ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកអេហ្ស៊ីបបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង

ប្រធានាធិបតីអេហ្ស៊ីប កាលពីថ្ងៃទី៩ ខែមេសា បានបំពេញទស្សនកិច្ចជាលើកទីពីរ ទៅកាន់អាមេរិក ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងយោធា ។ នៅក្នុងដំណើរទស្សនកិច្ចនោះ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអេហ្ស៊ីប មិនបានស្ថិតនៅក្នុងប្រធានបទរបស់លោកដូណាល់ ត្រាំ នោះឡើយ បើទោះបីក្រុមសិទ្ធិមនុស្សនិយាយថា ... Read More »

ស្លាប់៣នាក់ របួសធ្ងន់ ស្រាល៥នាក់ ក្នុងហេតុការណ៍ រថយន្តដឹកទឹកកក បុកជាមួយ ហាយឡេនឌឺ

ខេត្តកំពង់ស្ពឺ៖ រថយន្តហាយឡេនឌឺ បុកជាមួយរថយន្ត ដឹកទឹកកក ក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សប្រុស ស្រីស្លាប់ ចំនួន០៣នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៥នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗផងដែរ ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅនិមន្ដព្រះសង្ឃ សូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ៤២អង្គ

ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ដឹកនាំដោយលោកចេង មុនីរ៉ា ... Read More »

ការវាយប្រហារនៅឥណ្ឌា កើតឡើងនៅកៀកពេលបោះឆ្នោត

បណ្តាគណបក្សនយោបាយឥណ្ឌា បានបង្កើនការឃោសនាបោះឆ្នោត ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតសភា ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ។ តាមការលើកឡើងរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាបានបញ្ជាក់ថា មានពលរដ្ឋប្រមាណ ៩០០លាននាក់ទៅបោះឆ្នោត ។ គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាបានប្រកាសឲ្យដឹងថា ការបោះឆ្នោតធ្វើឡើងរយៈពេល១ខែ ដោយបោះឆ្នោត៧លើក ផ្សេងគ្នា ។ ការបោះឆ្នោត ... Read More »

អាវុធ «Made in china» ត្រូវបានប្រើប្រាស់ជាច្រើននៅអាស៊ី

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើនការអភិវឌ្ឍន៍ផលិតអាវុធសម្រាប់ការពារជាតិទំនើប២ អាចប្រៀបផ្ទឹមជាមួយបណ្តាប្រទេសលោកខាងលិច ។ មិនតែប៉ុណ្ណោះ ចិនក៏បានលក់អាវុធចេញទៅក្រៅប្រទេសជាច្រើនផងដែរ ។ អតិថិជនរបស់ចិនភាគច្រើន គឺនៅតំបន់អាស៊ី ក្នុងនោះ មានប៉ាគីស្ថាន បង់ក្លាដែស និងប្រទេសតំបន់អាស៊ានផងដែរ បានប្រើប្រាស់អាវុធផលិតដោយប្រទេសចិន ... Read More »

ព្រូដិនសល ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាពតាមរយៈកម្មវិធី Safe School នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សិស្សានុសិស្ស នៅស្រុក ថាឡាបរិវ៉ាត់ បានត្រៀមលក្ខខណៈកាន់តែល្អប្រសើរ និងយល់ដឹងកាន់តែច្បាស់ក្នុងការជៀសឲ្យផុតពីគ្រោះធម្មជាតិ ក្រោយពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការការពារសិស្សនិងគ្រូបង្រៀនក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ តាមរយៈកម្មវិធី ... Read More »

បុរសម្នាក់ស្លាប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ បុកម៉ូតូ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ខូចខាតម៉ូតូ០២គ្រឿង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ... Read More »

សម្តេចក្រឡាហោម ស ខេង ដាក់បញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិដាក់ពង្រាយកម្លាំងចរាចរណ៍គ្រប់ផ្លូវសំខាន់ៗនៅថ្ងៃចូលឆ្នាំនេះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពង្រាយកម្លាំងនគរបាលសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៅលើដងផ្លូវដងផ្លូវសំខាន់តាមបណ្តាខេត្ត នាឱកាសថ្ងៃឆ្នាំខាងមុខនេះ ដែលបានប្រគល់ភារកិច្ចនេះឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទិ្ធ ... Read More »

ខ្មែរឥស្លាម៦នាក់លួចចូលកាប់ព្រៃ ក្នុងតំបន់ហាមឃាត់ ក្នុងជីវៈចម្រុះស្រុកសេសាន ត្រូវបាននគរបាលចាប់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត ចាត់ការបញ្ជូនបន្តទៅតុលាការខេត្ត តែត្រូវបានដោះលែងទៅវិញ

ខេត្តស្ទឹងត្រែង៖ ពលរដ្ឋជនជាតិខ្មែឥស្លាមមកពីខេត្តក្រចេះ ចូលកាប់ព្រៃក្នុងតំបន់ហាមឃាត់ក្នុងដែន ជម្រកអភិរក្សរបស់បរិស្ថាន ត្រូវបាននគរបាលស្រុកសេសានចាប់ និងបញ្ជូនមកមន្ទីរបរិស្ថាន ដើម្បីចាត់ការបន្ត នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងទី៩ ... Read More »

រថយន្តស្ទូចធុនធំ កិនប្តី ប្រពន្ធ ស្លាប់២នាក់ អ្នកបើករថយន្តបង្ករត់គេចបាត់ស្រមោល

ភ្នំពេញ ៖ ​ រថយន្តស្ទូចធុនធំមួយគ្រឿង បានបើកមិនប្រយ័ត្នកៀរម៉ូតូបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់ពីរនាក់ប្តីប្រពន្ធ ទុកឲ្យកូនៗរស់នៅកំព្រា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »

រំលោភក្មេងស្រីច្រើនដងមិនអី លើកក្រោយរំលោភម្ដងទៀត ត្រូវបងស្រីក្មេងស្រីរងគ្រោះមកទាន់់ ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ប្រើល្បិចល្បួងលួងលោមក្មេងស្រី ជាអនិតិជន រំលោភបានជាច្រើនដង ថែមទាំងគំរាមសម្លាប់ បើសិនក្មេងស្រីរងគ្រោះប្រាប់បងប្អូន លុះក្រោយមក មិនអស់ចិត្ដ ចាប់រំលោភម្ដងទៀត ចៃដន្យត្រូវបងស្រីក្មេងស្រីរងគ្រោះមកទាន់បែកការ ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៩ ... Read More »

អគ្គិភ័យឆាបឆេះឃ្លាំងស្ទុកឥវ៉ាន់មួយកន្លែង នៅខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ ដោយខូចខាតសម្ភារមួយចំនួនធំ

ភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងមួយបានកើតឡើង ដោយបង្កជាអគ្គិភ័យឆាបឆេះឃ្លាំងស្ទុ កឥវ៉ាន់មួយកន្លែង ក្នុងខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋជាខ្លាំងនៅវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ... Read More »

រថយន្តកុងទីន័រ​ បត់កៀររថយន្តស៊េរីទំនើប ​ឡង់គ្រីស័រ បណ្ដាលឲ្យរងការខូចខាត​ ផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ ៖​ រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ឡើងថ្មីស្រឡាងមួយគ្រឿង ត្រូវបានរថយន្តកុងទីន័រ​ បត់គៀរ បណ្ដាលឲ្យរងការខូចខាត​ ផ្នែកខាងមុខយ៉ាងដំណំ​ បង្កការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៨ និង១០នាទី​យប់ ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩ ... Read More »

ប្ដីសម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនតាមក្រោយ នៅខណ្ឌដង្កោ ព្រោះតែរឿងមួយ

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយទៀតហើយបានកើតឡើង ដោយប្តី​ប្រពន្ធ​មួយគូរស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ហើយបុរស​ជាប្តី​ស្រឡាញ់ និងប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏បាន​អារ.ក​សម្លាប់​ប្រពន្ធ​ រួចហើយបានចងក​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​ កាលពីវេលាម៉ោង​៧ និង​៥០នាទី​យប់​ ថ្ងៃ​ទី​ ៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅផ្ទះ​ជនរងគ្រោះ ... Read More »

រថយន្តឡិចស៊ីស GS300 បើកបុករថយន្តកុងតឺន័រ ក្រោមស្ពានអាកាស៧មករា ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសGS300មួយគ្រឿង ទៅបុកថយន្តកុងតឺន័រ ក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យ ខ្ទេចកាងខាងមុខខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សីកែងនឹងផ្លូវ៥៩៨ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះរបួស ធ្ងន់ ស្រាល ៥នាក់

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿង ទៅបុកជាមួយគ្រឿងម៉ូតូហុងដា វ៉េវមួយគ្រឿង ទៀត ជិះដោយយុវជន២នាក់បញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ស្រាល១នាក់ ។ ហេតុកាណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៤៧ ក្នុងសង្កាត់បឹងសាឡាង ... Read More »

ស្ងាត់ៗ ប៉ែន ចំរ៉ុង ត្រៀមចូលរោងការខែក្រោយ ជាមួយគូស្នេហ៍ហើយ

ភ្នំពេញ៖ តារាសម្តែង និងពិធីករ ប៉ែន ចំរ៉ុង នឹងងចូលរោងការជាផ្លូវការជាមួយនារីរូបស្អាតម្នាក់ នៅខែឧសភា ខាងមុខនេះហើយ ។ ចូលរោងការ ក្រោយពីតារាប្រុសរូបនេះ បែកបាក់ស្នេហ៍តារាស្រី ភិន សុដាលីស អស់ពេល៣ឆ្នាំមកហើយនោះ ... Read More »

Zilingo ចាត់កម្ពុជា ជាយុទ្ធសាស្ត្រពង្រីកអាជីវកម្មដ៏សំខាន់ ក្រោយទទួលបានដើមទុន២២៦លានដុល្លារអាមេរិក

ភ្នំពេញ៖ Zilingo ដែលជាទីផ្សារលក់ទំនិញកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ប្រចាំទ្វីបអាស៊ីនោះ បានប្រមូលដើមទុនបានក្នុងទឹកប្រាក់ចំនួន២២៦លានដុល្លារអាមេរិក ក្នុងគម្រោងហិរញ្ញវត្ថុ ស៊េរី D របស់ខ្លួន កាលពីពេលថ្មីៗនេះ ដើម្បីធ្វើឲ្យមូលនិធិ ដែលប្រមូលបានដោយក្រុមហ៊ុននេះ កើនដល់៣០៨លានដុល្លារ ។ បច្ចុប្បន្ន ... Read More »

ឡូយមែនអាវជជុះរបស់អាឡាស្កូ ត្រូវឆន សុវណ្ណរាជ ពាក់ថត MV យ៉ាងឡូយ

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នឹងអាវខូវប៊យដ៏ស្រស់ស្អាតពាក់លើខ្លួនថតបទចម្រៀងថ្មី ។ ភ្ញាក់ផ្អើលព្រោះតែគេដឹងថាអាវដែលតារាចម្រៀងល្បីឈ្មោះនេះពាក់គឺជាអាវមួយទឹកដែលតារាសម្តែង អាឡាស្កូ បាននាំចូលពីបរទេសយកមកលក់ ។ សិល្បករមួយចំនួនធំបានប្រើប្រាស់ និងស្លៀកសម្លៀកបំពាក់ ថ្មីទាន់សម័យនិងមានតម្លៃខ្ពស់កប់ពពក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដីបក្សស្រុក​មេសាង​ជិតក្លាយជាកម្មសិទ្ធិឯកជន

ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមេសាង ខេត្តព្រៃវែង កំពុងជ្រួលច្របល់​ការដែល​ដីអតីត​មន្ទីរ​បក្សស្រុកចំនួន២កន្លែង ក្នុងតម្លៃរាប់សែនដុល្លារ កំពុងត្រូវបានចាក់ដីដើម្បីលក់​ទៅឲ្យឯកជន ។ ទាំងមន្ត្រីរាជការ ជាពិសេស​សមាជិក​បក្ស​ក្នុងមូលដ្ឋានស្រុកមេសាង មិនចង់ឃើញដីនេះ ត្រូវបានគេលក់ដូរនោះទេ បើទោះបីជាក្នុងហេតុផលណាក៏ដោយ ។ ដូច្នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារពេលល្ងាចជាមួយបងប្អូនខ្មែរ-ចិននៅកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

នាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន, ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ក្នុងនោះមានជនសង្ស័យម្នាក់ជានាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស។ សមត្ថកិច្ចបានអោយដឹងថា៖ ករណីជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គស្នងការរងនគរបាលជាតិ ... Read More »

យល់ច្រឡំសោះ!! ករណីប្លន់ម៉ូតូនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃមុន គឺជាករណីវាយគ្នារត់ចោលម៉ូតូទេ ដោយជនរងគ្រោះយកម៉ូតូបានវិញ មិនសហការជាមួយសមត្ថកិច្ច

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ យុវជន២នាក់បានមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបំភ្លឺ និងសុំទោសសមត្ថកិច្ច ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូ របស់ពួកគេ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅជិតបុរីពិភពថ្មី ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម សំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ជាជនពិការនៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខអតីតយុទ្ធជន ជាជនពិការចំនួន ៤២៣នាក់ កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ... Read More »

រថយន្តច្រើនគ្រឿបបុកគ្នាខូចខាត និងកកស្ទះចរាចរណ៍រាប់ម៉ោង

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់ដំណឹងបឋមថា នៅម៉ោងជាង៦ល្ងាចព្រលប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣ទៅ៤គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណោតឃុំបិតត្រាំង ស្រុកព្រៃនប់ បណ្តាលឲ្យរថយន្តរងការខូចខាត និងកំពុងកកស្ទះចរាចរណ៍រាប់ម៉ោង។ ប្រភពថា ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ... Read More »

Lexus570 ស្លាកលេខ 7777 ដោះស្រាយមិនទានចប់ បែរជាមានរថយន្ត Lexus ស្លាកលេខ 7777 មួយគ្រឿង ឆ្លងដែនបង្កជម្លោះនៅ ក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ មជ្ឈដ្ឋានបានលើកឡើងតៗគ្នាថារឿងរ៉ាវ រថយន្ត Lexus570 បង្កគ្រោះចរាចរណ៍នៅទីក្រុងភ្នំពេញមិនទាន់ និងចប់សព្វគ្រប់ផង បែរជាមានរថយន្តLexus570 ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ 2BH:7777 ឆ្លងដែនពីទីក្រុងភ្នំពេញ មកប៉ោយប៉ែត បង្កជម្លោះករណីដីធ្លីនៅក្នុងស្នាក់ការភូមិមិត្តភាព កាលពីររសៀលថ្ងៃទី៨ ខែមេសា ... Read More »

ប៉ូលិសសក្តិ៤កន្លះ ខេត្តកណ្តាលបាញ់គំរាមប៉ូលិសជាប់កិច្ចសន្យា ក្រុងភ្នំពេញ ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់ខ្លួន

ភ្នំពេញ៖ ប៉ូលិសសក្កិ៤ កន្លះម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបាញ់គំរាមភាគីម្ចាស់ផ្ទះ ដែលផ្ដើមចេញពីឈ្លោះគ្នាបន្តិចបន្តួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមេសាឆ្នាំ២០១៩ នៅចំណុចផ្លូវលំភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

លោក មៀច សុផាន់ណា ឱសថណាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយបើថ្នាំទាំងនេះជាប្រភេទភ្ញោចអារម្មណ៍ ផ្លូវភេទវិញ អាចប្រឈមមុខជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ... Read More »

បុរសម្នាក់បើករថយន្ត ស្តារិច ធ្លាក់ក្នុងប្រឡាយទឹកស្អុយ តែមិនមានអ្នកណារងរបួសន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្តារិច សម្រាប់ដឹងទំនិញ ពេលថយចេញពីចំណាតរថយន្ត ដើម្បីបើកថយក្រោយ យកមកដាក់នៅចិញ្ចើមផ្លូវអែបមាត់ តែមិនប្រយ័ត្ន ជាន់ហ្វ្រាំង មិនស់ីថយបុកបង្កាន់ចំនួន៦ម៉ែត្រ អមមាត់លូទឹកស្អុយបណ្ដាលរថយន្តបង្កធ្លាក់ក្នុងប្រឡាយទឹក តែសំណាងល្អមិនមានអ្នកណារងរបួស ។ ហេតុការនេះកើតឡើង កាលវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៩ ... Read More »

យុវជន២នាក់ បែកថ្នាំបង្កការ​អុក​ឡុកអ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​

ភ្នំពេញ ៖ កម្លាំងគណៈ​បញ្ជាការ​ឯកភាព​សង្កាត់ចាក់អង្រែលើ​ ដឹកនាំ​កម្លាំង​ចុះ​រដ្ឋបាល​ក្នុង​មូលដ្ឋាន ដើម្បី​ចាប់​ប្រមូល​ជន​សង្គមងងឹត​ និង​ក្មេងស្ទាវ​បែក​ថ្នាំ​ ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ​អប់រំ ​និង​បន្សាប​ថ្នាំញៀន​ ជាក់ស្តែងកាលពី​រសៀល​ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »