ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ថោន ចេញថតភាពយន្តខ្នាតធំលើកដំបូង

ភ្នំពេញ៖ ក្រៅពីបង្កើនបានប្រជាប្រិយភាពលើការច្រៀងកន្លងមក ខេម បាននឹងកំពុងត្រៀមខ្លួនជាស្រេចក្នុងការចេញថតភាពយន្តខ្នាតធំលើកដំបូងឲ្យផលិតកម្មមួយ។ ភាពយន្តនេះ ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់តារាចម្រៀងរូបនេះកាន់តែខ្លាំងជាងមុន។ មានការទម្លាយឲ្យដឹងថា តារាចម្រៀងខេមគ្រោងនឹងចេញថតភាពយន្តខ្នាតធំរបស់ផលិតកម្ម RGB គឺរឿង “ព្រាយកូនភ្លោះ”ដែលជាវណ្ណកម្មថ្មីមួយទៀត ក្រោយពីផលិតកម្មនេះផ្អាកការផលិតភាពយន្តអស់មួយរយៈ។ ប្រភពបន្តថា ខេម អាចចូលរួមថតភាពយន្តនៅផលិតកម្មផ្សេងក្រៅពីផលិតកម្មថោន ... Read More »

លោកអូស្មាន ហាស្សាន់៖ តាមរយៈកិច្ចប្រជុំអន្ដរជាតិ ហាឡាល់ថៃ កម្ពុជាមានលទ្ធិផល៣ចំណុច ដែលភាគីថៃនឹងជួយដល់ការពន្លឿនកិច្ចការហាឡាល់នៅកម្ពុជា

ប្រទេសថៃ៖ ក្រោយពីកិច្ចប្រជុំអន្ដរជាតិហាឡាល់ថៃ ដែល មានតំណាងក្រុមហ៊ុន ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ស្ដង់ដាហាឡាល់ជាង១០០ ស្ថាប័ន និងមានប្រទេសជាសមាជិក ចំនួន២៥ប្រទេសចូលរួមផងនោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ... Read More »

មន្រ្ដីជំនាញជលផល​ស្រុកបារាយណ៍អង្គុយចាំលាភមកដល់ស្រាប់ៗ

ខេត្តកំពង់ធំ៖ មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនល្មើស២នាក់ លួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រី )ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រួចប្រគល់ជនល្មើសព្រមទាំងវត្ថុតាងឲ្យមន្រ្ដីជំនាញ​សង្កាត់រដ្ឋបាលជលផលបារាយណ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ ជលល្មើសទី១-ឈ្មោះ អ៊ីម អេង ភេទប្រុស អាយុ៣៧ឆ្នាំទី២ ... Read More »

នគរបាលចាប់កាត់សក់ក្មេងទំនើង៣នាក់ពេលចូលអុកឡុកសាលារៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ បានចាប់ខ្លួនក្មេងទំនើង៣នាក់ដែលទុកសក់វែងនិង ក្នុង ខណៈដែលពួកគេ ចូលទៅធ្វើសកម្មភាពអុកឡុករំខានសិស្សនាក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័នដែលកំពុងរៀនសូត្រ បង្កឲ្យសិស្សមានការភ័យខ្លាច បន្ទាប់មកបាននាំទៅសាកសួរ និងអប់រំ ព្រមទាំងកាត់សក់ខ្វែងជាសញ្ញាជើងក្អែក ដើម្បីឲ្យមានការរាងចាល បន្ទាប់មកបានធ្វើកិច្ចសន្យារួចរាល់ និងឲ្យអាណាព្យាបាល ... Read More »

បុរសម្នាក់ជិះម៉ូតូត្រូវរថយន្ដបុកអុសប្រហែល១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះមួយម្នាក់ឯងត្រូវរថយន្ដបុកពេញទំហឹងត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ធឿន ... Read More »

នៅព្រឹក ថ្ងៃទី ២ ធ្នូនេះ សម្តេចតេជោដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ

ប្រទេសចិន៖ នៅព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោក

ប្រទេសចិន៖ នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧ បន្ទាប់ពីជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ... Read More »

ម្តាយរវល់ឲ្យចំណីមាន់ ទាស៊ី កូនអាយុជាង២ខួបដើរដួលប៉ះឆ្នាំងដាំទឹកពុះរលាកពេញខ្នង

ខេត្តប៉ៃលិន៖ កុមារាអាយុ២ខួប១ខែម្នាក់បានរងគ្រោះរលាកឆ្នាំងទឹកក្តៅពេញសាច់កំប៉េះគូថ និងខ្នងខណៈដែលម្តាយរវល់តែដាក់បាយទាបាយឆ្កែមិនបានយក កូនទៅតាមធ្វើឲ្យកូនប្រុសកាន់អំបោសរត់ លេងទាក់ឆ្នាំងទឹកស្ងោរគ្រាប់ខ្នុរកំពុងតែ ក្ដៅពុះ និងរអិលដួលអុកគូទបណ្ដាលឱ្យរង របួសរលាកពងពេញសាច់ខ្នង និងកំប៉េះ គូទតែម្តង។ ភ្លាមៗនោះម្ដាយនិងអ្នកភូមិ ក៏បានដឹកយកទៅដាក់លើគ្រែទៅមុខផ្ទះ អស់រយៈពេល៤ម៉ោង ទើបយកទៅព្យាបាល នៅមន្ទីរបង្អែកខេត្តប៉ៃលិន។ ... Read More »

ស្ត្រីវ័យចំណាស់ម្នាក់ដួលស្លាប់ក្នុងបន្ទប់ទឹកទាំងពេទ្យមិនទាន់បានដឹងពីជំងឺផង

ខេត្តបាត់ដំបង៖ មានករណីស្ត្រីវ័យចំណាស់ម្នាក់បានដួលក្នុងបន្ទប់ទឹកផ្ទះពេទ្យឯកជនស្លាប់ ទាំងពេទ្យមិនទាន់ដឹងពីស្ថានភាពជំងឺផង គ្រាដែលជនរងគ្រោះទៅមន្ទីរពេទ្យដើម្បី ព្យាបាលជំងឺ ។ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិ ការនគរបាលក្រុងបាត់ដំបងបានប្រាប់ថា ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១០និង២០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះលេខ១៦៦ ... Read More »

អាធ្មេញជាមុខសញ្ញាចោរឆក់ជាង១២០លើកនៅភ្នំពេញ តាមរកកន្លះឆ្នាំទើបចាប់បាន

ភ្នំពេញ៖ អាធ្មេញគឺជាឈ្មោះហៅក្រៅរបស់មុខសញ្ញាចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលតែងតែរត់គេចខ្លួនរួចពីការតមប្រមាញ់របស់សមត្ថកិច្ចនោះ ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានរួមជាមួយបក្ខពួក២នាក់ទៀតនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានី ភ្នំពេញ បានយកចិត្តទុកដាក់ ដុតដៃដុត ជើង យ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយ ... Read More »

មន្ទីរសុខាភិបាលមិនទាន់សងលុយជាង១០ម៉ឺនដុល្លារដល់និស្សិតពេទ្យ៣៣នាក់

ខេត្តរតនគិរី៖ មន្ត្រីសុខាភិបាលខេត្តរតនគិរីប្រមូលលុយពីនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់៣.០០០ដុល្លារ ថ្នូរនឹងផ្តល់ការងារមកដល់ពួកគេ ពេលនេះយកលុយអស់ហើយអត់មានការងារ លុយក៏មិនព្រមសង។ ចំណែកប្រធានមន្ទីរសុខាភិបាលថ ករណីនោះជារឿងបុគ្គលទៅវិញ។ ថ្មីៗនេះបែករឿងមន្ត្រីសុខាភិបាលខេត្តរតនគិរីម្នាក់ប្រមូលលុយពីក្រុមនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់ៗប្រមាណ៣ពាន់ដុល្លារឡើងទៅថានឹងផ្ដល់ការងារក្របខ័ណ្ឌរដ្ឋ ដល់ពួកគេតែមកដល់ពេលនេះជាច្រើនខែ កន្លងមកហើយលុយក៏អស់ការងារក៏អត់ បានធ្វើ។ ប្រភពព័ត៌មានពីក្រុមនិស្សិតបានឱ្យដឹង ថាកាលពីខែកញ្ញាឆ្នាំ២០១៧មានប្រធាន ... Read More »

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង

ប្រទេសចិន៖ ក្រោយចប់នៃការចូលរួមកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោករួចមក នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរ៤នាក់ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជូនក្រុមចោរ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច(ម៉ូតូ) និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង ០៤នាក់នេះ មាន៖ ១/ ... Read More »

ចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយថ្នាំញៀននៅច្បារអំពៅ

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់ និងចែក ចាយថ្នាំញៀន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា និងកម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅ ចាប់ខ្លួនជាបន្តបន្ទាប់នៅគោលដៅ២ផ្សេងគ្នា ដោយដកហូតបានថ្នាំ ញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ រួមទាំង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ករណីនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ... Read More »

សង្ស័យចូលផ្ទះប្រជាពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិត្រូវបានប្រជាការពារភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាការពារភូមិ សហការជាមួយម្ចាស់ផ្ទះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានក្រោយពីចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ភោ ខ្មៅ ហៅញ៉ាញ់ ... Read More »

ស្លាប់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកត្រាំកក់

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ សស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣-៤ ក្នុងភូមិអូស្ញើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ... Read More »

អាជ្ញាធររាជធានីភ្នំពេញ កំពុងសិក្សាឲ្យបានលំអិតមុននឹងការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចប្រសប់ច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ៖ ដោយសារស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានការកកស្ទះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះរដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធ បាននិងកំពុងប្រឹងប្រែងរកដំណោះស្រាយ ដើម្បីឲ្យស្ថានភាពចរាចរណ៍មានភាពប្រសើរឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ... Read More »

ស្រវឹងស្រាបើករថយន្ដល្បឿនលឿនបុករះរថយន្ដនិងម៉ូតូជាច្រើនគ្រឿងបណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចសុីស470មួយគ្រឿង ក្នុងល្បឿនលឿនវ៉ារថយន្ដមួយគ្រឿងទៀតមិនផុតជ្រុលបុករះរថយន្ដបីគ្រឿងម៉ូតូមួយគ្រឿង និងរទេះលក់មីឆាមួយគ្រឿង រុញចូលក្នុងផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយបណ្ដាលឲ្យមានមនុស្សពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជួរមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាកឡិចសុីស ... Read More »

​ស្ត្រី​ចំណាស់ម្នាក់ត្រូវម៉ាស៊ីន​កិន​ទឹកអំពៅដើរ​ដោយ​ចរន្តអគ្គិសនី​ឆក់យក​ជីវិត

ខេត្ត​ត្បូងឃ្មុំៈស្រី្តវ័យចំណាស់ម្នាក់ ត្រូវម៉ាស៊ីន​កិន​ទឹកអំពៅ​ដើរ​ដោយ​ចរន្តអគ្គិសនីផ្តាច់យកជីវិត កាលពី​ម៉ោង៣រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ភូមិ​ទួល​កំពត​ទី៣ ឃុំ​បឹង​ព្រួល ស្រុក-ខេត្ត​ត្បូងឃ្មុំ ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ លី សះ អាយុ៦៥ឆ្នាំ ... Read More »

លោក ឯក ឃុនដឿន កោះហៅម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ទាំងអស់ក្នុងខណ្ឌទួលគោក មក​ណែនាំអំពីបញ្ហាគ្រឿងញៀន​

ភ្នំពេញ៖ ដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១៧ នៅសាលាខណ្ឌទួលគោក បានបើកវេទកាជួបជាមួយវិស័យឯកជន អាជ្ញាធរខណ្ឌទួលគោក រួមសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌទួលគោកទាំងអស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ... Read More »

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួននារីម្នាក់ រួមនឹងថ្នាំញៀន៣កញ្ចប់

ភ្នំពេញ៖ នារីសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន​ពាក់ព័ន្ធនិងគ្រឿងញៀនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចច្រកចូលផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ... Read More »

ណាហ្គាវើលដ៍ ឧបត្ថម្ភដល់សិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មីសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សថ្នាក់ទី ៩ ចំនួន ១០៥ នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាត

ភ្នំពេញ ថ្ងៃទី ១ ធ្នូ ២០១៧ – ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់ឯកសណ្ឋាន និងសម្ភារសិក្សានៅថ្ងៃនេះដល់សិស្សានុសិស្សមធ្យមសិក្សាបឋមភូមិចំនួន ១០៥ នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាត។ សិស្សានុសិស្សទាំងនោះ មកពីវិទ្យាល័យ និងអនុវិទ្យាល័យដំបូកខ្ពស់ ចំរើនផល ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកបានឃាត់ជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀន១កញ្ចប់ ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅ កាលវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ្រ ភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។​ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ប្រកាសបញ្ចូល​សកម្មជន​២៣រូប មកពីអតីត​បក្សសង្គ្រោះជាតិ ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក

ស្វាយរៀង៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក​។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ​លោក លោកស្រី ... Read More »

សាលាបឋមសិក្សាហ៊ុនសែនកាំងដីសស្ទឹងត្រែងចាស់ទ្រុឌទ្រមយូរហើយ សូមថ្នាក់លើដែលពាក់ព័ន្ធមេត្តាពិចារណាផង

ខេត្តស្ទឹងត្រែង៖ មាតាបិតា កូនសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន នៅក្នុងសាលាបឋមសិស្សា ហ៊ុន សែនកាំងដីស ក្នុងនោះមានសិស្សចំននួប្រមាណជិត២០០នាក់ ចាប់ពីថ្នាក់ទី១ ទៅដល់ថ្នាក់ទី៦ បានសំណូមពរ ក៏ដូចអំពាវនាវទៅដល់ថ្នាក់ដឹកនាំប្រទេស ព្រមទាំងសប្បុរសជន ... Read More »

កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ DIGITEKH ជួបជុំក្រុមហ៊ុនបច្ចេកវិទ្យាជាង៤០

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង៤០ស្ដង់ក្នុងព្រឹត្តិការណ៍ដ៏ធំDIGITEKH (ឌីជីថិក) ដែលត្រៀមនឹងរៀបចំឡើងរយៈពេលពីរនៅថ្ងៃ២-៣ខែធ្នូឆ្នាំ២០១៧នេះ។ កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជីពីស្ថាប័នក្នុងវិស័យនេះដ៏ច្រើនដូច្នេះនឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្មយ៉ាងសំបូរបែបដល់អ្នកទស្សនានៅអគារសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ នៅចុងសប្ដាហ៍នេះទាំងពីរថ្ងៃ (សៅរ៍-អាទិត្យទី២-៣) តែម្ដងDIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រអ្នកប្រើប្រាស់សិស្សនិសិត្សនិងម្ចាស់អាជីវកម្មបានជួបជុំគ្នាជជែកផ្លាស់ប្ដូរយោបល់និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យានិងការសហការពីដៃគូនានាសម្រាប់ជួយដល់ការអភិវឌ្ឍន៍អាជីវកម្មនាថ្ងៃអនាគត។នេះជាលើកដំបូងដែលក្រុមហ៊ុនSabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃនៅដើមខែធ្នូនេះ។នេះជាឱកាសដល់អ្នកចូលចិត្តផ្នែកបច្ចេកវិទ្យាបានស្គាល់បានជាវផលិតផលនិងសេវាកម្មនានាក្នុងតម្លៃពិសេស។ ក្រុមហ៊ុនសំខាន់ៗដែលចូលរួមលើស៤០ស្តង់មានជាអាទិ៍៖ធនាគារFTB, អេស៊ីលីដា, ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលាក្រុងប៉េកាំង

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី១ ធ្នូនេះ សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលនៃសាលាក្រុងប៉េកាំង ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យ ដែលផ្តល់សេវាកម្មបម្រើប្រជាជនចិន រួមទាំងអាជីវករបានលឿនរហ័សទាន់ចិត្ត ដែលយើងហៅថាជា (E-Government) ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ... Read More »

លោក ចំរើន បញ្ញា៖ ល្បែងស៊ីសងនៅក្នុងក្រុងតាខ្មៅទាំងអស់លោកសន្យានឹងបង្ក្រាបឲ្យអស់

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងទទួលផែនព្រហ្មទណ្ឌក្រុងតាខ្មៅ បានប្រាប់សារព័ត៍មានថា គ្រប់ល្បែងស៊ីសងនៅជុំវិញក្រុងតាខ្មៅ លោកនិងបង្ក្រាបឲ្យអស់ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ... Read More »

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចព្រែកគៀនជ្រៃនិងចំណុចពាមទន្លា និងចំណុចកន្ទិល

ខេត្តកំពង់ចាម ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនត្រូវបានបង្ក្រាបរួមមាន៖ របាំង បិទផ្ជិតព្រែកចំនួន១កន្លែង របាំងព្រួលប្រវែង១៥ម៉ែត្រ លូស្បៃមុងចំនួន២៤មាត់ របាំងស្បៃ ប្រវែង៦២០ម៉ែត្រ បង្គោលចម្រឹងចំនួន៣៦០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន២៥៥ គីឡូក្រាមចូលបឹង ធម្មជាតិវិញ ។ ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ... Read More »

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តកំពង់ឆ្នាំងឃាត់មនុស្ស១៤នាក់ដកហូតថ្នាំញៀន៣០កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបគ្រឿង ដោយឃាត់ខ្លួនក្រុមជនសង្ស័យ១៤នាក់ និងរកឃើញវត្ថុតាងថ្នាំញៀនចំនួន៣០កញ្ចប់ ដែលធ្វើឡើងចំនួន៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ គឺធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ... Read More »