ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង៣៥នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ... Read More »

ថ្ងៃ​នេះ​​​! ​​កម្ពុជា​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៣៧នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៦៩នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​២២ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៣៧នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៦៩នាក់ និងករណីស្លាប់​១៤ នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២១ ខែកញ្ញា​​​​​ ... Read More »

ខ្សែបម្រើ James Rodriguez របស់ក្លិប Everton ធ្វើដំណើរទៅកាន់ប្រទេសកាតារមុនពេលការផ្លាស់ប្តូរមកដល់

ខ្សែបម្រើ James Rodriguez របស់ក្រុម Everton បានធ្វើដំណើរទៅកាន់ប្រទេសកាតារដើម្បីពិភាក្សាជាមួយក្លិបមុនពេលមានសក្តានុពលក្នុងការផ្លាស់ទៅក្លិបនៅមជ្ឈឹមបូព៌ា។ ស្ថានភាពកីឡាករអន្ដរជាតិកូឡុំប៊ីវ័យ៣០ឆ្នាំនៅឯកីឡដ្ឋាន Goodisonមើលទៅមិនច្បាស់លាស់បន្ទាប់ពីអ្នកចាត់ការទូទៅ Rafael Benitez ជំនួសលោក Carlo Ancelotti នៅរដូវក្តៅ។ អតីតកីឡាកររបស់ ... Read More »

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ៦៥៣៦ គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តសៀមរាប

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រោមការចង្អុលបង្ហាញពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ក្នុងនោះក្រុងសៀមរាប រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដើម្បីធ្វើការទំនុកបំរុងស្បៀងអាហារជូនដល់ពួកគាត់ឱ្យស្របតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

កិច្ចប្រជុំអង្គការសហប្រជាជាតិ ប្រធានាធិបតីកូរ៉េខាងត្បូងស្នើបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានស្នើដល់កូរ៉េខាងជើង អាមេរិក ចិន រួមទាំងកូរ៉េខាងត្បូងផងចេញសេចក្តីប្រកាសថា សង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់។ នៅក្នុងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតី មូន ជេអុីន ... Read More »

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប

ខ្សែប្រយុទ្ធ Robert Lewandowski បានទទួលស្បែកជើងមាសនៅតំបន់អឺរ៉ុប២០២០-២០២១ ដោយរកបាន ៤១គ្រាប់នៅ Bundesliga សម្រាប់ក្លិបBayern Munich។ ពានរង្វាន់នេះត្រូវបានផ្តល់ឱ្យអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគក្នុងស្រុកទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប។ Lewandowski មានវ័យ៣៣ឆ្នាំគឺជាកីឡាករដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ទី២ប៉ុណ្ណោះដែលឈ្នះវាបន្ទាប់ពីវីរបុរស Bayern លោក Gerd ... Read More »

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស។  សូមបញ្ជាក់ថា ... Read More »

កងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ចុះធ្វើការបង្រ្កាបបទល្មើសជួញដូរ និងរក្សាទុកសត្វព្រៃដោយខុសច្បាប់

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​កងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត កាលពីរសៀលថ្ងៃទី២១​ ខែកញ្ញា​ម្សិលមិញនេះ​ ចុះធ្វើការបង្រ្កាប បទល្មើសជួញដូរ និងរក្សាទុកសត្វព្រៃដោយខុសច្បាប់ ... Read More »

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC ... Read More »

ផ្លូវជាច្រើនខ្សែក្នុងភូមិសំរោងកណ្តាល ដែលកើតចេញពីកម្លាំងសាមគ្គីត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ក្នុងថ្ងៃសូត្រមន្តកាន់បិណ្ឌ

ភ្នំពេញ ៖ ផ្លូវជាច្រើនខ្សែដែលកើតឡើងដោយកម្លាំងមហាសាមគ្គី មានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលជាថវិកាសប្បុរសជនជិតឆ្ងាយ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា និងទីទាល់ក្រ ចំនួន១១០គ្រួសារ ក្រោមអធិបតីយភាពលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា, ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី៦ ... Read More »

FIFA នឹងពិគ្រោះជាមួយថ្នាក់ដឹកនាំបាល់ទាត់ដើម្បីជំរុញឱ្យមានការប្រកួតបាល់ទាត់ពិភពលោករាល់២ឆ្នាំម្តង

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានអញ្ជើញសហព័ន្ធកីឡាបាល់ទាត់ចូលរួមកិច្ចប្រជុំកំពូលតាមអុីនធើណេតនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខដើម្បីពិភាក្សាអំពីប្រតិទិនអន្តរជាតិក្នុងការជំរុញឱ្យមានការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តងជំនួសឱ្យ៤ឆ្នាំម្តង។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកចង់ចាប់ផ្តើម “ដំណាក់កាលពិគ្រោះយោបល់ថ្មី” សម្រាប់ប្រតិទិនប្រកួតផ្នែកស្ត្រី និងបុរសដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។ FIFA បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទទី២០ ខែកញ្ញាថា “មានការយល់ស្របយ៉ាងទូលំទូលាយនៅក្នុងការប្រកួតថា ប្រតិទិនការប្រកួតអន្តរជាតិគួរតែត្រូវបានកែទម្រង់និងធ្វើឱ្យប្រសើរឡើង។ បន្ទាប់ពីការអញ្ជើញដល់ភាគីពាក់ព័ន្ធរួមទាំងសហព័ន្ធទាំងអស់នៅដើមខែកញ្ញាកិច្ចពិភាក្សាកំពុងត្រូវបានរៀបចំឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ... Read More »

លោកនេត្រ ភក្ត្រា៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តាំផ្ញើឱ្យប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​កាន់​តែប្រសើរ

ខេត្តកំពត៖​ «ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរ​បរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគ​ល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូសភាពដឹកនាំ បុគ្គល​ទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ​ឧត្តមប្រយោជន៍ជាតិនិងប្រជាជន»។ នេះគឺ ជាការគូសបញ្ជាក់របស់លោក នេត្រ ... Read More »

សម្តេចតេជោ ហ៊ុនសែន នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ-១៩ ខេត្តសៀមរាប ជាបណ្ដោះអាសន្ន០២ សប្តាហ៍

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ-១៩ ខេត្តសៀមរាប ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពី ថ្ងៃទី២១ ខែកញ្ញា ... Read More »

សម្តេចតេជោ ៖ ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល ... Read More »

កូនប្រុសរបស់អតីតកីឡាករ Man Utd និងក្រុមជម្រើសជាតិអង់គ្លេសDavid Beckham បង្ហាញខ្លួនជាលើកដំបូងនៅក្លិប Fort Lauderdale

Romeo Beckham ដែលជាកូនប្រុសរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្លិបលំដាប់ទី៣របស់អាមេរិក Fort Lauderdale។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងតំណែងជាខ្សែបម្រើរបស់ឪពុកដ៏ល្បីល្បាញរបស់គាត់សម្រាប់ក្រុមបម្រុងរបស់ក្រុម Inter Miami ដែលជាក្រុមនៅលីគកំពូលអាមេរិក Major League Soccer ... Read More »

ក្មេងស្រីម្នាក់បានរត់តាមឪពុកទៅបេះផ្លែអំពិលយកមកស្ល កូនចុះលេងទឹកប្រឡាយលង់ស្លាប់

ខេត្តបាត់ដំបង៖ ឪពុកទៅបេះផ្លែអំពិលយកមកស្ល កូនស្រីរត់តាមក្រោយ ស្រាប់តែកូនចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។នគរបាលជំនាញស្រុកគាស់ក្រឡបានឲ្យដឹងថា ករណីក្មេងស្រីលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចឆក រការ ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ... Read More »

សម្ដេចក្រឡាហោម ស ខេង លើកយោបល់ឱ្យមានការពិចារណាឈានទៅឯកភាពគ្នាកាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នាកាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ ដោយសម្ដេចបានបញ្ជាក់ថា បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅក្នុងបន្ទប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២z ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ឲ្យដឹងពីនគរបាលប៉ុស្តិ៍វាលវង់ថា ផ្ទះដែលរងការឆាបចេះខាងលើទំហំ៤ម៉ែត្រx ១២ម៉ែត្រ ... Read More »

រថយន្តព្រូសបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចស៊ីសនៅភ្លើងស្តុបទូតចិនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចសុីសនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-5932ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតដោយបំពានភ្លើងស្តុប ហើយបានជ្រុលទៅបុករថយន្តឡិចសុីសGS-300 ពណ៌ស ... Read More »

រយៈពេល២ថ្ងៃ! សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រី របាំងស្បៃមុង និងរបាំងសាច់អួន១៨ខ្សែ និងសង្រ្គោះត្រី៨៥គីឡូក្រាម

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង រួមសហការនគរបាលស្រុក យោធា បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង និងចាក់លែងត្រីចម្រុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ផងដែរ ។  កម្លាំងសហការចុះត្រួតពិនិត្យ និងបង្រ្កាបខាងលើ បានធ្វើឡើងនៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ... Read More »

សេចក្ដីជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ម្ចាស់យានយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន

ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ... Read More »

បេីកទ្វារហៅម្តាយពិសាបាយស្រាប់តែប្រទះឃេីញចងកស្លាប់បាត់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែចងកសម្លាប់ខ្លួនក្នុងបន្ទប់របស់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទីរសៀល​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្ទះលេខ៤៥៥ ផ្លូវបេតុងភូមិថ្មគោល១​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហុង សុខខឿន ភេទស្រី ... Read More »

លោកកើត ឆែ ណែនាំឱ្យមន្ត្រីត្រូវ ពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខក្នុងកិច្ចការងារទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ ។     ការណែនាំបែបនេះរបស់លោកកើត ឆែបានធ្វើឡើង ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ... Read More »

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានឱ្យដឹងនៅរសៀលថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា​៖​ បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី ... Read More »

រដ្ឋបាលខណ្ឌចំការមន ប្រជុំជាមួយព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ផ្សព្វផ្សាយ អំពីសេចក្ដីណែនាំ របស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ផ្សព្វផ្សាយអំពីសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ... Read More »

«ផ្សារបន្ទាយស្រី»ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា,  «ផ្សារបន្ទាយស្រី»ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។  លោក ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការលុបបំបាប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» !

ភ្នំពេញ៖ ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខនេះ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការលុបបំបាប់ការចម្លងមេរោគអេដស៍ ... Read More »

នៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១៧នាក់

ខេត្តបាត់ដំបង៖ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា,  នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 ក្នុងសហគមន៍ ចំនួន១៧នាក់ ... Read More »