ព័ត៌មានទាន់ហេតុការណ៍៖
'

តុលាការ​សម្រេច​​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​​​បើក​រថយន្តបុក​​ជនជាតិខ្មែរ​២​នាក់​ស្លាប់​ នៅ​ក្រុងប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ៖​ ចៅក្រម​សាលាដំបូងខេត្ត​បន្ទាយមានជ័យ​នៅព្រឹក​ថ្ងៃ​ទី១៥​ ខែមីនា ឆ្នាំ​២០២២នេះ​ ​បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនជាតិ​ចិន​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពាក់ព័ន្ធ​សំណុំរឿង​ល្មើសបង្ករឿង​ និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​​​​បើក​រថយន្តបុក​​ជនជាតិខ្មែរ​២​នាក់​ស្លាប់​ នៅ​ក្រុងប៉ោយប៉ែត​។ នេះបេីយោង​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​។  ​លោក​វរសេនីយ៍ឯក សៅ ... Read More »

លោកស្រីវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឱ វណ្ណឌីន បង្ហាញលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្តីពីបទបង្ហាញលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថា, ... Read More »

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ៖ នឹងបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន

ខេត្តក្រចេះ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងវត្តព្រែកចំឡាក់ដ៏ចំណាស់មួយនេះ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកឆ្លូងខេត្តក្រចេះទាំងមូល ដោយទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ... Read More »

Update ៖ ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅខេត្តពោធិ៍សាត់ , អាណិតតែកូននៅតូចៗ៣នាក់ តើគ្នាត្រូវរំពឹងលើអ្វីដើម្បីអនាគត?!

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជាប្តីជនរងគ្រោះបានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅឯខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ៣នាក់ នៅហែលកណ្តាលសមុទ្រ រកកោះត្រើយមិនឃើញ…។  បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ក្នុងភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ... Read More »

មន្ត្រីអាមេរិក៖ ចិនបានផ្តល់ជំនួយសេដ្ឋកិច្ចដល់រុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញក្តីបារម្ភថា ចិនបានសម្រេចផ្តល់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់រុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះចិនក៏មានគម្រោងបញ្ជូនសម្ភារយោធា ដូចជាយន្តហោះចម្បាំងគ្មានមនុស្សបើកជាដើម។ នៅពេលថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាយ៉ាងតឹងតែងជាមួយលោក Yang Jiechi រយៈពេលដល់ទៅ៧ម៉ោង ក្នុងទីក្រុងរ៉ូម ប្រទេសអុីតាលី ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា​ URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

តើរុស្ស៊ីចំណាយប្រាក់អស់ប៉ុន្មានក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ជាង៣សប្តាហ៍កន្លងមក?

បើទោះបីការខូចខាតផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែនគឺជារឿងសម្ងាត់ ប៉ុន្តែអ៊ុយក្រែនបានប៉ាន់ប្រមាណឃើញថា ទីក្រុងមូស្គូ រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថក្រោះ រថពាសដែក យន្តហោះចម្បាំងជាច្រើនត្រូវទាហានអ៊ុយក្រែនបាញ់កម្ទេច។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ថ្ងៃដំបូងនៃសង្គ្រាម។ ជាមួយគ្នានេះសង្គ្រាមវាយប្រហារអ៊ុយក្រែនធ្វើឱ្យទីផ្សារមូលបត្រក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារ តម្លៃប្រាក់រុស្ស៊ីធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ ព្រមជាមួយគ្នានេះដែរសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៀត ធ្វើឱ្យការខាតបង់ប្រាក់កាន់តែច្រើន។ តាមការវាយតម្លៃពីក្រុមអ្នកជំនាញ ... Read More »

ខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញភេសជ្ជៈស្ទីងមួយភ្លែតបែរជាយកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់​បានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថា ជិះទៅទិញភេសជ្ជៈស្ទីងមួយភ្លែត បែរជាជិះយកទៅបញ្ចាំ ហើយទីបំផុតជនរងគ្រោះជាម្ចាស់ម៉ូតូបានប្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង។ ករណីនេះ​ បានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២  វេលាម៉ោង០៧និង១៣នាទី នៅចំណុចមុខមន្ទីរអប់រំខេត្តកណ្តាលក្នុងភូមិ​​តាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្ដាល។     ... Read More »

ពលករខ្មែរមកពីប្រទេសថៃតាមច្រកព្រំដែនបាត់ដំបងថយចុះព្រោះត្រូវឆ្លងកាត់វិធានការសុខាភិបាល

ខេត្តបាត់ដំបង៖ ចរន្តនៃការវិលត្រឡប់របស់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចូលស្រុកវិញតាមព្រំដែនខេត្តបាត់ដំបងមានការថយចុះគួរឲ្យកត់សម្គាល់។ ការថយចុះនេះមួយផ្នែកក៏ដោយសារការរឹតបន្តឹងរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ប៉ុន្តែចំនួនពលករដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ មានការកើនឡើង ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានរឹតបន្តឹង។ បើតាមលោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ... Read More »

លោក អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ ត្រូវបានប្រារព្ធពិធីបិទនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ... Read More »

ចាប់អារម្មណ៍បេក្ខភាព Mister Supranational Cambodia២រូបនេះកំពុងប្រជែងប្រជាប្រិយភាព និងសម្រស់

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ផ្នែកបុរស Mister Supranational Cambodia បានចាប់ផ្តើមប្រកួតជាផ្លូវការហើយដែលមានបេក្ខភាពដ៏ទាក់ទាញជាច្រើនរូបចូលរួមប្រកួតប្រជែង ក្នុងនោះទស្សនិកជនបាននិងកំពុងតែចាប់អារម្មណ៍បេក្ខភាព២រូបនេះកំពុងប្រជែងប្រជាប្រិយភាពខ្លាំង ខណៈឯសម្រស់វិញក៏ស្រស់សង្ហា ក៏ធ្វើឲ្យបេះដូងអ្នកគាំទ្រញាប់ញ័រ និងត្រូវបានគេដាក់ក្តីរំពឹងខ្ពស់ថានឹងអាចដណ្តើមបានមកុដពីកម្មវិធីនេះ។    បេក្ខជនទី១គឺបេក្ខភាពម្នាក់ទៀតដែលបាននិងកំពុងធ្វើឲ្យអារម្មណ៍ទស្សនិកជនញាប់ញ័រនោះគឺបេក្ខភាពតំណាងខេត្តព្រះវិហារ លោក យូ ថនវណ្ណៈ ... Read More »

នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ព មីយ៉ាន់ម៉ាបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា ដឹកនាំដោយ នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ព មីយ៉ាន់ម៉ាបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ មីនានេះ ដើម្បីចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់១៨ ... Read More »

សូមទស្សនាពី ទិដ្ឋភាព នាវាការពារជើងទឹកជប៉ុនពីរគ្រឿង ចូលចតនៅកម្ពុជា ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជា

ខេត្តព្រះសីហនុ ៖ សូមជម្រាបជូនថា, ទិដ្ឋភាពផ្ទាល់ពីការមកដល់ នៃនាវាការពារជើងទឹកជប៉ុនពីរគ្រឿង ចូលចតនៅកម្ពុជា ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជា នាកំពុងផែក្រុង-ខេត្តព្រះសីហនុ នៅព្រឹកម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១៥នេះ បង្ហាញពីមិត្តភាព សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសទាំង២ ដ៏យូរអង្វែង ហើយសន្តិភាព នៃប្រទេសកម្ពុជា ... Read More »

នគរបាលសណ្តាប់ធ្នាប់ បន្ត​ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្សុី

ភ្នំពេញ​៖​ បញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល ត្រូវ​បាន​កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់​ ដេីម្បីសម្រួលការកកស្ទះ​ និងងាយស្រួលដល់ការធ្វេី​ដំណើរ​របស់ប្រជាពលរដ្ឋ។  បេីយោង​តាមប្រភពព័ត៌មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ... Read More »

អបអរសាទរ! ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ... Read More »

គណៈប្រតិអគ្គបញ្ជាការកងទ័ពអាស៊ានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ក្នុងខណៈដែលកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12)

ភ្នំពេញ ៖ គណៈប្រតិអគ្គបញ្ជាការកងទ័ពអាស៊ានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ក្នុងខណៈដែលកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12) កំពុងតែធ្វើឡើងតាមទម្រង់ចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។  សូមបញ្ជាក់ថា ... Read More »

ភរិយាលោកព្រះរាជអាជ្ញារង មុត ដារ៉ា បំពុលសង្គម បោកប្រាស់អ្នកសារព័ត៌មាន បំប៉ោងសាច់រឿងឱ្យសមត្ថកិច្ចវិលមុខ គួរតែមានពិរុទ្ធភាពទេ ជនប្រភេទនេះ !

ភ្នំពេញ៖ រកឃេីញ​ការពិត​ហើយ​ !  មេក្លោង​បំពុល​សង្គម​ ឱ្យប្រជាពលរដ្ឋ សមត្ថកិច្ច ស្ថាប័នតុលាការ ខាតពេលវេលា  ឈានដល់បោកប្រាស់​អ្នកកាសែត​ បោកប្រាស់​មហាជន​ បោកប្រាស់​សមត្ថកិច្ច​ មូលដ្ឋាន​ គឺសុទ្ធតែ ប្រពន្ធ​លោក​ មុត​ ... Read More »

នគរបាលខណ្ឌដូនពេញ បន្តចុះបង្រ្កាប និងឃាត់ម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿងបន្ថែមទៀត

ភ្នំពេញ​ ៖​ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿងទៀត​ ដែល​បង្កសំឡេងខ្លាំងៗរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ បន្ត​ចុះបង្រ្កាប​ ដេីម្បីធ្វើ​ការណែនាំអប់រំ កិច្ចសន្យា និងផាកពិន័យតាមច្បាប់។  តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅវេលាម៉ោង​ ៥ល្ងាច​ថ្ងៃទី១៤ ខែមីនា ... Read More »

តើលទ្ធផលនឹងទៅជាយ៉ាងណាបើណាតូចូលរួមនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី?

សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ីនឹង អ៊ុយក្រែនបានអូសបន្លាយរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ ដោយភាគីទាំងពីរមានគោលជំហររៀងៗខ្លួននៅក្នុងសមរភូមិ។ ចំណែកសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងខ្លាំងចំពោះសង្គ្រាមនោះ។ អ្នកឯកទេសវិភាគពីគោលនយោបាយអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Lauren Speranza បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី នឹងមិនជំរុញឱ្យណាតូចូលរួមនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែននោះឡើយ ហើយណាតូក៏មិនមែនជាគោលដៅ ចុងក្រោយរបស់រុស្ស៊ីដែរ ។ លោកស្រីបន្តទៀតថា ... Read More »

Manchester United និង Atlético Madrid ត្រូវការឈ្នះដូចគ្នាក្នុងជំនួបជើងទី២នៅ Champions League រាត្រីនេះ

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United និងក្រុមភ្ញៀវ AtléticoMadrid បានឈាន​ទៅ​ប្រកួត​ជើង​ទី២​នៅ​ថ្ងៃ​អង្គារនេះ​នៃ​ការ​ប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ​នៅ​កីឡដ្ឋាន Old Trafford។ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម Manchester ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦ព្រលប់​ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ នៅចំណុចបន្ទប់ជួល ផ្លូវ២៧១ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ប្រព្រឹត្តកាលថ្ងៃទី១៣ ... Read More »

បង្ហាញមុខ​ក្រុមបងធំ​នៅខេត្តសៀមរាប​ ប្រេី​កាំបិត​កាប់មនុស្សចំនួន​ ២នាក់រងរបួស​ធ្ងន់ធ្ងរ​ មុនបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ យោង​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​​នគរបាល​ស្រុក​សូទ្រ​និ​គម​ បានស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ ២នាក់ដែល​ប្រេី​កាំបិត​ជិះ​ម៉ូតូ​ដេញ​កាប់​យុវជន​រងគ្រោះ​ចំនួន​ ២នាក់ បណ្ដាល​ឱ្យ​របួសធ្ងន់​ រួចក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់ស្រមោល។ បន្ទាប់​ពី​ឃាត់ខ្លួន​ពួកគេ​សាកសួរ​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  ប្រភពដដែលបន្តថា​ ... Read More »

ព័ត៌មានបឋម ៖ សម្លាប់ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាកាលពី​រវេលា​ម៉ោង​ ០៨​ នឹង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២​ ខែ​មីនា​ ... Read More »

ថ្ងៃ​នេះ​ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៣៩នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤២៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៥ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៣៩នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤២៥នាក់ អ្នកជំងឺស្លាប់​​ ០១នាក់ ។ សូមជម្រាបថា​ ... Read More »

លោក ប្រាក់ សុខុន ៖ អ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក?

.   ភ្នំពេញ ៖ តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក? នេះជាសំណួរ របស់លោក ប្រាក់ សុខុន ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីសង្គ្រាមបរមាណូ គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោកទាំងមូល

កាលពីថ្ងៃទី១៤ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា«ទិដ្ឋភាពនៃសង្គ្រាមបរមាណូ គឺមិនអាចនឹងស្មានដល់ ហើយពេលនេះស្ថិតនៅក្នុងរង្វង់ដែលអាចផ្ទុះឡើងគ្រប់ពេល»។ ... Read More »

ករណីឆាបឆេះសាលាបឋមសិក្សាយប់មិញស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច(មានវីដេអូ)

ខេត្តពោធិ៍សាត់ ៖ អគារធ្វើអំពីឈើ១ខ្នងនៃសាលាបឋមសិក្សាព្រែកស្ដីត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បើទោះជាមន្រ្តីជំនាញពន្លត់អគ្គិភ័យចេញជួយធ្វើអន្តរាគមន៍ភ្លាមៗក៏ដោយ ដែលគេសន្និដ្ឋានជាបឋមថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។     ករណីអគ្គិភ័យឆាបឆេះអគារឈើនៃសាលាបឋមសិក្សាព្រែកស្ដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង២០នាទីកណ្ដាលអធ្រាត្រថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

Neymar ត្រឡប់​មក​ប្រេស៊ីល​វិញ​ត្រៀមខ្លួន​ប្រកួត​ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង

គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានប្រកាសពីក្រុមរបស់គាត់ថា ខ្សែប្រយុទ្ធ Neymar នឹងចូលរួមប្រកួតជម្រុះ World Cup ២ប្រកួតចុងក្រោយរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានការប្រកួត២លើកដំបូងក្នុងឆ្នាំនេះ ដោយសាររបួស។ តារាឆ្នើមរបស់ក្លិប Paris Saint-Germain ដែលត្រឡប់មកពីរបួសកជើងរូបនេះបានដកខ្លួនចេញពីក្របខ័ណ្ឌ ... Read More »

ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី ខេត្ត ប្រឹង ប្រែងចូលរួមដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង»

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២២រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានស្នើទៅកាន់អភិបាលរាជធានី ខេត្ដ ទូទាំងប្រទេសបន្តអនុវត្ត យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋក្រោមប្រធានបទ “កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ... Read More »

ដើម្បីដើរឱ្យទាន់តម្លៃប្រេងឥន្ធនៈឡើងចុះ!​ ក្រសួងពាណិជ្ជកម្ម នឹងផ្លាស់ប្តូរពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃ មក ១០ថ្ងៃវិញម្ដង

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា៖ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។​ ការថ្លែងបែបនេះ​ លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នៅក្នុងសន្និសីទសារព័ត៌មាន ... Read More »