ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចប្រជុំក្រុមប្រឹក្សា​ និងគណៈកម្មាធិការប្រតិបត្តិ​ របស់សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ខេត្តសៀមរាប​ អាណត្តិ​ទី​៣​ ប្រចាំ​ឆ្នាំ​២០២១

ខេត្តសៀមរាប ៖ នៅថ្ងៃ​ចន្ទ​ ៨រោច​ ខែមិគសិរ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅបន្ទប់ប្រជុំធំ​ រដ្ឋបាលខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ ក្រុមប្រឹក្សា​ ... Read More »

ការបូកសរុបដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។  ... Read More »

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍​ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​ ... Read More »

ព្រិលធ្លាក់យ៉ាងក្រាស់នៅអាមេរិក និងជប៉ុន គ្រួសារជាច្រើនគ្មានអគ្គិសនីប្រើប្រាស់

អន្តរជាតិ ៖ គ្រួសារជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ឡើយនៅថ្ងៃទី២៦ខែធ្នូ(ពេលវេលានៅអាមេរិក) ក្រោយពីមានព្យុះវាយប្រហារចូលដីគោកតំបន់ភាគពាយព្យប៉ាស៊ីហ្វិក បង្កឱ្យមានព្រិលធ្លាក់យ៉ាងក្រាស់នៅតំបន់ភ្នំ Sierra និងផ្លូវថ្នល់នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាត្រូវកកស្ទះ។ ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក(National Weather Service – NWS) បានប្រកាសអាសន្នពីព្យុះរដូវរងានៅតំបន់ Tahoe ជាប់ព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ព្រះវររាជមាតាបានរួមចំណែក យ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ ប្រជានុរាស្ត្រនិងការលើកកម្ពស់តួនាទីស្រ្តី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ... Read More »

ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០.២០២១ នៅក្នុងខេត្តសៀមរាប បានប្រព្រឹត្តិទៅជាប្រក្រតី

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ តែដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១២មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ ... Read More »

អាវុធប្រភេទណាអាចជួយប្រធានាធិបតីរុស្ស៊ីលោកពូទីនយកស្មើភាពជាមួយអាមេរិក

រុស្សុី៖ មីស៊ីល Avangard គឺជាមីស៊ីលមួយប្រភេទក្នុងចំណោម៦ប្រភេទដែលរុស្ស៊ីចាត់ទុកថាអាចគំរាមកំហែងបង្កគ្រោះថ្នាក់ដល់កម្លាំងទាហានអាមេរិក ខណៈដែលប្រព័ន្ធការពារមីស៊ីលទាំងឡាយរបស់អាមេរិកអសមត្ថភាពក្នុងការទប់ស្កាត់។ ការណ៍ដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា ABM ឆ្នាំ២០០២ បានបង្ខំឱ្យរុស្ស៊ីត្រូវតែចាប់ផ្តើមស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿន។ ប្រធានាធិបតី ពូទីនបានប្រកាសថា រុស្ស៊ីផលិតបានមីស៊ីលល្បឿនលឿនដើម្បីតបតនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារយុទ្ធសាស្ត្រដើម្បីបំផ្លាញរាល់មីស៊ីលរបស់រុស្ស៊ីដែលវាយប្រហារអាមេរិក។ មីស៊ីល Avangard បានសាកល្បងនៅឆ្នាំ២០១៥-២០១៦ ដោយជោគជ័យ ... Read More »

លោកយាយចាស់ជរាគ្មានទីពឹងនៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ខេត្តសៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងថា​ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៧៨ ឧបត្ថម្ភដោយលោកស្រី ធា ពេជ្រចិន្ដា និងលោក ហេង ហួង ... Read More »

បារាំង៖ មួយសប្តាហ៍ស្លាប់ជាង១.០០០នាក់ដោយកូវីដ-១៩ គ្រូពេទ្យត្អូញត្អែរពីការហត់នឿយ

ប្រទេសបារាំង៖ អគ្គនាយកមជ្ឈមណ្ឌលថែទាំពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ធ្ងន់ បានបញ្ជាក់ថា «មានគ្រូពេទ្យជាច្រើនបានឆ្លងកូវីដ-១៩ …យើងពិតជាហត់នឿយខ្លាំងណាស់ ។ យើងខ្ញុំបារម្ភខ្លាចមិនមានកន្លែងសម្រាប់ទទួលអ្នកជំងឺបន្តទៀត។ កូវីដ-១៩បំប្លែងថ្មីអូមីក្រុងកំពុងតែវាយលុកប្រទេសបារាំង ដោយមានករណីឆ្លងរហូតដល់ជាង១សែននាក់ក្នុងមួយថ្ងៃ ។ រដ្ឋាភិបាលបារាំងបានខិតខំអស់ពីសមត្ថភាពដើម្បីទប់ស្កាត់កូវីដ-១៩ ដោយមិនចាំបាច់បិទប្រទេសជាថ្មី។ ភាគច្រើនករណីឆ្លងកូវីដ-១៩នៅ ក្នុងប្រទេសបារាំង គឺជាវីរុសបំប្លែងថ្មីអូមីក្រុងបានបង្កឱ្យមានការផ្លាស់ប្តូរនៅទូទាំងប្រទេសក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំសកលខាងមុខ។ ... Read More »

ក្រសួងទេសចរណ៍រៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំយុទ្ធសាស្រ្តការពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា (២០២២-២០៣៥)

ភ្នំពេញ ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំយុទ្ធសាស្រ្តការពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា (២០២២-២០៣៥)  ក្រោមអធិបតីភាពរបស់ លោក ណេប  សាមុត ... Read More »

ក្រសួងការពារជាតិ​នឹង​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ​ នៅ​ថ្ងៃឆ្លង​ឆ្នាំ២០២១ចូលឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ដល់យប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ... Read More »

ថ្លេីមធំមែន!! ប៉ងលួចម៉ូតូប៉ូលិសដល់មុខប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ មានអីជាប់ខ្នោះភ្លាម

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានដេីរមកប៉ងលួចកាច់កម៉ូតូនៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ត្រូវកម្លាំងប្រចាំការធ្វេីការឃាត់ខ្លួន​ កាលពីវេលាម៉ោង៥​ និង៣០នាទី​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ នៅត្រង់ចំណុចមុខស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យទី៣​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ​  ... Read More »

សម្តេចតេជោ ហ៊ុន សែន ថា, ទឹកព្រះទ័យរបស់ ព្រះមហាក្សត្របានផ្តល់ជាម្លប់ដ៏ត្រជាក់ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានផ្ញើសារថ្វាយព្រះពរថ្វាយព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២២ ខាងមុខ សូមព្រះអង្គសមប្រកបដោយព្រះរាជ បញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ... Read More »

តាលីបង់ស្នើដល់ស្ត្រីក្នុងប្រទេសនេះមិនត្រូវធ្វើដំណើរលើសពី៧២គីឡូម៉ែត្រឡើយបើមិនមានបុរសទៅជាមួយ

ប្រទេសអាហ្វហ្គានីស្ថាន៖ ស្ត្រីអាហ្វហ្គានីស្ថាននឹងមិនអនុញ្ញាតឱ្យធ្វើដំណើរផ្លូវឆ្ងាយលើសពី ៧២គីឡូម៉ែត្រនោះឡើយប្រសិនបើមិនមានសាច់ញាតិជាបុរសធ្វើដំណើរទៅជាមួយនោះ។ ចំណែកអ្នកបើកតាក់ស៊ីគឺមិនត្រូវឱ្យស្ត្រីដែលមិនពាក់ស្បៃមុខធ្វើដំណើរនោះឡើយ បើល្មើសនឹងវិធានការនេះអាចនឹងត្រូវពិន័យ។ រដ្ឋាភិបាលតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២៦ខែធ្នូ បានចេញសេចក្តីសម្រេចសម្រាប់ការធ្វើដំណើររបស់ស្ត្រីនៅក្នុងប្រទេសនេះ។ នៅក្នុងការណែនាំ រដ្ឋាភិបាលតាលីបង់ បានចេញវិធានការមួយចំនួនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ក្នុងនោះមិនត្រូវបើកចម្រៀងក្នុងរថយន្ត ស្ត្រីមិនអាចធ្វើដំណើរឆ្ងាយជាង ៧២គីឡូម៉ែត្របើមិនមានមនុស្សប្រុសទៅជាមួយ ... Read More »

កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​រៀបចំ​ សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់សាធារណៈ​តាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ​

ខេត្ត​កំពង់ចាម​ ៖​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅព្រឹក​ថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​នេះ​ បានចុះត្រួតពិនិត្យកំលាំងការពារគោលដៅ​ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ក្នុងភូមិ​សាស្ត្រ​ក្នុងខេត្ត​កំពង់ចាម​ ​ដេីម្បីធានាបាននូវ​ ... Read More »

ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន​ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនដោយដកហូតវត្ថុតាងបានមួយចំនួន

ភ្នំពេញ​ ៖​ កម្លាំងនគរបាលផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ នៅវេលាម៉ោង០៤និង ២០នាទី​ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១​ បានចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ ... Read More »

អគ្គិភ័យឆេះផ្ទះឈើលើថ្មក្រោមអស់១ខ្នងទាំងស្រុង​នៅសង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ

​   ភ្នំពេញ​ ៖​ ផ្ទះសង់ពីឈេីប្រក់ស័ង្កសី​ និងខាងក្រោម​ធ្វើអំពីថ្មត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង១១​និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្រុម២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។  ​ ... Read More »

លោក ហ៊ុន ម៉ាណែត ៖ អបអរសាទរ ខួប៩ឆ្នាំនៃការបង្កេីតសមាគមTYDA

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនាគត នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ... Read More »

សកម្មភាពប្រជុំណែនាំបច្ចេកទេសមុនដំណើរការសំណេរពេលរសៀល

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ប្រធានមណ្ឌលសំណេរបានធ្វើការប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពេលរសៀល នៃថ្ងៃទី១។  ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបថា ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិនកើនឡើង ធ្វើឱ្យទីក្រុងស៊ីនអាន បិទទ្វារឈានចូលថ្ងៃទី៥ហើយ

ប្រទេសចិន៖ ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៃប្រទេសចិនបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅក្នុងទីក្រុងស៊ីអាន ខណៈការបិទទីក្រុងដែលមានពលរដ្ឋ១៣លាននាក់នេះឈានចូលដល់ថ្ងៃទី៥ហើយ។ នៅថ្ងៃទី២៧ខែធ្នូ ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន១៦២នាក់ ក្នុងរយៈពេល២៤ម៉ោង គឺកើនឡើងខ្ពស់ជាងថ្ងៃទី២៦ខែធ្នូដែលមានតែ ១៥៨នាក់ ។ ទោះបីមានករណីឆ្លងកូវីដ-១៩កើនឡើងក្តី ប៉ុន្តែមិនមានករណីស្លាប់នោះឡើយ។ នេះគឺជាករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសចិនគិតចាប់តាំងពីខែមីនាឆ្នាំ២០២០មក។ ... Read More »

កីឡាករអាចនៅជាមួយក្លិបរហូតដល់ថ្ងៃទី៣ ខែមករាមុនពេលជាប់បំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិក្នុងពានរង្វាន់ Africa Cup of Nations

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានឲ្យដឹងថា កីឡាករបាល់ទាត់ឥឡូវនេះអាចលេងឱ្យក្លិបរបស់ពួកគេរហូតដល់ថ្ងៃទី៣ ខែមករា មុនពេលចាកចេញទៅបំពេញកាតព្វកិច្ចឲ្យជម្រើសជាតិរៀងៗខ្លួនក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations ។ ច្បាប់របស់ FIFA ចែងថា ក្លិបត្រូវបញ្ចេញកីឡាករត្រឹមថ្ងៃទី២៧ ... Read More »

ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់

ខេត្តស្វាយរៀង ៖ យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានអោយដឹងថានៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់ ស្រី ១.៩២៤នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់។ របាយការណ៍បញ្ជាក់ថា ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ... Read More »

អភិបាលស្រុកបន្ទាយស្រី ៖ ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀតត្រូវបានដាក់ឱ្យពុកម៉ែបងប្អូននៅក្នុងភូមិខ្នារប្រើប្រាស់ជាផ្លូវការ

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀតត្រូវបានដាក់ឱ្យពុកម៉ែបងប្អូននៅក្នុងភូមិខ្នារប្រើប្រាស់ជាផ្លូវការ។ ២ឆ្នាំទៀត ភូមិនេះនឹងអាចក្លាយទៅជាភូមិទេសចរណ៍ដ៏ស្រស់ស្អាតមួយប្រចាំឃុំខ្នារសណ្តាយ មានរមណីយដ្ឋានដែលអ្នកទេសចរអាចមកលេងកម្សាន្តបាន ... Read More »

លោក​ គួច ចំរើន អភិបាល​ អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះនៅសាលាវិទ្យាលយ័ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះ​ នៅសាលាវិទ្យាលយ័ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។ លោកអភិបាលខេត្ត​ មានប្រសាសន៍ថា ... Read More »

អ្នកជំនាញអូស្ត្រាលី៖ វីរុសបំប្លែងថ្មី អូមីក្រុង មិនគ្រោះថ្នាក់ដូចវីរុសដែលតាឡើយ

អន្តរជាតិ៖ បើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីក្តី ក៏ចំនួនអ្នកជំងឺឆ្លងកូវីដ-១៩ ហើយធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យក្នុងប្រទេសនេះគឺមានចំនួនតិចតូចណាស់ បើប្រៀបធៀបនឹងវីរុសដែលតា។ វីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយមានករណីឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែក្រុមអ្នកឯកទេសស្តីពីជំងឺឆ្លងរបស់អូស្ត្រាលីបានបញ្ជាក់ថា វីរុសនេះមិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ដូចជា វីរុសកូវីដ-១៩ បំប្លែងថ្មីផ្សេងទៀតនោះឡើយ។ បើទោះបីបែបណាក្តី តែអូស្ត្រាលីនៅតែប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លង។ ... Read More »

ខ្សែប្រយុទ្ធ Anthony Martial ប្រាប់ក្លិបថាគាត់ចង់ចាកចេញពី Manchester United

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានប្រាប់អ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick ថា គាត់ចង់ចាកចេញពីក្រុមមួយនេះ។ លោក Rangnick បាននិយាយថា កីឡាកររូបនេះបាននិយាយពីអនាគតជាមួយក្លិបដែលមានបំណងចង់ចាកចេញកាលពីថ្ងៃពុធជាមួយបុរសអាយុ២៦ឆ្នាំដែលបានប្រាប់គាត់ថា ... Read More »

លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី អញ្ជើញ​ជា​អធិបតីភាព​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​បេជន​ប្រឡង ១,៣០៩​នាក់​

​ខេត្ត​ររតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ក្រុង​បាន​លុង​។ ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ខេត្ត​រតនគិរី ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ២ថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% !

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១  បានបញ្ជាក់ថានៅរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ... Read More »

ហេង ពិទូ ប្រកាសដោយចំហរឿងបែកស្នេហ៍ជាមួយនាងហ្វីយ៉ាតា ព្រោះរឿងក្បត់គ្នា

      ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក ហេង ពិទូ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងក្រោយពីលោកបានប្រកាសចំៗឥតលាក់លៀមជាសាធារណៈថាចំណងស្នេហ៍រវាងរូបលោក នឹងតារាសម្តែងសិចស៊ី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានដើរដល់ផ្លូវទាល់ហើយ។ តារាម្រៀងរូបនេះបានលើកឡើងថា ... Read More »

ទន្ទឹមនឹងកូវីដ-១៩ គ្រោះធម្មជាតិក៏បានបំផ្លាញទ្រព្យសម្បត្តិជិត ២០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ផងដែរ

អន្តរជាតិ៖ កូវីដ-១៩ អូសបន្លាយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅជុំវិញពិភពលោក ដោយសារតែវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ត្រូវផ្អាកដោយសារតែការឆ្លងកូវីដ-១៩ ។ ក្រៅពីបំផ្លាញសេដ្ឋកិច្ច កូវីដ-១៩ក៏បានសម្លាប់មនុស្សជាច្រើនរហូតដល់ជាង ៥,៤លាននាក់ដែរ និងឆ្លងរាលដាលដល់មនុស្សជាង២៨០លាននាក់នៅជុំវិញពិភពលោក។ ទន្ទឹមនឹងកូវីដ-១៩គ្រោះមហន្តរាយធម្មជាតិក៏បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ... Read More »