ព័ត៌មានទាន់ហេតុការណ៍៖
'

កម្មករសំណង់៣នាក់ដួលសន្លប់នៅក្នុងការដ្ឋានមួយកន្លែងសង្ស័យពុលថ្នាំ

ភ្នំពេញ៖ កម្មករសំណង់អាងទឹកនៅក្នុអគារ ខុនដូរ ប៊ូ តាជូ ចំនួន៣នាក់ ខណះកំពុងធ្វើការសុខៗ ស្រាប់តែដួលសន្លប់ដែលគេមានការសង្ស័យថា ពួកគេពុលថ្នាំបៀកមុខតំណរ និងរ៉ងមិនឲ្យជ្រាបទឹក ហើយនៅក្នុងចំណោមជនរងគ្រោះទាំងបីនាក់នោះ មានម្នាក់បានរងរបួសបែកក្បាលដេរ៣ថ្នេរថែម ទៀតផង ប៉ុន្តែពួកគេបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតទាំអស់គ្នា មិនបានស្លាប់នោះឡើយ។ ... Read More »

កូរ៉េខាងជើងប្តេជ្ញាការពាររបបដឹកនាំរបស់ត្រកូន គីម

រដ្ឋាភិបាលរបស់មេដឹកនាំគីម ជុងអ៊ុន បានប្រកាសប្តេជ្ញាការពាររបបដឹកនាំត្រកូលគីម មិនអនុញ្ញាតឲ្យសត្រូវណាមួយប៉ុនប៉ងវាយប្រហារ ផ្តួលរំលំរបបដឹកនាំប្រទេសនេះឡើយ។ កាលពីថ្ងៃទី២៥ ខែកក្កដា តាមសេចក្តីរាយការណ៍ បានគំរាមថា ខ្លួននឹង វាយដំដោយគ្មានត្រាប្រណីទៅលើបេះដូងសហរដ្ឋអាមេរិក ដោយញញួរគឺអាវុធនុយក្លែអ៊ែរ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែប៉ុនប៉ងកម្ចាត់ គីម ... Read More »

ចិនក្លាយជាប្រទេសលក់ឧទ្ធម្ភាគចក្រស៊ីវិលធំជាងគេបំផុតលើពិភពលោក

នៅពេលនេះ ចិនបានក្លាយជាប្រទេសនាំមុខអាមេរិកនៅលើទីផ្សារលក់ឧទ្ធម្ភាគចក្រស៊ីវិល ដ៏ធំបំផុតលើពិភពលោក ។ នៅពេលអនាគត ចិនអាចនឹងប្រជែងជាមួយក្រុមហ៊ុនធំៗលើពិភពលោក ដូចជាក្រុមហ៊ុន បូអ៊ុន និង ក្រុមហ៊ុន អែរបឺស ជាដើម។ ក្រៅពីឧទ្ធម្ភាគចក្រ ចិនក៏អាចផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល បានដោយជោគជ័យទៀតផង។ ... Read More »

ហ្វេសប៊ុកណាត់ប្រពន្ធមិត្តភក្តិទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ពេលទៅដល់ឃើញសុទ្ធតែប៉ូលិសចាប់ដាក់ខ្នោះល្មម

ភ្នំពេញ ៖ ពិតជាមិនធម្មតាដែលយុវជនម្នាក់ឆបោកម៉ូតូមិត្តភក្តិបានម៉ូតូមួយគ្រឿងជាងមួយខែមកហើយមិនអស់ចិត្តថែមទាំងប្រើឆាតតាមហ្វេសប៊ុកល្បួងលួងលោមប្រពន្ធមិត្តភក្តិជាម្ចាស់ម៉ូតូនោះឡើងផ្ទះសំណាក់រួមភេទទៀត តែទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច ចាប់ខ្លួនបានកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ កក្កដា ២០១៧ ស្ថិតនៅមុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

ហួសចិត្ត! បុរសម្នាក់ត្រូវគេអះអាងថា ជាមន្ត

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមន្រ្តីនគរបាលម្នាក់បានដើរមកបត់ជើងនៅច្រាំងទន្លេក្បែរប៉ុស្តិ៍ជ្រាយចង្វា ដែលជាគោលដៅគាត់ប្រចាំការ ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេលិចបាត់ខ្លួនបណ្ដាលឲ្យស្លាប់ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចក្រោមស្ពានជ្រាយចង្វាត្រើយខាងកើត សង្កាត់ជ្រាយចង្វា ខណ្ឌជ្រាយចង្វា ... Read More »

ធ្វើសកម្មភាពលួចកង់តម្លៃជាង១០០ដុល្លារ ម្ចាស់ឃើញទាន់ចាបវាយឡើងទ្រមខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចយកកង់១គ្រឿង ដែលមានតំលៃជាង១០០ដុល្លារជិះរត់គេចខ្លួន តែរត់មិនរួច ត្រូវម្ចាស់ និងប្រជាពលរដ្ឋឃើញទាន់ នាំគ្នាដេញចាប់បានវាយឡើងទ្រមខ្លួនទើបយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដោយសារក្សាទុកដាវជាប់ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ឃាត់ខ្លួន កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ និងដកហូតដាវកែឆ្នៃមួយដើម។ ជនសង្ស័យទី១ឈ្មោះ ... Read More »

សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានចូលរួមជាសមាជិកសហព័ន្ធកីឡាទូកក្តោងពិភពលោក និងអាស៊ី

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបាន ប្រកាសជាផ្លូវការថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចូលសមាជិក របស់សហព័ន្ធកីឡាទូកក្តោងពីភពលោក និង អាស៊ីជាផ្លូវការហើយ។ការប្រកាស់ព័ត៌មាននេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ... Read More »

អាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ក្នុងនោះបុរសភេទទី៣នាក់ កំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននិងដកហូតបានសារធាតុញៀនចំនួន១៥កញ្ចប់ ក្នុងនោះតូច១១កញ្ចប់និងធំ៤កញ្ចប់ ។ ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចប្លុកបឹងកក់ (ផ្លូវរថភ្លើង)សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ... Read More »

តុលាកាសម្រេចឃុំខ្លួនបុរសបើកបររថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់និងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ សាលាដំបូងខេត្តបោធិ៍សាត់អាចនឹងឃុំខ្លួនបុរសជាអ្នកបើកបរ រថយន្តម៉ាក ហាយឡែនឌ័រ ជាបណ្ណោះអាសន្ន នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលបុរសបង្កបានបើកបររថយន្តបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងរងរបួសធ្ងន់ចំនួន ៣នាក់ផ្សេងទៀត ។ នេះបើតាមប្រភពបង្ហើបឲ្យដឹងពី(សាលាដំបូងខេត្ត) ... Read More »

អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន៦នាក់

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន ពាក់ព័ន្ធនិងករណីគ្រឿងញៀន កាលពី វេលាម៉ោង៩យប់ ថ្ងៃទី២៥ កក្កដា ២០១៧ នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ... Read More »

លោក ខែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោទថាជាអ្នកបំពុលបរិស្ថាន

ខេត្តសៀមរាប៖ ប្រធានពន្ធនាគារខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោទថា ជាអ្នកបំពុលបរិស្ថាន ដោយសារ ពន្ធនាគារមួយនេះ បានបង្ហូរទឹក លាមក និងចោលសំរាម ពាស់វាលពាស់កាលលើដីស្រែប្រជាពលរដ្ន បង្កឲ្យបរិស្ថាន អាប់អួរ ស្អុយរលួយ ធុំក្លិនអាសោធិ៍ ប៉ះពាលដល់សុខភាព ប្រជាពលរដ្នយ៉ាងខ្លាំង ... Read More »

បុរសម្នាក់ទំនងជាបែកថ្នាំស្ទុះទាញកាំបិតកាប់ប្រហារអ្នកជិតកំពុងអង្គុយកើបអាចម៍គោបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់

ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាបែកថ្នាំបានស្ទុះទាញយកកាំបិតកាប់ប្រហារទៅលើ អ្នកជិតខាង​កំពុងកើបអាចម៍គោ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ​​កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ... Read More »

ថ្ងៃស្អែក គណៈមេធាវីប្រជុំពិនិត្យ ក្រមសីលធម៌វិជ្ជាជីវៈលោកមេធាវី ពុធ ធាវី , សាម៊ីខ្លួនពេញចិត្តចូលបំភ្លឺ

ភ្នំពេញ៖គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពិនិត្យអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីរបស់លោកមេធាវី ពុធ ធាវី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ តាមលិខិតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ នេះបើការបញ្ជាក់របស់លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី ... Read More »

នាវាចម្បាំងអាមេរិកបាញ់ព្រមាននាវាចម្បាំងអ៊ីរ៉ង់នៅសមុទ្រអារ៉ាប

កាលពីថ្ងៃទី២៥ ខែកក្កដា នាវាចម្បាំងអាមេរិក បានបាញ់គំរាម ទៅលើនាវាចម្បាំងអីរ៉ង អ៊ីរ៉ង់ នៅតំបន់សមុទ្រ ភាគខាងជើងអារ៉ាប។ សារព័ត៌មានរ៉យទ័របានបានដកស្រង់សម្តីពីមន្ត្រីអាមេរិក បានឲ្យដឹងថា នាវាចម្បាំង USS Thunderbolt របស់អាមេរិក បានបាញ់ព្រមាន ... Read More »

អ្នកភូមិរាប់រយនាក់បញ្ចេញកំហឹងលើឃាតក ខណៈសមត្ថកិច្ចនាំទៅឲ្យធ្វើម្រាប់រំលោភសម្លាប់នារីអាយុ១៧ឆ្នាំនៅកន្លែងកើតហេតុ

ខេត្តបន្ទាយមានជ័យ៖ ប្រជាជនមួយភូមិមានគ្នារាប់រយនាក់បាននាំគ្នាបញ្ចេញកំហឹង វាយទៅលើជនសង្ស័យជាឃាតក ចាប់រំលោភ សម្លាប់ស្រ្តីម្នាក់អាយុ១៨ឆ្នាំ នៅស្រុកម៉ាឡៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ខណៈដែលជនសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើតម្រាប់ឡើងវិញ នូវសកម្មភាពជនសង្ស័យបានចាប់រំលោភសម្លាប់ស្រ្តីរងគ្រោះ។ ការបញ្ចេញកំហឹងពីសំណាក់អ្នកភូមិទៅលើជនសង្ស័យនោះ ត្រូវគេមើលឃើញថា បើសិនសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍មិនបាននោះទេ ជនសង្ស័យអាចនឹងរងការវាយសម្លាប់ពីក្រុមអ្នកភូមិ ... Read More »

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សវនាការ​រឿង​ក្ដី​ឧត្តមសេនីយ៍​ទោ​ម្នាក់​ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​​ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បើក​សវនាការ​​រឿង​ក្ដី​របស់​ជនត្រូវចោទ​​ ឈន​ ផ្លុំ​ ជា​ឧត្ដមសេនីយ៍​ទោ​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នក​ដទៃ​ដោយ​ទុច្ចរិត​ នៅ​ខេត្តព្រះសីហនុ​ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​សវនាការ​ជា​អសាធារណៈ​ ... Read More »

ស្រ្តីជនជាតិវៀតណាមបម្រើសេវាផ្លូវភេទ៩នាក់ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួន

ភ្នំពេញ៖ នារីរងគ្រោះ៩នាក់ជាជនជាតិវៀតណាម ដែលបម្រើសេវាផ្លូវភេទ នៅម្តុំផែថ្ម ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែង ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វេសេនីយឯក ចាន់ កិតិខុម ... Read More »

គ្រាប់មិនទាន់ផ្ទុះ១៥គ្រាប់ពលរដ្ឋប្រទះឃើញរាយការណ៍ទៅ មន្ត្រីស៊ីម៉ាក់ចុះអន្តរាគមន៏ទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងភូមិរបស់គាត់បង្កអោយមានការភ្ញាក់ផ្អើល និងរាយការណ៏មកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា មកអន្តរាគមន៏ដោះបានយ៉ាងជោគជ័យ ធ្វើឲ្យប្រជាពលរដ្ឋសាទរផងដែរ។ យោងតាមលោកឈុន យ៉ាន មន្ត្រីសាលាស្រុកស្វាយជ្រំ តំណាងឲ្យអភិបាលស្រុកសុទ្ធ គឹមចន្ធ័ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ... Read More »

កាមេរ៉ា Moto Mod 360 ដឺក្រេមានតម្លៃ $ 299 និងដាក់លក់ក្នុងខែសីហានេះ

កាលពីមុនក្រុមហ៊ុន Motorola បានប្រកាសបង្ហាញកាមេរ៉ា 360 ដឺក្រេថ្មីមួយនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសហ្កាណាកាលពីដើមខែនេះ ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាកាមេរ៉ា Moto 360 នឹងមានលក់ក្នុងតម្លៃ $ 299,99 នៅថ្ងៃទី 10 ខែសីហា រួមជាមួយនឹងការប្រកាសថ្មីៗនេះនូវទូរស័ព្ទម៉ូដែល ... Read More »

ប្រើគ្រឿងចក្រកម្ទេចស្រាបៀររំលោភកម្មសិទ្ធិបញ្ញាជាង៩១៥កេះ នៅគំនរសំរាមបឹងជើងឯក

ភ្នំពេញ : កាលពីព្រឹកថ្ងៃទី២៦ កក្កដា ២០១៧ ទីតាំងកន្លែងចាក់សំរាមជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានធ្វើពិធីកម្ទេចស្រាបៀរចំនួនជាង៩១៥កេះ ដែលសមត្តកិច្ចចាប់ពីឈ្មួននាំចូល ដោយរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនATTWOOD ។ ពិធីនោះមានការចូលរួមពីសំណាក់ លោកឧត្តមសេ ... Read More »

ឡិចស៊ីសរេចង្កូតបុកដើមអាកាស្យាតាមផ្លូវខូចរថយន្តខ្ទេចមួយកំណាត់មុខ

ខេតកតកំពង់ឆ្នាំង ៖ សម្លេងមួយបានឮយ៉ាងខ្លាំងបណ្តាលឲ្យផ្អើលប្រជាពលរដ្ឋជ្រួលច្រទៅមើល បន្ទាប់ពីរថយន្ត លុចស៊ិសRX៣៣០មួយគ្រឿង បោលយ៉ាងខ្លាំងទៅបុកដើមអាកាស្យាពេញមួយទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០២-១០៣ ស្ថិតនៅក្នុងភូមិទ័ព្វត្បែង ឃុំពង្រ ... Read More »

នគរបាលស្រុកពញាឮចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់

ខេត្តកណ្តាលៈ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ​បង្រ្កាប​ចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង១៣ និង​៣០នាទី ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ... Read More »

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងថា ដួលបោកក្បាលស្លាប់នៅក្នុងទឹក ដែលករណីនេះត្រូវបានគេសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ នាំឲ្យបង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ ០០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទាប់ទឹករបស់ឈ្មោះ ចាន់ ធឿន ភេទប្រុស ... Read More »

សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាបណ្តេញជនជាតិចិនជាង៣០នាក់ចេញពីប្រទេស

ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានបណ្តេញជនជាតិចិនប្រុស ស្រី៣១នាក់ចេញពីប្រទេសកម្ពុជាឲ្យត្រឡប់ទៅស្រុកកំណើតវិញតាមជើងយន្តហោះ២ គឺជើងហោះហើរកងកេង ខេត្តព្រះសីហនុ និងជើងហោះហើរខេត្តសៀមរាប ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនជាតិចិនខាងលើនេះ ដែលមានស្ត្រី៨នាក់ផង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាពេលកន្លងមកនៅក្នុងខណ្ឌទាំង៣ ... Read More »

ឃើញសមត្ថកិច្ចជិះម៉ូតូល្បាតតាមផ្លូវ រត់ចូលបន្ទប់ទឹកបោះថ្នាំញៀនក្នុងចានបង្គន់បំបិទដាន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលគេកំពុងតែអង្គុយតាមផ្លូវហើយ ពេលឃើញកម្លាំងសមត្ថកិច្ចជិះល្បាត បុរសនេះភ័យ រត់ចូលបន្ទប់ទឹក ហើយបោះថ្នាំញៀនចូលក្នុងចានបង្គន់ដើម្បីបំបិទដាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

លិខិតមិត្តអ្នកអាន៖ តើសមត្ថកិច្ចមានលេចឮព័ត៌មានឧក្រិដ្ឋជនចាប់ក្មេងៗដែរឬទេ?

ព័ត៌មានចាប់ក្មេងតូចៗអាយុប្រមាណ៤ទៅ៨ឆ្នាំ ឬក៏អាយុលើសពីនេះបានលេចឮ សុសសាយទូទាំងព្រះរាជាណាចក្រកម្ពុជាដែលញុំាងឲ្យអារម្មណ៍ឪពុកម្តាយ អាណា ព្យាបាលមានក្តីព្រួយបារម្ភរាល់ថ្ងៃ ។ ព័ត៌មាននេះត្រូវបានប្រជាពលរដ្ឋស្ទើរគ្រប់រូប និងគ្រប់ច្រកល្ហកនិយាយតគ្នាទៅមាត់មួយទៅមាត់មួយប្រកបដោយក្តីទុក្ខកង្វល់ពន់ ពេក។ សម្រាប់នាងខ្ញុំជាម្តាយដែលមានភារៈមើលថែកូនតូចៗ៣នាក់ក្នុងបន្ទុកតែងតែមាន អារម្មណ៍ភ័យខ្លាចជាខ្លាំងចំពោះហេតុការណ៍អកុសលនេះដែលកើតមាននៅលើទឹកដី ខ្មែរនាពេលបច្ចុប្បន្ន។ ក្នុងករណីនេះមានឪពុកម្តាយកុមារាខ្លះបានរងគ្រោះរួចហើយ ដែលឧក្រិដ្ឋជនបានចាប់កូនរបស់ពួកគាត់នៅសាលារៀន ដោយប្រើរូបភាពភូតកុហស ... Read More »

រថយន្តព្រូស បុក កាមរីបាឡែនត្រង់ផ្លូវបំបែកជាបួនសង២០០ដុល្លារបញ្ចប់រឿង

ភ្នំពេញៈ រថយន្តព្រូសមួយគ្រឿងពេលបើកដល់ចំណុចផ្លូវបែកជាបួនកែងនឹងផ្លូវលេខ៦៣ បានបុកជាមួយរថយន្ត ម៉ាកកាមរីបាឡែនមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសទេ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ៣០២ស្ថិត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ... Read More »

ប្តីជាឃាតក កាប់សម្លាប់ប្រពន្ធសមត្ថកិច្ចស្រុកំពង់ត្រឡាចតាមចាប់ដល់ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ប្តីដែលជាឃាតក យកកាំបិតកាប់ទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនោះ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិត្រពាំង ក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ... Read More »

អាមេរិកមិនសប្បាយចិត្តពេលទួរគីទិញមីស៊ីលS-400ពីរុស្ស៊ី

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោក Jeff Davis បានស្នើដល់ទួរគីធ្វើការបកស្រាយពីគម្រោងទិញកាំជ្រួចមីស៊ីល S-400ពីរុស្ស៊ី។ សារព័ត៌មាន Sputnik បានដកស្រង់ សម្តីលោក Davis បានបញ្ជាក់ថា«ទួរគីជាប្រទេសសមាជិកអង្គការណាតូ ហើយ ច្បាប់មូលដ្ឋាននៅក្នុងទំនាក់ទំនងណាតូ គឺសហការគ្នាលើវិស័យអាវុធ»។ ដូច្នេះទួរគីត្រូវតែបកស្រាយឲ្យបានច្បាស់ពីការ ... Read More »