ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ូលីសឃាត់់ខ្លួនក្មេងទំនើងបានចំនួន៥នាក់បង្កការអុកឡុកវាយតប់ទៅលើ អ្នកដទៃ

ក្មេងទំនើង៥នាក់អុកឡុកវាយតប់អ្នកដទៃត្រូវសមត្ថកិច្ចចាប់ខ្លួន ខេត្តឧត្តរមានជ័យ៖ កម្លាំងប៉ូលីសស្រុកអន្លងវែង ឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ ដែលបង្កការអុកឡុកវាយតប់ទៅលើអ្នកដទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២២ និង១៥នាទី ស្ថិតនៅត្រង់ចំណុចភូមិថ្នាល់កែង ឃុំអន្លួងវែង ស្រុកអន្លួងវែង ខេត្តឧត្តរមានជ័យ ... Read More »

ជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ថង់ពីបុរសម្នាក់កំពុងជិះម៉ូតូឌុបប្រពន្ធ និងកូន សរុបអស់លុយខ្ទង់ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៧ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាc125 មកធ្វើសកម្មភាពឆក់ថង់ពីដៃបុរសម្នាក់ ដែលកំពុងជិះម៉ូតូជាមួយប្ដី និងកូន តាមបណ្ដោយផ្លូវលេខ២០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អ៊ាវ ប៊ន ភេទស្រី ... Read More »

អ្នកអារឈើម្នាក់ភ្លាត់ស្នៀតឈើដួលរលំសង្កត់ស្លាប់នៅក្នុងព្រៃ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលគេអះអាងថា ជាអ្នកអារឈើ បានភ្លាត់ស្នៀតឈើដួលរលំសង្កត់ស្លាប់យ៉ាងរន្ធត់ នៅក្នុងព្រៃ ខណៈទៅអារផ្ដួលដើមឈើ ១ដើមធំដើម្បីអារច្រៀក នេះពិតជាបាបកម្មដោយសារដើមឈើពិតប្រាកដមែន។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអូររំសូ ... Read More »

កាំភ្លើងធំផ្តួលមេឃខៀវឡើងទៅវគ្គ​ផ្តាច់​ព្រ័ត្រ​ពានអង់គ្លេស FA Cup

ខ្សែ​បម្រើ​ប្រយុទ្ធកីឡាករ Alexis Sanchez បាន​ជួយ​ឲ្យ​ក្រុមកាំភ្លើងធំ Arsenal ឈាន​ទៅ​ប្រកួត​ពានអង់គ្លេស FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​នឹង​ក្រុមតោខៀវ Chelsea និង​​ផ្តល់​​​ឲ្យ​លោក Arsene Wenger ក្តី​សង្ឃឹម​ជា​​ថ្មី​ ខណៈ​ដែល​​ក្រុម​វ័យចំណាស់មួយ​នេះផ្តួលក្រុមក្រុមខ្លាំងមេឃខៀវ ... Read More »

Barcelona ឈរកំពូលតារាក្រោយយកឈ្នះ Real Madrid

ក្រុមយក្សរបស់អេស្ប៉ាញ Barcelona បានហក់ទៅកាន់កំពូលតារាង La Liga វិញក្រោយផ្ដួលគូប្រជែងស្តេចស Real Madrid ក្នុងលទ្ធផល ៣-២ ក្នុងជំនួប El Clasico កាលពីរាត្រីថ្ងៃអាទិត្យ ។ ... Read More »

មុខរបរខាត់ស្បែកជើងមិនសូវកាក់កបលក់ ថ្នាំញៀនបន្ថែមត្រូវចាប់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់មានមុខ របរខាត់ស្បែកជើង តែប្រហែលមិនសូវ កាក់កបបានលក់ថ្នាំញៀនបន្ថែមត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនសហការជាមួយនគរបាលក្រុង ព្រះសីហនុឃាត់ខ្លួនបញ្ជូនទៅតុលាការ។ ករណីឃាត់ជនលក់ថ្នាំញៀនខាងលើ នេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ... Read More »

មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ រត់ចូលរថយន្តនិងប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប្រជាពលរដ្ឋឃាត់ទាន់

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងយប់ បន្ទាប់ពីមានស្ត្រីម្នាក់ដែលគេសង្ស័យថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយនៅសុខៗស្រាប់តែរត់ចូលរថយន្ត និងបម្រុងលោតទឹកសម្លាប់ខ្លួនកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៧នៅ ចំណុចគល់ស្ពានជ្រោយចង្វាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ឈ្មោះ ពេជ្រ ... Read More »

ផ្ទុះទូរសព្ទ័ iphone5c មួយគ្រឿងខណៈកំពុងបញ្ជូលថ្ម

ភ្នំពេញ ៖ អគ្គីភ័យមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រត់ត្របាញ់ជើងគ្នា យកបំពង់ពន្លត់អគ្គីភ័យមកពន្លត់ ដែលករណីនេះកើតឡើងបន្ទាប់ពីការសាកថ្មទូរសព្ទ័ iphone5c ទុកចោលក្នុងបន្ទប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៤និង៤០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្ទះលេខ ... Read More »

ការupdate ថ្មីជាលើកទី 2 របស់ Windows 10 បានចាប់ផ្ដើមនៅខែកញ្ញា

ឥឡូវនេះថា Windows 10 creators update បានមកដល់ជាផ្លូវការហើយ ក្រុមហ៊ុន Microsoft កំពុងតែឆ្ពោះទៅរកការ update ម្ដងទៀតដែលសំខាន់ នៅក្នុងចេញផ្សាយកាលវិភាគរបស់ខ្លួន។ ទោះបីជាយើងមាន Microsoftថ្មី នឹងនាំចេញផ្សាយដែលសំខាន់មួយទៀតក្នុងខែកញ្ញា ... Read More »

TU Delft យន្តហោះ Drone សង្គ្រោះបន្ទាន់

ជារៀងរាល់ឆ្នាំ មនុស្សជិតមួយលាននាក់នៅអឺរ៉ុបទទួលរងពីបញ្ហាបេះដូង ។ មានតែ 8%ប៉ុណ្ណោះ ដែលរស់ ដោយសារភាពយឺតយ៉ាវនៃសេវាកម្មសង្គ្រោះបន្ទាន់ ។ យន្តហោះ Drone សង្គ្រោះបន្ទាន់មានសមត្ថភាពក្នុងការសង្គ្រោះជីវិតជាមួយនឹងឧបករណ៍ត្រួតពិនិត្យចលនានៃសាច់ដុំបេះដូងរួមបញ្ចូលគ្នា។ គោលដៅគឺដើម្បីកែលំអប្រពន្ធ័សង្រ្គោះបន្ទាន់បច្ចុប្បន្ន ជាមួយនឹងបណ្ដាញយន្តហោះ Drone។ ប្រភេទយន្តហោះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖​ កម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋានឃើញជនសង្ស័យ២នាក់ឃាត់សួរនាំ និងឆែកឆេរឃើញថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹប មីតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ស្លាប់និងរបួស៤នាក់ក្រោយពេលម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង

ភ្នំពេញ៖​ យ៉ាងហោចណាស់ ក៏មានបុរស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​ កាលពីម៉ោង១១យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ខាងលិចកន្លែងលក់សាច់ក្រ​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ម៉ូតូឌូក បើកបុករថយន្តបំពានភ្លើងស្តុប របួសធ្ងន់៣នាក់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបំពានភ្លើងស្តុប ត្រូវម៉ូតូបុកបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់បីនាក់ ចំណែកឯម៉ូតូ និងរថយន្តរងកាខូចខាត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង២៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៧ ត្រង់ចំណុចស្តុប ម៉ុង ឫទី្ធ សង្កាត់ភ្នំពេញថ្មី ... Read More »

ម្តាយមិននៅ ឪពុកចុងរំលោភកូនដើមរហូតបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ឃាត់ខ្លួន បន្ទាប់ពីបុរសជាឪពុកចុងនេះ បានធ្វើសកម្មភាពចាប់រំលោភទៅលើកូនដើមរហូតបានសម្រេច ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃរសៀលទី២១ ខែមេសា ឆ្នាំ២០១៧ ក្រោយពីធ្វើ សកម្មភាពបានមួយថ្ងៃ តាមបណ្តឹងរបស់ក្រុមគ្រួសាររបស់នាររីងគ្រោះ ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

ខឹងចូលដណ្តឹងមិនព្រមយក កាន់ដាវសាំម៉ូរ៉ៃចូលទៅកាប់ឪពុកម្តាយកូនក្រមុំនៅក្នុងមុងស្លាប់និងរបួស រីឯជនដៃដល់ត្រូវបានអ្នកជិតខាងព្រួតវាយរហូតស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់ ព្រោះតែខឹងចូលទៅដណ្តឹងជាច្រើនលើកច្រើនសារ កូនក្រមុំមិនព្រមយក ក៏កើតទៅជាគំនុំគំគួន ឈានដល់តេទូរស័ព្ទទៅជេរប្រមាថលើឪពុកម្តាយកូនក្រមុំ និងបានលបទៅកាប់ប្រហារបណ្តាលឲ្យបុរសជាឪពុកស្លាប់យ៉ាងអាណោចអាធ័ម រីឯស្ត្រីជាម្តាយរងរបួសធ្ងន់ ខណៈដែលពួកគាត់ទាំង២នាក់កំពុងសម្រាននៅក្នុងមុងខាងក្រោមផ្ទះ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនដៃដល់ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងជនរងគ្រោះព្រួតគ្នាវាយ និងកាប់ បណ្តាលឲ្យស្លាប់នៅខាងមុខផ្ទះជនរងគ្រោះផងដែរ ... Read More »

មនុស្សក្មេងចាស់១៤នាក់រងរបួសធ្ងន់ និងស្រាល ករណីរថយន្តរេចង្កូតបុកបង្កាន់ដៃស្ពាននៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សក្មេងចាស់ស្រី ប្រុស ចំនួន១៤នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកបង្កាន់ដៃស្ពាន ពេលត្រឡប់មកពីលេងកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ... Read More »

លិខិតមិត្តអ្នកអាន៖ ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង គ្រាន់តែជាតំបន់ឆ្លងកាត់បទល្មើស

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលចូលចិត្តអានព័ត៌មាន ខ្ញុំបាទសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសឆ្លងកាត់ព្រំដែនជាច្រើនឆ្លងកាត់ខេត្តត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង ។ អាជ្ញាធរមានសមត្ថកិច្ចខេត្តទាំងឡាយនេះ ទទួលបានផលប្រយោជន៍ដោយសុខស្រួល ព្រោះថា បទល្មើសទាំងនោះ គ្រាន់តែឆ្លងកាត់ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ បទល្មើសភាគច្រើនគឺការដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាម ... Read More »

ក្រសួងមើលការតែងតាំងអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុផង

ខេត្តព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យមើលភាពមិនប្រក្រតីនៃការតែងតាំងអនុប្រធានមន្ទីរដែនដីនគរូបនីយកម្មខេត្តព្រះសីហនុម្នាក់នោះផង ពីព្រោះការតែងតាំងនេះ នាំឲ្យមានការរិះគន់ពេបជ្រាយសើចចំអកពីមន្ត្រីក្រោមឱវាទ ។ ជាពិសេសការតែងតាំងនេះ ធ្វើឲ្យមន្ត្រីនៅក្នុងមន្ទីរបាក់ទឹកចិត្ត និយាយឲ្យខ្លីគឺបាត់បង់ការគាំទ្រ ស្មើនឹងបាត់សំឡេងឆ្នោត ... Read More »

ស្រឡាញ់គ្នា៧ខែរួមរ័ក្សជាមួយគ្នាបាន៦ដង បែកការដល់ម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបងប្រុសបង្កើតម្នាក់ទៀតគេចខ្លួនបាត់ ដោយជាប់ចោទពីបទរំលោភសេពសតិវះនារីម្នាក់បានសម្រេចតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរហូតមកដល់មកដល់ព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០៧ទើបបែកការដល់ឳពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចតែម្តង។ ​នារីរងគ្រោះឈ្មោះវ.ស.ន. អាយុ១៧​ ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ។ ​ចំណែកជនសង្ស័យឈ្មោះឆក់​ ឃុនឆាង​ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan ... Read More »

បោះឆ្នោតនៅបារាំង៖ លោក Marcon និងលោកស្រី Le Pen ឈ្នះជុំទី១ ឆ្ពោះទៅប្រកួតប្រជែងចុងក្រោយជុំទី២

បេក្ខភាពប្រធានាធិបតីបារាំង លោក Emmanuel Macron មេដឹកនាំនិយមកណ្តាល និងមេដឹកនាំនិយមស្តាំ លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១កាលពីថ្ងៃអាទិត្យ គឺទទួលបានសំឡេងខ្ពស់ជាងគេ ។ មេដឹកនាំទាំងពីររូបនេះ នឹងប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតជុំទី២ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ... Read More »

ប្តីក្មេងដែលគំរាមសម្លាប់ ស្វែង សុជាតា នៅមិនទាន់បានចាប់ខ្លួន

ភ្នំពេញ៖ ទើបតែប្រកាសចំណងស្នេហ៍ប្តីក្មេងជាគ្រូផ្សំថ្នាំខ្មែរ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែង ស្វែង សុជាតាផ្ទុះចេញដំណឹងស្វាមីគំរាមអាករសម្លាប់។ ទោះជាយ៉ាងណា ប្តីចិត្តព្រៃផ្សៃនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅឡើយទេ។ ដំណឹងហួសចិត្តនឹងប្តីដែលគេស្គាល់ថា ធ្លាប់បួសសុំសីលលើភ្នំរាប់ឆ្នាំនេះ បានធ្វើឲ្យលេចចេញប្រតិកម្មខ្លាំងៗពីសំណាស់សិល្បៈ និងមហាជន ។ កន្លងមកស្វែងសុជាតាធ្លាប់ទម្លាយឲ្យដឹងដែរថា ... Read More »

រិន សាវ៉េត ដឹកសពភរិយាទៅធ្វើបុណ្យនៅស្រុកកំណើតភរិយាឯខេត្តតាកែវ

ភ្នំពេញ៖ ភរិយារបស់តារាចម្រៀង រិន សាវ៉េត ដែលមានជំងឺមហារីកសុដន់នោះ បានទទួកមរណភាពហើយកាលពីវេលាម៉ោង៣និង១០រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ សពរបស់ភរិយាតារាចម្រៀងរូបនេះ ត្រូវបានដឹកចេញពីមន្ទីរពេទ្យរុស្សីកាលពីល្ងាចថ្ងៃដដែលនេះ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ខ្មែរនាស្រុកកំណើតភរិយានាឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ... Read More »

រថយន្តឡិចស៊ីសគេចម៉ូតូធ្លាក់ផ្លូវបុកដើមត្នោតស្លាប់ និងរបួស២នាក់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយតាមបណ្តោយផ្លូវជាតិលេខ6 ចំណុចភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ករណីគ្រោះថ្នាក់បង្កឡើងដោយរថយន្តម៉ាក់ឡិចសុីស300 ពណ៌សរ ... Read More »

ប្រទះឃើញសពនារីម្នាក់ក្នុងទឹកប្រឡាយសង្ស័យរំលោភសម្លាប់

ខេត្តស្វាយរៀង​៖ ​មានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​ដោយ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេកស្លាប់​ទាំងអាក្រាតកាយ​នៅក្នុង​ទឹក​ប្រឡាយ​មួយ​ជាប់​ថ្នល់​តា​ព្រឹម ស្ថិតក្នុង​សង្កាត់​បាទី ក្រុង បាវិត ខេត្តស្វាយរៀង​​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧​។​ បើតាម​លោក​វរសេនីយ៍ទោ កែវ សុថា នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានឲ្យ​ដឹងថា ពិតជា​មានករណីនេះ​មែន ប៉ុន្តែ​សមត្ថកិច្ច​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​សព​នោះទេ​។ ... Read More »

ឆេះរថយន្តបាឡែនមួយគ្រឿងទៀតហើយនៅមេមត់

ខេត្តត្បូងឃ្មុំៈ រថយន្តបាឡែន១គ្រឿងត្រូវបានភ្លើងឆេះសល់តែដែកទាំងកណ្ដាលអធ្រាត្រ ប៉ុន្តែមិនមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ឆេះរថយន្តនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ... Read More »

ក្រុម ក្មេង ស្ទាវ មួយក្រុមប្រដាប់ ដោយកាំបិតគ្រប់ដៃបានដេញកាប់យុវជន៣នាក់នៅតាមផ្លូវបណ្ដោយឲ្យរងរបួសធ្ងន់ ស្រាល

ភ្នំពេញ ៖ ក្រុម ក្មេង ស្ទាវ មួយក្រុម បានដេញកាប់គ្នាយុវជន៣នាក់នៅតាមដងផ្លូវដូចក្នុងរឿងកុនហុងកុង ដោយមួយក្រុមៗ ប្រដាប់ ដោយ កាំបិត និងដាវ សាំមូរ៉ៃគ្រប់ៗដៃ ជិះ ម៉ូតូ ... Read More »

ផ្ទាំងសូឡាផ្ទុះឆេះផ្ទះមួយខ្នង ខូចខាតសម្ភារមួយចំនួន

ខេត្តកំពង់ធំ៖ មានហេតុការណ៍ផ្ទុះផ្ទាំងសូឡាបង្កឲ្យមានអគ្គីភ័យ ឆាបឆេះផ្ទះមួយខ្នងកាលពីម៉ោង ១៦ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកំណត់ហេតុ សាកសួរ ... Read More »

សង្ស័យភ្លើងកន្ទុយបារីបង្កឲ្យឆាបឆេះអតីតក្លឹបហាន់នី ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះអតីតក្លឹបហាន់នី ហើយប្រជាពលរដ្នបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ផងដែរ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអតីតក្លិបហាន់នី តាមបណ្ដោយផ្លូវបោ៉ស្ទើ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ... Read More »

គ្រោះធម្មជាតិនៅកំពង់ធំ ស្លាប់ របួសមនុស្ស៣នាក់ គោងាប់២ក្បាល និងខូចខាតលំនៅឋានជាង៥០ខ្នង

ខេត្តកំពង់ធំ៖ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា​ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ប៉ះពាល់៥៥ឃុំក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ។ ប្រភពបន្តថា ទី១ ឃុំឈូកខ្សាច់ រលំផ្ទះទាំងស្រុងចំនួន៥ខ្នង របើកដំបូលទាំងស្រុងចំនួន៣ខ្នង ប៉ះពាល់បន្តិចបន្ទួច១៦ខ្នង ... Read More »