ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី រដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម

ភ្នំពេញ ៖ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងធ្វើឱ្យកូរ៉េខាងជើងប្រឈមកង្វះស្បៀងអាហារកាន់តែខ្លាំង

មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដម្នាក់ណានៅឡើយក្នុងសហគមន៍ ប៉ុន្តែនៅពេលនេះ ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង បានជះឥទ្ធិពលជាបន្តទៀតដល់សេដ្ឋកិច្ចប្រទេសនេះដែលកំពុងតែជួបផលលំបាកយ៉ាងខ្លាំងនាពេលកន្លងមក។ កាលពីពាក់កណ្តាលខែវិច្ឆិកា កូរ៉េខាងជើង និងចិនបានបើកទ្វារព្រំដែនបណ្តើរ ហើយមានអ្នកជំនួញធ្វើដំណើរចេញចូលនៅតាមព្រំដែន។ ពលករប្រទេសទាំងពីរក៏បានចាប់ផ្តើមជួសជុលស្ពានមិត្តភាពកូរ៉េខាងជើង-ចិន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។ សកម្មភាពទាំងនោះត្រូវបានភាគីកូរ៉េខាងត្បូងព្យាករថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ឡើងវិញនូវវិស័យពាណិជ្ជកម្មក្នុងពេលឆាប់ៗ។ ប៉ុន្តែការឆ្លងរាលដាលវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យកូរ៉េខាងជើងត្រូវបិទប្រទេសជាបន្តទៀតធ្វើឱ្យបញ្ហាប្រឈមមុខកាន់តែខ្លាំងឡើង ... Read More »

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ៖ ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់!

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញនូវវីដេអូ សកម្មភាពក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដឹកនាំប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះរោងកម្មករស្នាក់នៅបុរី​ប៉េង​ហួត​បឹងស្នោរផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅបុរី​ប៉េង​ហួត​បឹងស្នោរ សិ្ថតនៅភូមិវាលស្បូវ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ បង្កការភ្ញាក់ផ្អេីលដល់កម្មករដែលស្នាក់នៅ​ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង​១២​ និង២០នាទី ថ្ងៃអង្គារ ២រោច ខែមិគសិរ​​ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ថ្នាក់ដឹកនាំខេត្តសៀមរាប បានប្រាព្ធពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ដល់ប្រជាជនកម្ពុជា ពិសេសប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់នៅព្រឹត្តិការណ៍សហគមន៏២០កុម្ភ: ឆ្នាំ២០២១កន្លងមកនោះ។ ពិធីបួងសួងនេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ និងលោក ង្វៀន សួនហ្វុក (Nguyen ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដជួសជុល អ៊ុតកៅស៊ូAC លើកំណាត់ផ្លូវ លេខ១៦៤ប្រវែង ២២៥ម៉ែត្រ ក្នុងសង្កាត់អូប្ញស្សី៣ ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ

ភ្នំពេញ ៖  អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានបន្ដជួសជុលជង្ហុក សំបុកមាន់ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ និងដើម្បីសម្រួលដល់ការប្រកបរបររកទទួលទានជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើដំណើរទៅមកនៅក្នុងមូលដ្ឋានសង្កាត់ ... Read More »

មន្រ្តីជំនាញ​ក្រសួងសាធារណការ ពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់

ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួង លោក ប៉ាល់ ... Read More »

នាយរងនិងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ២នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍នៅគ្រាកំពុងបំពេញបេសកកម្ម

ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកមន្រ្តីនគរបាល២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាល្បាតក្នុងមូលដ្ឋានបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូក្មេងស្ទាវ នឹងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលខាងលើ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃចន្ទ ១រោច ខែមិគសិរ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូនដូរគ្រឿងញៀន

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងម៉ោង១៥ និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ចបានដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះទូច សី ... Read More »

រថយន្តហុីយ៉ាន់ដាយ​ធុនធំ បេីកជាន់ហ្រ្វ័ងមិនសុីជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយទេសចរណ៍ពីក្រោយ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយប្រភេទទេសចរណ៍មួយគ្រឿងបេីកមកឈប់ចាំស្តុប​ ត្រូវរថយន្តហុីយ៉ាន់ដាយដឹកថ្មធុនធំមួយគ្រឿងបេីកមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១២​ និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចស្តុបលក់រថយន្តម៉ាស័រដេស​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ... Read More »

ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់​ នៅខេត្តព្រះសីហនុ​ ត្រូវកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់

ខេត្តព្រះសីហនុ​៖​ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់​ នៅខេត្តព្រះសីហនុ​ រហូតមកទល់ពេលនេះ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ,ជនជាតិវៀតណាម​ម្នាក់​ និង​ជនជាតិ​ខ្មែរ​២នាក់។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ... Read More »

អ៊ុន អាលីហ្សា ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាពទាំងខ្លួនកំពុងរស់នៅសហរដ្ឋអាមេរិក

ខេត្តកំពង់ចាម ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតារាសម្តែង និងបង្ហាញម៉ូតអ្នកនាង អ៊ុន អាលីហ្សា ដែលបានបង្ហោះសារសោកសង្រេងជាពន់ពេកអំពីដំណឹងនៃមរណភាពរបស់ម្តាយបង្កើតរបស់នាង។ កាន់តែក្តុកក្តួលអួលដើមករក្រោយពីនាងទើបតែចេញទៅរស់នៅសហរដ្ឋអាមេរិក មិនបានទាំងជូនដំណើរម្តាយជាលើកចុងក្រោយផង។ សារក្តុកក្តួលរំជួលចិត្តមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បកររួមអាជីពអានហើយអួលដើមករ សម្រក់ទឹកភ្នែកតាមនោះគឺព្រោះតែការយល់ពីអារម្មណ៍ដែលនាងមាននៅពេលនេះព្រោះតែបែកពីអ្នកមានគុណជារៀងរហូតសូម្បីតែពាក្យលា ឬដង្ហើមចុងក្រោយរបស់អ្នកម្តាយក៏នាងមិនបាននិយាយ។ ដំណឹងនេះបានចែកចាយក្រោយពីអតីតារាសម្តែង និងបង្ហាញម៉ូតរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា ... Read More »

អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានករណីឆ្លងវីរុសបំបែ្លងថ្មីអូមីក្រុងផងដែរ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីបានផ្ទុះឡើងសាជាថ្មី ដោយនៅថ្ងៃទី២១ខែធ្នូនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល២៤ម៉ោង ដោយក្នុងនោះមានករណីជាច្រើនឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ នៅថ្ងៃទី២១ខែធ្នូនេះ រដ្ឋចំនួន ៣ក្នុងចំណោម៨ នៅក្នុងប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានតាំងពីដើមមក។ ជាក់ស្តែងនៅក្នុងរដ្ឋ New South Wales ... Read More »

លោក William Guang ប្រធានគណបក្សខ្មែរក្រោក សារភាពប្រាប់សមត្ថកិច្ច ថាខ្លួនជា «មេខ្លោង» រៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានមានប្រសាសន៍ថា ក្រុមចោរប្លន់ប្រដាប់អាវុធចូលប្លន់ក្នុងផ្ទះអ្នកលក់ឡេកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនបានចំនួន ១២នាក់ (ស្រី ៣នាក់ និងប្រុស ... Read More »

លោកស្រី ម៉ែន សំអន ៖ នារី មានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ នារីមានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ លោកស្រី បានបញ្ជាក់បែបនេះ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧

ភ្នំពេញ : នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីជំនួបពិភាក្សាការងាររួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៧រួមមាន: ... Read More »

លោក​ឧត្ដម​សេនីយ៍​ទោ​​ ជួន​ ណារិន្ទ​៖​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាបបាន​ហេីយ​

ខេត្ត​ព្រះសីហនុ​៖​ បើ​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាប ករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) និងទទួលផលចោរកម្ម ... Read More »

អភិបាលខេត្ត​កណ្ដាល​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចាគ របស់ លោក លោកស្រី អ្នកនាង ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖ ដើម្បីចូលរួមការកែលំអរថយន្តដឹកកម្មករនិយោជិត ឱ្យ​កាន់តែមានប្រសិទ្ធភាព គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »

អភិបាលខេត្ត​កំពង់ចាម​៖​ បដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព”

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងលើរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅលើសួនច្បារ មាត់ទន្លេ ... Read More »

សម្ដេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខា លើឯកសារចំនួន៧

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២១ ខែធ្នូ ... Read More »

WHO ប្រកាសថា ឆ្នាំ២០២២គឺជាឆ្នាំដែលយើងត្រូវបញ្ចប់កូវីដ-១៩

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា ពិភពលោកត្រូវតែសាមគ្គីគ្នា ដើម្បីបញ្ចប់ជំងឺឆ្លងរាលដាលជាសកលគឺកូវីដ-១៩នៅឆ្នាំ២០២២ខាងមុខ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងត្រូវបញ្ចប់ជំងឺឆ្លងកូវីដ-១៩»។ លោកបន្តទៀតថា ... Read More »

លោក រស់ ផារិទ្ធ ជួបសំណេះសំណាលនិងចែកអាវរងា ក្រមានិងថវិកាមួយចំនួន ដល់ប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ពងទឹកនឹងចាស់ជរា នៅឃុំពងទឹក

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានថ្លែងបញ្ជាក់ថាបើគ្មានសន្តិភាពយើងគ្មានលទ្ធភាពអភិវឌ្ឍន៏ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះទេ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការចម្រើនលើគ្រប់វិស័យ។ ការថ្លែងបញ្ជាក់បែបនេះ របស់លោករស់ ផារិទ្ធ ... Read More »

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ និងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានចេញ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋនៅអាមេរិក

នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋ នៅលើទឹកដីអាមេរិក ក្នុងពេលដែលប្រទេសនេះបានត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២។ មន្ត្រីសុខាភិបាលអាមេរិក បានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលខ្ពស់ ដល់ទៅ៧៣% ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស។ ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងទទួលឆ្នាំថ្មីរបស់ពលរដ្ឋអាមេរិក ។ នៅពេលនេះដែរ អភិបាលរដ្ឋក្រុងវ៉ាស៊ីនតោន លោកស្រី ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ៖ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀង ត្រជាក់ !

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀង ត្រជាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្ត ធ្វើអត្តឃាត អារ.ក ស្លាប់នៅវាលស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ខេត្តបាត់ដំបង ៖ អ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់នៅកណ្តាលវាលស្រែដោយមិនដឹងថាបុរសនេះស្លាប់ដោយសារមូលហេតុអ្វីនោះទេ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាបន្ទាន់។  ករណីគួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១  ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។  ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចជំនាញ បានប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ... Read More »