ព័ត៌មានទាន់ហេតុការណ៍៖
'

កសិករនៅខេត្តឧត្ដរមានជ័យ អាចរកចំណូលបន្ថែមពីដំណាំដំឡូងមី

ខេត្តឧត្ដរមានជ័យ ៖ កសិករ​នៅ​ស្រុក​បន្ទាយ​អំពិល​ ជាប់​ព្រំប្រទល់​ស្រុក​បន្ទាយឆ្មារ​ ភាគច្រើន​ប្រកបមុខរបរ​ដាំ​ដំឡូង​មី​ បន្ទាប់ពី​ពួកគាត់​ច្រូតកាត់​ស្រូវ​រួច ​ ​។ លោក សាវឿន កសិករ​ប្រកប​របរ​នេះ​ បានឲ្យដឹងថា ​ការដាំ​ដំឡូង​មី​ គឺ​ត្រូវ​ចំណាយ​ពេល​មើលថែ​រហូត​ដល់​ទៅ​៨​ខែ ​ទើប​មើម​ដំឡូង​ធំ​គ្រប់គ្រាន់​អាច​ដក​ប្រមូល​ផល​បាន ... Read More »

ស្លាប់និងរបួស​៥នាក់ នៅកណ្តាលទីក្រុងឡុងដុងដោយសារជនដៃដល់ប្រើកាំបិតចាក់សម្លាប់ 

ការវាយប្រហារដោយប្រើកាំបិត កើនឡើងនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសអង់គ្លេស ដោយសារតែ កាំភ្លើងត្រូវបានត្រួតពិនិត្យយ៉ាងតឹងតែងទើបធ្វើឲ្យជនដៃដល់ ក៏ដូចក្រុមភេរវកម្ម ប្រើប្រាស់កាំបិតជាអាវុធដើម្បីវាយប្រហារវិញ។ ប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវជាបន្ទាន់ អំពីអត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់ នៅក្នុងការវាយប្រហារ​ ក៏ដូចជា មូលហេតុ​ នៃការវាយប្រហារ និងបក្ខពួកចូលរួមក្នុងសកម្មភាព​នេះ​។ ... Read More »

សម្តេចតេជោ៖ បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ ពេលនេះ សប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន 64,043,561$

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី៣០ ខែវិច្ឆិកា ដូច្នេះថា ៖ « បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ ពេលនេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន64,043,561$។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផងមានចំនួន94,043,561$ ។ ... Read More »

សម្តេចតេជោ អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ... Read More »

ពលរដ្ឋចោទ គយច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រព្រឹត្តអំពើពុករលួយ បង្ខំឲ្យបង់ប្រាក់អត់បង្កាន់ដៃពន្ធ តាមតែចិត្តចង់បាន

ខេត្តឧត្ដរមានជ័យ៖ ចាប់តាំងពីលោក វ៉ាន់ ក្ដេ ចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ច្រកទ្វាអន្តរជាតិអូស្មាច់ ត្រូវបានប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យចោទថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឲ្យពួកគាត់បង់ប្រាក់តាមតែអំពើចិត្ដ របស់ខ្លួនចង់បាន ហើយគ្មានបង្កាន់ដៃពន្ធ ប្រមោលយកប្រាក់ធ្វើមានបានបក្ខពួករបស់ខ្លួន និងក្រុមគ្រួរសារ ។ ... Read More »

គ្រាន់តែរឿងយកសំបកកេសក្រដាសបន្តិចបន្តួច បុរសម្នាក់វាយ២នាក់ប្តីប្រពន្ធប៉ោងភ្នែក រួចគេចខ្លួនបាន៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានប្រើហិង្សាទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្ដាលឲ្យរបួសប៉ោងភ្នែក រួចគេចខ្លួនបាត់៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន គ្រាន់តែរឿងយកសំបកកេសក្រដាសរបស់ជនដៃដល់ទុកនៅមុខផ្ទះ ហើយជនរងគ្រោះបានទៅយកសំបកកេសនោះមកបាំងកញ្ជក់រថយន្តឲ្យភ្ញៀវចូលញុំអីក្នុងហាង ។ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីហិង្សាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ... Read More »

ស្រវឹងស្រាចូលដេកក្នុងចម្ការអំពៅ អ្នកបើក​រថយន្ត​ច្រូត​អំពៅមិនដឹងកិនស្លាប់

ខេត្តកំពង់ស្ពឺ​៖ កាលពី​សៀ​ល ថ្ងៃ សុក្រ​ ៣កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ មានបុរស​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​ជាប្រភេទម៉ាស៊ីនច្រូត​អំពៅ​កិន​ស្លាប់ នៅក្នុង​ចម្ការ​អំពៅ​ក្រុមហ៊ុន​ឈុន​ទ្រី​នៅត្រង់ចំណុច​ភូមិ​រស្មី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ក្នុងចំណោម៨នាក់ ដែលបង្ហោះម៉ូតូពេញក្រុងមានអ្នកផ្ទុកសារធាតុញៀន៣នាក់

ខេត្តសៀមរាប៖ ក្មេងទំនើងប្រុស ស្រីមួយក្រុម មានគ្នាចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបឃាត់ខ្លួន បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅខាងជើងព្រលានយន្តហោះខេត្តសៀមរាប ក្នុងនោះ៣នាក់មានសារធាតុញៀនក្នុងខ្លួន។ លោក វរសេនីយ៍ទោ ចែម ចំណាន អធិការរងក្រុងសៀមរាបទទួល ការងារគ្រឿងញៀនបានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ថា ... Read More »

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនតៃកុង រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើភ្នំគូលែនស្លាប់មនុស្ស៣នាក់បានហើយ

ខេត្តសៀមរាប៖ ក្រោយរត់គេចខ្លួន៤ខែ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពតបាន ឃាត់ខ្លួនអ្នកបើកបររថយន្តដឹកភ្ញៀវហើយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យភ្ញៀវទេសចរសញ្ជាតិចិន៣នាក់ស្លាប់ និងរបួសជាច្រើននាក់កន្លងមក នៅលើផ្លូវភ្នំគូលែនស្ថិតនៅ ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបហើយរត់គេចខ្លួន កាលពីព្រឹកថ្ងៃ២៩ វិច្ឆិកា ឆ្នាំ ២០១៩ វេលា ... Read More »

រថយន្ត Lexus 470 ចតទុកចោលឆ្លងចរន្តឆេះហ្មត់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយឈុល ប្រជាពលរដ្ឋដែលមានលំនៅឋាននៅបុរីលំហែកាយ( BS) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីឃើញមានអណ្តាតភ្លើងបានឆាបឆេះរថយន្ត Lexus 470មួយគ្រឿងរងការខូចខាតទាំងស្រុង ... Read More »

ទីតាំងហ្គេមបាញ់ត្រីនៅកោះពេជ្រ ត្រូវបានបង្ក្រាបជាលើកទី២ ដោយឃាត់ខ្លួនជនសង្ស័យ១២នាក់

ភ្នំពេញ៖ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមានឈ្មោះថា “ដាយម៉ិន ខាតធូន វើល” ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាលើកទី២ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពេលយប់នៅ​តំបន់ផាត់សណ្តាយភ្លើងភ្លឺ​ដូច​មានសម្តែងល្ខោនបាសាក់

នៅលើបឹងទន្លេសាប​​ក្នុងតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ពេលរាត្រី​ គេឃើញអំពូលភ្លើងអណ្តែតលើទឹក​ស្អេកស្កះខៀវស្រងាត់ ដូចជា​មានការសម្តែងវង់ល្ខោនដែលមានអ្នកលក់ដូរគគ្រឹកគគ្រេង​ ។ បទល្មើសនេសាទ​ទាំងនោះ ត្រូវបានអនុញ្ញាត​ឲ្យធ្វើជាចំហរ​ ដោយគ្មានការ​បង្ក្រាប​នោះឡើយ ។ អាជ្ញាធរ​ខេត្តកំពង់ធំ​ចាត់តាំងសមត្ថកិច្ច​ដឹកនាំ​ដោយ​ថ្នាក់អភិបាលរងស្រុក​ចុះបង្ក្រាបបទល្មើស​នេសាទ​ក្នុងតំបន់បឹងទន្លេ​សាប​ក្នុងស្រុកកំពង់ស្វាយនោះដែរ ប៉ុន្តែវាគ្រាន់តែជារបៀប​វាយស្មៅបង្អើលពស់ តែប៉ុណ្ណោះ ។ អាជ្ញាធរ​បង្កើតក្រុមការងារ​ឲ្យចុះបង្ក្រាប​នៅពេលដែលដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បម្លាស់ទីបទល្មើស​នេសាទ​ត្រូវបង់ឲ្យលឹម សុក្រឹត ១០០ដុល្លារ

បទល្មើសនេសាទ​នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើជាចំហរ​ដោយមិនមាន​ការបង្ក្រាបពីសមត្ថកិច្ចជំនាញ​នោះឡើយ ។ នៅ​ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម គ្មានមន្ត្រីជលផលណា​ចុះបង្ក្រាបឡើយ ផ្ទុយទៅវិញ ពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ ពួកជលផល​អះអាងថា ឆ្នាំនេះ ស្ថានភាពទឹកទន្លេ​ឆាប់ឡើង ឆាប់ស្រក ធ្វើ​ឲ្យទិន្នផល​ត្រីថយចុះ ... Read More »

ឈ្លោះជាមួយប្រពន្ធ មកដាល់បងថ្លៃរបួសដេរ៨ថ្នេរ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានទាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទំនងជាទប់កំហឹងពុំបាន ស្រាប់តែមកវាយបងថ្លៃខ្លួនឯងពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសដេរ៨ថ្នេរ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ... Read More »

​សិល្បករ​ខ្មែរ៤រូប រៀបចំមង្គលការយ៉ាងហឹកហ៊ាក់៣ថ្ងៃជាប់ៗគ្នា

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករខ្មែរចំនួន៤រូប បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយការចូលរោងជ័យជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ សិល្បករទាំងនោះ មានដូចជាពិធីការិនីទូរទស្សន៍ អ្នកនាង កែវ សីហា, តារាសម្តែង លោក ម៉ែន ចំរ៉ុង, តារាសម្តែង លោក ... Read More »

ចោរកាច់កម៉ូតូអស់លក្ខណ៍ម្នាក់ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បង្កការភ្ញាក់ផ្អើល

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលសហការជាមួយកងរាជអាវុធហត្ថក្រុងស្វាយរៀង ពួនស្ទាក់ឃាត់ខ្លួន ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាពពាក់ពន្ធ័ករណីកាច់កម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

ជនជាតិបរទេសម្នាក់បេីកម៉ូតូធំបុករបងឃ្លាំងសាំងសូគីមុិច ដួលបោកក្បាលបាក់កស្លាប់នៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ជនជាតិបរទេសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូទៅបុកនឹងរបងឃ្លាំងសាំងសូគីមុិច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងមុខរបងឃ្លាំងសាំងសូគីមុិច ស្ថិត​ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ... Read More »

រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ ៤នាក់បើករត់បាត់ស្រមោលជ្រុះកាងរថយន្តជាប់ស្លាកលេខនៅកន្លែងកើតហេតុ

ភ្នំពេញ៖ មនុស្សប្រុសស្រី ៤ នាក់បានរងរបួសធ្ងន់ស្រាល ខណៈបើកម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខជាងកាងរថយន្តនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១និង ៣០យប់រំលងអធ្រាត្ររឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ខាងមុខខារ៉ាអូខេដឹឃ្វីន ... Read More »

អគ្គិភ័យឆេះផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកបណ្ដាលឲ្យបុរសជាជនបរទេសម្នាក់ រងរបួស ខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិត១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរស ជាជនបរទេសម្នាក់ រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់ប្រមាណជិត១០ម៉ឺនដុល្លារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៤២Eo ផ្លូវលេខ៥ ... Read More »

កាកសំណល់យុទ្ធភ័ណ្ឌ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់ពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេ ស និងសហប្រត្តិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី ថ្លែងថា: កាកសំណល់គ្រាប់មីនយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម ... Read More »

បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ស្រាតននលគក នៅក្នុងបន្ទប់ផ្ទះឡៅតឿ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសពបុរសម្នាក់ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ដេកស្លាប់ស្រាតននលគក នៅក្នុងបន្ទប់ឡៅតឿផ្ទះរបស់ខ្លួនឯង ដោយសារតែអ្នកជិតខាងមិនឃើញចេញពីមកក្រៅផ្ទះ ២ទៅ៣ថ្ងៃ ក៏នាំគ្នាសង្ស័យគាស់ទ្វារមើល ស្រាប់តែឃើញដេកស្លាប់ ទ្បើងហើមស្អុយបាត់ទៅហើយ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី២៩ ... Read More »

វិស្វករម្នាក់ ទៅប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ក្រោយចោរគាស់ផ្ទះលួចម៉ូតូយកទៅបាត់

ភ្នំពេញ៖ បុរសម្នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលលួចយកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ អ៊ុក ជី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ... Read More »

ឃើញនាងអង្គុយលេងទូរស័ព្ទម្នាក់ឯង ក្នុងវត្តត្តទួលទំពូង ឆ្លៀតឱកាសឆក់យកបានហើយ តែជនរងគ្រោះស្រែកផ្អើលពលរដ្ឋចាប់បានវាយម្នាក់មួយដៃឡើងទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានរួចវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយចុចលេងក្នុងបរិវេនសាលាបឋមវត្តទួលទំពូង បានសម្រេចតែត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលពលរដ្ឋនាំគ្នាដេញចាប់ក្របួចជាប់ ។ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេនសាលាបឋមវត្តទួលទំពូង ... Read More »

PlayGalaxy Link របស់ Samsung គឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីភ្ជាប់ហ្គេមកុំព្យូទ័រទៅទូរស័ព្ទ Galaxy របស់អ្នក

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីចុះឈ្មោះសេវាកម្ម cloud gaming service ដែលមានពេញលេញដូចជា Google Stadia – ហើយនរណាអាចស្តីបន្ទោសអ្នក? – មានវិធីជាច្រើនក្នុងការជ្រលក់ម្រាមជើងរបស់អ្នកនៅក្នុងទឹកលេងហ្គេមដោយ ឥតគិតថ្លៃឬថោក។ ចុងក្រោយគឺផ្តាច់មុខសម្រាប់ទូរស័ព្ទ Samsung Galaxy ... Read More »

ចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន១០លើក លើកទី១១ អស់លក្ខណ៍ជាប់ខ្នោះ

ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន១០លើក ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បង្ហាញមុខកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយបង្ក្រាបបាននាំយកមកសាកសួរ រហូតបញ្ចប់នីតិវិធីរួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ខណៈដែលពួកគេធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទជាលើកទី១១ តែមិនបានសម្រេចក៏ប្រទះជួបសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ... Read More »

The Roku Ultra មានតម្លៃថោកជាង ៥០ ដុល្លារសម្រាប់ Black Friday

ការរុះរើថ្មីបំផុតនិងលឿនបំផុតរបស់ Roku Ultra ឥឡូវនេះគឺតម្លៃពាក់កណ្តាលសម្រាប់ថ្ងៃសុក្រខ្មៅ។ អ្នកអាច snag ប្រអប់ស្ទ្រីមដែលគាំទ្រដល់ 4K និងភ្ជាប់មកជាមួយនូវកាស JBL ក្នុងតម្លៃ ៤៨ ដុល្លារនៅលើក្រុមហ៊ុន Amazon ឥឡូវនេះ។ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយឃាត់ខ្លួនជនសង្ស័យបានម្នាក់រត់រួចម្នាក់ក្នុងករណីឆក់កាបូប

ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីជិះម៉ូតូឆក់កាបូបពីនារីរងគ្រោះម្នាក់កាលពីព្រឹកនៅ ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានទី៣ ផ្លូវជាតិ៥ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយបានឲ្យដឹងថា ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខចោរ២នាក់ ជំនាញលួចកាច់ក.ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាជំនាញខាងលួចកាច់ក.ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងជំនាញតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរបញ្ចប់នីតិវិធី រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។ ជនសង្ស័យទាំង២នាក់ទី១ ; ឈ្មោះ នូ ... Read More »

មេដឹកនាំ គីម ជុងអ៊ុន បង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការសាកល្បងមីស៊ីលដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៨ខែវិច្ឆិកា

នៅក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីរសៀលថ្ងៃទី​២៨ ខែវិច្ឆិកា​ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅត្រួតពិនិត្យ​ការសាកល្បងដោយផ្ទាល់ ហើយលោកបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ដល់ជោគជ័យ ទាំងនោះ​។ កន្លងមកទីបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងមីស៊ីល នៅវេលាម៉ោង​១៦ និង​៥៩នាទី រសៀលថ្ងៃទី​២៨ ... Read More »

សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនជនបង្កបើករថយន្តបំបុកនគរបាលចរាចរណ៍ម្នាក់រងរបួសបាក់ជើងសងខាងពេលកំពុងបំពេញភារកិច្ចកាលពី៣ថ្ងៃមុនបានហើយ

ខេត្តកណ្តាល៖ បន្ទាប់ពីជនបង្កមា្នក់បើករថយន្តបំបុកមន្ត្រីនគរបាលម្នាក់ កំពុងសម្រួលចារាចរណ៍តាមដងផ្លូវ បណ្ដាលឲ្យរងរបួសបាក់ជើង ស្រាំលលាដ៍ និងកកឈាមក្នុងខួរក្បាល កាលពី៣ថ្ងៃមុន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារជនបង្កបាននាំខ្លួនជនបង្ក មកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ... Read More »