ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍សម្រាប់៤សប្ដាណ៍ក្នុងខែវិច្ឆិកា២០១៧នេះកើនឡើងបើប្រៀបធៀប៤សប្ដាណ៍ក្នុងខែតុលា

ប៉ោយប៉ែត៖ ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ឆ្លងកាត់តាមប្រទេសថៃ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទៅទស្សនានៅប្រាង្គប្រាសាទអង្គរវត្ត រួចបន្តដំណើរទៅតំបន់កំសាន្តផ្សេងៗក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងសម្រាប់៤សប្ដាណ៍ក្នុងខែវិច្ឆកា ឆ្នាំ២០១៧នេះ ចំនួនសរុបមាន៤៥០៥៧នាក់ ក្នុងនោះស្រីមានចំនួន៣០៤៣នាក់ បើប្រៀបធៀបទៅនឹង៤សប្ដាណ៍ក្នុងខែតុលា ២០១៧កន្លងទៅនេះ មានចំនួនភ្ញៀវសរុប៤២១៩៦នាក់ ក្នុងនោះ ... Read More »

រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទដឹកខ្សាច់លើសចំណុះផុងលូក្រឡាប់បះជើង

ភ្នំពេញ៖ រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកខ្សាច់លើសចំណុះផុងលូក្រឡាប់បះជើង សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០០២ កែងផ្លូវបេតុង ក្រុម២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ... Read More »

ក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ កីចក បាន និងកំពុងប្រែក្លាយផ្ទៃដីក្រៀមក្រោះ ទុកទំនេរចោល ឲ្យទៅជាវាលស្រែពណ៌បៃតងខ្ចី ខៀវស្រងាត់ 

ប្រព័ន្ធធារាសាស្ត្រ កីចក បាន និងកំពុងប្រែក្លាយផ្ទៃដីក្រៀមក្រោះ ទុកទំនេរចោល ឲ្យទៅជាវាលស្រែពណ៌បៃតងខ្ចី ខៀវស្រងាត់ ។ បើទោះបីជា ប្រព័ន្ធធារាសាស្ត្រ កីចក មិនទាន់បានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រដ៏ធំមួយនេះ បាន និងកំពុងផ្តល់នូវអត្ថប្រយោជន៍ជាបណ្តើរៗ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ សៀមរាប,ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ [fbvideo ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យអតីតប្រធានរដ្ឋសភាថៃបន្ដកិច្ចសហប្រតិបត្ដិការគម្រោងបង្កើតមជ្ឈមណ្ឌលសហគមន៍ខ្មែរឥស្លាមបឹងកក់ ឲ្យបានលឿន

បាងកក៖ ក្នុងដំណេីរទស្សនកិច្ចផ្លូវការ នៃការ ចូលរួមក្នុងសន្និសីទហាឡាល់ អន្តរជាតិថៃ ពីចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់០៣ ធ្នូ ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណេីរ ... Read More »

បុរសប្រើប្រាស់គ្រឿងញៀនម្នាក់ស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរនៅផ្ទះសំណាក់កោះមាស

ភ្នំពេញ៖ បុរសប្រើប្រាស់គ្រឿងញៀនម្នាក់ដែលមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះ បានស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់កោះមាស ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ... Read More »

នាយឧត្តមសេនីយ៍ សេង​ ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍

ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សេង​ ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា០៨រូប ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព និងភាពជោគជ័យក្នុងពេលបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍​ ក្រោយពេលដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍ និងសាលានគរបាលភូមិភាគ៥ថៃឡង់ដ៍​ រយះពេល៤ថ្ងៃ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ភីយ៉ា ... Read More »

លោក ហ៊ុន ម៉ានីបាននាំយកឈុតគ្រឿងអលង្ការមាសសម្រាប់រូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេសមកដល់មាតុភូមិវិញហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នេះ គណៈប្រតិភូក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានីបាននាំយកឈុតគ្រឿងអលង្ការមាសសម្រាប់រូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេសមកដល់មាតុភូមិវិញហើយ។ គ្រឿងអង្ការមាសសម្រាប់លម្អរលើរូបចម្លាក់នាសម័យអង្គរ ... Read More »

កម្លាំងកងរាជអាវុធហត្ថពោធិ៍សាត់ឃាត់ខ្លួនអ្នកអារឈើ២នាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ២នាក់រួមទាំងវត្ថុតាង(ម៉ាសុីនរណាយន្តអារច្រៀកឈើ)។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងតំបន់ព្រៃភ្នំត្រង់ចំណុចដំណាក់គរគី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ... Read More »

ប្រើកាំភ្លើងខ្យល់ ភ្ជង់គំរាមសម្លាប់ សមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះ

ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះម្នាក់ បានមកប្តឹងសមត្ថកិច្ច ឲ្យចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្យល់ ភ្ជង់គំរាមសម្លាប់កាលពីយប់នៅកន្លែងបង់ត្រី។ ករណីឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ ប៉ូលិសអធិការដ្ឋានស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអុន ... Read More »

ឆក់ទូរស័ព្ទម្នាក់ឯងបានសម្រេច ភ្លាត់ស្នៀត ត្រូវអ្នកដំណើរដេញតាមធាក់ដួលរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ព្រោះតែចង់បានលុយមូលម្នាក់ឯង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់កំពុងជិះម៉ូតូជាមួយឪពុក បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ដេញធាក់ម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ។ ករណីឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីម៉ោង៦និង១០នាទី​ព្រឹក ​ថ្ងៃទី០២ ខែធ្នូ ... Read More »

ចងចាំ និងអបអរសាទរខួបទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ

ភ្នំពេញ៖ ថ្ងៃនេះជាខួបលើកទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៧) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ... Read More »

សម្តេចអគ្គមហាណញាចក្រី ហេង សំរិន៖ ស្មារតី ២ធ្នូ និងស្មារតី ៧មករា នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប

ភ្នំពេញ៖ ថ្លែងក្នុងអង្គមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្ស២ធ្នូ​​ ដែលបានរៀបចំធ្វើឡើងនាសាលសន្និសិទចតុមុខ កាលពីព្រឹកថ្ងៃទី០២ ខែធ្ខូ ឆ្នាំ២០១៧ នេះសម្តេចអគ្គមហាណញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៏ថា​ ស្មារតី ២ធ្នូ ... Read More »

លោក​ សុខ​ ផេង​ ​ និងលោក​ ហេង​ ចាន់ធួន ប្រកាស សមាសភាពក្រុមការងារចុះជួយភូមិនីមួយៗនៅក្នុងឃុំស្វាយទាប

ខេត្តកំពង់ចាម៖ នាព្រឹក​ ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៧​ លោក​ សុខ​ ផេង​ ប្រធានក្រុមការងារថ្នាក់កណ្តាល​ និងលោក​ ហេង​ ចាន់ធួន​ អនុប្រធានក្រមការងារចុះជួយឃុំស្វាយទាប​ ស្រុកចំការលើ​ ខេត្តកំពង់ចាម ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ពីទីក្រុងប៉េកាំងដល់ខេត្តសៀមរាបហើយ

ខេត្តសៀមរាប៖ នៅរសៀលម៉ោង១:៣០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ខេត្តសៀមរាបប្រកបដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក និងបានជួបប្រជុំទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ... Read More »

រថយន្តកុងតឺន័របុករថយន្តកូរ៉ូឡាពីក្រោយជាប់គាំងចរាចរណ៍នៅស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ៖ រថយន្តកុងតឺន័របុករថយន្តកូរ៉ូឡាពីក្រោយបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅក្បែរស្ពានអាកាសក្បាលថ្នល់ផ្លូវព្រះមុនីវង្សកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខហាង៨៨១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុ អ្នកលក់ងាវម្នាក់បាននិយាយថា តាមពិតទៅរថយន្តកូរ៉ូឡានោះបានបើកវ៉ាស្តាំដៃរថយន្តកុងតឺន័រហើយប៉ះកញ្ចក់រថយន្តកូរ៉ូឡាខ្លួនឯង។ រថយន្តកូរ៉ឡានោះក៏បត់ចូលពីមុខរថយន្តកុងតឺន័រជាន់ហ្វ្រាំងឈប់ពីមុខរថយន្តកុងតឺន័រធ្វើឲ្យអ្នកបើកបរជាន់ហ្វ្រាំងមិនជាប់ក៏បុកគូទរថយន្តកូរ៉ូឡានោះតែម្តងទៅ។ ភ្លាមៗនោះអ្នកបើកបររថយន្នកុងតឺន័រមើលឃើញសភាពមិនស្រួល ក៏រត់ចោលរថយន្តបន្សល់ទុករថយន្តកុងតឺន័រចតចោលកណ្តាលផ្លូវបណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បញ្ចប់ការប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ប្រចាំភូមិភាគវាលរាប

ភ្នំពេញ ៖ ការប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ប្រចាំភូមិភាគវាលរាប ដែលរៀបចំការប្រកួតរយៈពេល៥ថ្ងៃ នៅលើទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ការប្រកួត ដោយជោគជ័យហើយ ។ ក្នុងនោះផ្នែកបុរសប្រកួតលើប្រភេទទម្ងន់៦៤០គីឡូក្រាម(ក្រុម) ម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ខណៈផ្នែកនារីប្រកួតលើប្រភេទទម្ងន់៥២០គីឡូក្រាម(ក្រុម) បានទៅខេត្តស្វាយរៀង លើកពានជ័យលាភីលេខ១កាលពីពេលថ្មីៗកន្លងទៅ ។ ... Read More »

ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី អ.ស.ប. នឹងមកដល់កម្ពុជាក្នុងខែធ្នូនេះ ដើម្បីប្រតិបត្តិការដោះគ្រាប់បែកគីមី ក្នុងខេត្តស្វាយរៀង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងមកដល់កម្ពុជា ក្នុងខែធ្នូនេះ ខណៈការបើកប្រតិបត្តិការដោះគ្រាប់បែក នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី២ ខែធ្នូ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបញ្ចប់បេសកកម្ម ... Read More »

រថយន្តលាយស៊ីម៉ង់ត៍នៅផ្លូវ៣៧១បុកចូលផ្ទះពលរដ្ឋរួចថយចូលក្នុងក្រុមហ៊ុនវិញ

ភ្នំពេញ៖ នេះជាករណីលើកទី២ហើយដែលក្រុមហ៊ុនលាយស៊ីម៉ង់ត៍CPI នៅផ្លូវ៣៧១នេះតែងតែបុកចូលផ្ទះប្រជាពលរដ្ឋបង្កហានិភ័យរឿយ ដែលរហូតមកដល់ពេលនេះ គេពុំឃើញមានមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ក្រសួងសាធារណៈការចុះមកត្រួតពិនិត្យលើអ្នកបើកបររបស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍នៅឡើយទេ នាំឲ្យមានការរិះគន់។ ហេតុការណ៍ដែលរថយន្តក្រឡុកលាយស៊ីម៉ង់ត៍បុកចូលផ្ទះពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ... Read More »

មន្ត្រីកីឡាបាល់ទាត់៣០នាក់បានបញ្ចប់វគ្គសិក្សាថ្នាក់ជាតិ

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក.) ទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត (FFC Event Management Course) ឬហៅថា ស្នងការប្រកួត កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ... Read More »

ស៊ីម៉ាក់ ប្រាប់មន្ត្រី អាមេរិក ទទួលបន្ទុកលុបបំបាត់អាវុធថា កម្ពុជាមិនទុកឲ្យប្រជាជន បន្តរងការគំរាមកំហែង និងស្លាប់ដោយគ្រាប់បែករបស់អាមេរិកនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាជាមួយគណៈប្រតិភូ នៃការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Emma ... Read More »

បើកម៉ូតូឌុបព្រះសង្ឃ២អង្គ ជ្រុលបុកអ្នកថ្មើរជើងម្នាក់របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសជំទង់ម្នាក់ បើកម៉ូតូដឹកព្រះសង្ឃ២អង្គ ស្រាប់តែជ្រុលចង្កូតបុកបុរសម្នាក់កំពុងដើរឆ្លងថ្នល់ បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់។ ចំណែកអ្នកបើកម៉ូតូ និងព្រះសង្ឃ រងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវក្រាលកៅស៊ូ ... Read More »

បុរស២នាក់ជិះម៉ូតូឌុបគ្នាមកវាយបុគ្គលិកហាងខារ៉ាអូខេមួយកន្លែងដកកាំភ្លើងបាញ់៣គ្រាប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស២នាក់ បានជិះម៉ូតូមកប្រើអំពើហិង្សាវាយបុគ្គលិក និងស្រីៗនៅហាងខារ៉ាអូខេមួយកន្លែង ហើយដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ វេលាម៉ោងប្រមាណ៤និង៣៦នាទី ទៀបភ្លឺថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងខារ៉ាអូខេ យីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ ៥ទីតាំង ដែលស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់៥ទីតាំង ដែលមានទីតាំងស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង និង នៅភូមិ៣ ជាប់ថ្នល់រទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងទាំង៥ទីតាំងរួចមកឃើញថា មានទូហ្គេមបាញ់ត្រី៥ទូ ទូហ្គេមពុងបៀ១១ទូ ។ ... Read More »

ទៀតហើយ!ជនជាតិរុស្សី២នាក់លួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ) ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនជាតិរុស្សី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ)មិនបានសម្រេច ត្រូវសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញចាប់បានជាក់ស្តែង កាលពីវេលាម៉ោង៣និង១៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច(ទូATMធនាគារ)មុខផ្ទះលេខ៣១ផ្លូវលេខ២៤០ភូមិទី១១ សង្កាត់ជ័យជំនះ ... Read More »

រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ន.បនិងខ.ម អត់ពន្ធ ត្រូវកម្លាំងគយចល័តបើកប្រតិបត្តិការបន្តបង្រ្កាប នៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ បានបន្តបើកប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបអត់ពន្ធដែលតែងតែពាក់ស្លាកលេខ ន.ប និង ខ.ម អត់ពន្ធ ជាក់ស្តែងឃាត់រថយន្តស៊េរីទំនើបៗបានចំនួន១២គ្រឿងអត់ពន្ធ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះចាប់រថយន្តខាងលើនេះ ... Read More »

ក្រុមឆក់កាបូបតាមផ្លូវសាធារណៈឥឡូវភ្លាត់ស្នៀតនគរបាលចាប់បាន៤នាក់

ភ្នំពេញ៖ ក្រុមជនដៃស្អិតមួយក្រុមដែលតែងតែធ្វើសកម្មភាពឆក់កាបូប ឬទូរស័ព្ទប្រជាពលរដ្ឋតាមផ្លូវសារធារណៈនោះឥឡូវភ្លាត់ស្នៀតឆក់កាបូបពីស្ត្រីម្នាក់បាន ហើយតែរត់មិនត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបាន៤នាក់កាលពីម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ តាមដងផ្លូវ ឧញ្ញាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលស្រ្តីរងគ្រោះ២នាក់កំពុងជិះម៉ូតូតាមផ្លូវ១០០៣ ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតប្រទះឃើញជនសង្ស័យ៣នាក់ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៣នាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ... Read More »

ថ្ងៃនេះ ខួបលើកទី៣៩ឆ្នាំ នៃថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

ភ្នំពេញ៖ ២ធ្នូ ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៣៩ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៧) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ... Read More »

ច្រករបៀងតាឡាវ អូរសាជី និងច្រកអូរពាមសៀវ ចេញឈើទៅវៀតណាមគគ្រឹកគគ្រេង

ខេត្តរតនគិរី៖ ទន្ទឹមនឹងបទល្មើសដឹកជញ្ជូនឈើប្រណីតយ៉ាងសម្រុកឆ្លងទៅប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់ប្រភេទរថយន្តយីឌុប ទាំងអត់ច្បាប់ ទាំងមានច្បាប់បន្លំដាក់លើស ក៏ដូចជាឈើខុសយថាប្រភេទជាដើម បានឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ គ្មានសមត្ថកិច្ចបង្ក្រាបនោះ បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើមានទាំងចរាចរណ៍តាមម៉ូតូ រថយន្តឡង់គ្រីស័រ រថយន្តកែច្នៃ យ៉ាងសន្ធឹកសន្ធាប់ ឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងយ៉ាងតិចចំនួន៣ក្នុងស្រុកអណ្តូងមាស គឺច្រករបៀងតាឡាវ ... Read More »