ព័ត៌មានទាន់ហេតុការណ៍៖
'

ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ! ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៩៥,៧៣៥នាក់ ដែលប្រការនេះមិនត្រឹមតែជាការបំបែកកំណត់ត្រាថ្មីនោះឡើយ តែថែមទាំងបានធ្វើឲ្យចំនួនករណីឆ្លងសរុប កើនដល់ជាង ៤.៤៦លានករណីផងដែរ។ ... Read More »

គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា លើកយកសេចក្តីព្រាងច្បាប់ចំនួន៣ មកពិនិត្យនិងសិក្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅវិមានរដ្ឋសភា សេចក្តីព្រាងច្បាប់ចំនួនបីរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលបារាំង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញនាពេលខាងមុខ ដើម្បីឱ្យស្របទៅនឹងស្ថានភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំគណ:កម្មការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលធ្វើឡើងជាលើកដំបូងនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នាទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានចំណុចខ្វះខាត គឺមិនកំណត់ពីលក្ខណៈសម្បត្តិ ... Read More »

រដ្ឋមន្ត្រីការបរទេសចិន៖ អាមេរិកគឺជាអ្នកជម្រុញ ឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យី(Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងលូកលាន់ដោយផ្ទាល់ ... Read More »

រឿងព្រេងខ្មែរ÷ រឿងបុរស ៤ នាក់​ឈ្លោះ​ដណ្ដើម​ផ្លែ​ស្វាយ១ និង​មាស

 មាន​និទាន​មួយ​ថា មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ ឯ​ក្រុង​តក្កសិលា​មហា​នគរ ។ លុះ​រៀន​សិល្បសាស្ត្រ​នោះ​ចប់​សព្វ​គ្រប់ ហើយ​ក៏​លា​គ្រូ ដើរ​ត្រឡប់មកស្រុកវិញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ បុរស​ទាំង ៤ នោះ បាន​ឃើញ​ទឹក​មួយ​កន្លែង យល់​ថា​ទឹក​ល្អ ពុំ​ដឹង​ថា​ទឹក​នោះ​មាន​ពិស ... Read More »

ទូតកម្ពុជានៅជប៉ុន៖ ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹង ... Read More »

កម្មករកម្មការិនីជាង៣០០០នាក់បានតវ៉ាបិទ​ផ្លូវលេខ២១៧(ចំការដូង)នៅមុខរោងចក្រ​ វ៉ាយ​&ដាប់បែលយូ​ ហ្គាមែន​ ដេីម្បីស្នេីសុំឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌចំនួន៥ថ្ងៃ

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ បន្ទាប់ពីមានបងប្អូនកម្មករកម្មការិនី​ ជាង៣០០០នាក់នាំគ្នាតវ៉ាបិទផ្លូវ​លេខ២១៧​ (ផ្លូវចំការដូង)​ ទល់មុខរោងចក្រ​ វ៉ាយ​ &​ ដាប់បែលយូ​ ហ្គាមេន​ ស្ថិតក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ... Read More »

ប្រធានាធិបតី​វេណេហ្ស៊ុុយអេឡា ចង់ចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​ឲ្យតំណាងរាស្ត្រទាំងអស់

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមានគម្រោងឲ្យតំណាងរាស្ត្រ​ទាំងអស់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ទិញមកពីប្រទេសរុស្ស៊ី ។ ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា បានឲ្យដឹងថា លោកបានស្នើចាក់វ៉ាក់សំាង​ទៅក្រុមតំណាងរាស្ត្រមុនគេ​ គឺមុនការបោះឆ្នោតនៅថ្ងៃទី​៦ ខែធ្នូ​ ដើម្បីធានាសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់មិនឆ្លងកូវីដ​-១៩។ ប្រធានាធិបតីម៉ាឌូរ៉ូបានបញ្ជាក់ថា «ខ្ញុំស្នើតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សំងបង្ការរបស់រុស្ស៊ី ពិសេសគឺបេក្ខភាពតំណាងរាស្ត្រទាំង​១៤.៤០០នាក់​ដែលឈរឈ្មោះបោះឆ្នោត ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ... Read More »

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាល ... Read More »

អភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈ​កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ សូមជម្រាបថា៖ ... Read More »

នគរបាលប៉ុស្តិ៍ម្លូព្រៃ១ ឃាត់​ជន​សង្ស័យ ៣នាក់ ​ជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​យកទៅចាត់ការតាមច្បាប់

ខេត្ត​ព្រះវិហារ​៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ ​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០ ​បានឃាត់ខ្លួនជនសង្ស័យ៣ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​ ស្រុកឆែប ខេត្តព្រះវិហាររកឃើញថ្នាំញៀនមួយចំនួននិងធ្វើតេស្តទឹកនោមរកឃើញមានភាពវិជ្ជមាន២នាក់។  សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឃើញជនសង្ស័៣នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើមើលទៅគួរឲ្យសង្ស័យក៏ឃាត់ម៉ូតូអត់ស្លាកលេខ១គ្រឿងហើយសួរនាំនិងឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ពេលនោះជនសង្ស័យ២នាក់បានឆ្លើយសារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​។​បន្ទាប់ពីទទួលការសារភាពបែបនេះកម្លាំងបាននាំខ្លួនពួកគេទាំងបីនាក់ មក​​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ម្លូព្រៃ​១ ដើម្បី​ធ្វើតេស្តទឹកនោម ស្រាប់តែរកឃើញក្នុងចំនោម ៣ នាក់ ... Read More »

លោក ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជារយៈកាលនៃសុខ សន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីការវិវត្តន៍ ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង ២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថា ... Read More »

Update ៖ ក្រសួងការងារចេញសេចក្តីប្រកាសព័ត៌មាន ករណីដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ទាំងអស់ឱ្យបានជ្រាបថា ... Read More »

តុលាការ​តួ​ក​គី! កាត់ទោស​បុរសជាជនជាតិ​អ៊ូ​បេ​គី​ស្ថាន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ ពីបទ​បាញ់​វាយប្រហារ​​ទៅលើ​ក្លិប​រាត្រី​មួយ​បណ្តាលឲ្យមនុស្ស ៣៩នាក់​ស្លាប់​

អន្តរជាតិ៖ ​ក្នុង​សវនាការ​កាលពីថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះតុលាការ​តួ​ក​គី បានសម្រេច​កាត់ទោស​ជនដៃដល់ម្នាក់ ឈ្មោះAbdulkadir Masharipov ដែលជាជនជាតិ​អ៊ូ​បេ​គី​ស្ថាន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ​ពីបទ​បាញ់​វាយប្រហារ​ដោយ​កាំភ្លើង​ទៅលើ​ក្លិប​រាត្រី​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដែល​បណ្តាលឱ្យ​មនុស្ស ៣៩ នាក់​ស្លាប់​កាលពី​ឆ្នាំ២០១៧​។ ដោយរយៈពេល​ជាប់ពន្ធនាគារ​មួយជីវិត​នេះ ស្មើនឹង​ការជាប់គុក​៤០​ជីវិត​។ ចំពោះការកាត់ទោស​នេះ​ធ្វើឡើង ... Read More »

ផ្ទះប្រជាពលរដ្ឋដួលរលំនិងរបើកដំបូល១៩ខ្នង មនុស្ស២នាក់រងរបួសដោយសារតែភ្លៀងលាយនឹងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋបានដួលរលំនិងរបើកដំបូលអស់១៩ខ្នងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសដោយសារតែមានភ្លៀងលាយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ នៅក្នុងឃុំចំនួន២នៃស្រុកស្វាយទាប។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា នៅស្រុកស្វាយទាបមានឃុំសំបួរ និងឃុំពពែត  មានករណីខ្យល់កន្ត្រាក់បោកបក់ទៅលើភូមិចំនួន៧បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន៨ខ្នង និងប៉ើងដំបូលចំនួន១១ខ្នងសរុប១៩ខ្នង ហើយរងរបួសស្រាលមនុស្សប្រុសម្នាក់និងខូចខាតសម្ភារមួយចំនួនទៀត។ ប្រភពបន្តថា ផ្ទះដែលដួលរលំមានម្ចាស់៖ ១.ឈ្មោះ គឹម សាខន ភេទប្រុស ... Read More »

សម្រាប់ឆ្នាំ២០២១..! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ ត្រូវប្រកាសដំឡើងដល់ ១៩២ដុល្លារ

ភ្នំពេញ៖ បើយោងតាមលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ... Read More »

នៅឆ្នាំ២០៥០ខាងមុខនេះ! មនុស្ស​ច្រើនជាង​១​ពាន់​លាន​នាក់​នឹងត្រូវ​បម្លាស់​ទី

អន្តរជាតិ៖ បើ​យោងតាម​របាយការណ៍រ​បស់​ស្ថាប័ន​ស្រាវជ្រាវ Institute for Economics and Peace (IEP) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ខែកញ្ញា​ ឆ្នាំ២០២០ បានបញ្ជាក់ថា មនុស្ស​ច្រើនជាង​១​ពាន់​លាន​នាក់ ​នឹងត្រូវ​បម្លាស់​ទី​នៅ​ឆ្នាំ​២០៥០ ។ ដោយសារតែកំណើនប្រជាជន​យ៉ាង​ឆាប់រហ័សកង្វះខាត​ទឹក​និង​អាហារ ... Read More »

អាមេរិកលុបទិដ្ឋាការនិស្សិតចិនជាង​១០០០នាក់

អន្តរជាតិ៖ អាមេរិក​បានលុបទិដ្ឋាការ(វីសា)ដល់ក្រុមនិស្សិតចិនជាង​១ពាន់នាក់​។ នេះជាសកម្មភាពថ្មីបំផុត​របស់អាមេរិកទៅលើក្រុមនិស្សិតចិន ។ កាលពីថ្ងៃទី២៩ខែឧសភាកន្លងមក​ លោកត្រាំ បានប្រកាសផ្អាកមិនឱ្យក្រុមនិស្សិតចិនមកសិស្សានៅអាមេរិក ដោយចោទថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា​«គិតមកដល់ថ្ងៃទី៨ខែកញ្ញា​ ក្រសួងការបរទេសបានលុបវីសា​និស្សិតចិនជាង​១ពាន់នាក់ហើយ។ ក្រុមនិស្សិតដែលលុបវីសា​​ គឺស្ថិតនៅក្នុងសេចក្តីប្រកាសលេខ10043 ​ដូច្នេះនិស្សិតទាំងនោះមិនត្រូវបានផ្តល់ជូនវីសាឡើយ»។ កន្លងមក រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក ... Read More »

ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

    ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យបានបញ្ចប់ការចេញថតភាពយន្តខ្នាតធំរឿង”សំណើច៦៥២Km”ប្រកបដោយជោគជ័យ ។ ចាងហ្វាងផលិតកម្មលោក ចេង វណ្ណា បានលើកឡើងដែរថាផលិតកម្មគ្រោងនឹងចេញថតភាពយន្តថ្មី និងបង្កើតព្រឹត្តិការណ៍សិល្បៈមួយចំនួនដើម្បីផ្តល់ឱឱកាសដល់សិល្បករក្មេងចាស់ប្រុសស្រីដែលមានសមត្ថភាពសិល្បៈពិតប្រាកដបានលេចមុខកាន់តែខ្លាំងលើវិស័យសិល្បៈ។ ​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០នេះក្នុងកម្មវិធីខួបកំណើតរបស់លោកចាងហ្វាងរួមទាំងខួបគម្រប់១៤ឆ្នាំនៃភោជនីយដ្ឋានវីហ្វ្រេនរបស់លោក ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួម។ ... Read More »

ទ្រាំលែងបាន ប្រជាពលរដ្ឋ រាយការណ៍បញ្ហាគ្រឿងញៀនជុំជិត នៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជូនសមត្ថកិច្ច

ខេត្តកណ្តាល៖«មូលដ្ឋានខ្ញុំក្មេងប្រើប្រាស់ចែកចាយថ្នាំញៀនជុំជិតហើយ ។ ខ្ញុំទើបបញ្ជូនក្មួយខ្ញុំទៅមណ្ឌលបន្សាបគ្រឿងញៀនបានប្រហែល១០ថ្ងៃទេ ។ បើនៅតែបែបនេះទៀត ភូមិស្រុកខ្ញុំនឹងទៅជាបែបណា ខ្ញុំត្រូវរស់នៅក្នុងសង្គមមួយដែលពោរពេញដោយគ្រឿងញៀន និងភាពភ័យខ្លាចដូច្នេះឬ ? សូមជួយអន្តរាគមន៍ផងទាន ។ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល»។ ... Read More »

រដ្ឋបាលខេត្តបាត់ដំបង ធ្វើអនាម័យសម្អាតបរិស្ថាន ក្នុងក្រុងបាត់ដំបង តាមដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយ ខាងកើតស្ទឹង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ធ្វើអនាម័យសម្អាតបរិស្ថានក្នុងក្រុងបាត់ដំបង តាមដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយ ខាងកើតស្ទឹង ឬសួនសម្តេចក្រឡា ហោម ស ខេង ខាងកើតស្ទឹងសង្កែ និងសួនមាត់ស្ទឹង ខាងលិចស្ទឹងសង្កែ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ... Read More »

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ២នាក់តាមដីកាតុលាការ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន តាមដីកា ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺធ្វើឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុច ផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ... Read More »

អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្នុងឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ បានទទួលជំនួយឧបត្ថម្ភពីមេបញ្ជាការកងទ័ពជើងគោក

ខេត្តកំពង់ធំ៖ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »

អ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង រកឃើញវិជ្ជមាន COVID-19

អន្តរជាតិ៖ លោក Christian Prudhomme ដែលអ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង ត្រូវបានគេរកឃើញថាមានវិជ្ជមាននៃវីរ៉ុស COVID-19 ប៉ុន្តែគ្រប់អ្នកជិះកង់ទាំងអស់មានភាពអវិជ្ជមាន ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានអះអាងប្រាប់សារព័ត៌មាន ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស២

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយនឹងកម្លាំងនគរបាលជំនាញខណ្ឌសែនសុខបានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់និងចាប់យកវត្ថុតាងមួយចំនួន។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ហង្ស ... Read More »

ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួន និងរកឃើញគ្រឿងញៀនជាងកន្លះគីឡូក្រាម

ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានធ្វើការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលលាក់ទុកគ្រឿងញៀនជាងកន្លះគីឡូក្រាម ។ ការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនដ៏ធំនៅក្នុងស្រុកទ្រាំងនេះគឺ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី ... Read More »

លួចម៉ូតូគេគេចខ្លួនបាន៧ថ្ងៃទីបំផុតត្រូវសមត្ថកិច្ចក្របួចបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋហើយគេចខ្លួនបាន៧ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី០៣-០៩-២០២០ វេលាម៉ោង១២ និង២០នាទី ... Read More »

ហួសហេតុពេកហើយ..! ប្រព័ន្ធទូរស័ព្ទ SMART កាត់លុយគ្មានមូលហេតុ ល្បីក្នុងអារម្មណ៍អតិថិជន

ភ្នំពេញ៖ SMART កាត់លុយសាហាវមែន..នៅសុខៗខាងក្រុមហ៊ុន SMARTកាត់លុយអស់អាលីង… SMART ពេញនិយមចំពោះយុវវ័យ ហើយ SMARTក៏ឱ្យយុវវ័យឈឺចាប់នឹងការកាត់ផ្តាច់ស្នេហ៍គ្មានមនោសញ្ចេតនាសម្រាប់ការសារសងនោះដែរ គឺកាត់លុយភ្លាមៗ។ សារខាងលើនេះ ជាការលើកឡើងញឹកញាប់ពីអតិថិជន តាមរយៈនិយាយជជែកគ្នា បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នេះជាដើម។ ដល់ព្រឹកថ្ងៃទី១០ ... Read More »