ព័ត៌មានទាន់ហេតុការណ៍៖
'

​ស្រ្តីខ្មែរ២នាក់បានស្លាប់ ចំណែក៤នាក់ទៀតរងរបួសធ្ងន់ ដោយជួបគ្រោះថ្នាក់នៅប្រទេសថៃ

ប៉ោយប៉ែតៈ  ស្ត្រី វ័យក្មេង ២បានស្លាប់  និងមនុស្ស៤នាក់ទៀត រងបួស ធ្ងន់ និងស្រាល គ្រាដែលពលរដ្ឋខ្មែរចំនួន០៦នាក់បានធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទិញឥវ៉ាន់(សំលៀកបំពាក់) នៅទីក្រុងបាងកក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះកង់រថយន្ត នៅចំណុចស្រុកកាប៉ីនបូរី ខេត្តប្រាជីនបូរី ... Read More »

នគរបាលខេត្តសៀមរាបប្រមូលស្ត្រីម៉ាស្សាមកធ្វើការអប់រំណែនាំ

ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗកន្លង មកនេះលោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអញ្ជើញអស់លោក លោកស្រីជាម្ចាស់អាជីវកម្មបើកហាងម៉ាស្សា២២នាក់តំណាងម្ចាស់ហាងម៉ាស្សាចំនួន៣២កន្លែងនៅផ្សាររាត្រី ជុំវិញតំបន់ផាប់ស្រ្ទីតមកធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។ គោលបំណងនាពេលនោះផ្តោតសំខាន់ធ្វើយ៉ាងណាឲ្យបងប្អូនម្ចាស់ហាងម៉ាស្សាចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទតាមលក្ខខណ្ឌដូចខាងក្រោម៖ ១-មិនត្រូវទទួលយកអនីតិជនមកបម្រើការងារក្នុងអាជីវកម្មបើកហាងម៉ាស្សា, ២-មិនអនុញ្ញាតឲ្យបុគ្គលិក អង្គុយមុខហាង ឬឈរតាមដងផ្លូវ ... Read More »

តុលាការឃុំខ្លួនបុគ្គលិកក្រុមហ៊ុនVICHAU Co.Ltdម្នាក់កិបកេងប្រាក់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន VICHAU Co.Ltd ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីកិបកេងប្រាក់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារអាមេរិក បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ៤គ្រឿង

  ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៤គ្រឿង។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។ ... Read More »

សំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ កំពុងជីកដីប្រឡាយប៉ះមីនតោនផ្ទុះឡើងកក្រើកដី

ខេត្តស្វាយរៀង៖ នេះចាត់ទុកថា ជាសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ ខណៈកំពុងជីកដីប្រឡាយ ប៉ះមីនតោនផ្ទុះឡើងកក្រើកដី ហើយសំណាងមិនរងរបួសមនុស្សស្ថិតនៅក្នុងខេត្តស្វាយរៀង ។ អេស្ការវ័ទរមួយគ្រឿង ខណៈកំពុងជីកប្រឡាយស្រាប់តែកាយប៉ះចំមីនតោនបណ្ដាលអោយផ្ទុះសំណាងមិនរងគ្រោះដល់មនុស្ស និងសត្វខណៈខូចខាតផ្ទះបន្តិចប៉ុណ្ណោះ។ ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកញ្ញា ... Read More »

មន្ត្រីកាំកុងត្រូល សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះរឹបអូសទំនិញខូចគុណភាព និងណែនាំដល់អាជីវករលក់ដូរត្រូវមានអនាម័យ

ប៉ោយប៉ែតៈ មន្ត្រីកាំកុងត្រូវសាខាខេត្តបន្ទាយមានជ័យ សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះណែនាំដល់អាជីវករឲ្យលក់ដូរមានភាពអនាម័យ និងរឹបអូសមុខទំនិញខូចគុណភាពជាច្រើនមុខ ដែលហួសកំណត់ប្រើប្រាស់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ កាលពីវេលាម៉ោង៩នឹង៣៤នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នៅក្នុងផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន៣កញ្ចប់តូច

ភ្នំពេញ ៖  ជនសង្ស័យចំនួន៤នាក់ រួមនឹងថ្នាំញៀន០៣កញ្ចប់តូចត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅជាប់ខ្លួន ។ ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនខាងលើទី១ឈ្មោះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបក្មួយៗសិស្សានុសិស្សនិទ្ទេស (A) ៤០៥នាក់ នៅវិមានសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស (A) ឆ្នាំ២០១៦ ទាំងអស់ចំនួន ៤០៥នាក់ នៅវិមានសន្តិភាព ។ នៅក្នុងឱកាសនេះ ... Read More »

សត្វស្លាបដ៏កម្ររាប់ពាន់ក្បាលកំពុងបង្ហាញខ្លួនដល់អ្នកទេសចរនៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ស្ទើរជារៀងរាល់ថ្ងៃមានសត្វស្លាបប្រភេទ ននៀលខ្ចង គ្រៀលខ្ចង កុក ទុង រាប់ពាន់ក្បាលមកចុះស៊ូចំណីនៅកណ្ដាលវាលស្រែរបស់កសិករ ត្រង់ចំណុចភូមិ-ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយជាង៤គីឡូម៉ែត្រ ពីទីតាំងមណ្ឌលអភិរក្សធនធានធម្មជាតិ «បឹងស្នេហ៍ព្រៃព័ន្ធតាឡឺ» ដែលមើលទៅអាចទាក់ទាញភ្ញៀវទេសចរ ... Read More »

សូមមន្រ្តីពាក់ព័ន្ធក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជួយមើលផ្លូវកៅស៊ូមួយខ្សែនៅខាងជើងរង្វង់មូលទួលគោក និងផ្លូវនៅខាងលិចក្បែរនិងរង្វង់មូលទួលគោកដែរបាន ខូចក្រហេងក្រហូង ដូចរន្ធបាយខ្ញុំ

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ មួយខ្សែនៅខាងជើងរង្វង់មូលទួលគោក និងផ្លូវនៅខាងលិចក្បែរ និងរង្វង់មូលទួលគោកដែរ បានខូចក្រហេងក្រហូង ដូចរន្ធបាយខ្ញុំហើយ ដោយកន្លែងខ្លះត្រូវបានចាក់បំពេញដោយកំទេចថ្ម និងកន្លែងខ្លះត្រូវម្ចាស់ផ្ទះនៅក្បែរនោះ ចាក់បំពេញដោយសីុម៉ងត៍ ហើយប្រជាពលរដ្ឋសំុណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសារធារណការ និងដឹកជញ្ជូន ... Read More »

យន្តហោះដឹកអ្នកដំណើរអារ៉ាប៊ីសាអូឌិតចុះចតជាបន្ទាន់នៅហ្វីលីពីនដោយប្រកាសអាសន្នច្រឡំ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សាវឌីអារ៉ាប៊ីបានចុះចត់ជាបន្តាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសារតែការគម្រាមកំហែងវាយប្រហារភែរវកម្មនៅលើយន្តហោះ ។ ក្រុមហ៊ុនក្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល ទទួលបានព័ត៌មានពី ទីបញ្ចាការហោះហើរថា យន្តហោះខាងលើរបស់សាឌីអារ៉ាប៊ីរងការគម្រាមកំហែង នៅពេលដែលហោះជិតអាកាសយានដ្ឋាន មានចម្ងាយតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រោយពេលចុះចតភ្លាម ... Read More »

ជនរងគ្រោះក្លាយជាជនជាប់ចោទករណីគេព្រួតវាយ ៖ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមថ្ងៃទី៥តុលា

ភ្នំពេញ: ជនរងគ្រោះក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបានក្លាយខ្លួនជាជនជាប់ចោទ ត្រូវប្រឈមមុខនឹងចំណាត់ការតុលាការ ។ ពួកគេទាំង៥នាក់ ចាត់ទុកថាចំណាត់ការរបស់តុលាការមានភាពអយុត្តិធម៌ ដោយស្នើឲ្យតុលាការផ្តល់យុត្តិធម៌។ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មកបើកសវនាការជំនុំជម្រះ ដោយមានលោកស្រី ថ្លាង ... Read More »

ស្រវឹងស្រាជិះម៉ូតូត្រឡប់មកផ្ទះ ទំនងងងុយដេកធ្លាក់ពីលើម៉ូតូស្លាប់ និងរបួស២នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ខណៈស្រវឹងស្រាជោកហើយធ្វើដំណើរត្រឡប់ជិះម៉ូតូមកផ្ទះ បានពាក់កណ្ដាលផ្លូវ ស្រាប់តែធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យបោកក្បាលលើផ្លូវជាតិលេខ១វេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិធ្លក ឃុំក្រោលគោស្រុកស្វាយជ្រ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្វាយជ្រំបានអោយដឹងថា បុរសដែលស្រវឹងស្រាហើយធ្លាក់ពីលើម៉ូតូមានឈ្មោះម៉ៅ ... Read More »

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះMOUជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន២ ជួយដល់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធំក្នុងស្រុកចំនួន២រយៈពេលវែងដើម្បីជួយទ្រទ្រងដល់សកម្មភាពនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០០២ ដោយមិនអាចគនាតម្លៃទឹកប្រាក់បានភ្លាមៗ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីចុះ MOU ... Read More »

មហាសេដ្ឋីអាមេរិកសន្យាវិនិយោគ៥០០លានដុល្លារសម្រាប់ជួយដល់ជនភៀសខ្លួន

មហាសេដ្ឋីអាមេរិក លោក George Soros បានប្រកាសថា នឹងវិនិយោគទឹកប្រាក់៥០០លានដុល្លារសម្រាប់បំពេញតម្រូវការរបស់ជនភៀសខ្លួន។ ការប្រកាសរបស់លោក George Soros ក្រោយពេលមានការអំពាវនាវពីរដ្ឋាភិបាលអូបាម៉ា ឲ្យបណ្តាក្រុមហ៊ុនធំៗអាមេរិកមានសកម្មភាពជួយដល់ជនភៀសខ្លួន ចូលមកទឹកដីអាមេរិក ។ មហាសេដ្ឋីខាងលើនឹងធ្វើការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដើម្បីប្រើប្រាស់ប្រាក់ទាំងនោះប្រកបដោយប្រសិទ្ធិភាព ។ ... Read More »

ទីតាំង 2888NET Inernet24hr នៅច្រមុះជ្រូកស្ទឹងមានជ័យជាកន្លែងល្បែងភ្នាល់តាម On-line

ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធ On-line វិញក្នុង គោលបំណងបំភ័ណ្ឌភ្នែកសមត្ថកិច្ច។ ការលេងល្បែងតាមប្រព័ន្ធអ៊ិនធើណែត មានដូចជាការលេងភ្នាល់បាល់ កន្ទុយលេខជាដើម ។ ដោយមានការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOn-lineនេះទៀតសោត ភាគច្រើនជាក្រុមក្មេងជំទង់ ជាក្រុមញៀនល្បែងភ្នាល់ ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញកើតមានសកម្មភាពលួច ... Read More »

បាត់ម៉ូតូភ្ញៀវនៅហាងកាហ្វេសុខសាន្ត២ សំអាងលើស្លាកសញ្ញាមិនទទួលខុសត្រូវ ជាលទ្ធផលព្រមសងពាក់កណ្តាល

ភ្នំពេញ៖ តាមធម្មតា គេតែងតែសង្កេតឃើញហាងសាច់អាំង ហាងកាហ្វេ គុយទាវតូចធំក្នុង រាជធានីគ្រប់កន្លែងសសេរថា បាត់ម៉ូតូមិនទទួលខុសត្រូវ សសេរបែបក៏មានការរិះគន់ថានេះគ្រាន់តែលេសរបស់ម្ចាស់ហាង ក៏ប៉ុន្តែហាងខ្លះសសេរដូច្នេះផងដែរ តែមានអ្នកយាមកឹប សំបុត្រនិងចាក់ក្រវ៉ាត់ត្រឹមត្រូវ ហើយនៅពេលម្ចាស់យានយន្តខ្លះធ្វើបាត់សំបុត្រឬកូនសោរ វិញនោះសន្តិសុខហាងមិនអនុញ្ញាតឲ្យចេញឡើយ រហូតដល់ពេលខ្លះក៏មានការជជែកតឹងសសៃរកស្ទើផ្ទុះហឹង្សាក៏មានផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ... Read More »

អស្ចារ្យណាស់ Borussia Dortmundស៊ុតបាល់បាន១៧គ្រាប់ក្នុងចំណោម៣ប្រកួត ឈរកំពូលតារាង

ក្រុម Borussia Dortmundកំពុងតែមានទម្រង់លេងល្អឥតខ្ចោះដោយស៊ុតបាល់ បញ្ចូលទីបានរហូតដល់ទៅ១៧គ្រាប់ក្នុង ចំណោម៣ប្រកួតចុងក្រោយធ្វើឲ្យពួកគេបានឡើងមកឈរកំពូលតារាងបណ្តោះ អាសន្ននៅអាល្លឺម៉ង់ Bundesliga ។ ក្នុងការប្រកួតកាលពីថ្ងៃអង្គារទី២០ ខែ កញ្ញា ឆ្នាំ២០១៦ ក្រុមBorussia Dortmund បានយកឈ្នះលើក្រុម ... Read More »

ក្រោយចាញ់៤ប្រកួតជាប់គ្នា Valencia បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្រុម Valencia បានសម្រេចចិត្តបណ្តេញ គ្រូបង្វឹកលោក Pako Ayestaran ចេញពី តំណែងក្រោយប្រកួតចាញ់៤ប្រកួតជាប់ៗគ្នាហើយពួកគេកំពុងតែឈរនៅបាតតារាង អេស្ប៉ាញ La Liga ។ លោក Pako Ayestaranបានមកកាន់ ... Read More »

បែកធ្លាយហើយ! Cristiano Ronaldo កំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញាអេស្ប៉ាញ

យោងទៅតាមសារព័ត៌មាននៅក្នុង ប្រទេសអេស្ប៉ាញឲ្យដឹងថា តារាបាល់ទាត់ របស់ក្លិប Real Madrid កីឡាករ Cristiano Ronaldoកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញានិងជាតារាបង្ហាញម៉ូដ អេស្ប៉ាញ Desire Cordero។ ទស្សនាវដី្តនិយាយដើមតារារបស់ ប្រទេសអេស្ប៉ាញឈ្មោះ Corazon ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់

ខេត្តព្រះសីហនុ៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦  នៅផ្លូវមុខរោងចក្រញ៉ូវស្តាក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ... Read More »

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនៅតាមបណ្តោយផ្លូវណ័តប្រីឌ ប្រជាពលរដ្ឋព្រួយបារម្ភអំពីការគ្រោះថ្នាក់ សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍

ភ្នំពេញ៖ ដោយមានការភ័យខ្លាចអំពីការឆក់ចរន្តអគ្គិសនី ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាអ្នករកស៊ី លក់ដូរ នៅតាមបណ្តោយផ្លូវណ័តប្រីឌ ខាងជើងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ... Read More »

ឥណ្ឌា និងប៉ាគិស្ថានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កាស្មៀរក្រោយវាយប្រហារភេរវកម្ម

ការបាញ់ប្រហារគ្នាដោយអាវុធបានកើតឡើងនៅតំបន់ព្រំដែន ដែលមានវិវាទរវាងឥណ្ឌា និងប៉ាគិស្ថាននៅតំបន់កាស្មៀ កាលពីថ្ងៃទី២០ខែកញ្ញា គឺក្រោយការវាយប្រហារភេរវកម្ម២ថ្ងៃ ទៅលើទីតាំងយោធារបស់ឥណ្ឌា សម្លាប់មនុស្សជិត២០នាក់។ សារព័ត៌មាន AFP បានផ្សាយថា ទាហានឥណ្ឌានិងប៉ាគិស្ថាន បានបាញ់ប្រហារគ្នានៅតំបន់មានវិវាទក្រោយពីរថ្ងៃដែលខ្មាំកាំភ្លើងបើកការវាយប្រហារទៅលើទីតាំងយោធាឥណ្ឌាសម្លាប់មនុស្ស១៨នាក់ ហើយឥណ្ឌាបានចោទប្រកាន់ប៉ាគិស្ថានជាអ្នកនៅពីក្រោយខ្នង។ ការប៉ះទង្គិចគ្នាលើកនេះមានទ្រងទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទស្សវត្តិកន្លងមក ក្នុងតំបន់ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ចេញ សារាចរស្តីពីការថែរក្សា ការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០

រាជរដ្ឋាភិបាលកម្ពុជា ចេញ សារាចរស្តីពីការថែរក្សា ការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ Read More »

ឪពុករវល់ទៅព្រៃ រីឯម្តាយរវល់ទៅចម្ការ ទុកកូនស្រីចោល បណ្តាលឲ្យលង់ទឹកស្រះស្លាប់

ខេត្តរតនគិរី៖ ឪពុកម្តាយទៅចំការឆ្ងាយអស់ ដោយទុកឲ្យកូនស្រីអាយុ២ឆ្នាំ នៅផ្ទះ បណ្តាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចចំការ ស្ថិតនៅក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។ ... Read More »

មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​២នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន​

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៦កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ស្ថានីយ៍អវកាសដំបូងរបស់ចិននឹងធ្លាក់ចុះផែនដីដោយសេរី

នៅទីបំផុត ចិនបានទទួលស្គាល់ថា ស្ថានីយអវកាសដំបូងរបស់ខ្លួន នឹងធ្លាក់មកផែនដី ក្រោយបញ្ចប់តួនាទីតាំងពីខែមីនា ឆ្នាំ២០១៦ ។ សារព័ត៌មានស៊ីនហួបានផ្សាយថា នៅក្នុងសន្នីសីទកាសែតកាលពីសប្តាហ៍កន្លងមក លោក Wu ping មន្ត្រីជាន់ខ្ពស់ នៃកម្មវិធីអវកាសចិនបានបញ្ជាក់ថា ស្ថានីយអវកាស ... Read More »

ក្រសួងធនធានទឹកប្រកាសឱ្យបណ្ដាខេត្តមួយចំនួនប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុ និយមព្យាករថា ស្ថានភាពទឹកភ្លៀងនឹងកើន ឡើងពីមធ្យមទៅច្រើននៅតាមតំបន់ខ្ពង់រាបនិងវាលទំនាបព្រមទាំងតំបន់សមុទ្រថែមទៀតផង។ ក្រសួងក៏បានប្រកាសឱ្យបណ្ដា ខេត្តចំនួន៧នៅទូទាំងក្នុងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីព្រោះវាអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី២៥ ខែកញ្ញា។ ចំណែកអាជ្ញាធរកំពង់ធំនិងកំពង់ចាមកំពុងយកចិត្តទុកដាក់លើបញ្ហាស្ថានភាពទឹកជំនន់តាមដងស្ទឹងនិងតាមដងទន្លេមេគង្គ។ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីប្រកាសអំពីការព្យាករស្ថានភាពអាកាសធាតុកាលពីថ្ងៃទី១៩ ខែកញ្ញា ... Read More »

សុខ ស្រីនាងត្រៀមស្ពាយបង្វិចចេញពីសាន់ដេ

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា អ្នកនាង សុខ ស្រីនាង ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនចាកចេញពីផលិតកម្មសាន់ដេដើម្បទៅជ្រកក្រោមដំបូលផលិតកម្មថ្មី។ ការចាកចេញពីផលិតកម្មចាស់ក្រោយពីនាងហាក់មិនមានស្នាដៃបទចម្រៀងថ្មីដែលលេខធ្លោ ស្របពេលដែលកិច្ចសន្យាជាមួយផលិតកម្មនេះជិតផុតទៅហើយដែរ ។ ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីរបស់អ្នកមេម៉ាយចាយរាង សុខ ស្រីនាង ទទួលបានលទ្ធផលល្អកាលពីដើមទី ប៉ុន្តែនាងកំពុងប្រឈមនឹងភាពស្ងប់ស្ងាត់ជាថ្មី ... Read More »

អាមេរិកចោទប្រកាន់រុស្សីថា បានបាញ់ទៅលើក្បួនរថយន្តមនុស្សធម៌នៅស៊ីរី

កាលពីថ្ងៃទី២០ ខែកញ្ញា អាមេរិកបានប្រកាសថា រុស្ស៊ីត្រូវតែទទួលខុសត្រូវពីការវាយប្រហារទៅលើក្បួនរថយន្ត ផ្តល់ជំនួយមនុស្សធម៌នៅជិតទីក្រុង Aleppo ។ ចំណែកភាគីរុស្ស៊ីបានច្រានចោលនៅការចោទប្រកាន់ទាំងនោះ ដោយចាតទុកថា ទាំងនោះជាសកម្មភាពបង្កើតឡើងរបស់អាមេរិកដើម្បីទម្លាក់កំហុសទៅឲ្យរុស្ស៊ី ។ ក្រោយហេតុការណ៍ខាងលើ អង្គការសហប្រជាជាតិបាតផ្អាក់សកម្មភាពផ្តល់ជំនួយមនុស្សធម៌ ក្នុងប្រទេសស៊ីរី បន្ទាបពីក្បួនរថយន្តរងការវាងប្រាហារនៅជិតទីក្រុងអាឡែប៉ូ។ ... Read More »