ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចក្រឡាហោម៖ មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលត្រូវគ្រប់គ្រងទិន្នន័យក្លឹបកំសាន្ត ភោជនីយដ្ឋាន និងខារ៉ាអូខេក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងបន្ថែមថា ចំពោះមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល និងខណ្ឌត្រូវធ្វើយ៉ាងណាគ្រប់គ្រងទិន្នន័យព័ត៌មានក្នុងមូលដ្ឋានអំពីចំនួនទីតាំងភោជនីយដ្ឋាន ក្លឹបខារ៉ាអូខេ និង ក្លឹបកម្សាន្តនានាក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍កើតឡើង យើងអាចកំណត់មុខសញ្ញានិងកំណត់គោលដៅបានឆាប់រហ័ស ។ ជាមួយគ្នានេះផងដែរ ... Read More »

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តវិធានការណ៍ចុះបង្ក្រាបទីតាំង Internet ២៤ ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និង Live Casino

ភ្នំពេញ៖ ដោយសារតែយល់ឃើញថា ល្បែងភ្នាល់បាល់ និង Live Casino គឺជាល្បែងខុសច្បាប់ ដែលត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាត  ដូច្នេះដើម្បីទប់ស្កាត់រាល់បញ្ហាទាំងនេះ អាជ្ញាធរខណ្ឌសែនសុខបានបន្តចាត់វិធានការចុះបង្ក្រាប ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនឲ្យកើតមានជាដាច់ខាត នេះបើយោងតាមការលើកឡើងពីលោក សាំង សុភៈវិចិត្រ ... Read More »

លោកព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់

ខេត្តស្វាយរៀង៖ លោកគង់ ច័ន្ទ ខេមរិទ្ធ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលក្រុងបាវិតចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបាន៧នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាជនអនាថា តែងតែដើរផ្លូវ បានឈឺពោះសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ម្ចាស់ហាងយីហោ រតនៈរចនាម៉ូដ វាយអ្នករត់ម៉ូតូកង់៣ វ័យចំណាស់ម្នាក់បាក់ដៃឆ្វេងគ្រាន់តែឈប់រង់ចាំឌុបម៉ូយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់៣ ត្រូវបានបុរសម្ចាស់ហាងយីហោ (រតនៈរចនាម៉ូដ) វាយដំបណ្តាលឲ្យបាក់ដៃឆ្វេង ដោយគ្រាន់តែជនរងគ្រោះ អ្នករត់ម៉ូតូកង់៣នោះ ឈប់ចតនៅមុខផ្ទះដើម្បីរងចាំឌុបម៉ូយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ... Read More »

រញ្ជួយដី៦.២រ៉ិចទ័រនៅអ៊ីតាលីស្លាប់៦នាក់ និងច្រើននាក់ជាប់គាំងក្រោមគំនរបាក់បែក

អាជ្ញាធរអ៊ីតាលីបានប្រកាសថា មនុស្សយ៉ាងតិច៦នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបានជាប់គាំងក្រោមគំនរបាក់បែកបន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារនៅភាគកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ ទីភ្នាក់ងារភូគម្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៣និង៣៦នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ភាគអគ្នេយ៍ទីក្រុង Perugia ដែលមានជម្រៅ១០គីឡូម៉ែត្រ ។ ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទទួលអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ភ្នំពេញ៖ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទកម្ពុជា ខណ្ឌមានជ័យ ផងដែរ នោះ លោក ឌី រ័ត្នខេមរុណ និងលោក សេង ស៊ីវ៉ាន់ថា ជាសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត២០គ្រួសារ ... Read More »

មន្ទីរពេទ្យជោរៃភ្នំពេញ ផ្ដល់ថ្នំា ពេទ្យ និងព្យាបាលជំងឺបេះដូងជួនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ៥០នាក់ រាល់មួយខែម្ដង់

ភ្នំពេញ៖ មន្ទីរពេទ្យជោរៃភ្នំពេញ បានផ្ដល់អំណោយមនុស្សធម៌ ជាថ្នំាពេទ្យ និងព្យាបាលជំងឺបេះដូង ជួនប្រជា ពលរដ្ឋក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ក្នុងមួយថ្ងៃចំនួន ៥០នាក់ ចាប់ពីថ្ងៃទី១៩ មកដល់២៤ ខែសីហា នេះ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនថ្នំាពេទ្យ DHG ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយខ្លឹមសារ នៃលិខិតធានាពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានផ្សព្វផ្សាយ ខ្លឹមសារ នៃលិខិតធានាពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមឱវាទ ពាក់ព័ន្ធ កាលពីថ្ងៃទី ២៤ សីហា ... Read More »

ចាប់ខ្លួនបុរសជាកម្មករឡឥដ្ឋម្នាក់រឹបអូសគ្រឿងញៀនមួយកញ្ចប់ធំ

ខេត្តកណ្តាលៈ បុរសម្នាក់មានមុខរបរជាកម្មករឡឥដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេរនៅលើខ្លួនប្រាណ រកឃើញមានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ។ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះមកពិនិត្យអគារសិក្សាចាស់ទ្រុឌទ្រម១ខ្នង “អនុវិទ្យាល័យបឹងកុក”

ខេត្តកំពង់ចាម៖ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រម១ខ្នង “អនុវិទ្យាល័យបឹងកុក” ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ... Read More »

ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

គេបានរំពឹងថា ទីផ្សាររថយន្តក្នុងស្រុក របស់ថៃនឹងចាប់ផ្តើមងើបឡើងពីត្រីមាសទី៤ក្នុងឆ្នាំនេះដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។ លោក Yoji Murosaka ប្រធានក្រុមហ៊ុន Suzuki Motor បានមានប្រសាសន៍ថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនឹងក្លាយជាកត្តាជំរុញឱ្យអតិថិជនមានការពិចារណាក្នុងការរកទិញរថយន្តថ្មី។ គណៈកម្មការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិបានរាយការណ៍ថា កំណើនសេដ្ឋកិច្ច របស់ថៃបានឈានលើសពីការរំពឹងទុក នៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារ ... Read More »

រ៉េខាងត្បូង និងមីម៉ាន់ម៉ានឹងបណ្តាក់ទន់រួមគ្នាដើម្បីសាងសង់រោងចក្រកាត់ដេរ

ក្រុមហ៊ុនការ៉េខាងត្បូងនិងក្រុមហ៊ុនក្នុងស្រុករបស់មីយ៉ាន់ម៉ាបានរួមគ្នាសាងសង់រោងចក្រកាត់ដេរដែលមានទំហំ៥០០អា តាមរយៈការបណ្តាក់ទន់រួមគ្នា។ ក្រុមហ៊ុន Olympus Asia Group ដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ក្រុមហ៊ុនសាជីវកម្ម Panko Corpation របស់កូរ៉េខាងត្បូងបានចុះហត្ថលេខាយោគ យល់កាលពីថ្ងៃទី២០ ខែសីហា ហើយ ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹក

សារព័ត៌មានយ៉នហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹក នៅតំបន់សមុទ្រភាគខាងកើត ប្រទេសនេះ។ ការបាញនោះ ធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo ។ ការបាញ់មីស៊ីលខាងលើ កើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគម្រាមកំហែងថា ... Read More »

រឿង”សង្សារខ្ញុំក្រមុំកូន១”ចាក់បញ្ចាំងខណៈឈុតខ្លីមានអ្នកចូលមើលជាង១លានដង

ភ្នំពេញៈ ខ្សែភាពយន្តខ្នាតធំរបស់ផលិត កម្ម RED Pictureរឿង”សង្សារខ្ញុំក្រមុំកូន១”បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៣ ខែសីហានេះ ក្រោមវត្តមានតារាសម្ដែងនិងតារាកំប្លែងយ៉ាងច្រើនកុះករនៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ការប្រកាសដាក់បញ្ចាំងខ្សែភាពយន្តនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកចូលរួមទស្សនាឈុតខ្លីនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកើន ឡើងដល់ជាងមួយលានដង។ នេះជាចំនួនដែលចូលទៅទស្សនាឈុតខ្លីមិនធ្លាប់មានពីមុនមក ហើយចំនួននេះអាចនឹងធ្វើឲ្យផលិតកររំពឹងថាខ្សែភាពយន្តមួយនេះនឹងមានអ្នកទិញសំបុត្រចូលមើលផ្ទាល់មិនតិចជាងកន្លះលាននាក់ទេដោយ សារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿង។ ខ្សែភាពយន្តបែបកំប្លែង ស្នេហា ... Read More »

នគរបាលខណ្ឌសែនសុខ បន្តបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនបាន១៤នាក់បន្ថែមទៀត

ភ្នំពេញះ មនុស្ស១៤នាក់ បន្ថែមទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន សង្ស័យពីបទប្រេីប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅម្តុំមុខអតីតមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបាននូវថ្នាំញៀននិងឧបករណ៍សម្រាប់សេព មួយចំនួនផង។ ... Read More »

បុរសម្នាក់បិទប៉ារ៉ែតភ្លើងឡើងតខ្សែ រីឯបុរសម្នាក់ទៀតអត់ដឹងមកបើកបារ៉ែតនោះវិញ ធ្វើឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖   បុរសជាជាងភ្លើងម្នាក់ បានធ្លាក់ពីលើជណ្តើរកម្ពស់ជាង១០ម៉ែត្ររងរបួសធ្ងន់ បន្ទាប់ពីរួបគាត់បានឡើងតខ្សែភ្លើង ខណៈកំពុងត ស្រាប់តែមានបុរសម្នាក់ទៀតមកបើកប៉ារ៉ែតភ្លើងបណ្តាលឲ្យឆក់ធ្លាក់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ទះ Happy Sport ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ ... Read More »

លោក លី សារី ចែកអំណោយអង្កររបស់រដ្ឋា ភិបាលជប៉ុនជូនប្រជាពលរដ្ឋ៧០០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ក្រីក្រ៧០០គ្រួសារនៅតំបន់ខ្លះក្នុងក្រុង សិរីសោភ័ណនិងស្រុកស្វាយចេកខេត្ត បន្ទាយមានជ័យដែលទទួលរងគ្រោះធម្មជាតិភាពរាំងស្ងួតកាលពីកន្លងមកបានទទួលអំណោយអង្កររបស់រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួង មន្ទីរកសិកម្មកាលពី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលជាចំណែកមួយដើម្បីជួយទ្រទ្រង់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក លី សារី ... Read More »

ស្ត្រីលក់នំបញ្ចុកដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់កដៃស្តាំ សង៤៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ : ស្ត្រីម្នាក់រងរបួសបាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈរួបគាត់ដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូពេញទំហឹង ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង ... Read More »

នគរបាលឃាត់ខ្លួនបុរសម្នាក់ពីបទលួចម៉ូទ័រសម្រាប់បុក

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោប្រហែល ១២ និង៤០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចម៉ូទ័របុកថ្ម ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុមៈ ផ្លូវ ... Read More »

ផឹកស្រាស៣លីត្រទាញដងរ៉ែកសំពងបង​បង្កើតរបួសធ្ងន់សមត្ថកិច្ចឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានយកដងរ៉ែកវាយសំពងបងប្រុស បង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែល ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស្រា។ ករណី ឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាល ពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំការជ្រៃខាង ត្បូង ឃុំអន្លង់រាប ... Read More »

និស្សិតម្នាក់បើករថយន្តបុកក្របី២ក្បាលឲ្យងាប់ នៅចំណុចផ្លូវចូលក្បាលឆាយ

ខេត្តព្រះសីហនុ ៖ និស្សិតម្នាក់រងរបួសមធ្យម ខណៈបើករថយន្តពីភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុច ផ្លូវចូលក្បាលឆាយ បុកក្របី២ក្បាលដើរឆ្លងផ្លូវជាតិលេខ៤ ងាប់នៅនឹងកន្លែងកាលពី វេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២៧-២២៨ ស្ថិតនៅក្បែរផ្លូវចូលក្បាលឆាយ ... Read More »

ទៅកាប់ឫស្សីធ្លាក់កាំបិតចាក់ចំដើមទ្រូងខ្លួនឯង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

  ខេត្តកំពង់ចាម៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីទៅកាប់ឫស្សីមិនប្រយ័ត្ន បណ្តាលឲ្យកាំបិតធ្លាក់ចំដើមទ្រូង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចគុម្ពឫស្សីមួយកន្លែង ស្ថិតក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ... Read More »

រថយន្ដឡិចសីុស RX300 បុកម៉ូតូ CBR បណ្ដាលឲ្យឪពុក និងកូន រងរបួសធ្ងន់ និងស្រាល

ភ្នំពេញ៖ ឪពុក កូនពីរនាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសាររថយន្ដឡិចសីុស RX300 មួយគ្រឿង បើកឆ្លងផ្លូវ មិនប្រយ័ត្ន ជ្រុលបុកម៉ូតូ CBR ពេញទំហឹង បណ្ដាលឲ្យបុរសជាឪពុករងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀត ... Read More »

ឃាតកម្ម​កាប់​ដាច់​ក្បាល​មុខ​ក្រសួង​ការងារ​ ៖​ ផ្តន្ទាទោសជនល្មើស១២ឆ្នាំ

ភ្នំពេញ:យុវជនម្នាក់ដែលកាប់ជនរងគ្រោះដាច់ក្បាលមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០លានរៀល ។ លោកចៅក្រម ស្វាយ តុញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ... Read More »

តំណាងអយ្យការស្នើឲ្យចាប់ខ្លួនមេខ្លោង៤នាក់ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា

ភ្នំពេញ:តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើដោយផ្ទាល់មាត់ ឲ្យចៅក្រមចេញដីកាស្វែងរកចាប់ខ្លួនមេខ្លោង៤នាក់ដែលកំពុងរត់គេចខ្លួន ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា ។ ការស្នើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ខណៈតុលាការបើកសវនាការកាត់ទោសជនជាប់ចោទ៤នាក់ ពាក់ព័ន្ធករណីក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា និង ក្លែងឯកសារសាធារណៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងឯកជនសរុបជាងមួយពាន់ត្រាប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញដឹកត្រីពីវៀតណាម​ឈ្មោះ តូម សាងគុណសម្បត្តិច្រើនជាងគេ

នៅក្នុងចំណោមក្រុមឈ្មួញរកស៊ីនាំត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គេសង្កេតឃើញថា ឈ្មួញវៀតណាមឈ្មោះ តាន់ វណ្ណា ហៅ តូម ជាអ្នកដែលបានកសាងគុណសម្បត្តិធំធេងក្នុងចំណោមមន្ត្រីរដ្ឋបាលជលផល ពីព្រោះមន្ត្រីរដ្ឋបាលជលផលនិយាយថា បើគ្មានឈ្មួញនាំចូលត្រីពីប្រទេសជិតខាងទេនោះ ប្រជាជនកម្ពុជាគ្មានអ្វីទទួលទានឡើយ ។ ដូច្នេះមានន័យថា បើឈ្មួញវៀតណាមមិននាំត្រីចូលទេ ... Read More »

ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករថយន្តសិុនទ្រីពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តម៉ាកស្ទារិចទៅបុករថយន្តសិុនទ្រីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីុិនធិនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តដឹកកុងតឺនឺរ១គ្រឿងក្រឡាប់នៅចិញ្ចើមផ្លូវដោយសារ តែបើកជែងពេលភ្លៀង

ភ្នំពេញ: ផ្តើមចេញពីការបើកបរ មិនគោរពច្បាប់ចរាចរ ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ គួបផ្សំជាមួយស្ថានភាពធាតុអាកាសមិនអំណោយផលនោះ រថយន្តដឹកកុងតឺន័រ១គ្រឿង បានក្រឡាប់នៅចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ  ។ ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយការបើកបរមិនប្រយ័ត្ននេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានចុងព្រែក សង្កាត់ព្រែកឯង ... Read More »

ឆក់ទូរស័ព្ទបានសម្រេចហើយ ធាក់ម៉ូតូជនរងគ្រោះឲ្យដួលទៀតបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជិះម៉ូតូ២គ្រឿង បានឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយថែមទាំងធាក់ម៉ូតូផ្លូលទៀត បណ្តាលអោយនារីរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីុសុវតិ្ថខាងត្បូងព្រះអង្គដងកើ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »