ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ការបាញ់ប្រហារ គ្នាឯងរបស់ទាហានរុស្ស៊ីជាក្តីបារម្ភយ៉ាងខ្លាំង

ការបាញ់ប្រហារ នៅក្នុងជួរកងទ័ព កន្លងមកកើតឡើង ភាគច្រើននៅ លើកម្លាំងទាហានអាមេរិក ដោយសារតែទាហានទាំងនោះមានភាព តានតឹង (ស្ត្រេស)មិនអាចគ្រប់គ្រងខ្លួនឯងបាន។ ភាគច្រើនយោធាដែលបាញ់ប្រហារគ្នាឯង គឺធ្លាប់ចូលរួមនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។ នៅពេលនេះ ការបាញប្រហារបានកើតឡើង ដល់ទាហានរុស្ស៊ី ... Read More »

ចិនបាញ់បង្ហោះផ្កាយរណបស៊ើបអង្គេតចំនួន៣ ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ

កម្លំាងទាហានចិន ទើបតែបានបាញ់បង្ហោះផ្កាយរណបចំនួន៣កាលពីថ្ងៃទី២៩ ខែកញ្ញា ដើម្បីតាមដានសញ្ញាអេឡិចត្រូនិកនៅលើលំហរអាកាស។ សារព័ត៌មាន South China morning Post បានផ្សាយថា កាំជ្រួចមីស៊ីល បានបញ្ជូនផ្កាយរណបចំនួន៣ឡើងទៅកាន់តារាវិថីផែនដី។ ហេតុការណ៍បាញ់បង្ហោះខាងលើកើតឡើងនៅខេត្ត ស៊ីនឈំាង ផ្កាយរណបទាំងនោះនឹងធ្វើសកម្មភាព ... Read More »

តំណាងរាស្ត្រអ៊ុយក្រែន «ប្រើកណ្តាប់ដៃ »និយាយគ្នាជំនួសសម្តី

ការវាយតប់គ្នានៅក្នុងសភា អ៊ុយក្រែន បានក្លាយទៅជាទម្លាប់ទៅហើយ នៅក្នុង កិច្ចប្រជុំបណ្តាតំណាងរាស្ត្រមកពីគណ បក្សផ្សេងគ្នា ដោយពួកគេបានប្រើប្រាស់ កណ្តាប់ដៃជំនួសសម្តី។ មូលហេតុឈានដល់ការប្រើហិង្សាគឺដោយសារតែមាន វិវាទជាមួយប្រធានគណៈកម្មាធិការគ្រប់គ្រងទីក្រុង។ ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Petro Poroshenko និងគណបក្សជាតិនិយម ... Read More »

អាមេរិកឡើងគម្រោងដកមន្ត្រីបុគ្គលិកចេញពីស្ថានទូតអាមេរិកនៅគុយបា

មន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងដកមន្ត្រីបុគ្គលិក ស្ថានទូតអាមេរិកនៅទីក្រុង La Habana ប្រទេសគុយបា ដើម្បីជាការប្រឆាំង នឹងរឿងវិបត្តិមិនទាន់មានចម្លើយពាក់ព័ន្ធនឹងសុខភាពរបស់មន្ត្រីការបរទេសអាមេ រិកមួយចំនួននៅក្នុងប្រទេសគុយបា។ ប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងខាងលើរបស់ក្រសួងការបរទេសអាមេរិកកំពុងតែរៀបចំហើយនឹងប្រកាសជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ។ នៅពេលនេះគេ មិនទាន់ដឹងថាការដកមន្ត្រីបុគ្គលិកស្ថាន ទូតអាមេរិកជាការបង្ខំ ឬជាការស្ម័គ្រចិត្ត ... Read More »

លោកស្រី យីងឡាក់ សុំភៀសខ្លួននយោបាយនៅក្នុងប្រទេសអង់គ្លេស

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងរស់នៅក្នុង ប្រទេសអង់គ្លេស មិនមែននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រូួមដូចការបញ្ជាក់របស់ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នោះឡើយ។ សារព័ត៌មាន CNN បានដកស្រង់ប្រភព ... Read More »

វិភាគអន្តរជាតិ៖ ការគំរាមប្រើយោធារបស់សហរដ្ឋអាមេរិកគឺជារឿងធម្មតាទៅហើយមិនមានប្រទេសណាមួយខ្លាចឡើយ

ចាប់តាំងពីគណបក្សសាធារណរដ្ឋ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំអាមេរិក មកការគំរាមកំហែង ប្រកាសធ្វើសង្គ្រាម បានកើតឡើងជាបន្តបន្ទាប់ទៅលើប្រទេស ដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ ខ្លួន ដែលមិនព្រមដើរតាមការចង្អុលបង្ហាញរបស់អាមេរិក។ នៅពេលនេះអាមេរិកបានគំរាមវាយ ប្រហារប្រទេសវេណេហ្សុ៊យអេឡា អីុរ៉ង់ និងកូរ៉េខាងជើង។ ទង្វើរបស់អាមេរិកបានធ្វើឲ្យប្រទេស ដែលអាមេរិកចាត់ទុកជាសត្រូវបានខិតខំផលិតអាវុធដើម្បីការពារខ្លួនដោយមិនព្រមបោះបង់ចោលឡើយ ព្រោះខ្លាចមានវាសនាដូចជាអីុរ៉ាក់និង ... Read More »

ទុកវិវាទទសិនប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកចាប់ដៃគ្នាបង្កើតស្ថានីយអវកាសលើភពព្រះចន្ទ

រុស្ស៊ីបានយល់ព្រមចូលរួមគម្រោងជាមួយអង្គការណាសា អាមេរិក ដើម្បីសាងសង់ស្ថានីយអវកាសនៅលើឋានព្រះចន្ទ ដែលជាផ្នែកមួយយូរអង្វែង ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ពិភពផ្កាយ។ នៅដើមឆ្នាំនេះ អង្គការណាសា បាន ប្រកាស ចាប់ផ្តើមកម្មវិធី Deep Space Gateway (ច្រកទ្វារអវកាសជ្រៅ) ដែល​ជា ... Read More »

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារត់ទៅបង់ក្លាដែសជិត១លាននាក់រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រឈមនឹងបទឧក្រិដ្ឋកម្ម

អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តកើនឡើង ដែលមកទល់ពេលនេះមានអ្នកស្លាប់ជិត៥០០នាក់និងជនជាតិរ៉ូហីុងយ៉ា រាប់មឺុននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។ ការ ធ្វើទុក្ខបុកម្នេញ ទៅលើក្រុមជនជាតិ ភាគតិច របស់រដ្ឋាភិបាល មីយ៉ាន់ម៉ាទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍ អន្តរជាតិ ពិសេសគឺប្រទេសកាន់សាសនា អ៊ិស្លាម។ ការសម្លាប់មនុស្ស ... Read More »

យុវជនរបស់កូរ៉េខាងជើងជាង៥លាននាក់ចុះឈ្មោះចូលធ្វើទាហានប្រឆាំងអាមេរិក

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់ប្រភពព័ត៌មាន កូរ៉េខាង ជើងដែលបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញានេះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានប្រកាសតបតនឹងអាមេរិក ហើយពេលនេះមាននិស្សិតយុវជនប្រមាណ៤,៧លាននាក់ បានស្ម័គចិត្តចុះឈ្មោះ ចូលរួមក្នុងជួរកងទ័ពប្រឆាំងអាមេរិក។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយ ថា ... Read More »

ទាហានវេណេហ្សុ៊យអេឡា ត្រៀមលក្ខណៈប្រឆាំងអាមេរិក

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro បានស្នើដល់កម្លាំងទាហានប្រទេសនេះត្រៀមលក្ខណៈការពារដែនអធិបតេយ្យរបស់ខ្លួន ចំពោះការគំរាមកំហែងរបស់អាមេរិក។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា«យើងកំពុងតែរងការគំរាមកំហែង ពីរបបព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រ»។ ការប្រកាសរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា យោធានៅទីតាំងទ័ពអាកាស El ... Read More »

ពលរដ្ឋអាមេរិកជាង៥០ភាគរយយល់ថាលោក ត្រាំ មិនស័ក្តិសមធ្វើជាប្រធានាធិបតីអាមេរិកឡើយ

សារព័ត៌មាន AFP បានផ្សាយថា នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac បានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញាថា ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយយល់ថា លោក ត្រាំ មិនសមមានឋានៈជាប្រធានាធិបតីអាមេរិកឡើយ ហើយក្នុងពេលនោះមានពលរដ្ឋអាមេរិកតែ៤២ភាគរយប៉ុណ្ណោះគាំទ្រ។ ចំនួនអ្នកគាំទ្រនិងមិនគាំទ្រលោក ត្រាំ កាន់តែកើនឡើងនៅអាមេរិកដោយសារតែគោលនយោបាយដឹកនាំរបស់លោក ... Read More »

អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា តុលាការកំពូលថៃ បានចេញសាលក្រម លើរឿងក្តីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការជំនួយតម្លៃស្រូវបង្កឲ្យខាតបង់ថវិកាជាតិជាច្រើន។ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ ដោយកំបាំងមុខ។ តាមការសម្រេចរបស់សាលក្រម លោកស្រី យីងឡាក់ បានខ្វះការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រង គោលនយោបាយ ... Read More »

វិភាគអន្តរជាតិ៖ តុលាការប្រទេសថៃនឹងចេញសេចក្តីសម្រេចលើរឿងក្តីអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា

តុលាការកំពូលថៃ នឹងចេញសេចក្តី សម្រេច ក្រោយការស្រាវជ្រាវពីការធ្វេង ប្រហែសរបស់អតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត្រា ។ លោកស្រីយីងឡាក់បានភៀសខ្លួនចេញទៅក្រៅប្រទេស កាលពីខែសីហាដោយខ្លាចតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ។ លោកស្រីយីងឡាក់ត្រូវបានធ្វើរដ្ឋប្រហារដោយយោធា ទម្លាក់លោកស្រីចេញពី តំណែងកាលពីឆ្នាំ២០១៤ ហើយត្រូវ តុលាការសើុបអង្កេតរឿង ជំនួយទិញស្រូវអង្កររបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១១ ... Read More »

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកសរសើរចិន

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Wilbur Ross បានឲ្យដឹងថា ចិនបានគោរពយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចសន្យា ក្នុងវិបត្តិកូរ៉េខាងជើង។ ការដែលចិន ចេញបញ្ជាឲ្យបណ្តាធនាគារ និងក្រុម អ្នកជំនួញ ផ្អាករកសុីជាមួយកូរ៉េខាងជើង គឺជាជំហាន យ៉ាងល្អប្រសើរបំផុតរបស់ទីក្រុងប៉េកាំងក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ កាលពីសប្តាហ៍កន្លងមកធនាគារជាតិចិន ... Read More »

ប្រទេសតែមួយគត់លើពិភពលោកហាមស្ត្រីបើកបររថយន្ត ពេលនេះបានសម្រេចលុបចោលហើយ

នេះជាការសម្រេចជាប្រវត្តិសាស្ត្រអនុញ្ញាត្តិឲ្យស្ត្រីនៅក្នុងប្រទេសសាឌីអារ៉ាបី អាចបើកបររថយន្តដូចជាបុរស។ នេះជាជំហានឆ្ពោះទៅរកតុល្យភាពភេទ និងលើកកម្ពស់សិទ្ធស្ត្រីនៅក្នុងប្រទេសកាន់សាសានអិស្លាម។ សាវឌីអារ៉ាប៊ីគឺជាប្រទេស ល្បីល្បាញដែលមានច្បាប់តឹងតែងសម្រាប់ស្ត្រី។ ព្រះមហាក្សត្រសាឌីអារ៉ាប៊ីបានចេញច្បាប់អនុញ្ញាត្តិឲ្យស្ត្រីមានសិទ្ធបើកបររថយន្ត។ ក្រសួងការបរទេសប្រទេសនេះ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាថា គណកម្មធិការកែទម្រងច្បាប់ធ្វើសំណើរខាងលើទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាលមានរយៈពេលដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចេញច្បាប់អនុញ្ញាត្តិថ្មី ... Read More »

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដកតំណែងមេបញ្ជាការកងទ័ពអាកាស

កាលពីថ្ងៃទី២៦ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានសម្រេចដកតំណែងមេបញ្ជាការកងទ័ពអាកាសម្នាក់ និងបង្ខំឲ្យចាកចេញពីជួរកងទ័ព។ មេបញ្ជាការកងទ័ពដែលដកចេញនោះមានឈ្មោះ Kiktor Bondarev។ បទបញ្ជាខាងលើរបស់លោក ពូទីន ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា«ការដកហូតតំណែង និងបណ្តេញចេញពីជួរកងទ័ពរបស់មេបញ្ជាការកងទ័ពអាកាសឧត្តមសេនីយ៍ ... Read More »

Ronaldo ស៊ុត​២​គ្រាប់​ជួយ​ Real Madrid ឈ្នះ Dortmund

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី៤០០ របស់គេសម្រាប់ក្លិប Real Madrid ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Champions League មួយនេះបានផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ៣-១ ... Read More »

ផ្ទុះឃ្លាំងអាវុធនៅអ៊ុយក្រែនពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

  កាលពីថ្ងៃទី២៦ ខែកញ្ញា មានហេតុការណ៍គ្រាប់រំសែវនៅក្នុងឃ្លាំងផ្ទុកគ្រាប់របស់កម្លាំងយោធាអ៊ុយក្រែន ស្ថិតនៅតំបន់ Vinnytsya ភាគកណ្តាលប្រទេសនេះ ។ ហេតុការណ៍ខាងលើបានធ្វើឲ្យមន្ត្រីក្នុងតំបន់ត្រូវជម្លៀសពលរដ្ឋជាច្រើន ដែលរស់នៅក្បែរនៅទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះខាងលើប៉ះពាល់យ៉ាងខ្លាំងដល់ចរាចរណ៍ផងដែរ។ តាមការប្រកាសរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែនបានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា(ត្រូវនឹងម៉ោង១និង៣០នាទី ... Read More »

មកដឹងម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៤ និងឆ្នាំ២០២៨

ក្រុងប៉ារីសត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះអូឡាំពិក ឆ្នាំ២០២៤ ខណៈទីក្រុម Los Angeles ទទួលសិទ្ធិរៀបចំនៅឆ្នាំ២០២៨។ នេះបើតាមការប្រកាស របស់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ IOC កាលនៅថ្ងៃទី១៣ ខែកញ្ញា ។ ទីក្រុងប៉ារីស របស់បារាំង ... Read More »

Gareth Barryបំបែកកំណត់ត្រាថ្មីនៅ Premier League

ខ្សែប្រយុទ្ធបារាំងAlexandre Lacazette តែត​បញ្ចូលទី​មួយគ្រាប់នៅនាទី​២៦ និង ទាត់ប៉េណាល់ទីបន្ថែម​នៅនាទី៦៧ ជួយ​ឲ្យ Arsenal ឈ្នះ​ West Bromwich Albion ​២​ទល់នឹង០ ក្នុងជំនួប​ក្របខ័ណ្ឌអង់គ្លេស Premier League ... Read More »

ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ២មុឺននាក់ស្លាប់រាល់ថ្ងៃបើសង្គ្រាមកើតឡើង

មន្ទីរបញ្ចកោណអាមេរិកបានប៉ាន ប្រមាណថា នឹងមានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ២មឺុននាក់ស្លាប់ជារៀងរាល់ថ្ងៃ បើមានសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ។ បណ្តាញព័ត៌មានCNBC នៅថ្ងៃទី២៦ ខែកញ្ញាបានផ្សាយថា ប្រធានាធិបតីកូរ៉េខាង ត្បូងលោក Moon Jae in បានអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក ... Read More »

ចាប់ជនសង្ស័យប៉ុនប៉ងវាយប្រហារភេរវកម្មនៅមុខសេតវិមាន

ប៉ូលិសអាមេរិកបានចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមាន ហើយរកឃើញ នៅ ក្នុងរថយន្តមានកាំភ្លើង៩ដើម។ បណ្តាញ ព័ត៌មាន CNN បានផ្សាយថា កម្លាំងសន្តិ សុខ ការពារសេតវិមាន បានឲ្យដឹងថាបានចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមាន ដោយនៅក្នុងរថយន្តរបស់គេ មានកាំ ភ្លើង៩ដើមគ្រប់ប្រភេទ ... Read More »

ដូណាល់ ត្រាំកំពុងតែអនុវត្តភេរវកម្មនយោបាយការបរទេសលើប្រទេសជាច្រើនជុំវិញពិភពលោក

បច្ចុប្បន្នប្រទេសជាច្រើន បានចាក ចេញពីអាមេរិក ក្នុងរយៈពេលចុងក្រោយ នេះ ក្នុងនោះមាន ប្រទេសហ្វុីលីពីន ប៉ាគីស្ថាន បង់ក្លាដេស ក៏ដូចជាប្រទេសនៅ តំបន់អាហ្វ្រិក និងអឺរ៉ុបផងដែរ។ ក្រោយ ពេលអាហ្រិ្វកអស់ធនធានធម្មជាតិ ក្លាយ ... Read More »

សិទ្ធិមនុស្សនៅគ្រីមៀរងការរំលោភបំពានពីរដ្ឋាភិបាលរុស្ស៊ី

គ្រីមៀជាដើមចមបង្កឲ្យមានវិបត្តិរវាង រុស្ស៊ីនឹង អាមេរិក អឺរ៉ុប ដោយសារតែរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀក្រោមការគ្រប់ គ្រងរបស់ខ្លួនធ្វើឲ្យអាមេរិកអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរហូតមកទលពេលនេះមិនទាន់ បញ្ចប់នៅឡើយ។ នៅពេលនេះរុស្ស៊ីកាន់តែជាប់ផុង ក្រោយពេល អង្គការសហប្រជាជាតិចេញ របាយការណ៍ ជាសាធារណៈនៅថ្ងៃចន្ទទី ២៥ ខែកញ្ញា ... Read More »

វិភាគអន្តរជាតិ៖ អនាគតរបស់សហរដ្ឋអាមេរិកនឹងក្លាយជាមហាអំណាចឯកោក្រោយអឺរ៉ុបឈប់គាំទ្រ

បច្ចុប្បន្នប្រទេសដែលនៅគាំទ្រអាមេរិកច្រើនបំផុតនោះគឺប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយនៅពេលដែលអឺរ៉ុបឈប់គាំទ្រគោលនយោបាយការបរទេសតាមបែប« អាត្មា និយម»របស់អាមេរិកហើយនោះអាមេរិក និងក្លាយជាមហាអំណាចឯកោ ។ ការគាំ ទ្រអាមេរិក កន្លងមកមិនបានធ្វើឲ្យអឺរ៉ុបទទួលបានលទ្ធផលល្អនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យអឺរ៉ុបត្រូវខាតបង់ជាច្រើន ។ នៅពេលនេះ ឯកអគ្គរដ្ឋទូតបណ្តា ប្រទេសអឺរ៉ុបដូចជា អង់គ្លេស ... Read More »

Cristaino Ronaldo ក្លាយជាកីឡាករទាំង៥​រូបដែល​​បង្ហាញ​ខ្លួននៅ Champions League ច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristaino Ronaldo របស់ក្លិប Real Madrid បានក្លាយជាកីឡាករមួយរូបក្នុង ចំណោម៥រូបដែលបានបង្ហាញខ្លួនច្រើនជាងគេនៅក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League ដោយឈរនៅចំណាត់ថ្នាក់លេខ៤ពីលើកីឡាករ Ryan Giggs អតីត ... Read More »

គ្រូ​បង្វឹក​ទាំង១០រូបដែល​ឈ្នះ​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​នៅ​តំបន់​អឺរ៉ុប

លោក Sir Alex Fergson គឺជាគ្រូបង្វឹកដែលទទួលជោគជ័យជាងគេក្នុងការដឹកនាំក្រុមបាល់ទាត់នៅ តំបន់អឺរ៉ុប ឈ្នះពានច្រើនជាងគេ និងល្បីល្បាញជាងគេត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងសហព័ន្ធបាល់ទាត់អឺរ៉ុបកោតសរសើរ និងផ្តល់ពានរង្វាន់ជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្ន នៅពហុកីឡដ្ឋាន Old Trafford ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន រំលាយរដ្ឋសភាប្រកាសរៀបចំការបោះឆ្នោតមុនកំណត់

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសរំលាយរដ្ឋសភា នឹងរៀបចំការបោះឆ្នោតឲ្យបានឆាប់បំផុតគឺនៅក្នុងខែតុលា ឆ្នាំ២០១៧នេះ។ នេះជាសកម្មភាពខិតខំរបស់ លោក អាបេ ដើម្បីពង្រឹងការគាំទ្រទៅលើរដ្ឋាភិបាលក្នុងពេលដែល ប្រទេសជាតិកំពុងតែប្រឈមនឹងការគំរាមកំហែងដល់សន្តិសុខពីកូរ៉េខាងជើង។ ការបោះឆ្នោតមុនកំណត់នាពេលនេះជារឿងមួយដ៏ល្អបំផុត សម្រាប់លោក ស៊ីន ហ្ស៊ូអាបេ ... Read More »

កូរ៉េខាងជើងប្រកាសថាខ្លួនមានសិទ្ធិបាញ់ទម្លាក់យន្តហោះអាមេរិក ដែលហោះមកកៀកប្រទេសរបស់ខ្លួន

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក RI Yong Ho កាលពីថ្ងៃទី២៥ ខែកញ្ញាបានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាបានប្រកាសធ្វើសង្គ្រាមជាមួយ កូរ៉េខាងជើង។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមានសិទ្ធបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់ អាមេរិកនៅដែនសមុទ្រអន្តរជាតិជិតកូរ៉េខាងជើង។ ... Read More »

វិភាគអន្តរជាតិ៖ មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថាក្រុម ISកំពុងតែប្រមូលផ្តុំគ្នានៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍

កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រុមអ្នកឯកទេសស្តីពីសន្តិសុខបានឲ្យដឹងថា ឃ្លីបវីដេអូដែលបានបង្ហាញនាពេលកន្លងមកបង្ហាញឲ្យឃើញថា ក្រុមភេរវកម្ម IS បានប្តេជ្ញា ប្រមូលផ្តុំគ្នានៅតំបន់អាស៊ីភាគអាគ្នេយ៍ ដើម្បីបង្កើតទីតាំងទី២នៅទីនេះ។ សារព័ត៌មានThe Straits Times បាន ផ្សាយថា ឃ្លីបវីដេអូមានរយៈពេលជាង ... Read More »