ព័ត៌មានទាន់ហេតុការណ៍៖
'

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំង

ភ្នំពេញ៖ លោក ចាប ឌីណា នាយរដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទីតាំង ក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំរកា ... Read More »

អាវុធហត្ថខណ្ឌព្រែកព្នៅបង្ក្រាបទីតាំងទូហ្គេមវាយពង់បៀនិងចែកចាយគ្រឿងញៀនឃាត់ខ្លួនមនុស្ស៦នាក់នៅសង្កាត់គោករការ

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋផ្តលព័ត៍មានអោយកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅរហូតឈានដល់ការចាប់ឃាត់ខ្លួនមនុស្សចំនួន៦នាក់និងថកហូតទូហ្គេមវាយពង់បៀរបានបានចំនួន០៦ និងដកហូតគ្រឿងញៀនបានចំនួន១៩កញ្ចប់។ កិច្ចប្រត្តិបត្តិការបង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់នេះធ្វើឡើងកាលពីថ្ងៃអង្គារ៍១៣កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោង២១និង០៥នាទីនៅតាមបណ្តោយផ្លូវលេខ៤៥៨Kចំណុចក្នុងផ្ទះលេខ០៤ភូមិអណ្តូង០៣សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានប្រាប់កាសែតនគរវត្តអោយដឹងថា មុនឈានដល់ការបង្ក្រាបល្បែងហ្គេមខុសច្បាប់បង្កប់ការជួញដូរគ្រឿងញៀននិងចាប់ឃាត់ខ្លួនមនុស្សខាងលើគឺអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលពត៌មានពីប្រជាពលរដ្ឋល្អតាមទូរស័ព្ទថាមានមនុស្សកំពុងតែចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅកន្លែងហ្គេមវ៉ៃពង់បៀរដែលកំពុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងក្នុងតំបន់នេះរាល់ថ្ងៃនិងកំពុងបង្វក់ក្មេងអោយបោះបង់ការសិក្សាបង្កើតបងតូចបងធំ។លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបន្តថា ភ្លាមនោះកម្លាំងបានចុះ ទៅដល់ចំនុចខាងលើឃើញថាដូចការផ្តល់ព៌តមានមែន​ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចុះត្រួតពិនិត្យផ្ទះជួលជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់រះនៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញដឹកនាំដោយលោក អេង សោភា សហការជាមួយនគរបាលខណ្ឌសែនសុខ និងជ្រោយចង្វា ដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយព្រះរាជអាជ្ញារង ឡុង ជាប បានដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្ទះជួលជនសង្ស័យដែលមានទីតាំងក្នុងបុរីហ្គ្រេនជ្រោយចង្វា ។ ប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់នេះ (បាញ់បោះសេរីនៅចំណុណបុរីពិភពថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនាពេលកន្លងមក) បានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ... Read More »

ធ្វើការរោងចក្រឆ្លៀតលួចលក់ថ្នាំញៀនត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល៖ ស្រ្ដីជាកម្មការិនីរោងចក្រកាត់ដរម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ខណៈដែលស្រ្ដីរូបនេះបានលួចជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ... Read More »

រថយន្ដក្រុងក្រុមហ៊ុនឫទ្ធិមុនីបើកបុកបុរសវ័យចំណាស់ជាអ្នកថ្មើរជើងម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ថ្មើរជើងម្នាក់ដែលជាជនអណាថា ត្រូវរថយន្ដក្រុងរបស់ក្រុមហ៊ុនឫទ្ធិមុនីបើកបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លើលកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ... Read More »

សុខ សោម៉ាវត្តី រំពឹងខ្ពស់លើរឿងទី២គឺរឿង«ក្រមុំចាស់ ប៉ះកំលោះស្ទាវ»

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម មហាហង្សគឺរឿង«ក្រមុំចាស់ ប៉ះកំលោះស្ទាវ» បានប្រកាសសម្ពោធចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២៧ខែកុម្ភៈនេះហើយ។ តួអង្គឯកសំខាន់ដែលធ្លាប់រុញច្រានឲ្យរឿងជាច្រើនទទួលបានជោគជ័យគឺ សុខ សោម៉ាវត្តី បានបង្ហាញក្តីរំបឹងខ្ពស់ថាភាពយន្តបែបកំប្លែងស្នេហាប្លែកៗមួយនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រភាពយន្តខ្មែរ។ តារាស្រីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បានអះអាងថាភាពយន្តមួយទទួលបានជោគជ័យ ឬមិនជោគជ័យ មិនមែនដោយសារតែតួសម្ដែងមួយមុខនោះទេ ... Read More »

ហ្វេសប៊ុកកំពុងចាប់ផ្តើមប្រាប់អ្នកប្រើប្រាស់អំពីបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ

អ្នកប្រើហ្វេសប៊ុកបានកត់សំគាល់ការជូនដំណឹងថ្មីចម្លែកនៅក្នុងខ្លឹមសារព័ត៌មានរបស់ពួកគេ ដោយអនុញ្ញាត ឱ្យពួកគេដឹងពីលក្ខណៈពិសេសនៃការទទួលស្គាល់ផ្ទៃមុខដ៏ទូលំទូលាយរបស់កម្មវិធី។ អ្នកប្រើដែលមានសំណួរបន្ថែមត្រូវបានបញ្ជូនទៅទំព័រឯកជនភាពជាមួយព័ត៌មានបន្ថែមនិងសេចក្តីណែនាំលម្អិតបន្ថែមទៀតសម្រាប់ការមិនចូលរួមក្នុងប្រព័ន្ធ។ បុគ្គលិករបស់ Verge ចំនួនបួននាក់ផ្សេងគ្នាបានឃើញការជូនដំណឹងនេះក្នុងរយៈពេល 24 ម៉ោង ដែលក្នុងនោះ មានអ្នកដែលកំពុងធ្វើទស្សនកិច្ចនៅ Barcelona សម្រាប់សមាជទូរស័ព្ទពិភពលោក។ ហ្វេសប៊ុកបានប្រើទម្រង់នៃការទទួលស្គាល់ផ្ទៃមុខមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសដើម្បីណែនាំ ... Read More »

កាកបាទក្រហមកម្ពុជា ប្រគល់រថយន្តសង្គ្រោះ និងរទេះជនពិការ ជូនសាខាទាំង២៥រាជធានី/ខេត្ត

ភ្នំពេញៈ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដល់សាខាកាកបាទក្រហមខេត្តសៀមរាប និង១គ្រឿងទៀត ដល់ខេត្តស្វាយរៀង ព្រមទាំងប្រគល់រទេះពិការចំនួន ៥៥០គ្រឿង ជូនដល់សាខាកាកបាទក្រហម ... Read More »

ក្រុមហ៊ុន Netflix មានផែនការដាក់ភាពយន្តថ្មីៗចំនួន៧០០បន្ថែមក្នុងឆ្នាំ 2018

ដោយរាប់បញ្ចូលទាំង ៨០ ផលិតនៅក្រៅសហរដ្ឋអាមេរិក។ នៅឆ្នាំនេះក្រុមហ៊ុន Netflix មានបំណងដាក់បញ្ចូលនិងខ្សែភាពយន្ដដើមចំនួន ៧០០ នៅលើសេវាកម្មផ្សាយផ្ទាល់របស់ខ្លួន។ លោក David Wells បានប្រាប់ទស្សនិកជននៅសន្និសីទ Morgan Stanley Technology, ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូរ៉ឺម៉ក

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច(ម៉ូតូរ៉ឺម៉ក) កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចនិងទទួលផលចោរកម្ម

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្នុងករណីលួចម៉ូតូ និងទទួលផលចោរកម្ម។ ករណីឃាត់ខ្លួនជនង្ស័យខាងលើនេះកាលពី ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ភូមិរោងចក្រ ... Read More »

រាជរដ្ឋាភិបាលបានត្រៀមថវិកាបុរេប្រទានប្រមាណ ៤លាន៦សែន ដុល្លារ ដើម្បីយកទៅបើកប្រាក់ខែអោយបងប្អូនកូនក្មួយកម្មករ (៤,១០០ នាក់) ដែលម្ចាស់រោងចក្ររត់ចោល

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោបានបានផ្សាយយ៉ាងដូច្នេះថា៖ «ជូនដំណឹងដល់បងប្អូនកូនក្មួយកម្មករដែលថៅកែរត់ចោល រាជរដ្ឋាភិបាលបានត្រៀមថវិកាបុរេប្រទានប្រមាណ ៤លាន៦សែន ដុល្លារ ដើម្បីយកទៅបើកប្រាក់ខែអោយបងប្អូនកូនក្មួយកម្មករ (៤,១០០ នាក់) ដែលម្ចាស់រោងចក្ររត់ចោល។ ទន្ទឹមនឹងនេះ ក្រសួងការងារនឹងជួយរកការងារសមស្របនានាជូនកូនក្មួយបានការងារថ្មីធ្វើឡើងវិញ។ សូមទំនាក់ទំនងក្រសួងការងារ ដើម្បីទទួលបានព័ត៌មានបន្ថែម។ សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ ១៧,៨២៨ នាក់ នៅតំបន់រោងចក្រ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះ

ខេត្តរតនគិរី៖ សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ... Read More »

ក្មេងស្ទាវប្រុសស្រី៥នាក់ជិះម៉ូតូបុកគ្នាពេញទំហឹង រងរបួសបែកមុខបែកមាត់

ខេត្តរតនគិរីៈ ក្មេងស្ទាវៗប្រុសស្រី៥នាក់បានរងរបួសបែកមុខបែកមាត់ ខណៈដែលជិះម៉ូតូបុកគ្នាបញ្ច្រាសទឹសយ៉ាងពេញទំហឹងនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិចាអ៊ុងកៅឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី។ ... Read More »

ក្មេងប្រុសស្រី៤នាក់កំពុងតែជិះទោងយោលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែដាច់គន្លឹះទោងយោលធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ភ្នំពេញៈ ក្មេងប្រុសស្រី៤នាក់បានរងរបួសធ្ងន់ ស្រាល ខណៈកំពុងតែឡើងជិះទោងយោល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែដាច់គន្លឹះទោងយោលធ្លាក់ចុះមកបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខេត្តតាកែវល្មមបញ្ចប់រឿងកញ្ឆានៅស្រុកគិរីវង់

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទតែងតែឃើញអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវចុះកាប់បំផ្លាញកញ្ឆាជាញឹកញាប់នៅឯស្រុកគិរីវង់ ។ បើតាមមើលទៅ ការលួចលាក់ដាំកញ្ឆានេះ ហាក់ដូចជាធ្វើឡើងនៅច្រើនកន្លែង និងបិទបាំងភ្នែកសមត្ថកិច្ច ។ ប៉ុន្តែតាមការពិត ខ្ញុំបាទ មានបងប្អូននៅក្នុងស្រុកគិរីវង់អះអាងថា មានការឃុបឃិតគ្នារវាងសមត្ថកិច្ចមូលដ្ឋានថ្នាក់ស្រុកជាមួយក្រុមប្រជាពលរដ្ឋ អ្នកដាំកញ្ឆា ។ កញ្ឆាខ្លះត្រូវបានកាប់ហាលឲ្យក្រៀម ... Read More »

រថយន្តធុនយក្ស២គ្រឿងកំពុងទម្លាក់ឥវ៉ាន់នៅម្តុំឈូកទិព្វសង្កាត់ផ្សារដើមគ អភិបាលរាជធានីបញ្ជាឲ្យសមត្ថកិច្ចឃាត់ទុកសិន

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រទះឃើញរថយន្តធុនយក្សចំនួន២គ្រឿង ដែលវែងហើយសង្ស័យតទ្រុងខុសលក្ខណបច្ចេកទេស និងមានដឹកទំនិញផងដែរនោះ កំពុងទម្លាក់ឥវ៉ាន់នៅម្តុំឈូកទិព្វ ក៏បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌទួលគោកឃាត់ទុកជាបណ្តោះអាសន្នសិន ។ រថយន្តធុនយក្សចំនួន២គ្រឿងនេះ ត្រូវបានសមត្ថកិច្ចឃាត់ទុកតាមការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង១១យប់ ... Read More »

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមានចាត់វិធានការឃាត់ផាកពិន័យដល់ប្រជាពលរដ្ឋណាមិនអនុវត្តតាមការណែនាំបោះចោលសំរាមលើទីតាំងដែលអាជ្ញាធរហាមឃាត់

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រឈូសឆាយកើបសម្អាតលុបបំបាត់ទីតាំងដេប៉ូសំរាមមួយកន្លែង ... Read More »

អេសស៊ីជី អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជាងសំណង់ ដើម្បីលើកកម្ពស់ស្តង់ដារឧស្សាហកម្មសំណង់ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេ បានសម្ពោធគម្រោងបណ្តុះបណ្តាលជាងសំណង់ ដែលជាគំនិតផ្តួចផ្តើមមួយ មានគោលបំណងពង្រឹងជំនាញរបស់ជាងសំណង់ទាំងអស់ ក៏ដូចជាលើកកម្ពស់គុណភាពសំណង់ក្នុងប្រទេសកម្ពុជា។ ក្នុងការសម្ភោធនៃគម្រោងនេះ ក្រុមហ៊ុនអេសស៊ីជី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈធំចំនួន ២ របស់ប្រទេសកម្ពុជា គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងកាងបទល្មើសអួនហ៊ុំ៤វង់

បទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តពោធិ៍សាត់មិនថមថយនោះទេ ពីព្រោះមិនត្រឹមតែស្ថាប័នជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ុណ្ណោះទេ ដែលជាអ្នកឃុបឃិតឲ្យមានបទល្មើស សូម្បីតែមន្ត្រីនគរបាលប៉ុស្តិ៍ ក៏មានសិទ្ធិកាងបទល្មើសដែរ។ ដូច្នេះបទល្មើសនេសាទនៅបឹងទន្លេសាបបានក្លាយទៅជាប្រព័ន្ធដ៏ធំមួយ គួបផ្សំនឹងថ្នាក់ដឹកនាំថ្នាក់ជាតិខ្សោយទៀតផង ដូច្នេះ បទល្មើសនៅតែកើតមានជាហូរហែ។ គេរាយការណ៍ថា លោកសេង សំណាង ... Read More »

នាយចយស្រក់ទឹកភ្នែករំភើបនឹងវត្តមានកូនប្រុសសម្តេចតេជោចូលរួមពិធីមង្គលការ

ភ្នំពេញ៖ តារាកំប្លែង លោក ភិច សែ ហៅនាយចយ បានរៀបការជាមួយនារីស្រស់សោភា មកពីខេត្តពោធិ៍សាត់ហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្រោមវត្តមានភ្ញៀវជាច្រើនកុះករ មានទាំងកូនប្រុស២រូបរបស់សម្តេចតេជោ ហ៊ុនសែន ចូលរួមផងដែរ។ ថ្លែងពីមុខភ្ញៀវក្នុងពិធីជប់លៀងល្ងាចថ្ងៃនោះ បានធ្វើឲ្យនាយ ... Read More »

កម្មវិធី Anchor International Beach Volleyball Carnival 2018 ប្រកាសបើកជាផ្លូវការហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែត ដើម្បីប្រកាសបើកកម្មវិធី Anchor International Beach Volleyball ... Read More »

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

ភ្នំពេញ៖ តាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មកពីមណ្ឌលបោះឆ្នោតភូមិភាគទាំង ៨ ដែលមានគណបក្ស៤ទទួលបានសំឡេងដូចខាងក្រោម: ១)គណបក្សប្រជាជនកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សន្និបាតសុខាភិបាលខេត្តប៉ៃលិនលើកទី១៤ពិនិត្យសមិទ្ធិផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨

ខេត្តប៉ៃលិន៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលត្រូវណែនាំដល់គ្រូពេទ្យត្រូវយកចិត្តទុកដាក់ថែរក្សាការពារ និងព្យាបាលជំងឺផ្សេងៗប្រកបដោយគុណភាពមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ដល់សុខភាពប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរឡើងក្នុងឪកាសការអញ្ជើញក្នុងពិធីបើកសន្និបាតសុខាភិបាលខេត្តប៉ៃលិនលើកទី១៤ពិនិត្យសមិទ្ធិផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ ។ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ករណីភ្លើងឆេះមជ្ឈមណ្ឌលកម្សាន្ត Rock បាញ់ទឺកអស់១៥៩រថយន្ត កងកម្លាំង៦នាក់រងរបួសធ្ងន់ ស្រាល

ភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលកម្សាន្ត Rock កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ១៣កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ... Read More »

រថយន្តស្ទូចបើកបុកនិងកិនម៉ូតូអូសមនុស្សជាប់ក្រោមកង់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តធុនធំបើកបុក និងកិនអូសជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ... Read More »

ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្តោយផ្លូវលេខ៤៣០ ... Read More »

ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ធំបំផុតសម្រាប់ឆ្នាំ 2018

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន Apple កំពុងរៀបចំចេញលក់ស្មាតហ្វូនថ្មីចំនួន 3 ម៉ូដែលទៀតនៅចុងឆ្នាំនេះ រួមទាំងទូរស័ព្ទ iPhone ធំបំផុតដែលជាឧបករណ៍មួយ ដែលមានអេក្រង់ធំជាងទូរស័ព្ទរបស់ Samsung ទៅទៀត។ ទូរសព្ទថ្មីនេះអាចធ្វើឱ្យស្តារទំហំអេក្រង់ឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ... Read More »