ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់សង្ស័យជិះម៉ូតូដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ បែកមុខ បែកមាត់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញដេកដួលម្នាក់ឯង ហើយរងរបួសធ្ងន់ សន្លាប់ស្តូតស្តឹង ព្រមទាំងប្រឡាក់ឈាមពេញមុខ សង្ស័យជិះម៉ូតូដួលខ្លួនឯង ។ ហេតុការណ៍នេះកាពីវេលាម៉ោង ២១និង១៥នាទីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦នៅចំណុចផ្លួវ១០០៣ កែងនឹងផ្លួវ៣២៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើតាមប្រភពីសមត្ថកិច្ចនអោយដឹង ថាបុរសរងគ្រោះខាងលើមានឈ្មោះ ... Read More »

គណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ប្រធានព្រឹទ្ធសភា

  ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នាវេលាម៉ោង៨និង០០នាទី គណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ប្រធានព្រឹទ្ធសភា ។ របៀបវារៈនៃកិច្ចប្រជុំ ពិនិត្យលើសេចកី្តសើ្នសុំលើកអភ័យឯកសិទិ្ធសភារបស់លោកជំទាវ ... Read More »

សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់

ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចក្រុងប៉ោយ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានចុះបង្ក្រាប និងឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនល្មើសច្បាប់ រួមទាំងវត្ថុតាងផងដែរ ដើម្បីនាំខ្លួនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣០ ខែសីហា កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ែន ... Read More »

ហៅជាងផ្សាដំបូលផ្ទះ កម្ទេចដែកផ្សាធ្លាក់មកបង្កជាអណ្តាតភ្លើងឆាបឆេះផ្អើលទាំងព្រឹក 

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានពលរដ្ឋស្ថិតនៅក្នុងតាមបណ្តោយផ្លូវលេខ ១៥៤ ផ្លូវឌឿងហែម ប្លុក៣៣ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ស្ត្រីម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះ ស៊ីវ ... Read More »

សារដ៏ខ្លោចផ្សា គ្រាដែលមិត្តភក្តិ២នាក់ស្លាប់ព្រមគ្នា ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលបណ្តាលឲ្យមនុស្សស្លាប់៩នាក់នោះ គឺមានយុវតី២នាក់ ដែលបានបង្ហាញឲ្យឃើញនូវភាពខ្លោចផ្សាសម្រាប់អ្នកដែលមានជីវិតនៅរស់ ។ នៅក្នុងចំណោមមិត្តភក្តិដ៏ជិតស្និទ្ធ៣នាក់ គឺមាន២នាក់ទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តបាត់ដំបងនោះ ។ អ្នកនៅរស់បានបង្ហាញភាពសោកសង្រេង ដែលមិនគួរណាព្រហ្មលិខិតកំណត់ឲ្យពួកគេបែកគ្នា គ្មានពេលជួបវិញ ។ ... Read More »

រថយន្តកុងតឺន័របើកគៀរម៉ូតូបុកស្លាប់ និងរបួស២នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឲ្យរន្ធត់ ដោយសាររថយន្តកុងតឺន័រ បើកបរស្របទិសគ្នាមកគៀរម៉ូតូដួលបណ្តាលឲ្យបោកក្បាលស្លាប់ និងរបួស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៨និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា  ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងណោម២នាក់ករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំនៅឃ្លាំងរំសេវបាន១ថ្ងៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ក្រោយពីរូបគេបានយកម៉ូតូរបស់មិត្តភក្តិទៅបញ្ចាំបាន១ថ្ងៃនៅម្តុំផ្សារឃ្លាំងរំសេវ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០១៦ នៅចំណុចភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ... Read More »

វីរុស Zika ២៦ករណីទៀតឆ្លងនៅក្នុងប្រទេសសិង្ហបុរី

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍ថា វីរុស Zika បានឆ្លងរាលដាលថ្មីបន្ថែម២៦ករណីទៀតនៅក្នុងប្រទេសនេះ ធ្វើឲ្យចំនួនសរុបកើនឡើង៨២ករណី ។ ប្រភពបញ្ជាក់ថា មនុស្សដែលសង្ស័យផ្ទុកវីរុសចំនួន១១១នាក់ត្រូវបានធ្វើតេស្តិ៍រួចរាល់ក្នុងរយៈពេល២៤ម៉ោង ជាលទ្ធផល មិនមានករណីឆ្លងនោះទេ ។ មុននេះបន្តិចផងដែរ ... Read More »

យុវជនម្នាក់បានរងរបួសសន្លប់នៅនឹងកន្លែង រីឯម្នាក់ទៀតបានរងរបួសឈាមជើង បន្ទាប់ពីជិះម៉ូតូបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន

ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូូតូក្នុងល្បឿនលឿន ហើយដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ទៅបុកបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងទៀតតែម្នាក់ និងកំពុងតែបត់ឆ្លងផ្លូវ ជ្រុលទៅបុកចំកន្ទុយម៉ូតូបណ្ដាលឲ្យដួលរបួសទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ៣០ខែសីហាឆ្នាំ២០១៦តាមបណ្តោយផ្លូវលេច២១៤កែងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។ តាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូកូនទាពណ៍ស ... Read More »

ពលរដ្ឋជាង៣០០នាក់នៅសៀមរាបតវ៉ាបិទផ្លូវទាមទារដំណោះស្រាយដីធ្លី

ខេត្ដសៀមរាប៖ អ្នកមានជម្លោះដីធ្លីជាង៣រយនាក់ នៅខេត្ដសៀមរាប បាននាំគ្នាតវ៉ាបិទផ្លូវជាតិមួយកន្លែងនៅស្រុកស្វាយលើ ដើម្បីសុំអន្ដរាគមន៍ពីអាជ្ញាធរ ឲ្យជួយដោះស្រាយជម្លោះដីធ្លី និងទម្លាក់ចោលការកោះហៅរបស់តុលាការខេត្ដព្រះវិហារ ។ តំណាងពលរដ្ឋលោក បានឲ្យដឹងថា កាលពីម៉ោង១១ព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋចំនួន៣២០នាក់ បានតវ៉ាបិទផ្លូវជាតិ នៅស្រុកស្វាយលើ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមួយឈ្មោះGreen ... Read More »

ចូលផឹកស៊ីនៅខារ៉ាអូខេញូវហ្សឺឡេន ស្រាប់តែពុលភ្ញៀវ និងបុគ្គលិក៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេញូវហ្សឺឡេន ស្ថិតនៅជិតផ្សារមាន់អាំង បណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ខណៈដែលភ្ញៀវ ប្រុសចំនួន៥នាក់ និងបុគ្គលិកស្រី២នាក់ បានពុល មិនដឹងជាស្រា ឬជាអាហារនោះទេ បណ្តាលឲ្យសន្លប់ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ស្ត្រីម្នាក់សម្រាលកូនតាមចិញ្ចើមផ្លូវនៅចំណុចផ្សារកាណាស៊ីធី

ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមចិញ្ចើមផ្លូវ ចំណុចកាណាស៊ីធី បណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ស្ត្រីឈឺពោះឆ្លងទន្លេខាងលើនេះ ឈ្មោះ ... Read More »

ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម

ខេត្តបាត់ដំបង: បុរសម្នាក់រងការចាប់ខ្លួនពីកម្លាំងនគរបាល ក្រោយពីជនសង្ស័យធ្វើសកម្មភាពវាយឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍កើតឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល16.00 នៅចំណុចក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ... Read More »

រថយន្តស្ទួច បើកបុករះម៉ូតូនិងរថយន្ត៧គ្រឿង លើស្ពានអាកាសស្ទឹងមានជ័យរបួសមនុស្ស៧នាក់ ធ្ងន់ ស្រាល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើករបរថយន្តស្ទួចមិនប្រុងប្រយ័ត្ន បានជ្រុលទៅបុករះនិងគៀម៉ូតូចំនួន៦គ្រឿង និងរថយន្ត១គ្រឿងទាំងកំរោល នៅលើស្ពានអាកាស ស្ទឹងមានជ័យមានមនុស្ស៧នាក់(ស្រីម្នាក់)រងរបួសធ្ងន់និងស្រាល ប៉ុន្តែក្នុងនោះមានបុរស២នាក់ រងរបួសធ្ងន់ គឺម្នាក់របួសដៃខាងឆ្វេង និងម្នាក់ទៀតរងរបួសជើងខាងស្ដាំ ចំណែក៥នាក់បន្ថែមទៀតរងរបួសស្រាលប៉ុណ្ណោះ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី៣០ ខែសីហា ... Read More »

ជនជាតិចិនស្រី ប្រុស ជាង៦០នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅវាលស្បូវពាក់ព័ន្ធករណីចាប់ជំរិតបំពាន់ច្បាប់

  ភ្នំពេញ: ជនជាតិចិន ប្រុស ស្រី ជាង៦០នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញចុះទៅព័ទ្ធចាប់ខ្លួន នៅក្នុងអគារធំស្កឹមស្កៃមួយកន្លែង កម្ពស់៤ជាន់ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ... Read More »

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ កាលពីថ្ងៃទី២៩ ខែសីហាបានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀម លក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាខាងលើក្រោយពីជំនួបពិភាក្សាជាមួយ មន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូងពីយុទ្ធសាស្ត្រសម្រាប់ទប់ទលនឹងសង្គ្រាម វាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូ របស់កូរ៉េខាងជើង។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងមានសកម្មភាពយោធាគួរឲ្យបារម្ភក្នុងពេល ដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា ... Read More »

ពលរដ្ឋប្រេស៊ីលធ្វើបាតុកម្មប្រឆាំងរដ្ឋសភាដែលចោទប្រកាន់ទោសប្រធានាធិបតី

ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការចោទប្រកាន់ទោសទៅលើប្រធានាធិបតី Rousseff ។ ការធ្វើបាតុកម្មប្រឆាំងខាងលើកើតឡើងក្រោយពេលដែលសភាបានចោទសួរលោកស្រីប្រធានាធិបតីអស់រយៈពេល១៤ម៉ោងពាក់ព័ន្ធនឹងមូលនិធិជាតិ។ ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋ រាប់ពាន់នាក់នៅទីក្រុង Brasilliv និង Rio de Janeiro បានដង្ហែក្បួនបាតុកម្មប្រឆាំងនឹង ការប៉ុនប៉ងដកតំណែងប្រធានាធិបតី។ នៅទីក្រុងសាវប៉ូឡូ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Czech, Turkey, Germany, Denmark, Re.Ireland ចង់បង្ហាញភាពខ្លាំងក្នុងផ្ទះមុនឈានទៅជម្រុះ World Cup

  ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម ជម្រើសជាតិ Czech, Turkey, Germany, Denmark, Re.Ireland មានរំពឹង ឈ្នះគូប្រកួតក្នុងទឹកដី ដើម្បីបង្ហាញភាព ខ្លាំងក្នុងការឈានទៅប្រកួតវគ្គជម្រុះ World Cup នាពេលខាងមុខ ... Read More »

អាមេរិក ចិននឹងពិភាក្សាស្តីពីសមុទ្រចិនភាគខាងត្បូងក្រៅកិច្ចប្រជុំG-20

សេតវិមានបានប្រកាសថា សមុទ្រចិនភាគខាងត្បូងជាប្រធានបទក្នុងកិច្ចពិភាក្សា ទ្វេភាគីអាមេរិក-ចិននៅក្រៅកិច្ចប្រជុំ G-20ដែលធ្វើឡើងនៅក្នុងប្រទេសចិននោះ។ សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េនិងវិវាទនៅសមុទ្រចិនភាគខាងត្បូងរវាងចិននឹងប្រទេសក្នុងតំបន់អាស៊ាន ជាប្រធានបទសំខាន់នៅក្នុងកិច្ច ពិភក្សាទ្វេភាគីក្រៅកិច្ចប្រជុំ G-20 រវាង ប្រធានាធិបតីអូបាម៉ានិងលោកស៊ី ជីនពីង នាថ្ងៃទី៣ ខែកញ្ញាខាងមុខ ... Read More »

អាជ្ញាធរអប្សរាគ្រោងនឹងដាក់តាំងបង្ហាញទូកដែលមានអាយុកាល៨០៩ឆ្នាំ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាគ្រោងដាក់តាំងពិព័រណ៍ឲ្យសាធារណជននិងភ្ញៀវទេសចរជាតិ អន្តរជាតិបានទស្សនា ព្រមទាំងទទួល ព័ត៌មានលម្អិតពីប្រវត្តិនៃទូកបុរាណខ្មែរ ដែលទើបបានរកឃើញ។ គេហទំព័ររបស់ អាជ្ញាធរជាតិអប្សរា បានចុះផ្សាយថា ខ្លួន នឹងរកទីកន្លែងសមស្រប ដើម្បីតាំងបង្ហាញ ទូកបុរាណនោះ ជូនសាធារណជនក៏ដូចជា ... Read More »

គម្រោងខុនដូស៊ីណូផ្លាហ្សាក្រោមទុន២០០លានដុល្លារនឹងបញ្ចប់ចុងឆ្នាំ២០១៨

ភ្នំពេញ ៖ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីខែវិច្ឆិកាឆ្នាំ២០១៥គម្រោងទាំងមូលនៃស៊ីណូផ្លាហ្សានឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០១៨ ដោយ គ្រោងចំណាយថវិកាប្រមាណ ២០០លាន ដុល្លារ ។ គម្រោងខុនដូដ៏សម្បើមនេះក៏នឹងជួយលើកមុខមាត់រាជធានីភ្នំពេញនៅថ្ងៃខាងមុខនោះដែរព្រោះតែការសាងសង់មានរចនាបទស្រស់ស្អាតទាន់សម័យនោះ។ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នៅការិយាល័យលក់នៃគម្រោងស៊ីណូផ្លាហ្សាបានធ្វើកម្មវិធី VVIP Launch ដោយ ... Read More »

ហ្វឹកហ្វឺនបណ្តុះបណ្តាលនិងបំប៉នជំនាញភ្លេងត្រែដាស់ជំនាន់ទី៣

ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅកងឯកភាពកិត្តិយសត្រែទ័ព មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាលនិងបំប៉នជំនាញភ្លេងត្រែដាស់ ជំនាន់ទី៣ ក្រោមវត្តមានលោកនាយឧត្តម សេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ... Read More »

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ១៤នាក់ទៀតមកកម្ពុជាវិញតាមច្រកអន្ដរជាតិជាំសាង៉ាំ

ឧត្តរមានជ័យ ៖ អាជា្ញធរថៃបានធ្វើការ ដោះលែង និងបញ្ជូនពលករខ្មែរ១៤នាក់ បន្ថែមទៀតឲ្យមកកម្ពុជាវិញ ដោយឆ្ពោះ មកតាមច្រកអន្តរជាតិជាំសាង៉ាំកាលពី វេលាម៉ោង២និង៣០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខណៈដែលពលករខ្មែរទាំង នោះបានលួចឆ្លងដែនដោយខុសច្បាប់ ចូលកាប់ឈើគ្រញូង ។ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចាត់ វិធានការតឹងរ៉ឹង ចាប់ហើយទុក ១ថ្ងៃទើបអោយយកត្រឡប់ទៅវិញ

ភ្នំពេញ: បញ្ហារថយន្តដឹកទំនិញធន់ធំដែលមិនអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញហាមមិនអោយបើកឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការណ៍តឹងរ៉ឹង គឺចាប់រថយន្តធន់ធំទុក១ថ្ងៃតម្រូវអោយម្ចាស់មកធ្វើកិច្ចសន្យានិងផាកពិន័យទើបប្រគល់រថយន្តអោយទៅវិញ កន្លងវិធានការចុះចាប់រថយន្តធន់ធំបានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ មានទាំងការផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរួមនិងអ្នកបើកបររថយន្តធន់ធំផងដែរ ប៉ុន្តែអ្នកគោរពនៅតែគោរព អ្នកមិនគោរពនៅតែមិនគោរពដូច្នេះ ហើយទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការតឹងរ៉ឹងទៅលើរថយន្តធន់ធំដែលបើកខុសម៉ោង។ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌបានដឹកនាំកម្លាំងបន្តយុទ្ធនាការចុះចាប់រថយន្តធន់ធំជាថ្មីម្តងទៀត ... Read More »

ការប្រកួតបង្កើតវីដេអូអប់រំខ្លីស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោតលេខ១បានទៅលើក្រុមលោកវ៉ែន បូរី

ភ្នំពេញ ៖ ការប្រកួតបង្កើតជាវីដេអូអប់រំខ្លី ស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទីភ្នាក់ងារសហប្រតិបត្តិការ ជប៉ុន ហៅកាត់ JICA បានរកឃើញចំណាត់ថ្នាក់លេខ១ក្នុងការចូលរួមប្រកួតប្រជែង ផលិតវីដេអូអប់រំខ្លី ទាក់ទងការចុះឈ្មោះបោះ ឆ្នោត បន្ទាប់ពីបានជម្រុះពី៣០ក្រុមមកនៅ១០ក្រុម ... Read More »

មន្ទីរពេទ្យជោរៃភ្នំពេញអំពាវនាវឲ្យមាតាមានបញ្ហាជំងឺព្យារកំណើតត្រូវប្រញាប់មករកគ្រូពេទ្យជំនាញជោរៃ អាចជួយអ្នកបាន

ភ្នំពេញ៖ វេជ្ជបណ្ឌិតឯកទេសវៀតណាម លោក NGO NGOC BINH VIETនិង លោក LE PHUOC DAI សហការីដាក់ថ្នាំសន្តំ លោក DOAN PHUOC ... Read More »

ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង អះអាងថាកម្ពុជាមិនមែនជាកញ្ជះវៀតណាមទេ

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីនិងជាប្រធាន គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្ញុំកញ្ជះវៀតណាមនោះទេ ហើយការដោះស្រាយបញ្ហាព្រំដែនក៏មិនងាយស្រួលដូចការលើកឡើងរបស់អ្នករិះគន់ដែរ ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកទេស រដ្ឋមន្ត្រីគឺបានធ្វើឡើងក្រោយពីកិច្ចប្រជុំដ៏តឹងតែងរវាងគណៈកម្មាធិការព្រំដែនកម្ពុជា -វៀតណាមកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ ... Read More »

ដើមម៉ៃសាក់ចំនួន៣ដើមរងការកាប់បំផ្លាញពីមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកលំផាត់

ខេត្តរតនគិរី: មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ប្រចាំការនៅស្រុកលំផាត់បញ្ជាឲ្យកូនទៅកាប់ដើមម៉ៃសាក់ដែលជាសម្បត្តិរបស់រដ្ឋលក់ទៅឲ្យឈ្មួញនៅស្រុកក្រោម ។ លោក នូ ថេ អភិបាលស្រុកលំផាត់បានបញ្ជក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦ថា នៅពេលនេះលោកកំពុងតែចាត់វិធានការឲ្យសមត្ថកិច្ចដកហូតដើមម៉ៃសាក់ដែលកូនរបស់លោករស់ប៊ូទុំ ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់បានឲ្យកូនឈ្មោះទុំ ង៉ែតភេទប្រុស ព្រមទាំងបក្ខពួកចំនួន២នាក់ទៀតឲ្យមកកាប់ដើមម៉ៃសាក់ដែលនៅចំណុចមាត់ទន្លេសេសាន ស្ថិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នោះហើយ ... Read More »

កម្ពុជាស្នើឱ្យវៀតណាមរុះរើប៉ុស្តិ៍នៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរីដែលភាគីវៀតណាមនៅតែបន្តការសាងសង់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាបានលើកឡើងថា កម្ពុជានឹង ស្នើឱ្យភាគីវៀតណាមរុះរើប៉ុស្តិ៍នៅតំបន់ ហាមឃាត់ក្នុងទឹកដីខេត្តរតនគិរីក្បែរព្រំ ដែនកម្ពុជា-វៀតណាមប្រសិនបើវៀតណាម នៅតែបន្តការសាងសង់ដោយមិនទាន់មាន ការឯកភាពព្រមព្រៀងរវាងភាគីទាំង២ជាមុននោះ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលសម្រាកក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាមកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការ គណៈរដ្ឋមន្រ្តីលោក ... Read More »