ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជ្រៀតជាន់លើគ្នាស្លាប់៦នាក់និងរបួសជាច្រើននៅកាមេរូន

នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អាហ្វ្រិក (AFCON) វគ្គ១/៨ ក្រុមជម្រើសជាតិ កាមេរូន(Cameroon) បានយកឈ្នះក្រុមភ្ញៀវ Comoros ក្នុងលទ្ធផល២-១ ដណ្តើមបានកៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ប៉ុន្តែជ័យជម្នះនោះមិនបានសប្បាយរីករាយពេញលេញនោះឡើយដោយសារតែក្រុមអ្នកគាំទ្របានស្លាប់និងរបួសជាច្រើន ដោយសារតែការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យអ្នកគាំទ្រ៦នាក់ស្លាប់ និងមនុស្សជាច្រើនកំពុងតែជួយសង្គ្រោះ។ គ្រូពេទ្យនៅមន្ទីរពេទ្យ Messassi ជិតពហុកីឡដ្ឋាន ... Read More »

មន្ត្រីក.ប.ប. បន្តចុះត្រួតពិនិត្យគុណភាពទំនិញ មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់

ខេត្ត​ពោធិ៍សាត់​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.ប្រចាំខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បានធ្វើការចុះអង្កេតទីផ្សារនានា ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២៥​ ខែមករា​ ឆ្នាំ​២០២២។  ... Read More »

ក្នុង​ឆ្នាំ​២០២១កម្ពុជា! ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ រកចំណូលបានជាង៦១១លានដុល្លារ

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹង​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២​នេះថា៖ កម្ពុជា​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅក្នុង​ឆ្នាំ២០២១​ រកចំណូលបានជាង៦១១លានដុល្លារ។  ជាក់ស្ដែង​យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ  បានគូសបញ្ជាក់ថា៖ ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ... Read More »

សាកសពកម្មករនេសាទធ្លាក់ពីលើទូកនៅកណ្តាលសមុទ្រត្រូវបានក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ រកឃើញហើយ

     ខេត្តព្រះសីហនុ ៖ សាកសពកម្មករនេសាទធ្លាក់ពីលើទូកនៅកណ្តាលសមុទ្រ តាំងពីថ្ងៃ រសៀល ទី២៣ ខែ មករា ឆ្នាំ ២០២២នោះត្រូវបានក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ចិន និងវៀតណាម នៅថ្ងៃទី៣ កុម្ភៈនេះ

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

ភ្ញាក់ផ្អើលនាយប៉ុស្តិ៍ឃ្មួញមកកាន់តំណែងថ្មីគឺធ្លាក់ពីលើមេឃ

ភ្នំពេញ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចំណោមមន្ត្រីនគរបាលដែលបម្រើការងារនៅប៉ុស្តិ៍ឃ្មួញ ពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ មានការភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមនុស្សដែលធ្លាក់ពីលើមេឃ ព្រោះក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់ឡើយ។ នគរបាលនៅទីនោះជជែកគ្នាមិនដាច់សូរ ព្រោះតែការតែងតាំងនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។    បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការដ្ខាននគរបាលខណ្ឌទួលគោកឱ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ ប៉ុន្តែពិធីប្រកាសចូល កាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃស្អែកឬខានស្អែកនេះហើយ។    ... Read More »

លោក គង់ សំណាង បូមខ្សាច់​លប់​អាងស្តុកទឹក​ ឬ​ ស្រែអ៊ូ​រ​ រំលោភ​យកដី​រដ្ឋ ក្រសួងជំនាញ និងគណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ អោយចាត់ការបញ្ជូនទៅតំណាងអយ្យការ តែស្ងាត់ឈឹងដដែល !

ខេត្តកំពត ៖ ពិតជាថ្លេីមធំណាស់​ ឬកើតឡើងដោយសកម្មភាព អំពើពុករលួយជាលក្ខណៈប្រព័ន្ធ ទើបលោក គង់ សំណាង អាងអំណាចបក្សពួក​ជា​អភិបាល​រងខេត្ត​  ហ៊ាន​បូមខ្សាច់​លប់​អាងស្តុកទឹក​ ឬ​ ស្រែអ៊ូ​រ​ រំលោភ​យកដី​រដ្ឋ​ហើយ​ ហ៊ាន​ប្ដឹង​ក្រុមសាមគ្គីទៀត​ ។ ... Read More »

កិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC ពីលទ្ធភាពនៃការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២​ ... Read More »

អភិបាលខេត្តស្វាយរៀង ៖ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្រុងស្រុកត្រូវបន្តពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែកព្រោះជាប្រយោជន៍សាធារណៈ

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានថ្លែងដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្រុងស្រុកត្រូវបន្តពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែកព្រោះជាប្រយោជន៍សាធារណៈ ។ ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។ ... Read More »

កូរ៉េខាងជើងបន្តសាកល្បងកាំជ្រួចមីស៊ីលជាលើកទី៥

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលពីរដើមចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅថ្ងៃទី ២៥ខែមករា ។ នៅពេលនេះមន្ត្រីកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវបញ្ជាក់ ពីការសាកល្បងមីសុីលខាងលើ។ យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលី ស្ទិកជាបន្តបន្ទាប់ក្នុងខែមករានេះ។ នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈដែលប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក ... Read More »

អភិបាលខេត្តកំពង់ចាមជួបសំណេះ សំណាល និងផ្តល់ការឧបត្ថម្ភលើកទឹក ចិត្តដល់សិស្សដែលប្រឡងជាប់មធ្យម សិក្សាទុតិយភូមិ និទ្ទេសA សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

ខេត្តកំពង់ចាម ៖ ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA ក្នុងឆ្នាំសិក្សា ២០២០-២០២១លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល  ... Read More »

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ស្នើឲ្យកីឡាករ-កីឡាការិនី ត្រូវ​ពង្រឹង​សមត្ថ​ភាព​ត្រៀមដណ្តើម​មេ​ដាយ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ៖  លោក មៀច សុផាន់ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើងកម្ពុជា បានស្នើអោយកីឡាករ កីឡាការិនី ត្រូវពង្រឹងសមត្ថភាពត្រៀមដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ។ នេះបើយោងតាម ... Read More »

ខេមរៈសិរីមន្តរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំឲ្យប្អូនស្រី ខេមរៈ ស្រីពៅ នៅស្រុកកំណើត

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ តារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ នៃមរណភាពសម្រាប់ប្អូនស្រីយ៉ាងអធឹកអធមផងដែរ ដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅស្រុកកំណើត ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ... Read More »

ក្លិប West Ham ត្រូវចំណាយ៦០លានផោនទើបអាចយក Calvert-Lewin ពី Everton

ក្លិបញញួរធំ West Ham ចង់បានកីឡាករអង់គ្លេសនៅក្លិប Everton គឺកីឡាករ Dominic Calvert-Lewin ប៉ុន្តែវានឹងត្រូវចំណាយរហូតដល់៦០លានផោន។ គ្រូបង្វឹកក្រុមញញួរធំលោក David Moyes ត្រូវបានគេជូនដំណឹងថា កីឡាករ Calvert-Lewin ... Read More »

អូស្ត្រាលីស្នើពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីPayne បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយជើងហោះហើរចេញចូលប្រទេសអ៊ុយក្រែននឹងត្រូវផ្លាស់ប្តូរឬអាចផ្អាកទាំងស្រុងដោយសារបញ្ហាសន្តិសុខ។ នៅពេលនេះអូស្ត្រាលីបានសម្រេចជម្លៀសគ្រួសាររបស់បុគ្គលិកការទូតប្រចាំនៅអ៊ុយក្រែនចាកចេញពីប្រទេសនេះ ហើយស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែចាកចេញបញ្ជៀសការជាប់គាំង ដោយសង្គ្រាមប្រដាប់អាវុធ។ នៅព្រឹកថ្ងៃទី២៥ ខែមករា សារព័ត៌មាន ABC របស់អូស្ត្រាលីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

ភ្នំពេញ ៖ឲ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដម៉ាក ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង២លាននាក់និងស្លាប់៦ពាន់នាក់ក្នុងពេល២៤ម៉ោង

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ ចំនួន ២.០១៥.២៩៩នាក់ និងស្លាប់៥.៩១៨នាក់ ក្នុងនោះអាមេរិកជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អាមេរិកមានមនុស្សសរុបរហូតដល់ទៅ៤៦៥,១៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,១៩៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ... Read More »

ឆ្នោតវៀតណាម​ ឬកន្ទុយលេខរីកដូចផ្សិតក្នុងខណ្ឌមានជ័យ​ ជាពិសេសនៅសង្កាត់បឹងទំពុនទី១​ និងសង្កាត់បឹងទំពុនទី២ អាជ្ញាធរមូលដ្ឋានមេីលរំលង

ភ្នំពេញ ៖ ឆ្នោតវៀតណាម​ ឬហៅថាកន្ទុយលេខ​ជាច្រើនកន្លែងក្នុងខណ្ឌមានជ័យ​ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១​ និងសង្កាត់បឹងទំពុនទី២​តែម្ដង​ ដែលកំពុងបើកដំណើរការលែងយ៉ាងរលូនដោយមិនខ្លាចញញេីតនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡេីយ​ ។ ​      គេសង្កេតឃេីញថា​ ទីតាំងកត់កន្ទុយលេខ​ ឬឆ្នោតវៀតណាមខុសច្បាប់ខាងលេីនេះមាននៅតាមផ្ទះតូចធំ​និងបន្ទប់ជួលតាមដងផ្លូវ​ជាច្រេីន ជាពិសេសតំបន់ប្រជុំជន​ ... Read More »

ករណីឆ្លងកូវីដ-១៩ថ្មី៖​ កម្ពុជា ​បន្តរកឃើញចំនួន​ ២៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៦នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៥​​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបង្ការជំងឺឆ្លងកូវីដ-១៩ យកវ៉ាក់សាំងធ្វើជាឆ្អឹងខ្នងនៃការប្រយុទ្ធប្រឆាំងជំងឺនេះ និងអនុវត្តន៍តាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ ... Read More »

វិបត្តិអ៊ុយក្រែន អាមេរិកត្រៀមបញ្ជូនទាហានជិត១ម៉ឺននាក់ទៅកាន់អឺរ៉ុបខាងកើត

មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី២៤ខែមករា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានបញ្ជាដល់កម្លាំងទាហានទាហាន៨.៥០០នាក់ត្រៀមលក្ខណៈទៅកាន់តំបន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងនៅប្រទេសអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឱ្យដឹងថា កម្លាំងទាហានអាមេរិកនឹងជួយដល់កម្លាំងណាតូក្នុងពេលចាំបាច់ ក៏ដូចជាធ្វើសកម្មភាពផ្សេងទៀត ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបុកគូទរថយន្តស៊ីណាខ្ទាតទៅបុកឡំប្រឺតាបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់៣នាក់

ខេត្តកណ្ដាល ៖ អ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកស៊ីណា ធ្វើឱ្យរថយន្តម៉ាកស៊ីណាខ្ទាតទៅបុកឡំប្រឺតាបណ្ដាលឱ្យអ្នកបើកបររថយន្តស៊ីណាស្លាប់ រីឯមនុស្សប្រុសស្រី៣នាក់ទៀតរងរបួស​ធ្ងន់។ ករណីនេះ.បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣​ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។      មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ... Read More »

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ មានទឹកប្រាក់វិនិយោគ ៣០៣លានដុល្លារ !

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ មានទឹកប្រាក់វិនិយោគ ៣០៣លានដុល្លារ ! និងបង្កើតការងារបានចំនួនប្រមាណ ២,០៥២ កន្លែង  ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៥ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៨៧នាក់ (យានយន្ត ៦៤គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃអង្គារ​ទី​២៥ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ម្ចាស់ហាងលក់គ្រឿងសំអាងយីហោហាង PREMIUM PLUS ឬ អូនស្អាត ត្រូវកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនាំខ្លួនទៅសាកសួរ

ភ្នំពេញ៖ ម្ចាស់ហាងលក់គ្រឿងសំអាងយីហោហាង PREMIUM PLUS ឬ អូនស្អាត​ ត្រូវ​បាន​កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ​ នាំខ្លួនយកទៅសាកសួរ​ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោ៖ ដែលប្រើហើយរងផលប៉ះពាល់។  សូមជម្រាបថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​ បា​នធ្វើឡើង នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយបានរកឃើញ២ក្រុមទៀតដែលត្រូវឡើងវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations ដោយក្រុមម្ចាស់ផ្ទះកាមេរូនបានយកឈ្នះក្រុមកូម៉ូរ៉ូសក្នុងលទ្ធផល២ទល់១។ ចំណែកក្រុមហ្គាំប៊ីក៏បានយកឈ្នះក្រុមហ្គីណេក្នុងលទ្ធផល១ទល់០ទាំងលំបាក និងមានកាតក្រហមរហូតដល់២នាក់។ ការប្រកួតក្នុងតង់ទី១ក្រុមម្ចាស់ផ្ទះកាមេរូនបាននាំមុខក្រុមកូម៉ូរ៉ូស១គ្រាប់មុននៅនាទីទី២៩ ដោយកីឡាករ Toko-Ekambi ហើយនៅនាទីទី៧០ កីឡាករ Aboubakar ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ៖ ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅថ្ងៃទី២៤ ខែមករា ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយកាំជណ្ដើរកម្ពស់ ៤០ម៉ែត្រ ចំនួន១គ្រឿង ដែលជារថយន្តពន្លត់អគ្គិភ័យប្រភេទនេះលើកដំបូងសម្រាប់ដាក់ឱ្យប្រើប្រាស់នៅប្រទេសកម្ពុជា ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមី ចំនួន១គ្រឿង ... Read More »

តំណាងក្រសួងអប់រំវាយតម្លៃខ្ពស់ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានបញ្ចប់ប្រកបដោយផ្លែផ្កា

ភ្នំពេញ៖ បើយោងតាមផេក(Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ #កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE បង្ហោះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ... Read More »

Burnley ពិភាក្សាជាមួយ Juventus សម្រាប់ការផ្ទេរខ្សែបម្រើ Aaron Ramsey ក្នុងកិច្ចសន្យាខ្ចីជើង

កីឡាករ Ramsey អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal ចង់ត្រឡប់ទៅ Premier League វិញ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅ Juventus ហើយពេលនេះ​កំពុង​ពិភាក្សា​ជុំវិញ​ការ​ផ្លាស់ប្ដូរក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹករបស់ Burnley លោក Shaun ... Read More »