ភ្នំពេញ:នៅថ្ងៃទី១៥ ខែកុម្ហៈ ឆ្នាំ២០១៧ ម៉ោង២និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់ នៅចំណុចផ្ទះជួល គ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ... Read More »
ចាប់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់បន្តឆែកឆេរលំនៅឋានជនជួញដូរគ្រឿងញៀនដកហូតវត្ថុតាងមួយចំនួន
ខេត្តកណ្តាលៈ ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បង្រ្កាបចាប់ខ្លួន និងបន្តឆែកឆេរលំនៅឋានជនជួញដូរគ្រឿងញៀនម្នាក់ទៀត ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ។ ... Read More »
នារីម្នាក់ជិះម៉ូតូក្រោយគេតោងមិនជាប់ ធ្លាក់ទៅលើថ្នល់ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូពីក្រោយគេហើយបានធ្លាក់ទៅនឹងថ្នល់ គាប់ជួនមានរថយន្តមកពីក្រោយ ចាប់ហ្វ្រាំងមិនជាប់ កិនកាលពីលើតែម្តងពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមក ... Read More »
ក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤គ្រឿងដេញវាយយុវជន៣នាក់ ក៏ជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះបណ្តាលរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជន៣នាក់ ភ័យពេកក៏ជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលអោយយុវជនម្នាក់ ដួលបោកក្បាលរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ៤ គ្រឿងបានដេញវាយដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២២១ សង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »
កូរ៉េខាងត្បូងកោះប្រជុំគណៈកម្មាធិការសន្តិសុខស្តីពីការធ្វើឃាត បងប្រុស គីម ជុងអ៊ុន
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈថា មេដឹកនាំកូរ៉េខាងត្បូង លោក Hwang Kyoahn នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានកោះប្រជុំជាបន្ទាន់មួយនូវមន្ត្រីសន្តិសុខជាតិ ដើម្បីវាយតម្លៃពីការធ្វើឃាត លោក Kim Jong Nam ដែលជាបងប្រុស ... Read More »
លោក យឹន ចន្ទី និងកូនមេយោធាខេត្តមណ្ឌលគិរី បន្តដឹកជញ្ជូនឈើល្មើសច្បាប់កក្រើកឡើងវិញតាមច្រកប៉ុស្តិ៍៧
ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើប្រណីតជាច្រើនគ្រឿង បានឆ្លងទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧(ណាំលៀ) ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈឈ្មួញត្រៀមចេញ មិនតិចជាង៥០ឡាន ប៉ុន្តែនាយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឈើមួយចំនួនបានឆ្លងទៅវៀតណាម និងមួយចំនួនទៀតត្រូវបានអាក់ខាន បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន ទប់ស្កាត់ ... Read More »
ហ្វេសប៊ុកសម្តេចតេជោផ្សាយផ្ទាល់៖ ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “កិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិ កម្ពុជា ឆ្នាំ២០១៧” នៅសណ្ឋាគារ Inter Continental ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី)
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Tigran Sargsyan ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី ... Read More »
អគ្គីភ័យទាំងកណ្តាលយប់ឆេះអស់ផ្ទះ៦ខ្នង ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក
ខេត្តក្រចេះ៖ យ៉ាងតិចផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងកណ្តាលយប់តែម្តង ហើយមូលហេតុនៃអគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់ស៊ើបអង្កេតដឹងច្បាស់នៅឡើយទេ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គីភ័យបានចាប់ផ្តើមឆេះនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ... Read More »
ម្ចាស់ Account facebook Sok Lisa ទំលាយរឿងមិនប្រក្រតីរបស់លោកនាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល(បជស)!
ភ្នំពេញៈ កន្លងមកមានព័ត៌មានល្ហិចល្ហាងមកថា មានភាពមិនប្រក្រតីនិងភាពអសកម្មនានារបស់(បជស) ទាំងផ្ទៃក្នុងយ៉ាងចម្រុងចម្រះ និងការផ្តល់សេវាយឺតយ៉ាវសម្រាប់និវត្តជននិងគ្រួសារ ដែលជាមុខសញ្ញារបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល។ ម្ចាស់ Account facebook Sok Lisa បានសួរដូចជាល្ងង់មួយ ដោយនាងចង់ដឹងថា តើការបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល (បជស) ... Read More »
អ្នកប្រដាល់៤នាក់ចុង ក្រោយដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ភ្នំពេញ៖ កីឡាករ ប្រដាល់៤នាក់ចុងក្រោយ ត្រូវឡើងប្រជែងគ្នា ដើម្បីដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីពួក បានឆ្លងកាត់វគ្គជម្រុះចំនួន២លើករួចហើយ គឺវគ្គជម្រុះ ៣២នាក់ដំបូង និងវគ្គជម្រុះ១៦នាក់ជុំទី២ ចំណែកឯសប្តាហ៍នេះ ពួកគេទាំង៤នាក់នឹងសម្រេចជោគវាសនាចុងក្រោយរបស់ខ្លួន ដើម្បីឈានទៅដណ្តើមពានរង្វាន់ ជើងឯក TV5 ... Read More »
កិច្ចប្រជុំរវាងអ្នកសារព័ត៌មានជាមួយគណៈអភិបាលខេត្តកំពង់ធំដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៧ និងការពិសារបាយជុំគ្នា
ខេត្តកំពង់ធំៈ នៅរសៀលថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានអញ្ចើញ អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ មានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ ... Read More »
ម៉ូតូកង់បី បើកគៀររថយន្តហាយឡែនឌ័រពីមុខឲ្យជ្រុះកាង ហើយជ្រុលទៅបុកគូទរថយន្តម៉ាស្ដាពីក្រោយបណ្ដាលឲ្យបែកស្ទុបទៀត
ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូកង់បីទៅប្រជ្រៀត ខណៈដែលផ្លូវកំពុងចង្អៀត បណ្ដាលឲ្យជ្រុលចង្កូតទៅគៀរនឹងគូទរថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវរដ្ឋសភា កែងនិងផ្លូវព្រះសីហនុ ខាងត្បួងជាប់រង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ... Read More »
នាយឧត្តមសេនីយ៍ សៅ សុខា ៖ ចាត់ការអ្នក ឈរទិញត្រួតពិនិត្យដេប៉ូឈើឃ្លាំងស្តុកឈើ និងសិប្បកម្មខុសច្បាប់
ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តពោធិ៍ សាត់លោក ម៉ៅ ធនិន បានដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ ... Read More »
នាយករដ្ឋមន្ត្រីស្រស់សង្ហារបំផុតលើពិភពលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមេដឹកនាំដែលមានទស្សនៈ អាចនិយាយបានថាផ្ទុយទាំងស្រុងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានបំពេញ ទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីបង្កើនទំនាក់ទំនង ទ្វេភាគី ពិសេសលើវិស័យពាណិជ្ជកម្ម។ សារព័ត៌មាន AP ... Read More »
ដើម្បីរារាំងអាមេរិក បំផ្លាញការពង្រីកអំណាច ចិនទុកឲ្យកូរ៉េខាងជើង មានឱកាសផលិតគ្រាប់បែកបរមាណូទប់ទល់អាមេរិក
កម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េ ខាងជើងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ចិនទាំងស្រុង ប្រសិនបើចិនផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ ប្រទេសនេះមិនមានលទ្ធភាពក្នុងការ ផលិតមីស៊ីលនិងបរមាណូនោះឡើយ ។ អាមេរិកនិងចិនអាចចាត់ទុកបានថា ជាសត្រូវនឹងគ្នាដោយអាមេរិកមិនចង់ឲ្យចិន ពង្រីកអំណាចគ្រប់គ្រងតំបន់ទាំងមូលនោះឡើយអាចគំរាមដល់តំណែងមហា អំណាចទីមួយរបស់អាមេរិក។ ដើម្បីទប់ ទល់នឹងការរារាំងរបស់អាមេរិកចិនចាំបាច់ត្រូវតែជួយដល់កូរ៉េខាងជើងដោយប្រយោល ក្នុងការផលិតគ្រាប់បែកបរមាណូនិងមីស៊ីល។ ក្រុមហ៊ុនចិនបន្តទិញទំនិញពីកូរ៉េខាងជើងដើម្បីជួយឲ្យប្រទេសនេះមានរូបិយ ... Read More »
រូបឃាតកបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីនៅទួរគីទទួលបានពានរង្វាន់លេខមួយ World Press Photo 2017
ពានរង្វាន់កាសែត World Press Photo 2017 បានធ្លាក់ទៅលើរូបភាពឃាតករបាញ់ សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីដែលបានថតដោយ អ្នកយកព័ត៌មាន Burhan Ozbilici ដែលមានភាពក្លាហានថតរូបភាពទាំងនោះ។ បើទោះបីគ្រោះថ្នាក់អាចស្លាប់គ្រប់ពេល តែអ្នកសារព័ត៌មានរូបភាពលោក Burhan Ozbilici ... Read More »
អាល្លឺម៉ង់ព្រួយបារម្ភពីវិស័យសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក ត្រាំ ក៏បានដកមាសជាង៦៤០តោនពីអាមេរិកមកប្រទេសវិញ
មាសប្រមាណជាង៦៤០តោនមាន តម្លៃជាង១៣ពាន់លានដុល្លារអាមេរិក ដែលអាល្លឺម៉ង់រក្សាទុកនៅទីក្រុងញូវយ៉ក អាមេរិកត្រូវបានដកយកមកប្រទេសវិញ ក្រោយពេលដែលថ្នាក់ដឹកនាំអាល្លឺម៉ង់ បាត់បង់ទំនុកចិត្តលើមេដឹកនាំថ្មីអាមេរិក។ សារព័ត៌មាន CNN បានផ្សាយថា ធនា គារជាតិអាល្លឺម៉ង់ Bundesbank បានធ្វើការ បញ្ជូនមាសប្រមាណ៦៤០តោនមានតម្លៃជាង១៣ពាន់លានដុល្លារអាមេរិកពីទីក្រុងញូវយ៉កទៅកាន់ទីក្រុង Franfurt ... Read More »
អង្គការដៃគូសម្ពន្ធមិត្តវ៉ាយអេដ៍បង្ក្រាបសាច់សត្វព្រៃបានជាង១០០គីឡូក្រាមនៅផ្សារសាមគ្គី
ខេត្តស្ទឹងត្រែង ៖ អង្គការដៃគូរសម្ពន្ធមិត្តសត្វព្រៃបានចុះបង្ក្រាបឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែចំនួន៤កន្លែង នៅ ផ្សារសាមគ្គី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលា ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ រឹបអូសបានសាច់សត្វព្រៃជាង ១០០គីឡូ ... Read More »
ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតមានលទ្ធភាពស្រោចស្រពដីស្រែ២២ម៉ឺនហិកតា
ខេត្តកំពង់ធំ ៖ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ប្រមាណ២១៥ ប្រព័ន្ធ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ប្រមាណ១២០.០០០ ហិកតា និងស្រូវ ប្រាំង៣០.០០០ហិកតា នៅក្នុងខេត្តកំពង់ធំ ... Read More »
មនុស្សប្រុស ស្រីពីរនាក់ស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរថយន្តនិងម៉ូតូបុកគ្នា
ប៉ោយប៉ែតៈ មនុស្សប្រុស ស្រីពីរនាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ រវាងរថយន្ត នឹងម៉ូតូបុកគ្នាកាលពីវេលាម៉ោង ១០និង៥០នាទីយប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ លើបណ្តោយផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួន ... Read More »
រថយន្តកុងតឺន័របើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូ២គ្រឿងរងរបួសធ្ងន់៣នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់ក៏ មានមនុស្សប្រុសចំនួន៣នាក់បាន រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈធ្វើដំណើរស្របជាមួយរថយន្តកុងតឺរន័រ ហើយរថយន្តបត់មិនប្រយ័ត្ន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវលេខ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ជាប់ព្រំប្រទល់ និងសង្កាត់ចោមចៅ ... Read More »
ក្រឡាប់រថយន្តនៅខេត្តបន្ទាយមានជ័យស្លាប់យ៉ាងតិច៣នាក់
ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តឆ្លាមពណ៌ស ធ្វើដំណើរពីបន្ទាយមានជ័យ ទៅកាន់ស្រុកកំរៀង លុះមកដល់ចំណុចកើតហេតុក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៦និង១៥នាទី ... Read More »
នគរបាលខណ្ឌឫស្សីបង្ក្រាបគ្រឿងញៀនពីរទីតាំងឃាត់ជនសង្ស័យ១៥នាក់ដកហូតថ្នាំញៀន១១កញ្ចប់
ភ្នំពេញ: កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង៦ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចអង់តែងទួលគោក ផ្លូវលំ ក្រុម២ ... Read More »
ឃាត់ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់បន្ទាប់ពីលួចខោអាវអាជីវករក្នុងផ្សារ
ភ្នំពេញ៖ ស្ត្រីមានទាំងផ្ទៃពោះ ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចដើម្បីអប់រំបន្ទាប់ពី ដើរបន្លំលួចខោអាវ របស់របរ តាមកន្លែងលក់ដូរ ចំនួន ៧ខោ របស់អាជីវករលក់ខោអាវ ក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ... Read More »
បាត់ម៉ូតូហើយត្រូវជាប់សង្ស័យថា ជាចោរគាស់ផ្ទះ និងត្រូវគេវាយទ្រមខ្លួនថែមទៀត
ភ្នំពេញ៖ យុវជនម្នាក់ជាជនពិការភ្នែកម្ខាង ត្រូវបាននគរបាលចាប់ដាក់ខ្នោះដៃបន្ទាប់ពីប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួនបានព្រួតគ្នាវាយទ្រមខ្លួន រួចនាំខ្លួនទៅប្រគល់នគរបាល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចោទថាជាចោរគាស់ផ្ទះ ។ ... Read More »
ស្រឡាញ់អូនយូរហើយ ទ្រាំមិនបាន រួមរក្យ័គ្នា ព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តស្វាយរៀងៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថា បានចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង២និង៤០ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាមូ ឃុំមនោរម្យ ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា យុវជនសង្ស័យមានឈ្មោះពៅ ឌីណា ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចាត់កូនចៅឲ្យចាំយកលុយពីរថយន្តដឹកឈើ
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្ពងបានដើរនិយាយប្រាប់ប្រជាពលរដ្ឋដឹកឈើបន្តិច បន្តួចក៏ដូចជាឈ្មួញឈើធំៗឆ្លងកាត់ស្រុកថ្ពងឲ្យដឹងថា ការណ៍ដែលពួកគេបង្ខំចិត្ត យកលុយពីគោយន្តដឹកឈើ ឬដឹកគ្រឿងសង្ហារិមក៏ដូចជារថយន្តឈ្មួញធំៗដឹកឈើ ដោយតម្លៃថ្លៃៗនោះក៏ព្រោះតែមានបទបញ្ជាពីលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺជាអ្នកបញ្ជានោះដែរ។ ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិយាយថា លោកប្រធានមន្ទីរមានជំនាញតែមួយមុខគត់គឺរឿងចាប់ឈើ។ នៅឯស្រុកថ្ពងមានសេចក្តីរាយការណ៍ថា មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង២នាក់ កំពុងធ្វើសកម្មភាពខ្លាំងក្លាក្នុងការប្រមូលប្រាក់ពីបទល្មើសក៏ដូចជាតាមរថយន្ត ... Read More »
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងផ្តល់ជំនួយដល់អង្គការ Agir pour le Cambodge កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាជាមួយអង្គការ Agir pour le ... Read More »
អាជីវកម្មលក់ផ្កា ថ្ងៃទិវានៃក្ដីស្រឡាញ់ នៅរាជធានីភ្នំពេញ ឆ្នាំនេះធ្លាក់ចុះ
ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧នេះ សកម្មភាពទាំងលក់ផ្កា និងលក់កាដូផ្សេងៗ នៅមុខសាលារៀន និងតាមផ្លូវសាធារណៈមានការធ្លាក់ចុះជាងឆ្នាំទៅមិញ ។ ការធ្លាក់ចុះនេះ ទំនងជាយុវជនខ្មែរមានការយល់ច្រើន ក្នុងការប្រតិបត្តិនូវវប្បធម៌បរទេសប្រាស់ចាកពីប្រពៃណីរបស់ខ្លួន។ ទិវានេះ មិនមាននៅក្នុងវប្បធម៌ប្រពៃណីរបស់ខ្មែរទេ ហើយសូមឲ្យយុវជនខ្មែរកុំឆាប់យកនូវវប្បធម៌បរទេសមកដាក់ខ្លួនពេក។ មន្ទីរវប្បធម៌ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច