ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចថា មកពីជនរងគ្រោះនោះទេ ម៉ូតូនៅពីមុខរថយន្តហើយបត់ឆ្វេងមិនប្រុងប្រយ័ត្ន

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រវាងរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង៦និង១០នាទី បានបណ្តាលឲ្យអ្នកបើកបរ ម៉ូតូស្លាប់ ... Read More »

បង្ក្រាបនោះបង្ក្រាប បង្ក្រាបបានហើយដុតកម្ទេចចោល ប៉ុន្តែ​នៅតែមាន​

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កងតាណឹង បើកកិច្ចសហការជាមួយសហគមន៍បឹងB៦ មេភូមិនិងប្រជាការពារ ចុះបង្រ្កាបបទ ... Read More »

ទំនាស់នាំឲ្យកើតគំនុំ, គំនុំនាំឲ្យមានហិង្សា ហើយហិង្សានាំឲ្យខាតបង់​ទាំងសងខាង

ប៉ោយប៉ែត៖ ជនមិនស្គាល់មុខ​ចំនួន​៤​នាក់ជិះម៉ូតូដេញកាប់យុវជន៣នាក់់​​បណ្តាល​ឲ្យ​រង​របួស ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​កាលពីម៉ោង​៩និង១៥​នាទីយប់​ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្នុងបរិវេណ​កាស៊ីណូ​ផា​រ៉ា​មែក ឋិតក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបញ្ជាក់ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​​មាន ១-​ឈ្មោះ​បឺត សុធា ... Read More »

ម្នាក់ទៀតហើយ! នេះចំលោកគ្រូបង្ក្រៀនទៀត នៅខេត្តកណ្តាលដដែលហ្នឹង

ខេត្តកណ្ដាលៈ បុរសជាគ្រូបង្រៀនម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបុកពេញមួយទំហឹង នៅ វេលាម៉ោង២០និង២៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ឃាតកឈាមត្រជាក់​សំកុកចាំយកជីវិត​យើងរាល់គ្នា មិនគិតនឿយហត់ បើយើងធ្វេសប្រហែស

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូដោយល្បឿនលឿន ក្នុងស្ថានភាពស្រវឹងជោកជាំមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកឃឿនសួនច្បារពុះចែងទ្រូងផ្លូវ បណ្ដាលឲ្យដួលបែកក្បាលស្លាប់ភ្លាមនៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង៥៣នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ស្ថិតក្នុងភូមិព្រែកក្ដី ... Read More »

លិចទឹកនៅចំណុចផ្លូវទំនាបលើដងផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ធ្វើឲ្យចរាចរត្រូវកាត់ផ្តាច់ទាំងស្រុង

ខេត្តព្រះសីហនុ៖ គិតមកត្រឹមម៉ោង​៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទឹកជំនន់បានជន់លិចនៅចំណុចផ្លូវទំនាបលើដងផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ធ្វើឲ្យចរាចរត្រូវកាត់ផ្តាច់ទាំងស្រុង ។ លោក សៅបុរីវឌ្ឍន: អភិបាល ស្រុកកំពង់សិលា បាននិយាយថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អំណាចប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីដ៏ធំធេង

ថ្មីៗនេះ ឈ្មួញ​រកស៊ីដឹកឈើ​បានសិទ្ធិ​ក្នុងការនាំឈើចេញទៅក្រៅប្រទេសចំនួន១៣រថយន្តធំៗ ក្រោមអំណាចរបស់​លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ ពាក្យចាស់លោកពោលថា «កន្ទេលធំបន្លំដេក» នោះគឺឈ្មួញអាចនាំឈើ​ចេញ ក្រោមច្បាប់​របស់លោកសុង ឃាង ដែលគេ​ខ្សឹបថា ឈើនោះ គឺពួកឈ្មួញទើបតែកាប់អារថ្មីៗ ... Read More »

បើកបរដោយប្រយ័ត្នប្រយែងទាំងអស់គ្នា គឺស្មើនឹងរក្សាអាយុជីវិតខ្លួនយើងផង និងអ្នកដទៃផង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកមេស៊ីម៉ង់ត៍កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញពីទិញម្ហូបហើយឆ្លងផ្លូវទៅបុកជាមួយរថយន្តដឹកមេស៊ីម៉ង់ត៍ពីចំហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង ។ ... Read More »

បើកបរកុំងងុយដេក បើងងុយដេកហើយដឹងថាបុកហើយ

ភ្នំពេញ៖ រថយន្តម៉ាក TRITONមួយគ្រឿងដែលបើកបរដោយបុរសម្នាក់សង្ស័យងងុយដេកខ្លាំងពេក ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ ចំណែករថយន្តបានបែកកង់មុខទៅលែងរួច ។ ហេតុការណ៍នេះ បានកើតនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ... Read More »

ក្រុមហ៊ុន Samsung បានបញ្ចេញកាសស្តាប់ត្រចៀក AKG ថ្មីចំនួនបី

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Samsung បានបញ្ចេញកាសស្តាប់ត្រចៀក AKG ឥតខ្សែចំនួនបីម៉ូដែលដែលមានឈ្មោះថា Y100, Y500 និង N700NC ។ ក្រុមហ៊ុន Samsung កំពុងផ្តោតលើតុល្យភាពសំលេងរំខានបរិស្ថានជាមួយស៊េរីនេះ។ Y100s និង ... Read More »

ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤​ ស្រកផុតអស់ហើយ ខណៈ​ចរាចរត្រូវបានបើកឱ្យ​ដំណើរការវិញ​

ខេត្តព្រះសីហនុ​៖ មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បញ្ជាក់​ថា​ មកដល់ព្រឹកព្រលឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រ​លេខ​១១៦​ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិនិងស្ពានទាំងស្រុងហើយ ... Read More »

ក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៍ Galaxy ថ្មីនៅថ្ងៃទី 11 ខែតុលា

ក្រុមហ៊ុន Samsung បានប្រកាសអំពីព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃទី 11 ខែតុលាសម្រាប់ស្មាតហ្វូន Galaxy ថ្មី។ ការអញ្ជើញនេះបាននិយាយថា “Fun 4X” តាមរយៈ CNET ។ ក្រុមហ៊ុននេះមានបំណងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួននៅលើស្មាតហ្វូតប្រចាំឆ្នាំរបស់ខ្លួនប៉ុន្តែការអញ្ជើញនេះបានសន្យាថា “ឧបករណ៍ ... Read More »

ធ្លាប់ចាក់សម្លាប់ខ្លួនមិនស្លាប់ បែរជាស្លាប់ដោយសារលង់ទឹកទន្លេវៃគោ ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗឃ្វាលក្របីចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក នៅចំណុចទន្លេវៃគោកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ... Read More »

ចោរថ្លើមធំលួចក្របី៦ក្បាលបម្រុងដឹកតាមរថយន្តចៃដន្យរថយន្តជាប់ផុងនាំគ្នាគេចបាត់

ខេត្តត្បូងឃ្មុំ៖ ក្របីចំនួន៦ក្បាលត្រូវចោរមួយក្រុមមានគ្នាមិនតិចជាង៣នាក់ ទេបានចូលទៅលួចស្រាយចំណងក្នុង ក្រោល ដែលគេធ្វើនៅក្រោយផ្ទះបម្រុង ដឹកតាមរថយន្តហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះទ្រុងពណ៌ខៀវ១គ្រឿង មិនមានពាក់ ស្លាកលេខដែលគេសង្ស័យថា យកទៅ លក់នៅប្រទេសវៀតណាម ។ ប៉ុន្ត ែសំណាងល្អ រថយន្តជាប់ផុងទៅ មុខមិន ... Read More »

រដ្ឋមន្ដ្រីថា គណៈកម្មការគ្រប់គ្រងឆ្នេរកំពុងពិនិត្យនិងចាត់ការករណីចាក់ដីលុបឆ្នេរសមុទ្រ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបាន ថ្លែងថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែល មានលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជា​ប្រធានកំពុងតែពិនិត្យ ... Read More »

សុពលភាពតំណាងរាស្រ្តថ្មីនឹងត្រូវផ្តល់នៅថ្ងៃទី១៩ ខែកញ្ញា

ភ្នំពេញ ៖ សុពលភាពតំណាងរាស្រ្តថ្មី ចំនួន៣៨រូបនឹងត្រូវផ្តល់នៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីបានឆ្លងយោបល់ពីគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារួច ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ ព្រឹកថ្ងៃចន្ទ ... Read More »

តើអុីរ៉ង់ អាចនឹងទ្រាំទ្របានដល់ពេលណាទល់នឹងរនាំងទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកបានដាក់?

រយៈពេលកន្លងមកអីុរ៉ង់បានបង្កើនទំនាក់ទំនងជាមួយប្រទេសជុំវិញពិភពលោក ពិសេស គឺប្រទេសដែលគាំទ្រដល់ អីុរ៉ង់ មានរុស្ស៊ី ចិន ទួរគី ជាដើម ។ ចំណែក អឺរ៉ុប វិញ អីរ៉ងមិនសូវមានការទុកចិត្តឡើយ ដោយអឺរ៉ុបនៅតែដើរតាមអាមេរិកដដែល។ កន្លងមក ... Read More »

ព្យុះ Florenceសម្លាប់មនុស្សកើនឡើងនៅអាមេរិក

សារព័ត៌មាន CNN បានផ្សាយថា គិត មកដល់ថ្ងៃទី១៦ ខែកញ្ញា មានមនុស្ស សរុប១៣នាក់ហើយបានស្លាប់ ដោយសារ​តែព្យុះហឺរីខិន Florence ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ខណៈអាជ្ញាធរ អះអាងថា ភ្លៀងលាយឡំជាមួយខ្យល់បោកបក់យ៉ាងសន្ធាប់ កំពុងតែអុកឡុកពាស ... Read More »

បញ្ហាផ្លូវភេទ ធ្វើបេក្ខភាពចៅក្រមតុលាការកំពូលអាមេរិកប្រឈមនឹងបញ្ហា

សារព័ត៌មានBBCនៅថ្ងៃទី១៧ ខែកញ្ញា បានផ្សាយថា បេក្ខភាពចៅក្រមតុលាការកំពូលអាមេរិក ដែលលោកត្រាំជ្រើសរើស គឺលោក Brett Kavanaugh ត្រូវបានស្ត្រីម្នាក់ចោទប្រកាន់ថាបាន ប្រព្រឹត្តអំពើរំលោភ បំពានផ្លូវភេទលើរូបនាង ពេលនេះបាន បញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឯងហើយ ជាមួយការស្នើឱ្យតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រារាំងការតែងតាំង ... Read More »

ជាលើកទីមួយនាវាមុជទឹកជប៉ុនចូលរួមធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនភាគខាងត្បូង

ក្រសួងការពារជាតិ ជប៉ុននៅថ្ងៃទី ១៧ ខែកញ្ញា បានប្រកាសថា នាវាមុជទឹកមួយគ្រឿងរបស់ជប៉ុនជាលើកទីមួយបានចូល រួមធ្វើសមយុទ្ធ កម្លាំងទាហានជើងទឹកនៅសមុទ្រចិនភាគខាងត្បូង ។ អ្នកនាំពាក្យ ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា នាវាមុជទឹក Kuroshio របស់កម្លាំងការពារដែនសមុទ្រ ... Read More »

ព្យុះMangkhutនៅកោះហុងកុងបំផ្លាញទ្រព្យសម្បត្តិជាច្រើន

ទ្វារកញ្ចក់ នៅតាមអគារចុនដូ សណ្ឋា គារ គឺមិនអាចទប់ទល់នឹងកម្លាំងខ្យល់ បណ្តាលមកពីព្យុះMangkhutបាន ឡើយ ដោយខ្យល់បានវាយឲ្យបែកខ្ទេចខ្ទីទាំងអស់និង បាក់រលំដើមឈើផ្ទះសម្បែងជាច្រើន។ នៅថ្ងៃទី១៦ ខែកញ្ញា ព្យុះ Mangkhut បានចូលដល់កោះហុងកុង ដោយមាន ... Read More »

ពលរដ្ឋស៊ីរីទៅបោះឆ្នោតឃុំសង្កាត់ជាលើដំបូងក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិល

ពលរដ្ឋស៊ីរីបាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាលើក ដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៧ឆ្នាំកន្លងមក។ ការបោះឆ្នោតកើតឡើងក្រោយពេលអុីស្រាអែល បើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងអាកាសយានដ្ឋាននៅទីក្រុង Damascus។ ការិយាល័យបោះឆ្នោត ៦.៥៥១កន្លែង បានបើកទ្វារនៅថ្ងៃទី១៦ ខែកញ្ញា ហើយ ពលរដ្ឋស៊ីរី បានបោះឆ្នោតជ្រើសរើស ... Read More »

ពិភាក្សាពាណិជ្ជកម្មអាមេរិក-ចិន៖ បើតម្រង់កាំភ្លើងចំក្បាលអ៊ីចឹង អ្នកណាពិភាក្សាបាន?

សារព័ត៌មាន Wall Street Journal បាន ផ្សាយថា រដ្ឋាភិបាលចិនអាចនឹងមិនចូល រួមកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្តអនុម័តដំឡើង ពន្ធលើ ទំនិញនាំចូលពីចិននៅក្នុងសប្តាហ៍នេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំយកអំណោយទៅប្រគល់ជួនគ្រួសារក្រីក្រ និងគ្រួសារដែលមានផ្ទុកមេរោគអេដ៍ ចំនួន ០៤គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្តីពីការចូលរួមក្នុងកិច្ចការមនុស្សធម៌តាមមូលដ្ឋាន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាននាំយកអំណោយទៅប្រគល់ជួនគ្រួសារក្រីក្រ ... Read More »

សមត្ថកិច្ចចុះហាមឃាត់មិនឲ្យបើកវគ្គបណ្ដុះបណ្ដាល ចិញ្ចឹមមាន់ដល់កសិករ ខណៈអាជ្ញាធរស្រុកថាសហគមន៍នេះគ្មានច្បាប់

ខេត្តស្វាយរៀង៖ តំណាងសហគមន៍សាមគ្គីរមាសហែក បានចោទប្រកាន់ទៅលើមន្ត្រីអាជ្ញាធរ សមត្ថកិច្ចឃុំអំពិល និងស្រុករមាសហែក ខេត្តស្វាយរៀងថា បានរិតត្បិតមិនឲ្យមន្ត្រីរបស់សហគមន៍ បើកវគ្គបង្រៀនប្រជាពលរដ្ឋស្ដីពីជំនាញចិញ្ចឹមមាន់ និងការសន្សំប្រាក់នៅតាមមូលដ្ឋាន បើទោះបីជាសហគមន៍នេះ បានជូនដំណឹងដល់អាជ្ញាធររួចហើយក៏ដោយ ។ ប៉ុន្តែមន្ត្រីអាជ្ញាធរបានបដិសេធ ទៅនឹងការចោទប្រកាន់នេះ និងអះអាងថាបើសហគមន៍នេះមានច្បាប់ទម្លាប់ត្រឹមត្រូវ ... Read More »

ចិនទៀតហើយ! ប្រើហិង្សាចាក់ទឹកក្តៅបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសសង្ស័យជនជាតិចិនម្នាក់ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាជនជាតិចិនដូចគ្នាបានប្រើហឹង្សាដោយចាក់ទឹកក្ដៅមកលើដៃរបស់ខ្លួនបណ្ដាលឲ្យរលាករលួយគ្រាន់តែទំនាស់គ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ ការឃាត់ខ្លួនមកសាកសួរនេះបានធ្វើឡើងកាលពីវេលាម៉ោង៥រសៀលនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាង ... Read More »

ប្រជាពលរដ្នចាប់មុខសញ្ញាលួចម៉ូតូម្នាក់ក្នុងចំណាម២នាក់ នាំគ្នាវាយបែកមុខទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១

ភ្នំពេញៈ មុខសញ្ញាលួចម៉ូតូម្នាក់ក្នុង ចំណាម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមៗ រួចនាំគ្នាវាយម្នាក់ដៃម្នាក់មួយជើង បណ្ដោយឲ្យបែកមុខ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ ក្រោយពីជនសង្ស័យលួចម៉ូតូមិនបានសម្រេច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ៤០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី ឃាត់​ខ្លួន​ជន​សង្ស័យ២នាក់ ពាក់ព័ន្ធ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​

ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចជិះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញនិងមានការសង្ស័យក៏ឆែកឆេររកឃើញមានដាវសាមូ​រ៉ៃកែច្នៃ១ដើម ។ ករណីឃាត់ខ្លួនយុវជនទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៧ ... Read More »

សមត្ថកិច្ច​ថៃ​ច្រក​អូរ​ស្មាច​ ចាប់​រថយន្ត​និង​តៃកុង​ឡាន​ខ្មែរ​ចូល​ដឹកឈើ​គ្រូ​ញូ​ង​

ខេត្ត​ឧត្តរមានជ័យ​៖​ ពលរដ្ឋ​ខ្មែ​ម្នាក់​ បើករថយន្ត​ចូល​ដី​ថៃ​ លួច​បង្កប់​ឈើ​គ្រូ​ញូ​ង​ចេញ​មក​វិញ ​តាម​ច្រក​អន្តរជាតិ​ឆ​ង​ចម​ ខេត្ត​សុ​រិ​ន ​ប្រទេស​ថៃ ​ឈម​នឹង​ច្រក​អន្តរជាតិ​អូរ​ស្មាច​ ខេត្តឧត្តរមានជ័យ ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ជាប់​នៅ​ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ កាល់ពី​ថ្ងៃអាទិត្យ​ ៧​កើត​ ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក​ ... Read More »

ពលរដ្ឋឃុំដូងស្រុករមាសហែកងាកមករករបរថ្មីដើរកាប់វល្លិ៍៍ក្រព័ទ្ធជ្រូកនិងវល្លិ៍ត្រីលក់ឲ្យឈ្មួញវៀតណាមគ្រាន់បានកម្រៃផ្គត់ផ្គង់គ្រួសារ

ខេត្តស្វាយរៀង៖ ក្រៅពីប្រកបការងារកសិកម្មធ្វើស្រែចំការ ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង មួយចំនួនបាននាំគ្នាចូលព្រៃដើរ កាប់វល្លិ៍ពីរប្រភេទ ដែលឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំផ្សំពីរុក្ខជាតិ ដើម្បីព្យាបាលដល់មនុស្សដែលមានជំងឺផ្សេងៗនៅក្នុងប្រទេសរបស់គេ។ យោងតាមបុរសម្នាក់ដែលកំពុងតែដឹកវល្លិ៍តាមម៉ូតូចេញពីក្នុងព្រៃបានឲ្យដឹងថា ពួកគាត់រករបរដើរកាប់វល្លិ៍ក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយ ចំណែកកម្រៃដែលទទួលបានពីរបរនេះ ក៏បានគួរសមដែរ គ្រាន់បានផ្គត់ផ្គង់ជីវភាពបានមួយកម្រិតផងដែរ។ បុរសខាងលើបានបញ្ជាក់ទៀតថា វល្លិ៍ដែលត្រូវប៉ាន់ហើយឈ្មួញវៀតណាមទិញនោះគឺវល្លិ៍ ឬដើមក្រព័ទ្ធជ្រូក ... Read More »