ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តសៀមរាបបន្តដាក់ចេញនូវវិធានការរដ្ឋបាល(បម្រាមគោចរ)ជាបណ្តោះអាសន្ន នៅចន្លោះពី ម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ !

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបន្តដាក់ចេញនូវវិធានការរដ្ឋបាល(បម្រាមគោចរ)ជាបណ្តោះអាសន្ន នៅចន្លោះពី ម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ... Read More »

រដ្ឋបាលខេត្តឧត្ដរមានជ័យ ចេញសេចក្តីសម្រេច បិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះ ០៩ ខ្នង ស្ថិតក្នុងស្រុកចុងកាល់

ខេត្តឧត្ដរមានជ័យ៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីសម្រេច បិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះ ០៩ ខ្នង ស្ថិតក្នុងស្រុកចុងកាល់ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃជំងឺកូវីដ​-១៩​ ជាសហគមន៍​។  ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់បន្ថែមថា​ ចាប់ពីថ្ងៃទី២១ ... Read More »

ថៃផ្អាកបើកទ្វារទទួលអ្នកទេសចរមកកាន់ទីក្រុងបាងកកនិងឈៀងម៉ៃ

គម្រោងបើកទ្វារទេសចរណ៍ សម្រាប់ខេត្តក្រុងចំនួន៥ នៅប្រទេសថៃត្រូវបានផ្អាករហូតដល់ខែវិច្ឆិកា ដោយសារតែការចាក់វ៉ាក់សាំងនៅតំបន់ខាងលើមិនទាន់គ្រប់ចំនួន៧០%នៃចំនួនពលរដ្ឋក្នុងតំបន់ទាំងនោះ។ លោក Thanet Phetsuwan អនុប្រធានប្រព័ន្ធផ្សព្វផ្សាយនិង បដិសណ្ឋារកិច្ច នៃនាយកដ្ឋានទេសចរណ៍ថៃTAT បានបញ្ជាក់ថា គម្រោងបើកទ្វារវិស័យទេសចរណ៍នៅខែតុលា នឹងត្រូវពន្យារពេលដល់ខែវិច្ឆិកាវិញ ក្រោយកិច្ចប្រជុំសម្រេចរវាង TAT ... Read More »

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី២ !

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងខេត្តតាកែវ

ខេត្តតាកែវ ៖ បន្ទាប់ពីបំពេញការងារពេញ ១ព្រឹករួចមក នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ... Read More »

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដើម្បីបង្កើតទំនុកចិត្តដល់ទេសចរផ្ទៃក្នុង និងត្រៀមទទួលទេសចរអន្តរជាតិ​ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ ក្រសួងទេសចរណ៍សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត មេត្តាជ្រាបថា៖ *១.ក្រសួងទេសចរណ៍សូមកោតសរសើរមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្តកន្លងមក ប៉ុន្តែក៏នៅមានមគ្គុទ្ទេសក៍មួយចំនួនតូចមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទ្បើយ។ ... Read More »

ឃុំខ្លួននារីជនជាតិចិនបើករថយន្តបុកបុរសថ្មើរជើងម្នាក់ស្លាប់និងរេចង្កូតបុករះរថយន្ត៤គ្រឿងបន្ថែមទៀត

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើសំណុំរឿងនារីជនជាតិចិនម្នាក់បើករថយន្តជ្រុលទៅបុកបុរសថ្មើរជើងម្នាក់ស្លាប់និងរេចង្កូតទៅបុករះរថយន្ត៤គ្រឿងបន្ថែមទៀតនោះរួចមក ត្រូវបានចោទប្រកាន់ពីបទ «​បេីកបរដោយធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ​ តាមមាត្រា​ ៨៥​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​»។ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់លើរឿងក្តីនេះរួច ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានចាត់តំណាង នាំយកនូវអង្ករចំនួន ៥៤ តោន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្ត និងសមាគមដូនជី ទាំង ៥៤ នៅក្នុងស្រុកពញាឮ

ខេត្តកណ្តាល៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើងបានប្រារព្ធធ្វើតាំងពីបុរាណកាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសលដល់ពពួកញាតិ និងជីដូនជីតា ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅជាប់មាត់អូរព្រំដែនកម្ពុជាថៃអាចនឹងរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃក្នុងកម្រិតធ្ងន់ធ្ងរ

ខេត្តបន្ទាយមានជ័យ៖ យោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ ដោយកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។  លក្ខណៈបែបនេះ ... Read More »

ផ្ទុះការបញ្ចេញយោបល់លើបណ្តាញសង្គមរឿងតារាថៃ Mai Davika លេងស្ទីលតាមតារាខ្មែរ ស៊ីន យូប៊ីន

ភ្នំពេញ៖ កំពុងតែផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក Tik Tok  និងInstagram  ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីអ្នកគាំទ្រពីកម្ពុជា បានបញ្ចេញរូបភាពជាច្រើនសន្លឹកអំពីករណីតារាស្រីល្បីល្បាញរបស់ថៃ គឺនាង Mai Davika មានរូបថតជាច្រើនសន្លឹកមានស្ទីលថតដូចគ្នាទៅនឹងតារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជា គឺកញ្ញា ស៊ីន យូប៊ីន ដែលការស្រដៀងគ្នានេះគឺសូម្បីតែស្ទីលថត និងសម្លៀកបំពាក់ដែលតារាថៃស្លៀកក៏មានភាពស្រដៀងគ្នាខ្លាំងស្ទើបេះដាក់។ ... Read More »

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ ផ្តល់រង្វាន់លុយសុទ្ធ $80,000 ដល់អតិថិជន 2 រូបបន្ថែមទៀតនៅក្នុងខែសីហា

លុយសុទ្ធ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់! កម្មវិធី“ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ផ្តល់ជូនរង្វាន់ដល់អតិថិជន 2 រូបបន្ថែមទៀតនៅក្នុងខែសីហា។ អតិថិជនមហាសំណាងទី1 មានឈ្មោះថា  រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ស្ថិតក្នុងភូមិត្រពាំងបុណ្យ​ ឃុំព្រៃគគីរ​ ស្រុកចន្ទ្រាខេត្តស្វាយរៀង​។ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ១-ឈ្មោះ​ សាត​ សឿង​ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ​លក់ដូរ មានទីលំនៅភូមិត្រពាំងបុណ្យ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌនៅភ្នំពេញឆ្នាំនេះក្រោមការការពារទប់ស្កាត់ជំងឺកូវីដ-១៩ដ៏តឹងរុឹងនិងសន្តិសុខល្អ, បិណ្ឌទី១មានពុទ្ធបរិស័ទ យ៉ាងច្រើនយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា

    ភ្នំពេញ៖  ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ ពុទ្ធសាសនិកជនក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា។ បើទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ត្រូវតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកនាយ នៅតាមបណ្តាវត្តអារាមនានាដែលពួកគាត់មានសទ្ធាជ្រះថ្លា។     សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានាទូទាំងប្រទេសមានបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្តី ... Read More »

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់យ៉ាងច្បាស់ថា ៖ យ៉ាងយូរ២ថ្ងៃ ស្មៅ និងសំរាម ក្នុងប្រឡាយបារាំង នឹងកាយឱ្យអស់!

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់យ៉ាងច្បាស់ថា  យ៉ាងយូរ២ថ្ងៃ ស្មៅ និងសំរាម ក្នុងប្រឡាយបារាំង នឹងកាយឱ្យអស់ ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

លោក​ ជិន​ ម៉ាលីន ​៖​ ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវិលមួយចំនួនដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវិលមួយចំនួន​ ដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ៖  *១. ការវិភាគដែលចាត់ទុកថាជាសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ ... Read More »

បើកការប្រកួតឈុតហែលទឹកភ្លាម កម្មវិធីMiss Grand Cambodia 2021 បានទាំងការសរសើរ ផងនិងរិះគន់ផង

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់លើកម្មវិធីប្រកួតរបស់ខ្លួនហើយ គឺកម្មវិធីប្រកួតឈុតហែលទឹក។ បេក្ខភាពដែលចូលរួមបើកឆាកប្រកួតលើវិញ្ញាសាដំបូងកាលពីថ្ងៃទី២០ខែកញ្ញានេះ មានសរុបចំនួន២៥នាក់ដែលគេដឹងថាសុទ្ធសឹងតែជាបេក្ខភាពលេចធ្លោនិងសម្រិតសម្រាំង។ ទោះជាយ៉ាងណាបើកដំណើរការភ្លាមកម្មវិធីនេះទទួលបានការទាំងកោតសរសើរផង និងរិះគន់ផង។     ក្រោយពីការបង្ហាញមុខរបស់បេក្ខភាពទាំង២៥នាក់តំណាងឲ្យខេត្តរាជធានីនៅប្រទេសកម្ពុជា  ... Read More »

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ៣រូបបញ្ជូនទៅកាន់តុលាការ ពាក់ពន្ធករណី ក្លែងបន្លំឯកសារ នឹងប្រើប្រាស់ឯកសារក្លែង

ភ្នំពេញ ៖ បុរស ៣ នាក់ដែលគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុនហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២ ០២១ ... Read More »

អភិបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ពីសប្បុរសជន​សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ... Read More »

លោក អ៊ុំ សារឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ... Read More »

បណ្ដាប្រទេសអាស៊ាន អបអរសាទរ និង​កោត​សរ​សើរ​កម្ពុជា ក្រោយ​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ​មុន SEA Games-ASEAN Para Games 2023

ភ្នំពេញ៖ បើយោងតាម(CAMSOC) និងទឹសស្លោកយើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, បណ្ដាប្រទេសនៅតំបន់អាស៊ាន បាន​សម្ដែង​ការ​អប​អរ​សាទរ និង​កោត​សរសើរ​ជា​ខ្លាំង ចំ​ពោះ​ប្រ​ទេស​កម្ពុជា ដែល​បាន​សាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ​រួច​រាល់ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម (SEA ... Read More »

បើទោះបីក្នុងបរិបទកូវីដ-១៩ក្ដី ក៏បន្លែធម្មជាតិរបស់កសិករនៅខេត្តកំពង់ស្ពឺ កំពុងត្រូវបានបញ្ជាទិញពីទីផ្សារក្នុងស្រុកច្រើនព្រោះមិនប្រើសារធាតុគីមី

ភ្នំពេញ៖ បន្លែធម្មជាតិរបស់កសិករនៅខេត្តកំពង់ស្ពឺកំពុងត្រូវបានអាជីវករលក់ដូរតាមផ្សារនានាបញ្ជាទិញច្រើនជាងមុន ដោយសារតែបន្លែទាំងនេះមិនប្រើប្រាស់សារជាតិគីមី មិនប៉ះពាល់សុខភាពដល់ អតិថិជនអ្នកបរិភោគ។      លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ​ ដឹក​នាំ​មន្រ្តីក្រោមឱវាទអញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តសារាវ័ន្តតេជោ

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសារាវ័ន្តតេជោ ... Read More »

សេចក្តីប្រកាសព័ត៌មាន​ស្តីពីការដាក់ឲ្យដំណើរការ​សាលាដំបូងខេត្ត​កែប និង​អយ្យការ​អមសាលាដំបូងខេត្តកែប

ភ្នំពេញ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២១/៣៤៥ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១, សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងត្រូវប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ... Read More »

កម្លាំង​ការិយាល័យ​​នគរបាលបង្ការពន្លត់អគ្គិភ័យ ហ្វឹកហាត់នូវបំពាក់បំពង់ខ្យល់អុកស៊ីសែន ដល់​នគរបាល​ពន្លត់អគ្គិភ័យឈរជើងប្រចាំការនៅសាលាខណ្ឌសែនសុខ

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវរសេនីយទោ ពៅ​ សូសន្យា​ នាយរងការិ​យាល័យ​ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលឈរជើងប្រចាំការនៅសាលាខណ្ឌសែនសុខ ... Read More »

រថយន្ត​តូយ៉ូតាព្រូស បុករះចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹកបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្ត Toyota Prius យ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកសសរសំយាបផ្ទះប្រជាពលរដ្ឋបាក់អស់មួយដើមធ្លាក់សំយាបចុះដល់ដី រួចបន្តទៅបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហួយបន្ថែមទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹក​ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល​ សង្កាត់ដង្កោ  ... Read More »

ការជំរុញ និងលើកទឹកចិត្តបុគ្គលិកអប់រំ និងសិក្សានុសិស្ស ចូលរួមទស្សនាសន្និសីទសារព័ត៌មានស្ដីពីកម្មវីធីស្វ័យសិក្សា MoEYS E-Learning

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ។ កម្មវត្ថុ៖ ... Read More »

សេនានុព័ន្ធយោធាអូស្រ្តាលី​ ផ្ដល់អំណោយ និងសម្ភារបរិក្ខារពេទ្យ ដល់ទីបញ្ជាការយោធភូមិភាគទី៥

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលអំណោយពីវរនាវីឯក ប៊ីណាត យ៉ក សេនានុព័ន្ធយោធាអូស្រ្តាលី សម្រាប់បំរើការងារកូវីដ-១៩។ ... Read More »

រញ្ជួយដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅជិតទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី

មានការរញ្ជួយដីកម្រិត៦រ៉ិចទ័រនៅជិតទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី បណ្តាលឲ្យផ្ទះសម្បែងជាច្រើនរងការខូចខាត ។ ពលរដ្ឋស្ថិតនៅតំបន់ភាគខាងជើងទីក្រុងនេះគ្មានអគ្គិសនីប្រើប្រាស់ឡើយ។ នៅថ្ងៃទី២២ខែកញ្ញានេះ ក្រសួងវិទ្យាសាស្ត្រ ភូមិសាស្ត្រ អូស្ត្រាលី បានឱ្យដឹងថា ការរញ្ជួយដីមានកម្រិតដល់ទៅ៦រ៉ិចទ័រ ជិតទីក្រុងមែលប៊ឺនប្រទេសនេះ។ តំបន់ដែលរងគ្រោះដោយការរញ្ជួយដីគឺនៅជិត ស្រុក Mansfield ... Read More »

ក្រសួង​បរិស្ថាន​៖​ បង្គួយហោះ ឬ បង្គួយស្លាប​ (Gliding/Flying Lizard)

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ បង្គួយហោះ ឬបង្គួយស្លាបជាឧរង្គសត្វ ដែលមានស្បែកពិសេសនៅឆ្នឹងជំនីអាចត្រដាង ឬត្រដាង ដើម្បីទប់សម្រាលខ្លួន នៅពេលវាហក់ពីទីតាំង (ដើមឈើ) មួយទៅទីតាំង មួយ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង៣៥នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ... Read More »