ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖​ អ្នកនេសាទនៅខេត្តសៀមរាប​សម្រុកមកប្រព្រឹត្តល្មើសនៅខេត្តកំពង់ធំ ប៉ុន្មានថ្ងៃនេះ អ្នកនេសាទ​នៅ​ខេត្តសៀមរាប​បានសម្រុកមកប្រព្រឹត្តបទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេស​ក្នុងដែនសមត្ថកិច្ច​លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផល​ត្រួត៥ស្រុកក្នុងខេត្តកំពង់ធំ ។ លោក គូ ប៊ុនទឹង ត្រូវគេអះអាងថា ជាអ្នកដែលបាន​ឃុបឃិតជាមួយអ្នកនេសាទខុសច្បាប់​ដើម្បីស្វែងរកផល​ប្រយោជន៍ សម្រាប់​ប្រធានមន្ទីរកសិកម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖​ លោក ស៊ុន ចាន់ថុល មើលប្រធានមន្ទីរសាធារណការខេត្តកំពតផង

ស្ថានភាពផ្លូវនានា​ក្នុងភូមិសាស្ត្រខេត្តកំពត​រងការខូចខាតជាបន្តបន្ទាប់ ហើយគេឃើញក្រុមមន្ត្រី​ នៃមន្ទីរសាធារណការខេត្តចុះជួសជុល​ជាច្រើន​កន្លែងនោះដែរ ប៉ុន្តែ​គេ​គ្រាន់តែធ្វើដើម្បី​ធ្វើរបាយការណ៍ជូនថ្នាក់លើ​ដោយមិនគិតអំពីគុណភាពផ្លូវនោះឡើយ ។ ក្រៅពីនោះ ផ្លូវប្រវែង​ជាង១គីឡូម៉ែត្រឆ្ពោះទៅរមណីយដ្ឋានទឹកឈូរ ក៏ចំណាយពេល​ជួសជុលយូរណាស់មកហើយ មិនឃើញរួចរាល់នៅឡើយ ។ ស្ថានភាពបែបនេះ គឹបង្កប់ឲ្យមានអំពើពុករលួយ​យ៉ាងខ្លាំងក្លា ដែលចាំបាច់ក្រសួងសាធារណការ និងដឹកជញ្ជូន​ត្រូវត្រួតពិនិត្យ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ខ្នងក្រាស់មែន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ

បន្ទាប់ពីក្លាយជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈាង តុលា ធ្វើឲ្យមន្ត្រីនៅក្រោមបង្គាប់ញាក់សាច់គ្រប់គ្នា ។ ញាក់សាច់​ក៏ព្រោះតែ​លោកអាចធ្វើអ្វីៗបានគ្រប់យ៉ាង រួមទាំងការលក់ដីច្រើនកន្លែង បើទោះបីជាមន្ត្រីក្រោមឱវាទ​ធ្វើការរាប់សិបឆ្នាំ ខ្លះចូលនិវត្តន៍ មានប្រតិកម្មក៏លោកមិនឈឺក្បាល ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ក៏បានដើរគ្រវីក្បាលពីអំណាចរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតធ្វើផ្លូវខាងមុខ ខូចខាងក្រោយ

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ​ឆ្លងកាត់ភូមិសាស្ត្រ​ ខេត្តកំពត រអូរទាំអំពីស្ថានភាពផ្លូវ​នៅក្នុងខេត្តនេះ ឃើញតែមានការជួសជុល​ជាហូរហែ ប៉ុន្តែធ្វើខាងមុខ ខូចខាងក្រោយ ។ ផ្លូវច្រើនខ្សែ ទាំងផ្លូវជាតិផង រងការខូចខាតជាបន្តបន្ទាប់ រីឯការជួសជុល ក៏ឃើញថា បានធ្វើជា​បន្តបន្ទាប់ ប៉ុន្តែ​គ្រាន់តែដកគ្រឿងចក្រចេញ គឺផ្លូវខូចទៅហើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ កំពង់ចម្លងគ្រប់កន្លែង​នៅខេត្តកំពង់ចាម រថយន្តមួយគ្រឿង ថ្លៃ១ម៉ឺន៥ពាន់រៀល

កំពង់ចម្លង​កាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សុទ្ធតែមានតម្លៃ​មួយម៉ឺនប្រាំពាន់រៀលសម្រាប់រថយន្តមួយគ្រឿង និងពេលយប់​ចាប់ពីម៉ោង​៦ទៅ ថ្លៃ៤ម៉ឺនរៀល ឬ១០ដុល្លារសហរដ្ឋអាមេរិក ។ គេមិនដឹងថា តើ​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​បានជ្រាប​រឿងនេះដែរឬយ៉ាងណានោះទេ ហើយគិតថា វាជាតម្លៃសមរម្យ ឬក៏ថ្លៃពេក? ... Read More »

ខ្សឹបដាក់ត្រចៀក៖ គ្រាន់តែឈ្មួញដឹកឈើមកខេត្តព្រះវិហារ ក៏មេព្រៃសៀមរាបរស់ស្រួលដែរ

ប្រភពបានឲ្យដឹងថា ការដែលលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្ត​សៀមរាប យ៉ាងរលូន គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុក រលួយជាយូរមកហើយ។ មន្ត្រីដែលស្និទ្ធនឹងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំឃុបឃិតឲ្យលោក គូ ប៊ុនទឹង កសាងបទល្មើសនេសាទ

គេរាយការណ៍ថា បទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ច ឬក្នុងកណ្តាប់ដៃលោក គូ ប៊ុនទឹង មន្រ្តីជលផលត្រួត៥ស្រុក នៅក្នុងខេត្តកំពង់ធំបានកើតមានយ៉ាងគគ្រឹក គគ្រេង ដែលធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា បទល្មើសទាំងនោះ គឺជាការឃុបឃិតរបស់ អាជ្ញាធរថ្នាក់ខេត្ត បើកដៃឲ្យលោក គូ ប៊ុនទឹង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋសង្កាត់ព្រៃវែងប្រតិកម្មរឿងលក់ដីរួមបានជាង​១០លាន​អត់ចែកគ្នា

ប្រជាពលរដ្ឋ​រស់នៅភូមិព្រៃវែង​ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង១០០គ្រួសារ​កំពុងជ្រួល​នៅគ្រាដែលអាជ្ញាធរសង្កាត់​ និងភូមិ ឃុបឃិតគ្នាជាមួយថ្នាក់លើ​លក់ដីរួម​របស់សហគមន៍ខាងលើទំហំជិត​២០ហិកតា ក្នុងមួយម៉ែត្រការ៉េ​តម្លៃ២០ដុល្លារ បានលុយ​ច្រើនជាង​១០លានដុល្លារ ប៉ុន្តែព្យាយាមបិទបាំង​ហើយចែករំលែក​ឲ្យតែអ្នកជិតស្និទ្ធ និងគ្នីគ្នាពួកគេតែប៉ុណ្ណោះ ។ អ្នកភូមិព្រមានថា នឹងផ្ទុះការតវ៉ាដល់ភូមិគ្រឹះសម្តេចនាយក​រដ្ឋ​មន្ត្រី ប្រសិនបើ​អាជ្ញាធរ​ថ្នាក់ក្រោម​នៅតែស៊ុមគ្រលុំគ្នា​បែបនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយផ្នែករដ្ឋបាលជលផល គូ ប៊ុនទឹង អនុញ្ញាតឲ្យមានបទល្មើសដោយសេរី

ល្បីល្បាញពេកហើយ សម្រាប់លោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួតត្រា​៥ស្រុក នៃខេត្តកំពង់ធំ ដែលអនុញ្ញាត​ឲ្យឈ្មួញ​ប្រព្រឹត្តបទល្មើស​នេសាទ​ដោយសេរី ។ គ្រាន់តែឈ្មួញឈ្មោះ ហឿន អាចបង្កបទល្មើសនេសាទ​ដោយចំហរ​ គ្មានញញើតសមត្ថកិច្ចដទៃឡើយ ។ ការដែលឈ្មួញ​មិនញញើតសមត្ថកិច្ចដទៃ ក៏ព្រោះតែ​មានមន្ត្រី​ជលផលឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក ៖លក់ទៀតហើយ! ម្តងនេះចិនមិនត្រឹមដេញខ្មែរ ខ្មែរដេញខ្មោចទេ ចិនដេញទាំងនគរបាល

ស្ងាត់ៗថ្មីៗនេះស្រាប់តែមន្ត្រីនគរបាលតូចតាចនៅ ការិយាល័យកណ្តាលបង្រ្កាបបទល្មើសរាជធានីភ្នំពេញ  មានទីតាំងជិតស្តុបឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចំនួន៣ការិយាល័យ នាំគ្នារើតោករើហឹងដាក់លើរថយន្តទៅនៅកន្លែងថ្មី ដោយម្នាក់ៗធ្វើទាំងទឹកមុខស្រពោននិងគិតក្នុងចិត្តថា « ម្តងនេះចិនមិនត្រឹមដេញខ្មែរ ឲ្យខ្មែរដេញខ្មោចទេ គឺចិនថែមដេញទាំងប៉ូលិសទៀត » ​អ្វីដែលកាន់តែធ្វើឲ្យសង្វេគដែលធ្វើឲ្យមន្រ្តីនគរបាលនៅទីនោះអួលដើមក រកឈានជើងចេញមិនចង់រួចនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដាយកាត់ទន្លេ៣កន្លែងនៅស្រុកបុរីជលសា​ត្រូវបានលក់ឲ្យឈ្មួញវៀតណាម

រដូវទឹកសម្រក គឺជារដូវដែលប្រមូលបានផលនេសាទបានច្រើន។ ផលនេសាទទាំងនោះ​មិនសម្រាប់ប្រជាជនកម្ពុជា​ម្ចាស់ស្រុកនោះទេ ប៉ុន្តែអាជ្ញាធរ​ស្រុកបុរីជលសា ខេត្តតាកែវ​បានលក់​ផលនេសាទទាំងនោះ​ឲ្យទៅឈ្មួញវៀតណាម​តាមរយៈការដាក់ដាយ​កាត់ទន្លេ៣កន្លែង ស្ថិតក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ នៅចំណុចអតីតឡូត៍លេខ៥ ។ អ្នកភូមិ ក៏ដូចជាសហគមន៍នេសាទ​ក្នុងឃុំកំពង់ក្រសាំង អះអាងថា​​អភិបាលស្រុកបុរី ជលសា លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំ​បណ្តោយ​ឲ្យលោក សៅ វណ្ណសេរីវុធ កសាងបទល្មើសនេសាទដោយសេរី

ប្រជាពលរដ្ឋនៅតំបន់​បឹងទន្លេសាប​ ស្ថិតក្នុងស្រុកកំពង់ស្វាយ បានកត់សម្គាល់ឃើញថា ឈ្មួញអ្នកមានលុយបានឃុបឃិតជាមួយ​មន្ត្រីជំនាញ បង្កើតបទល្មើសនេសាទជាចំហរ​ហើយអាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេស​ស្ថាប័នជំនាញ នៃមន្ទីរកសិកម្មខេត្ត ជាអ្នក​ឃុបឃិត​ឲ្យមានបទល្មើស​នោះទៅវិញ ។ គេរាយការណ៍ថា ឈ្មួញ​មួយរូបឈ្មោះ គន កំពុង​ប្រព្រឹត្តបទល្មើសនេសាទ​គ្រប់ប្រភេទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ក្រោមការឃុបឃិតពីមន្ត្រីជំនាញ គឺលោកសៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖​ ដីជាតិ​នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ត្រូវគេហែកចែកគ្នាស៊ី

ដីរបស់រដ្ឋជាច្រើនកន្លែង​ក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺច្រើនកន្លែង ត្រូវបានគេលក់​​បានលុយ​រាប់លាន​ដុល្លារហែកចែកគ្នា​ទាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ។ ករណីនេះ អ្នកដែលឆ្អែតចិត្តជាងគេ គឺមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចាស់វស្សាខ្លះចូលនិវត្តន៍ច្រើននាក់ មិនត្រូវបានគេឲ្យលិឌផងទេ ។ លោក ឈាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការខេត្តកំពង់ឆ្នាំង រងការរិៈគន់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាំតែជម្រិតឈ្មួញដឹកមាន់រស់ ប្រហិត ជង្គង់មាន់ ស្លាបមាន់..?

ខេត្តកំពង់ឆ្នាំង៖ យ៉ាងតិចមានទីតាំងប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលខេត្តកំពង់ឆ្នាំងចំនួន៣កន្លែង ក្នុងរូបភាពពិនិត្យបច្ចេកទេសយានយន្ត, ករណីឡានតទ្រុងខុសបច្ចេកទេស, ដឹកសំពីងសំពោង,ផ្ទុកលើសទំងន់,បើកបរលើសល្បឿនកំណត់, ពិនិត្យប័ណ្ណបើកបរ, ពិនិត្យបង់ពន្ធផ្លូវប្រចាំឆ្នាំ,ឈៀកជាដើម ដើម្បីតម្រូវអោយប្រជាពលដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែប្រជាពលរដ្ឋរិៈគន់ថា៖ អត់ឃើញបំពេញកាតព្វកិច្ច តួនាទី ភារកិច្ច អោយស្របតាមយន្តការថ្នាក់លើកំណត់និងរឹតបណ្តឹងច្បាប់ចរាចរណ៍នោះទេ គោលដៅចំបង គឺប្រើវិធានគាបសង្កត់តែប្រជាពលរដ្ឋដឹកមាន់រស់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រភពបានឲ្យដឹងទៀតថា លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ ដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖​ ស្នងការខេត្តកំពង់ធំ​ចាត់តាំងកម្លាំង​ធ្វើការងារសេដ្ឋកិច្ចយ៉ាងម៉ត់ចត់

គ្រប់ខ្សែផ្លូវ​ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានរៀបចំកម្លាំងនគរបាល​ប្រមូលសេដ្ឋកិច្ចជូនលោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល យ៉ាងម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យឈ្មួញរកស៊ីដឹកជញ្ជូន​ទំនិញ​, កសិផល, ជ្រូក មាន់ ទា… រួចផុតពីកម្លាំងរបស់លោកស្នងការនោះឡើយ ។ ប្រភពរាយការណ៍ថា លោកស្នងការនគរបាលខេត្តកំពង់ធំបានចាត់តាំងកម្លាំង​មន្ត្រីក្រោមឱវាទ​មួយចំនួនដែលជាបក្ខពួករបស់ខ្លួន​ឈរតាមផ្លូវជាតិ ដើម្បីចាំប្រមូល​លុយពីការដឹកជញ្ជូន, ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញឈ្មោះ គន ប្រព្រឹត្តបទល្មើសនេសាទ​នៅស្រុកកំពង់ស្វាយ​ជាចំហរ

គេរាយការណ៍ថា បទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ កំពុងកើតមានជាចំហរនៅរដូវបិទនេសាទនេះ ។ ​ឈ្មួញម្នាក់ឈ្មោះ គន កំពុងដាក់បទល្មើសគ្រប់ប្រភេទ​នៅក្នុងភូមិសាស្ត្រ​ស្រុកកំពង់ស្វាយ​ដោយមានការឃុបឃិត​ត្រូវរ៉ូវជាមួយលោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ បទល្មើសនេសាទច្រើនប្រភេទ​ដែលប្រព្រឹត្ត​ដោយបុគ្គលមួយនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់រិះគន់ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការនគរបាលខេត្តកំពង់ធំ​នៅតែក្រអឺត

បើតាមការបង្ហើបពីមន្ត្រីនគរបាលមួយចំនួនក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅតែបន្តប្រើអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មោះ ប៉ាង សុធារិទ្ធ ហៅតូ ជាអ្នកបើកបររថយន្តរបស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់ក្នុងបន្ទាយយោធានៅតំបន់ភ្នំស្រង់ គ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានទៅក្បែរ

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានមន្ត្រីយោធាពាក់ផ្កាយ៣មួយរូបឃុបឃិតឲ្យមានការបើកសង្វៀនបញ្ជល់មាន់នៅចំណុចបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ ដំណើរការយ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំស្រង់ ក្បែរបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ បានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំបើកដំណើរការជាយូរមកហើយ ប៉ុន្តែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ជុំ សំនិត ចូលចិត្ត​ទទួលទានមាន់វត្ត

ប្រភពពីមន្ត្រីអង្គភាព​សាខាពន្ធដារ​ខេត្ត​ឧត្តរមានជ័យ​បានបង្ហើបថា លោក ជុំ សំនិត ដែលជាមេដឹកនាំអង្គភាព ចូលចិត្តទទួលទាន​មាន់វត្ត ហើយបង្ក​ឲ្យមានរឿងអាសូ្រវញឹកញាប់ ។ រឿងអាស្រូវជាហូរហែ​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើមិនគប្បីនេះ​តាំងពីជាង​១០ឆ្នាំមុន រហូតដល់សព្វថ្ងៃ គឺនៅតែជារឿងក្បែរៗកន្ទុយក្បិននេះឯង ។ ក្រៅពីនោះ ក៏នៅមានបញ្ហាអំពើពុករលួយ ដែលគេខ្សឹបថា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ លោកកើត ដារ៉ាស៊ីមេក្លោងពុករលួយដ៏ធំប្រចាំច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ

ខេត្តក្រចេះ៖ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ លោក កើត ដារ៉ាស៊ី រកចំណូលពីអំពើពុករលួយក្នុងតំណែង បានយ៉ាងច្រើនក្នុងមួយខែៗ តាមរយៈយកលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ គិតជាក្បាលរថយន្តជាដើម ។ យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ បាននឹងកំពុងដំណើរការដឹកជញ្ជូនទំនិញមកពីបរទេស ចូលកម្ពុជា តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ក្នុងនោះក្រៅអំពីក្រុមហ៊ុនដឹកជញ្ជូនត្រូវបង់ប្រាក់ជាក្បាលរថយន្ត ... Read More »

ខ្សឹបដាក់ត្រចៀក ៖ បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ក្រោមក្រសែភ្នែកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ

បើទោះជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានផ្លាស់ប្តូរក៏ដោយ ក៏បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំមិនថមថយនោះឡើយ ។ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម មិនបានធ្វើឲ្យប្រសើរឡើង ឬកាត់បន្ថយបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នោះឡើយ ។ ដោយសារតែបទល្មើសមិនថយចុះនោះហើយទើបក្រសួងមហាផ្ទៃកាលពីចុងខែសីហា បានចាត់មន្ត្រីជាន់ខ្ពស់មួយក្រុមឲ្យចុះទៅពិនិត្យមើលបទ ល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ តាមចំណាររបស់ប្រមុខរាជរដ្ឋាភិបាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ កំណែទម្រង់​នៅក្រសួង​សាធារណការ ធ្វើឲ្យជ្រួល

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកយុទ្ធនាការ​គគ្រឹកគគ្រេង​​ក្នុងការ​ដក និងផ្លាស់ប្តូរ ប្រធានមន្ទីរ​នៅតាមបណ្តា​ខេត្តមួយចំនួន ។ ក្រុមមន្ត្រី​នៅក្នុងក្រសួង​អះអាងថា នោះជាផែនការ​នៃកំណែទម្រង់​របស់ក្រសួង​ដើម្បី​រួមចំណែកលុបបំបាត់​អំពើពុករលួយ​ផង និង​ពង្រឹងប្រសិទ្ធភាពការងារផង ។ ផ្តើមចេញពីការដកតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តសៀមរាប, ត្បូងឃ្មុំ, ក្រចេះ… និងមានជាបន្តបន្ទាប់ទៀត​ ... Read More »

ខ្សឹបដាក់ត្រចៀក!! មានឈ្មោះ ភ័ក្ត្រ ម្នាក់ ហ៊ានកាងហ្គេមបាញ់ត្រីនៅខណ្ឌមានជ័យ ពលរដ្ឋសូមណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបផង

អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ដឹងស្រាប់ហើយថា ល្បែងសុីសង ដូចជាហ្គេមបាញ់ត្រី និងទីតាំងបង្កប់ការចាក់បាល់តាមអនឡាញ និងល្បែងជាច្រើនទៀត ដែលធ្វើឲ្យអ្នកលេងវិនាសហឹនហោចនូវទ្រព្យសម្បត្តិក្នុងគ្រួសារ ក៏ដូចជាបំប្លាញសន្តិសុខក្នុងសង្គាមជាតិកំពុងរីកចំរើនក្នុងពេលបច្ចុប្បន្នជាដើម ។ ជាក់ស្ដែងគេសង្កេតឃើញមានទីតាំងហ្គេមបាញ់ត្រីចំនួន២ទីតាំងដូចជា ៖ ទី១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ពីក្បែរផ្សារបេសេប្រហែល១០០ម៉ែត្រ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រឡេកមើលបទល្មើសនេសាទ​​សមុទ្រ​ខេត្តកោះកុងផង

អាជ្ញាធរខេត្តកោះកុង ត្រូវបានប្រជានេសាទរិះគន់ថា មិនយកចិត្តទុកដាក់ទប់ស្កាត់ករណីទូកនេសាទរបស់វៀតណាម និងថៃ ចូលមកបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមុទ្រខេត្តកោះកុង យ៉ាងពេញបន្ទុកនោះទេ ។ ជាក់ស្ដែងក្នុងខណៈដែលទូកនេសាទរបស់ជនជាតិវៀតណាម និងសៀមរាប់រយគ្រឿងចូលមកធ្វើសកម្មភាពបំផ្លាញធនធានមច្ឆជាតិក្នុងផ្ទៃសមុទ្រនៃស្រុកគិរីសាគរ និងស្រុកមណ្ឌលសីមា យ៉ាងមហន្តរាយបែរជាលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ... Read More »

ខ្សឹប ៖ អាជ្ញាធរខេត្តកោះកុងបិទភ្នែកមើលជនបរទេសចូលនេសាទក្នុងដែនសមុទ្រខ្មែរ

គេរាយការណ៍ថាអាជ្ញាធរខេត្តកោះកុងឃុបឃិត បិទភ្នែក បិទត្រចៀកឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងគគ្រឹកគ្រេង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មាននាក់នោះ ។ បទល្មើសនេសាទក្នុងការអនុញ្ញាតឲ្យបណ្តាជនបរទេសវៀតណាម និងថៃ ចូលមកនេសាទល្មើសច្បាប់នោះគឺមានទាំងថ្នាក់ដឹកនាំខេត្ត,នគរបាលព្រំដែនទឹក និងខណ្ឌរដ្ឋបាលជលផល ។ ពួកគេមិនដែលខ្វល់ចំពោះការបង្ក្រាបនោះទេ ព្រោះគិតថានៅក្នុងដែនសមុទ្រ គ្មាននរណាដឹងអំពីបញ្ហាបទល្មើសនោះឡើយ ។ ផ្ទុយទៅវិញគឺចាំតែយកប្រាក់ពីជនបរទេសទាំងនោះជាការស្រេច ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តសៀមរាប​ត្រជាក់ល្ហឹម

ក្រៅតែពីអំពើពុករលួយក្នុងបញ្ហា​ជញ្ជីងថ្លឹងរថយន្តតាមផ្លូវជាតិលេខ​៦ ក្នុងស្រុកប្រាសាទបាគង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ត្រូវប្រជាពលរដ្ឋមើលឃើញថា មិនបានបញ្ចេញលុយប្រើកម្លាំងទៅជួសជុល​ផ្លូវខូចខាតបន្តិចបន្តួច​នៅក្នុង​ខេត្តនោះឡើយ ។ ប្រការនេះ ត្រូវបានក្រុម​មន្ត្រីនៅក្នុងមន្ទីរខ្សឹបខ្សៀវ​អំពីជោគវាសនាលោកប្រធាន គឹម ប៉ុណ្ណា ដែលល្អប្រសើរជាង​លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីនៅខេត្តតាកែវ​ច្រើនខុសបច្ចេកទេស

រណ្តៅដីជាច្រើនកន្លែង​នៅ​ក្នុងខេត្តតាកែវ​ ច្រើនខុសបច្ចេកទេស​ ពោលគឺការជីករណ្តៅជ្រៅៗ ហើយការដឹកជញ្ជូន​ក៏មិន​ត្រឹមត្រូវតាមបច្ចេកទេសកំណត់​​របស់​ស្ថាប័នជំនាញនោះទៀត ។ រណ្តៅដីនៅស្រុកគិរីវង់, ស្រុកត្រាំកក់, ក្រុងដូនកែវ និងស្រុកបាទី សុទ្ធតែត្រូវបានប្រជាពលរដ្ឋអះអាងថា មានភាពអនាធិបតេយ្យយ៉ាងខ្លាំង ហើយជាពិសេស​រណ្តៅដីទាំងនោះ​ភាគច្រើន​គឺ​ល្មើសនឹង​ច្បាប់ ដោយមិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេសនោះឡើយ ។ ការដែល​ថៅកែរណ្តៅដីទាំងនោះ​គឃ្លើនបំពានច្បាប់​ក៏ព្រោះតែ​​ពួកគេអាងខ្នងបង្អែក​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខា​ពន្ធដារខេត្តពោធិ៍សាត់ ធុំក្លិនមិនស្រួល 

មន្ត្រី​នៅតាមអង្គភាពនានាជុំវិញសាលាខេត្តពោធិ៍សាត់ខ្សឹបខ្សៀវតាមតុកាហ្វេ​ ក្រោយការចាប់ខ្លួនមន្ត្រី​មន្ទីរ​សុរិយោដីខេត្តពោធិ៍សាត់​៣នាក់ ដោយពួកគេអះអាងថា រឿងពុករលួយ​នៅខេត្តពោធិ៍សាត់ ដែលធ្ងន់ធ្ងរខ្លាំងណាស់ដែរនោះ គឹលោក ម៉ា សំអាត ប្រធានសាខា​ពន្ធដារខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លី ក៏ដូចជាការបង់ពន្ធដីធ្លី ឬអចលនទ្រព្យ ក្នុងខេត្តពោធិ៍សាត់ ។ គេនិយាយថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយលោក ទូច គន្ធា ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ​ យកមន្រ្ដីក្រោមឱវាទធ្វើជាប្រពន្ធចុង 

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩  មានការបែកធ្លាយមកថា លោកទូច គន្ធា  ប្រធានមន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ លួចលាក់មានប្រពន្ធចុង ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន  រំលោភលើច្បាប់មាត្រា ទី៧ និងមាត្រាទី១០ នៃច្បាប់ស្ដីពី ឯកពន្ធភាព ... Read More »