ខេត្តកណ្តាលៈ ជនល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង និងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅគោលដៅ២កន្លែងផ្សេងគ្នា ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ , រថយន្តមួយគ្រឿង និងវត្ថុតាងតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ គោលដៅបង្រ្កាបទៅ១-នៅត្រង់ចំណុចកែងសេះ ... Read More »
អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារវាលយន្តដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះបាយ
ខេត្តស្វាយរៀងះមានករណីអគ្គិភ័យកើតឡើងនៅចំណុចតូបលក់ដូរ លក់បាយ កាហ្វេ ក្នុងផ្សារវាលយន្តជួរខាងជើងស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលករណីនេះកើតឡើងនៅវេលាម៉ោង២៣ និង៥០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ បើតាមសមត្ថកិច្ចក្រុងបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានកំលាំងអធិការដ្ឋានសហការជាមួយកំលាំងស្នងការដ្ឋានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ០១គ្រឿង (បាញ់ទឹកអស់០១រថយន្ត ... Read More »
ទួរគីប្រកាសបញ្ចប់រាល់ពិធីជួបជុំនៅក្នុងប្រទេសអាល្លឺម៉ង់
កាលពីថ្ងៃទី២១ ខែមីនា មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច ទួរគី AKP បានប្រកាសថា និងមិនមានការរៀបចំពិធីមីតទីន ណាមួយនៅក្នុងប្រទេសអាល្លឺម៉ង ក្នុងការស្ទង់មតិ ពលរដ្ឋ ទួរគីនៅថ្ងៃទី១៦ ខែមេសា ក្នុងការកែទម្រង់រដ្ឋធម្មនុញ្ញា ផ្តល់អំណាចដល់ប្រធានាធិបតី Recep ... Read More »
ដំរីព្រៃឈ្មោល១ក្បាល អាយុជាង៥០ឆ្នាំឆក់ចរន្តអគ្គិសនីងាប់ពេលមកត្រដុះបង្កោលភ្លើង
ខេត្តព្រះសីហនុ ៖ ដំរីព្រៃដ៏ធំ១ក្បាលបានងាប់នៅក្រោមបង្គោលភ្លើងដោយគេសង្ស័យថា ដំរីព្រៃឈ្មោលក្បាលនេះពេលដែលវារមាស់មកត្រដុះបង្គោលភ្លើង ដណ្តាលឲ្យបង្គោលបាក់សង្កត់ពីលើ រួមត្រូវចរន្តអគ្គិសនីតង់ស្យុងខ្ពស់ឆក់។ ករណីនេះគេសង្ស័យថាបានកើតឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចចម្ការជុរេនរបស់ឧកញ៉ា ឡាំង លី ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ... Read More »
នគរបាលស្រុកស្អាងធ្វើការដកហូតវត្ថុតាងថ្នាំញៀន១០កញ្ចប់ ខណៈដែលជនសង្ស័យ២នាក់រត់គេចខ្លួន
ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខណៈចុះទៅដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បានត្រឹមតែធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យទាំង២នាក់ ... Read More »
វាលខ្សាច់ដ៏អស្ចារ្យនៅកណ្តាលក្រុងភ្នំពេញដូចនៅមាត់សមុទ្រពិតៗអញ្ចឹង
ភ្នំពេញ៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគំតន្ត្រី Anchor Beach Carnival 2017ដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗនិងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ ។ ស្របគ្នានោះនៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឲ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើររទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង។ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival ... Read More »
បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ចាប់ខ្លួន៥នាក់ រិបអូសថ្នាំញៀន៣០កញ្ចប់
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់រួមទាំងថ្នាំញៀនចំនួន៣០កញ្ចប់ តូចនិងទូហ្គេមបាញ់ត្រីមួយទូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ចុះបង្ក្រាបកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចអាគារបូឌឹញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១មានឈ្មោះ ... Read More »
ហ៊ិន លីដា ប៉ះជាមួយប៉ែន សារ៉ាវ ធ្វើឲ្យផ្អើល កម្មការិនីរោងចក្រ SL
ភ្នំពេញ៖ អតីបេក្ខនារី Cambodia idol រដូវកាលទី២កញ្ញា ហ៊ិន លីដា បានមកប៉ះគ្នាជាមួយនឹងតារាសម្ដែងលោកប៉ែនសារ៉ាវបានធ្វើឲ្យបរិយាកាសក្នុងយុទ្ធនាការចុះផ្សព្វផ្សាយកម្មវិធីអប់រំសុខភាពដល់កម្មករ-កម្មការិនីនៅរោងចក្រSL សាខាទី១ម្តុំស្ពានដែកស្ទឹងមានជ័យ។ ព្រឹត្តិការណ៍សិល្បៈ និងអប់រំសុខភាព អង្គការ«Rhac» នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែមីនា២០១៧នេះ។ បើទោះបីជាការជួបគ្នាជាលើកដំបូងក្តី ក៏តារាចម្រៀង ... Read More »
បុរសចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ខណៈកំពុងដោតឌុយភ្ជាប់ជាមួយម៉ូទ័របូមទឹក
ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ចូលទឹកស្រះស្លាប់យ៉ាងអណោចអធ័ម គ្រាដែលបុរសរូបនេះរាយខ្សែភ្លើងតភ្ជាប់ចរន្តអគ្គិសនីចូលម៉ូទ័របូមទឹក ដើម្បីបូមទឹកដាក់ដំណាំពោត កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »
ហ៊ិន ចាន់នីរ័ត្ន ពិចារណាវិលវិញបើតម្លៃខ្លួនដល់
ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបណ្តោយឱកាសប្រមូលលុយ និងភាពល្បីល្បាញចោលព្រោះពីនាងបដិសេធមិនទទួលយកការសម្តែងភាពយន្តជាច្រើន។ ប៉ុន្តែតារាស្រីរូបនេះបញ្ជាក់ថា នាងអាចនឹងពិចារណាថតរឿងវិញប្រសិនបើតម្លៃខ្លួននៃការថតនោះឡើងដល់កម្រិតទ្វេដង ។ ហ៊ិន ចាន់នីរ័ត្ន បាត់មុខលើវិស័យភាពយន្តជាង២ឆ្នាំមកហើយ អវត្តមានពីវិស័យនេះ ត្រូវបាននាងបញ្ជាក់ថា ... Read More »
មេម៉ៅការបានលុយជាង១៤លានរៀលរត់បាត់ មេជាង និងកម្មករសំណង់ យំហ៊ូ
ភ្នំពេញ ៖ បុរសម្នាក់បានដឹកដៃប្រពន្ធធ្វើដំណើរទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍បន្ទាប់ពីចាញ់បោកអ្នកទទួលម៉ៅការសំណង់ អស់លុយចំនួន១៤លាន២៣មុឺនរៀល ហើយគេចខ្លួនបាត់ បង្កឲ្យកម្មករ និងមេជាងផ្អើលឆោឡោ រត់ទៅប្តឹងអាជ្ញាធរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។ ... Read More »
៥នាក់ សុទ្ធតែស្រីៗរងបួសធ្ងន់ ស្រាល
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សស្រី៥នាក់រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរារណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកស្របទិសគ្នាបុក ពេញទំហឹងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១២២ និងលេខ១២៣ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ... Read More »
បន្តិចទៀតនេះ ឧកញ៉ា លី ឈុនអូ ត្រៀមកាច់ចង្កេះឆ្លងឈើទៅវៀតណាមជាង២០ឡានយីឌុប
ខេត្តព្រៃវែង៖ ឧកញ៉ា លី ឈុនអូ មេឈ្មួញឈើប្រណីតរកស៊ីលោតឆត្រល្មើសច្បាប់នៅតែគឃ្លើន ក្នុងមុខជំនួញ ដែលសង្គមស្អប់ខ្ពើមួយនេះដដែល ហើយគេបានរាយការណ៍មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ឈើរបស់ឧកញ៉ា លី ឈុនអូ ... Read More »
ប្រជាពលរដ្ឋស្រុករលាប្អៀរចោទឧកញ៉ា សុខ ប៊ុន ឈូសឆាយដីតំបន់អភិរក្សមេពូជត្រី
ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រជាពលរដ្ឋបាន ឲ្យដឹងថា ដីតំបន់អភិរក្សមេពូជត្រី ស្ថិត នៅភូមិកោះកែវ និងភូមិទម្ពរក្នុងឃុំស្វាយ ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងពេលនេះ កំពុងត្រូវបានឧកញ៉ា សុខ ប៊ុន ដែលទើប ... Read More »
ឈ្មួញបង់លុយឲ្យគយរាល់ខែបែរជាចាប់ ទៀត
ខេត្តកោះកុង ៖ ក្រោយពេលសមត្ថកិច្ច សាខាគយនិងរដ្ឋាករខេត្តកោះកុងបានឃាត់ ទូកដឹកទំនិញគេចពន្ធចេញពីប្រទេសថៃមក កាន់ទីរួមខេត្តកោះកុង ស្រាប់តែបែកធ្លាយរឿងអាស្រូវរបស់សមត្ថកិច្ចការិយាល័យ គយនិងរដ្ឋាករប៉ាក់ខ្លងដាក់ខែពីឈ្មួញរកស៊ីដើម្បីជាថ្នូរនឹងការបើកដៃឲ្យរកស៊ីរត់ ពន្ធបានដោយសេរីដោយមិនមានការត្រួតពិនិត្យ ។ ប្រភពពីម្ចាស់ទូកដែលសមត្ថកិច្ចឃាត់កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា កន្លងមកគាត់រកស៊ីដឹកទំនិញគេចពន្ធរយៈពេលជាង១ឆ្នាំមកហើយ ... Read More »
គាស់ផ្ទះយកគ្រឿងអលង្ការថ្លៃជាង៣ម៉ឺនដុល្លារ
ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល មួយបានកើតឡើងនៅគ្រាដែលផ្ទះប្រជា ពលរដ្ឋមួយកន្លែងត្រូវចោរគាស់យកគ្រឿង អលង្ការសរុបជាប្រាក់ប្រមាណ៣ម៉ឺនដុល្លារ។ ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ ពលរដ្ឋអស់ជាង៣ម៉ឺនដុល្លារនេះបានកើតឡើងនៅចំណុចវីឡាភ្លោះលេខ៤៧ ផ្លូវ លេខ១A ... Read More »
ព្រៃឈើនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់ជនខិលខូចកាប់បំផ្លាញរាល់ថ្ងៃ
ខេត្តពោធិ៍សាត់៖ ដោយសារតែបណ្តែតបណ្តោយក្នុងការបង្ក្រាបបទល្មើសព្រៃឈើធ្វើឲ្យឈើហុបធំៗចំនួន១៤គោយន្ត ដែលគេកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ នៃខេត្តពោធិ៍សាត់ របូតរត់រួចដោយ សុវត្ថិភាពក្រោមក្រសែភ្នែកជំនាញច្រើន ស្ថាប័នទាំងរដ្ឋបាលព្រៃឈើនិងបរិស្ថាន ។ កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមអ្នកកាសែតបានប្រទះ ឃើញគោយន្ត១៤គ្រឿងបានដឹកឈើ ... Read More »
វៀតណាមជាង១០នាក់និងទូក៣គ្រឿងចូលនេសាទនៅកោះត្រងោលខេត្តកំពតត្រូវឃាត់ខ្លួន
ខេត្តកំពត ៖ ប្រជានេសាទសហគមន៍ត្រើយកោះសហការជាមួយកម្លាំងសមត្ថកិច្ចកាលពីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧បានព័ទ្ធចាប់ទូកអូសគូចំនួនបីគ្រឿង រួមទាំងអ្នកនេសាទជនជាតិវៀតណាមជាង១០នាក់លបចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ។ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពតបានប្រាប់ឱ្យដឹងថា ក្រោយទទួលព័ត៌មានពី ប្រជានេសាទសហគមន៍ត្រើយកោះថាមានទូកអូសគូវៀតណាមចូលមកធ្វើសកម្មភាពនៅចំណុចក្បែរកោះត្រងោល និងមុខ កំពង់ផែវិញ ហួរ កម្លាំងនគរបាលការពារ ព្រំដែនទឹកវរៈ២៤១ក៏បានចេញសហការជាមួយប្រជានេសាទនិងមន្រ្តីជំនាញព័ទ្ធ ចាប់បានទូកចំនួនបីគ្រឿងព្រមទាំងអ្នកនៅលើទូកជាង១០នាក់ ។ សូមរំលឹកថាជារឿយៗ ... Read More »
ឃើញប្រពន្ធដោះអាវឆ្ពុងថ្នាំសរសៃខ្ចី ចោទថាដោះអាវដេកចាំប្រុស ទាត់ធាក់គ្មានមេត្តា
ភ្នំពេញ៖ ស្រ្តីម្នាក់បានរត់រកនគរបាលចោមចៅ ឲ្យជួយអន្តរាគមន៍ ដោយបានចោទប្រកាន់ប្ដីថា សប្បាយភ្លើត ភ្លើនទាក់ទងជាមួយស្រីខាងក្រៅ ហើយមកវាយធ្វើបាបរូបគាត់ញឹកញាប់ ចាប់តាំងពីនាងទើបតែសម្រាលកូនបានរយៈ ពេល១០ថ្ងៃ និងបានចោទថា មានប្រុសសហាយថែមទៀត ដែលរហូតមកទល់ពេលនេះ មានរយៈពេល ៣ខែហើយ ដោយទ្រាំលែងបាន ... Read More »
លោក អូស្មាន ហាស្សាន់ ៖ ផ្តាំឲ្យប្រជាពលរដ្ឋនៅស្រុកបាលិល័យកុំ ភ្លេចទៅបោះឆ្នោតឃុំ សង្កាត់ ដែល និងប្រព្រឹត្ដទៅនៅថ្ងៃ ០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ
បន្ទាយមានជ័យ ៖ នៅក្នុងជំនួបសាកសួរសុខទុក្ខ ប្រជា ពលរដ្ឋប្រមាណ៣០០គ្រួសារ នៅស្រុកបាលិល័យ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយកតដ្ឋមន្រ្តី បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមកុំភ្លេច ត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជ្រើសរើស ... Read More »
បុរសជនជាតិសាំងហ្គាពួរស្លាប់នៅមន្ទីរពេទ្យ សង់ត្រាល់ ក្រោយគាំងបេះដូងក្នុងហាង INTIXICA BAR
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិសាំងហ្គាពួរ កំពុងលេងបុកប៊ីយ៉ែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់តែម្តង ។ ករណីជនបរទេសគាំងបេះដូងស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ... Read More »
តារាល្បីៗខែ្មរ និងថៃបានធ្វើឲ្យកក្រើកក្រុងកោះពេជ្រកាលពីរាត្រី ថ្ងៃអាទិត្រទី 19 មីនា ក្នុងកម្មវិធី Anchor Beach Carnival 2017
ភ្នំពេញ៖ ឆាយ វីរៈយុទ្ធ, ពេជ្រ សោភា,Step, ជីដេវីដ,នីកូ រួមជាមួយតារាថៃពីររូបទៀតគឺលោកNick Kunatipនិងលោក Bad Nongbewបានធ្វើឲ្យកក្រើកឆាកដ៏អស្ចារ្យនៃការប្រគំតន្ត្រីAnchor Beach Carnival 2017នៅមជ្ឍមណ្ឌលកោះពេជ្រកាលពីយប់មិញនេះ។ តារាថៃបានច្រៀងបទល្បីៗពេញនិយមបែបយុវវ័យ និងតារាចម្រៀងខ្មែរបានលើកយកបទចូលឆ្នាំខ្មែរប្រពៃណីជាតិ ... Read More »
នាងស្រស់ស្អាត! អស់ជិត១ពាន់ដុល្លារទាំងព្រឹក ព្រោះតែលោកចោរឆក់កាបូប
ភ្នំពេញ៖ ករណីចោរ ឆក់ លួច និងប្លន់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌសែនសុខ កំពុងកក្រើកទាំងថ្ងៃទាំងយប់ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពសោះ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១៧ វេលាម៉ោង ១០ ... Read More »
មុជទឹកនេសាទត្រីងើបមកវិញត្រូវស្លាបកាណូតចាក់របួសធ្ងន់
ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកនេសាទជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ត្រង់ចង្កេះ ដោយសារងើបពីក្នុងទឹកមកត្រូវនឹងស្លាបចាក់កាណូតដែលកំពុងបញ្ឆេះម៉ាស៊ីន ក្រោយពេលកើតហេតុត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ... Read More »
បុរសចំណាស់ជនជាតិចិនដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដ្រាហ្គោនក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ បុរសចំណាស់ជនជាតិចិនម្នាក់ បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ ដ្រា ហ្គោន បន្ទប់លេខ២១៩ ខណៈដែលបុគ្គលិកសណ្ឋាគារទៅសម្អាត ក៏ប្រទះឃើញ សាកសពរួចរាយការណ៍មកឱ្យអ្នកគ្រប់គ្រង ដើម្បីឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ពេញសណ្ឋាគារ ក្នុងក្រុងសៀមរាបបើតាមការអះអាងពីសមត្ថកិច្ច (មូលហេតុស្លាប់ដោយសារខ្យល់គរ )កើតហេតុនេះ ... Read More »
ជនសង្ស័យ៤នាក់ រក្សាទុក និងជួញដូរគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងក្របួចជាប់
ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះទៅបង្ក្រាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងបន្ទប់ខារ៉ាអូខេសណ្ឋាគារ TTP3 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដកហូតបានថ្នាំញៀន១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត ។ ... Read More »
សន្តិសុខក្រុមហុ៊ន PHOENIX ស្លាប់ក្នុងអង្រឹង សមត្ថកិច្ចថា ខ្យល់គរ
ភ្នំពេញ: បុរសសន្តិសុខរបស់ក្រុមហុ៊ន PHOENIX ម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចមុខផ្ទះលេខ ៨២៧Eo ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ... Read More »
ភ្ញាក់ពីស្រវឹងបាត់ម៉ូតូឈឹង រត់រកសមត្ថកិច្ចជួយ
ភ្នំពេញ៖ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់ហើយទុកម៉ូតូក្នុងបន្ទប់ ដោយភ្លេចចាក់សោខាងក្នុង ខណៈភ្ញាក់ឡើងក៏បាត់ម៉ូតូឈឹង មិនដឹងទៅណាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរសៀលថ្ងៃទី២១ ទើបធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ ប្តឹងសុំការអន្តរាគមន៍ ... Read More »
បញ្ជូនប្តីប្រពន្ធ២នាក់ដែលជាម៉ែយ៉ែម និងមេការម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសរាជធានីភ្នំពេញ បានបញ្ជូនប្តីប្រពន្ធ២នាក់ដែលជាម៉ែយ៉ែម និងមេការម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីពីបទ.សញ្ចារកម្ម.ដោយបើកទីតាំងបម្រើសេវាផ្លូវភេទ ហៅភ្ញៀវរួមសិចពេលយប់ ។ ជនជាប់សង្ស័យទាំង៣នាក់ ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន រាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង១២ ... Read More »
រថយន្តម៉ាក វីហ្គោ កៀរម៉ូតូម៉ាក វ៉េវ បណ្ដាលឲ្យដួលបោកក្បាលសន្លប់ស្តូក
ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានដួលម៉ូតូបោកក្បាលផ្ទប់ទៅនឹងថ្នល់កៅស៊ូ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីរសៀលម្សឹលមុិញ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក វីហ្គោ បើកកៀរ ម៉ូតូម៉ាក វ៉េវ ខណៈកំពុងធ្វើដំណើរបញ្ចាស់ទិសគ្នា។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច