ក្នុងនាមប្រជាពលរដ្ឋម្នាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ខ្ញុំបាទចាប់អារម្មណ៍អំពីការចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីចម្លើយរបស់យុវសិស្សថ្នាក់ទី១១ម្នាក់ចំពោះសំណួរដែលសួរថា តើមោទនភាពជាតិ កើតចេញពីអ្វី? ចម្លើយ មោទនភាពជាតិ កើតចេញពីស្រាបៀរកម្ពុជា ។ តើថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាយល់យ៉ាងណាចំពោះចម្លើយនេះ ស្របពេលដែល ប្រជាពលរដ្ឋភាគច្រើន រួមទាំងកូនខ្ញុំបាទនៅតូចផង ... Read More »
លិខិតមិត្តអ្នកអាន៖ សំរាមមិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទេ
នាងខ្ញុំសង្កេតឃើញប៉ុន្មានថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញដាក់បន្ទុកបញ្ហាសំរាមទៅលើប្រជាពលរដ្ឋ ។ ប៉ុន្តែបើតាមនាងខ្ញុំយល់ គឺបញ្ហាសំរាមមិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋឡើយ ។ ប៉ុន្តែប្រជាពលរដ្ឋគ្រាន់តែជាចំណែកនៃការចូលរួមប៉ុណ្ណោះ ។ ចូលរួមក្នុងការទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើម្បីឲ្យងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមគេមកប្រមូល ។ ប៉ុន្តែបើរថយន្តក្រុមហ៊ុនប្រមូលសំរាមមិនមកទេនោះ វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋឡើយ ។ គ្មានពលរដ្ឋណាចង់ឲ្យសំរាមនៅស្អុយក្នុងផ្ទះនោះឡើយ ... Read More »
ពិធីបុណ្យឯករាជ្យខួបលើកទី៦៥ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងមិទ្ទិញមហាជន មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨
ផ្សាយបន្តផ្ទាល់(Live)៖ ពិធីបុណ្យឯករាជ្យខួបលើកទី៦៥ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងមិទ្ទិញមហាជន មុខព្រះបរមរាជវាំង។ រាជធានីភ្នំពេញ, ព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រភព៖ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥ ... Read More »
ព្រះរាជាណាចក្រកម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥
ភ្នំពេញ៖ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥។ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ ... Read More »
កូរ៉េខាងត្បូងសន្យាផ្តាល់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ កសាងផ្លូវដែកនៅកូរ៉េខាងជើង
កូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់ទឹកប្រាក់ជំនួយរាប់ពាន់លានដុល្លារ ដោយ២/៣នៃប្រាក់ជំនួយនោះមិនចាំបាច់សងវិញឡើយ ក្នុងគោលដៅជួយដល់ កូរ៉េខាងជើង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។ សារព័ត៌មាន AFP នៅថ្ងៃទី៨ខែវិច្ឆិកាបានផ្សាយថា កូរ៉េខាងត្បូង សន្យាផ្តាល់ជំនួយជាទឹកប្រាក់២៩៥,១ពាន់លានវ៉ន់ ជួយដល់កូរ៉េខាងជើង កសាងផ្លូវដែក និងផ្លូវរថយន្ត។ ... Read More »
បាញ់ប្រហារទៀតហើយនៅអាមេរិក ក្រោយការបោះឆ្នោត ស្លាប់និងរបួសរាប់សិបនាក់
ទីក្រុង Thousand Oaks គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានសុវត្ថភាពបំផុតនៅអាមេរិក បានឆ្លងកាត់នៅរាត្រីដ៏រន្ធត់មួយ គឺការបាញ់ប្រហារ នៅក្នុងនៅក្នុងក្លឹប សម្លាប់មនុស្ស ១២នាក់ ក្នុងនោះ មានជន ល្មើស និង ... Read More »
ជិះម៉ូតូឌុបគ្នាបុកគោយន្តកន្រ្តៃបញ្រ្ចាសទិសរបួសធ្ងន់ ២នាក់ នៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ យុវជនចំនួន ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ក៏បានជ្រុលបុកជាមួយគោយន្តកន្រ្តៃ នៅគ្រាដែលធ្វើដំណើរច្រាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ... Read More »
យកខ្សែនីឡុងចងកធ្វើអត្តឃាតបានសម្រេច
ខេត្តពោធិ៍សាត់៖ នគរបាលស្រុកវាលវែង អះអាងថា បុរសមានសតិមិនប្រក្រតីម្នាក់ បានចងកធ្វើអត្តឃាតបានសម្រេច នៅលើដើមខ្នុរនៅក្បែរផ្ទះ ។ ហេតុការណ៍ខាងលើ បានភ្ញាក់ផ្អើលវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដើមខ្នុរក្បែផ្ទះ ស្ថិតក្នុងភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ... Read More »
ធ្លាក់ទូកុងតឺន័រ សង្កត់កាប៊ិនបែនដឹកដីស្លាប់តៃកុងម្នាក់
ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តបែនដឹកដីម្នាក់ បានចតរថយន្តអែបចិញ្ចើមថ្នល់ តែមិនទាន់ចុះចេញផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងទៀត បើកបត់ក្រោយដោយល្បឿនលឿន បានធា្លក់កង់ពីចិញ្ចើមថ្នល់ បណ្តាលឲ្យទូកុងតឺន័រ រអិលធ្លាក់លើកាប៊ិនរថយន្ត សង្កត់អ្នកបើកបរម្នាក់ស្លាប់ភ្លាមៗក្នុងកាប៊ីន ។ ចំណែកអ្នកបង្កហេតុ បានរត់គេចខ្លួន ។ គ្រោះថ្នាក់នេះ ... Read More »
ចូលយកម៉ូតូមិត្តភក្តិទៅបញ្ចាំលេងល្បែង ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន
ប៉ោយប៉ែត៖ បុរសម្នាក់យកម៉ូតូមិត្តភក្តិទៅបញ្ចាំយកប្រាក់ចូលលេងល្បែងក្នុងកាស៊ីណូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨ ចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យមានឈ្មោះ រុំ ... Read More »
ខឹងខាងស្រីផ្ដាច់ពាក្យរួចទៅមានគូដណ្ដឹងថ្មី ជះទឹកអាស៊ីដដាក់ ហើយផឹកខ្លួនឯងរបួសធ្ងន់
ខេត្តកំពង់ធំ៖ បុរសម្នាក់ខឹងខាងស្រីផ្តាច់ពាក្យ ហើយទៅភ្ជាប់ពាក្យជាមួយគូដណ្តឹងថ្មី បានយកទឹកអាស៊ីដជះទៅលើនារីជាគូដណ្តឹងនោះបណ្តាលឲ្យរងរបួស ហើយបន្ទាប់ បុរសដែលជះទឹកអាស៊ីដនោះបានលើកផឹកខ្លួនឯងផងដែរ រងរបួសជាទម្ងន់ដូចគ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិ ត្រពាំងត្រុំ ឃំុទីពោ ... Read More »
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពចិនWCEF នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ... Read More »
ស្រវឹងស្រាបើកម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ មិនបានប្រុងប្រយ័ត្ន ជ្រុលបុករថយន្តឈប់ស្ងៀម ពីក្រោយរងរបួសស្រាល
ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសដៃជើង និងដងខ្លួន បន្ទាប់ពីរូបគាត់ស្រវឹងស្រឿងៗ ហើយឆ្លៀតនិយាយទូរស័ព្ទ ពេលកំពុងបើកម៉ូតូ Zommer-X ដោយខ្វះការប្រុងប្រយ័ត្នទៀត ក៏ជ្រុលទៅបុកពេញទំហឹង ពីក្រោយរថយន្ត Prius បើកបរដោយស្រីស្អាតម្នាក់ មកឈប់ចតកន្លែងងងឹតអែបខាងស្ដាំដៃ ដើម្បីរង់ចាំមិត្តភក្តិ ... Read More »
បុរសជាទាហានម្នាក់ត្រូវអ្នកដំណើរប្រទះឃើញស្លាប់
ខេត្តឧត្តរមានជ័យ៖ បុរសជាទាហានម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅព្រៃសហគមន៍សាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះឡុង គង់ ភេទប្រុស ... Read More »
ចែកសាលាកប័ត្រឯកត្តជន ជូនដល់បេក្ខជនទាំពីរភេទ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានមានប្រសាសន៍ថា : ក្មួយៗជាទំពាំងស្នងឫស្សី ជាក្តីសង្ឃឹមនៃមាតុភូមិ ។ ពូសូមកោតសរសើរ នូវទឹកចិត្តស្ម័គ្រស្មោះ របស់ក្មួយៗ ដែលត្រៀមប្រឡងចូលសិក្សានៅវិទ្យាស្ថាន ក៏ដូចជាសាលាទំាងបីរបស់កងយោធពលខេមរភូមិន្ទ ... Read More »
ផ្ទះ២ខ្នងត្រូវភ្លើងឆេះខ្ទេច ខណៈម្ចាស់រវល់លក់ដូរនៅសាលារៀន
ខេត្តស្ទឹងត្រែង៖ ហេតុការទុស្សេខ្សែភ្លើងមួយបានកើតឡើង បង្កជាអណ្តាតភ្លើងរាលឆេះផ្ទះ២ខ្នង ខណៈម្ចាស់ផ្ទះជាប់រវល់រកស៊ីលក់ដូរនៅឯសាលារៀន ។ ហេតុការណ៍នេះកើតឡើងនៅ២និង១៥នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាខេត្ត ស្ទឹងត្រែងប្រហែល១០០ម៉ែត្រ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មុនពេលកើតហេតុ ... Read More »
លួងលោកក្មេងស្រីសិស្សសាលា៤នាក់ លួចយកចិញ្ចៀន និងខ្សែកត្រូវនគរបាលចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចសកម្មម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន ខណៈដែលជនសង្ស័យខាងលើនេះ ប្រើល្បិតបោកបញ្ឆោតក្មេងស្រីជាសិស្សសាលា៤នាក់លួចយកខ្សែក និងចិញ្ចៀនអស់មួយចំនួន ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ... Read More »
មិនដឹងមូលហេតុ យកខ្សែក្រវាត់ចងកសម្លាប់ខ្លួន ត្រូវអ្នកហាត់ប្រាណប្រទះឃើញ
ភ្នំពេញ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណ តាមផ្លូវ ប្រទះឃើញសពចង់កសម្លាប់ខ្លួន ជាប់បង្កាន់ដៃលូ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបង្កាន់ដៃមាត់លូមួយកន្លែង នៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងភូមិពោងពាយ ... Read More »
ចាប់ផ្តើមបង្ក្រាបការនេសាទ និងឈ្មួញដែលទិញកូនគ្រែងឈាមតូចៗ
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញបញ្ជាឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការនេសាទកូនគ្រែងឈាមតូចៗនៅតំបន់កោះខ្យង ក្នុងឃុំអូរជ្រៅស្រុកព្រៃនប់ និងបង្ក្រាបជាបន្ទាន់ទៅលើឈ្មួញ ដែលជួញដូរកូនគ្រែងឈាមយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម ។ បើតាមអាជ្ញាធរខេត្តបញ្ជាក់ថា សមត្ថកិច្ចពាក់ពន្ធ័ទាំងអស់នៅមូលក្នុងមូលដ្ឋា នក៏ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម ... Read More »
តុលាការសម្រេចឃុំខ្លួនបុរសជាសន្តិសុខក្រុមហ៊ុន EPS ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន
ខេត្តកណ្ដាល៖ លោកទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ជាសន្តិសុខក្រុមហ៊ុន EPS ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំនៅឃ្លាំងរំសេវ ចំនួន៥០០ដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “រំលោភលើទំនុកចិត្ត” ដែលប្រព្រឹត្តនៅភូមិព្រែកសំរោង២ ... Read More »
បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រស្លាប់ភ្លាមនៅនឹងកន្លែង
ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកបើករថយន្តឲ្យកាស៊ីណូអឺមភីរឺ ក្រុងបាវិតបានស្លាប់ភ្លាមៗគួរឲ្យរន្ធត់ខណះជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ មិនប្រកាន់ស្តាំទៅបុកនឹងរថយន្តកុងតឺន័រ ម៉ាកហ្វូសូធុនធំ មួយគ្រឿងបើកទិសបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិកាលពីថ្ងៃពុធ ១៤រោច ខែអស្សជ ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ខែ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A) ៤០៨ នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ ... Read More »
រយន្តដឹកដំឡូងមីក្រឡាប់ មានកម្មករ២៧នាក់ជិះពីលើ បានរងរបួសធ្ងន់ និងស្រាលរដូករណែល
ខេត្តក្រចេះ៖ កម្មក២៧នាក់បានរងរបួសធ្ងន់ និងស្រាលរដួករណែល ខណៈដែលពួកធ្វើដំណើរជិះតាមរថយន្តដឹកដំឡូងមី ចេញពីចំការនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្ពោះទៅទឹកដីខេត្តក្រចេះ ហើយត្រូវបានក្រឡាប់បះជើងចូលជង្ហុកម្ខាងនៃផ្លូវជាតិ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិ៧៦ ... Read More »
សំរាមនៅតាមផ្លូវបេតុង និងផ្លូវលំក្នុងក្រុងប៉ោយប៉ែតនៅតែជាបញ្ហាធ្វើឲ្យបាត់បង់បរិស្ថាន
ប៉ោយប៉ែត៖ អ្នកស្រុកក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំ និងផ្លូវបេតុងមួយចំនួនមានការត្អួញត្អែរអំពីបញ្ហាសំរាម ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់សុខភាព ជះក្លិនស្អុយអសោចិ៍ដោយពួកគាត់ប្រាប់ថា សំរាម ដែលជាសំណល់ផ្នែកមួយធ្វើឲ្យប៉ះ ពាល់ដល់ប្រព័ន្ធលូ បង្កជន់លិចធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលមាន ។ សំណល់ទាំងនោះ ពលរដ្ឋនៅតាមបណ្ដាភូមិមួយចំនួន ... Read More »
ផឹកស្រាគេមិនឲ្យលុយ ហើយរករឿងនារីៗ ក្នុងបារ ត្រូវស្រីៗវាយបែកក្បាលរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបរទេសបានចូលទៅផឹកសុីនៅក្នុងបារបារាំងមួយកន្លែង នៅម្តុំជិតផ្សារកណ្តាល លុះពេលដល់ស្រវឹង ស្រាប់តែបង្កការអុកឡុក និងរករឿងស្រីៗ ក្នុងបារបារាំង ត្រូវស្រីៗខឹងក៏វាយបណ្តាលឲ្យរងរបួសបែកក្បាលតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង១៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »
រថយន្តកាមរីបាឡែនបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត
ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចក្តាន់ពីស្ថិតនៅក្នុងស្រះចក ខណ្ឌដូនពេញ ។ ... Read More »
ស្រវឹងស្រាដូចគ្នា បង្កទំនាស់ពាក្យសម្តី ត្រូវមួយកាំបិតខ្វែវរបួសក្បាលធ្ងន់ធ្ងរ
ខេត្តកំពង់ចាម ៖ នគរស្រុកចំការលើបានចាប់ខ្លួនបុរសម្នាក់តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះបានប្រើកាំបិតខ្វែវកាប់ប្រហារលើជនរងគ្រោះ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅត្រង់ចំណុចភូមិនាងលើង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ... Read More »
កម្លាំងការពាររួមនៅអឺរ៉ុបបានលេចចេញជារូបរាងហើយ
កម្លាំងការពាររួមតំបន់អឺរ៉ុបគឺជាការផ្តួចផ្តើម និងចង់បានរបស់ប្រធានាធិបតីបារំាង ហើយពេលនេះបានលេចចេញជារូបរាងហើយ នៅទីក្រុងប៉ារីស ដោយពេលដំបូងមាន៩ប្រទេសចូលរួម។ ដោយមានការអំពាវនាវពីប្រធានាធិបតីបារាំង លោក Emmanuel Macron ស្តីពីការបង្កើត កម្លាំងការពាររួមនៅតំបន់អឺរ៉ុប ហើយពេលនេះកម្លាំងទាហានរួមអឺរ៉ុបបានបង្ហាញរូបរាងនៅទីក្រុងប៉ារីសជាផ្លូវការហើយនៅថ្ងៃទី៧ ខែវិច្ឆិកា។ កម្លាំងទាហានការពាររួមតំបន់អឺរ៉ុបនេះ នឹងធ្វើសកម្មភាពចំពោះវិបត្តិផ្សេងៗនៅជាប់ព្រំដែនអឺរ៉ុប។ ... Read More »
នារីម្នាក់បើកម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូធំឆក់កាបូបបានសម្រេច គេចខ្លួនបាត់ស្រមោល
ភ្នំពេញ៖ នារីម្នាក់បើកម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង តាមផ្លូវឡើងស្ងាត់ មកដល់លើស្ពានអាកាសតិចណូ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ SLមួយគ្រឿង ឆក់កាបូប បានសម្រេច រួចជិះគេចខ្លួន បាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៧ ខែវិច្ឆិកា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច