ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សមត្ថកិច្ចដោះលែងជនសង្ស័យ៦នាក់ក្នងចំណោម៨នាក់ ដែលបង្កហិង្សាក្នុងពេលរាំធុងបាស់

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះក្នុងអំពើហិង្សាដែលបង្កឡើង ដោយក្រុមក្មេងស្ទាវមួយហ្វូង បានសំដែងនូវការមិនសប្បាយចិត្ត និង អស់ជំនឿទៅលើសមត្ថកិច្ចនិងមន្រ្តីច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានដោះលែងជនដៃដល់និងគូកនដែលបានព្រួតគ្នាវាយមកលើពួកគេ បណ្តាលអោយរងរបួសធ្ងន់និងស្រាល នៅក្នុងពិធីរាំធុងបាស់ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវ២នាក់ បន្ទាប់ធ្វើតេស្តិ៍មានសារធាតុញៀននៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្មេងស្ទាវសង្ស័យ២នាក់ ត្រូវបានកំលាំងល្បាតរបស់នគរបាលក្រុងស្វាយរៀង និងកំលាំងអន្តរាគមន៍នគរបាលខេត្តឃាត់សួរនាំ បន្ទាប់ពីមានការសង្ស័យ ដោយឃើញសមត្ថកិច្ចជិះម៉ូតូក្នុងល្បឿនលឿន តាមចំណុចផ្លូវហាយវ៉េរូបរមាស ខណៈសមត្ថកិច្ចធ្វើតេស្តិ៍ទឹកនោម ទើបបែកធ្លាយមានសារធាតុញៀនក្នុងខ្លួន ។ ការឃាត់ខ្លួនមកសាកសួរនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ... Read More »

ព្យុះ​ Chaba កំពុងឆ្ពោះទៅកាន់ជប៉ុន ក្រោយវាយប្រហារកូរ៉េខាងត្បូង

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ខ្យល់ព្យុះកម្លាំងខ្លាំង Chaba បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ជប៉ុន បន្ទាប់ពីវាបានវាយប្រហារកូរ៉េខាងត្បូង ដែនកោះរមណីយដ្ឋានបណ្តាលឲ្យទឹកជំនន់លិចផ្លូវ និងលុបចោលជើងហោះហើរជាច្រើនជើង ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបញ្ជាក់ថា នៅពេលនេះ Chaba បាននិងកំពុងឆ្ពោះទៅកាន់ ភាគឦសានដែនកោះ ... Read More »

ប្រជាពលរដ្ឋចោទថាចលនាចាប់​កាន់កាប់​ដីព្រៃកោងកាង​នៅខេត្តកំពត​កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតហាក់ដូចជាធ្វើមិនដឹង មិនឮចំពោះករណីដែលបាននិងកំពុងកើតឡើងទៅលើព្រៃតំបន់លិចទឹកក្នុងឃុំជុំគ្រាល ស្រុកទឹកឈូ ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ សកម្មភាពនៃការបោះរបងកាន់កាប់ដីព្រៃលិចទឹក(ព្រៃកោងកាង) បាននិងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះ ។ ប្រជាពលរដ្ឋនិយាយថា សកម្មភាពអនាធិបតេយ្យច្រើនប្រភេទបានកើតឡើងនៅក្នុងមូលដ្ឋានខេត្តកំពត ព្រោះតែការដឹកនាំរបស់អាជ្ញាធរខេត្តខ្សោយ ។ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះចលនាច្បាមយកដីព្រៃលិចទឹក ... Read More »

ខឹងប្រពន្ធចាប់សក់បោចភ្ងើយយកកាំបិតអាក ទ្រាំមិនបានទាញកូនកាំបិតចាក់វិញ ស្លាប់សង្ស័យរឿងប្រចណ្ឌ  

ខេត្តបាត់ដំបង ៖ អំពើហិង្សាក្នុងគ្រួសារ ប្តីប្រពន្ធវ័យចំណាស់មួយគូរ បានឈានដល់ចាក់សម្លាប់គ្នា បណ្តាលឲ្យប្រពន្ធស្លាប់មួយរំពេច ក្នុងថ្លុកឈាម រីឯប្តីរងរបួសធ្ងន់ គ្រាដែលព្យាយាមចាក់ពោះចេញពោះវៀន ដើម្បីស្លាប់តាមប្រពន្ធ។ ករណីជម្លោះដ៏ស្រួចស្រាវឈានដល់សម្លាប់គ្នា រវាងប្តីប្រពន្ធវ័យ ចំណាស់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ... Read More »

ពលរដ្ឋបង់សំណាញ់បានអាវុធខ្លីម៉ាក AUSTRlA ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់យកសំណាញ់ទៅបង់យកត្រី ពេលលើកមកជាប់អាវុធខ្លី០១ដើមបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ហើយបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗ និងបានប្រគល់ឲ្យយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋរលាប ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអាងបង្ហៀរទឹករលាប ស្ថិតក្នងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា អាវុធខ្លីចំនួន០១ដើមនិងបង់ចំនួន០១ ... Read More »

នគរបាលស្រុកលំផាត់ចាប់រថយន្តដឹកឈើប្រណីត១គ្រឿងលោតឆត្រ

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកលំផាត់ នៅវេលាម៉ោង៩និង២០នាទីយប់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណីត១គ្រឿងចំណែកម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល ខណៈកំពុងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៧៦ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកវរ:សេនីយ៍ត្រី ថេង ... Read More »

ប្រជាពលរដ្ឋសំណូមពរឲ្យគណៈអភិបាលខេត្ត​មេត្តាពិនិត្យជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥១ ធ្វើលើប្រឡាយ​បង្ហូរទឹក ដែលលិចលង់ដល់លំនៅឋានពួកគាត់

ខេត្តកំពង់ស្ពឺ៖ ថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិត្រពាំងថ្លុង បានរិះគន់ដល់ក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនៅលើបណ្តោយផ្លូវជាតិលេខ៥១ ដែលបច្ចុប្បន្នបានចាក់ដីលុបប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យលិចលង់លំនៅឋានរបស់ពួកគាត់ ហើយជាមួយគ្នានោះ ក៏បានសំណូមពរដល់គណៈអភិបាលខេត្ត មេត្តាពិនិត្យទៅលើក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនេះផង ។ ទីតាំងដែលប្រជាពលរដ្ឋបានរិះគន់ និងសំណូមពរដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ខាងលើនេះ ស្ថិតនៅឃុំដំណាក់រាំង ស្រុកឧដុង្គ ស្រុកកំពង់ស្ពឺ ... Read More »

បុរសញៀនថ្នាំខឹងឪពុកម្តាយមិនស្តីដណ្តឹងប្រពន្ធឲ្យ ចងកធ្វើអត្តឃាតលើដើមមៀន

ខេត្តប៉ៃលិន៖ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមមៀន បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់គេសង្ស័យថា បុរសម្នាក់នេះខឹងឪពុកម្តាយមិនចូលស្តីដណ្តឹងប្រពន្ធឲ្យ ក៏ព្រោះតែខ្លួនម្ង៉ៃកាត់ ម្ង៉ៃកោរ ញៀនថ្នាំនោះ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ... Read More »

ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាជនចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់

ភ្នំពេញ : ប្រជាជនចាប់ជនសង្ស័យ១នាក់ ក្នងចំណោមបក្ខពួក២នាក់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់ បានសម្រេច តែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩៩ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀន១កញ្ចប់

ភ្នំពេញ ៖ មនុស្ស៣នាក់ និងថ្នាំញៀន១កញ្ចប់តូចត្រូវនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអន្តរាគមន៍រាជធានី ឃាត់ខ្លួន ខណៈពួកគេលាក់ទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ០១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារ តាមបណ្ដោយផ្លូវ២០០៤ ភូមិអូរបែកក្អមស្ថិតក្នុងសង្កាត់ទឹកថ្លា ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន១កញ្ចប់់តូច ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈពួកគេលាក់ទុកថ្នាំញៀននៅជាប់ខ្លួន ។ កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង២នាក់ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះឃាត់ខ្លួនជនជាតិវៀតណាមរស់នៅ និងធ្វើការខុសច្បាប់បាន៨នាក់

ភ្នំពេញ: ជនជាតិវៀតណាម៨នាក់ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន៨នាក់ទៀត ។ ករណីចុះបង្រ្កាបជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២

  ភ្នំពេញ៖ វេលាម៉ោង៩៖០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ ... Read More »

ប៉ូលិសថៃចាប់ឃុំខ្លួនមេដឹកនាំក្រុមបាតុករនិស្សិតហុងកុងដ៏ល្បីល្បាញ Joshua Wong

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី៥ ខែតុលាថា ប៉ូលិសថៃ បានចាប់ឃុំខ្លួនមេដឹកនាំក្រុមបាតុករនិស្សិតហុងកុងដ៏ល្បីល្បាញមួយរូបឈ្មោះ Joshua Wong ខណៈដែលឈានជើងមកដល់ទីក្រុងបាងកក អាកាសយានដ្ឋានសុវណ្ណភូមិ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស Demosisto ហុងកុង ។ ប្រភពនេះបានដកស្រង់ពីសកម្មជននិស្សិតប្រទេសថៃ Netiwit ... Read More »

ខ្យល់ព្យុះល្បឿន២៣០គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារ Haiti ស្លាប់យ៉ាងតិច៥នាក់

ក្នុងរយៈពេលជិត១ទសវត្សរ៍មកហើយ ខ្យល់ព្យុះ Matthew ដែលមានកម្លាំងល្បឿនខ្លាំង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងបែបនេះ មិនដែលកើតមាននៅក្នុងប្រទេស ហៃទី (Haiti) ឡើយ ទើបតែជួបប្រទះនៅពេលនេះប៉ុណ្ណោះ ។ វាជាខ្យល់ព្យុះប្រកបដោយគ្រោះថ្នាក់ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់គ្រប់ទីកន្លែង ។ ... Read More »

ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប៉ារ៉ា

កណ្តាលៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីថ្នាំប៉ារ៉ាផឹក ខណៈដែលស្ត្រីរូបនេះមានអការៈឈឺក្បាលវិលមុខ និងកោសខ្យល់រួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ មន្ត្រីនគរបាលសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ័ន ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយប ង្កឡើងដោយសារតែម៉ូតូបុកម៉ូតូ នៅវេលាម៉ោង6និង30នាទីយប់ ថ្ងៃទី4 ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចចំការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់4នាក់ ។ ភ្លាមៗនោះដែរ ... Read More »

រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍តានតឹងជាមួយអាមេរិក

កាលពីថ្ងៃទី៤ ខែតុលា រុស្ស៊ីអះអាងថា បានបញ្ជូនមីស៊ីល S-300 ទៅកាន់ទឹកដីស៊ីរី កំពង់ផែ Tartus ខណៈដែលស្ថានការណ៍តានតឹងខ្លាំងឡើងជាមួយអាមេរិក ពាក់ព័ន្ធសង្គ្រាមស៊ីវិលអូសបន្លាយពេលជាង៥ឆ្នាំកន្លងនេះ ។ ការបញ្ជូនមីស៊ីសធុនទំនើបសម្រាប់ទប់ស្កាត់ការវាយប្រហារពីយន្តហោះចម្បាំង ឬពីនាវានាំផ្លូវនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្អាករាល់ការចរចាជាមួយទីក្រុងមូស្គូទាក់ទងកិច្ចព្រមព្រៀងឈប់បាញ់ដែលមូស្គូកំពុងតែជួយគាំទ្រដល់កងកម្លាំងលោកបាសា អាល់អាសាដនោះ ... Read More »

ផ្លូវព្រះសីុសុវត្ថិ ម្ដំុព្រះអង្គដងកើបានក្លាយជាកន្លែងលក់ដូរ ចំណតរថយន្ដ និងផ្ញើម៉ូតូដ៏អនាធិបតេយ្យបង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ ៖ ផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ សំបូរទៅដោយជនភ្ញៀវបរទេសដើរកំសាន្ដឆ្លងកាត់បានក្លាយជាចំណាប់ខ្មាំងរបស់អ្នកលក់ដូរជាជួរៗ និងចតរថយន្តពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃពិបាកធ្វើដំណើរឆ្លងកាត់ណាស់ ។ អ្នកធ្វើដំណើរម្នាក់បាននិយាយប្រាប់ថា ពិតណាស់នៅពេលគាត់ធ្វើដំណើរតាមបណ្តោយផ្លូវ ជុំវិញផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះម្តងៗ មានការកកស្ទះចរាចរជារៀងរាល់ពេល ដោយសារតែយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងដាក់កង់ម៉ូតូលក់ដូរ ... Read More »

ទឹកស្ទឹងសែនបានងើបឡើងវិញ ដល់កម្ពស់១៣,២១ ម៉ែត្រ ជាចំណុចដែលប្រុងប្រយ័ត្នខ្ពស់

ខេត្តកំពង់ធំ៖ ទឹកស្ទឹងសែនបានងើបឡើងវិញ ដល់កំពស់ ១៣,២១ ម៉ែត្រ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ ជាកម្ពស់ទឹកដែលប្រកាសឱ្យមានការប្រុងប្រយ័ត្ន គឺ១៣,៥០ ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែន ... Read More »

ជិះម៉ូតូល្បឿនលឿនដល់ចំណុចផ្លូវកែងជ្រុលបុកពីក្រោយរថយន្ត​រងរបួស២នាក់

ខេត្តប៉ៃលិន៖ ម៉ូតូមួយគ្រឿងធ្វើដំណើរដោយមនុស្ស២នាក់ ក្នុងល្បឿនលឿន លុះទៅដល់ចំណុចផ្លូវបំបែកជា៣ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងបណ្តាលឲ្យដួលម៉ូតូសន្លប់មនុស្ស២នាក់នៅកន្លែងកើតហេតុ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ មុខសាលាវិទ្យាល័យអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ... Read More »

លោកឈឿង ចាន់ធាង អភិបាលស្រុកកូនមុំរងការរិះគន់ពីក្រុមប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំយ៉ាងធ្ងន់

ខេត្តរតនគីរី៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវលំមួយខ្សែរងការខូចខាតអស់ទាំងស្រុងនៅស្រុកកូនមុំ ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំ បានរិះគន់ទៅលើអាជ្ញាធរស្រុកថា មិនបានយកចិត្តទុកដាក់ និងជួសជុលផ្លូវជូនដល់ប្រជាពលរដ្ឋក្នុងស្រុក ផ្លូវក្រាលគ្រួសក្រហម ដែលមានទំហំ ទទឹងប្រមាណជាង៨ម៉ែត្រ បណ្តោយ២០គីឡូម៉ែត្រ និងតផ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ... Read More »

លោកមេប៉ុស្តិ៍ឃុំស្រែអំពូម!ស្រវឹងស្រាយកកាំភ្លើងអាកាស្វាយបត់បាញ់គំរាមប្រពន្ធ

ខេត្តមណ្ឌលគិរី៖ នាយប៉ុស្តិ៍នគរបាល ឃុំស្រែអំពូមត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបន្ទាប់ពីមេប៉ុស្តិ៍រូបនេះស្រវឹងស្រាប្រើអំពើហិង្សាមកលើប្រពន្ធ។ មិនតែប៉ុណ្ណោះបានយកកាំភ្លើងអាកាស្វាយបត់មកបាញ់គំរាមកំហែង៣គ្រាប់តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់ប្រពន្ធនោះទេ។ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះនៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុក ពេជ្រាដា។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធឈ្មោះ រ៉ា បូរិទ្ធ ... Read More »

ប្រទេសកម្ពុជាឈរលេខរៀងទី៦ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥នៅប្រទេសវៀតណាម

ប្រទេសវៀតណាម ៖ កីឡាករកីឡាការិនីជម្រើសជាតិរបស់ប្រទេសកម្ពុជាចំនួន ៥ប្រភេទកីឡាដណ្តើមបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមប្រទេសចូលរួមចំនួន៤២ប្រទេសក្នុងទ្វីបអាស៊ីស្មើនឹង១៤ប្រភេទកីឡាមាន១៧២វិញ្ញាសាមានអត្តពលិក សរុប៥.០០០នាក់ ។ នេះបើយោងតាមប្រភពព័ត៌មានរបស់មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹង។ ការប្រកួត កីឡាឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាមនោះកម្ពុជាទទួលបានចំណាត់ល្អប្រសើរ។ ជាមួយនឹងការប្រកាសចំណាត់ថ្នាក់ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ ... Read More »

សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញក្នុងចម្ការដំឡូង

ខេត្តត្បូងឃ្មុំ ៖ សាកសពស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងសភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាល ពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ចម្ការដំឡូងមួយកន្លែង ស្ថិតនៅភូមិពើក ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។ ... Read More »

នរៈ សិរីវិទ្យាត្រៀមវាយលុកការងារជាពិធីករក្រោយលេចធ្លោការងារសម្តែងច្រៀងនិងបង្ហាញម៉ូដ

ភ្នំពេញ៖តារាសម្តែងចម្រៀងនិងបង្ហាញម៉ូដលោក នរៈ សិរីវិទ្យាបានប្រកាសថាលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកទីផ្សារការងារជាពិធីករបន្តទៀតក្រោយលោកកាន់តែលេចធ្លោជាមួយនឹងការងារសិល្បៈកន្លងមក។ ការប្រកាសនេះគឺក្នុង កម្មវិធីខួបកំណើតគម្រប់២៣ឆ្នាំរបស់ខ្លួននៅភោជនីយដ្ឋានវីហ្វ្រេនកាលពីចុងសប្តាហ៍មុននេះក្រោមវត្តមានសិល្បករប្រមាណ ជាង១០០នាក់។ ក្រោយ ប្រឡូកក្នុងវិស័យសិល្បៈជាង៤ ឆ្នាំ នរៈ សិរីវិទ្យាទើបនឹងបង្ហាញមុខក្នុងការសម្តែងជាមួយនឹងបទចម្រៀងមួយចំនួន របស់ផលិតកម្មថោន។ តារាសម្តែងរូបនេះក៏បាននិងកំពុងលេចធ្លោខ្លាំងនូវការងារសិល្បៈមួយចំនួនធំរួមទាំងការងារមនុស្សធម៌ក្នុងបុព្វហេតុសង្គមផងដែរ។ ការសម្តែងនិងច្រៀងមួយចំនួននៅលើកញ្ចក់ទូរទស្សន៍បានធ្វើឲ្យ នរៈ ... Read More »

ចៅសង្កាត់ចាក់អង្រែក្រោមបើករថយន្តបញ្ច្រាសទិសបុកម៉ូតូ២គ្រឿងរបួស៣នាក់

ភ្នំពេញ៖ លោក ជា សុខៃ ចៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើកបររថយន្តរបស់ខ្លួនបញ្រ្ចាសទិសក្នុងគោល បំណងបត់ចូលសាលាសង្កាត់ក៏ជ្រុលទៅ បុកពលរដ្ឋអ្នកជិះម៉ូតូបណ្តាលឲ្យរងរបួសស្រាល៣នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយ ... Read More »

គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់រកឃើញជាបន្តបន្ទាប់នៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជិត២០០គ្រាប់ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់រាវរកឃើញជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវកៅស៊ូ១ខ្សែ ស្ថិតក្នុងក្រុម ទី១៧ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក ... Read More »

បុរសម្នាក់ចុះទៅជួយក្មេងៗ៣នាក់កំពុងលង់ទឹកតែអកុសលលង់ស្លាប់ខ្លួនឯងវិញ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្លាប់ ខណៈចុះជួយក្មេងៗ ប្រុស៣នាក់កំពុងលង់ ទឹកដើម្បីសង្គ្រោះ អកុសលលង់ស្លាប់ខ្លួន ឯងនៅនឹងកន្លែងកើតហេតុ។ ករណីលង់ទឹកស្លាប់នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានកោះរលួស ស្ថិតនៅភូមិ ... Read More »