ព័ត៌មានទាន់ហេតុការណ៍៖
'

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានឯខេត្តកំពត

ខេត្តកំពត ៖ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ  ដែលកំពុងសម្រាកព្យាបាលជំងឺនៅខេត្តកំពត។ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ... Read More »

បើករថយន្ថថយក្រោយត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹង ខូចខ្ទេចទាំងសងខាងនៅលើផ្លូវជាតិលេខ១

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Montero យ៉ាងលឿន ហើយបានជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ មួយគ្រឿងដែលកំពុងបើកថយក្រោយចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងនេះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២  នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ... Read More »

សម្តេចតេជោ ហ៊ុនសែន ថ្លែងនូវសារសង្វែគ ខណៈព្រឹកស្អែកបងប្រុស ត្រូវបាន បញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង សម្រាកចុងក្រោយរបស់គាត់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានសរសេរនូវក្តីសង្វែគ អាឡោះអាល័យ ការបាត់បង់បងប្រុសបង្កើតទី២ លាគ្មានថ្ងៃត្រឡប់ ។  សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេលកំណត់ដែលបងប្រុសទីពីរនិងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។ សម្តេចតេជោ ... Read More »

ក្រុមជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្មនិងទើបចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលក្របួចជាប់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវតីម្នាក់ ខណៈជិះម៉ូតូតាមដងផ្លូវ។ ករណីលួចមានស្ថានទម្ងន់ទោស នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៤០នាទី​ ត្រង់ចំណុចផ្លូវបេតុង ... Read More »

បង្ហាញមុខ​យុវជន​ ០​៧​នាក់​ ពាក់ពន្ធ័​ករណី​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថានទម្ងន់ទោស​ និង​ធ្វេី​ឱ្យ​ខូចខាត​ដោយ​ចេតនា​

ខេត្ត​បាត់ដំបង ​៖​ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃអាទិត្យទី​០៨​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុនក្រុម​ក្មេង​ទំនើង​ចំនួន​ ០៧​នាក់​ ពាក់ពន្ធ័​ករណី​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថានទម្ងន់ទោស​ និង​ធ្វេី​ឱ្យ​ខូចខាត​ដោយ​ចេតនា​​មាន​ស្ថានទម្ងន់ទោស​ បន្ទាប់​ពី​ឃាត់ខ្លួន​យកមកសាកសួរ​ រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  យោងតាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារថ្លែងអំណរគុណចំពោះប្រធានាធិបតីឡាវ ដែលបានផ្ញើសាររំលែកមរណទុក្ខជូនសម្តេច ចំពោះមរណភាពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ ៖ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ វៀងចន្ទន៍ ឯកឧត្តមអគ្គលេខាធិការ, ខ្ញុំ និងភរិយាបានទទួលរួចហើយនូវលិខិតរំលែកទុក្ខដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកឧត្តម ផ្ញើជូន ខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់ខ្ញុំ ... Read More »

ប្រទេសមួយបានផ្អាកការហោះហើរក្នុងស្រុកទាំងស្រុងដោយសារតម្លៃសាំងឡើងថ្លៃ

ប្រទេសនីហ្សេរីយ៉ា បានផលិតប្រេងបានដល់ទៅ ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ បុន្តែប្រទេសនេះអាស្រ័យលើការនាំចូលប្រេងសាំងយន្តហោះពីបរទេស។ ក្រុមហ៊ុនអាកាសចរណ៍ នីហ្សេរីយ៉ា នឹងផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីសប្តាហ៍ក្រោយ ដោយសារតែតម្លៃប្រេងសាំងយន្តហោះឡើងថ្លៃខ្ពស់ដល់ទៅ ៤ដង។ សមាគមអាកាសចរណ៍នីហ្សេរីយ៉ា (AON) បានឱ្យដឹងថា តម្លៃសាំងយន្តហោះបានកើនឡើង ចាប់ពី ... Read More »

នៅ​ថ្ងៃ​ទី​៨​ ឧសភា​នេះ! ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ស្រាល​៩​នាក់​

ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ នៅទូ​ទាំង​ប្រទេស​កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ​​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ៥​នាក់​ ... Read More »

ថ្ងៃទី៩ខែឧសភាគឺជាសង្គ្រាមវាយប្រហារចុងក្រោយនៅទីក្រុងកំពង់ផែ Mariupol

បើទោះបីរុស្ស៊ីបានច្រានចោល យកថ្ងៃទី៩ខែឧសភាប្រកាសសង្គ្រាមទ្រង់ទ្រាយធំ ប៉ុន្តែកម្លាំងទាហានអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែ Mariupol កំពុងប្រឈមការវាយប្រហារជាលើកចុងក្រោយទ្រង់ទ្រាយធំពីរុស្ស៊ី។ ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អ្នកឯកទេសវិភាគ ក្នុងនោះមានទាំងនាយក CIA របស់អាមេរិកផងក៏បានលើកឡើងថា ប្រធានាធិបតីពូទីន ដាច់ខាតត្រូវតែឈ្នះនៅក្នុងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយសង្គ្រាមនេះគឺជាសង្គ្រាមរវាងរុស្សី នឹងប្រទេសលោកខាងលិច តែវាកើតឡើងនៅលើទឹកដីអ៊ុយក្រែន។ ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ អញ្ជើញដឹកនាំគណប្រតិភូ ចូលរួមប្រជុំនៅប្រទេសថៃ

ប្រទេសថៃ ៖ ថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន ... Read More »

យានយន្តល្មើសចំនួន ៤១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ នៅថ្ងៃទី៨ ខែឧសភានេះ

ភ្នំពេញ៖ បើ​តាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២២នេះ​ រកឃើញយានយន្តល្មើសចំនួន ៤១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​។ នេះ​បើ​យោង​តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។  របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​៖​ ចំនួនគោលដៅសរុប ១១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ... Read More »

អតីតស្នងការប៉ូលិស ក្លាយជាមេដឹកនាំកោះហុងកុង

អតីតស្នងការប៉ូលិសកោះហុងកុងលោក John Lee គឺជាបេក្ខភាពតែមួយគត់ សម្រាប់ការបោះឆ្នោត ជ្រើសរើសមេដឹកនាំកោះហុងកុងនៅថ្ងៃទី ៨ខែឧសភានេះ ។ ក្រុមអ្នកបង្កើតច្បាប់ហុងកុងបានជួបប្រជុំគ្នានៅថ្ងៃទី ៨ខែឧសភា ហើយបានបោះឆ្នោតជ្រើសរើសលោក John Lee ឡើងកាន់តំណែងដឹកនាំកោះហុងកុង។ លោក ... Read More »

ប្រធានក្រុមហ៊ុន ប៊ុនថេង សន កំពុងតែរងការចោទប្រកាន់ពីប្រជាពលរដ្ឋ ពីបទឆបោកលុយ ខ្ទង់ម៉ឺនដុល្លារ ដោយក្នុងម្នាក់រាប់ពាន់ដុល្លារ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានចោទថា,  លោក សន ប៊ុនថេង ដែលជាប្រធានក្រុមហ៊ុន ប៊ុនថេង សន ខនសាល់ធេន ឯ.ក បានបោកប្រាស់លុយពីប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងម្នាក់រាប់ពាន់ដុល្លារ នេះបើយោងតាមការអះអាងពីពួកគាត់ជាជនរងគ្រោះ។ សូមបញ្ជាក់ផងដែរ ពលរដ្ឋដែលជាជនរងគ្រោះបានលើកឡើងថា៖ ... Read More »

ទោះនៅមានករណីឆ្លងកូវីដ-១៩ ច្រើន តែវិស័យទេសចរណ៍ថៃបានដំណើរការល្អប្រសើរឡើងវិញហើយ

សណ្ឋាគារ តំបន់ភ្លើងពណ៌ដ៏ល្បីល្បាញនៅក្នុងប្រទេសថៃសម្រាប់អ្នកទេសចរបរទេសបានដំណើរការឡើងវិញ ដោយមានមនុស្សជាច្រើនទៅកម្សន្តនៅទីនោះ ក្រោយការលុបបម្រាមទាំងឡាយមក។ លោកSa-ngaRuangwatthanakul ប្រធានក្រុមអាជីវករនៅលើផ្លូវ Khao San ដែលមានរហស្សនាមថាជាទីក្រុងភ្លើងពណ៌បានដំណើរការយ៉ាងគគ្រឹកគគ្រេងឡើងវិញ ។ លោកបន្តទៀតថា អ្នកដំណើរបានវិលត្រឡប់មកកាន់តំបន់ Khao San ក្នុងឱកាសមហាសង្គ្រានកន្លងមកចាប់តាំងពីកម្មវិធី ... Read More »

មានផ្ទៃពោះជិតគ្រប់ខែ ដើរត្រាចរតាមរកប្ដី

ក្រុងប៉ោយប៉ែត ៖ ពិតជាព្រហ្មលិខិតឬជាគុកកម្មគួរឲ្យអាណិត!ស្ត្រីម្នាក់គ្មានប្រាក់មួយរៀលដើរត្រាចរតាមលំនៅឋានអ្នកស្រុកគ្រប់ច្រកល្ហកនៅក្រុងប៉ោយប៉ែតសុំទានដើម្បីតាមរកប្ដីទាំងខ្លួនមានផ្ទៃពោះជិតគ្រប់ខែ។  តាមការសាកសួរស្ត្រីអភ័ព្វបាននិយាយរៀបរាប់នៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០២២នេះថា ខ្លួនមានឈ្មោះ ម៉ារី រស្មីអាយុ៣០ឆ្នាំ(កំព្រា) ប្ដីមានឈ្មោះ អឿន អាយុ៤០ឆ្នាំមានទីលំនៅខេត្តបាត់ដំបង។ នាងរៀបរាប់ថា នាងនិងស្វាមីរបស់ខ្លួនបានមានទំនាក់ទំនងគ្នាកាលពីនាងរស់នៅជាមួយអ៊ុំនៅទីក្រុងភ្នំពេញ ខណៈប្ដីរបស់នាងធ្វើជាសន្តិសុខឯកជននៅទីនោះដែរក៏មានទំនាក់ទំនងស្នេហារហូតមានកូន៣នាក់ទាំងនៅក្នុងផ្ទៃ ដោយសារតែគ្រួសារនាងធ្វើបាបនាងនិងមិនមានការពេញចិត្តរបស់អ៊ុំនៅអំពើររបស់ប្ដីខ្លួនធ្វើបាបផ្លូវចិត្ត នាងបានចាកចេញពីផ្ទះអ៊ុំមកតាមប្ដីនៅក្រុងបាត់ដំបង ... Read More »

ប្រធានរដ្ឋឡាវ ឯកឧត្តម ថងលូន សុីសូលីត បានផ្ញើសាររំលែកមរណទុក្ខជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ សូមគោរពផ្ញើជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។  រាជធានីភ្នំពេញ យើងខ្ញុំ និង ក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ... Read More »

រថយន្តយីឌុបដឹកគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីត្រូវកម្លាំងបរិស្ថានបង្ក្រាបបានរឹបអូសចូលស្នាក់ការនិងនាំខ្លួនអ្នកបើកបរទៅសួរនាំ

ខេត្តមណ្ឌលគិរី ៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដែលតែងប្រកបរបរដឹកគ្រឿងផ្ទះចាស់ញឹកញាប់ត្រូវបានកម្លាំងបរិស្ថានប្រចាំការនៅស្រុកកោះញែកស្ទាក់បង្ក្រាបនិងរឹបអូសយកទៅដាក់នៅស្នាក់ការសង្ស័យមានបង្កប់ឈើថ្មីអត់ច្បាប់នឹងធ្វើការរុះរើពិនិត្យធ្វើការវាស់វែងចំនួនឈើផ្ទះចាស់និងឈើថ្មី។ ការបង្រ្កាបនោះកម្លាំងបរិស្ថានបានធ្វើឡើងនៅវេលាម៉ោងប្រហែល៥៖៣០នាទីល្ងាចថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ត្រង់ចំណុចផ្លូវបំបែកចូលក្រុមហ៊ុនយូនិគ្រីនក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ នៅពេលកម្លាំងបានធ្វើការឆែកឆេរទៅឃើញមានបង្កប់ឈើគ្រឿងផ្ទះថ្មីហើយក៏បានធ្វើការរឹបអូសយកទៅដាក់នៅស្នាក់ការបរិស្ថានវរៈជីវចំរុះកោះញែកដើម្បីធ្វើការរុះរើទម្លាក់ត្រួតពិនិត្យវាស់វែង។ តាមប្រភពបង្ហើបថាក្នុងពេលកម្លាំងបង្ក្រាបនោះសមត្ថកិច្ចបរិស្ថានបានឃាត់ខ្លួនអ្នកបើកបរបានហើយកំពុងនាំទៅធ្វើការសាកសួរបន្តផងដែរ។ ប្រភពបង្ហើបបន្តថារថយន្តដែលដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីនោះម៉ាកFusoពណ៌សលាយខៀវពាក់ស្លាកលេខ.ព្រះសីហនុ.3A.0511តែងធ្វើសកម្មភាពដឹកឈើចាស់បង្កប់ឈើថ្មីប្រើរូបភាពបែបនេះញឹកញាប់នៅតាមបណ្តាខេត្តផ្សេងៗដូចជានៅខេត្តស្ទឹងត្រែង.នៅក្របីជ្រុំស្រុកកូនមុំខេត្តរតនគិរីនិងស្រុកោះញែកខេត្តមណ្ឌលគិរីនេះតែម្តង។ ជាក់ស្តែងពេលនេះត្រូវកម្លាំងបរិស្ថានស៊ើបដឹងស្ទាក់ចាប់តែម្តងហើយអ្នកបើកបររថយន្តនោះត្រូវបាននាំខ្លួនទៅសួរនាំរហូតពេលនេះមិនមានការបង្ហើបថាមានចំណាត់ការបែបណានោះទេឯលទ្ធផល់នៃការវាស់វែងឈើដែលទំលាក់ពីលើរថយន្តក៏គេមិនបង្ហាញតួលេខឱ្យបានច្បាស់លាស់នោះដែរ មន្ត្រីបរិស្ថានបានត្រឹមប្រាប់ថាកំពុងបន្តនីតិវិធីនៅឡើយលទ្ធផលរង់ចាំតិចសិន៕ ដោយ ៖ ជីវ័ន្ត Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ករណីលួចរថយន្តម៉ាកកូរ៉ូឡា

ភ្នំពេញ៖ នៅថ្ងៃទី០៨ខែ ឧសភា ឆ្នាំ២០២២វេលាម៉ោង០១:០០នាទីរសៀលជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពលួចរថយន្តម៉ាកកូរ៉ូឡានៅចំណុចផ្ទះលេខ៤៣A ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។      ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ១-ឈ្មោះ នី ម៉ាឡា ភេទប្រុស ... Read More »

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី យាងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តំណាងដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់នរោត្តម ចក្រវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៊ិច បានយាងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្ដេចឧត្ដមទេពញាណ ហ៊ុន ... Read More »

លោក លី សុវណ្ណ ៖ សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា

ខេត្តស្វាយរៀង ៖ លោក លី សុវណ្ណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀងបានថ្លែងថា សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើតឲ្យមានសន្តិភាពពេញលេញទូទាំងប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃ ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង ... Read More »

អង់គ្លេសសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន មានទឹកប្រាក់ជាង ១.៦០០លានដុល្លារ

នៅថ្ងៃទី ៨ខែឧសភា ចក្រភពអង់គ្លេសប្រកាសថា ខ្លួននឹងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៦០ពាន់លានដុល្លារ ហើយការសន្យានេះធ្វើឡើងនៅមុនកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំនៃក្រុមប្រទេស G7 ជាមួយប្រធានាធិបតី លោក ហ្សេលេនស្គី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២នេះ។ នាយករដ្ឋមន្ត្រីអង់គ្លេស ... Read More »

រថយន្តសាំយ៉ុងបុកម៉ូតូបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកអូររាំងទាំងព្រឹក

ខេត្តមណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តសាំយ៉ុងដែលបើកបរបញ្ច្រាសទិសគ្នាទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមដែរ។     ហេតុការណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់នោះបានកើតឡើងនៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវបត់កោងចន្លោះគីឡូម៉ែត្រលេខ ៩៨-៩៩លើដងផ្លូវជាតិ៧៦ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងខេត្តតាកែវធ្វើការឃាត់ខ្លួនព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។     ... Read More »

អាមេរិកកំពុងតែលូកដៃដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២បានដកស្រង់សម្ដីសមាជិកសភាជាន់ខ្ពស់រុស្ស៉ី លោក Vyacheslav Volodin បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុង សម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានលោកផ្ទាល់ចាត់ទុកថាសហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។ ថ្លែងនៅក្នុងសារមួយបង្ហោះលើឆាណែល Telegram ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងមរណទុក្ខ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កឹម សុខា ... Read More »

ចោរឆក់កាបូបលុយ កណ្តាលក្រុងសៀមរាប អស់ប្រមាណ១ម៉ឺនដុល្លារជាង

ខេត្តសៀមរាប ៖ បើយោងតាម facebook ឈ្មោះ Veasna Lay និងជាអ្នកសារព័ត៌មាន ផងនោះ បានរាយកាណ៍ពីក្រុងសៀមរាបអោយដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា,  ស្ត្រី​មេ​តុងទីន​ម្នាក់​ទើបតែ​ចុះ​ពីលើ​រថយន្ត ​ត្រូវចោរឆក់កាបូបលុយ​អស់ប្រាក់ប្រមាណ ... Read More »

អំណោយ លោក ហេង ប៊ុនទី ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន ០៤គ្រួសារ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ លោក កែវ សុផល ប្រធានក្រុមការងារចុះជួយភូមិ០៤ បានដឹកនាំសមាជិកក្រុមការងារ ចំនួន ០៥នាក់ សហការជាមួយលោក ... Read More »

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានលង់ទឹកស្លាប់ នៅស្រះអភិរក្សភូមិកុយ

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានលង់ទឹកស្លាប់នៅចំណុច(ស្រះអភិរក្ស) ស្ថិត នៅក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុក ... Read More »

ដើរទៅតខ្សែភ្លើងនៅរោងគោ បណ្ដាលឱ្យឆក់ដួលស្លាប់នៅនឹងកន្លែង

  ខេត្តប៉ៃលិន ៖ តាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់បានឲ្យដឹងថា កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសចំណាស់ម្នាក់ជាប្រជាពលរដ្ឋបានស្លាប់ ដោយសារដើរទៅតខ្សែភ្លើងហើយត្រូវចរន្តខ្សែភ្លើងឆក់នៅពេលភ្លៀងរលឹម នៅក្រោយផ្ទះ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ... Read More »