ព័ត៌មានទាន់ហេតុការណ៍៖
'

រកឃើញ​មូលហេតុ​ដែល​សត្វ​ងាប់​បន្តបន្ទាប់ នៅ​ស្រុក​ឆែប គឺមាន​គេ​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ថ្លុក​

ខេត្តព្រះវិហារ​៖ រយៈពេល​កន្លងមកនេះ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ មាន​ករណី​ភ្ញាក់ផ្អើល​កើតឡើង ដោយសារតែ​សត្វ​គោ និង​សត្វ​ជាច្រើន​ទៀត បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​គេ​សង្ស័យថា បណ្តាលមកពី​សត្វ​ទាំងនោះ ស៊ី​ដំណាំ​ដែល​គេ​បាញ់​ថ្នាំពុល​, ក្រោយមក​ខាង​ជំនាញ បាន​រកឃើញថា ការពិត​គឺមាន​គេ​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ថ្លុក ដើម្បី​ចាប់​សត្វ​​។​ ... Read More »

រោងមហោស្រពអាណាចក្រអង្គរ ក្រុងសៀមរាបដែលទើបកសាងរួចរាល់ត្រូវអគ្គិភ័យឆេះ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ អគ្គិភ័យ បានឆាបឆេះរោងមហោស្រពអាណាចក្រអង្គរ នៅក្រុងសៀមរាប។ រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងផងដែរ។ រោងមហោស្រពនេះ ... Read More »

បើករថយន្តចូលភោជនីយដ្ឋានកូរ៉េ (ឃ្យុង យ៉ាង) ជ្រុលបុករថយន្តចតស្ងៀមរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតទាំងសងខាង ខណៈដែលបុរសជនជាតិកូរ៉េ២នាក់ ​បើករថយន្តមួយគ្រឿងចូលរកកន្លែងចតចូលភោជនីយដ្ឋានកូរ៉េ (ឃ្យុង យ៉ាង) ខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសLX470មួយគ្រឿងទៀតចតស្ងៀម នៅចំណតភោជនីយដ្ឋានតែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្តែងពីបទលួចមានស្ថានទំងន់ទោស(ឆក់ទូរសព្ទ័ដៃ)

ភ្នំពេញ៖ សញ្ញាចោរឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើនអ្នកទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ក៏ជ្រុលទៅបុករថយន្តគេបណ្ដាលឲ្យដួលម៉ូតូជនសង្ស័យទាំង២គ្រឿង ភ្លាមនោះជនរងគ្រោះនិងប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦នឹង២០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៤ ផ្លូវលេខ៣១៥ ក្រុម៣៣ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់មួយកន្លែង

ភ្នំពេញ៖ ទីតាំងល្បែងបាញ់ត្រីខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាបជាក់ស្តែង ដកហូតនូវទូហ្គេមបាញ់ត្រីចំនួន១ទូ និងកៅអីចំនួន២ ចំណែកអ្នកមើលការខុសត្រូវមិនបានឃាត់ខ្លួននោះទេ ព្រោះគេចខ្លួនបាត់អស់ ។ ករណីបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា ... Read More »

បទល្មើសនេសាទជាចំហរធ្វើសកម្មភាព​ក្រោមក្រសែភ្នែកជួយជ្រោមជ្រែងពីមន្ត្រីជលផលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ​ដែល​ប្រើប្រាស់ឧបករណ៍ខុសច្បាប់បាននិងកំពុងដំណើរការ​ជាចំហរ​ជារឿងរាល់ថ្ងៃនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញ ត្រូវគេរាយការណ៍ថា ជាអ្នកដែល​ចាំទទួលផលប្រយោជន៍ពីក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ ។ ថ្នាក់ដឹកនាំខេត្ត​ក៏បាន​ជំរុញឲ្យមានការបង្ក្រាបបទល្មើសនេសាទនេះដែរ ប៉ុន្តែមើលទៅហាក់ដូចជា​មិនមានប្រសិទ្ធភាពអ្វីឡើយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មន្ទីរកសិកម្មខេត្តពោធិ៍សាត់​បានបែងចែកកម្លាំងឲ្យចាំបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្តៀង…នោះដែរ ប៉ុន្តែវាហាក់ដូចជាគ្រាន់តែ​នាំគ្នាទៅយកលុយពីឈ្មួញធ្វើសកម្មភាពខុសច្បាប់នោះទៅវិញ ... Read More »

នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ជួប​សំណេះសំណាល​ និង​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​សមាជិក​អតីត​យុទ្ធ​ជន​ នៅ​ស្រុក​ភ្នំស្រួច​

ខេត្ត​កំពង់ស្ពឺ៖​ លោក​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រួម​ដំណើរ​ដោយ​លោក​ សួ​ស​ គង់​ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំស្រួច​ បាន​ចុះ​ជួប​សំណេះសំណាល​ និង​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​សមាជិក​អតីត​យុទ្ធ​ជន​ នៅ​ស្រុក​ភ្នំស្រួច​ចំនួន​ ៩០០​នាក់​ ... Read More »

លួចគេបានវាគ្រាន់ លួចគេទាន់ ចូលគុក

ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូបានម្នាក់ នៅមុខផ្សារសាមគ្គី​​​ ក្រោយពីប្រជាពលរដ្នចាប់ប្រគល់ឲ្យនៅព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ពេលដែលប្រជាពលរដ្នបានឃើញហេតុការណ៍​នេះ ... Read More »

សមត្ថកិច្ចមួយរូបរងការរិះគន់ថា ដឹកផងចាប់បទល្មើសផង

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចប្រចាំស្រុកឱរ៉ាល់មួយរូប រងការរិះគន់ថា អាងអំណាចរបស់ខ្លួន សហការជាមួយបក្ខពួកចាប់ឈើប្រជាពលរដ្ឋដុតបំផ្លាញចោល ខណៈខ្លួនក៏ជាឈ្មួញឈើដ៏ធំប្រចាំស្រុកឱរ៉ាល់ផងដែរ ។ ការដឹកជញ្ជូនឈើរបស់ឈ្មួញឈើដ៏មានឥទ្ឋិពលរូបនេះ គេសង្កេតឃើញថា មិនដែលរងនូវការបង្ក្រាបពីមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធម្តងណាឡើយ មិនដឹងថា តើអស់លោកទាំងនោះ បានទទួលលាភសក្ការៈពីឈ្មួញឈើម្នាក់នេះ ឬយ៉ាងណាទេ ... Read More »

ការពាក់ Fitbit Ace អាចជួយឲ្យឪពុកម្តាយតាមដានសកម្មភាពកូនៗរបស់ពួកគេបាន

Fitbit បានចាប់ផ្តើមផលិតខ្សែដៃសម្រាប់ក្មេងដែលហៅថា Fitbit Ace។វាត្រូវបានគេរចនាឡើងដើម្បីជួយឲ្យ មាតាបិតាពិនិត្យមើលសកម្មភាពដែលកូន ៗ របស់ពួកគេទទួលបាន។ ម្យ៉ាងវិញទៀត ខ្សែដៃនេះត្រូវបានផលិតឡើងសម្រាប់ក្មេងអាយុ 8 ឆ្នាំឡើងទៅហើយបានបន្ថែមនូវថ្មដែលអាចប្រើបាន 5 ថ្ងៃនិងគណនីFitbitសម្រាប់គ្រួសារ ។ Fitbit ... Read More »

បុរសសន្តិសុខក្រុមហ៊ុន​ឯកជន​ Cambodai Safety Patrolខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ក្រុងព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ដោយគាំងបេះដូង(ខ្យល់គរ) ហើយសាកសពនេះត្រូវបានគេប្រទះឃើញដេកស្លាប់លើកៅអី ក្បែររបងផ្ទះសំណាក់សាន់ដេក្នុងសង្កាត់លេខ៤ កាលពីម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ... Read More »

កាសថ្មី Mobius របស់ Audeze មានដំណើរការសម្លេង 3D ដ៏អស្ចារ្យ

កាសលេងហ្គែមទាំងអស់សុទ្ធតែមានការសន្យាខ្ពស់ ៗ អំពីរូបភាពអូឌីយ៉ូទំហំ 7.1 ពិសេសឬសម្លេងពិសេសឬល្បិចផ្សេងៗដែលអាចទាក់ទាញមនុស្សឱ្យទិញវា។ ក្រុមហ៊ុនផលិតកាសស្តាប់ Audiophile Audeze កំពុងតែចូលទៅក្នុងហ្គេមដ៏ចម្លែកនេះជាមួយនឹងការប្រកាសកាសត្រចៀក Mobius ថ្មីរបស់ខ្លួនទោះបីជាភាពខុសគ្នានៅទីនេះគឺថា ការលេងរបស់ Audeze ពិតជាអស្ចារ្យ មែនទែន។ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុង ស៊ីដនី (Sydney, Australia) ដោយសុវត្ថិភាព

អូស្ត្រាលី៖ នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុង ស៊ីដនី (Sydney, Australia) ... Read More »

ផ្សារច្បារអំពៅរងគ្រោះដោយភ្លើងឆេះមួយយប់រហូតដល់ព្រឹក

ភ្នំពេញ៖ ផ្សារច្បារអំពៅ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ក្រុងភ្នំពេញត្រូវអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅតែម្តង​ តាំងពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ... Read More »

ទំនាក់ទំនងរវាងលោកខាងលិចនឹងរុស្ស៊ីប្រឈមមុខតានតឹង ដោយសារការបំពុលចារបុរសអង់គ្លេស

ទំនាក់ទំនងរវាងរុស្ស៊ីនឹងលោកខាង លិច កាន់តែតានតឹងថែមមួយកម្រិតទៀត ដោយសារតែ លោកខាងលិច ក្នុងនោះ មានអាមេរិកជាដើម បានចោទប្រកាន់រុស្ស៊ីចំៗថាជាអ្នកបំពុល ពលរដ្ឋអង់គ្លេសឲ្យ ស្លាប់។ ប៉ុន្តែភាគីរុស្ស៊ី ក៏បានឆ្លើយតបវិញថា ជាការចោទប្រកាន់មិនមានការណ៍ពិត ដើម្បី បង្វែរការចាប់អារម្មណ៍របស់ពិភពលោកតែប៉ុណ្ណោះ ... Read More »

មន្ត្រីជាន់ខ្ពស់អាមេរិក២២រូបបានចាកចេញពីតំណែង ក្រោមរដ្ឋកាលដឹកនាំរបស់លោកត្រាំ

ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានារហូតមកទល់ពេលនេះបាន ជាងមួយឆ្នាំសោះមានមន្ត្រីជាន់ខ្ពស់២២រូប ត្រូវដកហូតតំណែង ឬលាលែងចេញ ពីតំណែង។ ការដកហូតតំណែងថ្មីបំផុត គឺរដ្ឋមន្ត្រីការបរទេស Rex Tillerson កាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ ខាងក្រោមនេះជាមន្ត្រីជាន់ខ្ពស់ក្នុងជួរ រដ្ឋាភិបាលអាមេរិកដែលត្រូវដកហូត ... Read More »

ភាគច្រើនពលរដ្ឋកូរ៉េខាងត្បូងមិនជឿថា គីម ជុងអ៊ុន មានចិតស្មោះលុបបំបាត់អាវុធបរមាណូ

បើទោះបីទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ល្អប្រសើរឡើងវិញក្រោយការប្រកួតកីឡា អូឡាំពិករដូវរងាកន្លងមក និងមានដំណើរទស្សនកិច្ចទៅវិញទៅមក ហើយនៅខែមេសាខាងមុខនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងលោក គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាជាលើកដំបូង។ ក្រៅពីនេះ កូរ៉េខាងជើងក៏បានផ្ញើលិខិតទៅឲ្យប្រធានាធិបតីអាមេរិក ... Read More »

សមត្ថកិច្ចស្រុកកំពង់ត្រាចសប្បាយប្រមូលលុយពីអ្នកបើកបនល្បែងស៊ីសង

ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតបានអំពាវនាវឲ្យលោក ជាវ តាយ អភិបាលខេត្តនិងលោក ម៉ៅ ច័ន្ធមធុរិទ្ធ ស្នង ការនគរបាលខេត្តកំពត មេត្តាជួយបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ ផង ដើម្បីទប់ស្កាត់កុំឲ្យអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកតទៅទៀត។ ប្រជាពលរដ្ឋបានឲ្យដឹងថា ... Read More »

លោកស្រី ម៉ាកគែល បន្តដឹកនាំអាល្លឺម៉ង់អណត្តិទី៤

ក្រោយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ នៅក្នុងសភា ជួយឲ្យលោកស្រី បន្តកាន់តំណែងដឹកនាំអាល្លឺម៉ង់ក្នុងអណត្តិទី៤។ នេះជាប្រវត្តិសាស្ត្រថ្មីរបស់អាល្លឺម៉ង់ដែលមានមេដឹកនាំកាន់អំណាចរហូតដល់៤អណត្តិ។ នៅក្នុងក្នុងការបោះឆ្នោតសភាជាផ្លូវការ លោកស្រី Angela Merkel ទីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន ជួយឲ្យលោកស្រីបន្តធ្វើជាអធិការបតីអាល្លឺម៉ង់ជាថ្មីម្តងទៀត ដោយនេះគឺជាអណត្តិទី៤ហើយរបស់លោកស្រី ក្នុងការដឹកនាំមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុត ប្រចាំនៅទ្វីបអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

ភ្នំពេញ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ឥណ្ឌានៅតែបន្តជួយដល់កងទ័ពកម្ពុជាលើផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ភ្នំពេញ ៖ ឥណ្ឌានៅតែបន្តជួយដល់កង ទ័ពកម្ពុជាផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ នេះ បើតាមការអះអាងរបស់លោកវរសេនីយ៍ ឯក PARANVIR SINGH PUNIA អនុព័ន្ធយោធាឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រ​ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម ខណៈចូលជួប សម្តែង​ការគួរសម ... Read More »

រុស្ស៊ី ៖ លោកខាងលិចចង់ទាត់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.

តំណាងរាស្ត្ររុស្ស៊ី លោក Sergey Kalashnikov បានបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងតែបើកយុទ្ធនាការជាទ្រង់ទ្រាយធំ ដើម្បីកម្ចាត់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដោយសារតែ រុស្ស៊ីជាប្រទេសដែលចេះតែរំខានដល់បណ្តាប្រទេសលោកខាងលិច និងរារាំងគោលនយោបាយ ឈ្លានពានរបស់លោកខាលិច។ តាមការបញ្ជាក់របស់តំណាងរាស្ត្រ Sergey Kalashnikov ឲ្យបានដឹងថា ... Read More »

៥នាក់ស្លាប់ និងរងរបួសនៅបន្ទាយអាសេអូសង្ស័យកំហុសបច្ចេកទេស

ខេត្តកំពង់ស្ពឺ៖ សង្ស័យតែបន្តាលមកពីកំហុសបច្ចេកទេសទើបមនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសអ្ងន់ស្រាលពេលកំពុងហ្វឹកហាត់ដោះគ្រាប់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗផងដែរ ។ គ្រោះថ្នាក់នេះកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ... Read More »

ឃុំខ្លួនបុរសតៃវ៉ាន់ជាប្រុសកំណាន់តារាស្រីខ្មែរម្នាក់ ពីបទក្បត់ទំនុកចិត្ត

ភ្នំពេញ កាលពីរសៀលថ្ងៃ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសូងមហាផ្ទៃបានបញ្ជូន ជនសង្ស័យម្នាក់ឈ្មោះ ហុង ម៉ីឈុន ជាជនជាតិតៃវ៉ាន់ ដែលល្បីល្បាញថា ជាប្រុសកំណាន់របស់តារាស្រីខ្មែរម្នាក់ មកសាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះស្ថិតនៅដៃលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ... Read More »

ចូលទៅសម្ងំក្នុងបន្ទប់ជួលគេអ្នកជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានមកចូលសម្ងំក្នុងបន្ទប់ជួលសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ ខណៈម្ចាស់បិតទ្វាទៅធ្វើការបាត់ហើយត្រូវប្រជាពលរដ្ឋឃើញ ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ... Read More »

អគារសំចតរបស់ភ្ញៀវទេសចរណ៍បរទេសក្លាយជាកន្លែងលក់ស្រា បារី និងភេសជ្ជៈគ្រប់ប្រភេទ

ប៉ោយប៉ែត៖ អគារសំចត សម្រាប់ភ្ញៀវទេសចរណ៍បរទេស ដែលមានទីតាំងនៅជាប់រង្វង់មូល ច្រកទ្វារព្រំដែអន្តរជាតិប៉ោយប៉ែត ត្រូវបានគេរាយការណ៍ថា បាន និងកំពង់ក្លាយជា កន្លែងលក់ស្រា បារី និងភេសជ្ជៈ គ្រប់ប្រភេទហើយកៅអីដែលដាក់សម្រាប់ ភ្ញៀវអង្គុយរង់ចាំរថយន្តដឹកបន្ត ក៏ត្រូវក្រុមម៉ូតូឌុប ធ្វើជាស្នាក់ការរង់ចាំហៅម៉ូយអស់ទៅហើយដែរ ... Read More »

មានករណីផ្ទុះគ្រាប់នៅកន្លែងបាញ់ស៊ីបបណ្តាលឲ្យស្លាប់ និងរងរបួស

ខេត្តកំពង់ស្ពឺ៖ ព័ត៌មានបឋមបានរាយការណ៍ មានអ្នកស្លាប់ និងរងរបួសដោយសារតែហេតុការណ៍ផ្ទុះគ្រាប់ ប៉ុន្តែគេនៅមិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់នៅឡើយទេ ខណៈនេះសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ ។ ហេតុការណ៍នេះស្ថិតនៅកន្លែងបាញ់ស៊ីបបន្ទាយ អាសេអូ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ... Read More »

ភ្លេចពន្លត់ភ្លើងចង្ក្រានមុនចូលដែក ដល់កណ្តាលយប់ភ្លើងបំផ្លាញផ្ទះឈើមួយខ្នង

ខេត្តព្រៃវែង ៖ ភ្លើងចង្ក្រានបានបំផ្លាញផ្ទះ ឈើប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងស្លឹក ទំហំ៥គុណ៦ម៉ែត្រមួយខ្នង អស់ទាំងស្រុង ព្រមទាំងបណ្ដាលឲ្យម្ចាស់ផ្ទះ២នាក់ម្តាយកូនរងរបួសរលាកពេញដៃជើងផងដែរ ដោយសារមុនចូលដេកប្រហែសពេកមិនបានពន្លត់ភ្លើងចង្ក្រានឲ្យបាន ត្រឹមត្រូវ ។ ហេតុការណ៍មានអគ្គិភ័យ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃ ពុធ ១៣ ... Read More »

អុជធូបសែនរួចទុកចោលក្នុងផ្ទះ ចេញទៅលក់ដូរបាត់ ឆេះពូកហ៊ុយផ្សែងផ្អើលដល់សម្ថតកិច្ច

ភ្នំពេញ៖ ករណីអគ្គិភ័យមួយបានកើតឡើង ដោយសារការធ្វេរប្រហែសរបស់ស្រ្តីម្នាក់ បានអុជធូបសែនកុងម៉ារួចទុកចោល ហើយក៏ចេញបិតទ្វាផ្ទះ ចេញទៅផ្សារលក់ដូរបាត់ បណ្ដាលឲ្យកំទ្ទេចធូបឆេះធ្លាក់មកលើពូកបង្កឲ្យឆេះ ផ្សែងហ៊ុយយ៉ាងខ្លាំងពីក្នុងផ្ទះបង្កការភ្ងាក់ផ្អើលដល់សម្ថតកច្ចិនិងប្រជាពលរដ្ឋនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យឡើងទៅជួយបាញ់ពន្លត់ទាន់ពេលវេលាផងដែរ ។ ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

បទល្មើសនេសាទពេញបឹងទន្លេសាប លោក លឹម សុក្រិត ឆ្លើយដាក់អ្នកដទៃ

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ​នៅអតីតឡូត៍នេសាទលេខ៦ បច្ចុប្បន្នឡូត៍អភិរក្ស ស្ថិតក្នុងដែនសមត្ថកិច្ច​របស់​សង្កាត់រដ្ឋបាលជលផលកណ្តៀងកំពុងមានបទល្មើស​អូស​អួនកែច្នៃយ៉ាងគគ្រឹកគគ្រេង បែរជាលោកលឹម សុក្រិត អះអាងថា លោកមិនដឹងទេ ឲ្យសួរមេៗរបស់លោកទៅ ។ ស្របពេលនេះមានសេចក្តីរាយការណ៍ថា បទល្មើសនេសាទបាននិងកំពុងកើតមានច្រើនស្អេកស្កះគួរឲ្យកត់សម្គាល់ ហើយលោកលឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងកំពុងងងឹតមុខនឹងចំណូលដែលពួកឈ្មួញបោះឲ្យ ... Read More »