ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រែកបារាំង

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានា ក្នុងភូមិសាស្ត្រខណ្ឌឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រែកបារាំង ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយមានការណែនាំពីលោកចេង មុនីរ៉ា ... Read More »

ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកមិនប្រកាន់ស្ដាំបុកជាមួយរថយន្តច្រាស់ទិសគ្នាស្លាប់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំ បណ្ដាលឲ្យបុកជាមួយរថយន្តធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយ​ផ្លូវជាតិលេខ២ ខាងមុខសាលាសង្កាត់​ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ... Read More »

ក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូដេញវាយគ្នាចុងក្រោយខ្លះដេកពេទ្យខ្លះរត់គេចខ្លួន

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគបាលក្រុងស្ទឹងសែន បានឲ្យដឹងនារសៀលថ្ងៃព្រហស្បតិ៍ ៧ រោចខែបុស្សឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ថា ក្រុមក្មេងស្ទាវចំនួន២ក្រុម បានជិះម៉ូតូដេញវាយគ្នា ... Read More »

ក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឆក់កាបូបស្រ្តីម្នាក់បណ្ដាលឲ្យដួលបាក់ជើង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣ជាមុខសញ្ញាឆក់កាបូបលុយយ៉ាងសកម្មតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីយប់ ក្រោយពីក្រុមជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់ បណ្ដាលឲ្យស្រ្តីរងគ្រោះរងរបួសបាក់ជើង និងបាត់បង់លុយមួយចំនួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ... Read More »

ជនសង្ស័យ៤នាក់ ប្រើប្រាស់ រក្សាទុកថ្នាំញៀនជិត៦គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ច ជំនាញនគរបាលក្រុងបាត់ដំបង ចុះបង្ក្រាប

ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានចុះបង្ក្រាបថ្នាំញៀនជិត៦គីឡូក្រាម ដែលជនសង្ស័យប្រុងចរាចរណ៍នាំចេញបន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបានជិតទៀបភ្លឺ ក្នុងខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅវេលាម៉ោង ៣ ... Read More »

ព្រោះតែមានវិបត្តិគ្រួសារ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទាម្នាក់ ផឹកស្រាស្រវឹងបើកម៉ូតូឡើងស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ព្រោះតែមានវិបត្តិគ្រួសារ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទាម្នាក់ ផឹកស្រាស្រវឹងបើកម៉ូតូឡើងស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១យប់ ថ្ងៃទី១៦ ខែកមរា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

បុរសជាសន្តិសុខងងឹតមុខដួលបោកក្បាលផ្ទប់ទូកញ្ចក់មុតចេញឈាមសន្លប់ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ជួយលក់ឥវ៉ាន់ប្រពន្ធសុខៗ ស្រាប់តែងងឹតមុខដួលបោកក្បាលផ្ទប់ទូកញ្ចក់មុតចេញឈាមសន្លប់ស្តូកស្តឹងត្រូវបានអ្នកជិតខាង និងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០​ ស្ថិតនៅផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ខាងកើតជ្រោះបាត់ស្នេហ៍ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ... Read More »

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២ឃាត់ខ្លួនយុវជន២នាក់ករណីឆក់កាបូបប្រជាពលរដ្ឋ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២បានឃាត់ខ្លួនយុវជន២នាក់ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋនៅចំណុចមុខផ្ទះលេខ០១B ផ្លូវលេខ១៣៨​ កែង២១៥Z ក្រុមទី២៤​ ភូមិ៩​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះយៀនរ៉ាវុធហៅវុធ អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៤២​ ផ្លូវសុកហុក ... Read More »

ម៉ូតូហុងដាឌ្រឹមពន្លះជាមួយរថយន្តត្រង់ចំណុចផ្លូវបំបែកជាបួន ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ យុវជនខ្មែរឥស្លាមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នដល់ចំណុចផ្លូវបំបែកជាបួន ក៏បុកជាមួយរថយន្តពេញទំហឹង​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២០​ ចំណុច​ផ្លូវ​លេខ១៩៣​ កែងនឹង​ផ្លូវ​លេខ៣៨៨​ សង្កាត់​ទួលស្វាយព្រៃទី១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ... Read More »

កម្លាំងជំនាញខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរជួញដូរសារធាតុញៀន

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និងរកឃើញថ្នាំមួយចំនួន នៅសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ កាលពី វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។ លោក ... Read More »

អាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ​៧នាក់ និងចាប់យកវត្ថុតាងមួយចំនួន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀននៅចំណុចផ្ទះជួលស្ថិតក្រុម៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី០២នាក់) ។ ប្រភពបន្តថា ... Read More »

បេក្ខភាពកញ្ញាឯកភេទទី៣ ពីររូបធ្វើឲ្យគេភ្ញាក់ផ្អើលនឹងសម្រស់មិនចាញ់ស្រីស្អាត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេហទំព័រកញ្ញាឯកមួយបានបង្ហាញមុខបេក្ខភាពត្រៀមចូលរួមប្រកួតប្រជែង កញ្ញាភេទទីបី កម្ពុជា Miss Queen Cambodia ឆ្នាំ២០២០ និងដើម្បីត្រៀមចូលរួមប្រកួតកម្មវិធីទ្រង់ទ្រាយអន្តរជាតិសម្រាប់ឆ្នាំក្រោយ ។ កញ្ញាឯកពីររូបដែលបានបង្ហាញនេះធ្វើឲ្យចាប់អារម្មណ៍ខ្លាំងពិសេសរូបសម្រស់ មិនចាញ់ស្រីស្អាតនោះទេ ។ បេក្ខភាពដែលធ្វើឲ្យចាប់អារម្មណ៍ដំបូងគឺនាងPha Boom ... Read More »

ម៉ូលីកា និងហុង ឆានុនត្រៀមចំណាយជាង១០ម៉ឺនដុល្លារសម្រាប់ពិធីមង្គលជ័យ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មRock និងជាអ្នកជំនួញលេចធ្លោរកញ្ញា ម៉ូនីកា និងចូលរោងការជាមួយបុរសជាគូស្នេហ៍នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ខាងមុខនេះហើយនៅដឺព្រមៀ សេនធ័រ សែនសុខ ។ ស្វាមីរបស់នាងវិញជាបុរសរូបសង្ហារលោកហុង មានុន ហៅឆានុន ជាតារាសម្ដែងម្នាក់ផងដែរខណៈការចំណាយនៃពិធីពិសេសរបស់នាងត្រូវបានប្រមាណថាច្រើនជាង១០ម៉ឺនដុល្លារអាមេរិក ។ ម៉ូលីកា ដែលមានឈ្មោះដើមថាអឿន ... Read More »

នគរបាលខេត្តកំពង់ចាម វាយខ្នោះ គ្រូបង្រៀនទាំងគ្មានកំហុស បន្សល់ទុកការឈឺចាប់ដល់បច្ចុប្បន្ន រកយុត្តិធម៌មិនទាន់ឃើញជាង៦ខែ

ភ្នំពេញ៖ គ្រូបង្រៀនម្នាក់ដង្ហើយរកយុត្តិធម៍ពីអ្នកអនុវត្តច្បាប់ អ្នកច្បាប់ មិនបានទទួលយុត្តិធម៍នៅឡើយអស់រយៈពេលជិត៦ខែទៅហើយ ខណៈមន្ត្រីនគរបាលយុត្តិធម៍ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួនគាត់និងកូនប្រុស ទាំងគ្មានកំហុស រួចចោទថាជាអ្នកបង្កហេតុបើករថយន្តបុកមនុស្សស្លាប់ ។ លោក អ៊ូ ជាលី ជាគ្រូបង្រៀននៅវិទ្យាល័យឥន្រ្ទទេវី មុខវិជ្ជាផ្នែក ... Read More »

អុជធូបថ្ងៃសីលនៅក្នុងផ្ទះ រួចទៅបុណ្យអ្នកជិតខាងត្រូវភ្លើងឆេះផ្ទះគ្មានសល់

ខេត្តកណ្ដាល៖ លោកយាយអាយុ៧៣ឆ្នាំម្នាក់ អុជធូបគោរពបូជាថ្ងៃសីលនៅក្នុងផ្ទះ រួចទៅចូលរួមក្នុងពិធីបុណ្យអ្នកជិតខាងក្នុងភូមិ ត្រូវភ្លើងធូបឆេះរាលដាល បណ្ដាលឲ្យផ្ទះរបស់លោកយាយឆេះអស់គ្មានសល់ បង្កឲ្យមានការផ្អើលឆោឡោឡើង នៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ... Read More »

បុរសជនជាតិចិនម្នាក់ចាប់នារីខ្មែរចងដៃរុំក្រណាត់ដាក់គូទរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចាប់នារីខ្មែរចងដៃរុំក្រណាត់ដាក់គូទរថយន្ត បើករត់ តែសំណាងល្អ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ... Read More »

យុវតីទំនើងពីសាលាទួនហ្វា៤នាក់ មកវាយទាត់ធាក់យុវតីវិទ្យាល័យផ្សារដើមថ្កូវម្នាក់ ផ្អើលពេញFacebook ត្រូវនគរបាលខណ្ឌចំការមន ឃាត់ខ្លួន

ភ្នំពេញ៖ តាមពិតនៅក្នុងវីដេអូឃ្លីបមួយនេះ គឺឃើញពីយុវតីក្លាហានដ៏ទំនើង៤នាក់ បានស្រែកសំឡុត និងវាយទាត់ធាក់ទៅលើជនរងគ្រោះជាយុវតីតែម្នាក់ឯង អាយុប្រមាណជា១៣ទៅ១៤ឆ្នាំប៉ុណ្ណោះ ។ មើលទៅទង្វើនោះវាសហាវជាងយុវតីជើងខ្លាំងស្រុកមេសាង ខេត្តព្រៃវែង ទៅទៀត ។ បើតាមសាច់ញាតិយុវតីរងគ្រោះបានអោយដឹងថា៖ សកម្មភាពវាយទាត់ធាក់ធ្វើទារុណ្ឌកម្មលើយុវតី ជិន ចាន់មរកត ... Read More »

មន្ត្រីយោធាប្តឹង ឈ្មោះក្រើន តុលា ពីបទបរិហារកេរ្តិ៍ ករណីបង្កើតតំបន់អភិរក្សបេតិភណ្ឌធម្មជាតិនៅភ្នំណាមលៀ

ភ្នំពេញ្៖ ពាក់ព័ន្ធមន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យចងក្រងបង្កើតតំបន់អភិរក្សបេតិភណ្ឌធម្មជាតិនៅភ្នំណាមលៀរខេត្តមណ្ឌលគីរី ក្រសួងបរិស្ថាន បញ្ជាក់ថា ការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហារខុសពីការពិតទាំងស្រុង ទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ឈ្មោះ ក្រឿន តុលា នេះ ... Read More »

សង្ស័យភ្លើងប្រចណ្ឌ! បុរសម្នាក់បាញ់ស្ត្រីជាសង្សាររបស់ខ្លួនស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រចណ្ឌនឹងសង្សាររបស់ខ្លួនបានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ ទៅលើស្ត្រីជាសង្សារបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅសង្គ្រោះតែជាអកុសល ជនរងគ្រោះក៏បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ ០៣ ផ្លូវបេតុងBT ក្នុងបុរីរំចេក ភូមិអូរដឹមសង្កាត់កន្ទោក ... Read More »

ភ្លើងព្រៃឆេះបង្កភ្ញាក់ផ្អើល ដល់សមត្ថកិច្ចត្រៀមរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍

ខេត្តបន្ទាយមានជ័យ៖ ភ្លើងឆេះជញ្ជ្រាំងវាលស្រែរាលឆេះព្រៃលើភ្នំផ្គាំ ស្រុកស្វាយចេក ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ត្រៀមទប់ស្កាត់មិនឲ្យរាលដល់ផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ភ្នាក់ងារភូមិ មន្ត្រីក្រុមប្រឹក្សាឃុំ ... Read More »

បន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វហើយយកទៅឲ្យអ្នកទោសក្នុងគុក ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេបន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វ ហើយយកទៅឲ្យអ្នកទោស មណ្ឌលកែប្រែ(ម១)ត្រូវកម្លាំងឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ជិះម៉ូតូលក់ជ្រក់ស្ពៃ ទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួល ត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ​ ខណៈជិះម៉ូតូដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលកិនស្លាប់ កាលពីវេលាម៉ោង​ ១២ និង​១០រសៀល ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​ ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

រដ្ឋបាលសង្កាត់ប៉ោយប៉ែត បើកការដ្ឋានពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូ ដើម្បីបញ្ចៀសកកស្ទះ

ប៉ោយប៉ែត៖ ដើម្បីសម្រួលក្នុងការធ្វើដំណើរប្រកបរបរកស៊ីប្រចាំថ្ងៃរបស់ពលរដ្ឋ និងបញ្ចៀសការកកស្ទះទឹកជន់លិចនៅរដូវវស្សានាឆ្នាំ២០២០ខាងមុខ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋានយកគ្រឿងចក្រ​គាស់កកាយដីពង្រីកផ្លូវឲ្យបានទំហំទទឹង ៩,៥០ម៉ែត្រ ព្រោះកន្លងផ្លូវ ចាស់មានទំហំទទឹងតែ៦ម៉ែត្រ ប្រវែងប្រមាណ១០០០ម៉ែត្រ ដោយចាប់ពីមុខវត្តថ្មីមកដល់ព្រំប្រទល់សង្កាត់ផ្សារកណ្ដាល ត្រង់ចំណុចផ្លូវបំបែកជាបួន ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

រថយន្តបែនដឹកដីបើកបុកគាបជាប់គ្នាជាមួយរថយន្តកុងតឺន័រ

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះ ហើយជាន់ហ្វ្រាំងអត់សុីក៏បានបុកកៀរគាបជាប់គ្នាស្ទើរតែធ្លាក់ចូលទៅក្នុងប្រឡាយ តែមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់នោះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិព្រៃពពេល សង្កាត់សំរោងក្រោម ... Read More »

ស្វាមីតារាសម្ដែងអ្នកនាង ទ្បោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកសម្ដែងអ្នកនាង ទ្បោម លក្ខិណា បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគាត់មានទុក្ខក្រៀមក្រម ខណៈដែលស្វាមីរបស់ខ្លួន គឺលោកប៉ា ចាន់ពិសិដ្ឋ បានជួបគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យប្តីរបួសធ្ងន់រហូតដល់ស្លាប់ ក្រោយដឹកបញ្ជូនទៅសង្គ្រោះមិនទាន់ដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃមួយអង្គសង្ស័យពាក់ពន្ធ័ករណីរំលោភក្មេងស្រីរហូតបានសម្រេច

ខេត្តស្វាយរៀង៖ ជនសង្ស័យជាព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះចោទថា បានចាប់រំលោភរហូតបានសម្រេច ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

នាយគ្រឿន និងឈិន សៀវម៉ីប៉ះគ្នាលើកដំបូងក្នុងរឿង “អ្នកស៊ើបអង្កេតបែកស្លុយ”

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តខ្នាតធំបែបកំប្លែង គឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” ។ ជំនួបលើកដំបូងមែន ប៉ុន្តែពួកគេទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលភាពយន្តរបស់ផលិតកម្ម វីស៊ីន( VCINE ... Read More »

សន្តិសុខម្នាក់ ខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ សង្ស័យដើរចូលទឹកទន្លេសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាសន្តិសុខឯកជនមួយ ហើយគេសង្ស័យថាគាត់ដើរចូលក្នុងទឹកទន្លេសម្លាប់ខ្លួន បន្ទាប់ពីខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ បន្សល់ទុកកូនកំព្រាចំនួន៤នាក់ ។ ករណីភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានគេប្រទះឃើញសពកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ... Read More »

រដ្ឋបាលក្រុងស្វាយរៀងចុះផ្អាកអាជីវកម្មចាក់សាក់៣កន្លែងគ្មានច្បាប់ ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែងក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុងតំំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្នព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណៈសិល្បៈ តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខផងដែរ ។ ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែមករា ... Read More »

ចាប់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋម្នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ បានចាប់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាលួចកាច់.កម៉ូតូ ខណៈដែលជននេះកំពុងដើរតាមផ្លូវម្នាក់ឯង ដើម្បីរកមើលម៉ូតូណាដែលប្រជាពលរដ្ឋទុកប្រហែស និងធ្វើសកម្មភាពលួច តែមិនទាន់បានលួចផង ក៏ប្រទះជាមួយកម្លាំងល្បាតបុស្តិ៍ ឃាត់ខ្លួនឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់.កម៉ូតូមួយឈុត រួចនាំយកមកសាកសួរចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនមុខសញ្ញាចោរលួចខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រ ... Read More »