ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តបើកវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិល

ខេត្តសៀមរាប៖ យោងតាមប្រភពពីរដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា, នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង៨:៣០នាទី នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិលក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក ... Read More »

រដ្ឋបាលខេត្ត​កំពត​ ជួបសំណេះសំណាល និងចែកអំណោយដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប និងតាក់ស៊ី​ ចំនួន៤២៩នាក់

ភ្នំពេញ​៖​ លោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី​ ព្រមទាំងលោក​ ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ចៅក្រមសាលាដំបូងនឹងបើកសវនាការលើរឿងក្ដីសុំនៅក្រៅឃុំរបស់សមាជិកបក្សប្រឆាំង១៤នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំសុំនៅក្រៅឃុំរបស់សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃស ។នេះបើយោងតាមឯកសារដែលមេធាវីការពារជនជាប់ចោទដាក់ជូនតុលាការ ( មេធាវី សំ សុគង់ ) ។ ... Read More »

ហេតុអ្វីបានជាគេល្បីថា, ចែស្រី​ ជាឈ្មួញឈើដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ !

ខេត្តព្រះវិហារ ៖ មានសេចក្ដីរាយការណ៍ជាញឹកញាប់មកថា”ចែស្រី”ជាឈ្មួញឈើដ៏ខ្លាំង និងល្បីឈ្មោះជាង១០ឆ្នាំមកហើយ នៅភូមិសាស្ត្រ.ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ប៉ុន្តែមិនទាន់ដឹងថា, គាត់លិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ មានព្រៃសម្បទានស្របច្បាប់ ដើម្បីកាត់ PC នាំចេញចែកចាយតាមបណ្តាខេត្ត ឬយ៉ាងណាទេ ខណះជំនាញ, ពូកែយកលុយ ... Read More »

ជើងហោះហើរនាំភ្ញៀវទេសចរបរទេសដំបូង មកកាន់វៀតណាម ក្រោយកូវីដ-១៩

នៅល្ងាចថ្ងៃទី១៧ខែវិច្ឆិកា ជើងហោះហើរដំបូងដឹកអ្នកទេសចរបរទេស មកពីទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បានចុះចត់នៅអាកាសយានដ្ឋានទីក្រុងដាណាំង។ នេះជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូង ដែលជាការបើកផ្លូវដល់ការហោះហើរអន្តរជាតិទាំងស្រុងឡើងវិញ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ ជាអ្នកបើកជើងហោះហើរពាណិជ្ជកម្មមុនគេ ចាប់តាំងពីថ្ងៃទី ២៥ខែមីនាឆ្នាំ២០២០មក។ ជើងហោះហើរនេះមានអ្នកដំណើរបរទេស៣០ នាក់ ... Read More »

តើពេលណាពិភពលោកនឹងបញ្ចប់កូវីដ-១៩ ជួយឲ្យជីវភាពរស់នៅរបស់ពលរដ្ឋវិលមកដូចដើមវិញ

ពលរដ្ឋនៅជុំវិញពិភពលោកកំពុងតែទន្ទឹងរង់ចាំ ថាតើពេលណាកូវីដ-១៩ នឹងបញ្ចប់ ក្រោយការឆ្លងរាលដាលជិតពីរឆ្នាំមកហើយ។ ក្រុមអ្នកឯកទេសសុខាភិបាលនៅលើពិភពលោក បានលើកឡើងថា កូវីដ-១៩ នឹងមិនបញ្ចប់ឡើយ ដោយប្រែក្លាយទៅជាមេរោគដែលរស់នៅជាមួយយើងរហូត។ ប៉ុន្តែពិភពលោកមានវិធីសាស្ត្រទប់ស្កាត់វាជួយឲ្យមនុស្សរស់នៅធម្មតាដូចដើម ដោយមិនខ្វល់ពីការគំរាមកំហែងដោយកូវីដ-១៩ ទៀតឡើយ។ ក្រុមអ្នកឯកទេសសុខាភិបាលបានព្យាករថា ពិភពលោកនឹងរកឃើញវិធីសាស្ត្រទប់ទល់ជាមួយកូវីដ-១៩ ក្នុងពេលអនាគតដ៏ខ្លី ... Read More »

ថៃនឹងអនុញ្ញាតឲ្យបើកទីតាំងកម្សាន្តឡើងវិញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២

នៅថ្ងៃទី១៦ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យបើកទ្វារទីតាំងកម្សាន្តឡើងវិញ ក្នុងនោះមានហាងស្រា ក្លិប ហាងខារ៉ាអូខេ នៅទូទាំងប្រទេសនាថ្ងៃទី ទី១៦ ខែមករា ឆ្នាំ២០២២។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ratchada Thanadirek បានបញ្ជាក់ថា រដ្ឋាភិបាលថៃ ... Read More »

ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់បានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។ ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវកម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការសម្របសម្រួលពីលោក មុត ... Read More »

ក្រុមការងារចាក់វ៉ាក់សាំងការពារកូវីដ-១៩ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំង លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ ... Read More »

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា នេះ មានតួនាទី និងភារកិច្ច ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់គ្រួសារងាយរងគ្រោះ ចំនួន ៦០គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ... Read More »

អាមេរិកមិនកំណត់ចំនួនមនុស្សចូលរួមក្នុងព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំថ្មីឡើយ

មន្ត្រីទីក្រុងញូវយ៉ក បានបញ្ជាក់ថា អ្នកដែលចូលរួមព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំថ្មី គឺមិនកំណត់ចំនួនមនុស្សចូលរួមនោះឡើយ ប៉ុន្តែអ្នកដែលចូលរួមគឺត្រូវតែមានលិខិតបញ្ចាក់ពីការចាក់វ៉ាក់សាំងគ្រប់ចំនួន គិតចាប់ពីកុមារអាយុ៥ឆ្នាំឡើង។ នៅថ្ងៃទី១៦ខែវិច្ឆិកា(ពេលវេលាអាមេរិក) មន្ត្រីទីក្រុងញូវយ៉កបានបញ្ជាក់ថានឹងមានពិធីស្វាគមន៍ឆ្នាំថ្មី ២០២២ ដោយមានការបាញ់កាំជ្រួចភ្ញីភ្លើង ដូចមុនពេលផ្ទុះកូវីដ-១៩ដែរ ។ ប៉ុន្តែអ្នកដែលចូលរួមគឺត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ឬលិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៧២ម៉ោង ។ ... Read More »

សមត្ថកិច្ចចម្រុះរកឃើញហាង ជីង ឡុង លក់ថ្នាំបុរាណចិន និង ឧបករណ៍តេស្តកូវីដ-១៩ គ្មានច្បាប់អនុញ្ញាត

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះឆែកឆេររកឃើញ ហាងជីង ឡុង លក់ថ្នាំបុរាណចិន និង ឧបករណ៍ធ្វើតេស្ត កូវីដ-១៩  ជាច្រើនគ្មានច្បាប់អនុញ្ញាត ត្រូវបានរឹបអូស នៅរសៀល ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ... Read More »

ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០លីត្រត្រូវមន្រ្តីជំនាញ ក.ប.ប. ដកហូតបាន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព ... Read More »

ក្រុមប៉េតង់បុរសចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ

ភ្នំពេញ៖ ក្រុមប៉េតង់បុរសកម្ពុជាបានចាកចេញពីមាតុប្រទេសរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមប្រកួតប្រជែងជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) ... Read More »

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាតខេត្តសៀមរាប​ រៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល កាលពីម្សិលមិញនេះ​ បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ ... Read More »

បរិមណ្ឌលដ៏ធំមួយនេះអាចលេចចេញជារូបរាងឡើង និងទទួលបានផលស្រូវច្រើនណាស់នៅស្រុកបន្ទាយស្រី សម្រាប់ចែកជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប : បរិមណ្ឌលដ៏ធំមួយនេះអាចលេចចេញជារូបរាងឡើង និងទទួលបានផលស្រូវច្រើនណាស់នៅស្រុកបន្ទាយស្រី សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយជាមោទនភាពបំផុត ដែលក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវមកកម្សាន្តថែមទៀត។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌាជិះយន្តហោះដឹកជញ្ជូនយោធាធុនធំចុះចតនៅលើផ្លូវរថយន្តល្បឿនលឿន(មានវីដេអូ)

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃទី១៦ខែវិច្ឆិកា បានជិះយន្តហោះដឹកជញ្ជូនយោធាធុនធំ Hercules ចុះចតនៅលើផ្លូវរថយន្តល្បឿនលឿនដែលទើបតែកសាងរួចរាល់។ នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ទីនោះគឺដើម្បីសម្ពោធផ្លូវដែលមានឈ្មោះថា Purvanchal ។ ចំណុចពិសេសនៃផ្លូវល្បៀនលឿនខាងលើ គឺអាចបម្រើទាំងវិស័យសុីវិលក្នុងការធ្វើរាចរណ៍ នឹងក្លាយជាផ្លូវសម្រាប់ចុះចតយន្តហោះក្នុងពេលមានអាសន្នកើតឡើង។ សារព័ត៌មាន Straitstimes ... Read More »

ទេព បូព្រឹក្ស ចាយប្រាក់១៥ម៉ឺនដុល្លារអាមេរិកផលិតបទចម្រៀងថ្មី«Top of the Lady ឬ វីរនារី»

ភ្នំពេញ៖ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ក្រោយពីនាងបានបញ្ចេញ Teaser  MV របស់បទចម្រៀងថ្មីគឺបទ «Top of the Lady ឬ វីរនារី» ។ ... Read More »

ឃាតកសម្លាប់រំលោភសេពសន្ថវៈក្មេងប្រុសអាយុ១០ឆ្នាំនៅក្នុងព្រៃត្រែង ត្រូវផ្តន្ទាទោសដាក់គុកអស់មួយជីវិត

ភ្នំពេញ ៖ លោក រស់ សាម៉ីឌី ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទពាក់ព័ន្ធសំណុំរឿងអំពើឃាតកម្មដោយទារុណកម្ម នឹងរំលោភសេពសន្ថវៈ ដាក់គុកអស់មួយជីវិត ។  សាលក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទ ... Read More »

រកឃើញប្រទេសនៅអឺរ៉ុប១០ក្រុមមានកៅអីទៅលេង World Cup នៅប្រទេសកាតាឆ្នាំក្រោយ ខណៈរកឃើញ១២ក្រុមទៀតត្រូវប្រកួត Play-off

ការប្រកួតវគ្គជម្រុះតាមពូល World Cup 2022 នៅតំបន់អឺរ៉ុបបានបញ្ចប់ហើយ ដោយបានរកឃើញក្រុមឈរលេខ១ក្នុងពូលរៀងៗខ្លួនបានកក់កៅអីទៅកាន់ប្រទេសកាតាឆ្នាំក្រោយដោយស្វ័យប្រវត្តិ។ ចំណែកក្រុមដែលឈរចំណាត់ថ្នាក់លេខ២ក្នុងពូលនីមួយៗចាំបាច់ត្រូវប្រកួតវគ្គជម្រុះ Play-off បន្តទៀតដើម្បីរកក្រុមដែលឈ្នះឡើងទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាដែរ។ សម្រាប់ក្រុមទាំង១០នៅតំបន់អឺរ៉ុបដែលមានឈ្មោះឡើងទៅលេងនៅឆ្នាំក្រោយដែលកាតាជាម្ចាស់ផ្ទះមានក្រុមខ្លាំងៗដូចជា ក្រុមជម្រើសជាតិស៊ែប៊ី(ឈរលេខ១ក្នុងពូលA), ក្រុមជម្រើសជាតិអេស្ប៉ាញ ... Read More »

Djokovic លើកពានរង្វាន់ ATP Finals ក្រោយទម្លាក់ Ruud នៅវគ្គផ្តាច់ព្រ័ត្រ

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic បានចាប់ផ្តើមដំណើរស្វែងរកជ័យជម្នះរបស់គាត់សម្រាប់ពានរង្វាន់ទី៦នៅវគ្គផ្តាច់ព្រ័ត្រ ATP Finals ជាមួយនឹងជ័យជម្នះ 7-6 (4) 6-2 លើកីឡាករ Casper Ruud របស់ន័រវេសក្នុងការជួបជុំគ្នារបស់ពួកគេនៅទីក្រុង Turin ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិតនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូ សភា ... Read More »

ហុល្លង់កក់កៅអីទៅកាន់ World Cup នៅកាតាក្រោយយកឈ្នះន័រវេសនៅវគ្គជម្រុះតាមពូលតំបន់អឺរ៉ុប

ក្រុមជម្រើសជាតិហុល្លង់បានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតាជាមួយនឹងជ័យជម្នះទៅលើក្រុមន័រវេសដែលបានខកខានការប្រកួតកាលពីឆ្នាំ២០១៨កន្លងទៅ។ គ្រាប់បាល់ចុងម៉ោងរបស់ Steven Bergwijn របស់ Tottenham Hotspur និង Memphis Depay របស់ Barcelona ... Read More »

គំនិតផ្តួចផ្តើមរបស់សែលកាតប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទទួលបានពានរង្វាន់ដ៏គួរស្ងើចសរសើរ

ភ្នំពេញ៖ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន​ សែលកាត ចំពោះសហគមន៍កម្ពុជាក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូលនៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។ ... Read More »

អ្នក​គាំទ្រ​បាល់ទាត់​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅប្រទេស​កាតា

នៅជាយក្រុងដូហា ប្លុកអាផាតមិនកំពុងចាប់ផ្តើមមានរូបរាងដែលនឹងមានអ្នកគាំទ្របាល់ទាត់ជាច្រើននាក់ចុះមកប្រទេសកាតានៅឆ្នាំក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។ ប្រទេសកាតាដែលបានយកចិត្តទុកដាក់ចំពោះការព្យាបាលពលករចំណាកស្រុកនៅលើការដ្ឋានសំណង់សង្ឃឹមថា ការប្រកួតនឹងទាក់ទាញអ្នកទស្សនាចំនួន១.២លាននាក់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនរបស់ខ្លួន។ សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសកាតារំពឹងថានឹងអាចផ្តល់ជូនដល់ទៅ១៣០,០០០បន្ទប់ រួមទាំងសណ្ឋាគារផងដែរ ដែលអាចទុកឱ្យអ្នកគាំទ្ររាប់ពាន់នាក់រអ៊ូរទាំសម្រាប់កន្លែងស្នាក់នៅនៅពេលការប្រកួតចាប់ផ្តើមខែវិច្ឆិកាក្រោយ ហើយអ្នកដែលសង្ឃឹមសម្រាប់ទិដ្ឋភាពទីក្រុងអាចនឹងខកចិត្ត។ អគារ Madinatna ដែល​មាន​សមត្ថភាព​អាច​ដាក់​អ្នក​គាំទ្រ​បាន​រហូត​ដល់​ទៅ២៧,០០០នាក់​ដែល​រួម​គ្នា​ជា​អាផាតមិន​នោះ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ផ្លូវ​ល្បឿន​លឿន១៨ផ្លូវ ... Read More »

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១] ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards ... Read More »

អំពើហិង្សាផ្ទុះឡើងនៅព្រំដែន ប្រទេស ប៉ូឡូញនិង បេឡារូស

អំពើហិង្សាផ្ទុះឡើង នៅតំបន់ព្រំដែន នៃប្រទេសប៉ូឡូញនិងបេឡារូស នៅថ្ងៃទី១៦ខែវិច្ឆិកា ក្នុងពេលដែលក្រុមជនភៀសខ្លួនបានព្យាយាម ចូលទៅកាន់តំបន់អឺរ៉ុប ដោយបានបំផ្លាញរនាំងការពារ និងគប់ដុំថ្មទៅលើកម្លាំងសន្តិសុខការពារព្រំដែននៃប្រទេសប៉ូឡូញ។ ចំណែកកម្លាំងប៉ូលិសនៃប្រទេសប៉ូឡូញបានប្រើប្រាស់ គ្រាប់បែកផ្សែង បាញ់ទឹក ដើម្បីទប់ទល់ជាមួយក្រុមជនភៀសខ្លួន។ មន្ត្រីប៉ូឡូញ និងបេឡារូស បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩នៅបារាំងកើនឡើងខ្ពស់គួរឲ្យបារម្ភ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបារាំង កើនឡើងខ្ពស់គួរឲ្យបារម្ភ ដោយក្នុងរយៈពេល មួយថ្ងៃ មានករណីឆ្លងកូវីដ-១៩ ដល់ទៅជិត២ម៉ឺននាក់នៅថ្ងៃទី ១៦ខែវិច្ឆិកា។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា នៅថ្ងៃទី១៦ខែវិច្ឆិកានៅទូទាំងប្រទេសបារាំង មានករណីឆ្លងកូវីដ-១៩ ដល់ទៅ១៩.៧៧៨នាក់ គឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងថ្ងៃធម្មតាមានករណីឆ្លងប្រមាណ១១ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ... Read More »

រថយន្តធុនធំបុកម៉ូតូពីក្រោយធ្វើឲ្យមនុស្ស២នាក់ប្ដីប្រពន្ធស្លាប់

​   ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យមនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់យ៉ាងអាណោចអាធម្មនៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិ៥៩នៅចន្លោះគីឡូម៉ែត្រលេខ២៩-៣០ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  ។ លោកឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនរងគ្រោះ ... Read More »