ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកឯកទេសចិនសង្ស័យវីរុសកូវីដ-១៩ផ្ទុះឡើងនៅអាមេរិកតាំងពីខែមេសាឆ្នាំ២០១៩

ក្រុមអ្នកឯកទេសចិនមួយក្រុមបានប្រើប្រាស់រូបមន្តគណិតវទ្យាក្នុងការវាយតម្លៃ ហើយបានសរុបសេចក្តីមកថា ករណីឆ្លងកូវីដ-១៩ដំបូងបង្អស់កើតឡើងនៅក្នុងអំឡុងខែមេសាដល់ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតំបន់ភាគឦសាននៃទឹកដីអាមេរិក។ ការផ្ទុះនៅទីនោះយ៉ាងយូរហើយទើបផ្ទុះនៅក្នុងទីក្រុងវូហាន ប្រទេសចិន។ សារព័ត៌មានRT បានដកស្រង់របាយការណ៍ប្រវែង១៤ទំព័រដែលបានចុះផ្សាយលើគេហទំព័រ ChinaXiv នៅថ្ងៃទី២២ខែកញ្ញា បញ្ជាក់ថា «លទ្ធផលគណនាបង្ហាញឱ្យឃើញថា កូវីដ-១៩បានផ្ទុះឡើងនៅក្នុងអំឡុងខែកញ្ញា»។ របាយការណ៍ខាងលើគឺជាលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញចិនលោក Zhouwang ... Read More »

គ្រំចំពុះទា សមុទ្រមកពីខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូ ជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដូច្នេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ម្សិលមុិញ នេះ។ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទៅបុករបងមន្ទីរសម្រាកព្យាបាលបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

 ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តហាយឡេនឌ័រជ្រុលទៅបុករបងមន្ទីរសម្រាកព្យាបាល នីអូឡាយហ្វ៍ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ... Read More »

ពានរង្វាន់ CONCACAF Champions League នឹងពង្រីកចំនួនក្រុមចូលរួមនៅឆ្នាំ២០២៤

ការប្រកួតដណ្តើមពានរង្វាន់ CONCACAF Champions League នឹងបង្កើនសមាសភាពរបស់ខ្លួនពី១៦ទៅ២៧ក្រុមដែលចាប់ផ្តើមនៅឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់ពីស្ថាប័នគ្រប់គ្រងកាលពីថ្ងៃពុធ។ ព្រឹត្តិការណ៍ដែលបានពង្រីកនឹងរួមបញ្ចូលទម្រង់ដែលបានកែប្រែ ក្រុមចំនួន២៧នឹងលេងជាក្រុមនៅផ្ទះ និងក្រៅផ្ទះនៅជុំទី១ ហើយក្រុមចំនួន៥ទៀតនឹងត្រូវចូលទៅក្នុងវគ្គ១៦ក្រុមរួមជាមួយអ្នកឈ្នះជុំទី១១ ចំនួន១១ក្រុម។ រាល់ការប្រកួតឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវលេងជាស៊េរីក្នុងផ្ទះ និងក្រៅផ្ទះផងដែរ។ ការប្រកួតផ្តាច់ព្រ័ត្រនឹងក្លាយជាការប្រកួតតែមួយដើម្បីកំណត់ជើងឯកទ្វីប។ ព័ត៌មាននេះបានកើតឡើងនៅថ្ងៃតែមួយដែលលីគកំពូល ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តរេពេញផ្លូវបុករះម៉ូតូពីរគ្រឿងនិងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តរេពេញផ្លូវបណ្តាលឲ្យបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចជិតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AB ... Read More »

ឃាត់ខ្លួនពលករនិងមេខ្យល់ចំនួន៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖  ពលករនិងមេខ្យល់ចំនួន៤នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ និងអង្គភាពចំណុះកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៉ិន សុជាតិ មេបញ្ជាការរងកងអនុសេនាធំល្បាតទី៤ ឃាត់ខ្លួន២ករណីបានមនុស្សចំនួន៤នាក់។   ករណីទី១នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពេលដែលពួកពលករនិងមេខ្យល់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ដោយមានចំនួន ... Read More »

ជិះម៉ូតូលឿនពេកត្រូវរថយន្តមិនចាំម៉ាកកៀរបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តមួយគ្រឿងទៀតកិនស្លាប់ភ្លាមៗម្នាក់និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងកៀរដួលខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតបណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តដំណើរគេចខ្លួនបាត់ទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ... Read More »

រថយន្តកាមរីហាយប្រ៊ីដបុករបាំងថ្មនៅមុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ រងការខូចខាតយ៉ាងដំណំ​

​   ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​បេីកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ ឯរថយន្តដាច់កាឡេកង់មុខខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ... Read More »

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩៖ «ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» ថ្លែងពីរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ភ្នំពេញ៖ សុន្ទរកថា ថ្លែងពីរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង កិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩  “ការបញ្ចប់ការរាតត្បាត ... Read More »

លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចែកឱសថបុរាណចិន ជូនដល់ប្រជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤ និងពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងយុវវ័យ នៅក្រុងសៀមរាប !

ខេត្តសៀមរាប៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តតាកែវ៖ នៅថ្ងៃពុធ​ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ... Read More »

យុវនារី-កុមារី​ និងបុគ្គលិក​ នៃអង្គការអាហ្វេស៊ីបកម្ពុជា​ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរ​ និងលេីកទឹកចិត្តជាបន្តបន្ទាប់​ …!!

ភ្នំពេញ៖ ដោយក្តីនឹករលឹក​ និងការគិតគូរពីសុខទុក្ខជានិច្ចនោះ​ នៅថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បបានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ ... Read More »

រដ្ឋបាលខេត្តបិទបញ្ចប់ការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះតទៅ

ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបញ្ចប់ការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះតទៅ។ រដ្ឋបាលខេត្តសៀមរាបសម្រេច:  ប្រការ១…ត្រូវបានបិទបញ្ចប់ការកំណត់ជា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ចិនផ្តល់វ៉ាក់សាំងជូនដល់ក្រុមទាំងពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា

រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសនេះផងដែរ។ ទាំងនោះជាសកម្មភាពមនុស្សធម៌ដ៏ល្អមិនលំអៀងទៅលើក្រុមណាមួយនោះឡើយ។ សារព័ត៌មាន AFP បានផ្សាយថា ទីក្រុងប៉េកាំងបានបញ្ជូនវ៉ាក់សាំងដល់ទៅ១៣លានដូសឲ្យកម្លាំងយោធាមីយ៉ាន់ម៉ាដែលកំពុងតែដឹកនាំប្រទេស។ ជាមួយគ្នានេះដែរ ចិនក៏បានផ្ញើវ៉ាក់សាំងជាច្រើនទៅឱ្យក្រុមប្រឆាំងយោធា រួមទាំងបុគ្គលិកពេទ្យ និងផ្តល់សម្ភារដល់ទីតាំងធ្វើចត្តាឡីស័ករបស់ក្រុមប្រឆាំង។ តាមការលើកឡើងរបស់កម្លាំងទាហានឯករាជ្យកាឈីន (KIA) បានឱ្យដឹងថា ក្រុមមួយក្នុងចំណោម ... Read More »

សេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង។  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

ប្រធានាធិបតីហ្វីលីពីន ថ្កោលទោសប្រទេសអ្នកមាននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃទី២១ខែកញ្ញា បានថ្កោលទោសដល់ ប្រទេសអ្នកមាន នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ប្រទេសអ្នកមានមិនព្រមចែកចាយវ៉ាក់សាំង ដល់ប្រទេសក្រីក្រ។ សារព័ត៌មាន The New York Times នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីហ្វីលីពីន ... Read More »

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ ខាងកើតផ្សារ អូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ ខាងកើតផ្សារ អូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, ... Read More »

គណៈប្រតិភូរសម្ព័ន្ធមេត្រី៣ខណ្ឌ នាំយកអំណោយសម្ភារមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១ !

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦៖០០នាទី ល្ងាចគណៈប្រតិភូរសម្ព័ន្ធមេត្រីបីខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឯក ឃុនដឿន អភិបាល ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកអំណោយចែកដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ-១៩

ប្រទេសថៃ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីការទូត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ ... Read More »

អាមេរិកលុបការហាមប្រាមនាំចូលផលិតផលកសិកម្មពីប្រទេសជប៉ុន

នៅថ្ងៃទី២២ ខែកញ្ញានេះ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា អាមេរិកបានសម្រេចលុបច្បាប់ហាមប្រាមនាំចូលផលិតផលកសិកម្មនិងស្បៀងអាហារពីប្រទេសជប៉ុន ដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់នៅឆ្នាំ២០២១ ក្រោយព្រឹត្តិការណ៍បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ។ តាមសារព័ត៌មាន TTXVN បានផ្សាយថា តាមការប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុនអបអរសាទរ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានលុបច្បាប់ហាមប្រាមខាងលើ ... Read More »

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃពុធទី២២ ខែកញ្ញា​ ឆ្នាំ២០២១ លោក ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ... Read More »

លោក ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តីព្រាងសេចក្តីប្រកាស​ASEP-11 បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ បន្ថែមទៀត!

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ សម្រេច​បន្តផ្អាកសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ បន្ថែមទៀត ចាប់ពីថ្ងៃទី២៤ខែកញ្ញា​ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១។ រដ្ឋបាលរាជធានីភ្នំពេញសម្រេច:  ... Read More »

នំខ្មែរទាំង ៥ប្រភេទ និយមធ្វើពេលបុណ្យភ្ជុំបិណ្ឌ ដែលកូនខ្មែរស្ទើរតែភ្លេច

ភ្នំពេញ៖ នៅលើfacebook លោក Mao Chandara  បានលើកយកមកនិយាយអំពី(នំខ្មែរទាំង ៥ប្រភេទ និយមធ្វើពេលបុណ្យភ្ជុំបិណ្ឌ ដែលកូនខ្មែរស្ទើរតែភ្លេច) ! ដែលអង្គភាព”នគរដ្រេហ្គន”សូមធ្វើការផ្សព្វផ្សាយទាំងស្រុងតែម្តង ។  ពិធីបុណ្យភ្ជុំបិណ្ឌ ជារដូវកាលជួបជុំដ៏ធំមួយតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង និងត្រូវទៅវត្តធ្វើបុណ្យធ្វើទាន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសនីយ៍ Thang Jacky Ly អនុព័ន្ធយោធាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសនីយ៍ Thang Jacky Ly ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់អធិការកិច្ច តាមរយៈ ប្រព័ន្ធ ZOOM

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់អធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ប្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ... Read More »

លោក ស៊ី ជីនពីង៖ ពង្រឹងជំនឿចិត្ត ពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកឱ្យកាន់តែល្អបវរ

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ គឺជាឱកាសដើម្បីផ្តល់ឱ្យប្រមុខដឹកនាំប្រទេសទាំងអស់បញ្ចេញមតិ ហើយការបញ្ចេញមតិដែលចាប់អារម្មណ៍ជាងគេនោះគឺ ប្រមុខដឹកនាំប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចទីមួយទីពីរលើពិភពលោក អាចធ្វើឱ្យពិភពលោកក្រឡាប់ចាក់បាន ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមប្រដាប់អាវុធ សង្គ្រាមត្រជាក់ ឬពាណិជ្ជកម្មក្តី គឺសុទ្ធតែប៉ះពាល់ដល់ពិភពលោកទាំងមូល។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ (ពេលវេលាក្នុងទីក្រុងញូវយ៉ក) ... Read More »

ទទួលដំណឹងភ្លាម ! នគរបាលខេត្តកណ្តាលចុះបង្ក្រាបភ្លាមទីតាំងលួចបើក «សង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង តៃស៊ីវ !

ខេត្តកណ្តាល៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយទទួលបានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការឆ្លើយតបចំពោះសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «សង្វៀនជល់មាន់ បៀរ ... Read More »