ព័ត៌មានទាន់ហេតុការណ៍៖
'

កីឡាសីដក និងឈិនលូនជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការរំកិលលេខរៀងចុះនៅស៊ីហ្គេម២៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានដាក់ការរំពឹងថា កីឡាករសីដក និងឈិនលូនកម្ពុជា អាចជួយឲ្យកម្ពុជារំកិលលេខរៀងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាសីហា ឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ី ខណៈដែលវិញ្ញាសាកីឡាមួយធ្លាប់មានប្រវវត្តិជួយឲ្យកម្ពុជារំកិលលេខរៀងពីចំណាត់ថ្នាក់លេខ៩ចុះមកនូវត្រឹមលេខ៨កាលពីស៊ីហ្គេមលើកទី២៨​នៅប្រទេសសិង្ហបុរីឆ្នាំ២០១៥កន្លងទៅ។ នេះគឺជាការលើកឡើងរបស់ លោក ... Read More »

ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បង ប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖ «ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បង ប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ។ ទាំងក្នុងការ ឃោសនា និងក្នុងការបោះឆ្នោត គឺបងប្អូនបានចូលរួមយ៉ាងស្រាក់ស្រាំ ជាពិសេសគឺបងប្ងូនបានបោះ ឆ្នោតអោយ ... Read More »

មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់ ជិះម៉ូតូបុកឃឿនក្រោមស្ពានអាកាសក្បាលថ្នល់ស្លាប់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានបុរសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញថា គាត់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកនឹងឃឿនសួនក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យស្លាប់មួយរំពេចនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ... Read More »

បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់មកទើរលើសំណាញ់ជាន់ទី៦ ជាង១ម៉ោងទើបប្រជាពលរដ្ឋប្រទះឃើញ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ស្ទើរនឹងបាត់បង់ជីវិត ដោយសារធ្លាក់ពីលើអគារកម្ពស់ជាន់ទី២០ជាន់មកទើរលើសំណាញ់ក្រោមជាន់ទី៦ បណ្តាលឲ្យរងរបួសធ្ងន់អស់រយៈពេលជាង១ម៉ោង ទើបមានគេឮសំឡេងស្រែកឲ្យជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែមិថុនា នៅចំណុចអគារដែលកំពុងសាងសង់ ស្ថិតខាងក្រោយក្រសួងមហាផ្ទៃ សង្កាក់បឹងកេងកង ខណ្ឌចំការមន។ ជនសង្ស័យមានឈ្មោះ ពុល ប៊ុន ... Read More »

អភិបាលខណ្ឌមានជ័យចុះសួរសុខទុក្ខ មន្ត្រីបក្សដែលមានគ្រោះថ្នាក់ពេលបំពេញការងារ

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ រួមជាមួយក្រុមការងារ និងលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានអញ្ជើញចុះសួរសុខទុក្ខលោក ខៀវ សុខា អាយុ៤៦ឆ្នាំ ... Read More »

ណាតាហ្សា បដិសេធរួមរស់ជាមួយ កីឡាករបាល់ទាត់ Booy Sen

ភ្នំពេញ៖ តារាសម្តែងខ្មែរអ៊ិស្លាមកញ្ញា ណា តាហ្សា បានសាងស្នេហ៍ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិអាហ្វ្រិកខាងត្បូង Booysen។ ទោះស្និទ្ធិស្នាលជាមួយគ្នាខ្លាំងក៏តារាស្រី រូបនេះលើកឡើងថា ត្រឹមជាសង្សា ប៉ុណ្ណោះមិនបានរួមរស់ជាមួយគ្នាគន្លង ប្រពៃណីនោះទេ។ ចំណងស្នេហ៍រវាងណាតាហ្សានិងកីឡាករបាល់ទាត់ប្រចាំក្លិបភ្នំពេញក្រោនបានប្រកាសដោយចំហរអស់ជាច្រើនឆ្នាំមកហើយខណៈដែលចាស់ទុំទាំង សងខាង បានដឹងឮ។ភាពតឹងរ៉ឹងនៃប្រពៃណីទំនៀមទម្លាប់ជនជាតិអ៊ិស្លាមបានតម្រូវឲ្យនារី ... Read More »

QR code នៅប្រទេសកម្ពុជានឹងបង្កើនល្បឿនផ្លាស់ប្តូរសាច់ប្រាក់នៅកម្ពុជា

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកលបានប្រកាសថា ខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារ​ក​្នុងស្រុកនិងពាណិជ្ជករនានាដើម្បី បើកដំណើរការសេវាកម្មទូទាត់សាច់ប្រាក់ mVisa Quick Response (QR) code ទូរស័ព្ទដៃ ក្នុងគោលបំណងបង្កើនល្បឿនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជា​ការ​ទូទាត់បែបអេឡិកត្រូនិក នៅប្រទេស​កម្ពុជា។ សេវាកម្ម MVisa ... Read More »

នគរបាលអន្តោប្រវេសន៍ខេត្តចុះឃាត់ខ្លួនជនជាតិចិន៦នាក់បញ្ជូនទៅតុលាការពីបទភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិន ធឺណែត

ខេត្តសៀមរាប៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តសៀមរាប បានចុះប្រតិប្រតិ្តការ​បង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធអ៊ិនធឺណែត នៅក្នុងបន្ទប់​សណ្ឋាគារ​មួយ​កន្លែង ក្នុងក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនជាតិចិន ៦នាក់​ រួចបញ្ចូនមកសួរនាំនៅការិយាល័យ​ជំនាញនៃស្នង​ការនគរ​បាលខេត្ត ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងសណ្ឋាគារ ហ្គោល ឌី ... Read More »

រថយន្តសាំយ៉ុងដឹកឈើប្រណីតចេញពីខេត្តព្រះវិហារមកជាប់អន្ទាក់នគរបាលសេដ្ឋកិច្ចកំពង់ធំ

ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើប្រណីតចេញមកពីខេត្តព្រះវិហារឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ដល់ចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។ លោកអនុសេនីយ៍ឯក យឹម សោភ័ណ្ឌ ... Read More »

អុីស្រាអែលមិនខ្វល់ពីការរិះគន់ បន្តសាងសង់ផ្ទះនៅតំបន់មានវិវាទជាមួយប៉ាឡេស្ទីន

កន្លងមកទាំងអង្គការសហប្រជាជាតិ និង ប៉ាឡេស្ទីនបានស្នើឲ្យអុីស្រាអែល បញ្ចប់ការសាងសង់ លំនៅឋាននៅលើទឹក ដីដែលមានវិវាទ ដែលអីុស្រាអែលកាន់​កាប់ខុសច្បាប់។ ប៉ុន្តែដោយសារតែកង្វះ ផ្ទះរស់នៅ របស់ពលរដ្ឋ និងដើម្បី ពង្រាយពលរដ្ឋរបស់ខ្លួនទៅរស់នៅក្នុងតំបន់ដែលមានវិវាទនោះកាន់តែច្រើន អុីស្រាអែល ​ បានសម្រេចបន្តសាងសង់ផ្ទះជាច្រើនពាន់ខ្នងនៅទីនោះ។ ... Read More »

វិភាគអន្តរជាតិ៖ សារព័ត៌មានរុស្ស៊ី៖ នៅទីបំផុតកូរ៉េខាងជើង បានយកឈ្នះលើអាមេរិក

សារព័ត៌មានរុស្ស៊ីបានផ្សាយថា រាល់ ការដាក់ទណ្ឌកម្ម និងការធ្វើសមយុទ្ធ របស់អាមេរិក ទៅលើកូរ៉េខាងជើង មិន ធ្វើឲ្យប្រទេសនេះភ័យខ្លាច ឬផ្អាកសកម្មភាពបរមាណូឬមីស៊ីលនោះឡើយទេ បែរ ជាបង្កើនឡើងថែមទៀត។ គេហទំព័រ Sputnik របស់រុស្ស៊ីបានចុះផ្សាយនៅថ្ងៃទី៩ខែមិថុនា នូវអត្ថបទវិភាគ ... Read More »

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូវ៉េវ និងគោយន្ងកន្ត្រៃបញ្ច្រាសទិសគ្នា

ខេត្តស្ទឹងត្រែងៈ ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពន្លះគ្នាជាមួយកន្ទុយគោយន្តកន្ត្រៃបញ្ច្រាសទិសគ្នា ពីលិចទៅកើត ពេញទំហឹងបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ឯម្នាក់ទៀតមិនរងរបួសនោះទេ នៅចំណុចខាងកើតគល់ស្ពានមេគង្គ ភូមិកាំងមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី០៩ ... Read More »

ចោរនិងចោរឈ្លោះប្រកែកគ្នាទម្លាយរឿងចាស់ ប្រាប់ម្ចាស់ទ្រព្យត្រូវសមត្ថកិច្ចចាប់បានទាំងអស់

ខេត្តកណ្តាល៖ សមត្ថកិច្ចបានចាប់ខ្លួនចោរ២នាក់ បន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នា ហើយយករឿងទៅទម្លាយប្រាប់ម្ចាស់របស់ដែលពួកគេលួច ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

សមាជិកហោះហើរថ្មីរបស់ណាសាមានវេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ វិស្វករ ពីឡុត និងមន្ត្រីយោធា

ដើម្បីពង្រឹងសមត្ថភាពរបស់ណាសា នៅក្នុងសកម្មភាពស្រាវជ្រាវ អង្គការនេះបានសម្រេចជ្រើសរើសសមាជិកថ្មីដើម្បី ពង្រឹងសមត្ថភាពស្រាវជ្រាវ និងជំនួសក្រុម ស្រាវជ្រាវនៅលើស្ថានីយអវកាសអន្តរ ជាតិ។ សមាជិកថ្មីនឹងមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់វិស័យ អ្វីដែលពិសេសនោះគឺផ្នែកយានអាចបង្កើតទីបញ្ជាការកងទ័ព របស់អាមេរិកនៅលើអាកាសនាពេលខាងមុខ។ នៅក្នុងការជ្រើសរើសលើកនេះមាន ចំនួន១២នាក់ តែមានបេក្ខភាពដាក់ពាក្យ ដ៏ច្រើនលើសលប់មិនធ្លាប់មាន គឺជ្រើស ... Read More »

ម៉ាស៊ីនបូមខ្សាច់អង្រួនផ្ទះប្រជាពលរដ្ឋស្រុកស្អាងខេត្តកណ្តាលទាំងយប់ទាំងថ្ងៃ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅតាមបណ្តោយដងទន្លេ បាសាក់ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុក ស្អាង ខេត្តកណ្តាល កំពុងរស់នៅទាំងភ័យ ខ្លាច ដោយសារអំណាចនៃការញ័រពីម៉ាស៊ីនបូមខ្សាច់កន្ត្រាក់ទុយយោក្រោមផ្លូវ និង កម្លាំងច្រានទឹកពីស្លាបចក្រសាឡង់បូម ... Read More »

ស្បែកជើងប៉ាតា vintage ម៉ាក Appleត្រូវបានដាក់ដេញថ្លៃចាប់ពី$ 15,000 ឡើងទៅ

ពីពាក់កណ្តាល ’80s រហូតដល់ដើមទសវត្សរ៍ទី 90 ម៉ាកនិមួយៗបានបំពេញតំរូវការអតិថិជនរបស់ពួកគេជាមួយនឹងសម្លៀកបំពាក់និងគ្រឿងលំអនាពេលវេលាមួយដ៏ល្អបំផុត ក្នុងយុទ្ធនាការមួយ។ ក្នុងចំណោមផលិតផលទាំងនោះក្រុមហ៊ុន Apple បានផលិតស្បែកជើងកីឡាម៉ាកមួយក្នុងអំឡុងពេលនោះ ដែលបេតិកភ័ណ្ឌត្រូវបានដាក់ដេញថ្លៃដែលបានគ្រោងចុះបញ្ជីលើគេហទំព័រ eBay ថ្ងៃទី11 ខែមិថុនាជាមួយនឹងការនៅលើការចាប់ផ្តើមក្នុងតម្លៃដ៏ខ្ពស់មួយគឺ $ 15,000 ... Read More »

កាស៊ីណូម៉ាកាវថ្មីហ៑ានធ្វើសំណង់រឹងមាំលើដីចំណីផ្លូវសាធារណៈទៀត

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តបាន ចាត់ឲ្យមន្ត្រីក្រោមឱវាទ ចាត់ចែងចុះរុះរើសំណង់រឹងមាំមួយរបស់កាស៊ីណូម៉ាកាវថ្មី (New Macau Casino) ដែលមាន ទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ... Read More »

សង្កាត់មួយចំនួននៅក្រុងបាត់ដំបងរងការលិចលង់បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា

ខេត្តបាត់ដំបង ៖ ចាប់តាំងពីមានភ្លៀងធ្លាក់រយៈពេល៤ថ្ងៃជាប់ៗគ្នាបានធ្វើឲ្យ សង្កាត់មួយចំនួននៅក្នុងទីរួមខេត្តបាត់ ដំបងទឹកលិចលង់មិនទាន់ស្រកន​ៅឡើយ​ទេ ។ តាមការលើកឡើងពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា សង្កាត់ដែលទទួលការលិចលង់ដោយសារទឹកភ្លៀងក្នុងនោះរួមមាន សង្កាត់អូរចារ ,សង្កាត់ទួលតាឯក សង្កាត់ ស្វាយប៉ោ ,សង្កាត់ស្លាកែត សង្កាត់ចំការ សំរោង ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកមានស្នាមរបួសដំបៅសង្ស័យករណីលង់ទឹក

  ភ្នំពេញ៖ ប្រជានេសាទប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ដោយមានស្នាមរបួសដំបៅចាស់ចំសៀតផ្កាខាងឆ្វេង ដោយសមត្ថកិច្ចមូលដ្ឋាន ដាក់ការសង្ស័យថា ជាករណីលង់ទឹក ហើយសមត្ថកិច្ចកំពុងស្រង់យកមកដាក់នៅវត្តថ្មី ដើម្បីធ្វើកោសល្យវិច័យនិងស្វែងរកសាច់ញាតិ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចទន្លេសាបមុខសាលាសង្កាត់ជ្រោយចង្វា ... Read More »

រុញរថយន្តបញ្ឆេះជាប់ហ្គារជ្រុលចង្កូតបុករបងនិងតូបលក់ដូរខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកទំនិញមួយគ្រឿងបាន បើករេចង្កូតទៅបុកតូបលក់ដូរនឹងរបងឃ្លាំងខូចខាត យ៉ាងដំណំរួចកល់ជាប់នឹងរបងឃ្លាំងមួយទៀតទៅមុខលែងរួច ទើបអ្នកបើកបរបើកទ្វារត់ចូលក្រុមហ៊ុនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ឥទ្ធិពលគ្រឿងញៀន! លក់អស់ម៉ូតូ២៦គ្រឿង និងបំផ្លាញទ្រព្យក្នុងផ្ទះ ទ្រាំលែងបាន ម្តាយសុំការអន្តរាគមន៍

ភ្នំពេញ៖ យុវជនម្នាក់ត្រូវម្នាយបង្កើតប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគម៍ និងឃាត់ខ្លួនយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ខណៈរូបគេបានប្រើប្រាស់ថ្នាំញៀនអស់ជាច្រើនឆ្នាំ ថែមទាំងបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងលក់ម៉ូតូយកលុយទិញថ្នាំអស់សរុប២៦គ្រឿងមកហើយ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៩B ក្រុម២ ភូមិសេប៉េសេ ... Read More »

ឈ្មួញរកស៊ីឈើប្រណីតជនជាតិវៀតណាមយាយព្រឿង និងយាយម៉ាយមានវាសនាខុសគ្នា

ខេត្តឧត្តរមានជ័យ៖ យោងទៅលើរូបភាពមួយសន្លឹក ដែលត្រូវបានបែកខ្ចាយថ្មីៗនេះ គេបង្ហោះចូលទៅក្នុងបណ្ដាញចែកចាយព័ត៌មាននៅក្នុងគ្រុបរបស់មន្ទីរព័ត៌មានខេត្តមានជ័យ។ រូបថតមួយសន្លឹកនោះ គេបានបញ្ជាក់នូវទិដ្ឋភាពកន្លែងផឹកស៊ីមួយរវាងស្ថាប័នកំពូលៗ ចាប់ពីថ្នាក់ឧត្ដមសេនីយ៍ត្រី រហូតដល់ថ្នាក់ឧត្ដមសេនីយ៍ឯក នៅស្រុកអន្លង់វែង បានជល់កែវស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយនឹងឈ្មួញឈើគ្រញូងដុះស្លែ ដ៏ល្បីឈ្មោះជនជាតិវៀតណាមម្នាក់ ឈ្មោះ ខ្វៀង ធីម៉ៃ ... Read More »

ស៊យធំ! លួចម៉ូតូប្រជាពលរដ្ឋបានហើយបណ្តើរចេញម្ចាស់គេទាន់ល្មម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណៈធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយ បណ្តើរចេញម្ចាស់ឃើញទាន់ស្រែកចោរៗ និងដេញចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះឡុង គីមវ៉ាង ភេទប្រុស ... Read More »

ម៉ូតូFiNoបុករម៉កកង់៣បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ និងស្រាល

ភ្នំពេញៈ ម៉ូតូ FiNo បុករម៉កកង់៣បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សិស្សថ្នាក់ទី៩ ចេញមុខរបរឆក់កាបូបភ្លាត់ស្នៀតប៉ូលិសចាប់ដាក់ខ្នោះល្មម

ភ្នំពេញ៖ ជនសង្សយម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ពុំបានសម្រេច បណ្តាលឲ្យដួលរងរបួសស្រាល ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតបានជិះរត់គេចខ្លនបាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅផ្លូវ១៩៨៦ កែងនឹងផ្លូវ១០០៧ ក្រុម៩ ភូមិភ្នំពេញថ្មី ... Read More »

អគ្គីភ័យឆេះមួយចំអិនកំពិសផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ នៅជាប់របងដីឡូត៍មួយកន្លែង បានធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចផ្អើលឆោឡោ ហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ចូលទៅវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ... Read More »

ឆក់ស្ទើររាល់ថ្ងៃនៅខណ្ឌដូនពេញ និងធ្វើឲ្យមនុស្សរងរបួសគ្រប់គ្នា

ភ្នំពេញ៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជិះម៉ូតូហើយត្រូវបានក្រុមជនសង្ស័យដៃស្អិត បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយមិនរំខានដល់សមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ១១៨​ កែងផ្លូវនរោត្តម​ ស្ថិតក្នុងសង្កាត់ផ្សារចាស់​ខណ្ឌដូនពេញ។​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ... Read More »

ប្រជាពលរដ្ឋចា​ប់បានជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ខណៈកំពុងធ្វើសកម្មភាព​

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពចូលទៅលួចទ្រព្យសម្បត្តិបន្ទប់ជួលមួយកន្លែង ខណៈកំពុងធ្វើសកម្មភាព ចៃដន្យម្ចាស់មកទាន់ឃើញនៅក្នុងផ្ទះ ស្រែកហៅអ្នកជិតខាងជួយអន្តរាគមន៍ជួយចាប់ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែងក្នុង ភូមិព្រៃកបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កាតារស្បថមិនចុះចាញ់បណ្តាប្រទេសឈូងសមុទ្រឡើយ

កាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេស កាតារ បានបញ្ជាក់ថា ប្រទេសរបស់លោក មិនរាថយចំពោះការដាក់គំនាប របស់ប្រទេសតំបន់ឈូងសមុទ្រនោះឡើយ បើទោះបីមានភាពតានតឹង និងការកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយប្រទេសក្នុងតំបន់។ សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសប្រទេសកាតារ លោក ... Read More »

គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា ប្រកាសដកកីឡាករលេងមិនបានល្អ ក្នុងជំនួបមិត្តភាពដែលនាំឲ្យចាញ់ក្រុម ឥណ្ឌូនេស៊ី២ទល់០

ភ្នំពេញ៖ លោកលោក Leonardo Vitorino គ្រូបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយ ក្រោយកូនក្រុមរបស់លោកលេងចាញ់ក្រុមភ្ញៀវឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ទល់០ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ថា លោកនឹងពិនិត្យមើលកីឡាករក្នុងក្រុមជម្រើសជាតិ ដែលលេងមិនបានល្អ ក្នុងជំនួបខាងលើនេះ ... Read More »