ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ចូលរួមសំណោះសំណាល​ និងពិសារអាហារសាមគ្គីជាមួយក្រុមការងារយុវជន​ខណ្ឌ​ដូនពេញ

ភ្នំពេញ៖ ក្រុមការងារចុះជួយខណ្ឌទាំង១១សង្កាត់ សមសជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌនិងប្អូនៗក្រុមការងារយុវជនខណ្ឌ.សង្កាត ភូមិ សរុបចំនួន៧៣៧នាក់ បានចូលរួមក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយប្អូនៗក្រុមការងារយុវជនខណ្ឌ សង្កាត់ ភូមិ កាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦នៅភោជនីយដ្ឋានពិភពថ្មី ក្រោមអធិបតីភាពលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ... Read More »

ចាប់ខ្លួនជនសង្ស័យ៥នាក់ជាប់ពាក់ព័ន្ធហិង្សា និងលួចបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធនឹងហិង្សាដោយចេតនា និងអំពើលួច ។ ហេតុកាណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៣ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានលួចចូលទៅហែលទឹកលេងក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ លង់ស្លាប់យ៉ាង អាណោចអាធ័ម ខណៈស្លាប់ហើយបញ្ជៀសសពចេញមកពេទ្យកាលម៉ែតយកលេសថា ដឹកយកមកសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងខុនដូរមេង្គវីយូថោវើ ផ្លូវវត្តចាស់ ក្រុម៥ ... Read More »

បុរសប្រពន្ធ៥ចងកធ្វើអត្តឃាតក្នុងទ្រុងជ្រូកស្លាប់ចោលកូន៦នាក់

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា បុរសមានមន្តសេ្នហ៍ម្នាក់ មានប្រពន្ធរហូតដល់ ៥នាក់ និងកូនប្រុស ស្រី ៦នាក់ក្នុងបន្ទុក បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងទ្រុងជ្រូកខាងលិចផ្ទះម្ដាយស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ក៏ថាបាន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ... Read More »

ប្លន់ទៀតហើយៗ នៅខណ្ឌចំការមន! ជនសង្ស័យ៤នាក់​ដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូបានសម្រេច​

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ ZOOMER X ពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូឌុបកូនស្រី២នាក់ទៀត ទើបមកពីលេងផ្ទះបងប្អូនវិញ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ជិតនិងវត្តវីយូវង្ស ... Read More »

រថយន្តហាយឡេនឌ័របើកលឿនរេទៅបុកម៉ូតូពេញទំហឹងអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរថយន្តហាយឡេនឌ័របើកក្នុងល្បឿនលឿន រេចង្កូតបុកម៉ូតូពេញទំហឹងអូសប្រមាណជាង១០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

តុលាការកំពូលបើកសវនាការសំណុំរឿងជនល្មើសជាប់ទោសមួយជីវិត រឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ថ្ងៃ២វិច្ឆិកា

ភ្នំពេញ: មន្ត្រីតុលាការកំពូល បញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ តុលាការនឹងបើកសវនាការសំណុំរឿងជនល្មើសពីរនាក់ ម្នាក់ជាប់ទោសមួយជីវិត និង ម្នាក់ទៀតជាប់ទោស៣០ឆ្នាំ ករណីដឹកប្រេងម្រះព្រៅមានសារធាតុញៀនជាង១០០០លីត្រនៅខេត្តកំពង់ឆ្នាំង ។ យោងតាមដីកាតុលាការកំពូល បង្ហាញថា តុលាការកំពូលនឹងលើកយកសំណុំរឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ... Read More »

ក្រឡាប់រថយន្តដឹកកម្មករនៅផ្លូវជាតិលេខ៦ចំណុចស្ពានទី៩បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង២០នាក់

ភ្នំពេញ៖ ក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យកម្មករ កម្មការិនី ២០នាក់របួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ ២នាក់ និង១០នាក់ផ្សេងទៀត បានរងរបួសស្រាល ។ ហេតុការនេះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹក នៅតាមផ្លូវជាតិលេខ៦ ចំណុចស្ពានទី៩ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ... Read More »

ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនធ្លាប់ជាប់គុកព្រមទាំងដកហូតថ្នាំញៀន៧កញ្ចប់យកដាក់គុកម្តងទៀត

ខេត្តកំពង់ស្ពឺៈ ទើបចេញពីគុកបាន៦ខែ មិនរាងចាលមកប្រកបរបរចាស់ចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ម្តងទៀត ពីបទចែកចាយថ្នាំញៀន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

ក្មេងប្រុសម្នាក់ត្រូវយុវជនបែកថ្នាំវាយដោយដំបងស្ទើរស្លាប់ស្ទើររស់

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានយុវជនបែកថ្នាំស្ទាក់ផ្លូវ ខណៈកំពុងជិះកង់រួចធ្វើសកម្មភាពវាយដោយដំបងឈើមូល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីធ្វើសកម្មភាពរួចយុវជនបែកថ្នាំរូបនេះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាពីជនបរទេស

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ក៏បានធ្វើសកម្មភាពឆក់កាមរ៉ាពីស្រ្តីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា ចាប់ឃាត់ខ្លួនតែម្តង ។ ... Read More »

ដំណឹងជ្រុះបាត់របស់

ដំណឹងជ្រុះបាត់របស់ ខ្ញុំបាទឈ្មោះ ប៊ិត ភីគុណ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១១០ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជ្រុះបាត់កាបូបមួយកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ... Read More »

សិស្សពីកម្ពុជា៣រូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅសិង្ហបុរី

ភ្នំពេញ៖ សិស្សពីប្រទេសកម្ពុជា ៣រូប ទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់មធ្យមសិក្សានៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី ASEAN Scholarship Award 2016 តាមរយៈស្ថានទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា ។ ថ្លែងនៅក្នុងការប្រគល់ជ័យលាភីអាហារូបករណ៍កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា លោក Michael ... Read More »

ឆត្រយោងខុសបច្ចេកទេស ទៅទើរលើបង្គោលភ្លើង

ភ្នំពេញ៖ ក្រុមកងពលតូចពិសេសឆ័ត្រយោង លេខ៩១១ បានធ្វើលំហាត់សម កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

ឧបការីក្រសួងការបរទេសអាមេរិកនឹងមកដល់កម្ពុជាថ្ងៃនេះ

ភ្នំពេញ៖ លោក ដានីញ៉ែល រូស្ហែល ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហ រដ្ឋអាមេរិកនឹងមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីចូលរួមកិច្ចប្រជុំជាមួយបណ្ដា ប្រទេសដែលជាសមាជិកនៃគំនិតផ្ដួច ផ្ដើមអ្នកដឹកនាំ អាស៊ីអាគ្នេយ៍វ័យក្មេងដែលហៅកាត់ជា ភាសាអង់គ្លេសថា YSEALI។ ... Read More »

បុរស២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីជិះកាណូតបម្រុងចូលបន្ទប់រំលោភកូនក្រមុំអ្នកភូមិ

ខេត្តពោធិ៍សាត់៖ បុរស២នាក់ក្នុង ចំណោម៣នាក់ត្រូវបានសមត្ថកិច្ចនគរ បាលចាប់ខ្លួនបន្ទាប់ពីមានបំណងលប ចូលផ្ទះអ្នកភូមិចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេចខណៈម្តាយរបស់នាងភ្ញាក់ ពីដំណេកទាន់។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងពីឪពុកនារីរងគ្រោះរស់នៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ... Read More »

មេភេរវកម្ម សោម ឯក ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ខណៈរត់ទៅបួស

ខេត្តសៀមរាប៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងថា ទណ្ឌិតឈ្មោះសោម ឯក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្ត សៀមរាបបន្ទាប់ពីរត់ចេញពីកន្លែងព្យាបាល ខណៈមន្ត្រីអភិរក្សពន្ធនាគារបញ្ជូនទៅ ពិនិត្យជំងឺលើសឈាមក្រោយពីដួលក្នុង ... Read More »

ប្រកាសផ្លាស់ប្តូរឈ្មោះកងពលតូចការពារកោះឆ្នេរលេខ៣១ទៅជាបញ្ជាការដ្ឋានការពារកោះ ឆ្នេរ

ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជា្កការដ្ឋាន ការពារកោះ-ឆ្នេរ បានអភិវឌ្ឍគ្រប់ហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួន ចាប់តាំងពីកកើត ជាវរសេនាធំលេខ៩៧ រហូតមកដល់ ... Read More »

ប្រជាពលរដ្ឋស្រុកកែវសីមាសុំអន្តរាគមន៍ឲ្យមានការជីករ៉ែមាសឡើងវិញព្រោះឃើញឈ្មួញធ្វើបាន

ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋជាង ៥០០នាក់ រស់នៅតំបន់សហគមន៍រ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រមូល គ្នាផ្តិតមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយឲ្យពួកគេ អាចប្រកបរបរជីករករ៉ែមាសតាមគ្រួសារ ជាធម្មតាឡើងវិញដោយសុំបន្ថែមជម្រៅ ១៥០ម៉ែត្រ ។ នៅក្នុងលិខិតដែលក្រុមសហគមន៍ ... Read More »

សុគន្ធ និសា សាកសួរសុខទុក្ខកុមារនិងផ្សព្វផ្សាយការអានសៀវភៅនៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមកញ្ញា សុគន្ធ និសា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យកុមារជាតិរាជធានី ភ្នំពេញ។ ការបង្ហាញវត្តមានកាលពីព្រឹកថ្ងៃទី២៦ ខែតុលានេះគឺដើម្បីសាកសួរសុខទុក្ខកុមារដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើដើម្បីចូលរួម ទស្សនកិច្ចនៅជ្រុងមួយនៃបណ្ណាល័យរួម គាំទ្រផ្សព្វផ្សាយនិងជំរុញដល់អាណាព្យា បាលលើកទឹកចិត្តដល់កុមារឲ្យចូលចិត្តការអានសៀវភៅ។ កន្លងមកក្នុងនាមជាទូតសុឆ្ឆន្ទៈអង្គការស៊ីប៉ា កញ្ញា សុគន្ធ និសា ... Read More »

អាជ្ញាធរខេត្តព្រះសីហនុកាត់ដីតំបន់ក្បាលឆាយឲ្យប្រជាពលរដ្ឋ២០៣គ្រួសាររស់នៅស្របច្បាប់

ខេត្តព្រះសីហនុ ៖ លោកស្រ៊ុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ កាលពី រសៀល ថ្ងៃទី២៥ ខែតុលា បានប្រកាសថា នឹងកាត់ដីនៅក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលជា តំបន់ការពារដោយអនុក្រឹត្យលេខ១១៦ ឲ្យដល់ប្រជាពលរដ្ឋ២០៣គ្រួសារ ... Read More »

ពេជ្រ សោភា ប្រាប់មូលហេតុមិនចាកចេញពីហង្សមាស

ភ្នំពេញ៖ ទោះបីជាមានរឿងរ៉ាវនៅក្នុងជីវិតផ្ទួនៗគ្នាជាបន្តបន្ទាប់ក្តីក៏តារាចម្រៀងស្រី ពេជ្រ សោភា បន្តជម្នះលើការងារនាងរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រនាងសប្បាយចិត្តនោះ គឺនាងនៅតែបន្តច្រៀងនៅលើទ្រនំដែល រុញច្រានឲ្យនាងក្លាយជាតារាចម្រៀង លំដាប់ជួរមុខដដែល។ គេចាំបានថាកាលពីចុងខែធ្នូ ឆ្នាំ២០១៥ តារាស្រីប្រចាំផលិតកម្មហង្ស មាស ពេជ្រ សោភា ... Read More »

ក្រុមការងារសុខាភិបាលខេត្ត និងសុខាភិបាលស្រុកសៀមប៉ាងចុះធ្វើតេស្តិ៍ឈាមរកមេរោគគ្រុនចាញ់

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសុខាភិបាលខេត្ត និងស្រុកសហការគ្នាចុះធ្វើតេស្តិ៍ឈាម រកមេរោគគ្រុនចាញ់ ជូនបងប្អូនប្រជាពលរដ្ឋនៅចំណុចតាខិង ភូមិខិស្វាយ ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ។ តាមការឲ្យដឹងពីលោក សាយ ... Read More »

ប្រជាការពារភូមិម្នាក់ដឹកកូនតូចៗ២នាក់យំស្រែកចោទឪពុកក្មេកថា វាយធ្វើបាបកូនរបស់ខ្លួន

ភ្នំពេញ៖ ប្រជាការពារភូមិម្នាក់ បានជិះម៉ូតូដឹកកូនៗតូច២នាក់ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោកទៅប្ដឹងនគរបាល ប៉ុស្ដិ៍ចោមចៅ ចោទប្រកាន់ឳពុកក្មេករបស់ខ្លួនថា បានវាយធ្វើបាបកូនប្រុស របស់គាត់ដែលមានអាយុទើបតែ៣ឆ្នាំ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជីវិតក្រីក្រកូន៥នាក់នាំគ្នាដើរជីកជន្លេនលក់ដើម្បីទិញអង្ករហូបនិងជួយមើលជំងឺឪពុកអំពាវនាវសប្បុរជនជួយសង្គ្រោះ

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រមួយគ្រួសារដោយសារតែខ្វះខាតជីវភាពឪពុកបាន ធ្លាក់ខ្លួនឈឺជាទម្ងន់សព្វថ្ងៃបានកូនៗទាំង៥នាក់នាំគ្នាដើរជីកជន្លេនលក់យកប្រាក់ ទិញអង្ករ និងជួយមើលជំងឺឪពុក។ គ្រួសារនេះស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹក ហូត ស្រុករលាប្អៀរ ។ ស្ត្រីឈ្មោះ រ៉ិត ណាក់ អាយុ៤០ឆ្នាំ និង ... Read More »

បុរសម្នាក់មកពីផឹកស្រាស្រវឹងសុំប្រពន្ធរួមរ័កមិនបានប្រើអំពើហិង្សានិងវាយគប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់មានប្រពន្ធចាស់ជាងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប្រើអំពើហិង្សាលើប្រពន្ធ និងវាយគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈដែលផឹកស្រាស្រវឹងក្រៅចូលផ្ទះវិញ សុំប្រពន្ធរួមរ័កមិនបាន ។ បុរសសង្ស័យ ដែលជាអ្នកបង្កមានឈ្មោះ ធី វ៉ិត ហៅ វ៉ាន់ និត ភេទ ... Read More »

ចាប់យុវជនម្នាក់​ពីបទរួមភេទជាមួយអនីតិជន

ខេត្តកំពង់ចាម៖ យុវនារីម្នាក់ និងប្រុសស្នេហ៍ដែលពង្រត់គ្នាចេញពីផ្ទះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រូវអាណាព្យាបាល និងសមត្ថកិច្ចរកឃើញនៅរសៀលថ្ងៃទី២៥ ខែតុលា ហើយសមត្ថកិច្ចបាននាំខ្លួនយុវជនជាប់សង្ស័យបញ្ជូនទៅសាលាដំបូងខេត្តពីបទរួមភេទជាមួយអនីតិជន ។ តាមសម្តីនារីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានឲ្យដឹងថា ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាបញ្រាសទិសរបួសធ្ងន់ ស្រាល២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូពន្លះគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ៣១៥ កែងនឹងផ្លូវជាតិលេខ ០១ ភូមិ ... Read More »

បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងករណីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងប្រមាថសម្លាប់អ្នកជិតខាង

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ ក្នុងករណីជំរិតទារប្រាក់ ពីប្រជាពលរដ្ឋចេញមកពីប្រទេសថៃ និងជេរប្រមាថគំរាមសម្លាប់អ្នកជិតខាង នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះសំណាក់លីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ... Read More »

តុលាការចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលជំពាក់លុយគេជាង១លានដុល្លារ

ភ្នំពេញ៖ កម្លាំងចម្រុះរបស់ខណ្ឌឫស្សីកែវ ដែលគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានចុះរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលបានជំពាក់ម្ចាស់បំណុលជាង១លានដុល្លារ ។ ករណីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃ្លាំងលេខ១១១ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »