ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋាភិបាលឡាវកំណត់ពេលវេលាបើកទ្វារប្រទេសតាម៣ដំណាក់កាល

ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវបានកំណត់ពេលវេលាបើកទ្វារប្រទេសជាតិតាមបីដំណាក់កាលគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់យ៉ាងតិច១លាននាក់នៅក្នុងឆ្នាំ២០២២ខាងមុខ។ សារព័ត៌មាន TTXVN បានផ្សាយថា ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានប្រកាសថានឹងបើកទ្វារប្រទេសជាតិតាម៣ដំណាក់កាល ដោយដំណាក់កាលទីមួយគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ ២០២២, ដំណាក់កាលទីពីរនៅថ្ងៃទី១ខែមេសាឆ្នាំ២០២២ និងដំណាក់កាលទីបី នៅថ្ងៃទី១ខែមិថុនាឆ្នាំ ២០២២។ តាមគម្រោងអ្នកទេសចរចង់ទៅកម្សាន្តនៅ«តំបន់ខៀវ»នៃប្រទេសឡាវ គឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ចំនួន២ដូសឱ្យបានមុន១៤ថ្ងៃមុនពេលចូលប្រទេសឡាវ ... Read More »

ជើងហោះហើរអន្ដរជាតិដំបូងបង្អស់របស់សិង្ហបុរីបានចុះមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩

ខេត្តសៀមរាប : កាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដែលជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់បន្ទាប់ពីមានវិបត្តិជម្ងឺកូវីដ១៩ រយៈពេល២០ខែកន្លងមកនេះ ។ ក្នុងកិច្ចដំណើរការហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ... Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី​ អូ​មី​ក្រុង​ (Omicron) ចំនួន​ ០១នាក់​ លើបុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបពា្ជក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ករណីវិជ្ជមានកូវីដ-១៩ ... Read More »

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលដាក់ទណ្ឌកម្ម៣៤ក្រុមហ៊ុនចិន

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន រហូតដល់ទៅ៣៤ក្រុមហ៊ុន និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ចិន។ ក្នុងចំណោមក្រុមហ៊ុនទាំង៣៤ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក មានវិទ្យាសាស្ត្រវេជ្ជសាស្រ្តយោធាចិន (AMMS) និងវិទ្យាស្ថានស្រាវជ្រាវចំនួន១១ទៀត។ ក្រុមហ៊ុន វិទ្យាស្ថានទាំងនោះត្រូវបានហាមប្រាមទិញបច្ចេកវិទ្យាពីអាមេរិក លើកលែងតែទីក្រុងវ៉ាស៊ីនតោនអនុញ្ញាត។ ជាមួយនឹងការសម្រេចខាងលើរបស់រដ្ឋាភិបាលអាមេរិក មកទល់ពេលនេះមានក្រុមហ៊ុនចិនរហូតដល់ទៅ២៦០ហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ក្នុងនោះក៏មានក្រុមហ៊ុន ... Read More »

ក្លិបនៅអឺរ៉ុបអាចនឹងរារាំងកីឡាកររបស់ខ្លួនមិនឲ្យចូលរួមការប្រកួត Africa Cup of Nations

ក្លិបកំពូលៗនៅអឺរ៉ុបកំពុងគំរាមមិនបញ្ចេញកីឡាករសម្រាប់ការប្រកួត Africa Cup of Nations (AFCON) ដែលនឹងធ្វើឡើងនៅប្រទេសកាមេរូន ដោយសារការភ័យខ្លាចជុំវិញពិធីសារសុខភាព COVID-19 របស់ខ្លួន។សមាគមក្លិបអឺរ៉ុប ដែលតំណាងឱ្យក្លិបឈានមុខគេនៅទូទាំងទ្វីបបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននេះទៅដល់ FIFA នៅក្នុងលិខិតមួយដែលចេញផ្សាយដោយសារព័ត៌មាន AFP ផងដែរ។ ... Read More »

អូស្ត្រាលីលែងបិទខ្ទប់ទៀតហើយបើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក៏ដោយ

បើទោះបីករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងខ្ពស់ក៏ដោយ ក៏រដ្ឋាភិបាលប្រទេសនេះបានប្រកាសថា ស្ថានភាពនៃការឆ្លងគឺដូចជាការព្យាករណ៍ទុកជាមុន។ ដូច្នេះអូស្ត្រាលីបានត្រៀមលក្ខណៈប្រឈមមុខជាមួយការឆ្លងដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំដូចមុនឡើយ។ មួយសប្តាហ៍កន្លងមក អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ នៅថ្ងៃទី១៣ខែធ្នូ ក្នុងរដ្ឋ New South Wales មានករណីឆ្លងកូវីដ-១៩ចំនួន៥៣៦នាក់ក្នុងរយៈពេល២៤ម៉ោង។ ចំណែកថ្ងៃទី១៧ខែធ្នូនេះ នៅក្នុងរដ្ឋនេះមានករណីឆ្លងដល់ទៅ២.២១៣នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ... Read More »

សម្ដេចពិជ័យសេនា ៖ អាវុធ និងសម្ភាររបស់អាមេរិកប្រមូលបានបណ្ដើរៗហើយគ្រោងកម្ទេចចោល

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ... Read More »

យុវជនម្នាក់ដេីរលេីផ្លូវមិនប្រកាន់ស្ដាំត្រូវរថយន្តបុកស្លាប់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគ ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកអ្នកដើរថ្មើរជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០យប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ស្ថិតនៅលើផ្លូវលេខ៣១៥ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនរងគ្រោះមានឈ្មោះ ប៉ុល សំណាង អាយុ១៩ឆ្នាំរស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនភ្លាមៗ។ ... Read More »

ព្រានព្រៃមិនរងរបួសអ្នកជួយរងរបួស ព្រោះជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ ដាច់ខ្សែដេញខ្វេះឱ្យរងរបួសធ្ងន់ទៅវិញ

ខេត្តសឹ្ទងត្រែង៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ព្រានព្រៃបានតដៃហក់ខ្វេះ បុរសម្នាក់ដែលមកជួយព្រានព្រៃបែរជារងរបួសធ្ងន់ ដោយសារជ្រូកព្រៃខឹងព្រានព្រៃដាក់អន្ទាក់ជាប់ជើងនោះ។  ហើយក៏នៅមិនឆ្ងាយពីភូមិកេះដូង ប៉ុន្មានទេ ដែលស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពេលវាដឹងខ្លួនធ្វើពុធជាដេកសម្ងំយកកម្លាំង ខណ:ពេលវាឃើញមនុស្សទៅដល់ ជ្រូកព្រៃក៏រើបម្រាស់ទាំងកម្រោលដូចចងគំនុំ ... Read More »

ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បី​ត្រៀម​សម្ដែង និង​អប​អរ​សាទរ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋានជាតិ​មរតកតេជោ

ភ្នំពេញ : បើយោងតាមផេក (Cambodia 2023) ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អំពី ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បី​ត្រៀម​សម្ដែង និង​អប​អរ​សាទរ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បញ្ជូនខ្លួនលោក ងួន ផល្លា នគរបាលស័ក្តិ៣ ប៉ុស្តិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វា ទៅតុលាការ

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ ជនសង្ស័យម្នាក់ ឈ្មោះ ងួន ផល្លា ប៉ូលិសស័ក្តិ៣ ប៉ុស្តិ៍ព្រែកតាសេក ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ... Read More »

តុលាការផ្តន្ទាទោសអតីតអគ្គកុងស៊ុលប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោក គ្រុយ លឹមហេង ៣ឆ្នាំបន្ថែមករណីសម្អាតប្រាក់

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២១ បានសម្រេចបើកសវនាការលើ អតីតអគ្គកុងស៊ុលប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោក គ្រុយ លឹមហេង និងសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសចំនួន៣ឆ្នាំបន្ថែមទៀត ករណី សម្អាតប្រាក់ ករណីគឺពាក់ព័ន្ធនិងរូបលោកបានទិញផ្ទះមួយកន្លែងនៅរាជធានីភ្នំពេញតម្លៃ ... Read More »

ដល់ ក ! លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា

ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ ល្បីឈ្មោះយូរហើយ ករណីរំលោភដីរដ្ឋ ដីអង្គភាព រំលោភយកថ្មភ្នំ ប៉ុន្តែបុគ្គលនេះ មិនដឹងជាមានខ្សែទុយោប៉ុណ្ណាទេ ការស្រាវជ្រាវ ស៊ើបអង្កេត តែងបាត់ឈឹង ... Read More »

ក្រសួងការងារ​ និងអង្គការហ្គូដណេប៊ឺសកម្ពុជា រួមគ្នាអនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់យុវជន តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានTVET និងការយល់ដឹងរបស់សហគមន៍

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ឺសកម្ពុជា​ បានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET)  និងការយល់ដឹងរបស់សហគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានរយៈពេល៣ឆ្នាំ  ចាប់ពីខែធ្នូ ឆ្នាំ២០២១ ... Read More »

ក្រុម Hacker បារាំង បានបង្កើតលិខិតវ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤.០០០សន្លឹក

ក្រុមហែកឃើរ (Hacker) បារាំង បានវាយប្រហារកំព្យូទ័ររបស់គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុង ណង់ត៍(Nantes) ហើយលួចយកទិន្នន័យបង្កើនលិខិតចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤ពាន់លិខិត ដែលអាចធ្វើដំណើរបាននៅក្នុងតំបន់ ។ រដ្ឋាភិបាលបារាំងបានប្រកាសថា មកទល់ពេលនេះមានបណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅជាង១១០ពាន់បណ្ណ កំពុងតែប្រើប្រាស់នៅក្នុងប្រទេសបារាំង។ ប្រព័ន្ធធ្វើកាតសុខាភិបាលបារាំង បានដំណើរការដូចជាបណ្តាប្រទេសក្នុងតំបន់អឹរ៉ុប។ ប្រព័ន្ធបានដំណើរការដោយមានលេខកូដ ដែលអាចស្កែនដឹងថាអ្នកបានចាក់វ៉ាក់សាំងរួចរាល់។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលចប់អាណត្តិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃរួចហើយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក អ៊ឹមផាយ គីនដាវង្ស ... Read More »

បុរសម្នាក់យកផ្លែឡាមអារ.កខ្លួនឯងស្លាប់គួរឲ្យរន្ធត់ដោយពុំដឹងពីមូលហេតុនៅស្រុកស្អាង

ខេត្តកណ្ដាល៖ បុរសម្នាក់ពុំដឹងជាមានមូលហេតុអ្វី​បានជាយកផ្លែឡាមមកអារ.កធ្វើអត្តឃាតខ្លួនឯងគួរឲ្យរន្ធត់ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង០៣នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ប៊ុនធឿន ស្ថិតនៅក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។     ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ ... Read More »

កម្មវិធីឌីហ្សាញសម្រាប់ឧស្សាហកម្ម៤.០ មួយ របស់ ស.ស.យ.ក រាជធានីភ្នំពេញ ដែលបង្រៀនសិស្សឲ្យចេះផលិត, ផ្គុំ, និងបញ្ជាកូនឡាន

ភ្នំពេញ ៖ កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ កំពុងបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាឌីហ្សាញ និងផលិតវត្ថុ3D សម្រាប់ឧស្សាហកម្ម៤.០ ដល់សិស្ស៨០នាក់ ក្នុងរាជធានីភ្នំពេញ ចំនួន៤សប្តាហ៍។ តាមរយ:ការសហការគ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សាលា ស្ទី មមីង ... Read More »

តើលោកអ្នកធ្លាប់បានទៅកម្សាន្ត “ទឹកធ្លាក់ស្ទឹងកែប” ហើយឬនៅ

ខេត្តកោះកុង ៖ បើយោងតាមផេករបស់ឈ្មោះ (Sovanna Kem Photography) បានរៀបរាប់ពី”ទឹកធ្លាក់ស្ទឹងកែប” គួរអោយចង់ទៅកម្សាន្តមែន ! ផេកឈ្មោះ (Sovanna Kem Photography) បានបញ្ជាក់ថា, ទឹកធ្លាក់ស្ទឹងកែប ជាតំបន់ទេសចរណ៍ធម្មជាតិ ... Read More »

បេក្ខភាពបវរកញ្ញា និងបុគ្គលិកMiss World 2021ចំនួន១៧នាក់រកឃើញវិជ្ជមានជំងឺកូវីដ-១៩

យ៉ាងហោចណាស់មានបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០២១ និងបុគ្គលិកបម្រើការងារសរុបចំនួន ១៧ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 មួយថ្ងៃមុនកម្មវិធីផ្តាច់ព្រ័ត្របានមកដល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានព័រតូរីកូ Primera Hora បានរាយការណ៍ពីចំនួនករណីនេះដោយមានបេក្ខភាពកញ្ញាឯកសរុបឡើងដល់៧នាក់ រួមទាំងបវរកញ្ញាពិភពលោកឥណ្ឌូនេស៊ីឆ្នាំ ២០២១ នាងPricila Carla ... Read More »

តោះ​! មកស្គាល់ពីស្លាកសញ្ញាបំរាម ៖ “ ហាមចត, ហាមឈប់, ហាមចតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ”

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានបង្ហាញពី​ផ្លាកសញ្ញាបំរាម៖ “ ហាមចត, ហាមឈប់, ហាមចតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ”។  ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ ... Read More »

លោក សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ខេត្តបាត់ដំបង ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។ ... Read More »

ឥណ្ឌូនេស៊ី ៖ គ្រូបង្រៀនរំលោភសិស្សជាច្រើនរូបរហូតដល់មានផ្ទៃពោះធ្វើឲ្យកក្រើកទូទាំងប្រទេស

ច្បាប់ស្តីពីការដាក់ទោសដល់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសឥណ្ឌូនេសុីបានកក្រើកប្រទេសនេះ ក្រោយពីមានករណីរំលោភផ្លូវភេទលើសិស្សស្រីនៅក្នុងសាលាអន្តេវាសិកដ្ឋានសាសនា ត្រូវបានបែកធ្លាយ។ សារព័ត៌មាន SCNP នៅថ្ងៃទី ១៧ខែធ្នូ បានផ្សាយថា រយៈពេលជាច្រើនខែកន្លងមក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានផ្សាយជាច្រើនស្តីពីការរំលោភបំពានលើសិស្សស្រី ។ កន្លងមកមានស្ត្រីម្នាក់ធ្វើអត្តឃាតក្រោយពីត្រូវមិត្តប្រុសបង្ខំឱ្យយកកូនចេញ តែនាងមិនព្រម។ នៅក្នុងករណីមួយផ្សេងទៀត គ្រូបង្រៀននៅសាលាអន្តេវាសិកដ្ឋាន ... Read More »

នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បដិសេធមិនបានជាប់ពាក់ព័ន្ធរឿងដីនៅខេត្តមណ្ឌលគិរី ដែលថាប្រធានសាលាដំបូងខេត្តយកឈ្មោះលោកទៅប្រើនោះ !

ភ្នំពេញ : លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានលិខិតបំភ្លឺ បដិសេធមិនបានជាប់ពាក់ព័ន្ធរឿងដីនៅខេត្តមណ្ឌលគិរី ដែលថាប្រធានសាលាដំបូងខេត្តយកឈ្មោះលោកទៅប្រើនោះ ... Read More »

Update ៖ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធាក់ម៉ូតូប្លន់រហូតទៅដល់៩នាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ក្នុងនោះមានស្រីម្នាក់ជាមុខសញ្ញាធាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រីនឹងអ្នកទទួលផលចោរកម្មម្នាក់ទៀត។  ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចភូមិអញ្ចាញ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យខាងលេីជាមុខសញ្ញាវាយ​ ធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រីរួចប្លន់តែម្តង។  គួបញ្ជាក់ថា​ កាលពីយប់ឈានចូលថ្ងៃទី១៥​ ... Read More »

មន្ទីរពេទ្យបង្អែកចតុមុខ ទទួលបរិក្ខារពេទ្យ និងសម្ភារការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩

ភ្នំពេញ​៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខូណ្ឌទូទាំងប្រទេស​ នៅវេលាម៉ោង០៨ព្រឹក​ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ... Read More »

តំបន់អភិរក្ស ​ពូជត្រី និងសត្វស្លាបចម្រុះនៅវាលរហាលកេសអាវៀន ត្រៀមបើកទ្វារទទួលភ្ញៀវឡើងវិញ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបិទមួយរយៈ ដោយសារតែជំងឺកូវីដ-១៩ វាលរហាលកេសអាវៀន ជាតំបន់អភិរក្សពូជត្រីសំបូរបែបនិងហ្វូងសត្វស្លាបចម្រុះជាចើ្រនប្រភេទ នៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ  ដែលមានចម្ងាយ ប្រមាណជា០៧គីឡូម៉ែត្រ ។   វាលរហាលកេសជាកន្លែងអភិរក្សពូជត្រីនិងអាវៀនមានចុងស្ទឹងសិរីសោភ័ណ ជួបគ្នានឹងគល់ស្ទឹង មង្គលបូរី ដែលមានរាងក្រវិចក្រវៀន និងសំបូរដោយព្រៃលិចទឹកសម្រាប់ជាជំរកសត្វស្លាបជាច្រើនប្រភេទ ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការសរុបចំនួន៥០គ្រួសារ​ រស់នៅសង្កាត់ទួលទំពូងទី១​ ទទួលអំណោយមនុស្សធម៌ពី​អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

ភ្នំពេញ៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា នាថ្ងៃទី​ ១៧ ខែ​ ធ្នូ ឆ្នាំ​ ២០២១នេះ​ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ ចាស់ជរា ... Read More »

អង់គ្លេស អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង់គ្លេសបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៨៨.៣៧៦នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩មកទល់ពេលនេះ។ ជាមួយការឆ្លងយ៉ាងច្រើននោះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអង់គ្លេសកើនឡើងដល់ទៅជាង ១១លាននាក់ និងស្លាប់ជាង១៤៦ពាន់នាក់។ ក្នុងចំណោមករណីឆ្លងថ្មី មាន ១.៦៣១នាក់ឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ហើយនេះជាករណីឆ្លងអូមីក្រុងច្រើនបំផុតចាប់តាំងពីបង្ហាញវត្តមាននៅក្នុងប្រទេសអង់គ្លេសមក។ គិតមកទល់ពេលនេះ ... Read More »