ព័ត៌មានទាន់ហេតុការណ៍៖
'

ទីក្រុង Heihe ប្រទេសចិនប្រកាសផ្តល់រង្វាន់ជាង១៥ពាន់ដុល្លារស្វែងរកប្រភពឆ្លងកូវីដ-១៩

មន្ត្រីរដ្ឋាភិបាលខេត្ត Heihe ទីក្រុងព្រំដែននៅតំបន់ភាគឦសាននៃប្រទេសចិន បានប្រកាសផ្តល់រង្វាន់១៥ពាន់ដុល្លារសម្រាប់អ្នកដែលបានផ្តល់ព័ត៌មានពីប្រភពនៃការឆ្លងកូវីដ-១៩ថ្មី។ សារព័ត៌មានAFP បានដកស្រង់ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខេត្ត Heihe បញ្ចាក់ថា ចាំបាច់ត្រូវតែអនុវត្តសង្គ្រាមប្រឆាំងកូវីដ-១៩ សម្រាប់ពលរដ្ឋគ្រប់រូប ។ យើងសង្ឃឹមថា ពលរដ្ឋនឹងសហការស្វែងរកប្រភពនៃការឆ្លងកូវីដ-១៩ ដើម្បីបើកការស្រាវជ្រាវ ។ ... Read More »

ក្រុមជម្រើសជាតិប៉េតង់នារីចេញដំណើរទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

ភ្នំពេញ៖ សូមជម្រាបថា បើយោងតាមប្រភពពីផេក (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,  ក្រុមប្រតិភូ គ្រូបង្វឹក កីឡាការិនីជម្រើសជាតិប៉េតង់៤នាក់បានចេញដំណើរពីមាតុភូមិរបស់ខ្លួន ... Read More »

បារាំងអំពាវនាវឱ្យតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានឱ្យដឹងថា ចាំបាច់ត្រូវតែតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់ ពឹងផ្អែកទៅលើអ្វីដែលបានពិភាក្សានៅថ្ងៃទី២០ខែមិថុនា ជាពេលវេលាដែលផ្អាកកិច្ចពិភាក្សា។ នៅក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង ក្រោយពេលដែលរដ្ឋមន្ត្រីការបរទេស Le Drian បានជួបពិភាក្សាជាមួយសមភាគីអុីរ៉ង់លោក Hossein ... Read More »

ក្រុម Newblood ក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិ​ការណ៍ SEAEF Dota 2 Championship 2021

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ របស់ (Cambodia SEA GAMES 2023)CAMSOC ជាមួយពាក្យស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា , សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បាន​រក​ឃើញ​ក្រុម​តំ​ណាង​កម្ពុជា​ចូល​រួមប្រកួតកីឡាអេឡិចត្រូនិជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ... Read More »

កម្លាំងចម្រុះឃាត់ខ្លួនប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចំនួន៣០នាក់

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋខ្មែរចំនួន៣០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកម៉ាឡៃ ទប់ស្កាត់មិនឲ្យឆ្លងដែនដោយខុសច្បាប់ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិឣភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ... Read More »

ឆេះសាលារៀនសិស្សសាលា២៦នាក់ស្លាប់

នៅថ្ងៃទី៨ ខែវិច្ឆិកា មានកុមារ២៦នាក់ស្លាប់ មានអាយុចាប់ពី៥-៦ឆ្នាំ ក្រោយពីសាលារៀនត្រូវអគ្គិភ័យឆាបឆេះនៅទីក្រុង Maradi ភាគខាងត្បូងប្រទេសNiger ។ សាលារៀនដែលភ្លើងឆាបឆេះសាងសង់ឡើងពីឈើងាយក្នុងការឆាបឆេះ។ អភិបាលរដ្ឋ Maradi លោក Chaibou Aboubacar បានប្រកាសថា ... Read More »

ក្រសួងសុខាភិបាល​ បានទទួលព័ត៌មានដ៏គួរឱ្យសោកស្តាយ​ និងរន្ធត់ជាពន់ពេកណាស់ដោយលោកវេជ្ជបណ្ឌិត​ លី​ ពេញស៊ុន បានទទួលមរណៈភាព​ដោយរោគាពាធ !

ភ្នំពេញ៖ នៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១  ក្រសួងសុខាភិបាល​ បានទទួលព័ត៌មានដ៏គួរឱ្យសោកស្តាយ​ និងរន្ធត់ជាពន់ពេកណាស់ដោយលោកវេជ្ជបណ្ឌិត​ លី​ ពេញស៊ុន​ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍​ សេីរស្បែក​ និងកាមរោគ​ បានទទួលមរណៈភាព​ដោយរោគាពាធ តាមលិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលជាតិនេះ​ (ភ្ជាប់ជូនខាងក្រោមនេះស្រាប់)។  ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិ UGANDAN​(យូហ្គានដាន)ម្នាក់ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា

ក្រុងប៉ោយប៉ែត ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១  បានឃាត់ខ្លួនជនជាតិ UGANDAN​(យូហ្គាន​ដាន)ម្នាក់ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ... Read More »

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ណែនាំ​ឲ្យ​អ្នកចូលរួម​ពិធី​អាពាហ៍ពិពាហ៍​បុណ្យ និង​ពិធី​នានា​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​ស្កេ​ន QR Code

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយកក្រសួងសុខាភិបាល បានរៀបចំឡើងនូវ នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបអាពារពិពារហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ដែលសម្រេចបានរហូតដល់ ៨៧.២៧% នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ... Read More »

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ... Read More »

យប់នេះនៅមុខព្រះបរមរាជវាំង និងមាន ការបាញ់កាំជ្រួចចម្រុះពណ៌ ដើម្បី អបអរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) នាវេលាម៉ោង ១៩:០០នាទី

ភ្នំពេញ ៖ យប់នេះនៅមុខព្រះបរមរាជវាំង និងមាន ការបាញ់កាំជ្រួចចម្រុះពណ៌ ដើម្បី អបអរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងសន្យានាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ

នៅថ្ងៃទី៩ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងនាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ ក្រោយកូវីដ-១៩ និងក្រោយបើកដំណើរការសេដ្ឋកិច្ចជាតិ។ នៅខែវិច្ឆិកានេះ កូរ៉េខាងត្បូង បានចាប់ផ្តើមកាត់បន្ថយការរឹតត្បិតក្នុងគម្រោងដំបូងនៃគោលនយោបាយរស់នៅជាមួយកូវីដ-១៩ បន្ទាប់ពីពលរដ្ឋជាង៧០%បានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែក្រសួងសុខាភិបាលបានស្នើដល់ពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងកើនឡើង ។ អាណត្តិ៥ឆ្នាំរបស់ប្រធានាធិបតី ... Read More »

អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ អនុគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងថា, អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ... Read More »

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ កំពុងត្រូវបានដំឡើងហើយ !

ខេត្តកំពត៖ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប លើផ្លូវជាតិលេខ៣ កំពុងត្រូវបានដំឡើងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រោមគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។ សូមបញ្ជាក់ថា, ថ្ងៃអង្គារ ... Read More »

ជនសង្ស័យញៀនថ្នាំម្នាក់ទំនងសុំលុយម្ដាយមិនឱ្យ ដុតផ្ទះផ្អើលអ្នកផ្សារវាលយន្តទាំងថ្ងៃត្រង់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់បន្ទាប់ពីដុតផ្ទះម្ដាយរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលមិនឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ០៩ខែវិច្ឆិកា ឆ្នាំ២០២១  នៅចំណុចក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ សំ សៀវនួន  អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានម្ដាយឈ្មោះ សាន សុជាតា ... Read More »

ពលរដ្ឋអាមេរិកបានជួបជុំគ្រួសារក្រោយរយៈពេល២០ខែបិទព្រំដែន

ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាទៅ រដ្ឋាភិបាលអាមេរិកបានសម្រេចលុបច្បាប់រឹតត្បិតការធ្វើដំណើរតាមផ្លូវគោកនិងផ្លូវអាកាសក្រោយរយៈពេលជាង២០ខែបានបិទព្រំដែនដោយសារតែកូវីដ-១៩ ។ ក្នុងពេលនេះគ្រួសារដែលបែកបាក់បានជួបជុំគ្នាវិញហើយ។ នៅលើស្ពាន Rainbow ព្រំដែនអាមេរិក-កាណាដា បានបញ្ចប់ការរឹតត្បិតដោយបើកដំណើរការឡើងវិញ តាំងពីព្រឹកព្រលឹមថ្ងៃទី ៨ខែវិច្ឆិកា(ពេលវេលាអាមេរិក)។ ពលរដ្ឋជាច្រើនបានបានតម្រង់ជួរគ្នាដើម្បីរង់ចាំដល់វេនខ្លួនឆ្លងដែនចូលក្នុងទឹកដីអាមេរិកដើម្បីជួបជុំគ្រួសារ។ បើទោះបីអាមេរិកបានបន្ថយការរឹតត្បិតក្តី ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងទឹកដីអាមេរិកនៅមានខ្ពស់ដដែល។នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ អំណោយដល់គ្រួសារទី៣៨៣ដែលសម្រាលបាន កូនភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យ លោក សេង ទៀង នាំយកអំណោយទៅ ប្រគល់ជូនគ្រួសារទី៣៨៣ ដែលបានសម្រាល បានទារកភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃ ... Read More »

មន្រ្តី​នគរបាល​ម្នាក់ ដោយសារ​តែជំងឺប្រចាំកាយបាក់​ទឹកចិត្ត បាញ់សម្លាប់ខ្លួនឯង

ខេត្ត​កំ​ពត៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មន្ត្រីនគរបាលខេត្តកំពត​ម្នាក់ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ មុខងារជា​នាយរងផ្នែក​សរុបរដ្ឋបាល​ការិយាល័យនគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ខេត្តកំពត​ បានសម្លាប់​ខ្លួននៅក្នុង​ផ្ទះព្រោះ​តែមាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​ព្យាបាល​មិនជា ។ ករណី​អត្តឃាត​ខាងលេីនេះ​ បានកេីតឡេីង​នៅ​ព្រឹក​ថ្ងៃទី​៩ ... Read More »

ទណ្ឌិតសម រង្ស៊ី មិនចោលសារជាតិប្រើល្បិចដដែលៗដើម្បីភូតភរប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ !

ភ្នំពេញ៖ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បើ ទោះបីកុហកបោកប្រាស់ពលរដ្ឋពេលព្រឹក រួចកែវិញពេលរសៀលក៏នៅតែមិនចោលសារជាតិល្បិចបោក ជាតិឯងដដែលៗ។ សណ្តានមនុស្សចែករំលែកតែ ព័ត៌មានលាបព័ណ៌ គ្មានប្រភពច្បាស់លាស់ គ្មាន អ្វីអាចបញ្ជាក់បានច្បាស់លាស់ ក៏ទណ្ឌិតរូបនេះ អាចបន្តទៅរួចដែរ ... Read More »

រដ្ឋបាលខេត្តតាកែវ ប្រារព្ធអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១)

ខេត្ត​តាកែវ​៖​ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ,លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង សមាជិកក្រុម ប្រឹក្សខេត្ត លោក លោកស្រី ... Read More »

ជនសង្ស័យ៦នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាការពាក់ព័ន្ធករណីធាក់ប្លន់និងប្រើដាវកាប់យកម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធបទល្មើស «ធ្វើសកម្មភាពធាក់ម៉ូតូផ្តួលរួចយកកំបិតនិងដាវកាប់ម្ចាស់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា» ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សាទាំងនោះត្រូវបាននគរបាលឱ្យដឹងថា ១-ឈ្មោះឌឹម ប៉េងអុី អាយុ១៨ឆ្នាំ ... Read More »

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ

ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១  Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាននឹងកំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើត​ថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង“កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។ សម្រាប់ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ... Read More »

រងរបួសធ្ងន់ស្រាលពីរនាក់ដោយសារជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតាកូម៉ាពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AI- 7235បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ... Read More »

លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលមរណភាពនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ៖ បើយោងតាម សារលិខិតចូលរួមរំលែកទុក្ខ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បា នអោយដឹងថា,  លោក គុយ ... Read More »

បុរសម្នាក់បើករថយន្តធ្លាក់ចូលស្រះទឹកបណ្ដាលឱ្យស្លាប់និង២នាក់ទៀតបើកម៉ូតូបុកគ្នារបួសធ្ងន់នៅស្រុកស្វាយជ្រំ

   ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងនោះមានបុរសម្នាក់បើករថយន្តប្រើប្រាស់ល្បឿនលឿនធ្វើឱ្យរេចង្កូតធ្លាក់ចូលស្រះទឹកនិង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែជិះម៉ូតូបុកគ្នានៅស្រុកស្វាយជ្រំ។    សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវកៅស៊ូADBភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ... Read More »

លោក អ៊ូក សោភ័ណ ចុះបំពេញទស្សនកិច្ចសិក្សាក្រុមហ៊ុន Wangnamyen Dairy Co-Operative., Ltd. ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មទឹកដោះគោស្រស់ថៃ !

ប្រទេសថៃ ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ... Read More »

លទ្ធផលបណ្ដោះអាសន្នរយៈពេល២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលបណ្តោះអាសន្នរយៈពេល២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៤០៩ ... Read More »

ក្រុមគ្រូពេទ្យសម្ភពដែលប្រចាំការនៅ​មណ្ឌលសុខភាពមរតកសម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី របស់កងពលតូចលេខ៧០ បានជួយសម្រាលលំហែមាតុភាពស្រ្តីម្នាក់ដោយសុវត្ថិភាព

ខេត្តកំពត៖ ក្រុមគ្រូពេទ្យសម្ភពដែលប្រចាំការនៅ​មណ្ឌលសុខភាពមរតកសម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី របស់កងពលតូចលេខ៧០ បានជួយសម្រាលលំហែមាតុភាព ស្រ្តីម្នាក់ ទទួលបានកូនប្រុសទម្ងន់ ៣គីឡូក្រាមដោយសុវត្ថិភាព នៅវេលាម៉ោង ០៧:៣០​នាទីព្រឹក ... Read More »

ថ្នាក់ដឹកនាំខេត្តសៀមរាបអញ្ជើញប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ

ខេត្តសៀមរាប : នៅថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ច របស់ព្រះករុណាសម្តេច ព្រះនរោត្តម  សីហនុ  ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ ... Read More »

គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមពិធីប្រទានភ្លើងជ័យ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមពិធី ប្រទានភ្លើងជ័យ ... Read More »