ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

NBA ថា ត្រូវការចាក់វ៉ាក់សាំង COVID-19 សម្រាប់អាជ្ញាកណ្តាលនៅរដូវកាលថ្មីនេះ

ស្ថាប័នបាល់បោះអាមេរិក NBA បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៩សីហាថា នឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩សម្រាប់ការប្រកួតដល់អាជ្ញាកណ្តាលទាំងអស់នៅក្នុងរដូវឆ្នាំ ២០២១-២០២២ ។ ស្ថាប័នបាល់បោះមួយនេះបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតម្រូវការនេះត្រូវបានយល់ព្រមជាមួយសមាគមអាជ្ញាកណ្តាលបាល់បោះជាតិ ប៉ុន្តែអនុញ្ញាតឱ្យមានការលើកលែងខ្លះសម្រាប់ហេតុផលសាសនាឬវេជ្ជសាស្ត្រ។ NBA បានបន្តថា អាជ្ញាកណ្តាលក៏បានយល់ព្រមទទួលយកការជម្រុញដែលបានណែនាំ។ អាជ្ញាកណ្តាលណាដែលមិនចាក់វ៉ាក់សាំង ហើយមិនត្រូវបានលើកលែងនោះនឹងមិនមានសិទ្ធិធ្វើការប្រកួតឡើយ ។ ... Read More »

Messi បង្ហាញខ្លួនឲ្យក្រុម PSG លើកដំបូងក្នុងជ័យជម្នះ ២-០ ខណៈដែល Mbappe រកបានទាំង២គ្រាប់

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញខ្លួនលើកដំបូងនៅ Paris St-Germain ក្នុងនាមជាកីឡាករបម្រុងដែលត្រូវបានដូរចូលនៅនាទីទី៦៦ ក្នុងជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Reims ក្នុងក្របខ័ណ្ឌ Ligue 1 ។ ... Read More »

មាន់ខ្នាយមាស Tottanham ឡើងឈរកំពូលតារាង ខណៈបិសាចក្រហមរកបាន៣ពិន្ទុទាំងលំបាក

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham Hotspur កំពុងទទួលបានភាពជោគជ័យនៅដើមរដូវកាលនេះ ដោយបន្តយកឈ្នះគូប្រកួតWatford កាលពីយប់ថ្ងៃទី២៩ ខែសីហា។ ចំណែកក្រុមភ្ញៀវបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolverhampton ក្នុងលទ្ធផល១ទល់០យ៉ាងលំបាក។ ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Tottanham ... Read More »

តារាឆ្នើមវាយតឺន្នីស Andy Murray ៖ កីឡាករមានទំនួលខុសត្រូវជាសាធារណៈ ហើយគួរតែចាក់វ៉ាក់សាំង

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថាកីឡាករមានទំនួលខុសត្រូវចំពោះសាធារណជននៅពេលពួកគេធ្វើដំណើរជុំវិញពិភពលោកហើយដូច្នេះគួរតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺCovid-19 ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ហើយការប្រកួតមិនទាន់ធ្វើឱ្យវាក្លាយជាលក្ខខណ្ឌនៃការចូលទេ។ ប៉ុន្តែដោយមានអ្នកទស្សនានៅព្រឹត្តិការណ៍វាយតឺន្នីស US Open ត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងលើកីឡាករ។ លោក Andy Murray បានបន្តថា ... Read More »

West Ham ទិញបានខ្សែការពារបារាំង Kurt Zouma ពី Chelsea ក្នុងតម្លៃ២៩,៨លានផោន

ក្លិប West Ham បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលសញ្ជាតិបារាំង Kurt Zouma ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំក្នុងតម្លៃ២៩,៨លានផោន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ សីហា។ Kurt ... Read More »

Carvajal ជួយឲ្យអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Betis ក្នុងសប្តាហ៍ទី៣ក្របខ័ណ្ឌ La Liga

ក្រុមអធិរាជស Real Madrid បានទទួលជ័យជម្នះយ៉ាងត្រដាបត្រដួសនៅលើទឹកដីក្រុម Real Betis ខណៈដែលពួកគេរង់ចាំលទ្ធផលនៃការប្រឹងប្រែងក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris St-Germain ។ ក្រុម Real ... Read More »

Liverpool បានត្រឹមស្មើ Chelsea ក្នុងទឹកដី ខណៈមេឃខៀវ Man City បំបាក់កាំភ្លើងធំ Arsenal រហូតដល់៥ទល់០

ក្រុមហង្សក្រហម Liverpool បានត្រឹមស្មើគ្នា១ទល់១ជាមួយក្រុមភ្ញៀវតោខៀវ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣នៃក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ សីហានេះ។ ចំណែកក្រុមមេឃខៀវ Man City ធ្វើបានល្អ ដោយបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ... Read More »

Napoli និង Leicester នឹងជួបគ្នានៅ Europa League វគ្គជម្រុះតាមពូល៣២ក្រុម

ក្រុម Napoli និង Leicester នឹងមានការប្រកួតច្រើនជាងធម្មតានៅពេលដែលពួកគេជួបគ្នានៅវគ្គចែកពូលនៃពានរង្វាន់ Europa League ។ ក្រុមទាំងអស់ត្រូវបានចាប់ឆ្នោតចូលក្រុមតែមួយកាលពីថ្ងៃសុក្ររួមជាមួយក្រុម Spartak Moscow និង Legia Warsaw សម្រាប់ការប្រកួតជម្រុះដែលបច្ចុប្បន្នមាន៣២ ... Read More »

កីឡាករ Benjamin Mendy របស់ក្លិប Man City ត្រូវបានចោទប្រកាន់ពីបទរំលោភ ៤ករណី

ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Manchester City ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន៤ករណី កាលពីថ្ងៃសុក្រទី២៧ ខែសីហាដោយក្លិបនៅក្របខ័ណ្ឌ Premier League មួយនេះបានផ្អាកមិនឲ្យកីឡាករជនជាតិបារាំងរូបនេះលេងរង់ចាំការស៊ើបអង្កេត។ មន្ត្រីប៉ូលិសបានឲ្យដឹងថា Mendy វ័យ២៧ឆ្នាំត្រូវបានបញ្ជូនទៅឃុំឃាំងហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការ ... Read More »

ក្លិបបិសាចក្រហម Manchester United ឈានដល់កិច្ចព្រមព្រៀងនាំយកCristiano Ronaldo ត្រឡប់មកវិញ

ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករ Cristiano Ronaldo ឡើងវិញពីក្រុម Juventus។ ក្លិបបិសាចក្រហមបានយល់ព្រមចំណាយ១២,៨លានផោនសម្រាប់កីឡាករវ័យ៣៦ឆ្នាំរូបនេះដោយកិច្ចព្រមព្រៀងនេះមានលក្ខខណ្ឌផ្ទាល់ខ្លួន ទិដ្ឋាការ និងវេជ្ជសាស្ត្រ។ Ronaldo រកបាន១១៨គ្រាប់ក្នុង២៩២ប្រកួតក្នុងការប្រកួតលើកដំបូងរបស់គាត់នៅ Old ... Read More »

ចាប់ឆ្នោតវគ្គចែកពូល Champions League រដូវកាល២០២១-២០២២៖ Man City ប៉ះ PSG

ការចាប់ឆ្នោតវគ្គចែកពូលសម្រាប់រដូវកាល Champions League ឆ្នាំ២០២១-២០២២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីរាត្រីថ្ងៃព្រហស្បតិ៍ដោយក្រុមអេស្ប៉ាញទាំង៥នៅក្នុងការប្រកួតឆ្នាំនេះបានដឹងពីជោគវាសនារបស់ពួកគេ។ ក្រុម Barcelona និង Atletico Madrid មានការប្រកួតវគ្គចែកពូលយ៉ាងស្វិតស្វាញ ខណៈដែលក្រុម Villarreal នឹងត្រូវឡើងទៅជួបក្រុម Manchester ... Read More »

ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដ-១៩លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ

ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាថា អ្នកចូលរួមជនជាតិបរទេសម្នាក់នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមនៅប្រទេសជប៉ុនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺកូវីដ-១៩ ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ ករណីនេះគឺជាចូលមន្ទីរពេទ្យដំបូងគេនៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ២០២០ ដែលបានបើកដំណើរការកាលពីថ្ងៃអង្គារ។ មន្ទីរពេទ្យនៅប្រទេសជប៉ុនដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាធម្មតាបានកក់គ្រែសម្រាប់មនុស្សដែលមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាលជាតិ និងរដ្ឋបាលទីក្រុងតូក្យូបានអំពាវនាវដល់មន្ទីរពេទ្យក្នុងរដ្ឋធានីដើម្បីទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសជប៉ុនកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីពិធីបើកការប្រកួតកីឡាអូឡាំពិកដោយប្រទេសនេះកត់ត្រាការឆ្លងប្រចាំថ្ងៃជាង២៥,០០០នៅសប្តាហ៍មុន។ ការផ្ទុះឡើងរបស់ជប៉ុននៅតែមានតិចតួចបើប្រៀបធៀបទៅនឹងការស្លាប់ប្រហែល១៥.៥០០នាក់រហូតមកដល់ពេលនេះ ប៉ុន្តែមានតែ៤០ភាគរយប៉ុណ្ណោះនៃប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញដែលមិនគ្រប់គ្រាន់សម្រាប់ជំងឺបំលែងថ្មី Delta ដែលរីករាលដាលយ៉ាងឆាប់រហ័ស៕ ... Read More »

Atletico Madrid ទិញបានកីឡាករ Matheus Cunha ពីក្លិប HerthaBerlin

ក្លិប Atletico Madrid បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ពីក្លិប Hertha Berlin ខណៈដែលការស្វែងរកខ្សែប្រយុទ្ធក្លិបជើងឯក Li Liga មួយនេះបានឈានដល់ទីបញ្ចប់ហើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះប្រហែលជាមិនស្ថិតក្នុងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Luis ... Read More »

Serena និង Venus Williams ដកខ្លួនចេញពីការប្រកួត US Open ដោយសារមានរបួស

Venus Williams បានចូលរួមជាមួយប្អូនស្រី Serena Williams ក្នុងការដកខ្លួនចេញពីព្រឹត្តិការណ៍ US Open ខណៈការប្រកួត Grand Slam ចុងក្រោយនៃឆ្នាំនេះបានបាត់បង់កីឡាករល្បីៗពីររូបផ្សេងទៀត។ Serena វ័យ៣៩ឆ្នាំបានសរសេរនៅក្នុងបណ្តាញសង្គមមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាងត្រូវការពេលវេលាដើម្បីអនុញ្ញាតឱ្យរាងកាយរបស់នាងជាសះស្បើយទាំងស្រុងពីរបួសសរសៃពួរ។ ... Read More »

Man City ចង់ផ្តល់ជូនកុងត្រា២ឆ្នាំជាមួយ Cristiano Ronaldo ក្នុងតម្លៃ២៣០.០០០ផោនក្នុងមួយសប្តាហ៍

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានផ្តល់កិច្ចសន្យាដល់កីឡាករ Cristiano Ronaldo រយៈពេល២ឆ្នាំបន្ទាប់ពីខកខានក្នុងកិច្ចព្រមព្រៀងជាមួយ Harry Kane នៅរដូវក្តៅនេះ។ ក្រុមរបស់លោក Pep Guardiola បានតាមទិញកីឡាករ ... Read More »

ក្រុមបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានរដ្ឋាភិបាលអូស្ត្រាលីជម្លៀសចេញបន្ទាប់ពីមានការអំពាវនាវរបស់ FIFA

រដ្ឋាភិបាលអូស្ត្រាលីបានជម្លៀសកីឡាបាល់ទាត់ស្ត្រីសរុបជាង៥០នាក់របស់អាហ្វហ្គានីស្ថានបន្ទាប់ពីមានការអំពាវនាវពីស្ថាប័នពិភពលោក FIFA និងស្ថាប័ន Fifpro ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និង Fifpro បានសម្តែងការដឹងគុណចំពោះប្រទេសអូស្ត្រាលីផងដែរ។ បន្ទាប់ពីការវាយដណ្តើមយកទីក្រុងកាប៊ុលវិញដោយពួកតាលីបង់ ស្ត្រីអត្តពលិកអាហ្វហ្គានីស្ថានជាច្រើននាក់បានលាក់ខ្លួន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការងារនៅតែត្រូវការដើម្បីដោះស្រាយស្ត្រីនៅបរទេស។ស្ថាប័ន Fifpro បានអះអាងអំពីការជម្លៀសដែលមានចំនួនជាង៥០នាក់ថា“ស្ត្រីវ័យក្មេងទាំងនេះទាំងក្នុងនាមជាអត្តពលិក ... Read More »

FIFA ផ្តល់ហិរញ្ញវត្ថុ២០១លានដុល្លារពីការរៃអង្គាស បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានស៊ើបអង្កេតអំពើពុករលួយ

ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា FIFA នឹងទទួលបានប្រាក់ចំនួន២០១លានដុល្លារ (១៤៦លានផោន) ដែលត្រូវបានរឹបអូសក្នុងអំឡុងពេលស៊ើបអង្កេតអំពើពុករលួយ។ ជនជាប់ចោទជាង៥០នាក់ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌចាប់តាំងពីក្រសួងយុត្តិធម៌បានបង្ហាញការស៊ើបអង្កេតអំពើពុករលួយរបស់ខ្លួនក្នុងឆ្នាំ២០១៥ ។ មនុស្សចំនួន២៧នាក់ និងអង្គភាពសាជីវកម្មចំនួន៤បានសារភាពទោសកំហុសដោយមនុស្សពីរនាក់ត្រូវបានផ្តន្ទាទោសនៅក្នុងសវនាការ។ការសងត្រឡប់នេះនឹងចាប់ផ្តើមជាមួយនឹងប្រាក់ដើម៣២.៣ លានដុល្លារ (២៣.៥លានផោន) ។ ប្រាក់ដែលរឹបអូសបានពីគណនីធនាគាររបស់អតីតមន្រ្តីដែលត្រូវបានកាត់ទោសពីបទពុករលួយនឹងត្រូវបានប្រើប្រាស់ដោយមូលនិធិ FIFA ដែលជាមូលនិធិឯករាជ្យដើម្បីជួយដល់គម្រោងទាក់ទងនឹងបាល់ទាត់ដែលFIFA ... Read More »

Real Madrid ដាក់សំណើ១៦០លានអឺរ៉ូសម្រាប់តារាឆ្នើម KylianMbappe ប៉ុន្តែក្លិប PSG មិនទាន់ឯកភាពនៅឡើយទេ

ក្លិបអធិរាជស Real Madrid បានដាក់សំណើដំបូងចំនួន១៦០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germainដែលទំនងជាត្រូវបានក្លិបបារាំងបដិសេធសំណើនេះ។ ការផ្តល់ជូនដោយក្លិបអេស្ប៉ាញមួយនេះអាចអង្រួនទីផ្សារផ្ទេរទៅរកមូលដ្ឋានរបស់ខ្លួនប្រសិនបើទទួលយកដោយបើកផ្លូវឱ្យក្លិបបារាំងអាចនាំយក Cristiano Ronaldo ជំនួស។ ក្លិប Real ... Read More »

រកឃើញ៣ក្រុមឡើងវគ្គចែកពូល Champions League ក្រោយពីឈ្នះគូប្រកួតក្នុងវគ្គជម្រុះ Play-offs

ការប្រកួតជម្រុះក្នុងវគ្គ Play-offs នៃពានរង្វាន់ Champions League រដូវកាលថ្មី ២០២១-២០២២ បានបញ្ចប់បណ្តើរៗហើយ ក្នុងនោះរកឃើញ៣ក្រុមឡើងទៅកាន់វគ្គចែកពូលក្រោយពីប្រកួតឈ្នះទាំង២ជើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ សីហានេះ។ ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica បានយកឈ្នះក្រុមខ្លាំងមកពីហុល្លង់ PSV សរុបទាំង២ជើង​លទ្ធផល២ទល់១។ កាលពីប្រកួតជើងទី១ ... Read More »

កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូចាប់ផ្តើមបើក ខណៈប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូបានបើកដំណើរការកាលពីថ្ងៃអង្គារទី២៤ ខែសីហាដោយអត្តពលិកសង្ឃឹមថា នឹងបំបែកឯកត្តកម្ម និងកំណត់ត្រាពិភពលោក បើទោះបីជាមានការពន្យារពេលនៃជំងឺរាតត្បាតពេញមួយឆ្នាំក៏ដោយ ខណៈដែលប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជំងឺកូវីដ-១៩នៅឡើយ។ ការប្រកួតកីឡាត្រូវប្រកាសជាផ្លូវការនៅល្ងាចថ្ងៃអង្គារដោយព្រះចៅអធិរាជជប៉ុនណារូហ៊ីតុ ប៉ុន្តែច្បាប់ពាក់ព័ន្ធនឹងជំងឺឆ្លងគឺកន្លែងអង្គុយភាគច្រើនរបស់កីឡដ្ឋានមានចំនួន៦៨.០០០កន្លែងនឹងគ្មានកន្លែងទំនេរឡើយ។ ព្រឹត្តិការណ៍នេះមានអត្តពលិក៤.៤០០នាក់មកពី១៦២ក្រុមដែលចូលរួមប្រកួតនៅឆ្នាំនេះ។ ក្នុងចំណោមនោះមានអ្នកលោតឆ័ត្រយោងវែងជាងគេបំផុតរបស់ពិភពលោកអាល្លឺម៉ង់ឈ្មោះ Markus Rehm ដែលត្រូវបានគេដាក់ឈ្មោះថា “ Blade ... Read More »

Messi មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះ World Cup ខាងមុខនេះ

ខ្សែប្រយុទ្ធ Lionel Messi មិនទាន់បង្ហាញខ្លួនលេងឱ្យក្រុម Paris Saint-Germain នៅរដូវកាលនេះនៅឡើយទេ ប៉ុន្តែត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup នៅខែក្រោយ។ ដោយបានដឹកនាំអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America កីឡាករ ... Read More »

ក្របខ័ណ្ឌ Premier League បញ្ជាក់ពីករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៦នៅក្នុងការធ្វើតេស្តចុងក្រោយ

ក្របខ័ណ្ឌ Premier League បញ្ជាក់ថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តរកឃើញមេរោគឆ្លងកូវីដ–១៩នេះកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។ ឆ្លងកាត់ការប្រកួតចំនួន២ជុំក្នុងក្របខ័ណ្ឌ Premier League បានធ្វើតេស្តចំនួន៣.០៦០នាក់នៅចន្លោះថ្ងៃទី១៦ និងថ្ងៃទី២២ ខែសីហាដោយមានករណីវិជ្ជមានចំនួន១២ត្រូវបានកត់ត្រានៅជុំទីមួយ និង៤ករណីទៀតនៅជុំទី២ ... Read More »

លោក Bento ដាក់ឈ្មោះ Son Heung-minក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងទោះបីជាមានបញ្ហារបួសក៏ដោយ

ខ្សែប្រយុទ្ធ Son Heung-min ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ការប្រកួតបើកឆាកពីរប្រកួតនៃវគ្គជម្រុះ World Cup នៅទ្វីបអាស៊ីបើទោះបីជាមានបញ្ហារបួស បន្ទាប់ពីជួយឲ្យក្រុម Tottenham Hotspur យកឈ្នះ Wolverhampton Wanderers ១-០ ក៏ដោយ។ ... Read More »

តារាឆ្នើមលេខ១ពិភពលោក Barty នឹងឆ្ពោះទៅកាន់ព្រឹត្តិការណ៍ US Open ក្រោយពីឈ្នះពានរង្វាន់ Cincinnati

កីឡាការិនីវាយតឺន្នីសលំដាប់ទី១ពិភពលោក Ash Barty នឹងឆ្ពោះទៅកាន់ការប្រកួតព្រឹត្តិការណ៍ US Open បន្ទាប់ពីបញ្ចប់ការប្រកួតដោយជោគជ័យលើកីឡាការិនី Jil Teichmann របស់ស្វីសជាមួយនឹងការបរាជ័យ ៦-៣ ៦-១ ដើម្បីដណ្តើមបានពានរង្វាន់ Western និង ... Read More »

Ibrahimovic នឹងមិនត្រឡប់ទៅ AC Milan វិញទេរហូតដល់ខែកញ្ញា

ក្រុម AC Milan នឹងគ្មានខ្សែប្រយុទ្ធ Zlatan Ibrahimovic យ៉ាងហោចណាស់សម្រាប់ការប្រកួតបើកឆាកពីរជុំនៃរដូវកាលថ្មីនៃក្របខ័ណ្ឌ Serie A ។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានរងរបួសជង្គង់កាលពីខែឧសភាពេលប៉ះក្រុម Juventus ហើយបន្ទាប់ពីការវះកាត់ដើម្បីជួយបញ្ហាជង្គង់ខាងឆ្វេងរបស់គាត់ គាត់មិនត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញទេបន្ទាប់ពីសម្រាកអន្តរជាតិនោះទេ។ លោក Stefano ... Read More »

ញញួរធំ West Ham បំបាក់ Leicester City ឡើងឈរកំពូលតារាងបណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានយកឈ្នះក្រុមចចក Leicester City ក្នុងលទ្ធផល៤ទល់១ យ៉ាងអស្ចារ្យក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២ កាលពីរាត្រីថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ សីហានេះ។ ជ័យជម្នះនេះគឺជាការឈ្នះ២ប្រកួតជាប់គ្នារបស់ក្រុម ... Read More »

អ្នកគាំទ្រក្រុម Nice ជាច្រើននាក់បានសម្រុកចូលទីលានប្រកួតដើម្បីវាយទៅលើកីឡាកររបស់ក្លិប Marseille

ការប្រកួតនៅលីគកំពូលបារាំង Ligue 1 រវាងក្រុម Nice នឹងក្រុម Marseille នៅកីឡដ្ឋាន Allianz Riviera កាលពីយប់ថ្ងៃអាទិត្យត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Nice ជាច្រើននាក់បានសម្រុកចូលទីលានដើម្បីវាយកីឡាករក្រុមភ្ញៀវ Marseille ។ ... Read More »

Bale រកគ្រាប់បាល់ដំបូងក្នុងរដូវកាលថ្មីឲ្យ Real Madrid ក្រោយរងចាំរយៈពេល៥៧៨ថ្ងៃ

ខ្សែប្រយុទ្ធ Gareth Bale បានជួយឲ្យក្រុម Real Madrid នាំមុខមុនក្នុងការប្រកួតក្របខ័ណ្ឌ La Liga ទល់នឹងក្រុម Levante កាលពីយប់ថ្ងៃអាទិត្យជាមួយនឹងការប្រើជើងឆ្វេងពេលចាប់ផ្តើមប្រកួត៥នាទីប៉ុណ្ណោះ។ ការរកគ្រាប់បាល់ដំបូងនេះធ្វើឲ្យកីឡាកររូបនេះបានបំបែកកំណត់ត្រាក្នុងការរកគ្រាប់បាល់ជាមួយក្រុម Real Madrid ... Read More »

Liverpool យល់ព្រមលក់ខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri ទៅឱ្យ Lyon ក្នុងតម្លៃ៩.៥លានផោន

ក្លិបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិស្វីស Xherdan Shaqiri ទៅឱ្យក្លិបបារាំង Lyon ក្នុងតម្លៃ៩.៥លានផោន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ សីហានេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយហង្សក្រហមពីក្លិប Stoke ... Read More »

បិសាចក្រហមបានត្រឹមស្មើ ខណៈតោខៀវ Chelsea បន្តជ័យជម្នះឈរកំពូលតារាងបណ្តោះអាសន្ន

ក្រុមភ្ញៀវបិសាចក្រហម Manchester United បានទទួលលទ្ធផលត្រឹមស្មើគ្នា១ទល់១ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២រដូវកាលថ្មីកាលពីយប់ថ្ងៃទី២២ សីហាម្សិលមិញ។ ចំណែកក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះយ៉ាងធំធេងទៅលើក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល២ទល់០។ ... Read More »