ព័ត៌មានទាន់ហេតុការណ៍៖
'

កាតារស្បថមិនចុះចាញ់បណ្តាប្រទេសឈូងសមុទ្រឡើយ

កាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេស កាតារ បានបញ្ជាក់ថា ប្រទេសរបស់លោក មិនរាថយចំពោះការដាក់គំនាប របស់ប្រទេសតំបន់ឈូងសមុទ្រនោះឡើយ បើទោះបីមានភាពតានតឹង និងការកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយប្រទេសក្នុងតំបន់។ សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសប្រទេសកាតារ លោក ... Read More »

គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា ប្រកាសដកកីឡាករលេងមិនបានល្អ ក្នុងជំនួបមិត្តភាពដែលនាំឲ្យចាញ់ក្រុម ឥណ្ឌូនេស៊ី២ទល់០

ភ្នំពេញ៖ លោកលោក Leonardo Vitorino គ្រូបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយ ក្រោយកូនក្រុមរបស់លោកលេងចាញ់ក្រុមភ្ញៀវឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ទល់០ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ថា លោកនឹងពិនិត្យមើលកីឡាករក្នុងក្រុមជម្រើសជាតិ ដែលលេងមិនបានល្អ ក្នុងជំនួបខាងលើនេះ ... Read More »

រថយន្តឡិចសីុស៤៧០បុករថយន្តដឹកឥដ្ឋពីក្រោយខ្ទេចរថយន្ត មនុស្សរបួសធ្ងន់៣នាក់

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ដែលគេសង្ឃឹមថាមិនធានាជីវិតនោះទេ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាមោ៉ង៩ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងជើងផ្សារព្រែកអញ្ចាញ ឋិតនៅភូមិក្រោម ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ... Read More »

បោះឆ្នោតនៅអង់គ្លេស គ្រប់ដណ្តប់ដោយក្តីបារម្ភពីការវាយប្រហារភេរវកម្ម

នៅថ្ងៃទី៨ ខែមិថុនា ពលរដ្ឋអង់គ្លេស ជាង ៤៦លាននាក់បានទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ ថ្មីហើយក៏ជាការបោះឆ្នោតធំទី៤ នៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះមានការបោះឆ្នោតប្រជាមតិនៅស្កូតឡែនស្តីពីឯករាជ្យផ្តាច់ខ្លួនចេញពីអង់គ្លេស ការបោះឆ្នោតកាលពីឆ្នាំ២០១៥ និងការបោះឆ្នោត ប្រជាមតិចាកចេញពីអឺរ៉ុប នៅឆ្នាំ២០១៦។ ការប្រគួតប្រជែង រវាងលោកស្រី ... Read More »

ឃើញប្តីគេមិននៅ ចាប់នាងប៉ុនប៉ងរំលោភតែមិនសម្រេច បានចូលដេកគុក

ភ្នំពេញ ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភស្ត្រីម្នាក់ តែមិនបានសម្រេចខណះរួបនាងនៅបន្ទបជួលម្នាក់ឯងដោយប្តីទៅធ្វើការបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ បុរសជាប់ចោទ​ឈ្មោះ​ផន ផេត ភេទប្រុស ... Read More »

កម្មវិធី “អំណានដំបូង” នឹងជួយនាំមកនូវអនាគតភ្លឺស្វាងដល់កម្ពុជា

ភ្នំពេញ៖ កុមារតូចអាយុក្រោម ៦ ឆ្នាំ និងអាណាព្យាបាល ដែលបានចូលរួមក្នុងកម្មវិធី “អំណានដំបូង” ទទួលបានឱកាសអានសៀវភៅ និងធនធានផ្សេងទៀត ដែលជួយឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការចូលរៀនថ្នាក់ទីមួយរបស់កូនៗគាត់ នេះបើយោងតាមទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូចនៃអង្គការ Save the Children ... Read More »

ឆក់កាបូបូបមិនបានហើយរត់មិនរួចទៀតជាប់ខ្នោះរបស់កម្លាំងកងរាជអាវុហត្ថ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយពីនារីម្នាក់ តែមិនបានសម្រេចហើយព្យាយាមរត់ តែមិនរួចត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនយក​មក​សាក​សួរ​ស្វែង​រក​ចាប់​បក្ខពួក​បន្ត​ទៀត​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចផ្ទះលេខ៣៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ... Read More »

Project Wing របស់ Google សាកល្បងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួនទទួលបានជោគជ័យសម្រាប់ Drone

បើសិនជាក្រុមហ៊ុន Amazon និង Google មានវិធីរបស់ពួកគេនោះ quadcopters នឹងក្លាយជារឿងធម្មតាដែលជាយានយន្តដឹកជញ្ជូន វាអាចនាំឱ្យមានការរវល់ពាសពេញមេឃ។ ដើម្បីគ្រប់គ្រងបញ្ហានេះ ក្រុមហ៊ុននិងស្ថាប័នកំពុងធ្វើការលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសសំរាប់ Drone រួមទាំងបុត្រសម្ព័ន្ធអក្ខរក្រម Project Wing ។ ... Read More »

ដំណើរការស្តារឡើងវិញព្រែកហង់សម្រេចលទ្ធផលបានប្រមាណ៤៣ភាគរយ

គិតត្រឹមថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកហង់ សម្រេចលទ្ធផលបានប្រមាណ ៤៣% ហើយ ។ ព្រែកហង់ នឹងក្លាយទៅជាព្រែកនាំទឹក និងដីល្បាប់ដ៏សំខាន់មួយ បំរើដល់ការងារបង្កបង្កើនផល ... Read More »

បុរសម្នាក់ចូលដេកនៅសាលាឆាន់វត្តព្រែកតាមាក់ខ្យល់គរស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់បានចេញពីស្រុកកំណើតមកកាន់រាជធានីភ្នំពេញ ហើយធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត លុះទៅដល់ពាក់កណ្តាលផ្លូវចូលដេកនៅសាលាឆាន់វត្តព្រែកតាមាក់ មិនដឹងយ៉ាងម៉េចស្រាប់តែខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងវត្តសុវណ្ណវត្តី ហៅវត្តព្រែកតាមាក់​ ភូមិព្រែកតាមាក់​ ឃុំ‌​ព្រែកតាមាក់ ស្រុក​‌ខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ... Read More »

រថយន្តខូចឈប់នៅលើផ្លូវជាតិពេលយប់ដោយគ្មានដាក់អ្វីជាសញ្ញាម៉ូតូបើកលឿនទៅបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកណ្តាល៖ យ៉ាងតិចមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយហេតុការណ៍រថយន្តខូចឈប់នៅលើផ្លូវជាតិពេលយប់ដោយគ្មានដាក់អ្វីជាសញ្ញាសម្គាល់ ហើយជនរងគ្រោះបើកម៉ូតូលឿនទៅបុក ។ សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រ២៦លេខ២៧ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ... Read More »

បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នធ្លាក់ជង្ហុកដួលរងរបួសខ្លួនឯង

ខេត្តកណ្តាល៖ នារីវ័យ១៨ឆ្នាំម្នាក់ បើកបរម៉ូតូល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នធ្លាក់ជង្ហុកបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ខ្លួនឯង ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១១០ ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ... Read More »

ស្រីស្រឡាញ់ស្រី៖ ចាក់នឹងកំបិតរបួសធ្ងន់ រួចលេបថ្នាំកណ្តុរសម្លាប់ខ្លួនតែមិនស្លាប់ ប្រចណ្ឌរឿងចង់ទៅរៀបការប្តីថ្មីតាមឪពុកម្តាយ

ខេត្តកណ្តាល៖ ករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យនារីវ័យក្មេងម្នាក់រងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយនារីតែងខ្លួនជាបុរសម្នាក់ដែលត្រូវគេអះអាងថា បានស្រឡាញ់ និងរួមរស់ជាមួយនារីរងគ្រោះបាន៦ខែរួចហើយ លុះចុងក្រោយនេះ នារីរងគ្រោះចង់ទៅរៀបការប្តីថ្មីតាមឪពុកម្តាយ ធ្វើឲ្យរូបគេទប់កំហឹងមិនបាន កើតរោគប្រចណ្ឌ ក៏ទាញ់កាំបិតចាក់ឆុចៗតែម្តង ។ បន្ទាប់មក ជនសង្ស័យបានលេបថ្នាំកណ្តុរបំណងបញ្ចប់ជីវិតដែរ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ រួមវត្ថុតាង

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងង១៣និង២០នាទី ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ចំនួន៨នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ... Read More »

មីយ៉ាន់ម៉ារកឃើញសាកសពមនុស្ស និងយន្តហោះយោធាដែលបាត់ខ្លួន

កម្លាំងទាហានជើងទឹកមីយ៉ាន់ម៉ាបានរកឃើញសាកសព១០នាក់ នៅតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ ក្រោយការធ្លាក់យន្តហោះដឹកជញ្ជូនយោធា Y-8 ដឹកអ្នកដំណើរ១២២នាក់ ក្នុងនោះមានទាហាន និងសាចញ្ញាត្តិរួមទាំងក្រុមពហុនិកា។ នាវារបស់កម្លាំងទាហានជើងទឹកមីយ៉ាន់ម៉ា និងឧទ្ទម្ភាគច័ក្របានប្រទះឃើញបំណែកយន្តហោះនៅឆ្នេរសមុទ្រស្រុក Launglon ។ យន្តហោះ Y-8 ផលិតនៅក្នុងប្រទេសចិនបានបាត់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា ... Read More »

រុស្ស៊ីបាញ់បង្ហោះមីស៊ីលនាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី

សារព័ត៌មាន Sputnik ដកស្រង់ប្រភពព័ត៌មានពីអង្គការអាវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា អង្គការនេះទើបតែបាញ់បង្ហោះមីស៊ីល Proton –M នាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី។ ការបាញ់បង្ហោះនោះធ្វើឡើងទៅតាមពេលកំណត់ដោយមិនមានបញ្ហាប្រែប្រួលអ្វីឡើយ។ ម៉ាស៊ីល Briz-M បានផ្តាច់ខ្លួនចេញពីមីស៊ីលនៅវេលាម៉ោង៦ និង៥៥នាទី (ម៉ោងនៅទីក្រុងមូស្កូ) ... Read More »

សាលាប៊ែលធី អន្តរជាតិ ផ្ដល់អាហារូបករណ៍១០០%ជាផ្លូវការ ដល់កូនទាំង៣នាក់ របស់សពលោក អ៊ិត សេដ្ឋា

ភ្នំពេញ៖ លោក លី ឆេង អគ្គនាយកសាលាប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកឡើងថា សាលាប៊ែលធី អន្តរជាតិ សម្រេចផ្ដល់អាហារូបករណ៍ ១០០% ដល់កូនទាំង ៣នាក់ របស់សពលោក ... Read More »

តុលាការ​កំពូល​បើក​សវនាការ​រឿង​លោក​គឹម​ សុខ​ ព្រឹក​នេះ

ភ្នំពេញ៖តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ បើក​សវនាការ​សំណុំរឿង​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ។​ តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​កំពូល​ សវនាការ​នេះ​ គឺ​ ផ្តោត​សំខាន់​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ឯកសារ​តុលាការ​កំពូល​ ... Read More »

នគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺឃាត់ខ្លួន២នាក់ពាក់ព័ន្ធករណីប្លន់វត្ថុបុរាណ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានសហការជាមួយកម្លាំងសមត្ថកិច្ចមកពីខេត្តកំពង់ស្ពឺ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពប្លន់វត្ថុបុរាណនៅឯខេត្តកំពង់ស្ពឺ ហើយមកសម្ងំសុខលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ឯក្រុងភ្នំពេញ ។ ប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់មានលាភ ផ្លូវ១៣៤ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន អ៊ែត វ៉ូត ស្ដីពីការំលោភសិទ្ធចែកចាយស្រាបៀ Budweisr

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន អ៊ែត វ៉ូត ស្ដីពីការំលោភសិទ្ធចែកចាយស្រាបៀ Budweisr ដែលនាំចូលមកពីប្រទេសចិន ប្រមាណ ៣១៥កេស ... Read More »

ជិះម៉ូតូទៅយកកូនមើលបាល់ទាត់នៅស្តាតអូឡាំពិត បានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេច តែប្រជាពលរដ្ឋចាប់បានជនសង្ស័យមកវិញ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅស្តាតអូឡាំពិត តែបានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេចនិងបណ្ដាលឲ្យដួល រលាត់ដៃ/ជើង រងរបួសស្រាល បង្កឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចក្បែរ៉ារទេសភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយភ្លាមៗប្រជាពលរដ្ឋក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់មកវិញផងដែរ។ ... Read More »

អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿទុកចិត្តចំពោះការ ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន

អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿទុកចិត្តចំពោះការ ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់ មកជាប្រទេស រីកចម្រើនដូចដែលយើងទាំងអស់គ្នាបានឃើញនឹងភ្នែកស្រាប់។ នៅពេលដែលកម្ពុជាកំពុងសប្បាយរីករាយអបអរសាទរនឹងសន្តិភាព និងវឌ្ឍនៈភាពសង្គម គឺមាន ប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងអស្ថេរភាពសង្គម ... Read More »

រថយន្តធុនធំបុកម៉ូតូនិងកិនពីលើស្លាប់ម្នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់គេហៅឈ្មោះ អានៀង មានទីលំនៅចំណុចភ្នំតាង៉ោល ស្ថិតក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់បានស្លាប់នៅនឹងកន្លែង ក្នុងខណៈកំពុងបើកបរម៉ូតូវ៉េវឆ្លាមបានបត់ឆ្វេង ហើយត្រូវរថយន្តធន់ធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B 7442 បានបុកកីនចំក្បាលក្នុងទិសដៅស្របគ្នា (វាលរេញ-ស្ទឹងហាវ) នៅម៉ោង៦និង២០ព្រឹក៩ ... Read More »

សេវាកម្មបង្កើតកូនស៊ីឈ្នួលបានរីករាលដាលនៅក្នុងប្រទេសឡាវ

បច្ចុប្បន្នសេវាកម្ម ពពោះបង្កើតកូនស៊ីឈ្នួលកំពុងតែពេញនិយមនៅក្នុងប្រទេសឡាវ បានទាក់ទាញគូស្វាមីភរិយាដែលមិនទាន់មានកូនមកពីគ្រប់ទិសទីជុំវិញពិភពលោកពិសេសគឺប្រទេសចិន ។ សេវាកម្មបង្កើតកូនស៊ីឈ្នួល កើតឡើង នៅប្រទេសឡាវ ក្រោយពេលដែលប្រទេសជិតខាងនៅក្នុងតំបន់ទាំងមូលបានហាមប្រាម សេវាកម្មខាងលើ តាំងពីឆ្នាំ២០១៥។ ភាគច្រើន សេវាកម្មបង្កើតកូនស៊ីឈ្នួលបានកើតឡើងនៅតំបន់ នានា ទាំងទីក្រុងវៀង ចន្ទន៍ ... Read More »

ហេតុអ្វីបានជា IS វាយប្រហារសភានិងផ្នូរអ្នកបង្កើតច្បាប់អីុរ៉ង់?

ក្រុមអ្នកឯកទេសកំពុងតែវិភាគ ពីមូល ហេតុដែលក្រុមភេរវកម្ម IS បើកការវាយ​ប្រហារទៅលើសភាអីុរ៉ង់ និង ផ្នូររបស់ក្រុមអ្នកបង្កើតច្បាប់អីុរ៉ង់។ IS ប្តូរទិសដៅទៅវាយប្រហារស្ថាប័ន កំពូល? កាលពីថ្ងៃទី៧ខែមិថុនា មានការវាយប្រហារពីរលើកផ្សេងគ្នានៅក្នុងរដ្ឋធានីតេអេរ៉ង់ ដោយការវាយប្រហារលើកទី មួយទៅលើសភាអីុរ៉ង់ និងវាយប្រហារ ... Read More »

ទីផ្សារយន្តហោះពាណិជ្ជកម្មពិភពលោកមានគូប្រជែងថ្មី

ក្រោយពេលចិននិងរុស្ស៊ីធ្វើការសាកល្បងយន្តហោះដឹកអ្នកដំណើររបស់ខ្លួន ប្រកបដោយជោគជ័យមក ប្រទេសទាំងពី១អាចផលិតយន្តហោះដឹកអ្នកដំណើរក្នុងពេលអនាគតដ៏ខ្លី ។ នៅពេលចិននិងរុស្ស៊ីមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ហើយនោះការអាស្រ័យទៅលើក្រុមហ៊ុន ​ អាមេរិកនិងអឺរ៉ុបគឺត្រូវបញ្ជប់ទាំងស្រុង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចិននិងរុស្ស៊ី បានសហការគ្នាផលិតយន្ត ហោះ ដឹកអ្នកដំណើរអន្តរជាតិដែលអាចហោះហើរឆ្លងទ្វីបទៅកាន់ប្រទេសដទៃទៀត ដូចជាយន្តហោះធំៗនៅលើពិភព លោកដែរ។ ... Read More »

ក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍តែងតាំងបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដែលមិនជាប់ឆ្នោតនោះទេ

ក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍តែងតាំងបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដែលមិនជាប់ឆ្នោតនោះទេ Read More »

វិភាគអន្តរជាតិ៖ អាមេរិកពង្រីកកម្លាំងយោធាជុំវិញពិភពលោក តែចិនមិនអាច?

អាមេរិកបានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោក ដោយគ្មាន ប្រទេសណាមួយហ៊ានជំទាស់នោះទេ ចំណែកប្រទេសផ្សេងវិញ នឹងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ទាំងនោះហើយទើបអ្នកវិភាគបានលើកឡើងថាហេតុអ្វីបានជាអាមេរិកបង្កើតទីតាំងយោធា និងពង្រាយអាវុធនៅគ្រប់ទិសទីបាចំណែក ប្រទេសផ្សេងមិនអាចធ្វើបាន? ចំពោះហេតុការណ៍បែបនេះ កន្លងមកអ្នកឯកទេសយុទ្ធសាស្ត្ររបស់អាមេរិកបានលើកឡើងថា ការណ៍ដែលអាមេរិកបង្កើតទីតាំងយោធានិងបញ្ជូនអាវុធដាក់ជុំវិញ ពិភពលោកនោះ ដោយសារតែអាមេរិកមានតួនាទីការពារសន្តិភាពពិភពលោក ក្នុង នាមជាប្រទេសមហាអំណាច ... Read More »

បុរស២នាក់រងរបួសធ្ងន់ ពេលជិះម៉ូតូឌុបគ្នាទៅបុករថយន្តកាមរីឆ្លាមកំពុងបត់ឆ្លងផ្លូវ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយការខ្វះការប្រុងប្រយ័ត្នទាំងសងខាង ដែលបុរស២នាក់ជិះម៉ូតូឌុបគ្នា ទៅបុករថយន្តបត់ឆ្លងផ្លូវលឿនមិនបានប្រុងប្រយ័ត្នដូចគ្នាបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន ... Read More »

ចាប់បានជនសង្ស័យម្នាក់គាស់បន្ទប់ចូលលួចទ្រព្យសម្បត្តិ ចំណែកម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ២នាក់ ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលគេហើយម្ចាស់មកទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅខាងក្រោយវត្តអង្គតាមិញ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះពេជ្យចាន់ធី​ ភេទប្រុស អាយុ២៣ឆ្នាំ​ ... Read More »