ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញនាំយកថវិកានិងរង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ទៅប្រគល់ជូនលោកយាយ អាយុជាង១០០ ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅខេត្តព្រះវិហារ ៣នាក់ !

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ... Read More »

ជនសង្ស័យប្រុសស្រី ៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ... Read More »

រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន យល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន៣០០នាក់ ជាបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣

ភ្នំពេញ ៖ បើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ស្ថាបនិកសារព័ត៌មានក្នុងស្រុកមួយ នៅព្រលប់ថ្ងៃនេះគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន  នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន ... Read More »

លោក​ ហេង​ រតនា​ ៖​ បង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩

ភ្នំពេញ​៖​ បើយោងតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី២៧​ ខែសីហា ឆ្នាំ​២០២១ បានបង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ Training activities of COVID ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលផ្លែមៀនខ្មែរ ៥តោន ជា អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ យុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គភាពជុំវិញខេត្ត !

ខេត្តកំពង់ឆ្នាំង៖ បើកយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា, នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន​ ៩៩នាក់ និងអ្នកជាសះស្បើយចំនួន ១៦៤នាក់​ នៅថ្ងៃទី២៨ ខែសីហា​នេះ!

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃសៅរ៍ទី​២៨ ខែសីហា​ ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ចំនួន​ ៩៩នាក់​ និងអ្នកជាសះស្បេីយចំនួន​ ១៦៤នាក់​ នៅថ្ងៃទី២៨ ខែសីហា​ ឆ្នាំ​២០២១​ នៅក្នុងខេត្តបន្ទាយមានជ័យ។  ... Read More »

កម្មវិធីប្រកួត Freshie Girl & Boy ជំនាន់ទី ២០ ត្រូវបានបញ្ចប់ទៅដោយជោគជ័យដោយរកឃើញម្ចាស់ជ័យលាភី៦រូប

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ កម្មវិធីប្រកួត Freshie Girl & Boy ជំនាន់ទី ២០ ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ  បន្ទាប់ពីធ្វើការប្រកួតជម្រុះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ។ កម្មវិធីប្រកួតសម្រស់ Freshie Girl & ... Read More »

សម្តេចតេជោ ហ៊ុនសែន សូមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀងឃុំមៀនស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំសូមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀងឃុំមៀនស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា, មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះទាំងស្រុងចំនួន ៣ខ្នង​ ទទួល​ជំនួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះផ្ទះទាំងស្រុង ៣ខ្នង ស្មើនឹង ចំនួន ៣គ្រួសារ សមាជិកសរុប ២១នាក់ និងអ្ន្នករងផលប៉ះពាល់ដោយគ្រោះថ្នាក់ខាងលើចំនួន ២នាក់ទៀត នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ បានទទួលជំនួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ... Read More »

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ-១៩ គឺជាការងារវិទ្យាសាស្រ្តសុទ្ធសាធ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការងារស្រាវជ្រាវរកប្រភពរបស់ មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភព នៃមេរោគនេះ តាម បែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ ... Read More »

បុរសម្នាក់ដេីរជីកទំពាំងបានប្រទះឃេីញលលាដ៍ក្បាលសពមនុស្ស២នាក់ក្នុងខណ្ឌកំបូល

ភ្នំពេញ​៖​ ប្រជាពលរដ្ឋដើរជីកទំពាំងបានប្រទះឃេីញសពមនុស្សប្រុសស្រីចំនួន២នាក់ក្លាយជាគ្រោងឆ្អឹងបាត់ទៅហេីយដោយសារតែជនមិនស្គាល់មុខសម្លាប់រួចយកមកកប់ចោល​ក្នុងដីវាលមួយកន្លែងក្នុងភូមិកំរៀង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​  ដែលការប្រទះឃើញនេះគឺកាលពីព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២១។  ជនរងគ្រោះទាំង២នាក់នោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេព្រោះនៅសល់តែគ្រោងឆ្អឹង។  ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២១​ មានបុរសម្នាក់បានដេីររកជីកទំពាំងឫស្សី​ ខណៈមកដល់ចំណុចកេីតហេតុក៏ប្រទះឃេីញលលាដ៍ក្បាលមនុស្សម្នាក់ ... Read More »

ប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Women Care, Women Prepare, We All Prosper: ASEAN Women Leadership in times of COVID-19 តាមប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធាននៃគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី Women Care, Women ... Read More »

លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ព្រមទាំងសាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) !

ខេត្តកំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ព្រមទាំងសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានចុះជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកជលគិរី ... Read More »

នៅការដ្ឋានសំណង់ បុរី ក្តីសង្ឃឹមថ្មី (គំរោងទី ៦) មានកម្មករចំនួន ២៨នាក់ វិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta !

ភ្នំពេញ៖ នៅការដ្ឋានសំណង់ បុរី ក្តីសង្ឃឹមថ្មី (គំរោងទី ៦) មានកម្មករចំនួន ២៨នាក់ វិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR BANK) បុគ្គលិកនៅទីតាំងខាងលើ ០១នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR ... Read More »

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវកររស់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មីDelta !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវកររស់នៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលពាក់ពន្ធ័ករណីកូវីដ១៩ បំប្លែងថ្មីDelta។  អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, ... Read More »

ក្រុម​ការងារ​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩ បានអនុវត្តសកម្មភាពរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៤​ រហូត​ដល់​២៨ ខែសីហា ឆ្នាំ២០២១នេះ​ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមឃុំកំពង់ចំឡង និងសង្កាត់ស្វាយតឿ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ... Read More »

លោកអភិបាលខេត្តសៀមរាប បានអញ្ជើញនាំយក ទេយ្យទានមួយចំនួនប្រគេនជូនវត្តរាជបូណ៌ និងបានស្តាប់នូវសង្ឃដីការបស់ព្រះមហាវិមលធម្ម អំពីសាសនា !

ខេត្តសៀមរាប៖ បន្ទាប់ពីបានសុំការអនុញាតពី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ នៅ ថ្ងៃព្រហស្បតិ៍​ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ... Read More »

លោក សុខ ពេញវុធ គារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្តេចក្រឡាហោម ស ខេង , និង លោក ឃួង ស្រេង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា,  ខ្ញុំបាទ សុខ ពេញវុធ សូមសម្តែងគារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ  ... Read More »

ក្រសួង​បរិស្ថាន​ គម្រោងបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ

ភ្នំពេញ​៖​ ក្រុមការងារភាពស៊ាំនឹងឱសថប្រឆាំងមេរោគក្រសួងបរិស្ថាន ដឹកនាំដោយលោក សាបូ អូហ្សាណូ និង លោក ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាសហប្រធាន និងមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារភាពស៊ាំនឹងឱសថប្រឆាំងមេរោគក្រសួបរិស្ថានAMR ដើម្បីពិនិត្យភាក្សាលើសេចក្តីព្រាងសម្រេចអន្តរក្រសួងស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ Inter-ministerial ... Read More »

លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន ១៤ រូប ដែលកំពុងសិក្សានៅទីក្រុងតូក្យូ !

ប្រទេសជប៉ុន៖ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ លោកឯកអគ្គរាជទូត និងសហការី បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន ១៤ រូប  ដែលកំពុងសិក្សានៅទីក្រុងតូក្យូ  (ខ្លះបង់ថ្លៃសិក្សាផ្ទាល់ខ្លួន និងខ្លះទៀតទទួលអាហាររូបករណ៍ក្រុមហ៊ុនតែខ្វះខាត) ។  ស្ថានទូតបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ... Read More »

ស្លាប់ពីរនាក់នៅជប៉ុនក្រោយចាក់វ៉ាក់សាំង Moderna មានផ្ទុះសារធាតុចម្លែក

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា មានមនុស្ស២នាក់ស្លាប់ក្រោយការចាក់វ៉ាក់សាំង Moderna ដែលស្ថិតនៅក្នុងកញ្ចប់វ៉ាក់សាំងផ្អាកចាក់ជូនពលរដ្ឋក្រោយពីរកឃើញមានសារធាតុចម្លែក។ មនុស្ស២នាក់ដែលស្លាប់ក្រោយការចាក់វ៉ាក់សាំង គឺមានម្នាក់អាយុប្រហែល៣០ឆ្នាំ បានស្លាប់ក្រោយការចាក់ដូសទីពីរបាន២ថ្ងៃប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា អ្នកស្លាប់ទាំងពីរនាក់គឺបានចាក់វ៉ាក់សាំង Moderna ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពកុមារា ពុំ រតនៈ ជាជនជាតិដើមភាគតិចព្នង ដែលស្លាប់ដោយសាររន្ទះបាញ់

ខេត្តមណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី នារសៀលថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ... Read More »

ផ្លូវប្រវែង១៧៥ម៉ែត្រត្រូវបានស្ថាបនាឲ្យរួចរាល់ដើម្បីសម្រួលចរាចរឲ្យទាន់បុណ្យភ្ជុំបិណ្ឌខាងមុខ

ភ្នំពេញ ៖ កម្លាំងព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋ ប្រជាការពារ ក្នុងភូមិសំរោងកណ្តាលចូលរួមស្ថាបនាផ្លូវប្រវែង១៧៥ម៉ែត្រ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីសម្រួលចរាចរឲ្យទាន់បុណ្យភ្ជុំបិណ្ឌខាងមុខ ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានថវិការមកពីសប្បុរសជិតឆ្ងាយ។ ... Read More »

គ្រោះអគ្គិភ័យឆាបឆេះអគារខុនដូមាន៤១៩បន្ទប់នៅចិន

កាលពីថ្ងៃទី២៧ខែសីហា មានគ្រោះអគ្គិភ័យឆាបឆេះអគារ Kaixuan ក្នុងទីក្រុង Dalian ប្រទេសចិន ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។ តាមប្រភពព័ត៌មានក្នុងតំបន់ មានរថយន្តពន្លត់អគ្គិភ័យរហូតដល់ទៅ៤០គ្រឿង និងក្រុមពន្លត់អគ្គិភ័យជាង១០០នាក់បានខិតខំគ្រប់គ្រងស្ថានភាព ។ បំណែកបាក់បែកជាច្រើនបានធ្លាក់ចុះមកក្រោមពេលអណ្តាតភ្លើងឡោមព័ទ្ធអគារ។ ក្រុមពន្លត់អគ្គិភ័យបានខិតខំអស់រយៈពេល៧ម៉ោងទើបអាចគ្រប់គ្រងបាន ។ ... Read More »

នគរបាលស្រុកកៀនស្វាយចាប់ខ្លួនជនត្រូវចោទម្នាក់ អនុវត្ត តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នៅថ្ងៃ សៅរ៍០៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨.ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១៖៣៥នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានជំនាញផ្នែកគ្រឿងញៀន អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចាប់ឃាត់ខ្លួនជនត្រូវចោទ ... Read More »

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ ចំនួន២គោលដៅ!

ភ្នំពេញ​៖​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន ... Read More »

ឥណ្ឌាបំបែកកំណត់ត្រាចាក់វ៉ាក់សាំងបានរហូតដល់១០លាន ដូសក្នុងមួយថ្ងៃ

ឥណ្ឌាជាប្រទេសមានពលរដ្ឋដល់ទៅជាង១,៣ពាន់លាននាក់ បានបំបែកកំណត់ត្រារបស់ខ្លួនដោយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានរហូតដល់ទៅជាង១០,២លានដូសក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅខែមករាឆ្នាំ២០២១។ នៅលើបណ្តាញសង្គមTwitter នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបញ្ចាក់ថា«ការចាក់វ៉ាក់សាំងបានជាង១០ លាននាក់ក្នុងមួយថ្ងៃ គឺជាជោគជ័យយ៉ាងធំធេង។ សូមអរគុណដល់ពលរដ្ឋដែលបាននាំគ្នាមកចាក់វ៉ាក់សាំង នាំមកនូវជោគជ័យដល់យុទ្ធនាការចាក់វ៉ាក់សាំង ។ ... Read More »

អភិបាល​ខេត្ត​កែប​ ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត​ ខ្យល់បរិសុទ្ធ​ និងសុខភាពល្អ !

ខេត្តកែប៖​ លោក​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈអភិបាលខេត្តកែប​​ ​រួមជាមួយលោក​ នេត​ ភក្រ្តា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ ៥រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ... Read More »