ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក អុី សុខឃី និងឧត្តមសេនីយ៍ឯក លន់ សុផាត បន្តដឹកនាំក្រុមទី២ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ (ប្រធាន) និងលោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ (អនុប្រធាន) តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

ជិះម៉ូតូឡេីងស្ពានច្បារអំពៅជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ខណៈជិះម៉ូតូឡេីងលេីស្ពានអាកាសច្បារអំពៅក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចលេីស្ពានអាកាសច្បារអំពៅផ្នែកខាងលិច​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទំនិញ​ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2O-4414 ធ្វេីដំណេីរឡេីងស្ពានអាកាសច្បារអំពៅចាស់​ ... Read More »

សង្ស័យស្រវឹងស្រាបេីករថយន្តបុកគម្របលូក្រឡាប់ផ្ងារជើងច្រងាងៗ

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានបើកក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុកគម្របលូបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងៗរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយយផ្លូវហាណូយដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

បុរសម្នាក់ជិះម៉ូតូទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យនារីម្នាក់ធ្លាក់ពីលេីម៉ូតូបោកក្បាលស្លាប់

    ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលខ្ទាតនារីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​១១និង៥៥នាទីយប់​ថ្ងៃ​ទី​១៩ខែ​កក្កដា​ឆ្នាំ​២០២៣​នៅចំណុច​ស្ពាន​អាកាស​ចោមចៅ​ ក្នុងភូមិ​ព្រៃ​ជីសាក់​សង្កាត់​ចោមចៅទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​  ។     ​ជនរងគ្រោះ​(សព)ឈ្មោះ​ ណា​  ភេទ​ស្រី​អាយុ​២២ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ ... Read More »

ជិះម៉ូតូចេញពីក្លិបត្រូវរថយន្តកុងតឺន័របុកកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូចេញក្លិបមួយកន្លែងត្រូវរថយន្តកុងតឺន័របេីកបុកនិងកិន​អូសជាច្រេីនម៉ែត្រ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្លិបមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ​ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។      ជនរងគ្រោះឈ្មោះថន​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរជាងដឺគ័រ​ ... Read More »

នារីម្នាក់បេីករថយន្តបុកម៉ូតូបណ្តាលឱ្យរបួស២នាក់

ភ្នំពេញ​៖​ បុរសស្ត្រី២នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវនារីម្នាក់បេីករថយន្តជ្រុលទៅបុកពេញទំហឹង​ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣នៅខាងជេីងស្ពានអាកាសក្បាលថ្នល់​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។       តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JG 9974 ... Read More »

មិនស្រួលខ្លួនហៅកង់បីដឹកទៅមន្ទីរពេទ្យ តែអកុសលស្លាប់តាមផ្លូវ

ភ្នំពេញ​៖​ បុរសម្នាក់ជាជនជាតិបង់ក្លាដេសខណៈមិនស្រួលខ្លួនក៏ខលហៅអ្នកមេីលការខុសត្រូវបន្ទប់ជួលដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលក៏បានស្លាប់តាមផ្លូវទេីបដឹកត្រឡប់មកវិញរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យជាក់ស្តែង។     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពី​វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។    ជនរងគ្រោះឈ្មោះ Zahidul islam ... Read More »

ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះវិហារ ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងជំនាញការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ... Read More »

ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់ប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា

ភ្នំពេញ ៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់ប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា ។ នេះជា សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ... Read More »

សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ១.ស្រុករំដួល    -លោកបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដោយមានការចូលរួមពី ... Read More »

សម្ដេចក្រឡាហោម អនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតនៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសាររថយន្តTACOMAជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកដែកពីក្រោយ

   ខេត្តបាត់ដំបង៖ បុរស០២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តTACOMAជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកដែកពីក្រោយនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអណ្តូងចេញ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។     ... Read More »

អាជ្ញាធរជាតិអប្សរា ៖ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ខេត្តសៀមរាប៖ នៅថ្ងៃទី ១៩ កក្កដា ២០២៣នេះ ក្រុម ការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។  កញ្ញា ឡាយ ស្រីពេញ ... Read More »

មន្ត្រីពេទ្យសត្វបានចុះព្យាបាលនិងទប់ស្កាត់បន្ទាប់ពីផ្ទុះជំងឺសារទឹកលើសត្វក្របី​ស្លាប់ជាច្រើនក្បាលនៅស្រុកព្រះនេត្រព្រះ

   ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីផ្ទុះជំងឺសារទឹកលើសត្វក្របីស្លាប់ជាច្រើនក្បាលនៅក្នុងសហគមន៍នៃឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ដែលជាផ្នែកមួយនៃវាលទំនាបតំបន់២និងតំបន់៣ បឹងទន្លេសាប ។     រីឯនៅឃុំតាអំ ស្រុកក្រឡាញ់ខេត្តសៀមរាបនិងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាប់ព្រំប្រទល់គ្នានោះក៏មានផ្ទុះជំងឺនេះស្រដៀងគ្នាដែរ។      ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យពលរដ្ឋបានដឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ដោយមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរៀបចំជួបជុំសមាជិក១៥០នាក់ហែឃោសនានៅថ្ងៃទី២០ ខែកក្កដា នៅរាជធានីភ្នំពេញមួយថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងឱ្យពលរដ្ឋបានដឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ... Read More »

អាជ្ញាធរខេត្តកំពង់ស្ពឺនឹងចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺនឹងចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់ បន្ទាប់ពីដឹងថាមានជនខិលខូចមួយ ចំនួនកំពុងលេបទឹកមាត់ ចង់បានដីនៅតំបន់ទំនប់តាសាលក្នុងស្រុកហោរាល់ខេត្តកំពង់ស្ពឺនេះ។ ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាស និយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ... Read More »

ប័ណ្ណសមាជិក ប.ស.ស.នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ទំព័រហ្វេសប៊ុកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយក រង ប.ស.ស. ... Read More »

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បំភ្លឺករណីកាស៊ីណូប៉ារីសបូព៌ានៅក្រុងបាវិតមានមនុស្សជាច្រើនស្រែកឱ្យគេជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបំភ្លឺករណីកាស៊ីណូនៅក្រុងបាវិតមួយកន្លែងមានមនុស្សជាច្រើនស្រែកឱ្យគេជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។    សូមបញ្ជាក់ជូនសាធារណជននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែងមានមនុស្សជាច្រើនស្រែកឱ្យជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។     ... Read More »

ខ្ចីម៉ូតូស្រីស្នេហ៍ឱ្យមិត្តភក្តិខ្ចីបន្ត, ជិះគេចបាត់រហូត,ស្រីស្នេហ៍ប្តឹងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឱ្យឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តបតាមពាក្យបណ្តឹងរបស់ស្រីស្នេហ៍រឿងខ្ចីម៉ូតូជិះ ហើយបុរសខាងលើបានឱ្យម៉ូតូនោះទៅមិត្តភក្តិខ្ចីជិះបន្តស្រាប់តែមិត្តនោះគេចខ្លួនបាត់តែម្តង។     ការឃាត់ខ្លួនបុរសខាងលើធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់យីហោ សៀវ មីញស្ថិតនៅក្នុងភូមិត្រពាំងមៀន ឃុំស្នំក្រពើ ... Read More »

លោកគួច ចំរើន ប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះ សីហនុ នៅសាលាដុនបូស្កូ ... Read More »

លោក ឃួង ស្រេង បង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ជូនអ្នកវិភាគ នយោបាយសញ្ជាតិខ្មែរអាមេរិកាំង(លោកម៉ក់ ហឺន)

ភ្នំពេញ៖  លោក ឃួង ស្រេង សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខណៈលោកជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែល​ជា​អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជំរិតទារប្រាក់ពីថ្នាក់ដឹកនាំអង្គភាពនានា

    ភ្នំពេញ ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា : នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៣ អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ ... Read More »

លោក អេង ហុី បញ្ជាក់ពី បុគ្គល២រូប ទទួលកំហុសរបស់ខ្លួន ដែលបង្ហោះលើ facebook ប៉ះពាល់ដល់កិត្តិយស សមត្ថកិច្ច

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះលើ facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា, នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៤%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

អគ្គមេបញ្ជាការ ដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅអគ្គបញ្ជាការដ្ឋាន។ កិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គមេបញ្ជាការរង ... Read More »

ជនជាតិហ្វីលីពីនម្នាក់រអិលជេីងដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ​៖​ ស្ត្រីជាជនជាតិហ្វីលីពីនម្នាក់រអិលជេីងដួលបោកក្បាលទៅនឹងការ៉ូបណ្តាលឱ្យស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១៩​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅផ្ទះលេខ៧​ ក្នុងបុរីស៊ុនតូនី​ ភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះភេទស្រី​ ... Read More »

នគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ​ ,លួចម៉ូតូសណ្ដោងរុឺម៉ក​ និងទទួលផលចោរកម្ម

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ នៅព្រឹកថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ មានជនសង្ស័យចំនួន០៤នាក់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ​ ,លួចម៉ូតូសណ្ដោងរុឺម៉ក​ និងទទួលផលចោរកម្ម​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួនជាបន្តបន្ទាប់​ ក្នុងនោះរួមមាន​ ៖​  ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នកជាសះស្បើយ​​​​​​​​ ០២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី១៩ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ ឣ្នកជាសះស្បើយ​​​​​​​​​​​ ០២នាក់ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៨ ... Read More »

លោក វេង សាខុន​ បន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់បងប្អូនប្រជាពលរដ្ឋ​នៅឃុំចំនួនពីរ​

ខេត្តត្បូងឃ្មុំ​៖​ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ ... Read More »

សមិទ្ធផលជាចំណងដៃថ្មី ផ្លូវដីចាក់ថ្មបំបែកប្រវែង១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ សមិទ្ធផលជាចំណងដៃថ្មី ផ្លូវដីចាក់ថ្មបំបែកប្រវែង ១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។    ជាក់ស្ដែងនាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញបើកកាដ្ឋានគម្រោងជុសជុលផ្លូវដីចាក់ថ្មបំបែកប្រវែង១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិ ជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។ ... Read More »