ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសកម្សត់ម្នាក់គ្មានប្រពន្ឋកូន ប្រើពេលជាង១០ម៉ោងស្ពាយទំពាំងឬផ្លែចេក ទៅលក់នៅទីប្រជុំជនក្រុងសែនមនោរម្យ ប្តូរជាមួយប្រាក់ត្រឹម៥ ០០០រៀល ទៅ៨ ០០០រៀល

ខេត្តមណ្ឌលគិរី៖ បុរសកម្សត់ម្នាក់គ្មានប្រពន្ឋកូន ប្រើពេលជាង១០ម៉ោងស្ពាយទំពាំងឬផ្លែចេក ទៅលក់នៅទីប្រជុំជនក្រុងសែនមនោរម្យ ប្តូរជាមួយប្រាក់ត្រឹម៥ ០០០រៀល ទៅ៨ ០០០រៀលប៉ុណ្ណោះ។ ជួបជាមួយអ្នកយកព័ត៌មាន លោកពូ ហ្ម ប៉ូច អាយុ៤៤ឆ្នាំ ជនជាតិដើមភាគតិចព្នងបានឲ្យដឹងថា សព្វថ្ងៃលោកពូរស់នៅភូមិទួលមេម៉ង់ ... Read More »

នគរបាលប៉ុស្តិ៍ស្វាយលើចុះយកគ្រាប់មិនទាន់ផ្ទុះ១១គ្រាប់ពីដីស្រែពលរដ្ឋប្រគល់ឱ្យអង្គការស៊ីម៉ាក

ខេត្តសៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ ស្រុកស្វាយលើ បានសហការជាមួយមេភូមិខ្ទះ ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យ​សង្គ្រាម​នៅក្នុងចំការប្រជាពលរដ្ន ចំនួន១១គ្រាប់យកមកប្រគល់ឱ្យអង្គការ​ស៊ីម៉ាកកម្ទឹច​ចោល។ ហេតុការណ៍នេះបានធ្វើឡើង នៅ​ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ ស្ថិត​នៅចំណុចត្រពាំងកន្សែង ក្នុងភូមិខ្ទះ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។ ... Read More »

ក្លិបនិងកីឡាករនៅអង់គ្លេសដែលមានអ្នក Like ច្រើនជាងគេ

តាមបណ្តាញសង្គមហ្វេសប៊ុក កីឡាករ Mesut Özil របស់ក្រុមកាំភ្លើងធំ Arsenal កំពុងកាន់កាប់តំណែងជាកីឡាករនៅអង់គ្លេស Premier League មានចំនួនអ្នកចូលចិត្ត( Like)ច្រើនជាងគេលើហ្វេសប៊ុកផ្ទាល់ខ្លួន។ កីឡាករអាល្លឺម៉ង់វ័យ២៨ឆ្នាំរូបនេះមានចំនួន Like ជាង៣១លានលើផេកហ្វេសប៊ុក ស្របពេលលេខ២បានទៅកីឡាករខ្សែការពារ ... Read More »

Meizu បានប្រកាសបង្ហាញស្មាតហ្វូន Pro 7 និង Pro 7 Plus ថ្មីដែលមានអេក្រង់ពីរ

បន្ទាប់ពីការពិនិត្យមើលស្មាតហ្វូនមុនកាលពីខែកក្កដា Meizu បានប្រកាសជាផ្លូវការនូវស្មាតហ្វូនប្រើប្រព័ន្ធ Android ជំនាន់ក្រោយរបស់ខ្លួននោះគឺ Pro 7 និង Pro 7 Plus ។ ប៉ុន្តែមុនពេលដែលយើងស្វែងយល់អោយមានភាពច្បាស់លាស់នៃលក្ខណៈពិសេសនេះ យើងត្រូវនិយាយអំពីលក្ខណៈពិសេសតែមួយគត់បំផុតពីស៊េរី Pro ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ... Read More »

សាលា ប៊ែលធី អន្តរជាតិ ទី ១៧  សាខាឫស្សីកែវ គីឡូលេខ១០ សម្ពោធជាផ្លូវការ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧  ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធីគ្រុបទាំងអស់ បានប្រារព្ធ ពិធីសូត្រមន្ត បើកឲ្យដំណើរការ សាលា ប៊ែលធីអន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ដែលស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោម អធិបតី ភាព លោកលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី ... Read More »

ស្រ្ដីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច វាលសសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់នៅកន្លែងកើតហេតុ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ហាយឡេនឌឺ ... Read More »

រថយន្តកុងតឺន័របើកលឿនវាក់អើនឹងម៉ូតូជិះឆ្លងកាត់ពីមុខជាន់ហ្រ្វាំងជ្រុលទៅបុកសំយ៉ាបផ្ទះអ្នកលក់ចាប់ហួយរងការខូចខាត

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿន ហើយវាក់អើនឹងម៉ូតូឆ្លងកាត់ពីមុខ តៃកុងជាន់ហ្រ្វាំងអូសរថយន្តបោកទៅផ្នែកខាងស្តាំ ហើយរេទៅបុកសំយ៉ាប់ផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា ... Read More »

បើករថយន្តលឿនពេកកាច់ចង្កូតមិនទាន់ជ្រុលទៅបុកឃឿនផ្លូវរងការខូចខាត

ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រី៤នាក់ បានធ្វើដំណើរួមគ្នាក្នុងរថយន្ត RAVE 4 មួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានបើកទៅបុកនឹងឃឿនផ្លូវបណ្ដាលឲ្យរងការខូចខាត និងរងរបួសស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ជនជាតិចិនម្នាក់បើករថយន្តឈប់ចាំស្តុបត្រូវក្រុមចោរខ្ទើយបើកទ្វារយកកាបូបអស់លុយជិត៨ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចសុីសមកឈប់រង់ចាំស្តុប ត្រូវក្រុមចោរខ្ទើយ ៣នាក់ជិះម៉ូតូមកឈប់ក្បែរ ហើយបក្ខពួកគេ២នាក់ចុះមកធ្វើសកម្មភាពបើកទ្វារលួចយកកា បូបរួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ត្រូវជនរងគ្រោះ បើករថយន្តដេញបុកបណ្ដាលឲ្យដួល ម៉ូតូរួចត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនណាដើរទារលុយពីប្រជាពលរដ្ឋ រឿងតបណ្ដាញលូចេញពីផ្ទះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីនឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែល នៅតែទារកម្រៃពីប្រជាពលរដ្ឋលើការ តភ្ជាប់បណ្តាញលូចេញពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ក្នុងឱកាសដែល លោក ឃួង ស្រេង ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកចាន់ សុធា គ្រប់ទឹកដោយស្ងៀមស្ងាត់នៅបាត់ដំបង

ក្រុមឈ្មួញដែលរកស៊ីដឹកទំនិញពីប្រទេសថៃចូលក្រុងភ្នំពេញ ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនទំនិញផ្សេងៗខ្សឹបខ្សៀវថា បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិដកប៉ុស្តិ៍(កុងត្រូលជជុះ) ចេញពីតាមផ្លូវជាតិក៏ដោយ ក៏មិនមែនន័យថា ឈ្មួញបានរួចខ្លួនពីការបង់ប្រាក់ឲ្យសមត្ថកិច្ចនោះទេ ។ មានន័យថា បើទោះបីជាមិនដាក់ប៉ុស្តិ៍ដូចជាបញ្ជរបង់ប្រាក់ក៏ដោយ ក៏ឈ្មួញរកស៊ីនៅតែបង់ប្រាក់ឲ្យសមត្ថកិច្ច។ នៅខេត្តបាត់ដំបងក្រោមអំណាចចាត់ចែងលោកចាន់ សុធា ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្មីៗនេះបានបញ្ចេញកម្លាំងពិសេសឲ្យចាំទារប្រាក់ពីឈ្មួញដឹកជញ្ជូនទំនិញ គ្រាដែលឈ្មួញខ្លះអះអាងថា បើទោះបីជាលោក ... Read More »

លោក ឃួង ស្រេង ព្រមានចាសត់វិធានការបិទទីតាំងបើកអុីនធើណេត លួចបង្កប់ល្បែងសុីសងគ្រប់ប្រភេទ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតនានាណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ អាជ្ញាធរ រាជធានីនឹងចាត់ វិធានការបែបនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែលកន្លែងបើកអុីនធើណេតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភ័ន្នភ្នែកសមត្ថកិច្ច ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ... Read More »

រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងនៅផ្លូវម៉ៅសេទុង ការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនរួចបាន បុករបាងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ... Read More »

តុលាការចោទប្រកាន់ឪពុកចុងដែលរំលោភសេពសន្ថវៈកូនស្រីពីរនាក់ ម្នាក់អាយុ៤ឆ្នាំ ម្នាក់អាយុ៦ឆ្នាំ

ភ្នំពេញ៖លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សម្រេចចោទប្រកាន់ឪពុកចុងម្នាក់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ពាក់ព័ន្ធការលូកម្រាមដៃប្រដាប់ភេទកូនស្រីចុងពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និង ម្នាក់ទៀតអាយុ៦ឆ្នាំ ។ ... Read More »

អូឡាំពិក ប្រកាសអ្នកឈ្នះរង្វាន់២នាក់ ទៅទស្សនាស៊ីហ្គេមនៅម៉ាឡេស៊ី

ភ្នំពេញ៖ ក្រោយពីសមាជិកប្រតិបត្តិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រជុំសម្រេចកែលម្អឡើងវិញ នូវគេហទំព័រថ្មី គឺ nocc.org.kh នោះក្នុងគោលបំណងផ្តល់ជំនឿចិត្ត ដល់មហាជន ក្នុងការរាយការណ៍ ព័ត៌មានកីឡា ពិសេសព័ត៌មានដែលពាក់ព័ន្ធព្រឹត្តិការណ៍កីឡា នៅក្រៅប្រទេស ដូចជា អាស៊ានហ្គេម ... Read More »

អ៊ីណូ ចំអកឲ្យម៉ៃ សុគន្ធ ថារិះគន់សិល្បៈគ្នាឯងដើម្បីល្បីឈ្មោះ

សង្គ្រាមជាពាក្យសម្តីរវាង តារាចម្រៀង ម៉ៃ សុគន្ធ និង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានផ្ទុះឡើយក្រោយ ម៉ៃ សុគន្ធ ចេញមុខរិះគន់បទចម្រៀងមួយបទរបស់ អ៊ីណូ។ អ៊ីណូថា ការរិះគន់អ្នកសិល្បៈគ្នាឯងជាហូរហែររបស់ ... Read More »

បើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់រថយន្តស្លាប់ម្នាក់ របួសស្រាលម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាលដោយសារតែបើករថយន្តលឿនមិនមានការប្រុងប្រយ័ត្ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង០៥ នាទីល្ងាច ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១៥១ ត្រង់ចំណុចមុខផ្ទះឈ្មោះ​ ... Read More »

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតមនុស្សម្នាក់របួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកប់ស្រូវតូច លើផ្លូវទំនប់កប់ស្រូវ ... Read More »

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ Read More »

 សាលាឧទ្ធរណ៍កាត់ទោសលោកស្រី ទេព វន្នី បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅរសៀលនេះ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧  នឹងបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប៉ុល សំអឿន ... Read More »

សង្វៀនជល់មាន់មានខ្នងបង្អែកផ្កាយ៤ដំណើរការយ៉ារលូននៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ សង្វៀនជល់មាន់មួយកន្លែងកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងក្រោមអាជ្ញាប័ណ្ណកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រជាពលរដ្ឋនិយាយថា ពលរដ្ឋខ្មែរច្រើនជាងពលរដ្ឋវៀតណាមលេងល្បែងជល់មាន់នៅទីនោះ ដោយភ្នាល់ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ សង្វៀនជល់មាន់នេះស្ថិតនៅក្រោយសណ្ឋាគារភូមិយើង ក្រោមឥទ្ធិពលរបស់មន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ... Read More »

បុរសម្នាក់ជិះម៉ូតូឡែតមួយគ្រឿងបញ្ច្រាសផ្លូវជិះទៅបុក​រថយន្តកូរ៉េ​ដឹកទឹកផ្លែឈើ​ ពេញទំហឹង​បណ្តាលឲ្យ​រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ឡែត មួយគ្រឿង សង្ស័យស្រវឹងស្រាហើយបាន ជិះម៉ូតូបញ្រ្ចាស់ផ្លូវ បានជ្រុលទៅបុក និងរថយន្តកូរ៉េដឹកទឹកផ្លែឈើ ពីមុខ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ... Read More »

សម្តេចតេជោអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថ្លែងអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ។ ហ្វេសប៊ុកសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា បានផ្សព្វផ្សាយថា៖ ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួនគឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ... Read More »

នៅព្រឹកនេះ តុលាការបន្តសាកសួរគ្រូជនជាតិបរទេសនៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំទៅរួមភេទដល់ផ្ទះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តការសាកសួរគ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុន

ភ្នំពេញ៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងរួចហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០១៧ ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក ហូរីណូអូជិ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងថ្មី

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen ... Read More »

លោកស្រី យីងឡាក់ ប្រឆាំងនឹងតុលារដែលដកហូតទ្រព្យសម្បត្តិរបស់លោកស្រី

ក្រុមអនុវត្តច្បាប់ថៃបានចាប់ផ្តើមសកម្មភាពដកហូតទ្រព្យសម្បត្តិរបស់ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ា ត្រា។ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២៥ ខែ កក្កដាបានថ្កោលទោសរដ្ឋាភិបាលយោធាថៃ ដែលបានដកហូតទ្រព្យសម្បត្តិ និងបង្កកគណនីធនាគារចំនួន១២របស់លោកស្រីដោយមិនបានត្រួតពិត្យទៅលើសំណើតវារបស់លោកស្រី ... Read More »

រយៈពេល១ខែគណបក្សសង្គ្រោះជាតិត្រូវដូរស្លាករបស់ខ្លួនឲ្យអស់នៅទូទាំងប្រទេស

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ទុករយៈពេល១ខែដើម្បីដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមាននៅតាមបណ្តារាជធានី-ខេត្ត ។ លោក សុន ឆ័យ សមាជិកសភា និងជាប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចដករូបលោកសម ... Read More »

ក្រសួងធនធានទឹកប្រកាសថាខេត្តជាច្រើនប្រឈមជំនន់ទឹកទន្លេមេគង្គនិងទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យដឹងថា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះស្ថានភាពទឹកជំនន់អាចនឹងឈាន ដល់កម្រិតប្រកាសអាសន្ននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេក្នុងខេត្តទាំង២នេះមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបានអះអាងថា ... Read More »