ភ្នំពេញ៖ រដ្ឋបាល ខណ្ឌដូនពេញ ចាប់បញ្ជូនជនអនាថាចំនួន១៥នាក់(ស្រីចំនួន៧នាក់) ដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។ ប្រតិបត្តិការ ដែលដឹកនាំដោយលោក ... Read More »
នារីរូបស្រស់ បើករថយន្តបុកកង់បីឥណ្ឌាឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលពីរនាក់ រួចបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ
ភ្នំពេញ៖ នារីរូបស្រស់ម្នាក់រួមដំណើរ និងក្មេងស្រីម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅកង់បីឥណ្ឌាដែលកំពុងបត់ឆ្លងផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យនារីម្នាក់ជាភ្លៀវរងរបួសជើងស្តាំម្ខាង(ធ្ងន់) ចំណែកម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសស្រាល រីឯរថយន្តបង្កព្យាយាមបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២ ... Read More »
រថយន្តឡិចស៊ីស RX300 បើកបុករថយន្ត GS300 ជ្រុលទៅបុកដើមឈើគៀបជាប់
ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តឡិចស៊ីស RX300 លឿនជ្រុលបុករថយន្តឡិចស៊ីសGS300បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងខាងឆ្វេង ហើយបន្តទៅបុកដើមឈើមួយដើមគៀបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្តុបបូកគោ តាមបណ្តោយផ្លូវមុនីវង្ស ស្ថិតក្នុង សង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម
វៀតណាម៖ នៅរាត្រីថ្ងៃទី២ ខែឧសភា ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ ... Read More »
ក្លឹបរបស់ឧកញ៉ា ឌួង ឆាយ ប្រកាសឲ្យ បញ្ញា សិទ្ធិ ចូលខ្លួនមកដោះស្រាយ បំណុល
ភ្នំពេញ៖ ទើបនឹងបង្ហាញរូបភាពស្និទ្ធស្នាលរវាងថៅកែក្លឹបកម្សាន្ត សោន (Sound Club) លោកឧកញ៉ា ដួង ឆាយ និងតារាចម្រៀង បញ្ញា សិទ្ធិ មិនបានប៉ុន្មានផង ស្រាប់តែពេលនេះក្លឹបកម្សាន្តមួយនេះ បានប្រកាសឲ្យតារាចម្រៀងមុខស្រស់រូបនេះ ចូលខ្លួនមកដោះស្រាយរឿងបំណុលទៅវិញ ... Read More »
សាច់មាន់ និងសាច់ជ្រូកនាំចូលតាមច្រករបៀងជាង១០០គីឡូក្រាមនៅក្រុងបាវិតត្រូវមន្ត្រីជំនាញចាប់យកដុតកម្ទេចចោល
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ សាច់មាន់ និងសាច់ជ្រូកនាំចូលតាមច្រករបៀង ប្រមាណជាង១០០គីឡូក្រាមដែលត្រូវបានឈ្មួញលួចបង្កប់នាំចូល ត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលក្រុងបាវិត ឃាត់ចាប់យកទៅដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងច្រករបៀងកៃមែ ក្បែរសាលាក្រុងបាវិត ... Read More »
ទុកកាបូបស្ពាយលើក្បាលរថយន្ត ត្រូវជនសង្ស័យ២នាក់លូកយកទៅបាត់ជិត៨០០ដុល្លារ
ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចលូកយកកាបូបលុយអស់៨០០$ ខណៈដែរគាត់យកកាបូបស្ពាយមកដាក់លើក្បាលរថយន្តរបស់គាត់ បានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ ... Read More »
ប្រជាពលរដ្ឋចំនួន១០នាក់ នៅស្រុកបរិបូរណ៍ ពុលនំបញ្ចុកលក់នៅក្នុងភូមិ
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅ ស្រុកបរិបូរណ៍ចំនួន១០នាក់ត្រូវបានក្រុមគ្រួសារដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិបរិបូរណ៍ បន្ទាប់ពីពលរដ្ឋទាំងនេះ ចាប់ផ្តើមមានអក្ការវិលមុខ ក្អួតចង្អោរ និង ឈឺក្បាល ក្រោយពីពួកគាត់បានទិញនំបញ្ចុកនៅក្នុង ភូមិហូប ។ ហេតុការណ៍ប្រជាពលរដ្ឋពុលនំបញ្ចុកនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ ... Read More »
នគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនមុខសញ្ញាប្លន់ និង ជួញដូរគ្រឿងញៀនដ៏សកម្មនៅប្លុកបឹងកក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើដាវធ្វើសកម្មភាពកាប់ប្លន់ពលរដ្ឋនាពេលយប់នៅផ្លូវរថភ្លើង និងជួញដូរគ្រឿងញៀនដ៏សកម្មនៅប្លុកបឹងកក់ ត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានឃាត់ខ្លួនជាក់ស្តែងព្រមទាំងដកហូតថ្នាំញៀនចំនួន១២៤កញ្ចប់ និង២កញ្ចប់ធំ ។ ប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ... Read More »
អាមេរិកសាកល្បង មីស៊ីលបរមាណូ Minuteman III ក្នុងពេលកំពុងមានភាពតានតឹងជាមួយរុស្ស៊ី
វិវាទនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការជ្រៀតជ្រែកចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ភាគីរុស្ស៊ីបានស្នើដល់អាមេរិក ឲ្យបញ្ឈប់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុង ប្រទេសនេះ ។ ចំណែកអាមេរិក វិញក៏ដូចគ្នានោះដែរ បានព្រមានដល់រុស្ស៊ី មិនត្រូវ ... Read More »
បុរសម្នាក់បានស្លាប់ដោយសារខ្យល់កន្រ្តាក់ លាយភ្លៀងរលំផ្ទះសង្កត់ នៅ ស្រុកសណ្ដាន
ខេត្តកំពង់ធំ៖ ភ្លៀងលាយខ្យល់កន្រ្តាក់បណ្តាឲ្យបុរសចំណាស់ម្នាក់ស្លាប់ និងរលំផ្ទះ០១ខ្នង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
គោយន្ដកន្ត្រៃបើកបរមិនគោរពចរាចរណ៍ បុកម៉ូតូ ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ និងម្នាក់ទៀតរង របួសធ្ងន់ ខូចខាតម៉ូតូ១គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១៩ ថ្ងៃទី១ ... Read More »
ការដ្ឋានចាក់ដីលុបបឹង នៅមុខវត្តស្រែអម្ពិល ធ្វើឲ្យអ្នកដំណើររិះគន់
ភ្នំពេញ៖ ការដ្ឋានចាក់ដីលុបបឹងមួយកន្លែង មានទីតាំងនៅមុខវត្តស្រែអម្ពិល ភូមិស្រែអម្ពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ បង្កគ្រោះដល់អ្នកដំណើរដោយសារតែរថយន្តដឹកដីចេញពីរណ្តៅ កំពប់អាចម៍ដីធ្លាក់មកលើផ្លូវលេខ១១៦អា ដែលប្រជាពលរដ្ឋតែងតែហៅថាផ្លូវស្រែអម្ពិល ។ ដូចឃើញក្នុងរូបភាពនេះ ផ្លូវចាក់កៅស៊ូនៅមុខផ្លូវចូលការដ្ឋានចាក់ដីបានគ្របដណ្តប់ទៅដោយអាចម៍ដីពេញលើផ្លូវពិបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ... Read More »
រថយន្តបុកម៉ូតូជិះមិនគោរពចរាចរណ៍ បណ្ដាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់ និងខូចម៉ូតូ១គ្រឿង តៃកុងរថយន្ដចុះរត់បាត់ស្រមោល
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នា(ពីត្បូងទៅជើង)បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងខូចខាតម៉ូតូ០១គ្រឿង ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២១ និង១០នាទី ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »
បុគ្គលិកចែកបៀរកាស៊ីណូក្រោន ក្រុងបាវិត ធ្វើកូដកម្មទាមទារលក្ខខណ្ឌបីចំណុច ខណៈក្រុមហ៊ុនយល់ព្រមតែមួយចំណុច
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុគ្គលិកផ្នែកចែកបៀរប្រមាណចំនួន៧៨ នាក់ ក្នុងនោះ មានស្រី៤៥នាក់ បាននាំគ្នាឈរនៅខាងមុខ កាស៊ីណូ ដើម្បីទាមទារលក្ខខ័ណ្ឌការងារចំនួន៣ ចំណុចដល់ថៅកែដើម្បីជួយដោះស្រាយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅកាស៊ីណូក្រោន ... Read More »
ស្ត្រីម្នាក់កាន់រូបថតទៅប្តឹង សមត្ថកិច្ច ខណៈបាត់មិនដឹងទៅណា
ភ្នំពេញ៖ ស្រី្តដែលជាកម្មកររោងចក្រម្នាក់ បានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលប្អូនស្រីបង្កើតរបស់ខ្លួនបានបាត់ខ្លួនកាលពីម៉ោង៨យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ចំពោះពាក្យចរចាមអារ៉ាមថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិជាព័ត៌មានមិនពិតទេ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិកាលពីថ្ងៃទី ព្រហស្បតិ៍ ១៣រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ នៅប្រទេសវៀតណាម
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក ... Read More »
យន្តហោះពីរគ្រឿងប៉ះគ្នា នៅអាកាសយានដ្ឋាន East Midlands ដោយចុះអ័ព្ទក្រាស់ មើលមិនឃើញ
ការប៉ះទង្គិចគ្នា នៅក្នុងអាកាសយានដ្ឋាន តែងតែកើនមានឡើង ជាញឹកញាប់ ដោយសារកត្តាផ្សេងៗ ខ្លះធ្លាក់ព្រិលខ្លាំង ឬមានខ្យល់ព្យុះ ចុះអ័ព្ទជាដើម ទើបធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យ ។ ប៉ុន្តែ ការប៉ះទង្គិចនៅអាកាសយានដ្ឋានភាគច្រើន ប៉ះស្លាប់យន្តហោះតែប៉ុណ្ណោះ ។ កាលពីពេលថ្មីៗនេះ ... Read More »
មានអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយបាតុកម្មហិង្សា
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើងក្រោយពេលមានបាតុករស្លាប់ និងរបួសជាច្រើន ក្នុងពេលប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ វេណេហ្ស៊ុយអេឡា ។ នៅក្នុងមហាបាតុកម្មកាលពីថ្ងៃទី១ ខែឧសភា មានស្ត្រីម្នាក់ត្រូវបានសម្លាប់ និង២៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ នៅក្នុងទីក្រុង ការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា ... Read More »
បាត់តំណែងដោយសារតែ សហការជាមួយក្រុមហ៊ុន Huawei របស់ចិន
ការដែលមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា អង់គ្លេសបានយល់ព្រមឲ្យបង្កើតបណ្តាញ សេវា 5G នៅក្នុងប្រទេសអង់គ្លេស គឺជា ការព្រមព្រៀងដោយសម្ងាត់មិនឲ្យអាមេរិកដឹងនោះឡើយ ។ ប៉ុន្តែក្រោយកិច្ចប្រជុំសម្រេច ព័ត៌មានខាងលើត្រូវបានបែកធ្លាយជាសាធារណៈ ធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសត្រូវប្រឈមមុខ ជាមួយអាមេរិក ។ ពាក់ព័ន្ធនឹងការបែកធ្លាយនោះ រដ្ឋមន្ត្រីការពារជាតិ ... Read More »
មុនឡើងគ្រងរាជ្យ ៣ថ្ងៃ ព្រះមហាក្សត្រថៃ ប្រកាសរៀបអភិសេកអគ្គមហេសី
ពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែមុនពេលឡើងគ្រងរាជ្យ ព្រះអង្គចង់ឲ្យមានអគ្គមហេសីជាផ្លូវការ ទើបគ្រងរាជ្យសម្បត្តិ ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះអង្គទ្រង់រៀបរាជាភិសេកជាមួយអគ្គមហេសីអង្គនេះ ស្របទៅតាមច្បាប់ និងប្រពៃណីរបស់រាជវង្សានុវង្ស ។ ព្រះមហាក្សត្រ Vajiralongkorn ... Read More »
អគ្គិភ័យលេបត្របាក់រោងចក្រជីជី ហ្វេសសិន( ខេមបូឌា)ផ្អើលរថយន្តពន្លត់អគ្គិភ័យ
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី រោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែង បណ្តាលឲ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅរោងចក្រយីហោ ជីជី ហ្វេសសិន(ខេមបូឌា) ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ... Read More »
បើកម៉ូតូបុករថយន្ដស្លាប់មួយរំពេច សមត្ថកិចប្រកាសរកសាច់ញាតិ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្កាប់ភ្លាមៗមួយរំពេចបន្ទាប់ពីបើកម៉ូតូទៅបុករថយន្តយ៉ាងពេញទំហឹង ។ ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្កួនបាត់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យ ។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវលេខ44ចន្លោះគីឡូម៉ែត្រលេខ04-05ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេតកំពង់ស្ពឺ្ត ... Read More »
ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតបុក រថយន្តដឹកទឹកកកបត់មិនប្រយត្ន័ស្លាប់ម្នាក់ រងរបួសម្នាក់
ប៉ោយប៉ែត៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៨ និង ២៩នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតវិហារ ឥស្លាម ស្ថិតក្នុង ភូមិនិមិត្ត៣ ... Read More »
ជនមិនស្គាល់មុខយកវ៉ាល្លីសចំនួន៤ ទៅប្លុងចោលក្បែរផ្ទះអភិបាលខេត្តកោះកុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រលឹម
ខេត្តកោះកុង៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅលើដីឡូតិ៍មួយកន្លែងទល់មុខផ្ទះលោកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ។ ក្រោយពីទទួលបានព័ត៌មាន លោកអធិការក្រុង ... Read More »
មជ្ឈដ្ឋានមហាជនចង់អោយនាយឧត្តមសេនីយ៍ នេត សាវឿន មេត្តាដកតួនាទី អនុវត្តតាមច្បាប់ លើអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបើករថយន្ដតាមរករឿង និងបាញ់ប៉ងសម្លាប់លើជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ល្បីពេញផ្ទៃប្រទេស
ភ្នំពេញ៖ សកម្មភាពបង្កហេតុប្រព្រឹត្តដោយនាយនគរបាលជាតិ និងជាអ្នកអនុវត្តច្បាប់ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ របស់ក្រសួងមហាផ្ទៃ ដែលប្រើប្រាស់កាំភ្លើង បើករថយន្ដតាមរករឿង រហូតបាញ់ចំនួន ៥គ្រាប់ ប៉ុនប៉ងធ្វើឃាត ទៅលើរថយន្ដជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្ដាលអាធ្រាត្រ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ... Read More »
ធ្វើសកម្មភាពលួច រួចរត់គេចខ្លួនអស់ជាច្រើនខែ ត្រឡប់មកវិញ ត្រូវនគរបាលចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួនក្នុងមូលដ្ឋានអស់រយះពេលជាច្រើនខែ បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួច លុះក្រោយមកត្រឡប់មកវិញត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនដោយយោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ... Read More »
ទីតាំងល្បែងស៊ីសង កត់ឆ្នោតវៀតណាមពីរកន្លែង បើកលេងយ៉ាងរលូន ក្នុងសង្កាត់វាលវង់ ក្រោមក្រសែភ្នែកអាជ្ញាធរមូលដ្ឋាន
ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានទីតាំង ល្បែងស៊ីសងកក់ឆ្នោតវៀតណាមចំនួន ពីរកន្លែង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧ មករា កំពុងតែបើក លេងយ៉ាងរលូនដោយចំហក្រោមក្រសែភ្នែកអាជ្ញាធរមូលដ្ឋាន។ ទីតាំងទីមួយ ត្រូវបានគេដឹងថា ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ១៣៧ក្នុងផ្សារសេរីភាព ចំណែកទីតាំងមួយទៀតស្ថិតនៅផ្ទះវេរលុយយិហោ ... Read More »
ជនជាតិបារាំង ខាងវិស្វករផ្នែកអគ្គិសនីម្នាក់ ប្រើប្រាស់គ្រឿងញៀនហួសកម្រិត គាំងបេះដូងស្លាប់
ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញបុរសជនជាតិបារាំងម្នាក់ ខាងវិស្វករផ្នែកអគ្គិសនី បានដេកស្លាប់នៅក្នុងបន្ទប់ជួល ដោយសារការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បណ្ដាលឲ្យគាំងបេះដូង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច