ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២៤-៣០ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ) , ភ្លៀងខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២៤-៣០ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ) ភ្លៀងខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ នេះបើយោងតាម សេចក្តីជូនដំណឹង ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”

ភ្នំពេញ ៖ សូមជម្រាបជូនថា, ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី១០ខែវិច្ឆិកា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិន ត្រូវបានបញ្ចប់រួចរាល់។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ... Read More »

រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ផ្ដល់អនុសាសន៍ឱ្យនិស្សិតខ្មែរដែលសិក្សានៅរុស្ស៉ីជួយផ្សព្វផ្សាយពីទេសចរណ៍ជាតិ និងយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ !

ភ្នំពេញ ៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីនៃក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ល្អៗមួយចំនួនដល់ក្រុមនិស្សិតខ្មែរដែលត្រូវទៅសិក្សាបន្តនៅសហព័ន្ធរុស្ស៉ី ក្នុងនោះ លោកបានណែនាំឱ្យពួកគេជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ជាតិទៅកាន់មិត្តភក្តិក្នុងសាលា ក៏ដូចជានាឱកាសកម្មវិធីនានាក្នុងពេលសិក្សានៅប្រទេសរុស្ស៉ីនោះ ពិសេសបំផុតគឺត្រូវខិតខំសិក្សាឱ្យបានជាចំណេះដឹង ហើយយកចំណេះដឹងទាំងនោះត្រលប់មកបម្រើការងារជួយជាតិមាតុភូមិកម្ពុជាវិញ។ ការផ្ដល់អនុសាសន៍បែបនេះធ្វើឡើងក្នុងពេលដែល លោករដ្ឋមន្ត្រីស្ដីទី ទិត ... Read More »

សម្ដេចតេជោ ដឹងគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា !

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោលដៅ៖ អភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យ និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។ សម្តេចតេជោក៏បានថ្លែងផងដែរ អំពីគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ... Read More »

Update ៖ ករណីរំលោភសម្លាប់យុវតីនៅស្រុកចំការលើ ជនសង្ស័យជាឃាតក ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តចាប់ខ្លួនបានហើយ

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២២វិច្ឆិកា២០២១ថា ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចម្ការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាតកត្រូវចាប់ខ្លួនបានហើយ គឺគេធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ... Read More »

ប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន

ភ្នំពេញ ៖ លោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន រួមមាន: ១) -កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជា ស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុង ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩”

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩”។ លោក ហ៊ុន ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញ ចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមបន្តកើនឡើងខ្ពស់ ខណៈប្រទេសជិតខាងក្នុងតំបន់ថយចុះ

បច្ចុប្បន្នប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះមានកម្ពុជា ថៃ … ដោយឡែកវៀតណាមវិញមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ដែលមានដល់ទៅជាង១០,២ពាន់នាក់ ក្នុងពេល២៤ម៉ោងនិងស្លាប់ជិត២០០នាក់។ ភាគច្រើនអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមគឺមិនទាន់ចាក់វ៉ាក់សាំង។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង វៀតណាមឈរលំដាប់ទីពីរបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ក្នុងតំបន់អាស៊ានដែលចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនបំផុត។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមចាក់វ៉ាក់សាំងបានជាង១០០លានដូសហើយ ដោយក្នុងមួយថ្ងៃៗចាក់ជូនពលរដ្ឋបានដល់ទៅជាង១លានដូស ។ ប៉ុន្តែករណីឆ្លងកូវីដ-១៩ ... Read More »

ឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលគេចែករំលែកព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានហើយ

ខេត្តកំពង់ចាម ៖ ជនកំណាចដ៏ឃោរឃៅ ជាឃាតករំលោភសម្លាប់ក្មេងស្រីវ័យក្មេងម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវបំបែកសំណុំរឿងលឿនបំផុត ឈានដល់ចាប់ឃាត់ខ្លួនឃាតកនោះបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពី ឃាតករូបនេះព្យាយាមរត់គេចខ្លួនក្រោយធ្វើសកម្មភាព ... Read More »

គ្រោះទឹកជំនន់នៅ Andhra Pradesh ៖ អ្នកស្លាប់កើនឡើងជាង៣០នាក់ ហើយភូមិជាច្រើនរងការបំផ្លាញ

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំនៅរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍កន្លងមក បានធ្វើឱ្យចរាចរណ៍ផ្លូវដែក និងមធ្យោបាយធ្វើដំណើរផ្សេងទៀតត្រូវជាប់គាំង ។ ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បានកើនឡើងដល់ទៅ៣១នាក់ហើយ និងរាប់សិបនាក់បាត់ខ្លួន។ តាមសារព័ត៌មាន Hindustan times បានផ្សាយថា ... Read More »

លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

សម្តេចតេជោ ! សូមចូលរួមចែករំលែកនូវអនុសាសន៍ចំនួន ៤ចំណុចសំខាន់ៗ ក្នុងស្មារតីនៃការពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន

ភ្នំពេញ៖ ក្នុងស្មារតីនៃការពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ឱ្យកាន់តែប្រសើរឡើង, សម្តេចតេជោសូមចូលរួមចែករំលែកនូវអនុសាសន៍ចំនួន ៤ចំណុចសំខាន់ៗដូចខាងក្រោម ៖ ទី១. ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ, កម្ពុជាសូមអបអរសាទរ ចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើន ប្រមាណ ... Read More »

កូវីដ-១៩ ថយចុះខ្លាំងនៅជប៉ុន ដោយសារតែវីរុសបំប្លែងថ្មីដែលតា«បំផ្លាញខ្លួនឯង»?

រលកកូវីដ-១៩ លើកទី៥ នៅក្នុងប្រទេសជប៉ុនបានថយចុះយ៉ាងខ្លាំង ធ្វើឱ្យក្រុមអ្នកឯកទេសស្រាវជ្រាវសន្និដ្ឋានថា កូវីដ-១៩បំប្លែងថ្មីដែលតាអាចនឹងបំផ្លាញខ្លួនឯងនៅលើកោះនេះ។ មានន័យថា កូវីដ-១៩បំប្លែងថ្មីបានបាត់បង់ទៅវិញដោយខ្លួនឯង។ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ជប៉ុនស្ថិតនៅក្នុងចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ដោយមានករណីឆ្លងជាង ២៣ពាន់នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលនេះជប៉ុនរកឃើញករណីឆ្លងថ្មីតែ១៧០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ចំណែកអ្នកស្លាប់គឺមិនមានទៀតឡើយ គឺស្ថិតក្នុងកម្រិតសូន្យដដែល។ ... Read More »

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ !

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថៃ្ងព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ... Read More »

អង់គ្លេសអញ្ជើញអាស៊ានចូលរួមប្រជុំ G7 នៅទីក្រុងលីវើភូល លើកលែងតែប្រទេសមីយ៉ាន់ម៉ា

អង់គ្លេសបានអញ្ជើញបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ាទៅចូលរួមកិច្ចប្រជុំ G7 នៅទីក្រុងលីវើភូល ក្នុងពេលដែលមានក្តីព្រួយបារម្ភពីការប្រកួតប្រជែងអាវុធបរមាណូនៅក្នុងតំបន់។ សារព័ត៌មាន Guardian បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលបានឱ្យដឹងថា «ខ្ញុំចង់បង្កើនបណ្តាញសេរីនៅលើពិភពលោក ដើម្បីជំរុញប្រជាធិបតេយ្យ ។ ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានប្រារព្ធពិធីសំណេះសំណាល ជាមួយយោធិនចូល និវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប។ ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បើកចែកអាវរងា ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញបើកចែកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។ ក្នុងឱកាសនេះដែរ ... Read More »

អនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាអនុសាខា ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ ថ្មី

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាអនុសាខា ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ ថ្មី នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីលោក លោកស្រី ... Read More »

លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្លាយជា” បេះដូងមេបញ្ជាការមនោសញ្ចេតនាប្រកបដោយព្រហ្មវិហារធម៌ “

ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្លាយជា” បេះដូងមេបញ្ជាការមនោសញ្ចេតនាប្រកបដោយព្រហ្មវិហារធម៌ ” បន្ទាប់ពីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា លោកបានរ៉ាប់រងទាំងស្រុង នូវការចំណាយចំពោះការព្យាបាលមន្ត្រីអាវុធហត្ថដែលរងរបួសក្នុងការចុះបង្ក្រាបក្រុមទំនើងដែលបង្ករការអុកឡុក នៅក្រុងប៉ោងប៉ោយប៉ែតកាលពីរាត្រីថ្ងៃទី២០ ... Read More »

Update ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ឈានដល់ឃាត់ខ្លួនមន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងនគរបាលជាតិ ឈានដល់ឃាត់ខ្លួនមន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយ ! នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ ... Read More »

អាជ្ញាធរខណ្ឌចំការមន រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជនរងគ្រោះស្លាប់នៅកោះពេជ្រ

ភ្នំពេញ៖ នៅម៉ោង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសូត្រមន្ត បង្សុកូល ដោយ មានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ថេង ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន !

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, សូមក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ... Read More »

បើកម៉ូតូជែងគ្នាជ្រុលទៅបុកម៉ូតូជិះស្របគ្នាមួយគ្រឿងទៀតបណ្តាលឱ្យស្លាប់បុរសម្នាក់គួរឱ្យរន្ធត់បំផុត!

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនិងគួរឱ្យតក់ស្លុតបំផុតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដែលបើកវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានជ្រុលទៅបុកជាមួយម៉ូតូខាងមុខដែលបើកស្របទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៤និង១១៥ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះសុខ ឈួង អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង គាត់ជិះម៉ូតូម៉ាកហុងដា ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ ប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញសេចក្ដីប្រកាសព័ត៌មាន។ ដោយបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឈុតតំណាងជាតិ Miss Grand Cambodia និង កញ្ញាឯកចក្រវាឡកម្ពុជា កំពុងផ្ទុះកាចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ ពិតជាធ្វើឲ្យចាប់អារម្មណ៍ និងរំជួយដល់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក្រោយពីឈុតតំណាងជាតិ Miss Grand  Cambodia និង កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំនេះបានប្រកាសបង្ហាញជាផ្លូវការឈុតត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស និងបង្កប់ដោយអត្តសញ្ញាជាតិខ្មែរយ៉ាងជ្រៅនោះ។  ទី១ឈុតដែលមានឈ្មោះថា “វប្បការិកា ចត្តានិមិត្ត” ដែលឈុតនេះបាននិងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមិនតិចនោះទេក្រោយពីការប្រកាសជាផ្លូវការ និងក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសរហូតអ្នកលេងបណ្តាញសង្គមខ្មែរ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតអោយលោកវរនាវីឯក Vitaly Luchsev ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោកវរនាវីឯក Vitaly ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ

ភ្នំពេញ៖ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សូមអបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ... Read More »

បើករថយន្តបុកក្បួនព្យុហយាត្រានៅអាមេរិក រងរបួសជាច្រើននាក់

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានផ្សាយថា រថយន្តមួយគ្រឿងបានបើកបុកក្បួនព្យុហយាត្រានៅតំបន់ Waukesha ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សជាច្រើនរងរបួស។ កម្លាំងប៉ូលិស Waukesha បានបញ្ជាក់ថា មានហេតុការណ៍ខាងលើកើតឡើង ប៉ុន្តែមិនទាន់ផ្តល់ព័ត៌មានស្តីពីហេតុការណ៍ខាងលើឱ្យបានច្បាស់នៅឡើយទេ។ នៅក្នុងឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គម ... Read More »