ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នាយឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តបន្ថែមលើបទដ្ឋានគតិយុត្តិ កសាងជំនឿទុកចិត្តពីសាធារណៈជនមកលើអង្គភាពកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ បានផ្សព្វផ្សាយ អប់រំចិត្តសាស្រ្តដល់កងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីឱ្យយល់ជ្រាបច្បាស់ពីតួនាទី ភារកិច្ច ... Read More »

បុរសល្មោភកាមប្រើកូនចុងឲ្យលេងប្រដាប់ភេទខ្លួន និងប្រើហិង្សានៅក្នុងគ្រួសារថែមទៀត

  ភ្នំពេញ៖ ឪពុកចុងល្មោភកាមម្នាក់ ត្រូវបានកំលាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី ប្តឹងទៅលើជនសង្ស័យរូបនោះដែលជាឪពុកចុងបានបៀតបៀនកេរ្តិខ្មាស់ទៅលើក្មេងស្រីដែលត្រូវជាកូនចុង ។ ដោយមានការរាយការណ៍ពីលោកស្រី ទៀង សំអុន ជាទីប្រឹក្សាសង្កាត់រលួស ខណ្ខដង្កោដែលទ្រាំនឹងទង្វើជនអគតិដែលត្រូវជាឪពុកចុងរបស់កុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីម៉ៅ ហៅស្រីកា ... Read More »

រថយន្តហុីយាន់ដាយបើកបុកម៉ូតូអូសជាង២គីឡូម៉ែត្រទើបជ្រុះ ហើយព្យាយាមបើករត់បន្តបុកម៉ូតូអាវុហត្ថ២គ្រឿងទៀត សមត្ថកិច្ចដេញចាប់ផ្អើលអស់មួយខណ្ឌ

ភ្នំពេញ៖ បុរសម្នាក់បានបើក រថយន្តហុីយាន់ដាយក្នុងល្បឿនលឿន ហើយជ្រុលបុក ម៉ូតូស្កូបពីបណ្តាលអោយមនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវត្តស្វាយពពែ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរថយន្តបានបើករត់ទាំងជាប់ម៉ូូតូនៅខាងក្រោមអូសជាង២គីឡូម៉ែត្រទើបទំលាក់ម៉ូតូចោលហើយព្យាយាមបើករត់ទៀតទាំងមានការភ័យស្លន់ស្លោរ ... Read More »

រថយន្តពីរគ្រឿងប៉ះគ្នាត្រង់ផ្លូវបែកជា៤ បន្តទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល

  ខេត្តរតនគិរី៖ រថយន្តកាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-1737 បើកបរដោយបុរស ម្នាក់ឈ្មោះ ប៉េស សារី ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ ... Read More »

ប្តីកំណាចផឹកស្រវឹងកាប់ ប្រពន្ធ២ចបកាប់ស្លាប់ រួចទុកសពចោលក្រោមផ្ទះ

ខេត្តក្រចេះ៖ ប្តីកំណាចម្នាក់ផឹកស្រា ស្រវឹងរករឿងស្ទើរមិនលស់ថ្ងៃនិងបាន កាប់ប្រពន្ធ២ចបកាប់បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មរួចទុកសាកសព ចោលនៅ ក្រោមផ្ទះបម្រុងរត់គេចខ្លួនតែត្រូវសមត្ថ កិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសេរីភាព ឃុំដា ស្រុកចិត្របុរី ... Read More »

ស្រ្តី៣នាក់ឈ្លក់ទឹកស្លាប់ដោយគេសង្ស័យ ថាអ្នកបើករថយន្តងងុយដេកធ្លាក់ចូលប្រឡាយ

ខេត្តកែប៖ ស្ត្រី៣នាក់បានស្លាប់ដោយសារឈ្លក់ទឹកប្រឡាយ ខណៈដែកគសង្ស័យ ថា អ្នកបើករថយន្តងងុយដេកបណ្តាលឲ្យរថយន្តជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹក។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុង ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ជនបរទេសម្នាក់ត្រូវឃាតកវាយសម្លាប់នៅឆ្នេរសមុទ្រជ័យជម្នះ

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ផ្កាប់មុខនៅលើកន្ទេលនីឡុង ពណ៌ក្រហមក្រោមដើមឈើលើឆ្នេរខ្សាច់ (ឆ្នេរជ័យជម្នះ) នៅមុខសណ្ឋាគារកាំសាប នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ នៅក្បែរសាកសពគេឃើញមានម៉ូតូ១គ្រឿងម៉ាក ... Read More »

កម្ពុជាស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ប្រធានាធិបតីហ្វីលិពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

ភ្នំពេញ៖ វេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលិពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ញើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចុះពីលើចុះយន្តហោះនាវេលាម៉ោង៦និង១០នាទី ជាប្រវត្តិសាស្ត្រ ... Read More »

អ្នកច្បាប់ថាចៅសង្កាត់ព្រែកប្រាវាយសន្តិសុខមិនអាចបញ្ចប់ដោយទូទាត់សំណងបានទេ

ភ្នំពេញ៖ អ្នកច្បាប់ក៏ដូចជាមន្ត្រីការ ពារសិទ្ធិមនុស្សបានលើកឡើងដូចគ្នា ថា សំណុំរឿងចៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារ អំពៅដែលវាយសន្តិសុខម្នាក់ ឲ្យរងរបួសធ្ងន់រហូតត្រូវបញ្ជូនទៅព្យាបាល នៅប្រទេស វៀតណាមនោះតុលាការត្រូវដោះស្រាយតាមច្បាប់ចំពោះជនបង្កបើទោះជាភាគីទាំង ២បានទូទាត់ប្រាក់សំណង ហើយគ្រួសារជនរងគ្រោះថារឿងនេះចប់ហើយក្ដី ។ អ្នកច្បាប់ ... Read More »

មនុស្សស្លាប់១១២នាក់ រងរបួសធ្ងន់ ស្រាល៤១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យ៉ាងណោចណាស់មានមនុស្សចំនួន១១២នាក់បានស្លាប់ និងរងរបួសធ្ងន់ ស្រាល៤១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២៣៥លើក ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង ។ បើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ហាញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០១៦ បើប្រៀបធៀបនៅឆ្នាំ២០១៥ មានការថយចុះចំនួន៥ករណី ... Read More »

មន្ត្រីក្រសួងធនធានទឹកចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកជីកស្រុកមោងប្ញស្សីខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ លោក ចាន់ ស៊ីណាត អគ្គនាយក រងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងនិង Mission ADB ... Read More »

កងរាជអាវុធហត្ថខេត្ត កំពតចាប់កូនប្រុស អកតញ្ញូដេញកាប់ម្តាយ

ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៣១៧ កោះស្លា បានចាប់ វាយខ្នោះយុវជនម្នាក់ ដែលកាន់កាំបិតដេញកាប់ម្តាយកាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ ... Read More »

មន្ត្រីចម្រុះឃាត់ខ្លួនម្ចាស់ទីតាំងលក់គ្រឿងអគ្គិសនីមួយកន្លែងទៅសាកសួរពាក់ព័ន្ធលក់និងនាំចូលផលិតផលរំលោភកម្មសិទ្ធិ

ខេត្តសៀមរាប ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហា ផ្ទៃនិងខេត្តបានចុះឆែកទីតាំងលក់គ្រឿង អគ្គិសនីមួយកន្លែងតាមបណ្តឹងក្រុមហ៊ុន (អូអឹមស៊ី) ហើយបានឃាត់ខ្លួនម្ចាស់ទីតាំងទៅសាកសួរបន្ទាប់ពីរកឃើញផលិតផលនាំចូលរំលោភកម្មសិទ្ធិរបស់ក្រុមហ៊ុនគេ ។ ករណីចុះឆែកឆេរលក់គ្រឿងអគ្គិសនីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦ទៅលើទីតាំងលក់គ្រឿងអគ្គិសនីដែលមានឈ្មោះ សេង មាំង នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ... Read More »

មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ២

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្សប្រុស-ស្រី៥នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុខខាងមុខសាលាប៊ែលធីសាខាក្រុងតាខ្មៅ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ីធី ... Read More »

លួចម៉ូតូបានអូសយកទៅឲ្យជាងសោធ្វើសោរ ត្រូវសមត្ថកិច្ចតាមចាប់បាន

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ដែលជាទើបនឹងចេញពីគុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលដាក់នៅផ្សារលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅផ្សារលើ ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះអ៊ុំសុភ័ណ្ឌភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង(ជាមុខសញ្ញាទើបចេញពីពន្ធនាគារ)។ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ... Read More »

បុរសសំបូរស្នេហ៍ម្នាក់លួចមានប្រពន្ឋ២,៣តែឯង ដល់បែកការ ផ្អើលពេញប៉ុស្ដិ៍ចោមចៅ

ភ្នំពេញ៖ បុរសម្នាក់ បានមានប្រពន្ធរួចមកហើយ រួចទៅលួចលាក់មានស្រីក្មេងទៀត ធ្វើឲ្យប្រពន្ធតាមទាន់ផ្អើលពេញប៉ុស្តិ៍នគរបាល ចោមចៅ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។ ហេតុការណ៍នេះដែរគឺ ដោយសារស្ត្រីជាប្រពន្ធទី២ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើបុរសជាប្តីថា បានលួចលាក់មានស្រីថ្មី ដោយត្រូវកម្លាំងចុះឃាត់បុរសនោះ ... Read More »

សាំយ៉ុងបើកបុករ៉ឺម៉កដឹកឈើពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តក្រចេះ៖បុរសជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើម្នាក់ បានស្លាប់បាត់បងជីវិត ភា្លមៗ នៅក្រោមកំណាត់ឈើ និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ខណះដែលជនរងគ្រោះទាំងពីរនាក់ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើជាច្រើនគីប នៅពេលយប់និងត្រូវរថយន្តសាំយ៉ុងបុកពីក្រោយ រុញចូលក្រោមផ្ទះពលរដ្ឋ។ នគរបាលចរាចរណ៍ឲ្យដឹងថា យប់ថ្ងៃកើតហេតុទី១២ ខែធ្នូ ជនរងគ្រោះទាំងពីរនាក់បានបើករ៉ឺម៉កដឹកឈើគ្រឿងផ្ទះ សំដៅនាំឆ្ពោះទៅកាន់ស្រុកឆ្លូង លើផ្លូវជាតិលេខ៧៣ ... Read More »

ជនល្មោមកាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោភ

ខេត្ដសៀមរាប៖ជនល្មោមកាបម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់តុលាការដើម្បីចាតិវិធានការតាមច្បាប់ក្រោយពីរំលោភក្មេងស្រីអាយុ១១ឆ្នាំ ជាច្រើនលើកនៅក្នុងបន្ទប់ទឹកផ្សារទំនើបមួយក្នុងខេត្ដសៀមរាប។ ហេតុការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យម្នាក់ពាក់ព័ន្ធចាប់រំលោភក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ឈ្មោះខុន គោ អាយុ៤១ឆ្នាំ មុខរបរជាសន្តិសុខG.P.S.យាមនឹងស្នាក់នៅផ្សារទំនើបភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។ ... Read More »

បុរសម្នាក់ត្រូវជនសង្ស័យកាប់មួយកាំបិតរងរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ បានប្រើកាំបិតកាប់មកលើមន្ត្រីកងរាជអាវុធហត្ថក្រុងម្នាក់ បណ្តាលឲ្យរយៈដៃរងរបួសធ្ងន់ ខណៈពេលមន្ត្រីជាជនរងគ្រោះស្ទាក់ជនសង្ស័យ កំពុងតែរត់គេចពី ប្រជាពលរដ្ឋតាមស្រែកថាចោរៗ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើដងផ្លូវ២១៧ ក្បែរច្រកចូលផ្លូវចាក់សំរាមចាស់ ត្រង់ចំនុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ... Read More »

លោក អូស្មាន ហាស្សាន់ បើកមហា សន្និបាត ជ្រើសរើសបេក្ខភាពដឹកនាំគណៈ ចលនាសាសនិកឥស្លាមកម្ពុជានៃគណបក្សប្រជា ជនកម្ពុជាទូទាំងប្រទេស១៦០នាក់

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្ស ប្រជាជនកម្ពុជា និងគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម បានចូល រួម ជាអធិបតី បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក ... Read More »

បើករថយន្តកៀរម៉ូតូរបួសធ្ងន់ស្រាល២នាក់ហើយព្យាយាមគេចខ្លួន

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧យប់មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅត្រង់ចំណុចផ្លូវកោង មុខវត្តសុវណ្ណមាលាឪឡោក ស្ថិតនៅភូមិគោកឪឡោក ឃុំអំពិល ស្រុក បន្ទាយអំពិលរវាងរថយន្តជាមួយគោយន្ត កន្ត្រៃបើកបរស្របទិសគ្នាពីកើតទៅលិច។ ជនបង្កឈ្មោះ ជិន បូរ៉ា ភេទប្រុស ... Read More »

បើកម៉ូតូលឿនពេករអឹលដួលត្រូវរថយន្តដឹកសាំងកិនស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមិន ប្រយត្ន័បណ្ដាលឲ្យដួលស្របពេលកំពុង ដួលនោះត្រួវរថយន្តដឹកសាំងមកពីក្រោយកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាអន្តរជាតិប៉េកាំង អូស្ត្រាលី ស្ថិតនៅក្នុងសង្កាត់ច្រាំងចម្រេះ ២ ខណ្ឌឬស្សីកែវ។ ... Read More »

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងបង្កប់ដោយអ្នកជក់ថ្នាំញៀន ឃាត់បានមនុស្ស ប្រុស-ស្រី៦នាក់ និងម៉ូតូ២គ្រឿង

ភ្នំពេញ៖ គណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងបានឃាត់យុវជន ប្រុស-ស្រី៦នាក់ ដែលមកប្រមូលផ្តុំគ្នា សេពថ្នាំញៀននៅក្នុងផ្ទះ។ ហ្គេមបាញ់ត្រីនេះស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានបង្រ្កាបកាលពីវេលា ម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៥នាក់សង្ស័យប្រើប្រាស់ថ្នាំញៀន និងប្រព្រឹត្តចោរកម្ម

  ភ្នំពេញ៖ មនុស្សប្រុស-ស្រី៥នាក់ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនសង្ស័យមានការពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀន និងជា មុខសញ្ញាចោរកម្មផងដែរ នៅក្នុងការចុះធ្វើរដ្ឋបាលរួមគ្នាឆែកឆេរតាមផ្ទះកាលពី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវរថភ្លើង នៅក្នុងភូមិសេប៉េសេ សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ។ នៅក្នុងប្រតិបត្តិការនោះដឹកនាំបញ្ជា ... Read More »

ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យលោក ហ៊ុន ម៉ានី

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋជាង១ពាន់នាក់ ដោយឥតគិតថ្លៃនៅឃុំសាមគ្គីក្នុង ស្រុក ឱរ៉ាល់។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ... Read More »

កម្មករកម្មការិនីរោងចក្រលូថៃបន្តធ្វើកូដកម្មព្រោះថៅកែកាត់លុយថ្ងៃដែលកម្មករនាំគ្នាធ្វើបាតុកម្ម

ខេត្តស្វាយរៀង៖ កម្មករកម្មការិនីរោងចក្រលូថៃនៅក្រុងបាវិតបន្តធ្វើកូដកម្មមិនចូលធ្វើការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយសារថៅកែរោងចក្រគម្រាមកាត់លុយរយៈពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើបាតុកម្មកន្លងទៅអស់រយៈពេល៥ថ្ងៃដើម្បីទាមទាររកយុត្តិធម៌ដល់កម្មករម្នាក់ត្រូវគេវាយឲ្យរបួសនៅក្នុងបន្ទប់ទឹកដោយក្រុមកម្មករកម្មការិនីចោទថា អ្នកដែលវាយកម្មករម្នាក់ឲ្យរបួសនោះខាងរោងចក្រជាអ្នកជួលឲ្យមកវាយជនរងគ្រោះ។ កម្មករម្នាក់បានឲ្យដឹងថា ការដែលពួកគេបន្តធ្វើកូដកម្មបន្តទៀតនេះ ព្រោះតែថៅកែរោងចក្របាននិយាយថា នឹងមិនបើកលុយឲ្យកម្មករកម្មការិនី ហើយនឹងកាត់ប្រាកខែក្នុងរយៈពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើកូដកម្ម។ លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារឲ្យដឹងថា ... Read More »

អាជ្ញាធរខណ្ឌទួលគោកចុះជំរុញម្ចាស់ទីតាំងហាងបញ្ចាំ

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌទួលគោក សហការជាមួយចៅរងសង្កាត់ និង មានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ ជំរុញអោយម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដោយចុះប្រតិបត្តិការនៅហាងបញ្ចាំនៅផ្លូវ១៨៦ ចំនួន២ទីតាំង ... Read More »

ធ្វើជាជួលបន្ទប់ផ្ទះសំណាក់ដេក រួចធ្វើសកម្មភាពលួចយកទូរទស្សន៍ ត្រូវម្ចាស់ផ្ទះក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគ ខណ្ឌទួលគោក ឃាត់ខ្លួនជាក់ស្តែង ពីបទលួច ( យកទូរទស្សន៍ )កាលពីវេលាម៉ោង ៥ជិតភ្លឺ ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចផ្ទះ ... Read More »

អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យកន្លែងផ្ទុកសំរាមជេះក្លិនស្អុយឆ្អេះឆ្អាបមុខស្ថានទូតបារាំង

ភ្នំពេញ៖ ដើម្បីឆ្លើយតបពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៧៦ កែង៧៥ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប៉ះពាល់ពីបញ្ហាដេប៉ូសំរាមដែលមានជេះខ្លឹនស្អុយឆ្អេះឆ្អាបនោះ លុះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សុខ ពេញវុធ ... Read More »

រថយន្តធុនធំ៣គ្រឿងបុកគ្នាបង្កការស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ផ្លូវបំបែកស្រែអំបិល

ខេត្តព្រះសីហនុ៖ តាមសមត្ថកិច្ចបានឲដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ ស្ថិតនៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ រវាងរថយន្តទ្រុងធុនធំ ... Read More »