ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ល្បែងបញ្ជល់មាន់នៅច្រកចូលវត្តខ្សាច់ ឃុំអរិយក្សត្រជាដើមចមនាំឲ្យមានអំពើចោរកម្ម

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល បានរអ៊ូរទាំថា ល្បែងបញ្ជល់មាន់បាននិងកំពុង បើកលែងស្ទើររាល់ថ្ងៃ នៅចំណុចផ្លូវច្រក ចូលវត្តខ្សាច់ដែលវាជាដើមចមនាំឲ្យកើត មានអំពើចោរកម្មផ្សេងៗ ។ ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនហ៊ាន ... Read More »

បានឈើជ្រុងគប់ត្រូវមុខនគរបាលម្នាក់ពេលឃាត់ឲ្យឈប់ត្រួតពិនិត្យ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់បានប្រើអំពើហិង្សាវាយតប់មកលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យមានរបួសស្នាម ហើយត្រូវប៉ូលិសឃាត់ខ្លួន ខណៈដែលនគរបាលបានហៅគាត់ដែលកំពុងដើរឲ្យឈប់ដើម្បីត្រួតពិនិត្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ដួង វណ្ណះ ... Read More »

​បាស់សក់ច្រូង! «ចាប់នាងជិះពីលើហើយចងដៃ ផ្ជង់កំាបិតគំរាមសម្លាប់អារក កុំឲ្យស្រែក ព្រោះគេចង់បានអីតិចតួច»

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់ នារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ឲ្យ​កម្លាំងនគរបាល​ ខណៈដែល​អត់មានលុយទិញថ្នាំញៀនជក់។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​៤​:​៣០នាទីរសៀល ​ថ្ងៃទី៤ ខេតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ ជនសង្ស័យឈ្មោះ ដាង ឈុនណារ៉ាត់ ភេទប្រុស ... Read More »

សិស្សវិទ្យាល័យផ្សារដើមថ្កូវ២នាក់ឆក់ទូរសព្ទ័ពីស្ត្រីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យ ០២នាក់ដែលជា សិស្សវិទ្យាល័យផ្សារដើមថ្កូវ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីស្ត្រីម្នាក់ បានសម្រេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅ ខាងក្រោយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅប្រទេសប្រ៊ុយណេ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ការឡើងគ្រងរាជសម្បត្តិរបស់​ ព្រះមហាក្សត្រប្រ៊ុយណេ ... Read More »

ពលរដ្ឋ៤៦គ្រួសារនៅឃុំឈើតុំសង្ស័យនាំគ្នាចាប់យកដីយោធាក្រសួងអភិវឌ្ឍន៍ជនបទត្រូវគេយកគ្រឿងចក្រទៅកម្ទេច

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួល ករណីប្រជាពលរដ្ឋ៤៦គ្រួសារនៅឃុំឈើតុំ នាំគ្នាចាប់យកដីរបស់យោធាក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ត្រីឯម រុន អធិការនគរបាលស្រុកក្រគរ។ លោក ឯម រុន បានបញ្ជាក់ថា អំពីបញ្ហាទំនាស់ដីធ្លី ... Read More »

ចុងភៅ​ជនជាតិ​ចិន​ប៉ុនប៉ង​កាប់​មេធាវី​ និង​ កាប់​រថយន្ត​មេធាវី​ ត្រូវ​ព្រះ​រាជ​អាជ្ញា​រង​ សេង​ ហៀង​ ដោះលែង​វិញ

ភ្នំពេញ​៖បុរស​ចុងភៅ​ជនជាតិ​ចិន​ ដែល​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​​កាប់​មេធាវី​ម្នាក់​និង​កាប់​រថយន្ត​មេធាវី​ ព្រោះ​តែ​ខឹង​រឿង​ចត​ឡាន​មុខ​ហាង​លក់​ដូរ​ ត្រូវបាន​លោក​ សេង​ ហៀង​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ។​ មន្ត្រីតុលាការបាន​ឱ្យ​ដឹងថា បុរសជនជាតិចិនឈ្មោះ យី ជៀនលី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ«គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ » ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ការប្រារព្ឋជាទិវានេះឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជា ... Read More »

ជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តដឹកឈើប្រណីត២គ្រឿង មានកាប៉ះទង្គិចខណៈមានកម្លាំងកងទ័ពជើងគោកម្នាក់មករំដោះយកអ្នកបើកបរ

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ ក្នុងកិច្ចប្រតិបត្តិការមួយបានឲ្យដឹងថា មានក្រុមកម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការគ្នា ចុះបង្រ្កាបករណីការដឹកជញ្ជូនឈើប្រភេទប្រណីតខុសច្បាប់ ក្នុងនោះកម្លាំងបង្រ្កាបបានរថយន្តដឹកឈើប្រណីតចំនួន ២គ្រឿង ប៉ុន្តែក្នុងនោះគេឃើញវត្តន៍មានកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះ។ ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៦ និង២០ព្រលប់ ថ្ងៃទី៤ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ឡាយ លក្ខិណាត្រៀមដឹកដៃអេន ឌីទៅអាមេរិក

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អតីតតារាសម្តែង និងចម្រៀង ឡាយ លក្ខិណា ដែលបាត់មុខអស់ជាច្រើនឆ្នាំហើយបានបង្ហាញមុខជាថ្មីលើវេទិកាតន្ត្រីជាថ្មី។ វិលវិញនេះមិនត្រឹមតែ គាស់រំលើងសមត្ថភាពសិល្បៈសម្រាប់អ្នកគាំទ្រនៅកម្ពុជាទេ នាងក៏គ្រោងនឹងដឹកដៃតារាចម្រៀងអេន ឌី ចេញទៅច្រៀងរាំនៅលើទឹកដី នៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះផងដែរ។ បាត់មុខពីឆាកតន្ត្រី១២ឆ្នាំដោយរស់ក្នុងជីវិតបែបសាមញ្ញឡាយ លក្ខិណាហាក់មិនដែលខ្វល់ខ្វាយពីការចូលសិល្បៈទេ ប៉ុន្តែដោយសារមានការសំណូមពរ ... Read More »

បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ​រេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាត។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ... Read More »

រថយន្តបែនដឹកខ្សាច់បើកលឿនដូចហោះបុកម៉ូតូពេញទំហឹងបណ្តាលឲ្យនគរបាលម្នាក់របួសធ្ងន់

ភ្នំពេញ៖ មន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកខ្សាច់មួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះមកបុកម៉ូតូរបស់គាត់ពេញទំហឹង ហើយជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងដើមឈើមួយដើមទៀតបាក់ដាច់ចេញពីគល់ថែមទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី៤ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវ១០៥Kកែងនិងផ្លូវ១៩៦២ ស្ថិតក្នុងភូមិក្រាំងអង្ក្រងទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

NIPTICT សហការជាមួយSmart ផ្តល់មូលនិធិដល់និស្សិត ១០នាក់ លើជំនាញព័ត៌មានវិទ្យា

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតអាស្យាតា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានពង្រឹងកិច្ចព្រមព្រៀង ដើម្បីគាំទ្រ ដល់យុវជនកម្ពុជា ដែលមានទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ... Read More »

គ្រាប់បែកគីមីមួយគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមនោះត្រូវបានរកឃេីញ

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញអាជ្ញាធរគីមីបានរកឃើញគ្រាប់បែកគីមីមួយគ្រាប់ហើយ ដែលបានបន្សល់ពីសម័យសង្គ្រាមឆ្នាំ១៩៦៥ដល់១៩៧៣ នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ ពាក់ពន្ធ័នឹងករណីរកឃើញគ្រាប់បែកគីមីមួយគ្រាប់នេះដែរ លោកប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា៖ កម្លាំងជំនាញគីមីសាស្រ្តនិងខាងស៊ីម៉ាក់បានរកឃើញគ្រាប់បែកគីមីសាស្ត្រដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃនេះនិងកំពុងគ្រប់ទុកនិងរកគន្លឹសដើម្បីដោះហើយកំពុងរុករកមួយគ្រាប់ទៀតដែលមិនទាន់រកឃើញនៅឡើយ។ លោកក៏បានបន្តថា កម្លាំងជំនាញកំពុងស្វែងរកគ្រាប់បែកគីមីសាស្រ្ត ស្ថិតនៅក្នុងភូមិគគីរនិង ... Read More »

មន្រ្តីអាវុធហត្ថក្រុងភ្នំពេញម្នាក់ដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួនមួយគ្រាប់បានផ្ទុះឡើង បណ្ដាលឲ្យបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែដោយអកុសលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយករណីនេះ ត្រូវបានគេអះអាងថា គឺករណីបាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ... Read More »

ឃាត់មន្រ្តីជាប់កិច្ចសន្យា៣នាក់នៃមន្ទីរសង្គមកិច្ចក្រុងពាក់ព័ន្ធកេងប្រវ័ញ្ចពលកម្មកុមារឲ្យដើរសុំទាន

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនបុរសសង្ស័យ៣នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្មកុមារ និងប្រើហិង្សាគំរាមកុមារឱ្យដើសុំ ទានតាមទីសាធារណៈ ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ឃុត នឹម ... Read More »

ធនាគារពិភពលោកចេញរបាយការណ៍ជាផ្លូវការបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានចេញរបាយការណ៍ជាផ្លូវការបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងអត្រា កំណើន៦,៨%ក្នុងឆ្នាំ២០១៧ និង៦,៩%ក្នុងឆ្នាំ២០១៨។ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា កំណើននឹងកើនឡើង ៦,៨ភាគរយក្នុងឆ្នាំ២០១៧និង៦,៩ភាគ រយក្នុងឆ្នាំ២០១៨ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ... Read More »

ចាប់មេខ្យល់ដែលនាំពលរដ្ឋខ្មែររាប់សិបនាក់លួចកាប់ឈើក្នុងប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់ ដែលញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរទៅកាប់ឈើគ្រញូងខុសច្បាប់ដែលជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង និងប្រមូលដឹក ជញ្ជូនឆ្លងដែនមកទឹកដីខ្មែរវិញត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ ខ្លួនបានហើយនៅចំណុចភូមិអូរក្រូច តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ... Read More »

អនុព័ន្ធយោធាកងទ័ពជើងអាកាសថៃចប់អាណត្តិចូលជួបនិងជម្រាបលាថ្នាក់ដឹកនាំ (ខ.ភ.ម.)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានអនុញ្ញាតឲ្យលោកថាចឆៃ អាឆៃរីយ៉ារួន អនុព័ន្ធយោធាកងទ័ពអាកាសភូមិន្ទថៃចប់អាណត្តិនៅកម្ពុជាចូលជួប សម្តែងការគួរសមនិងជម្រាបលាបន្ទាប់ពី បំពេញបេសកកម្មការទូតយោធានៅកម្ពុជា អស់រយៈពេលបីឆ្នាំកន្លងមក។ ... Read More »

ទប់ស្កាត់ឲ្យបានដាច់ខាតសកម្មភាពភេរវកម្ម និងធានាមិនឱ្យមានបដិវត្តន៍ពណ៌

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការ ពារជាតិបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារ សុវត្ថិភាព ក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទេីបកន្លងទៅថ្មីៗនេះ សម្រេច បានជោគជ័យគួរជាទីមោទនៈ ។ ... Read More »

អាជ្ញាធរស្រុកស្អាងកំពុងស្រាវជ្រាវករណីមនុស្សមួយក្រុមតាំងខ្លួនជាមន្ត្រីអង្គការ និងមន្ត្រីជលផលជំរិតទារលុយពីប្រជានេសាទ

ខេត្តកណ្តាល ៖ លោក ញឹម វណ្ឌិន អភិបាលស្រុកស្អាងបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ចំពោះ ករណីមនុស្សមួយក្រុមដែលតាំងខ្លួនជា មន្ត្រីអង្គការបរិស្ថាន និងរដ្ឋបាលជលផល ហើយដើរទារលុយពីប្រជានេសាទតាម អំពើចិត្ត។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជានេសាទ ... Read More »

បង្ក្រាបរថយន្តកាមរីឆ្លាមដឹកឈើប្រណីតលោតឆត្របម្រុងទៅវៀតណាម

ខេត្តមណ្ឌលគិរី ៖ កម្លាំងល្បាតបង្ក្រាបបទល្មើសព្រៃឈើបរិស្ថាន WCS ស្រុក កែវសីមា សហការជាមួយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ បានប្រទះឃើញរថយន្តដឹកឈើប្រណីតលោតឆត្រ១គ្រឿង រួច ដេញតាមឃាត់បានរថយន្ត ... Read More »

សពពលករខែ្មរម្នាក់ត្រូវអាជ្ញាធរថៃបញ្ជូនឲ្យក្រុមគ្រួសារនៅកម្ពុជា

ខេត្តបាត់ដំបង ៖ សពពលករខែ្មរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនតាមរថយន្តមក ប្រគល់ឲ្យអាជ្ញាធរខែ្មរ ហើយអាជ្ញាធរប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ កាលពី វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ ក្រុមការងារទំនាក់ទំនងស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរដែលស្លាប់នេះគឺ មានជំងឺខ្លាញ់រុំបេះដូង ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ចំណោម០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះមិនបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរនិវត្តន៍ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ... Read More »

ឃាត់បុរសម្នាក់លួចលាក់លក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ កម្លាំងជំនាញការិយាល័យនគរ បាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះ សីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ១ករណី ... Read More »

ឃាត់ខ្លួនបុរសម្នាក់ដែលរត់តាក់សុីផងនិងលួចលក់ថ្នាំញៀនផងបញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខ សញ្ញាជួញដូរថ្នាំញៀន និងជាអ្នករត់តាក់ សុីផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលធ្វើសកម្មភាពជាក់ស្តែង។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀន រួមនឹងមធ្យោបាយក្នុងការធ្វើចរាចរណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយា ល័យនគរបាលប្រឆាំងគ្រឿងញៀនចាត់ ការតាមនីតិវិធី។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាប មុខសញ្ញាជួញដូរថ្នាំញៀន ដោយឃាត់ ខ្លួនជនសង្ស័យ៤នាក់(ស្រីម្នាក់)។ ករណី នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទី ... Read More »

ប្រទះឃើញសពទារកម្នាក់អណ្តែតទន្លេមេគង្គសង្ស័យម្តាយចិត្តអប្រិយយកទៅបោះចោល

ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្បែរច្រាំងទន្លេមេគង្គកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានសន្និដ្ឋានថា សពទារកនោះមានអាយុប្រហែល៧ខែ (កើតមិនគ្រប់ខែ)ហើយផ្ចិតទារកនោះ ក៏មិនទាន់ជ្រុះទៀត។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »