ព័ត៌មានទាន់ហេតុការណ៍៖
'

លោកត្រាំ មានគម្រោងកម្ទេចអុីរ៉ង់ មុនពេលចាកចេញពីតំណែង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ជាពេលវេលា​ស្បថចូលកាន់តំណែង របស់ប្រធានាធិបតី​អាមេរិកតាំងពីឆ្នាំ​១៩៣៧ រហូតមកទល់ពេលនេះ។ អតីតអនុប្រធានាធិបតីអាមេរិក ចូបៃឌិន​ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ​ប្រកាសពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោត​ឆ្នាំ​២០២០ ។ ... Read More »

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់មួយកេសត្រូវបានជនមិនស្គាល់មុខយកទៅទម្លាក់ចោលនៅមាត់បឹង

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ជាច្រើនប្រភេទនៅចំណុចមាត់បឹង ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីម៉ោង១១:១០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ចុះទៅត្រួតពិនិត្យនៅនឹងកន្លែង។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញបានឲ្យដឹងថា គាត់បានធ្វើដំណើរពីផ្ទះទៅរកបេះបន្លែនៅមាត់បឹង(កន្លែងកើតហេតុ)ហើយក៏ប្រទះឃើញកេសដែកមួយបិទជិត។ឃើញដូច្នេះគាត់ក៏យកដៃទៅទាញបង្ហើបមើលឃើញសុទ្ធតែអាវុធក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុរួចយកកេសដាក់អាវុធនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៥២នាក់ ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ត «អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់»តែរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ថ្មីចំនួន២នាក់

ភ្នំពេញ៖យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៥២នាក់ ដែលបានទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់ ... Read More »

លួចគាស់ផ្ទះគេបាន២ដងមិនឈប់លើកក្រោយលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ពលរដ្ឋកាលពីថ្ងៃទី៨​ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៣និង៣០នាទី នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។      មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់​ ... Read More »

ជិះម៉ូតូធ្លាក់ជង្ហុកដួលលេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុកបណ្តាលដួលហើយភ្លាមៗនោះក៏ត្រូវរថយន្តបើកមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងកម្លាំងវិស្វកម្ម​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះឡុង ស៊ីថេន​ ភេទប្រុសអាយុ១៩​ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិម័រ​ សង្កាត់ដង្កោ សង្កាត់ដង្កោ​។  តាមប្រភពពព័ត៌មានបានឲ្យដឹងថា​ ... Read More »

ប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត, កីទ្បដ្ឋាន ... Read More »

ចិនបើករថយន្តស៊េរីទំនើបឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបKIAមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូMSXមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនពីរនាក់ជិះរថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីក៏ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107ជិះដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ ... Read More »

ជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបទៅបុកជាមួយរថយន្តស៊េរីទំនេីបឡិចសុីសLX570 បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ភ្នំពេញ​ ៖​ បុរស៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនេីបLexus LX570 ចំពីមុខរថយន្តពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅត្រង់ចំណុចភ្លើងស្តុបអាងទឹកអូឡាំពិក​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត​ កែងផ្លូវព្រះសីហនុ​ ក្នុងសង្កាត់ទួលស្វាយព្រៃ​២ ... Read More »

ក្រសួងការងារផ្អាកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញ២សប្តាហ៍ ដោយសារបង្ការពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងគោលបំណងបង្ការសុវត្ថិភាពពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីពេលជូនដំណឹងនេះ។ នៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល នៅរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ... Read More »

ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់​ជិះម៉ូតូចូលវាយជនរងគ្រោះដល់ក្នុងភូមិ​ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ស្រាលម្នាក់

​      ភ្នំពេញ​ ៖​ ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានជិះម៉ូតូជាង១០គ្រឿងចូលវ៉ៃនិងកាប់យុវជន៣ទៅ៤នាក់​ដែលកំពុងអង្គុយលេងក្បែរផ្ទះក្នុងភូមិ​របស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងមួយគ្រឿង ធ្លាក់ចុះពេលកំពុងហោះហើរ(មានវីដេអូ)

អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីក្រៅស្រុក បានលើកឡើងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមានឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ស្រាប់តែពេលនោះបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រពេទ្យចំនួនមួយគ្រឿងដែលជួបបញ្ហានេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ ដែលមានឈ្មោះថា Grossmont Hospital ឆ្ពោះទៅកាន់មន្ទីរពេទ្យ Keck Hospital ... Read More »

ក្រសួងអប់រំ ប្រកាសជាថ្មី៖ ការសម្រេចផ្អាកសាលារដ្ឋ និងឯកជនមួយចំនួន ជាបណ្ដោះអាសន្នចំនួន២សប្តាហ៍

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងផ្លូវការមួយថា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។ បើយោងតាមសេចក្តីដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ... Read More »

អុីរ៉ង់៖​ រដ្ឋាភិបាលអាមេរិកថ្មីនឹង កែទម្រង់កំហុសឆ្គងរបស់លោកត្រាំ

រដ្ឋាភិបាលរបស់ប្រធានាធិបតី អុីរ៉ង់ លោក ហាសាន រ៉ូហានី ​នៅថ្ងៃទី​៨ខែវិច្ឆិកា បានប្រកាសថា​ រដ្ឋាភិបាលអាមេរិក បន្ទាប់ គួតែប្រើប្រាស់ឱកាសនេះដើម្បី បំពេញនៅអ្វីដែលលោកត្រាំ ធ្វើខុសឆ្គង ធ្វើឲ្យបាត់បង់នាពេលកន្លងមក ។ ការលើកឡើងរបស់លោក ... Read More »

លោកស្រី Jill Biden ប្រកាសថា នឹងបន្ត​ទៅបង្រៀន ក្រោយក្លាយជាស្ត្រីទីមួយរបស់អាមេរិក

ភរិយា លោកបៃឌិន គឺលោកស្រី បណ្ឌិត Jill Biden ​នឹងក្លាយជាស្ត្រីទីមួយរបស់អាមេរិក​ បន្ទាប់ពីស្វាមីក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។​ ប៉ុន្តែលោកស្រី​ប្រកាសថានៅតែបន្តទៅបង្រៀនដដែល​។ តាមសារព័ត៌មានCBSNews ប្រសិនបើលោកស្រីមិនអាចបោះបង់អាជីពបាន នោះគឺជាភរិយាប្រធានាធិបតីដំបូង ទៅធ្វើការយកប្រាក់ខែ ដោយកម្លាំងរបស់ខ្លួន។ ... Read More »

សវនាការអតីតឧកញ៉ា ហូ ចំរើន ត្រូវបានពន្យារពេល !

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ទៅថ្ងៃក្រោយដោយមិនកំណត់ ... Read More »

បន្ទាប់ពីជាប់ឆ្នោត លោក បៃឌិននឹងត្រូវធ្វើអ្វីបន្តទៀត?

លោកបៃឌិនបានបញ្ជាក់ថា​ រដ្ឋាភិបាលរបស់លោកនឹងបង្កើតឡើង​តាមមូលដ្ឋាននៃវិទ្យាសាស្ត្រ និងរួមគំនិតការយកចិត្តទុកដាក់។ លោកបៃឌិនក៏បានអំពាវនាវ​ដល់ក្រុមអ្នកគាំទ្រលោកត្រាំថា សូមផ្តល់ឱកាសដល់គ្នាម្នាក់ម្តង​។ នៅពេលនេះអ្វីដែលលោកបៃឌិនត្រូវធ្វើដំបូងគេបង្អស់នោះគឺបង្កើតក្រុមទទួលបន្ទុកយុទ្ធនាការប្រឆាំងកូវីដ​-១៩ ដែលមានសមាជិក​១២នាក់ ហើយការបង្កើតនោះត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី​៩ខែវិច្ឆិកា (ពេលវេលាអាមេរិក)។ គណៈកម្មការប្រឆាំងកូវីដ​-១៩ របស់លោក បៃឌិនដឹកនាំដោយមនុស្ស​៣រូប​គឺ ឧត្តមសេនីយ៍Vivek Murthy ... Read More »

ក្រសួងអប់រំ សម្រេចអោយ ពហុកីឡដ្ឋានជាតិអូឡាំពិក ផ្អាកការចេញ-ចូល ជាបណ្តោះអាសន្ន

ភ្នំពេញ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា សម្រេចផ្អាកការលេងកីឡា និង ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និង ... Read More »

អាជីវករលក់ដូរនៅជុំវិញសួនកុមារទល់មុខសាលាខេត្តនាំគ្នាលាងសម្អាតអនាម័យលើសួនកុមារ ត្រៀមសម្រាប់បុណ្យឯករាជ្យជាតិនៅថ្ងៃទី០៩វិច្ឆិកា

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋប្រុសស្រីជាអាជីវករប្រមាណជាង៣០នាក់ដែលប្រកបរបរលក់ដូរនៅជុំវិញសួនកុមារនិងនៅមុខសាលាខេត្តប៉ៃលិនជិតវិមានឯករាជ្យខាងជើងបានមូលមតិគ្នា ជាមួយមន្ត្រីជំនាញ អ្នកគ្រប់គ្រងអនាម័យនិងបរិស្ថានក្រុងប៉ៃលិនបាននាំគ្នាលាងសម្អាតអនាម័យលើសួនកុមារនិងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ សោភ័ណ្ឌភាព សម្រាប់បុណ្យឯករាជ្យជាតិនាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។  ហេតុការណ៍អាជីវករនាំគ្នាលាងសម្អាតទីធ្លានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ០៧ ខែវិច្ឆិកាឆ្នាំ២០២០នៅមុខសាលាខេត្តប៉ៃលិននិងជុំវិញសួនកុមារស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ... Read More »

ក្រសួងសុខាភិបាល សូមអោយបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ជាបណ្តោះអាសន្ន

ភ្នំពេញ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអោយបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ ... Read More »

ចោរលួចកាច់កម៉ូតូ៣ថ្ងៃមកហើយ សង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យឃើញ តែដូចសង្ឃឹមខ្យល់

ខេត្តប៉ៃលិន៖ ពលរដ្ឋកំពុងនាំគ្នាភ័យខ្លាចនឹងក្រុមចោរមួយក្រុមដែលតែងដើរអុកឡុកនៅក្រុងប៉ៃលិនដោយកាច់សោ(ក)ម៉ូតូយកទៅដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចខណៈពលរដ្ឋនិងអាជីវករកំពុងអស់សង្ឃឹមលើភូមិឃុំមានសុវត្ថិភាព។ ជាក់ស្តែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារពលរដ្ឋ(ចតម៉ូតូ)នៅមុខផ្សារមួយភ្លែតត្រូវចោរកាច់(ក)បើកគេចបាត់ដោយរលូន កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីក្នុងភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះ ហ៊ីម លីហួយ អាយុ១៦ឆ្នាំ ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ... Read More »

បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នងរួមទាំងសម្ភារ នៅស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់ ៖ បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នង រួមទាំងសម្ភារអស់ទាំងស្រុង ប៉ុន្តែពុំបង្កការរងគ្រោះដល់មនុស្សនោះទេ ។  ហេតុការណ៍បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងនេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

បុរសម្នាក់ទៅដាក់ទ្រូបែរជាប្រទះឃើញសពបុរសម្នាក់ស្លាប់ក្រោមស្ពានបង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖ បុរសម្នាក់បានយកទ្រូទៅដាក់យកត្រីធ្វេីជាម្ហូបអាហារបែរជាប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូខាងក្រោមស្ពានថ្មមួយកន្លែងទាំងកណ្ដាលថ្ងៃដោយពុំដឹងថាជនរងគ្រោះស្លាប់ដោយសារតែមូលហេតុអ្វីពិតប្រាកដនិងតាំងពីពេលណាមកនោះឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ពានថ្មតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ទូច ចំរើន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកអញ្ចាញ ស្រុកខ្សាច់កណ្ដាល ... Read More »

លោក ចូ បៃដិននឹងក្លាយជាប្រធានាធិបតីទី៤៦ ដែលមានវ័យចំណាស់ជាងគេ ជាប្រវត្តិសាស្ត្រអាមេរិក

អន្តរជាតិ៖ លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីវ័យចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានយកឈ្នះលោក ដូណាល់ ត្រាំ ខណៈដែលកាលពីមុនប្រធានាធិបតីវ័យចំណាស់ជាងគេនោះ គឺលោក រ៉ូណាល់ រីហ្គែន។ លោក ចូ ... Read More »

លោកត្រាំទៅលេងកូនហ្គោល​ក្នុងពេលលោកបៃឌិនកំពុងអបអរជ័យជម្នះ

ធ្លាប់តែជាបុគ្គលត្រូវមហាជន ពិសេសក្រុមអ្នកសារព័ត៌មាន ចោមរោមថតរូបភាពពីសកម្មភាព​នោះ ពេលនេះ​លោកត្រាំបានទៅកាន់ទីតាំងវាយកូនហ្គោលនៅរដ្ឋ Virginia ។ ​ចំណែកព័ត៌មានធំៗ របស់អាមេរិក និងនៅជុំវិញពិភពលោក​បានចាប់អារម្មណ៍តែទៅលើលោកបៃឌិន​​​ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក​ប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី ៧ខែវិច្ឆិកា​ប្រធានាធិបតី​ដូណាល់ ត្រាំ បានឡើងរថយន្តធ្វើដំណើរទៅកាន់ ទីលានវាយកូនហ្គោល​Sterling, រដ្ឋ ... Read More »

ចំណេះដឹងទូទៅ៖ ពាក្យចាស់ពោលថា បើបានប្រពន្ធល្អចេះទុកដាក់ទ្រព្យសម្បត្តិ តែបើបានប្រពន្ធចរិតមារយាទមិនបាន គឺបំផ្លាញទ្រព្យយើង

គួរស្វែងយល់៖ បើតាមពាក្យមនុស្សចាស់ពីបុរាណ តែងតែនាំគ្នានិយាយតៗគ្នាថា មនុស្សប្រុស បើចង់សល់លុយកាក់ មាសប្រាក់ គួរតែរកប្រពន្ធម្នាក់ដើម្បីមករៀបចំជីវិតឲ្យបានល្អ ព្រោះគាត់អាចជួយសន្សំទុកដាក់ទ្រព្យដែលខំរកបាន ភាគច្រើននៃមនុស្សប្រុស គឺពេលដែលនៅលីវ (មិនទាន់រៀបការ) គឺខ្ជះខ្ជាយណាស់ចាយវាយមិនសូវចេះគិតនោះទេ។ ដូច្នេះមនុស្សប្រុសនៅពេលដែលមានប្រពន្ធ មានគ្រួសារទើបដឹងថា ខ្លួនជាជំហមួយដ៏រឹងមាំសម្រាប់គ្រួសារ ... Read More »

គួរស្វែងយល់! តើហេតុអី បានជាអ្នកលក់អនឡាញ ចូលចិត្តស្រែក ចង់ដាច់បំពង់ក និងស្រែកជេគេឯងពេញហ្នឹង?

ភ្នំពេញ​៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការលក់ដូរតាមអនឡាញរបស់អាជីវកម្ម​ភាគ​ច្រើន ​បាន​ផ្លាស់​ប្តូរ​មកធ្វើការ​ផ្សព្វផ្សាយ ​និង​ចែក​ចាយលើ​ បណ្តាញសង្គមវិញ ​ដោយ​សារ​នេះ​ជា​តម្រូវ ​ការ​របស់​អតិថិជនភាគច្រើន​។ដូច្នេះហើយ ​សម្រាប់​អតិថិជន​ទូទៅ ​មាន​ភាព​ងាយ​ស្រួល កាន់​តែ​ខ្លាំង ​នៅពេល​ដែល​ ចង់ញុំា​ឬ​ ចង់​ទិញ​សម្ភារៈប្រើ​ប្រាស់ ​អ្វី​មួយ​បើ​មិន​ចង់ ... Read More »

ចិន៖ បាញ់បង្ហោះផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោកជោគជ័យ ចូលទៅក្នុងគន្លងតារាវិថី

អន្តរជាតិ៖ ប្រទេសចិន បានបាញ់បង្ហោះ«ផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោក» ទៅក្នុងលំហ ដើម្បីសាកល្បងបច្ចេកវិទ្យា ដោយជោគជ័យ។ បន្ទាប់ពីវាបានចូលទៅក្នុងគន្លងគោចរ រួមជាមួយផ្កាយរណប១២ផ្សេងទៀត មកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center ... Read More »

បើគិតត្រឹមថ្ងៃទី៧ វិច្ឆិកា! គ្រឹះស្ថានសិក្សាឯកជនចំនួន ៨ហើយត្រូវផ្អាកការសិក្សា ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី

ភ្នំពេញ៖ បើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តរកឃើញមានគ្រឹះស្ថានសិក្សាឯកជនចំនួន ២ទៀតដែលត្រូវផ្អាកការសិក្សារយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ។ ដូច្នេះគ្រឹះស្ថានសិក្សាឯកជនសរុបចំនួន ... Read More »

ទុកកាបូបលុយក្នុងតូបរវល់តែនៅផ្ទះខាងក្រោយមកវិញត្រូវជនសង្ស័យលួចយកទៅបាត់សរុបជាង៣ពាន់ដុល្លារ

ភ្នំពេញ​៖​ មានហេតុការណ៍​ដ៏ភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយដោយទុកកាបូបលុយនៅខាងក្នុងតូបខាងមុខស្រាប់តែត្រូវជនសង្ស័យម្នាក់ចូលមកលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ដែលសរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ។ ម្ចាស់ផ្ទះឈ្មោះលី ស្រីនាង​ អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ ហើយនៅក្នុងកាបូបរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណ ... Read More »