ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ថានភាពក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី

អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៤អាល្លឺម៉ង់ហាក់ដូចជាត្រូវបានផ្តល់ឲ្យនូវ ការចាប់ឆ្នោតយ៉ាងយុត្តិធម៌ក្នុងពូល F រួមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ិចស៊ីកូ, ស៊ុយអែត និងកូរ៉េខាងត្បូង ខណៈដែលពួកគេមានបំណងដើម្បីក្លាយ ជាប្រទេសដំបូងគេក្នុងការការពារពាន នេះយ៉ាងជោគជ័យចាប់តាំងពីប្រទេសប្រេស៊ីល ធ្វើបានកាលពីឆ្នាំ១៩៦២។ ស្ថិតក្នុងពូល F នេះអាល្លឺម៉ង់មានសង្ឃឹមខ្ពស់ជាងគេក្នុងការប្រកួតវគ្គជម្រុះតាមពូល ព្រោះក្រុមមួយនេះអាចនិយាយបានថា ជាក្រុមខ្លាំងជាងគេក្នុងពូលរបស់ខ្លួន ... Read More »

ទស្សនៈកូនខ្មែរ៖ លោក សាម អ៊ីន ថា «ដេកផ្ទះ ឈ្នះឯង» ជាកំហុសនយោបាយធ្ងន់ធ្ងររបស់ សម រង្ស៊ី!

ម្តងហើយម្តងទៀត លោក សម រង្ស៊ី បានប្រព្រឹត្តកំហុសនយោបាយធ្ងន់ធ្ងរនៅចំពោះមុខប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ក៏ដូចជាចំពោះនយោបាយការបរទេសនៅលើឆាកអន្តរជាតិ។ ក្រោយពីសាងកំហុសជាបន្ត បន្ទាប់រហូតផុងខ្លួនជាប់បណ្តឹងផ្លូវច្បាប់រើខ្លួនមិនរួច និងរហូតដល់រុញឲ្យបក្សរបស់ខ្លួនអោយរលាយបាត់ពីឆាក នយោបាយហើយនោះ លោក សម រង្ស៊ី នៅតែបង្ហាញនយោបាយមិនដឹងទិសខ្យល់បក់របស់គាត់ដដែល។ ... Read More »

ដើរចេញពីផ្ទះទៅទិញថ្នាំត្រូវចោរឆក់កាបូបយកទៅបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់ដើរចេញពីផ្ទះទៅទិញថ្នាំលេប ត្រូវជនសង្ស័យម្នាក់បើកម៉ូតូមកពីក្រោយឆក់កាបូបបានសម្រេរួចបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៣០ ... Read More »

ខណ្ឌរដ្ឋបាលព្រៃឈើបាននាំកម្លាំងចុះចាប់គ្រឿងចក្រអត់ច្បាស់បញ្ជូនទៅតុលាការ​ តែម្ចាស់គ្រឿងចក្រថា មានច្បាប់ពីមន្ទីរ​បរិស្ថាន​​ ក្នុងករណី​ជីក​កកាយ​ភ្នំ​នៅ​ខាងក្រោយវត្តព្រំ​

ខេត្តប៉ៃលិន៖ បើតាមប្រជា​ពលរដ្ឋ​បាននិយាយតម៉ាត់គ្នាថា​ ប៉ុន្មានថ្ងៃ​នេះមានគ្រឿងចក្រកាយដីយ៉ាងគគ្រឹកគគ្រេងណាស់ នៅ​ជាប់​ព្រំដែន​កម្ពុជា​ ​ថៃ ធ្វើឲ្យ​មាន​ឈ្មួញ​មួយចំនួន​បានរ​ត់​ការសុំច្បាប់​ជីក​កាយ​ដី​ភ្នំ​យក​ធ្វើជា​កម្មសិទ្ធិ និង​យក​អាចម៌ដី​ចាក់​បំពេញទំនាប​ ឬអូ​រ​ ​ដើម្បី​យក​ដី​លក់​ និង​មាន​មន្ត្រី​ធំៗ​បាន​ចូល​ដៃ​ចូល​ជើង​ព្រោះ​បាន​សើម​ម៉ាត់​សើមក​ដែរ​ ។ ​ ​តាម​សេចក្តីរាយការណ៍​ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឲ្យដឹងថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិនបានចុះចាប់គ្រឿងចក្រ ដឹកនាំ​ពីលោក ... Read More »

ជាប់​គុក​មួយ​ជីវិត​ទើប​សម​ ! បញ្ជូន​វៀតណាម​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៤ឆ្នាំ​ទៅ​តុលាការ​

ភ្នំពេញ៖ ​នៅ​ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨​ នគរបាល​ខណ្ឌ​ឫស្សីកែវ​ បញ្ជូន​យុវជនជនជាតិវៀតណាមម្នាក់ដែលពាក់ព័ន្ធ​ការ​ធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រីអាយុ៤ឆ្នាំបានសម្រេចហើយសម្លាប់ចោល ញាត់ចូលពាង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់។ យុវជនជនជាតិវៀតណាមរូបនេះឈ្មោះ ... Read More »

រថយន្តថៃមួយគ្រឿងបើកល្បឿនលឿនបត់ខ្វះការប្រុងប្រយ័ត្នកៀរស្ត្រីម្នាក់រងរបួសបាក់ដៃឆ្វេង

ខេត្តប៉ៃលិន៖ ស្ត្រីចំណាស់ម្នាក់បានរងរបួសបាក់ដៃខាងឆ្វេង ដោយសាររថយន្តមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅកៀរម៉ូតូស្ត្រីម្នាក់កំពុងតែបើកបរម៉ូតូលើផ្លូវជាតិលេខ៥៧ បណ្ដាលឲ្យដួលរងរបួសចំដៃខាងឆ្វេង បាក់តែម្ដង ។ តាមប្រភពព័ត៌មានពីនគរបាលជំនាញផ្នែកចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពី​វេលា​ម៉ោង​ ០៩និង​១៤​ នាទីព្រឹក​ ​ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច ... Read More »

បុរសម្នាក់របួសធ្ងន់ដោយសារបើកម៉ូតូជែងរថយន្តដួលអូសម៉ូតូចូលក្រោមរថយន្ត

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនបានជែងរថយន្តមួយគ្រឿងមិនប្រយ័ត្នដួលម៉ូតូអូសម៉ូតូចូលក្រោមរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ... Read More »

ជនជាតិបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគាយូអេង

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់បានដេកស្លាប់នៅក្នុងសណ្ឋាគារដែលមានយីហោ យូ អេង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

រថយន្តកាមរីហាយព្រឺកបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់២កង់នៅផ្លូវព្រះសីហនុ រួចហើយចង់ស្ទួចយកទៅខ្លួនឯង តែត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីហាយព្រីត ពណ៌ខ្មៅ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន2កង់ ចំណែកឯរថយន្តបង្កការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

រថយន្តCRVបុករថយន្តឡិចស៊ីសធ្វើឲ្យឡិចស៊ីសបួងចង្កូតទៅបុកជញ្ជាំងហាងម៉ាស្សា ធ្លុះពីម្ខាងទៅម្ខាងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តCRVមួយគ្រឿង បានបើកលឿនជ្រុលទៅបុកចំហៀងគូទរថយន្តឡិចស៊ីស បណ្តាលឲ្យរថយន្តឡិចស៊ីសបួងចង្កូតទៅបុកជញ្ជាំងហាងម៉ាស្សា ហ្វេប៊្សុឡឹស ធ្លុះពីម្ខាងទៅម្ខាង រងការខូចខាតយ៉ាងដំណំ រួចហើយរថយន្តបង្កបើកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច ... Read More »

ជិះម៉ូតូលឿនពេលជែងមិនផុតប៉ះដៃកង់ដួលរណូករណែលរបួសធ្ងន់ធ្ងរ២នាក់ភាគី ម្ខាងទៀតរត់បាត់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហើចណាស់ ក៏មានមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គភ្លាមៗ និងម្នាក់ទៀតបានរត់គេចខ្លួនចោលម៉ូតូ ខណៈដែលបុរស២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាហើយឌុបកង់ពីក្រោយច្រងេងច្រងាង ហើយត្រូវបានម៉ូតូបុរសវ័យចំណាស់ម្នាក់បើកបញ្ច្រាសទិសជែងគេមិនផុត ក៏ទាក់ដៃកង់បណ្តាលឲ្យដួលរណូករណែលលើផ្លូវជាតិលេខ៤៤ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

ញាក់សាច់ ជនជាតិថៃ៣នាក់សម្ងំជួញដូរថ្នាំញៀននៅអគារ៧ជាន់ក្រុងប៉ោយប៉ែត សមត្ថកិច្ចដកហូត៦ពាន់គ្រាប់

ប៉ោយប៉ែត៖ ជនជាតិថៃប្រុស ស្រី៣នាក់ បានចូលមកទឹកដីកម្ពុជា ប្រព្រឹត្តល្មើស សង្ស័យជួញដូរថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅអគារ៧ជាន់ ហើយត្រូវសមត្ថកិច្ចជំនាញចុះបង្ក្រាបទាន់ពេល និងកំពុងតាមប្រមាញ់មេក្លោងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលមន្ទីរប្រឆាំងថ្នាំញៀនគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះឆែកឆេរនៅអគារ7ជាន់ ដកហូតថ្នាំញៀនពីជនជាតិថៃចំនូន3នាក ... Read More »

ជនជាប់ចោទម្នាក់ដេកស្លាប់ដោយសារបង្អត់អាហារខ្លួនឯង រហូតគាំងបេះដូងស្លាប់

ខេត្តកំពង់ធំ៖ នៅព្រឹកម៉ោង៦ព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនជាប់ចោទនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ដែលបានស្លាប់ដោយសារតែគាំងបេះដូង ។ ... Read More »

លោក ឃួង ស្រេង ទទួលជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងសូត្រសមុទ្រ

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជូបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកយ៉ាន ... Read More »

អាជ្ញាធរភូមិព្រៃស្នួល ឃុំរវាង អត់បើកភ្នែកឈ្មួញដឹកដីបំផ្លាញភ្លឺស្រែប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃស្នួល ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ បានខឹងសម្បារយ៉ាងខ្លាំងទៅលើអាជ្ញាធរ ភូមិ ឃុំ ដែលគ្មានវិធានការទប់ស្កាត់ ពីសកម្មភាពឈ្មួញដឹកជញ្ជូនដី ផ្ទុកធ្ងន់ បំផ្លាញផ្លូវនៅក្នុងភូមិ បំផ្លាញភ្លឺស្រែ និងស្រែរបស់ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យ ... Read More »

រថយន្តធុនធំហ្វ្រាំងមិនស៊ីជ្រុកបុករថយន្ត២គ្រឿងនៅលើផ្លូវជាតិលេខ៦

ភ្នំពេញ: រថយន្តធុនធំហ្វ្រាំងមិនស៊ីជ្រុកបុករថយន្ត២គ្រឿងខូចខាតសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនមានអ្នករបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ... Read More »

ប្រទះឃើញលោកយាយម្នាក់ត្រូវបានម៉ូតូកង់បីដឹកមកទម្លាក់ចោលតាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ ប្រជាពរដ្ឋបានប្រទះឃើញលោកយាយវ័យចំណាស់ម្នាក់ ដែលត្រូវបានម៉ូតូរឺម៉កកង់បីដឹកយកមកទម្លាក់ចោលហើយជិះចេញទៅបាត់បង្កការភ្ញាក់ផ្អើលកាល់ពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ មុខវិហារឥស្លាម ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ... Read More »

លោក បោន ប៊ិន ចុះត្រួតពិនិត្យការងារជួសជុល និងកសាងផ្លូវ កាយប្រឡាយរំដោះទឹក លូបង្ហូរ នៅឃុំគំរូ ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក បោន ប៊ិន ប្រធានក្រុមការងារថ្នាក់ខេត្ត ... Read More »

បែកធ្លាយរឿងមន្រ្ដីមន្ទីរ​ប្រៃសណីយ៍​និង​ទូរ​គម​នាគ​មន៍​ថាមាន​​ភាពមិន​​ប្រក្រតី​ជុំវិញគម្រោង​តែងតាំង​ប្រធាន​មន្ទីរថ្មី ខាងមុខ ​

ខេត្ត​សៀមរាប​៖​ ការ​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គម​នាគ​មន៍​ ខេត្តសៀមរាប​ ថ្មី​ នា​ពេល​ខាង​មុខ​ ហាក់​មាន​​ភាព​មិន​ប្រក្រតី​ក្នុង​មុខ​ដំណែង​ដ៏​ធំ​មួយ​នេះ​ ហើយ​ករណី​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ថា​ ជា​រឿង​បក្ខពួក​និយម​ អាច​នាំ​ឲ្យ​មាន​អំពើ​ពុករ​លូ​យ​។​ ​ប្រភព បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ការ​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គម​នាគ​ន៍​ ... Read More »

សមត្ថកិច្ចចម្រុះចុះដកហូតកាវបោចរោមទាសង្ស័យមានសារធាតុគីមីយកទៅពិសោធន៍

ខេត្តកំពត ៖ ទីតាំងធ្វើអាជីវកម្មបោចរោមទាជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក បានប្រើកាវម្យ៉ាង មានពណ៌ក្រហមក្រម៉ៅ ដើម្បីបោចសម្អាតរោមទា ជាយូរមកហើយនោះ ត្រូវមន្រ្តីមន្ទីរកសិកម្មខេត្តក៏ដូចជាមន្ត្រីកាំកុងត្រូលពុំដែលដឹង និងពុំដែលស្គាល់នោះចុះផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្ន និងដកហូតកាវនោះយកទៅពិសោធន៍សិន បន្ទាប់ពី កាវដែលអ្នកស៊ីឈ្នួលបោចរោមទាយកមកប្រើប្រាស់នេះ ... Read More »

រយះពេល២ថ្ងៃ សមត្ថកិច្ចបន្តឃាត់ជនជាតិវៀតណាមប្រុសស្រី ១៦នាក់ ដែលលួចចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី ១៦នាក់ ដែលលួចចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ នៅប្រទេសកម្ពុជា ត្រូវបានក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ... Read More »

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកឆ្កែងាប់រីឯខ្លួនឯងរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ ម៉ោង២៣និង១០នាទី ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង បុកឆ្កែចំពេញទំហឹងបណ្ដាលឲ្យងាប់់ឆ្កែនិងរងរបួសធ្ងន់អ្នកបើកម៉ូតូជិះម៉ូតូបុកឆ្កែ នៅចំណុចមុខផ្ទះឈ្មោះ ... Read More »

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេងរងការចោទប្រកាន់ថាធ្វើផ្លូវដាក់លូលើដីកម្មសិទ្ធិអ្នកដទៃនៅក្រុងបាវិត

ខេត្តស្វាយរៀង៖នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ស្ថិតក្នុងភូមិតាបិបសង្កាត់បាវិតក្រុងបាវិត ខណៈតំណាង ម្ចាស់ដីអំពាវនាវរកយុត្តិធម៌ដោយតុលាការចេញដីកាសម្រេចអនុញ្ញាតឲ្យកូនបំណុល ជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិតដាក់លូក្រោមដី ក្នុងដីកម្មសិទ្ធិរបស់អ្នកដទៃខុសនឹងច្បាប់ ។ ... Read More »

ចូលលួចមាន់ពេលម្ចាស់តាមទាន់កាប់ស្លាប់

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ពាក់ព័ន្ធករណីចូលទៅលួចមាន់ពេលម្ចាស់តាមទាន់ក្រុមជនសង្ស័យព្រួតគ្នាវាយហើយទាញកាំបិតកាប់ម្ចាស់មាន់បណ្តាលអោយរងរបួសធ្ងន់ក្រោយមកបានស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពី​យប់​ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិមិត្តភាព ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់ពលរដ្ឋស្រុករមាសហែក ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីរក្សាសន្ដិភាព បន្ដការអភិវឌ្ឍកម្ពុជា

ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល​ ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ... Read More »

រន្ទះបាញ់​ស្លាប់​សត្វ​គោ​៣​ក្បាល នៅ​ស្រុក​សំឡូត

ខេត្តបាត់ដំបង​៖ ភ្លៀងរលឹម​លាយឡំ និង​ផ្គរ​រន្ទះ បាន​បាញ់​សត្វ​គោ​ចំនួន​៣​ក្បាល បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ហេតុការណ៍​គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ... Read More »

នគរបាលស្រុកចំការលើឃាត់ខ្លួនអ្នកលក់ជីពីរនាក់គ្មានច្បាប់អនុញ្ញាត និងឃាត់មនុស្ស៦ នាក់ផ្សេងទៀតចុះសួរប្រជាពលរដ្ឋគ្មានការអនុញ្ញាតពីអាជ្ញាធរ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនឹងការដើរលក់ជីគ្មានលិខិតអនុញ្ញាតពីក្រុមហ៊ុន និងមិន បានចុះបញ្ជីការនៅក្រសួងកសិកម្ម និងយុវជនមួយក្រុមមានគ្នា៦នាក់ មកពីក្រុមហ៊ុនស្រាវ ជ្រាវទីផ្សារហាវ៉ាប៊ែហ្វូតបានចុះមកស្រាវជ្រាវសាកសួរប្រជាពលរដ្ឋនៅក្នុងភូមិមហា ដោយ គ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលជាអំពើខុសច្បាប់ ... Read More »

លោក ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ ០១ មិថុនាស្តីពី“ការលើកកម្ពស់សិទ្ធិកុមារ”

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ ៣រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ... Read More »

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូធ្វើឲ្យស្រីម្នាក់រងរបួសធ្ងន់ដឹកសង្គ្រោះនៅមន្ទីរពេទ្យ

ប៉ោយប៉ែត៖ ស្ត្រីម្នាក់រងរបួសបាក់ភ្លៅឆ្វេង ខណ:ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកនៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ២០នាទី ... Read More »