆែកឆេរហើយ ! ហួសម៉ោង៦ល្ងាចក៏ខាង សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បន្តចុះឆែកឆេរបន្ថែម

ភ្នំពេញ៖ អត់មានដីកាឆែកឆេរហើយ ! ហួសម៉ោង៦ល្ងាចក៏ខាង សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បន្តចុះឆែកឆេរបន្ថែម, សមត្ថកិច្ចកំពុងតែបំពានទៅលើផ្លូវច្បាប់យ៉ាងធំបំផុត។ តើការឆែកឆេរនេះធ្វើដោយទម្លាប់ឬមួយក៏ មានគំនុំគុំគួន?  សូមបញ្ជាក់ថា, សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ កំពុងបំពេញតួនាទី ចុះឆែកឆេរ ... Read More »

អ្នកភូមិបង្កោងជាង៣០០នាក់ នៃតំបន់រមណីយដ្ឋានអង្គរ រក្សាទំនៀមទម្លាប់ចាប់ត្រីរួមគ្នា សម្រាប់ត្រៀមប្រារព្ធពិធីឡើងមាឃ

ខេត្តសៀមរាប៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមាណជិត៣៥០នាក់ បានរៀបចំកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមទុកពិធីឡើងមាឃឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។ ... Read More »

សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ កំពុងបំពេញតួនាទីចុះឆែកឆេរទំនិញនៅបុរីពិភពថ្មីឈូកវ៉ា២ បង្ខំឱ្យម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុ ដែលសរសេរផ្ទុយពីអាជ្ញាប័ណ្ណ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃមួយក្រុមដឹកនាំដោយលោកស័ក្តិ៥ ហ៊ុន សុងហាក់ បានសុំការអនុញ្ញាតពីម្ចាស់ទីតាំងសហការសុំឆែកឆេរ ដោយសំអាងលើលិខិតរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ១សន្លឹក មានចំណារលោក សុិត វណ្ណៈ ... Read More »

លោក ឃួង ស្រេង ៖ ក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បាន៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ... Read More »

រថយន្តធុនធំបុកគ្នាពីក្រោយស្លាប់ម្នាក់រងរបួស៣នាក់

ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំបុកពីក្រោយគ្នាក្នុងទិសដៅស្របគ្នាបណ្តាលឱ្យម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសស្រាលឯអ្នកបើកបរបង្កហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្ទាប់ពីកើតហេតុ។ ហេតុការណ៍រថយន្តធុនធំបុកគ្នាពីក្រោយនះបានកើតឡើងនៅវេលាម៉ោង២១៖០៥ នាទីលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ពីទិសខាងត្បូងទៅទិសខាងជើងស្របទិសគ្នា។  យោងតាមប្រភពបានឱ្យដឹងថាករណីខាងលើនោះបង្កឡើងដោយរថយន្តម៉ាកវ៉េអងពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ3B.6740 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងតែម្តង។ រថយន្តរងគ្រោះម៉ាកហីយ៉ានដាយពណ៌សពាក់ស្លាកលេខ ក្រចេះ3A.0602 បើកបរដោយឈ្មោះ ស្រុីន វ៉ាន់ដា ... Read More »

ម្តាយសិស្សទាមទារសំណងពីគ្រូម្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ចំនួន២.០០០ដុល្លារ ខណៈគ្រូវាយ នឹង ខោកក្បាលកូនគាត់ជា ញឹកញាប់

ខេត្តកំពត៖ លោកគ្រូម្នាក់ ឈ្មោះ សួង រ៉ែន ដែល ជាគ្រូប្រចាំថ្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ស្ថិតក្នុងឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងរងនូវពាក្យបណ្តឹង របស់អាណាព្យាបាលសិស្សម្នាក់ ឈ្មោះ រិទ្ធ ... Read More »

ផ្ទុះរឿងជំពាក់លុយទៀតហើយលោក រិទ្ធ អូមេហ្គា ត្រូវតារាសម្តែងសិចស៊ីទម្លាយរឿងជំពាក់បំណុលជិត៧ពាន់ដុល្លារ

ភ្នំពេញ៖ អ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា  បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីរឿងជំពាក់ប្រាក់ទៀតហើយបន្ទាប់ពីត្រូវបានអតីតតារាសម្តែងស្រីសិចស៊ី អ្នកនាង ជា ម៉ារី ប្រកាសរកមុខ និងទាមទារឲ្យលោកចូលខ្លួនដោះស្រាយប្រាក់ដែលជំពាក់ជិត៧ពាន់ដុល្លារអាមេរិក។  ដំណឹងនេះបានធ្វើឲ្យផ្ទុះកក្រើកជាថ្មីទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ។  «អ្នកនាង ជា ម៉ារី ... Read More »

អង់គ្លេសលុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ អាមេរិកមានករណីឆ្លងនៅសល់តែជាង១ម៉ឺននាក់ប៉ុណ្ណោះ

នៅថ្ងៃទី ២១ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាស លុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ ។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីលោក បូរីស ចនសិន ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រីអាលីហ្សាប៊ែត ទីពីរ ... Read More »

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានបិទបញ្ចប់ ដោយន័រវេសជាប្រទេសទទួលបានមេដាយច្រើនជាងគេ

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យនៅក្នុងពិធីដ៏រីករាយមួយ។ អត្តពលិកជិត៣,០០០នាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះក្នុង១០៩ប្រទេស លើវិញ្ញាសាចំនួន១៥ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានអំពាវនាវឱ្យមេដឹកនាំនយោបាយជុំវិញពិភពលោកត្រូវបានបំផុសគំនិតដោយលើកឡើងពី “គំរូនៃសាមគ្គីភាព និងសន្តិភាព” របស់អត្តពលិក។ លោក​បាន​បន្ត​ថា “​អំណាច​បង្រួបបង្រួម​នៃ​កីឡា​អូឡាំពិក​នេះ​ខ្លាំង​ជាង​កម្លាំង​ដែល​ចង់​បំបែក​យើង​ទៅ​ទៀត។ អត្តពលិកបាន ផ្តល់ឱកាសសន្តិភាព ... Read More »

បងធម៌ប្អូនធម៌២នាក់ទាស់សម្ដីគ្នាក្នុងវង់ផឹកស្រា.ស រហូតក្លាយជាហិង្សាបង្ហូរឈាម

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងមមាញឹកបន្តនីតិវិធី លើជនសង្ស័យដៃដល់ បន្ទាប់កាប់គូរទំនាស់បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយផ្ទុះហិង្សាក្នុងវង់ផឹកស្រា.សនៅក្នុងចម្ការក្រូចមួយកន្លែង ។  ហេតុការណ៍ហិង្សាកាប់គ្នាបណ្ដាលឲ្យរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃអាទិត្យ ៤រោច ខែមាឃ ... Read More »

បើកទ្វារទទួលអ្នកទេសចរបរទេស អូស្ត្រាលីឆ្ពោះដំណើរការទាំងស្រុងលើវិស័យទេសចរណ៍

អូស្ត្រាលីបានបើកព្រំដែនទទួលអ្នកទេសចរបរទេសជាលើកដំបូង ក្រោយរយៈពេលជិតពីរឆ្នាំបានបិទទ្វារ ។ ការសម្រេចខាងលើបានផ្តល់ភាពសប្បាយរីករាយដល់ការជួបជុំគ្រួសារ និងជំរុញវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនឡើងវិញ។ អូស្ត្រាលីបានបិទវិស័យទេសចរណ៍ តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ពលរដ្ឋអូស្ត្រាលីនិងប្រទេសមួយចំនួនទៀតត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអូស្ត្រាលីតាំងពីចុងឆ្នាំ២០២១ ប៉ុន្តែជនបរទេសនឹងត្រូវរង់ចាំការចេញច្បាប់ថ្មីស្តីពីការទប់ស្កាត់កូវីដ-១៩។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ... Read More »

អតីតខ្សែបម្រើ Arsenal កីឡាករ Jack Wilshere ចូលរួមជាមួយក្លិបAGF Aarhus នៅលីគកំពូលដាណឺម៉ាក

អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal សញ្ជាតិអង់គ្លេស Jack Wilshere បានចូលរួមជាមួយក្រុម AGF Aarhus របស់លីគកំពូលដាណឺម៉ាកបន្ទាប់ពីគ្មានក្លិបលេងរយៈពេល៨ខែមក។ កីឡាករវ័យ៣០ឆ្នាំរូបនេះកំពុងហ្វឹកហាត់ជាមួយក្រុមកាំភ្លើងធំក្នុងរដូវកាលនេះ ក៏ដូចជាការហ្វឹកហាត់មួយចំនួនផងដែរ ដោយបានជួបការលំបាកក្នុងការស្វែងរកក្រុមថ្មីបន្ទាប់ពីចេញពីក្លិបBournemouth កាលពីខែឧសភា។ Wilshere បាននិយាយថា ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគឿងញៀន៦កញ្ចប់

ភ្នំពេញ៖ នៅថ្ងៃទី២១ខែកុម្ភៈធ្ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹកមានជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវនិងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចដីផ្នូរខ្មោចក្នុងក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។     លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះ ដូ ... Read More »

ខ្សែប្រយុទ្ធ Aubameyang រកបាន៣គ្រាប់ដំបូងជួយឲ្យ Barcelona ឈ្នះ Valencia

ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលពួកគេបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុង La Ligaដល់ទៅ៩ប្រកួតជាមួយនឹងជ័យជម្នះលើក្រុម Valencia ក្នុងលទ្ធផល ៤ទល់១។ នៅតង់ទី១ Aubameyang ដែល​បាន​ចូល​រួម​ពី ... Read More »

ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នករួមដំណើរជាង៣០នាក់ ក្នុងរថយន្តក្រុង ខណ:បើកបរសុខៗ ស្រាប់តែឆាបឆេះមួយកំណាត់ក្រោយ

ខេត្តស្ទឹងត្រែង ៖ រថយន្តទេសចរណ៍ដឹកអ្នកធ្វើដំណើរឆ្លងខេត្តជាង៣០នាក់ បានភ្ញាក់ផ្អើលទាំងក្បាលព្រលប់ ខណ:កំពុងបើកបរសុខៗ ស្រាប់តែឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ មួយកំណាត់ក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៦ជាងក្បាលព្រលប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ... Read More »

ខាតដេីមហេីយលោកចោរ!!​ នាំគ្នាឆក់ទូរស័ព្ទ Iphone11 Pro Maxបានសម្រេច តែដួលរត់ចោលម៉ូតូមួយគ្រឿង​ និងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចបម្រុងជិះម៉ូតូរត់ តែទាក់ដៃចង្កូតគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ ដួលទៅលើដងផ្លូវយកបានតែទូរស័ព្ទរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនមិនបានប៉ុន្មានម៉ោងផងក៏ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការស្រាវជ្រាវចាប់ខ្លួនបានម្នាក់​កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ​  ... Read More »

មន្ត្រីឧទ្យានុរក្សស្នាក់ការរងអូរខាំផា​ ខេត្តរតនគិរី​ ចុះល្បាតតាមដានសកម្មភាពបទល្មើសវាយលប់ចាប់សត្វស្លាបចំណុចវាលយ៉ៃ

ខេត្ត​រតនគិរី​៖​ មន្ត្រីឧទ្យានុរក្សស្នាក់ការរងអូរខាំផា សហការជាមួយក្រុមប្រឹក្សាឃុំតាវែងលើ ចុះល្បាតតាមដានសកម្មភាពបទល្មើសវាយលប់ចាប់សត្វស្លាបចំណុចវាលយ៉ៃ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្ទីរបរិស្ថានខេត្តរតនគិរី​ ដែល​អង្គភាព​យេីង​ទេីប​ទទួល​បាន​នៅព្រឹកថ្ងៃចន្ទ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២២។  មន្ទីរបរិស្ថានខេត្តរតនគិរី​ បានឱ្យដឹងទៀតថា​ ជាលទ្ធផល ប្រទះឃើញរោងជនសង្ស័យពួនវាយលប់ពីរកន្លែង និងបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យបន្តទៀត។ ដោយឡែក​មន្ទីរបរិស្ថានខេត្តបាត់ដំបង​ ... Read More »

រុស្ស៊ីប្រកាសថា អ៊ុយក្រែននឹងបើកការវាយប្រហារតំបន់ស្វ័យភាពនៅយប់នេះ

មន្ត្រីជានខ្ពស់រុស្ស៊ីមួយរូបបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែន នឹងបង្កើនសកម្មភាពវាយប្រហារទៅលើតំបន់ Donetsk និង Luhansk នៅយប់ថ្ងៃទី២១ខែកុម្ភៈ។ លោក Viktor Vodolatsky អនុប្រធានទីមួយនៃគណៈកម្មការសភាជាតិរុស្ស៊ីទទួលបន្ទុកសហគមន៍ប្រទេសឯករាជ្យ និងទំនាក់ទំនងជាមួយប្រទេសអតីតសហភាពសូវៀតបានលើកឡើងថា កម្លាំងទាហានអ៊ុយក្រែននឹងបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមស្វ័យភាពនៅទីក្រុង Luhansk និង ... Read More »

សំបុកសត្វកុកពាក់អំបោះញាស់កូនបានចំនួនខ្ពស់បំផុតនៅដែនជម្រកសត្វព្រៃលំផាត់នៅក្នុងឆ្នាំ២០២១

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញសំបុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ៨ សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ លទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ... Read More »

បិសាចក្រហម Manchester United រកបាន៣ពិន្ទុពី Leeds បន្តឈរក្នុងតំបន់ Top 4

ក្រុមភ្ញៀវបិសាចក្រហម Manchester United បានបន្តកាន់កាប់លេខ៤ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយពីបានបំបាក់ក្រុមម្ចាស់ផ្ទះLeeds United ក្នុងលទ្ធផល ៤ទល់២ នៅកីឡដ្ឋាន Elland Road ដើម្បីដណ្តើមយកជ័យជម្នះដ៏សំខាន់ និងរក្សាការក្តាប់របស់ពួកគេនៅលើកំពូលតារាង Top 4 ... Read More »

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន ... Read More »

សូម​បន្ត​អនុវត្ត​វិធានការ​”៣ការពារ​ ៣កុំ​” ខណៈករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤៨៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣០៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​៣នាក់(២នាក់​ មិនបានចាក់វ៉ាកសាំង)

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ចន្ទ​ទី​២១ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៨៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣០៥នាក់ និងករណីស្លាប់​​៣នាក់(២នាក់​ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

តុលាការចោទប្រកាន់ស្រ្តីម្នាក់ពីបទរំលោភលើទំនុកចិត្តកិបកេងនឹង ក្លែងត្រាក្រុមហ៊ុនលើទឹកប្រាក់ជិត៤លានដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់អតីតជាប្រធានចាត់ការទូទៅ នៅក្រុមហ៊ុនHYUNDAI PACKANGING (CAMBODIA)CO. LTD កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធលើពាក្យបណ្តឹងពីបទរំលោភលើទំនុកចិត្ត បទកិបកេង នឹងបទ.ក្លែងត្រា ... Read More »